- autoadmin
- អន្តរជាតិ
អង្គការសុខភាពពិភពលោកនិយាយថា ការសិក្សាបានបង្ហាញថាប្រហែលជា ៤០% នៃការឆ្លងជំងឺ COVID-19 គឺឆ្លងបន្ដមកពីអ្នកជំងឺដែលមិនចេញរោគសញ្ញា។ ប្រធានកម្មវិធីភាពបន្ទាន់ផ្នែកសុខភាពរបស់ WHO លោក Michael Ryan និងប្រធានបច្ចេកទេសសម្រាប់ការឆ្លើយតបនឹងវីរុសកូរ៉ូណាអ្នកស្រី Maria Van Kerkhove បានលាតត្រដាងរឿងនេះ នៅអំឡុងសំណួរនិងចម្លើយនៅលើបណ្តាញសង្គមកាលពីថ្ងៃអង្គារ។ អ្នកស្រី Maria Van Kerkhove បានឱ្យដឹងថា អ្នកជំងឺដែលមិនចេញរោគសញ្ញាក៏អាចចម្លងមេរោគបានដែរ ហើយទំហំនៃការឆ្លងក៏មិនខុសពីអ្នកមានរោគសញ្ញាដូចគ្នា។ អ្នកស្រីបានណែនាំប្រជាជននៅតំបន់ដែលមានការឆ្លងរាលដាលខ្លាំងឱ្យមានការពាក់ម៉ាស់ពេលនៅក្រៅ នៅពេលដែលពួកគេមិនអាចអនុវត្តការរក្សាគម្លាតបាន។ ចំណែកលោក Michael Ryan បានកត់សម្គាល់ថា ករណីជាច្រើនចុងក្រោយត្រូវបានគេរកឃើញនៅក្លឹបហាត់ប្រាណ និងខារ៉ាអូខេនៅប្រទេសជប៉ុន។ គាត់បានចង្អុលបង្ហាញថា ជំងឺនេះមាននៅក្នុងបំពង់ផ្លូវដង្ហើមផ្នែកខាងលើជិតនឹងមាត់
June 10, 2020 - អន្តរជាតិ
ជំងឺរាតត្បាតជាសកល COVID-19 គិតមកទល់ពេលនេះនៅមិនទាន់ស្ងប់ស្ងាត់វិញនៅឡើយទេ ដូច្នេះមនុស្សនៅទូទាំងពិភពលោកនៅតែបន្ដការពារសុខភាពរបស់ពួកគេ ដូចជាការមិនមានការជួបជុំ ការរក្សាអនាម័យ ការពាក់ម៉ាស់ និងការរក្សាគម្លាតជាដើម។ ជាក់ស្ដែងនាពេលថ្មីៗនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក យើងឃើញថា មានរូបភាពប៉ុន្មានរូបកំពុងត្រូវបានគេចាប់អារម្មណ៍ ដែលវាបានបង្ហាញពីការប្រឡងនៅក្នុងទីលានបាល់ទាត់ ដើម្បីរក្សាគម្លាតពីគ្នានៅក្នុងសម័យមានរោគរាតត្បាតអាក្រក់មួយនេះ។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានមនុស្សជាច្រើនបានយល់ច្រឡំថា វាជាការប្រឡងរបស់សិស្សនៅកូរ៉េខាងត្បូង ប៉ុន្តែវាមិនមែននោះទេ ពីព្រោះនៅកូរ៉េខាងត្បូងទើបតែបើកសាលារៀនវិញនាពេលថ្មីៗនេះប៉ុណ្ណោះ ហើយក៏មិនទាន់មានការប្រឡងអ្វីគួរឱ្យកត់សម្គាល់នោះដែរ។ ការពិតរូបភាពទាំងនោះគឺមានតាំងតែពីដើមខែមេសា នៅពេលដែលអ្នកស្វែងរកការងារប្រមាណជាង ១០០នាក់ ប្រឡងចូលធ្វើការដោយយកទីលានបាល់ទាត់ជាទីតាំង ដើម្បីងាយស្រួលអនុវត្តការរក្សាគម្លាត។ ការធ្វើតេស្តនៅខាងក្រៅវាលល្ហល្ហេវនេះ គឺជាផ្នែកមួយនៃដំណើរការជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុន Ansan Urban Corp របស់ទីក្រុង Ansan ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។ ក្រុមហ៊ុនបានសម្រេចចិត្តធ្វើតេស្តនេះ ដើម្បីជួយការពារការរីករាលដាលនៃមេរោគឆ្លង COVID-19
June 10, 2020 - អន្តរជាតិ
ចិន៖ ទីប្រឹក្សាវេជ្ជសាស្រ្តជាន់ខ្ពស់មួយរូបប្រចាំនៅក្នុងទីក្រុងប៉េកាំងប្រទេសចិនបានអះអាងថា វ៉ាក់សាំងសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ អាចនឹងមានវត្តមាននារដូវស្លឹកឈើជ្រុះខាងមុខនេះ ដែលតាមធម្មតារដូវស្លឹកឈើជ្រុះនៅក្នុងប្រទេសចិននឹងចាប់ផ្ដើមពីចុងខែសីហារហូតដល់ចុងខែធ្នូ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះគឺលោកវេជ្ជបណ្ឌិត Zhong Nanshan ដែលកន្លងមករូបគាត់ក៏ជាបុគ្គលគន្លឹះម្នាក់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩ នៅក្នុងក្រុងវ៉ូហាន ប្រទេសចិនផងដែរ។ លោកវេជ្ជបណ្ឌិត Zhong Nanshan យ៉ាងណាក្តី វេជ្ជបណ្ឌិត Zhong Nanshan បានបញ្ជាក់ថា វត្តមានរបស់វ៉ាក់សាំងការពារមេរោគកូវីដ ១៩ នៅក្នុងដំណាក់កាលដំបូងគឺសម្រាប់តែប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ប៉ុណ្ណោះ តែមិនទាន់ដាក់ឲ្យប្រើប្រាស់ជាសាធារណៈយ៉ាងទូលំទូលាយនោះទេ ព្រោះតែបរិមាណរបស់វានៅមានកម្រិតតិចតួចនៅឡើយ។ រហូតមកទល់នឹងពេលនេះមានមនុស្សយ៉ាងតិច ៥នាក់ កំពុងតែត្រូវបានគេធ្វើតេស្តសាកល្បងជាច្រើនលើកច្រើនសារជាមួយនឹងវ៉ាក់សាំងថ្មី ខណៈលទ្ធផលនៃការសាកល្បងសុទ្ធតែបង្ហាញសញ្ញាវិជ្ជមានទាំងអស់។ លោកវេជ្ជបណ្ឌិត Zhong Nanshan ក៏បានរិះគន់ខ្លាំងៗចំពោះការប្រើប្រាស់ថ្នាំបែបបុរាណដើម្បីព្យាបាលជំងឺកូវីដ
June 10, 2020 - អន្តរជាតិ
តុលាការទីក្រុងតេហេរ៉ង់បានកាត់ទោសប្រហារជីវិតបុរសអ៉ីរ៉ង់ម្នាក់ ពីបទបង្ហាញកន្លែងស្នាក់នៅរបស់លោក Qassem Soleimani ដែលជាមេបញ្ជាការដ៏ល្បីល្បាញនៃកងកម្លាំង Quds Force ដែលលោកត្រូវបានគេធ្វើឃាតនៅក្នុងការវាយប្រហារដោយមីស៊ីលអាមេរិកកាលពីដើមឆ្នាំ២០២០នេះ។ បើយោងតាមអ្នកនាំពាក្យបានឱ្យដឹងថា ជនល្មើសឈ្មោះ Mahmoud Mousavi-Majd ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការបដិវត្តអ៉ីរ៉ង់។ ជនល្មើសត្រូវបានគេដឹងថា ជាអ្នកធ្វើការឱ្យភ្នាក់ងារ CIA អាមេរិក និងភ្នាក់ងារសម្ងាត់ Mossad របស់អ៉ីស្រាអែល។ ឧត្តមសេនីយ៍ Qassem Soleimani ដែលបានល្បីឈ្មោះក្នុងសង្គ្រាម អ៉ីរ៉ង់-អ៉ីរ៉ាក់ ក្នុងទសវត្សឆ្នាំ១៩៨០ បានដឹកនាំកងកម្លាំង Quds Force ដែលជាក្រុមសម្ងាត់នៃឆ្មាំបដិវត្តឥស្សរជនអ៉ីរ៉ង់ពីឆ្នាំ១៩៩៨ រហូតដល់លោកទទួលមរណភាពនៅខែមករា ឆ្នាំ២០២០។ លោកត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលតម្រង់តាមគោលដៅ នៅពេលកំពុងធ្វើដំណើរពីអាកាសយានដ្ឋាន
June 9, 2020 - ព័ត៌មានជាតិ
យោលតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ បើយោងតាមក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា នៅសល់ប្រមាណតែ ២២ ថ្ងៃទៀតប៉ុណ្ណោះ នឹងអនុវត្តការផាកពិន័យទ្រង់ទ្រាយធំ លើសេវាសាធារណៈដឹកជញ្ជូនផ្លូវគោកដែលហួសសុពលភាព។ សូមជូនដំណឹងនេះ សូមបងប្អូនសាធារណជនទាំងអស់ មេត្តារួសរាន់មកធ្វើការបន្តសុពលភាពសេវាសាធារណៈ ឱ្យបានមុនថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខ ចៀសវាងរងការផាកពិន័យ ។ សម្រាប់ការពិន័យលើសេវាសាធារណៈដឹកជញ្ជូនមានដូចជា ៖ ១- លិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូន ២-
June 9, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានឱ្យដឹងថា សាំងហ្គាពួរមានករណីថ្មីដែលត្រូវបានបញ្ជាក់ចំនួន ២១៨ គិតត្រឹមរសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ដែលនាំឱ្យចំនួនករណី COVID-19 សរុបរបស់ប្រទេសនេះមានដល់ ៣៨,៥១៤ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនេះរួមមានករណីនៅក្នុងសហគមន៍ចំនួន ៦ ហើយក្រៅពីនោះជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ សេចក្តីលម្អិតបន្ថែមនឹងត្រូវប្រកាសនៅយប់ថ្ងៃអង្គារនេះដោយក្រសួងសុខាភិបាល។ កាលពីថ្ងៃច័ន្ទម្សិលមិញមានករណីសហគមន៍ដែលមិនទាក់ទងគ្នាចំនួន២ នៅក្នុងចំណោមករណីថ្មីទាំងអស់ ៣៨៦នាក់ ដោយក្នុងនោះមានជនជាតិសាំងហ្គាពួរម្នាក់អាយុ ២៦ឆ្នាំ និងជនជាតិស្វីសអាយុ ៥៩ឆ្នាំ។ បុរសទាំង ២ ត្រូវបានគេធ្វើតេស្តរកមេរោគ បន្ទាប់ពីពួកគេបានស្វែងរកការព្យាបាលនៅឯគ្លីនិកសុខភាពសាធារណៈ។ ជនជាតិសាំងហ្គាពួរម្នាក់នោះបានចាប់ផ្តើមបង្ហាញរោគសញ្ញានៅថ្ងៃទី៣០ ខែឧសភា ខណៈដែលជនជាតិស្វីសចាប់ផ្តើមមានរោគសញ្ញានៅថ្ងៃទី០២
June 9, 2020 - សង្គម
រាជធានីភ្នំពេញ៖ បាត់ឪពុក២ថ្ងៃ កូនៗនិងសាច់ញាតិក្មួយៗព្យាយាមដើររកគ្រប់ច្រកល្ហកដែរ តែរកមិនឃើញ ទោះជាខំផ្ដល់រូបភាពទៅខាងបណ្ដាញសារព័ត៌មាន និងបង្ហោះលើហ្វេសប៊ុកប្រកាសស្វែងរកបន្តបន្ទាប់គ្នាក៏ដោយ ចុងក្រោយបែរជាទទួលដំណឹងពីសមត្ថកិច្ចថា ឪពុករបស់គាត់បានស្លាប់ ដោយសង្ស័យករណីវាយសម្លាប់ប្លន់យកម៉ូតូ នៅក្រុងតាខ្មៅទៅវិញ ។ គួរបញ្ជាក់ថា បើតាមក្រុមគ្រួសារនិងកូនៗ បានប្រកាសស្វែងរកឪពុកបង្កើត មានឈ្មោះ យ៉ា សាម៉ាក់ អាយុ៥៥ ឆ្នាំ កាលពីវេលាគាត់បានចេញពីរផ្ទះទៅដឹកអីវ៉ាន់តាំងពីម៉ោង4:00ព្រឹក នៅថ្ងៃទី 7/6/2020 រហូតមកដល់វេលាពេលនេះ នៅថ្ងៃនេះនៅមិនទាន់បានដំណឹងពីគាត់នៅឡើយទេ ដោយចេញពីផ្ទះជួលនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ សំគាល់គាត់មានជាប់ម៉ូតូមួយគ្រឿង ម៉ាក ហុងដាស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខកណ្ដាល 1O-2442 ។ លុះនៅព្រឹកថ្ងៃទី០៩
June 9, 2020 - អន្តរជាតិ
នាយករោងចក្រថាមពលមួយនៅក្នុងតំបន់អាក់ទិក ត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីមានការលេចធ្លាយប្រេងដ៏ច្រើនមហិមាចូលទៅក្នុងទន្លេក្នុងតំបន់។ គួររំលឹកផងដែរថា នាពេលថ្មីៗនេះប្រទេសរុស្ស៊ីបានប្រកាសអាសន្នជាបន្ទាន់ បន្ទាប់ពីប្រេងម៉ាស៊ូតប្រហែល ២០,០០០ តោន ត្រូវបានបែកធ្លាយចេញពីរោងចក្រថាមពល ហើយវាបានបណ្ដាលឱ្យមានការបំពុលដល់ផ្លូវទឹកនៅភាគខាងជើងប្រទេសរុស្ស៊ី។ ដូច្នេះអាជ្ញាធរបានប្រកាសនៅថ្ងៃច័ន្ទនេះថា លោក Vyacheslav Starostin ដែលជានាយករោងចក្រនឹងត្រូវជាប់គុក ៥ឆ្នាំ ពីបទរំលោភលើច្បាប់ការពារបរិស្ថាន ប្រសិនបើរកឃើញថាមានពិរុទ្ធ។ ប្រេងម៉ាស៊ូតជាង ២០,០០០ តោន បានបែកធ្លាយចូលទៅក្នុងតំបន់ដែលបរិស្ថានទន់ខ្សោយងាយរងគ្រោះ នៅក្នុងតំបន់ Norilsk បន្ទាប់ពីធុងស្តុកបានរលំ កាលពីថ្ងៃទី២៩ ខែឧសភា ដែលបង្កការភ័យខ្លាចដល់បរិស្ថាន និងសត្វព្រៃនៅទីនោះ។ ប្រេងម៉ាស៊ូតបានបំពុលដល់ផ្លូវទឹកក្នុងតំបន់ ហើយកំពុងគំរាមកំហែងឈានដល់មហាសមុទ្រអាក់ទិកទៀតផង។ ឥឡូវនេះបុគ្គលិកសង្គ្រោះបានដាក់ពង្រាយកម្លាំង ដើម្បីរារាំងប្រេងមិនឱ្យរាលដាលបន្ថែមទៀតចូលទៅក្នុងទន្លេ
June 9, 2020 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោកព្រមានថា ជំងឺរាតត្បាតបានឆ្លងរាលដាលកាន់តែអាក្រក់ទៅៗនៅទូទាំងពិភពលោក ជាមួយនឹងចំនួនករណីថ្មីៗប្រចាំថ្ងៃហក់ឡើងខ្ពស់ក្នុងចំនួនជាកំណត់ត្រា។ អគ្គនាយករង WHO លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ស្ថានភាពនៅអឺរ៉ុបកំពុងមានភាពប្រសើរឡើង ប៉ុន្តែកន្លែងផ្សេងទៀតនៅទូទាំងពិភពលោកកាន់តែអាក្រក់ទៅៗ។ គិតត្រឹមថ្ងៃអាទិត្យតែមួយមានករណីចំនួន ១៣៦,០០០ ត្រូវបានរាយការណ៍ពីទូទាំងសកលលោក ហើយវាជាចំនួនខ្ពស់បំផុតក្នុងមួយថ្ងៃ។ លោក Michael Ryan ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក ក៏បានឆ្លើយតបសំណួរជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រេស៊ីល ដែលនឹងមិនធ្វើបច្ចុប្បន្នភាពចំនួនករណីនិងអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេសខ្លួនទៀតទេ។ ដោយលោក Michael Ryan បាននិយាយថា ទិន្នន័យរបស់ប្រទេសប្រេស៊ីលត្រូវបានគេលម្អិតយ៉ាងល្អរហូតមកដល់ពេលនេះ ហើយអង្គការសុខភាពពិភពលោកសង្ឃឹមថាប្រេស៊ីលនឹងបន្តកិច្ចការនេះទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 9, 2020 - អន្តរជាតិ
ចិន៖ សត្វឆ្កែដ៏ស្មោះត្រង់មួយក្បាលត្រូវបានគេប្រទះឃើញអង្គុយរងចាំម្ចាស់របស់វានៅលើស្ពានមួយកន្លែងអស់រយៈពេល ៥ ថ្ងៃ ក្រោយពេលដែលម្ចាស់របស់វាបានលោតសម្លាប់ខ្លួនពីលើស្ពានមួយនោះ។ បើតាមសារព័ត៌មាន shanghaiist បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើស្ពានឆ្លងកាត់ទន្លេ Yangtze ក្នុងក្រុងវូហាន ប្រទេសចិន។ ប្រភពដដែលនេះបានបន្តថា កាលពីថ្ងៃទី ៣០ ខែ ឧសភាកន្លងទៅនេះមានពលរដ្ឋចិនម្នាក់បានដើរមកលើស្ពានជាមួយនឹងសត្វឆ្កែមួយក្បាលនេះ ហើយបន្តិចក្រោយមកម្ចាស់ឆ្កែក៏បានលោតចុះពីលើស្ពានសម្លាប់ខ្លួនតែម្តង។ ក្រោយការបាត់ខ្លួនរបស់ម្ចាស់ សត្វឆ្កែនៅតែបន្តរងចាំម្ចាស់នៅកន្លែងដែលគាត់បានលោតនោះអស់រយៈពេល ៥ ថ្ងៃ។ ដោយឃើញហេតុការណ៍នេះ មានបុរសម្នាក់ឈ្មោះ Xu បានសម្រេចនាំយកសត្វឆ្កែនេះទៅចិញ្ចឹមនៅផ្ទះរបស់គាត់ តែថ្មីៗនេះលោក Xu បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា ចាប់តាំងពីគាត់បានយកសត្វឆ្កែមកដល់ផ្ទះ សត្វឆ្កែមិនព្រមស៊ីអាហារអ្វីទាល់តែសោះ ហើយពេលនេះវាបានរត់ចេញពីផ្ទះគាត់បាត់ទៅទៀត។ តាមការសង្កេតមើលលើសភាពរបស់សត្វឆ្កែគឺវានៅស្រលាញ់ម្ចាស់របស់វានិងស្វែងរកម្ចាស់វាជានិច្ចដោយមិនដឹងថាម្ចាស់វាបានស្លាប់បានហើយនោះទេ ហើយឆ្កែមួយក្បាលនេះត្រូវបានគេចាត់ទុកជាឆ្កែដែលស្មោះត្រង់នឹងម្ចាស់បំផុតផងដែរ៕
June 9, 2020









