- autoadmin
- អន្តរជាតិ
ខណៈពេលវិបត្តិជំងឺរាតត្បាត COVID-19 បានធូរស្រាលនៅក្នុងប្រទេសថៃ ការព្រួយបារម្ភថ្មីៗកំពុងកើនឡើងដោយសារការផ្ទុះឡើងនូវជំងឺគ្រុនឈាមនៅទូទាំងប្រទេស ដែលបានធ្វើឱ្យមនុស្សសរុបចំនួន ១៥,៣៨៥ នាក់ រួមមានកុមារជិត ៦,០០០ នាក់ បានឈឺគិតត្រឹមថ្ងៃទី០២ ខែមិថុនា ក្នុងឆ្នាំ២០២០នេះ ហើយមានមនុស្សចំនួន ១១នាក់ រួចមកហើយដែលបានស្លាប់។ នាយកដ្ឋានត្រួតពិនិត្យជំងឺរបស់ថៃបាននិយាយថា ចំនួន ១ ភាគ ៣ នៃកុមារដែលបានឆ្លងជំងឺគ្រុនឈាមភាគច្រើនមានអាយុពី ៥ ទៅ ១៤ឆ្នាំ ហើយគិតមកទល់ពេលនេះមានកុមារ ៤ នាក់រួចមកហើយ ដែលបានស្លាប់ដោយសារជំងឺនេះ។ ការពន្យារពេលមិនឆាប់ទទួលការព្យាបាល ការធាត់ និងមិនស្គាល់ច្បាស់ពីស្ថានភាពជំងឺ គឺជាកត្តាដែលធ្វើឱ្យអ្នកជំងឺអាចឈានដល់ការស្លាប់។ ខណៈដែលថៃចាប់ផ្ដើមបើកឱ្យសិស្សទៅសាលាវិញ
June 13, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ករណីជំងឺ COVID-19 នៅសាំងហ្គាពួរពេលនេះកើនឡើងដល់ ៤០,១៩៧ នាក់ គិតត្រឹមថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីបានកត់ត្រាករណីថ្មីបន្ថែម ៣៤៧នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីថ្មីៗមានករណីចំនួន ៥ ជាករណីនៅក្នុងសហគមន៍ ហើយករណីដែលនៅសេសសល់គឺអ្នកកាន់ប័ណ្ណការងារ ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ រំលឹកដែរថាកាលពីដើមសប្តាហ៍នេះមានជនរងគ្រោះម្នាក់បានស្លាប់ ប៉ុន្តែក្រសួងបានបន្ថែមថា ជនរងគ្រោះម្នាក់នោះមានជំងឺបេះដូចជាប់ខ្លួនស្រាប់ ហើយគាត់ស្លាប់នៅពេលដែលជំងឺ COVID-19 របស់គាត់បានជារួចទៅហើយ ដូច្នេះគាត់មិនត្រូវបានរាប់ចូលក្នុងបញ្ជីអ្នកស្លាប់ដោយសារជំងឺ COVID-19 នោះទេ។ គិតមកទល់ពេលនេះមានមនុស្សចំនួន
June 13, 2020 - អន្តរជាតិ
ហូឡង់៖ ជាធម្មតាក្លឹបរាត្រីគឺជាកន្លែងប្រមូលផ្ដុំមនុស្សយ៉ាងច្រើនកកកុញឲ្យមកជួបជុំគ្នាទទួលទានគ្រឿងស្រវឹង និងរាំលេងយ៉ាងអ៊ូអរ។ យ៉ាងណាក្តី ក្នុងសម័យកាលដែលមានការរាតត្បាតនៃជំងឺកូវីដ ១៩ នេះ ក្លឹបរាត្រីត្រូវបានបិទទ្វារជាបណ្ណោះអាសន្នមួយរយៈ ហើយទើបតែកាលពីពេលថ្មីៗនេះមានក្លឹមរាត្រីនៅតាមបណ្តាប្រទេសមួយចំនួនត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ តែត្រូវអនុវត្តវិធានតឹងរឹងមួយចំនួនដែលលោកអ្នកស្ទើរតែស្មានមិនដល់។ ជាក់ស្តែងក្លឹបរាត្រីមួយកន្លែងនៅក្នុងក្រុង Nijmegen ប្រទេសហូឡង់ ត្រូវបានគេប្រទះឃើញបើកអាជីវកម្មរបសខ្លួនឡើងវិញតាំងពីថ្ងៃទី ៦ មិថុនាមក តែក្លឹបត្រូវអនុវត្តវិធានការមួយចំនួនដូចជា៖ -មិនត្រូវឲ្យមានមនុស្សចូលលើសពី ៣០ នាក់ក្នុងពេលតែមួយនោះទេ -អតិថិជនទាំងអស់ត្រូវអង្គុយនៅលើកៅអីដែលគេបានរៀបចំទុកនិងអាចរាំអង្គុយបាន តែមិនអនុញ្ញាតឲ្យដើរនិងរាំដោយសេរីនោះទេ -ត្រូវរក្សាគំលាតពីគ្នាឲ្យបាន ១,៥ ម៉ែត្រជានិច្ច -ត្រូវកក់ទីតាំងកៅអីសម្រាប់អង្គុយជាមុន ព្រោះកៅអីមានកំណត់ត្រឹមតែ ៣០ ប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះហូឡង់មានអ្នកជំងឺកូវីដ ១៩ ចំនួន ៤៨
June 13, 2020 - អន្តរជាតិ
ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានថ្លែងទៅកាន់អគ្គលេខាធិការ ង្វៀន ភូត្រុង (Nguyen Phu Trong) ថាលោកសូមថ្លែងអំណរគុណចំពោះការជួយរបស់ប្រទេសវៀតណាម នៅក្នុងគ្រាពេលមានជំងឺរាតត្បាតរាតត្បាត COVID-19 ខណៈទទួលយកការអញ្ជើញឱ្យមកធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម។ លោក ង្វៀន ភូត្រុង ក៏បានសាទរលោក វ៉្លាឌីមៀ ពូទីន នៅចំថ្ងៃបុណ្យជាតិរុស្ស៉ី កាលពីថ្ងៃទី១២ ខែមិថុនា នោះផ្ទាល់ផងដែរ ក៏ដូចជាកាជជែកទាក់ទងនឹងចំណងប្រទេសទាំង២។ ដូចមេដឹកនាំពិភពលោកដទៃទៀតដែរលោក វ៉្លាឌីមៀ ពូទីន បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងកំឡុងពេលមានជំងឺរាតត្បាត ដោយធានាថា ករណីនៅតែមានកម្រិតទាបបំផុត ខណៈអត្រាមរណភាពនៅតែមានកម្រិតសូន្យ
June 13, 2020 - អន្តរជាតិ
អាជ្ញាធរសុខាភិបាលនៅហុកកៃដូ កោះភាគខាងជើងរបស់ប្រទេសជប៉ុន បានរាយការណ៍ពីការឆ្លងជំងឺ COVID-19 រាប់សិបករណី ដែលចេញពីហាងកាហ្វេមានបន្ទប់ខារ៉ាអូខេនៅពីក្នុង។ របាយការណ៍បាននិយាយថា អតិថិជននិងបុគ្គលិកចំនួន ៤១នាក់ បានឆ្លងជំងឺ COVID-19 ចេញពីហាងកាហ្វេចំនួន ១៨ នៅក្នុងទីក្រុង Sapporo និងតំបន់ជុំវិញនោះ ដោយមានហាងកាហ្វេចំនួន ២ នៅរបស់ទីក្រុង Sapporo គឺជាទីតាំងនៃការឆ្លងជាចង្កោម។ មន្ត្រីសុខាភិបាលក្រុងនិយាយថា ពួកគេធ្លាប់បានយល់ពីហានិភ័យការឆ្លងជំងឺពីក្លឹបខារ៉ាអូខេ ដូច្នេះពួកគេបានស្នើសុំឱ្យបិទក្លឹបទាំងនោះជាបណ្តោះអាសន្ន ប៉ុន្តែមិនបានគិតដល់ពីហានិភ័យដែលពាក់ព័ន្ធនឹងហាងកាហ្វេដែលមានបន្ទប់ខារ៉ាអូខេពីក្នុងនោះទេ។ អាជ្ញាធរទីក្រុងនិងអាណាខេត្តកំពុងអំពាវនាវឱ្យអាជីវកម្មទាំងនេះអនុវត្តវិធានការអនាម័យយ៉ាងតឹងរឹង ដើម្បីការពារការឆ្លងបន្ថែមទៀត។ អាជ្ញាធរក៏កំពុងជំរុញឱ្យពលរដ្ឋរក្សាគម្លាត និងពាក់ម៉ាស់មុខនៅពេលច្រៀង។ ពួកគេក៏និយាយផងដែរថា ការបញ្ចេញខ្យល់ចេញចូលល្អគឺមានសារៈសំខាន់ណាស់ ហើយហាងកាហ្វេគួរតែមានមេក្រូច្រើន និងសម្អាតពួកវាឱ្យបានញឹកញាប់។ អាជ្ញាធរបានស្នើសុំឱ្យអាជីវកម្មដែលរងផលប៉ះពាល់ផ្តល់ព័ត៌មានលម្អិតរបស់អតិថិជន
June 13, 2020 - អន្តរជាតិ
ខណៈការតវ៉ាជុំវិញការស្លាប់របស់លោក George Floyd នៅសហរដ្ឋអាមេរិកនៅតែបន្ដដែលធ្វើឱ្យមានភាពចលាចលពេញប្រទេស ឥឡូវនេះអាមេរិកបានបំបែកកំណត់ត្រាថ្មីមួយទៀត ដោយមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៣៤០នាក់ ក្នុងចំណោមពលរដ្ឋអាមេរិក ១លាននាក់ នេះបើតាមការចុះផ្សាយរបស់ The Time កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ។ អ្វីដែលសំខាន់គឺរដ្ឋ New York និង New Jersey មានតួលេខទាំងការស្លាប់និងការឆ្លងប្រចាំថ្ងៃច្រើនបំផុត ទោះបីជាទីកន្លែងទាំងនោះមានការគ្រប់គ្រងក្នុងទំហំធំយ៉ាងណាក៏ដោយ។ ប្រសិនបើក្រឡេកទៅមើលប្រទេសចិនដែលជំងឺ COVID-19 បានបង្ហាញវត្តមានដំបូងនៅទីក្រុងវូហាន កាលពីខែធ្នូ ចុងឆ្នាំ២០១៩ យើងឃើញថាប្រទេសចិនមិនមានការឆ្លងឬស្លាប់ច្រើននោះទេ បើប្រៀបទៅសហរដ្ឋអាមេរិក។ ពោលគឺប្រទេសចិនអាចគ្រប់គ្រងការស្លាប់ឱ្យនៅត្រឹម ៤,៦៥៦នាក់ ខណៈសហរដ្ឋអាមេរិកដែលធ្លាប់បន្ទោសប្រទេសចិនថាគ្រប់គ្រងជំងឺមិនកើត មានអ្នកស្លាប់សរុបរហូតដល់ទៅ
June 13, 2020 - អន្តរជាតិ
ក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងដាក់ចេញនូវកម្មវិធីតាមដានការឆ្លងជំងឺ COVID-19 យ៉ាងលឿនបំផុតនៅដើមសប្តាហ៍ក្រោយ ដោយបានបង្ហាញពីគ្រោងការនេះកាលពីថ្ងៃសុក្រម្សិលមិញ។ យោងតាមការចុះផ្សាយរបស់ NHK បាននិយាយថា សូហ្វវែរ (software) នេះត្រូវបានរចនាឡើងដើម្បីកត់ត្រាទិន្នន័យតាមរយៈស្មាតហ្វូន ដោយអ្នកប្រើប្រាស់កម្មវិធីនេះនិងអ្នកប្រើម្ខាងទៀត អាចតាមដានស្ថានភាពគ្នាបាន។ អ្នកដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះព័ត៌មានរបស់ពួកគេ។ សេចក្តីជូនដំណឹងនៃការឆ្លងរបស់អ្នកជំងឺមុនៗ នឹងត្រូវបានផ្ញើទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ដែលធ្លាប់ស្ថិតក្នុងចម្ងាយមួយម៉ែត្រពីគាត់ក្នុងរយៈពេលយ៉ាងតិច ១៥នាទី នៅអំឡុងពេល១៤ថ្ងៃចុងក្រោយ។ ប្រសិនបើអ្នកដែលទទួលដំណឹងអំពីការនៅជិតអ្នកជំងឺមុនៗ គាត់មានចេញរោគសញ្ញាគ្រុនក្តៅ ឬរោគសញ្ញាផ្សេងទៀត កម្មវិធីតាមដាននោះនឹងបង្ហាញគ្លីនិកដែលនៅជិតបំផុតដើម្បីស្វែងរកដំបូន្មាន។ មន្ត្រីក្រសួងនិយាយថា ដើម្បីការពារភាពឯកជនរបស់ប្រជាជន កម្មវិធីនេះនឹងមិនកត់ត្រាទិន្នន័យទីតាំងស្មាតហ្វូនទេ។ ពួកគេក៏និយាយផងដែរថា អ្នកប្រើប្រាស់ក៏នឹងមិនដឹងឈ្មោះអ្នកដែលជំងឺកូវីដ១៩ ទាំងនោះដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 13, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឺងថា សាំងហ្គាពួរគិតត្រឹមថ្ងៃសុក្រ ទី១២ ខែមិថុនា បានរកឃើញករណីជំងឺ COVID-19 បន្ថែមចំនួន ៤៦៣ ករណី ដោយក្នុងនោះមាន ១៨នាក់ ជាករណីនៅក្នុងសហគមន៍។ ប្រការនេះនាំឱ្យចំនួនករណី COVID-19 នៅក្នុងប្រទេសនេះមានដល់ ៣៩,៨៥០ ករណី ប៉ុន្តែប្រទេសនេះនៅតែរក្សាការស្លាប់ឱ្យនៅត្រឹម ២៥ នាក់ដដែល។ ក្រសួងសុខាភិបាលក៏បានបន្ថែមតំបន់ចំនួន ៣ ទៅក្នុងបញ្ជីកន្លែងដែលអ្នកឆ្លងជំងឺ COVID-19 បានទៅលេងឬទស្សនា ក្នុងនោះមានដូចជា៖ ធនាគា POSB សាខាមជ្ឈមណ្ឌល Kaki
June 13, 2020 - អន្តរជាតិ
រុស្សី៖ ក្រុមអ្នកជំនាញផ្នែកបរិស្ថានរុស្សីបានលើកឡើងថា ដំណើរការនៃការសម្អាតប្រេងធ្លាយចូលទន្លេនៅតំបន់អាក់ទិកនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ។ សូមរម្លឹកជូនថា កាលពីពេលខែមុននេះមានប្រេងចំនួន ២១ ០០០ តោនបានបែកធ្លាយចូលទៅក្នុងសមុទ្រ និងបានហៀរទៅកាន់តំបន់ជាផ្ទៃទឹកជាច្រើនកន្លែងទៀតនៅតំបន់អាក់ទិក ហើយប្រេងទាំងនោះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមរុករករ៉ែដ៏ធំរបស់រុស្សីគឺក្រុមហ៊ុន Norilsk Nicke។ ក្រោយកើតមានហេតុការណ៍អកុសលនេះ វិស្វករជាន់ខ្ពស់របស់ក្រុមហ៊ុនខាងលើចំនួន ២ រូបត្រូវបានគេសង្ស័យថា បានបំពាននឹងច្បាប់បរិស្ថានមួយចំនួនទើបធ្វើឲ្យមានប្រេងធ្លាយចូលសមុទ្រដូចនេះ ហើយពេលនេះពួកគាត់ទាំង ២ នាក់កំពុងត្រូវបានគេស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយបើសិនជាគេរកឃើញថា ពួកគាត់ពិតជាបានធ្វើខុសនឹងច្បាប់បរិស្ថានមែនពួកគាត់ត្រូវប្រឈមនឹងការជាប់គុករហូតដល់ ៥ ឆ្នាំទៀតផង។ យ៉ាងណាក្តី បញ្ហានៅចំពោះមុខគឺប្រេងកំពុងតែបំពុលបរិស្ថានក្នុងសមុទ្រយ៉ាងខ្លាំងដែលធ្វើឲ្យសត្វ និងរុក្ខជាតិសមុទ្រជាច្រើនត្រូវងាប់អស់ ហើយមធ្យោបាយធ្វើដំណើរតាមសមុទ្រមួយចំនួនក៏ត្រូវបានផ្អាកដែរ។ ក្រុមអ្នកជំនាញផ្នែកបរិស្ថានរុស្សីបានបញ្ជាក់ថា បើទោះជាដំណើរការនៃការសម្អាតប្រេងត្រូវការពេលវេលាយូរក៏ដោយក៏គេត្រូវតែធ្វើជាចាំបាច់ មុនពេលបរិស្ថានក្នុងសមុទ្រត្រូវរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាងនេះ ហើយក្រុមហ៊ុនដែលបានប្រព្រឹត្តិកំហុសនេះក៏ត្រូវតែចូលរួមជួយសម្អាតផងដែរ៕ អត្ថបទ៖ ភក្តី
June 12, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានជូនដំណឹងសាជាថ្មីម្តងទៀតទៅកាន់ប្រជាពលរដ្ឋគ្រប់រូបថា ពួកគេមិនគួរយកកូនតូចចេញក្រៅផ្ទះ ឬយកទៅតាមពេលដើរផ្សារឡើយ បើទោះជារដ្ឋាភិបាលបានសម្រេចដកការរឹតបន្ដឹងប្រទេសពីវិបត្តិនៃជំងឺកូវីដ ១៩ ហើយក៏ដោយ។ សូមរម្លឹកជូនថា កន្លងមកដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងជាច្រើន ដូចជាមិនឲ្យពលរដ្ឋចេញពីផ្ទះបើគ្មានការអនុញ្ញាត មិនឲ្យធ្វើដំណើរឆ្ងាយពីផ្ទះឬឆ្លងពីរដ្ឋមួយទៅរដ្ឋមួយ និងហាមមិនឲ្យធ្វើដំណើរឬជួបជុំគ្នាក្នុងចំណោមមនុស្សច្រើនជាដើម ហើយជនណាដែលហ៊ានបំពានបំរាមទាំងនេះនឹងត្រូវទទួលទោសនិងពិន័យជាប្រាក់ទៀតផង។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះអាជ្ញាធរម៉ាឡេស៊ីបានសម្រេចលុបចោលវិធានការតឹងរឹងនិងការពិន័យជាច្រើន ទើបពលរដ្ឋម៉ាឡេស៊ីបានសួរថា តើពួកគេអាចនាំយកកូនតូចៗចេញក្រៅបានហើយឬយ៉ាងណា? ឆ្លើយតបនឹងការសាកសួរនេះហើយទើបក្រសួងសុខាពិបាលម៉ាឡេស៊ីបានព្រមានជាថ្មីថា ក្មេងតូចនៅតែមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ ១៩ ព្រោះពួកគេមិនចេះការពារខ្លួនដូចមនុស្សចាស់នោះទេ ហើយបើពួកគេបានឆ្លងជំងឺហើយក៏ពិបាកព្យាបាលជាងមនុស្សចាស់ដែរ ដូចនេះហើយឪពុកម្តាយមិនគួរនាំយកកូនតូចចេញក្រៅនោះទេ បើទោះជាមិនមានការផាកពិន័យជាប្រាក់ក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
June 12, 2020









