- autoadmin
- អន្តរជាតិ
សាលារៀននានានៅទីក្រុងបាងកក នឹងត្រូវកាត់បន្ថយចំនួនសិស្សឱ្យមានត្រឹមតែ ២០នាក់ ក្នុងមួយថ្នាក់ ហើយមានសិស្សយ៉ាងច្រើន ៤០០នាក់ ក្នុងមួយសាលាប៉ុណ្ណោះ ដើម្បីធានាបាននូវការរក្សាគម្លាត និងការពារការឆ្លងជំងឺ COVID-19។ គួរឱ្យដឹងដែរថា មានសាលាចំនួន ៤៣៧ ស្ថិតក្រោមការត្រួតពិនិត្យពីរដ្ឋបាលក្រុងបាងកក ឬហៅកាត់ថា BMA ។ ចំពោះសាលារៀនដែលមានសិស្សច្រើនជាង ៤០០នាក់ នឹងត្រូវការចែកសិស្សជាពីរក្រុម ឬច្រើនក្រុម ហើយទៅរៀនថ្ងៃផ្សេងគ្នា ដើម្បីប្រាកដថាមិនមានសិស្សច្រើនជាង ៤០០នាក់ ស្ថិតនៅក្នុងសាលារៀនឡើយ។ សាលារៀនធំៗដែលមានសិស្សច្រើនជាង ៨០០នាក់ នឹងអនុញ្ញាតឱ្យតែសិស្សថ្នាក់មត្តេយ្យ និងថ្នាក់បឋមសិក្សាចូលរៀនប៉ុណ្ណោះ។ ខណៈពេលនេះ BMA នៅកំពុងព្យាយាមសិក្សានូវអ្វីដែលត្រូវធ្វើចំពោះសិស្សកម្រិតខ្ពស់ ឬអាចនិយាយបានថាពួកគេត្រូវរៀនតាមអ៉ីនធឺណេត។ វិធានការអនាម័យតឹងរឹងក៏នឹងត្រូវឱ្យមានចាំបាច់នៅតាមសាលារៀន
June 9, 2020 - អន្តរជាតិ
កាលពីដើមខែនេះមានករណីយ៉ាងរំជួលចិត្តមួយ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនផ្ទុះកំហឹង ហើយរិះគន់ខ្លាំងៗទៅលើទង្វើរបស់មនុស្សចំពោះសត្វព្រៃ នៅពេលដែលដំរីពោះធំមួយក្បាលបានស្លាប់ បន្ទាប់ពីវាស៊ីផ្លែម្នាស់ដែលមនុស្សបានដាក់បង្កប់ផាវនៅពីក្នុង។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិមួយនៅកោះ Malappuram នៃរដ្ឋ Kerala ប្រទេសឥណ្ឌា នៅពេលដែលដំរីពោះធំអាយុ ១៥ឆ្នាំមួយក្បាល បានវង្វេងចូលក្នុងភូមិរបស់អ្នកស្រុក ខណៈពេលដែលវាកំពុងស្វែងរកចំណីស៊ី។ អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកនយោបាយ និងបុគ្គលល្បីផ្សេងៗ កាន់តែសង្វេគចិត្តចំពោះករណីនេះគឺ ដំរីកម្សត់មិនបានធ្វើឱ្យនរណារងរបួស ឬបំផ្លាញអ្វីនោះឡើយ ទោះបីខ្លួនវារបួសដោយសារមនុស្សខ្លាំងប៉ុណ្ណា។ ហើយដោយសារតែភាពឈឺចាប់ដំរីក៏រត់ទៅត្រាំទឹកទន្លេ ប៉ុន្តែគួរឱ្យសោកស្ដាយដំរីបានស្លាប់នៅទីនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយនាពេលថ្មីៗនេះ មន្ត្រីឥណ្ឌាបានចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានគេសង្ស័យថា មានពាក់ព័ន្ធនឹងការដាក់ផាវក្នុងម្នាស់ឱ្យដំរីស៊ីនេះ។ បុរសសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា P. Wilson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ ទី០៥
June 9, 2020 - អន្តរជាតិ
ចិន៖ តែគុជបានក្លាយទៅជាភេសជ្ជៈមានប្រជាប្រិយភាពបំផុតមួយក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺនៅក្នុងចំណោមយុវវ័យតែម្តង។ យ៉ាងណាក្តីរបាយការណ៍សុខភាពជាច្រើនសុទ្ធតែបានបង្ហាញថា តែគុជអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ប្រសិនបើលោកទទួលទានវាក្នុងបរិមាណច្រើនលើសកម្រិត ឬទទួលទានជាប្រចាំ។ ជាក់ស្តែងមានយុវតីម្នាក់ត្រូវបានសារព័ត៌មាន worldofbuzz រាយការណ៍ថា នាងបានសន្លប់បាត់បង់ស្មារតីអស់រយៈពេល ៥ ថ្ងៃ បន្ទាប់ពីនាងមានទម្លាប់ញ៉ាំតែគុជរាល់ថ្ងៃក្នុងបរិមាណ ២ កែវក្នុងមួយថ្ងៃ និងមានរយៈពេល ១ ខែពេញ។ ប្រភពខាងលើបានបន្តថា យុវតីរងគ្រោះមានឈ្មោះថា Tian Tian អាយុ ១៨ ឆ្នាំ ហើយក្រោយពីសន្លប់នាងត្រូវបញ្ជូនទៅសម្រាក និងព្យាបាលនៅក្នុងមន្ទីរពេទ្យ Ruijin ក្នុងក្រុងសៀងហៃ ប្រទេសចិន។ វេជ្ជបណ្ឌិតជំនាញបានពន្យល់ថា ក្នុងរាងកាយរបស់នាងមានផ្ទុកជាតិស្ករច្រើនហួសប្រមាណ ពោលគឺជាតិស្ករនៅក្នុងឈាមរបស់នាងមានចំនួនច្រើនលើសកម្រិតធម្មតាចំនួន ២៥
June 9, 2020 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើងនឹងកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនង ជាមួយអាជ្ញាធរកូរ៉េខាងត្បូងចាប់ពីពេលរសៀលថ្ងៃអង្គារនេះ ដើម្បីតវ៉ានឹងការបង្ហោះបាឡុងដែលមានភ្ជាប់នឹងពាក្យប្រឆាំងនឹងទីក្រុងព្យុងយ៉ាង របស់សកម្មជនកូរ៉េខាងត្បូងនៅតាមព្រំដែនរវាងប្រទេសទាំង២ ដែលធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងពីខាងកូរ៉េខាងជើង។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េកណ្ដាលបាននិយាយថា៖ «វិធានការនេះគឺជាជំហានដំបូងនៃការប្តេជ្ញាចិត្ត ដើម្បីបិទរាល់មធ្យោបាយទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូង និងកម្ចាត់នូវអ្វីដែលមិនចាំបាច់» ។ បណ្ដាញនៃការប្រាស្រ័យទាក់ទងដែលត្រូវកាត់ផ្តាច់រួមមាន មួយដែលនៅការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាខ្សែទំនាក់ទំនងរវាងយោធានៃប្រទេសទាំងពីរ និងរវាងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង និងគណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើង។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទ នៅឯកិច្ចប្រជុំមួយដែលមានការចូលរួមពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺអ្នកស្រី គីម យូជុង និងលោក គីម យ៉ុងឆុល អនុប្រធានគណបក្សកាន់អំណាច។ សារព័ត៌មានរបស់កូរ៉េខាងត្បូងក៏បានតេទៅសុំការបំភ្លឺ ប៉ុន្តែខាងកូរ៉េខាងជើងមិនលើកទូរស័ព្ទនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ Mainichi
June 9, 2020 - កូវីដ-១៩
ទិន្នន័យចងក្រងដោយអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យចនស៍ហបឃីនស៍ (Johns Hopkins) របស់សហរដ្ឋអាមេរិកបានបង្ហាញថា ការឆ្លងជំងឺ COVID-19 ពេលនេះមានចំនួនច្រើនជាង ៧ លាននាក់ នៅទូទាំងពិភពលោក។ ចំនួនករណីសរុបបានកើនដល់ ៧,០៦៨,១៤៤ គិតត្រឹមម៉ោង ១៩ និង ០០ (UTC) ល្ងាចថ្ងៃច័ន្ទ។ ចំណែកចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក ដោយសារជំងឺ COVID-19 ពេលនេះកើនដល់ ៤០៤,១៤២នាក់។ សហរដ្ឋអាមេរិកមានករណី COVID-19 ច្រើនជាងគេបំផុតគឺ ១,៩៥១,៧២២ នាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល ឈរនៅលេខ២មានចំនួន ៦៩១,៧៥៨ នាក់។ ប្រទេសរុស្ស៊ីគឺឈរនៅលេខ ៣
June 9, 2020 - អន្តរជាតិ
ចិន៖ ស្ត្រីជាម្តាយម្នាក់ត្រូវបានកូនស្រីអាយុ ១៥ ឆ្នាំរបស់គាត់សម្លាប់ចោល ព្រោះតែគាត់តឹងរឹងជាមួយកូនស្រីខ្លួនឯងខ្លាំងពេក ដែលធ្វើកូនស្រីរូបនោះមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរទ្រាំលែងរហូតហ៊ានសម្រេចចិត្តសម្លាប់ម្តាយបង្កើតខ្លួនឯងចោលតែម្តង។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ថាមានឈ្មោះថា Zhang អាយុ ៤៥ ឆ្នាំ ជាស្ត្រីមេម៉ាយម្នាក់រស់នៅក្នុងខេត្ត Shandong ភាគខាងលិចប្រទេសចិន ហើយរូបគាត់មានមុខរបរជាមេធាវីម្នាក់។ បើតាមសារព័ត៌មាន worldofbuzz បានចុះផ្សាយថា មុនពេលប្រកបការងារជាមេធាវី លោកស្រី Zhang ធ្លាប់ជាគ្រូបង្រៀនដ៏តឹងរឹងម្នាក់ហើយក្នុងនាមជាស្ត្រីមេម៉ាយទៀតនោះ គាត់បានប្រើប្រាស់វិធានការតឹងរឹងជាប្រចាំជាមួយនឹងកូនស្រីរបស់គាត់។ ប្រភពខាងលើបានបន្តថា លោកស្រី Zhang តែងជូនកូនទៅរៀននិងទៅទទួលកូនស្រីត្រលប់មកពីសាលារៀនវិញជាប្រចាំនិងទៀតពេលវេលាបំផុត។ ពេលត្រលប់ទៅដល់ផ្ទះវិញកូនស្រីរបស់គាត់មិនអាចចេញពីផ្ទះបានឡើយ ហើយនាងត្រូវសម្ងំនៅក្នុងផ្ទះ ដើម្បីធ្វើកិច្ចការសាលារាល់ថ្ងៃ និងពេលខ្លះជួយធ្វើការងារផ្ទះផ្សេងៗតាមភាពជាក់ស្តែងប្រចាំថ្ងៃ។ ស្ថានភាពនេះបានធ្វើឲ្យក្មេងស្រីជាកូនរបស់ស្រ្តីរងគ្រោះធុញទ្រាន់ និងស្រ្តេសជាទីបំផុតរហូតនាងហ៊ានសម្លាប់ម្តាយខ្លួនឯងកាលពីថ្ងៃទី ២៣ ខែឧសភាកន្លងទៅនេះ
June 9, 2020 - អន្តរជាតិ
ប្រេស៊ីល៖ រដ្ឋាភិបាលនៃប្រទេសប្រេស៊ីលបានបញ្ឈប់ការផ្សព្វផ្សាយអនឡាញ អំពីការធ្វើបច្ចុប្បន្នភាពតួលេខអ្នកឆ្លង និងតួលេខអ្នកស្លាប់សរុប ដោយសារជំងឺ COVID-19 ដោយជាក់ស្ដែងកាលពីថ្ងៃសុក្រអាទិត្យមុននេះ រដ្ឋាភិបាលបានផ្អាកវេបសាយមួយ ដែលធ្លាប់តែធ្វើបច្ចុប្បន្នភាពតួលេខចំនួនឆ្លងប្រចាំខែ សប្ដាហ៍ និងប្រចាំថ្ងៃ ដោយមិនអាចឃើញតួលេខសរុបដូចមុននោះទេ។ សូមបញ្ជាក់ជូនថា កន្លងមកអាជ្ញាធរប្រទេសស៊ីលបានប្រើប្រាស់គេហទំព័រមួយដើម្បីចុះផ្សាយពីបច្ចុប្បន្នភាពនៃចំនួនអ្នកឆ្លងជំងឺ COVID-19 និងអ្នកស្លាប់ភ្លាមៗពេញ ២៤ ម៉ោង ដើម្បីជូនដំណឹងដល់សាធារណៈជនទទួលជ្រាបជាព័ត៌មានប្រចាំថៃ្ង។ ប៉ុន្តែយ៉ាងណាវានឹងមិនអាចមានការរាយការណ៍តទៅទៀតទេ ហើយការសម្រេចរបស់រដ្ឋាភិបាលកំពុងរងការរិះគន់យ៉ាងខ្លាំង។ លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីល ពលរដ្ឋប្រេស៊ីលបាននាំគ្នាធ្វើការរិះគន់ខ្លាំងៗថា ទង្វើរបស់រដ្ឋាភិបាលគឺមានចេតនាចង់លាក់បាំងតួលេខពិតនៃអ្នកជំងឺនិងអ្នកស្លាប់ដោយសារ COVID-19 ព្រោះតែរដ្ឋាភិបាលគ្មានសមត្ថភាពក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺ។ អ្វីដែលពលរដ្ឋចង់បាននោះគឺការចុះផ្សាយពីតួលេខអ្នកជំងឺ COVID-19 និងអ្នកស្លាប់ជាការសរុបតួលេខប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ
June 8, 2020 - កូវីដ-១៩
សាំងហ្គាពួរនៅថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ពីករណីថ្មីនៃជំងឺរាតត្បាតជាសកល COVID-19 ថ្មីចំនួន ៣៨៦ ដែលនាំឱ្យករណីសរុបកើនដល់ ៣៨,២៩៦ករណី។ យោងតាមការចុះផ្សាយរបស់ Channel News Asia ករណីចុងក្រោយនេះមានតែករណី ២ ប៉ុណ្ណោះ ដែលជាករណីក្នុងសហគមន៍ ហើយក្រៅពីនោះសុទ្ធតែជាពលករបរទេសកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ សាំងហ្គាពួរក៏មិនមានអ្នកស្លាប់ថ្មីដែរនៅថ្ងៃច័ន្ទនេះ ដោយការស្លាប់សរុបគឺនៅតែមាន ២៥នាក់ដដែល។ កាលពីថ្ងៃអាទិត្យម្សិលមិញសាំងហ្គាពួរក៏បានរាយការណ៍ពីករណីវិជ្ជមាននៅក្នុងចំណោមបុគ្គលិក និងសិស្សសាលារៀនចំនួន ៥នាក់ផងដែរ ប៉ុន្តែសំណាងដោយការធ្វើតេស្ដលើកទី២ បង្ហាញថាពួកគេអវិជ្ជមាននោះទេ។ ព័ត៌មានលម្អិតទាក់ទងនឹងករណីជំងឺ COVID-19 ក្រសួងសុខាភិបាលនឹងធ្វើការរាយការណ៍បន្ថែមនៅពេលរាត្រីបន្ថែមទៀត៕ អត្ថបទ៖ លីដា ប្រភព៖ Channel
June 8, 2020 - អន្តរជាតិ
ន័រវែស៖ វីដេអូបង្ហាញពីហេតុការណ៍បាក់ដីគួរឲ្យរន្ធត់មួយត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញអ៊ីនធឺណិត និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមនៅជុំវិញពិភពលោក។ បើតាមសារព័ត៌មាន dailymail បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងក្រុង Alta ភាគខាងជើងនៃប្រទេសន័រវែស ហើយទិដ្ឋភាពទាំងស្រុងត្រូវបានគេប្រើប្រាស់យន្ត Drone បំពាក់ជាមួយនឹងកាមេរ៉ាទៅថតយកពីខាងលើផ្ទាល់តែម្តង។ តាមរយៈវីដេអូបានបង្ហាញថា ដីដែលបានបាក់ស្រុតចូលទៅក្នុងសមុទ្រនោះមានប្រវែងប្រមាណជា ៨០០ ម៉ែត្រ និងកម្ពស់ប្រហែលជា ៤០ ម៉ែត្រ។ នៅពីលើដីដែលបានបាក់នោះគេបានឃើញមានផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀតផង ហើយផ្ទះទាំងនោះត្រូវខូចខាតខ្ទេចខ្ទីបន្ទាប់ពីធ្លាក់ចូលទៅដល់ក្នុងសមុទ្រ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានបង្កឲ្យអ្នកណាម្នាក់បានរងរបួសឬស្លាប់បាត់បង់ជីវិតនៅឡើយទេ ខណៈក្រុមអ្នកជួយសង្គ្រោះជាច្រើនរយនាក់ត្រូវបានគេបញ្ជូនទៅកន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ផ្សេងៗតាមភាពចាំបាច់ជាក់ស្តែង។ លោកអ្នកអាចទស្សនាហេតុការណ៍គ្រោះថ្នាក់នេះទាំងស្រុងដូចក្នុងវីដេអូខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
June 8, 2020 - អន្តរជាតិ
នាយករដ្ឋមន្រ្តីនូវែលសេឡង់ Jacinda Ardern បាននិយាយនៅថ្ងៃច័ន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះថា រាល់ការរឹតបន្តឹងដែលនៅសេសសល់របស់នូវែលសេឡង់ ដែលត្រូវបានដាក់លើប្រជាជននិងអាជីវកម្ម លើកលែងតែតាមច្រកចេញចូលនៅក្នុងប្រទេស នឹងត្រូវបានបន្ធូរបន្ថយនៅពាក់កណ្ដាលអធ្រាត្រថ្ងៃច័ន្ទនេះផ្ទាល់។ មុននេះពួកគេក៏បានរាយការណ៍ថា អ្នកជំងឺ COVID-19 ចុងក្រោយរបស់ខ្លួនបានជាសះស្បើយរួចហើយ ដែលវាជាជោគជ័យមួយសម្រាប់ប្រទេស ដែលទទួលបានការកោតសរសើរលើការគ្រប់គ្រងរោគរាតត្បាតមួយនេះ។ ការបន្ធូរបន្ថយបានចាប់ផ្ដើមតាំងពីថ្ងៃទី១៤ ខែឧសភា ប៉ុន្តែវាត្រូវបានធ្វើឡើងជាដំណាក់កាល ហើយនៅថ្ងៃច័ន្ទនេះពួកគេក៏បានសម្រេចថានឹងបន្ធូរបន្ថយដល់កម្រិតទី១។ ដូច្នេះនៅក្នុងកម្រិតទី១ ពលរដ្ឋគ្រប់គ្នាគឺគ្រាន់តែតម្រូវឱ្យពិនិត្យថា ខ្លួនបានជួបនរណាខ្លះប៉ុណ្ណោះ ដោយមិនមានការហាមឃាត់ច្រើនដូចពីមុននោះទេ។ គួរឱ្យដឹងដែរថា នូវែលសេឡង់បានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ១,៥០៤ នាក់ និងការស្លាប់សរុប ២២នាក់ ហើយរយៈពេល១៧ថ្ងៃមកហើយ
June 8, 2020









