- autoadmin
- អន្តរជាតិ
យោងតាមគេហទំព័រពន្ធនាគារ Hennepin County បានឱ្យដឹងថា Thomas Lane (ថូម៉ាស ឡេន) អតីតមន្រ្តីប៉ូលីសនៅ Minneapolis របស់រដ្ឋ Minnesota សហរដ្ឋអាមេរិក ដែលជាប់ពាក់ព័ន្ធនឹងមរណភាពរបស់លោក George Floyd ត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីថ្ងៃពុធ។ រំលឹកដែរថា Thomas Lane អាយុ ៣៧ឆ្នាំ ត្រូវបានគេមើលឃើញថា បានជួយ Derek Chauvin ក្នុងការសង្កត់ចាប់លោក George Floyd ហើយក្រោយមកក៏ត្រូវចោទប្រកាន់ពីបទជួយ និងសម្លាប់មនុស្សកម្រិត២។ គួរឱ្យដឹងដែរថា អ្នកដែលបានសម្លាប់បុរសស្បែកខ្មៅលោក George
June 11, 2020 - អន្តរជាតិតឿមិនអត់ប្រយោជន៍ទេ! ភោជនីយដ្ឋានមួយនៅម៉ាឡេស៊ី ផ្តល់ជូនសាច់ឥតគិតថ្លៃបើនាំមិត្តភក្តិតឿៗទៅញ៉ាំអាហារជាមួយ
ម៉ាឡេស៊ី៖ ការនិយាយចំអន់បែបលេងសើចចំពោះក្រុមមនុស្ស ដែលមិនសូវបានកម្ពស់ត្រូវបានគេប្រទះឃើញកើតមានឡើងនៅក្នុងបណ្តាញសង្គម Facebook ជាហូរហែមួយរយៈពេលចុងក្រោយនេះ។ ជាទូទៅគេបានប្រើពាក្យថា “កាតឿ” សម្រាប់និយាយបង្អាប់បែបលេងសើចក្នុងចំណោមមិត្តភក្តិជិតស្និតពេលពួកគេមានសកម្មភាពអ្វីម្យ៉ាងទាក់ទងនឹងការប្រើកម្ពស់ដូចជា ពេលឈោងចាប់យកវត្ថុនៅទីខ្ពស់មិនដល់ ពេលស្លៀកសំលៀកបំពាក់វែងសម្រុងខ្លួន ឬពេលពួកគេឈរក្នុងចំណោមមនុស្សខ្ពស់ៗជាដើម ទាំងជាក់ស្តែងសម្ពស់របស់ពួកគេហាក់មិនទាបណាស់ណានោះទេ។ ព្រោះតែពាក្យថា “កាតឿ” បានក្លាយជាប្រធានបទពេញនិយមនៅក្នុងបណ្តាញសង្គម ស្រាប់តែមានភោជនីយដ្ឋានមួយកន្លែងសម្រេចយកពាក្យចំអន់លេងនេះទៅធ្វើជាប្រូម៉ូសិនដ៏គួរឲ្យចាប់អារម្មណ៍មួយតែម្តង។ ភោជនីយដ្ឋានមួយនេះមានឈ្មោះថា Wo Men Zhe Yi Guo មានទីតាំងស្ថិតនៅក្នុងក្រុង Kuching នៃប្រទេសម៉ាឡេស៊ី ហើយប្រូម៉ូសិនដ៏ពិសេសរបស់ភោជនីយដ្ឋាននោះគឺ ប្រសិនបើលោកអ្នកមកញ៉ាំអាហារជាមួយមិត្តភក្តិតឿៗលោកអ្នកនឹងទទួលបានការផ្តល់ជូននូវសាច់ជ្រូកហាន់ជាចំណីតស្ដើងៗតំរៀបគ្នាប្រវែងមួយម៉ែត្រដោយឥតគិតថ្លៃភ្លាមតែម្តង។ យ៉ាងណាក្តី កម្ពស់របស់មនុស្សតឿដែលភោជនីយដ្ឋានបានកំណត់នោះគឺ មនុស្សប្រុសត្រូវមានកម្ពស់ទាបជាង ១,៦៥ ម៉ែត្រ និងមនុស្សស្រីត្រូវមានកម្ពស់ទាបជាង ១,៥៥
June 11, 2020 - កូវីដ-១៩
វិបត្តិជំងឺ COVID-19 នៅអាមេរិកឡាទីនបានឈានដល់តួលេខកំពូលថ្មីមួយកាលពីថ្ងៃពុធ ដោយមានអ្នកស្លាប់សរុបលើសពី ៧០,០០០នាក់ ហើយក្នុងនោះផងដែរប្រទេសម៉ិកស៊ិកបានកត់ត្រាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតរបស់ខ្លួន។ ប្រទេសប្រេស៊ីលដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ នៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ក្នុងចំណោមប្រទេសនៅក្នុងអាមេរិកឡាទីន ខណៈដែលអ្នកស្លាប់សរុបមានចំនួនត្រឹមតែ ៤០,០០០នាក់ ដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតទី៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស។ ចំណែកប្រទេសម៉ិចស៊ិកដែលជាប្រទេសធំបំផុតទី២ នៅក្នុងអាមេរិកឡាទីន បានរាយការពីការឆ្លងថ្មីប្រចាំថ្ងៃចំនួន ៤,៨៨៣នាក់ ដែលត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាល រួមជាមួយអ្នកស្លាប់ចំនួន ៧០៨នាក់បន្ថែមទៀត។ ដូច្នេះគិតមកទល់ពេលនេះម៉ិចស៉ិកមានអ្នកឆ្លង COVID-19 សរុប ១២៩,១៨៤នាក់ និងស្លាប់សរុប ១៥,៣៥៧នាក់។ នៅអាមេរិកឡាទីនទាំងមូលមានករណី COVID-19 សរុបរហូតដល់ទៅ ១.៤៥ លាននាក់ ខណៈការស្លាបសរុបរបស់តំបន់នេះមាន
June 11, 2020 - អន្តរជាតិ
ចិន៖ សារព័ត៌មាន bangkokpost បានរាយការណ៍ថា រដ្ឋាភិបាលចិនបានសម្រេលុបចោលឈ្មោះសត្វពង្រូលចេញពីបញ្ជីថ្នាំបុរាណរបស់ខ្លួន ដែលការសម្រេចមួយនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមទប់ស្កាត់ការជួញដូរសត្វដ៏កម្រ និងជិតផុតពូជមួយប្រភេទនេះ។ សូមបញ្ជាក់ជូនថា កន្លងមកសត្វពង្រូលគឺជាប្រភេទសត្វដែលមានតម្លៃនិងមានតម្រូវការខ្ពស់ណាស់នៅក្នុងទីផ្សារងងឹង ព្រោះគេជឿថាផ្នែកជាច្រើនរបស់សត្វប្រភេទនេះមានទាំង ស្រកា សាច់ គ្រឿងក្នុង និងឆ្អឹងរបស់វា គឺជាថ្នាំបុរាណសម្រាប់រក្សាសុខភាពឲ្យរឹងមាំនិងអាចព្យាបាលជំងឺជាច្រើនមុខបានយ៉ាងមានប្រសិទ្ធភាព។ យ៉ាងណាក្តី ការពីពេលថ្មីៗនេះសកម្មភាពប្រឆាំងតវ៉ានឹងការជួញដូរសត្វព្រៃបានកើតមានជាហូរហែនៅក្នុងប្រទេសចិន ដោយក្រុមសកម្មជនការពារសិទ្ធិសត្វចង់ឲ្យរដ្ឋាភិបាលចិនទប់ស្កាត់ទីផ្សារងងឹតមួយនេះឲ្យបានជាដាច់ខាត ដើម្បីរក្សាពូជសត្វកម្រផងនិងដើម្បីទប់ស្កាត់ការចម្លងមេរោគពីសត្វព្រៃមួយចំនួនមកកាន់មនុស្សដោយយថាហេតុផង ដូចជាករណីផ្ទុះមេរោគកូវីដ ១៩ អីចឹង គឺត្រូវបានគេសង្ស័យថាបានសម្លងចេញទីផ្សារលក់សាច់សត្វព្រៃក្នុងក្រុងវូហាន ប្រទេសចិន។ អង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (The World Wide Fund for Nature) បានសម្តែងនូវសេចក្តីសាទរយ៉ាងខ្លាំងចំពោះការសម្រេចរបស់រដ្ឋាចិន ព្រោះវានឹងជួយកាត់បន្ថយតម្រូវការទិញសត្វពង្រូលបានមួយផ្នែកធំ ជាពិសេសគឺសម្រាប់មនុស្សជំនាន់ក្រោយតែម្ដង៕ អត្ថបទ៖ភក្តី
June 11, 2020 - សង្គម
រាជធានីភ្នំពេញ៖ នារសៀលថៃ្ងទី១០ ខែមិថុនា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេធំអស់រយៈពេលយ៉ាងយូរនៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បន្ទាប់ពីភ្លៀងធ្លាក់រួចមក យើងសង្កេតឃើញនៅតាមបណ្តាវិថីមួយចំនួនមានការជន់លិចទឹក ដែលបង្កផលពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ចំពោះករណីជន់លិចនេះ យើងសង្កេតអាជ្ញាធរបានខិតខំប្រឹងប្រែងរៀបចំប្រព័ន្ធលូ ដើម្បីរំដោះទឹកផងដែរ ប៉ុន្តែដោយសារតែការបោះចោលសម្រាមរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ទើបធ្វើឲ្យមានការកកស្ទះ។ គួរបញ្ជាក់ផងដែរ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀវនឹងនៅតែបន្តធ្លាក់រហូតដល់ថ្ងៃទី ១៦ ខែមិថុនា សូមបងប្អូនប្រជាពលរដ្ឋថែរក្សានូវសុខភាព និងបង្កើនការប្រុងប្រយ័ត្ន នូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម
June 10, 2020 - កូវីដ-១៩
សាំងហ្គាពួរគិតត្រឹមថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០ បានពិនិត្យឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៤៥១ ករណី ដែលនាំឱ្យចំនួនសរុបមានដល់ ៣៨,៩៦៥នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងអស់រួមមានករណីសហគមន៍ចំនួន៧ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ ព័ត៌មានលម្អិតក្រសួងនឹងធ្វើការផ្សព្វផ្សាយបន្ថែមទៀតនៅរាត្រីនេះ។ កាលពីម្សិលមិញនេះសាំងហ្គាពួរមានតួលេខថ្មីៗតិចបំផុតមួយចាប់តាំងពីថ្ងៃទី១១ ខែមេសា ដោយមានករណីថ្មី ២១៨នាក់ ត្រូវបានបញ្ជាក់។ ប្រទេសនេះនៅតែមានការឆ្លងក្នុងចំនួនច្រើន ប៉ុន្តែករណីក្នុងសហគមន៍គឺមានតិចតួចបំផុត។ ដោយសារតែការរឹតត្បឹតកំពុងត្រូវបានបន្ធូរបន្ថយជាដំណាក់កាល ដូច្នេះសាំងហ្គាពួរក៏កំពុងត្រៀមខ្លួនជាមួយការកើនឡើងនៃករណីថ្មីៗក្នុងសហគមន៍ផងដែរ។ ចំណែកការស្លាប់ដោយសារផលវិបាកនៃជំងឺ COVID-19 នៅក្នុងប្រទេសនេះ គឺនៅតែរក្សាត្រឹម ២៥ នាក់ដដែល៕ អត្ថបទ៖ លីដា ប្រភព៖
June 10, 2020 - សិល្បៈ
រាជធានីភ្នំពេញ ៖ ក្រោយពីចេញបទចម្រៀងដ៏អសីលធម៌ ដែលមានចំណងជើងថា កណ្តៀវអូនស្រួយ និង បទស្រណោះអង្រែ និពន្ធដោយ លោក អ៊ិច ចន្ថា កន្លងមក នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានឯកឧត្តម ចម្រើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ តំណាងក្រសួងបានហៅអ្នកនិពន្ធរូបនេះ មកធ្វើការអប់រំណែនាំ និងស្នើឲ្យបញ្ឈប់ការតែងនិពន្ធបទចម្រៀងដែលមានអត្តន័យប៉ះពាល់ដល់សីលធម៌សង្គម ។ គួរបញ្ចាក់ថា ក្រោយពីការរិះគន់ពីមហាជនរួចមក ដោយមានភាពលាយឡំជាពាក្យពេចន៍អាសអាភាសន៍ ក្រសួរវប្បធម៌ និងវិចិត្រសិល្បៈបានចាត់វិធានការភ្លាមៗទៅកាន់អ្នកនិពន្ធ លោក អ៊ិច ចន្ថា ធ្វើការសុំទោលជាសាធាណៈដល់មហាជន
June 10, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ The Straits Times នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា សមាជិកមួយចំនួននៃកងកម្លាំងឆ្មាំការពារជាតិរបស់ទីក្រុងវ៉ាស៊ីនតោន បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីពួកគេបានល្បាតកម្លាំងនៅតាមទីតាំង ដែលមានការតវ៉ាចំពោះការស្លាប់របស់លោក George Floyd នាពេលថ្មីៗនេះ។ អ្នកនាំពាក្យរបស់កងម្លាំងឆ្មាំងការពារជាតិបាននិយាយថា ការរកឃើញនេះបានកើតឡើងនៅពេលដែលកងកម្លាំងប្រមាណ ១,៧០០នាក់ ត្រូវបានគេដាក់ពង្រាយនៅសេតវិមាន និងទីតាំងផ្សេងទៀត ខណៈនៅទូទាំងសហរដ្ឋអាមេរិកមានការតវ៉ាពីគ្រប់ទីកន្លែង។ កងកម្លាំងត្រូវបានដាក់ពង្រាយដើម្បីការពារការលួចទ្រព្យសម្បត្តិ និងអំពើហិង្សាផ្សេងៗ ហើយមុនចូលមកចល័តក្នុងទីក្រុងវ៉ាស៊ីនតោន ក្រុមកងកម្លាំងឆ្មាំងការពារជាតិទាំងនោះក៏បានធ្វើតេស្ដរកមេរោគរួចហើយដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយវាមិនអាចការពារបានគ្រប់ជ្រុងជ្រោយនោះទេ នៅចំពេលដែលអ្នកតវ៉ាខ្លះពាក់ម៉ាស់ និងខ្លះទៀតមិនបានការពារ ដូច្នេះក្រុមកងកម្លាំងខ្លះក៏ចូលទៅក្នុងហ្វូងបាតុករដោយមិនបានការពារខ្លួននោះដែរ។ រំលឹកដែរថាសហរដ្ឋអាមេរិកគឺជាប្រទេសតែ១គត់ក្នុងពិភពលោក ដែលមានករណីឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុត ជាមួយការឆ្លងជាង
June 10, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីមួយគូត្រូវបានអាជ្ញាធរដាក់ទណ្ឌកម្មដោយវាយនឹងខ្សែតីម្នាក់ ១០០ ដង ព្រោះតែពួកគេបាននាំគ្នារួមភេទមុនពេលរៀបការ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Aceh ដែលជាខេត្តពាក់កណ្តាលស្វយ័តមួយនៅភាគខាងជើងប្រទេសឥណ្ឌូនេស៊ី និងជាខេត្តដែលមានការអនុវត្តច្បាប់សាសនាម៉ូស្លីមយ៉ាងតឹងរឹងបំផុតផងដែរ។ សូមបញ្ជាក់ជូនថា ច្បាប់សាសនាម៉ូស្លីមដែលមានលក្ខណៈតឹងរឹងបំផុតនោះត្រូវបានគេហៅថាច្បាប់ Sharia ដែលតាមច្បាប់នេះគឺមិនអនុញ្ញាតឲ្យឥស្លាមសាសនិកជនទាំងអស់រួមភេទមុនរៀបការឬមុនអាយុកំណត់ លេងល្បែងស៊ីសង ផឹកគ្រឿងស្រវឹង ប្រព្រឹត្តិអំពីផិតក្បត់រវាងប្តីនិងប្រពន្ធ ឬរួមភេទជាមួយនឹងមនុស្សមានភេទដូចគ្នាឡើយ។ ក្នុងករណីដែលឥស្លាមសាសនិកជនរូបណាដែលបានប្រព្រឹត្តិផ្ទុយនឹងច្បាប់មួយនេះហើយត្រូវអាជ្ញាធររកឃើញការពិតនោះ ពួកគេត្រូវទទួលទណ្ឌកម្មដោយការវាយនឹងខ្សែតីនៅកន្លែងដាក់ទោសសាធារណៈមួយ ដែលសកម្មភាពដាក់ទណ្ឌកម្មនោះត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋទូទៅ និងអ្នកកាសែតចូលមើលនិងចូលទៅថតយកហេតុការណ៍ទាំងស្រុងមកចុះផ្សាយជាសាធារណៈដោយសេរីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ scmp
June 10, 2020 - អន្តរជាតិ
ប្រេស៊ីលបានសម្រេចបញ្ចេញចំនួនតួលេខអ្នកឆ្លង និងអ្នកស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ដែលបានចោទថា រដ្ឋាភិបាលព្យាយាមលាក់បាំងទំហំនៃវិបត្តិសុខភាព ដែលកំពុងរីកដុះដាលចាប់មិនឈ្នះនៅក្នុងប្រទេស។ រំលឹកដែរថារដ្ឋាភិបាលរបស់លោក Jair Bolsonaro បានបិទវេបសាយមួយដែលផ្សាយចំនួននៃការឆ្លងនិងស្លាប់ដោយសារជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ តែទោះជាយ៉ាងណានៅថ្ងៃអង្គារនេះតុលាការកំពូលរបស់ប្រទេស បានបង្គាប់ឱ្យបើកវេបសាយ និងបញ្ចេញតួលេខឡើងវិញ។ ក្រោយដំណើរការវេបសាយបូកសរុបតួលេខនោះ ចំនួនស្លាប់សរុបរបស់ប្រេស៊ីលថ្មីបានកើនឡើង ១,២៧២នាក់ ដែលនាំឱ្យចំនួនស្លាប់សរុបមានដល់ ៣៨,៤០៦នាក់ ដែលធ្វើឱ្យប្រទេសប្រេស៊ីលមានអ្នកស្លាប់ច្រើនបំផុតទី២ បន្ទាប់ពីសហរដ្ឋអាមេរិកនិងអង់គ្លេស។ ចំណែកតួលេខអ្នកឆ្លងជំងឺសរុបមានរហូតដល់ ៧៣៩,៥០៣នាក់ ដែលជាចំនួនច្រើនបំផុតទី២ បន្ទាប់ពីអាមេរិក។ ប៉ុន្តែយ៉ាងណាក៏ដោយវានៅតែមានការសង្ស័យថា ប្រទេសនេះអាចមានអ្នកឆ្លងច្រើនជាងនៅក្នុងរបាយការណ៍៕ អត្ថបទ៖ លីដា ប្រភព៖ បាងកកប៉ុស្ដិ៍, BBC
June 10, 2020









