autoadmin
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ពិធីមង្គលការដែលកូនក្រមុំនិងកូនកំលោះមានអាយុខុសគ្នាយ៉ាងច្រើនមួយបានកំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយកូនក្រមុំមានអាយុ ៦៥ ឆ្នាំ ខណៈកូនកំលោះទើបមានអាយុត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ។ បើតាមសារព៌ត៌មាន worldofbuzz បានរាយការណ៍ថា ស្នេហាខុសវ័យនេះបានកើតឡើងនៅក្នុងខេត្តស៊ូម៉ាត្រាខាងត្បូង នៃប្រទេសឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្តថា ពិធីមង្គលការនេះត្រូវបានរៀបចំឡើងដោយការស្ម័គ្រចិត្តនិងជាក្តីស្រលាញ់ពិតរវាងកូនក្រមុំនិងកូនកំលោះ តែវាមិនមែនជាការបង្ខិតបង្ខំឬជាការដោះដូរអ្វីមួយនោះទេ។ បើតាមលោកយាយដែលជាកូនក្រមុំបានប្រាប់ឲ្យដឹងថា កាលពីឆ្នាំមុនគាត់បានទទួលបុរសជាស្វាមីមករស់នៅក្នុងគ្រួសារជាមួយគ្នាក្នុងនាមជាកូនចិញ្ចឹម ខណៈដែលគាត់មានកូនស្រីដែលជាកូនចិញ្ចឹមចំនួន ៣ នាក់រួចទៅហើយ។ លោកយាយបានបន្តថា កូនស្រីចញ្ចឹមទាំង ៣ របស់គាត់បានរៀបការជាបន្តបន្ទាប់ ហើយគាត់ក៏បានប្រាប់កូនប្រុសចិញ្ចឹមរបស់គាត់ឲ្យប្រញាប់រៀបការដែរ តែគាត់បែជាទទួលបានចម្លើយគួរឲ្យភ្ញាក់ផ្អើលមួយ គឺកូនប្រុសចិញ្ចឹមរបស់គាត់ចង់រៀបការជាមួយគាត់។ ក្រោយមកពួកគាត់ទាំង ២ ក៏ស្រុះស្រួលគ្នានិងសម្រេចរៀបការជាមួយតាមប្រពៃណីតែម្តង ខណៈកូនកំលោះបានជូនថ្លៃទឹកដោះត្រឹមតែ ១០០ ០០០ Rupiah

    June 12, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បុរសជនជាតិអង់គ្លេសម្នាក់បានធ្លាប់ចូលទៅក្នុងអណ្ដូងមួយកន្លែងនៅប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល ៦ ថ្ងៃទម្រាំតែគេបានដឹង និងជួយសង្គ្រោះគាត់ឡើងមកវិញ។ បុរសជនរងគ្រោះមានឈ្មោះថា Jacob Roberts អាយុ២៩ឆ្នាំ ហើយអណ្ដូងដែលគាត់បានធ្លាក់ចូលទៅនោះមានជម្រៅប្រមាណជា ៤ ម៉ែត្រ ស្ថិតនៅក្នុងភូមិ Pecatu នៃកោះបាលី ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យបុរសរងគ្រោះធ្លាក់ចូលទៅក្នុងអណ្ដូងគឺដោយសារតែមានសត្វឆ្កែមួយក្បាលដេញខាំគាត់ក្នុងពេលដែលគាត់កំពុងកំសាន្តនៅក្បែរមាត់ដណ្ដូង ហើយដោយភ័យនឹងសត្វឆ្កែខ្លាំងពេកនោះទើបគាត់រត់យ៉ាងប្រញាប់មិនបានមើលមុខក្រោយក៏ជ្រុលធ្លាក់ទៅក្នុងអណ្ដូងដែលមានទឹកត្រឹមក្បាលជជ្គង់តែម្តង។ ហើយអ្វីដែលជារឿងអកុលនោះបំផុតនោះ គឺពេលដែលគាត់ធ្លាក់ចូលទៅក្នុងអណ្ដូងនោះជើងម្ខាងរបស់កាត់បាក់និងបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំង ទើបគាត់មិនអាចព្យាយាមចេញពីអណ្ដូងបានដោយខ្លួនឯង។ ៦ ថ្ងៃបន្ទាប់ពីការរស់នៅក្នុងអណ្ដូងដោយអត់អាហារ លោក Jacob Roberts បានឮសំឡេងក្រុមប្រជាពលរដ្ឋមួយក្រុមដែលទៅឃ្វាលគោនៅក្បែរមាត់អណ្ដូតនោះ ហើយគាត់ក៏បានស្រែកហៅឲ្យគេជួយសង្គ្រោះ បន្ទាប់មកក្រុមប្រជាពលរដ្ឋក៏បានរាយការណ៍ជូនអាជ្ញាធរទើបមានក្រុមអ្នកជួយសង្គ្រោះមកជួយសង្គ្រោះគាត់ដល់ទីកន្លែងកើតហេតុ។ ពេលនេះលោក Jacob

    June 12, 2020
  • អន្តរជាតិ

    សហរដ្ឋអាមេរិក៖  ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានអំពាវនាវឲ្យពលរដ្ឋអាមេរិក ដែលជាសកម្មជនតវ៉ាប្រឆាំងជាមួយនឹងរដ្ឋាភិបាលទាំងអស់គួរតែទៅធ្វើតេស្តរកមេរោគកូវីដ ១៩ ឬនៅដាច់ដោយឡែក ១៤ សិន ដើម្បីតាមសុខភាពរបស់ពួកគេ ព្រោះកន្លងមកពួកគេបានជួបជុំគ្នាយ៉ាងច្រើនកកកុញដោយមិនរក្សាគំលាតសង្គមទាល់តែសោះ​ ហើយឥវិយាបទនេះគឺបង្កឲ្យមានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងមេរោគកូវីដ ១៩។ គួររម្លឹកជូនថា ការអំពាវខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ មានពលរដ្ឋអាមេរិកប្រមាណជា ២ លាននាក់បានធ្វើបាតុកម្មរួមគ្នានៅតាមបណ្តារដ្ឋនិងក្រុងសំខាន់ៗមួយចំនួនរបស់អាមេរិក ដែលបាតុកម្មលើកនេះត្រូវបានគេមើលឃើញថាជាបាតុកម្មមានមនុស្សចូលរួមច្រើនបំផុតផងដែរ​រាប់ចាប់តាំងពីមានការស្លាប់របស់បុរសអាមេរិកស្បែកខ្មៅ George Floyd មក។ យ៉ាងណាក្តី ពលរដ្ឋមេរិកដែលជាសកម្មជនតវ៉ាជាមួយនឹងរដ្ឋាភិបាលទាំងអស់នោះ ហាក់មិនខ្លាចញញើតនឹងការឆ្លងមេរោគកូវីដ ១៩ ទាល់តែសោះ បើទោះបីជាពួកគេដឹងថាសកម្មភាពរបស់ពួកគេអាចប្រឈមនឹងការចម្លងមេរោគរវាងគ្នានឹងគ្នាយ៉ាងឆាប់រហ័សក៏ដោយ។ ផ្ទុយទៅវិញ ពួកគេបាននាំគ្នាចុះថ្នល់ធ្វើបាតុកម្មច្រើនឡើងៗ ខណៈតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងទឹកដីអាមេរិកក៏បន្តកើនឡើងរាល់ថ្ងៃផងដែរ៕ អត្ថបទ៖ភក្តី

    June 12, 2020
  • កូវីដ-១៩

    វេជ្ជបណ្ឌិតអ្នកស្រី Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាល COVID-19 បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះថា វាជាលើកដំបូងនៅក្នុងមួយខែមិថុនានេះ ដែលប្រទេសថៃមិនមានករណីថ្មីនៃជំងឺ COVID-19 ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ដូច្នេះប្រទេសថៃនៅតែមានករណីសរុប ៣,១២៥នាក់ ដដែល និងការស្លាប់សរុប ៥៨នាក់។ អ្នកស្រីបានបន្ថែមទៀតថា រយៈពេល ២ សប្តាហ៍ចុងក្រោយនេះ មានតែករណីនាំចូលប៉ុណ្ណោះ ហើយអ្នកត្រឡប់ពីប្រទេសគុយវ៉ែតមានចំនួនច្រើនជាងគេ។ នៅថ្ងៃនេះក៏មានអ្នកជំងឺ ៦នាក់ បានជាសះស្បើយនិងត្រឡប់ទៅផ្ទះវិញ ដែលនាំឱ្យចំនួនជាសះស្បើយរបស់ប្រទេសនេះមាន ២,៩៨៧នាក់ និងសល់តែ ៨០នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ។

    June 11, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលសាំងហ្គាពួរបានរាយការណ៍ថា សាំងហ្គាពួររកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤២២ ករណី គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងនោះមាន ៥ករណី ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យចំនួនករណីសរុបនៃ COVID-19 នៅសាំងហ្គាពួរមានដល់ ៣៩,៣៨៧ករណី ខណៈការស្លាប់មាន ២៥នាក់ដដែល។ ក្នុងចំណោមករណីសហគមន៍ មានមួយជាជនជាតិសាំងហ្គាពួរ ហើយអ្នកផ្សេងទៀតជាអ្នកប័ណ្ណកាន់ការងារ ដែលរស់នៅក្រៅអន្តេវាសិកដ្ឋាន។ ក្រសួងសុខាភិបាលបានបន្ថែមថា ព័ត៌មាននិងសេចក្តីលម្អិតនៃករណី COVID-19 នឹងត្រូវបានផ្សព្វផ្សាយនៅពេលក្រោយទៀត។ កាលពីម្សិលមិញក្រុមហ៊ុនសាំងហ្គាពួរមួយឈ្មោះថា Tychan បានប្រកាសថា ខ្លួននឹងចាប់ផ្តើមការសាកល្បងព្យាបាលជំងឺ COVID-19 នៅលើមនុស្សនៅសប្តាហ៍ក្រោយ ដើម្បីពន្លឿនឱ្យឆាប់ទទួលបានវ៉ាក់សាំង។

    June 11, 2020
  • អន្តរជាតិ

    ហុងកុង៖ ការសិក្សាមួយបានរកឃើញថា ព្រុយត្រីឆ្លាមដែលកំពុងដាក់លក់នៅក្នុងក្រុងហុងកុងមានផ្ទុកនូវសារធាតុគីមីយ៉ាងច្រើន ដែលអាចផ្ដល់គុណវិបត្តិសុខភាពយ៉ាងធ្ងន់ធ្ងរចំពោះសុខភាពអ្នកទទួលទាន។ បើតាមសារព័ត៌ South China Morning Post បានឲ្យដឹងថា ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យ Florida International University  (FIU) ដែលបានធ្វើការពិសោធទៅលើព្រុយត្រីឆ្លាមចំនួន ២៦៧​ ដែលបានកាត់ចេញពីខ្លួនត្រីឆ្លាមចំនួន ៩ ប្រភេទផ្សេងគ្នាមានដូចជា ឆ្លាមខៀវ ឆ្លាមរលោង ឆ្លាមខ្មៅ ឆ្លាមក្បាលញញួរស្ដើង ឆ្លាមក្បាញញួររលោង ឆ្លាមក្បាលញញួរតាន់ ឆ្លាមគោ ឆ្លាមម៉ាកដូហ្វាន និងឆ្លាមស ហើយព្រុយត្រីទាំងអស់នេះត្រូវបានគេទិញដោយចៃដន្យចេញពីហាងចំនួន ១០ កន្លែងផ្សេងគ្នានៅក្នុងក្រុងហុងកុង។ លទ្ធផលនៃការសិក្បាបានបង្ហាញថា នៅក្នុងព្រុយត្រឺឆ្លាមមានផ្ទុកនូវជាតិប៉ារតលើកម្រិតស្ដង់ដារសុខភាពរហូតដល់ពី

    June 11, 2020
  • អន្តរជាតិ

    រលកទី២នៃការឆ្លងជំងឺ COVID-19 កំពុងលេចចេញជារូបរាងឡើងនៅសហរដ្ឋអាមេរិក ដោយបង្កើនការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅពេលដែលប្រទេសមួយនេះកំពុងមានករណី COVID-19 ជាង ២ លាននាក់ ត្រូវបានបញ្ជាក់ស្រាប់ និងការស្លាប់រហូតដល់ទៅជាង ១០ម៉ឺននាក់ ដែលឈរនៅលេខ១ទាំង២តារាងតែម្ដង។ ជាក់ស្ដែងរដ្ឋតិចសាស់កាលពីថ្ងៃពុធ បានរាយការណ៍ពីករណីថ្មីៗចំនួន ២,៥០៤ ករណី ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីការរាតត្បាតមានវត្តមានឡើង។ ក្រឡេកទៅមើលរដ្ឋផ្លរីដាវិញ រដ្ឋនេះទើបតែបើកទ្វារជាដំណាក់កាលបានត្រឹម១ខែប៉ុណ្ណោះ ប៉ុន្តែមានករណីអ្នកឆ្លងចំនួន ៨,៥៥៣ ត្រូវបានបញ្ជាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល៧ថ្ងៃ។ ចំនួននៃការឆ្លងថ្មីៗចុងក្រោយនេះ កំពុងដាក់សម្ពាធដល់ពលរដ្ឋ និងសេដ្ឋកិច្ចទូទាំងសហរដ្ឋអាមេរិក។ ចំនួនឆ្លងនៅក្នុងស្រុកពីទូទាំងប្រទេសបានកើនឡើងជាមធ្យម ១% ធៀបនឹងការឆ្លងដល់កំពូលដំបូងនៅខែមីនា ប៉ុន្តែយ៉ាងណាវានៅតែមានការព្រួយបារម្ភពីអ្នកជំនាញ។ ខណៈពេលដែលអាជីវកម្មទើបតែបើកទ្វារវិញ ហើយសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការតវ៉ានៅទូទាំងប្រទេសជុំវិញការស្លាប់របស់លោក

    June 11, 2020
  • អន្តរជាតិ

    ប្រភពពីរដ្ឋាភិបាលបាននិយាយថា ជប៉ុនគ្រោងនឹងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរ ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសប្រមាណ ២៥០នាក់ ក្នុងមួយថ្ងៃ មកពីអូស្ត្រាលី នូវែលសេឡង់ ថៃ និងវៀតណាម អាចចូលមកកាន់ប្រទេសរបស់ខ្លួនបាន។ ប្រភពបាននិយាយថា ជប៉ុនមានបំណងណែនាំកូតាថ្មីនៅរដូវក្តៅនេះ ដោយនឹងត្រូវអនុវត្តដំបូងចំពោះអ្នកជំនួញដូចជា៖ នាយកប្រតិបត្តិ និងវិស្វករជាដើម។ បច្ចុប្បន្ននេះប្រទេសនិងតំបន់ចំនួន ១១១ ត្រូវបានហាមឃាត់មិនឱ្យចូលមកកាន់ប្រទេសជប៉ុននោះទេ សូម្បីតែអ្នកដំណើរដែលបានធ្វើដំណើរទៅកាន់ប្រទេសដែលមានការហាមឃាត់ទាំងនោះ នៅក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយ ក៏ប្រទេសជប៉ុនមិនទទួលនោះដែរ។ ជប៉ុនក៏នឹងធ្វើតេស្ដរកមេរោគ COVID-19 ចំពោះអ្នកដែលចាកចេញពីជប៉ុន ដើម្បីធានាថាពួកគេមិនមានជំងឺ COVID-19 ជាប់ខ្លួន។ ជប៉ុនជ្រើសរើសយកប្រទេសទាំង ៤ នៅក្នុងជំហានដំបូងរបស់ខ្លួន ដោយសារប្រទេសទាំងនេះមានការគ្រប់គ្រងជំងឺ COVID-19

    June 11, 2020
  • អន្តរជាតិ

    កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការជ្រៀតជ្រែកកិច្ចការរបស់អន្តរកូរ៉េ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសម្តែងការខកចិត្តចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងក្នុងការកាត់ផ្តាច់រាល់បណ្តាញទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។ លោក Kwon Jong-gun អគ្គនាយកនៃក្រសួងការបរទេសកូរ៉េខាងជើងបានព្រមានថា សហរដ្ឋអាមេរិកយកល្អគិតតែរឿងខ្លួនឯង ដោយមិនគួរជ្រៀតជ្រែកក្នុងបញ្ហាអន្តរកូរ៉េនោះទេ ប្រសិនបើចង់ជៀសវាងផលវិបាកអាក្រក់ទៅថ្ងៃមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េខាងជើងលោក Kwon Jong-gun បាននិយាយថា ទំនាក់ទំនងអន្តរកូរ៉េពិតជាបញ្ហារវាងកូរ៉េទាំង២ ហើយគ្មាននរណាម្នាក់មានសិទ្ធិបដិសេធអ្វីទាំងអស់។ មន្ត្រីរូបនោះបាននិយាយថា ប្រសិនបើសហរដ្ឋអាមេរិកមិនចង់ប្រឈមមុខនឹងរឿងដ៏គួរឱ្យភ័យខ្លាចទេ គួរតែបិទមាត់ ហើយដោះស្រាយបញ្ហាក្នុងផ្ទះខ្លួនឯងជាមុនសិនទៅ។ ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមានការខកចិត្តចំពោះសកម្មភាពថ្មីៗរបស់កូរ៉េខាងជើង៕ អត្ថបទ៖ លីដា ប្រភព៖ KBS

    June 11, 2020
  • សិល្បៈ

    ថៃ៖ តារាសម្តែងដ៏ល្បីរបស់ថៃគឺលោក Saranyu Wongkrachang ដែលខ្មែរយើងមួយចំនួនស្គាល់ជាតួអង្គ​នាយ​ ខាវ​ ក្នុង​រឿង​ “ថងខ្វាវ”​ ត្រូវបានសារព័ត៌មាន bangkokpost រាយការណ៍បានស្លាប់បាត់ជីវិតហើយនៅក្នុងអាយុ ៥៩ ឆ្នាំដោយសារលោកមានជំងឺមហារីកថ្លើមកម្រិតធ្ងន់ធ្ងរមិនអាចព្យាបាលបាន។ ប្រភពខាងលើបានបន្តថា​ មុនស្លាប់លោក Saranyu Wongkrachang ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ Chulalongkorn Memorial មួយរយៈដែរ តែដោយសារតែស្ថានភាពជំងឺរបស់គាត់ឈានដល់ដំណាក់ចុងក្រោយទៅហើយ ទើបគ្មានវេជ្ជបណ្ឌិតណាអាចជួយសង្គ្រោះជីវិតគាត់បាននោះទេ។ បើតាមក្រុមគ្រួសាររបស់សពបានប្រាប់ឲ្យដឹងថា ពិធីបុណ្យសពរបស់លោក Saranyu Wongkrachang នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ១៨​ មិថុនា ខាងមុននេះ​ នៅឯគេហដ្ឋានរបស់គាត់ផ្ទាល់តែម្តង។ សូមបញ្ជាក់ជូនថា លោក Saranyu Wongkrachang

    June 11, 2020