- autoadmin
- អន្តរជាតិ
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់គេហទំព័រ Worldometers សម្រាប់រសៀលថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នាម៉ោង ១៥ និង ០០ នាទី (ម៉ោងនៅកម្ពុជា) បានឱ្យដឹងថា ករណីជំងឺរាតត្បាត COVID-19 នៅទូទាំងសកលលោកពេលនេះមានការកើនឡើងរហូតដល់ទៅ ៨លាននាក់ ខណៈការស្លាប់សរុបបានកើនឡើងដល់ជាង ៤៣០,០០០នាក់ និងចំនួនជាសះស្បើយបានកើនដល់ ៤.១ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសឈរនៅកំពូលតារាង ដោយមានករណីទាំងការស្លាប់ និងការឆ្លងច្រើនជាងគេបំផុត ជាមួយនឹងករណីសរុបជាង ២.១ លាននាក់ និងស្លាប់ជាង ១១០,០០០នាក់។ ប្រទេសដែលមានការឆ្លងច្រើនបំផុតទី២ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងសរុបជាង ៨៦០,០០០នាក់
June 15, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថា គិតត្រឹមល្ងាចថ្ងៃអាទិត្យទី ១៤ មិថុនា ម្សិលមិញនេះឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៥៧ ករណី និងស្លាប់ចំនួន ៤៣ ករណីបន្ថែមទៀត។ តាមរយៈចំនួនអ្នកឆ្លងមេរោគកូវីដ ១៩ និងចំនួនអ្នកស្លាប់ថ្មីដែលត្រូវបានគេរកឃើញនៅក្នុងថ្ងៃតែមួយដូចខាងលើនេះ គេអាចមើលឃើញថាវាគឺជាតួរលេខដ៏ច្រើនមួយហើយវាក៏អាចបញ្ជាក់ថា ស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ីមិនទាន់ល្អប្រសើរនៅឡើយទេ។ យ៉ាងណាក្តី នៅក្នុងថ្ងៃទី ១៤ ខែ មិថុនាដដែលនេះ ឥណ្ឌូនេស៊ីក៏ទទួលបានដំណឹងល្អមួយដែរគឺខាងអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ចំនួន ៧៥៥ ករណីផងដែរ។ សូមបចញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន
June 15, 2020 - កូវីដ-១៩
ទីក្រុងតូក្យូបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៤៨ ករណី សម្រាប់ថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយស្ទើរតែពាក់កណ្តាលត្រូវបានភ្ជាប់ទៅនឹងតំបន់កម្សាន្តរាត្រីដែលជាចំណុចកណ្តាលនៃការឆ្លងថ្មីៗ។ មន្ត្រីព័ត៌មានមិនស្គាល់អត្តសញ្ញាណម្នាក់បានរាយការណ៍ថា សរុបករណីចំនួន ២០ ត្រូវបានរកឃើញនៅក្នុងកិច្ចប្រឹងប្រែងធ្វើតេស្ដដ៏ធំមួយទាក់ទងនឹងកន្លែងកម្សាន្តទាំងនោះ។ រាជធានីមួយនេះក៏បានបង្ហាញករណីស្រដៀងគ្នានេះកាលពីថ្ងៃអាទិត្យផងដែរ ដោយភាគច្រើននៃការចម្លងទាំងនោះត្រូវបានផ្សារភ្ជាប់ទៅនឹងក្លឹបរាត្រី និងបារ៍។ ជាក់ស្ដែងរដ្ឋាភិបាលក្រុងតូក្យូគ្រោងនឹងដកការរឹតត្បិតអាជីវកម្មទាំងស្រុងនៅថ្ងៃសុក្រនេះ ហើយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជប៉ុនបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ករណីកើនឡើងនាពេលថ្មីៗនេះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ផែនការទាំងនោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ The Straits Times
June 15, 2020 - អន្តរជាតិ
ស្ត្រីម្នាក់នៅក្នុងទីក្រុង Kaohsiung របស់កោះតៃវ៉ាន់ បានឆ្លងវីរុស Hanta ដែលករណីរបស់គាត់បានក្លាយជាករណីទី ៥ របស់ទីក្រុង និងជាករណីទី ៧ សម្រាប់កោះទាំងមូលគិតត្រឹមឆ្នាំ២០២០ ដែលជាកម្រិតខ្ពស់បំផុតមួយ ចាប់តាំងពីការកត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ២០០១។ ស្ត្រីរូបនេះមានអាយុជាង ៥០ឆ្នាំ ជាបុគ្គលិកភោជនីយដ្ឋាននៅកំពង់ផែភាគខាងត្បូង គាត់ត្រូវបានសត្វកណ្តុរខាំនៅថ្ងៃទី១៩ ខែមេសា នៅឯកន្លែងធ្វើការរបស់គាត់ ហើយក្រោយមកបានបង្ហាញរោគសញ្ញារួមមាន៖ គ្រុនក្តៅ ឈឺក្បាល ឈឺសាច់ដុំ ញាក់ និងអស់កម្លាំងខ្លាំង។ គួរឱ្យស្ដាយគាត់មិនត្រូវបានគេធ្វើតេស្ដរកជំងឺកម្រនេះរហូតដល់ចុងខែឧសភា ក្រោយគ្រូពេទ្យរបស់គាត់បានរាយការណ៍ថា ជំងឺរបស់គាត់ជាករណីសង្ស័យនៃវីរុសដ៏កម្រដែលចេញពីសត្វកណ្ដុរ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាល មានករណីថ្មីនៃវីរុស Hanta ចំនួន ២ ក្នុងរយៈពេល
June 15, 2020 - អន្តរជាតិ
អាមេរិក៖ ខណៈដែលអាមេរិកមិនទាន់អាចដោះស្រាយការតវ៉ារបស់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយសារស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd បានផងនោះ ស្រាប់តែកាលពីម្សិលមិញនេះប៉ូលិសអាមេរិកបានបាញ់សម្លាប់ពលរដ្ឋស្បែខ្មៅបន្ថែមម្នាក់ទៀត។ បើតាមសារព័ត៌មាន bangkokpost មានរាយការណ៍ថា បុរសស្បែកខ្មៅបានស្លាប់បាត់បង់ជីវិតនេះ មានឈ្មោះថា Rayshard Brooks អាយុ ២៧ ឆ្នាំ ហើយការបាញ់សម្លាប់នេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋាន Wendy’s ក្នុងទីក្រុង Atlanta រដ្ឋ Georgia។ ភ្លាមៗក្រោយការបាញ់សម្លាប់បុរសស្បែកខ្មៅទី ២ នេះ លោក Keisha Lance Bottoms អភិបាលនៃគណៈអភិបាលក្រុង Atlanta បានចេញមកប្រកាសថា “ខ្ញុំជឿថាការបាញ់សម្លាប់ប្រជាពលរដ្ឋមិនមែនជារឿងយុត្តិធម៌នោះទេ” ហើយប៉ូលិសអាមេរិកម្នាក់ដែលបានជ្រុលដៃបាញ់សម្លាប់គេនោះក៏ត្រូវបានបណ្តេញចេញពីការងារ និងទទួលទោសតាមផ្លូវច្បាប់ផងដែរ។ ករណីបាញ់សម្លាប់ថ្មីនេះត្រូវបានគេមើលឃើញថា គឺប្រៀបបានដូចជាការយកសាំងទៅចាក់ពីលើភ្លើងកំពុងឆេះអីចឹង
June 15, 2020 - អន្តរជាតិ
ប្រទេសឥណ្ឌានឹងប្រែក្លាយរថភ្លើងចំនួន ៥០០ គ្រឿងបន្ថែមទៀត ដើម្បីបង្កើតជាគ្រែអ្នកជំងឺចំនួន ៨,០០០ គ្រែ សម្រាប់អ្នកជំងឺ COVID-19 នៅក្នុងទីក្រុងដេលី ខណៈប្រទេសទាំងមូលមានការកើនឡើងនៃការឆ្លងយ៉ាងគំហុក ដោយករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃបានហក់ឡើងជិតដល់ ១២,០០០នាក់។ ឥឡូវនេះរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសកញ្ចប់ថវិកាបន្ទាន់ថ្មីសម្រាប់រដ្ឋធានី រួមទាំងការបង្កើនការធ្វើតេស្តរកជំងឺ និងកន្លែងថែទាំអ្នកជំងឺ។ ជម្រាបដែរថាឥណ្ឌាជាប្រទេសមានការឆ្លងជំងឺ COVID-19 ខ្ពស់បំផុតនៅទ្វីបអាស៊ី និងជាប្រទេសមានការឆ្លងខ្ពស់បំផុតលំដាប់ទី៤ របស់ពិភពលោក ដែលដេញពីក្រោយសហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្ស៊ី។ ចំណែកការស្លាប់របស់ឥណ្ឌាក៏មានច្រើនគួរឱ្យកត់សម្គាល់ផងដែរ ដោយមានអ្នកស្លាប់ ៩,១៩៥នាក់ នេះបើយោងតាមការកត់ត្រារបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។ ការបិទទ្វារប្រទេសចាប់តាំងពីថ្ងៃទី២៥ ខែមីនា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19
June 15, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤០៧ករណី គិតត្រឹមរសៀលថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងប្រទេសមានដល់ ៤០,៦០៤នាក់។ ក្នុងចំណោមករណីថ្មីៗមាន ៩នាក់ ជាករណីនៅក្នុងសហគមន៍ ដោយមាន ៤នាក់ ជាជនជាតិសាំងហ្គាពួរ និង ៥នាក់ ជាអ្នកកាន់ប័ណ្ណការងារធ្វើស្នាក់នៅក្រៅបណ្ដុំផ្ទះជួល។ ចំណែកករណីដែលនៅសេសសល់ គឺសុទ្ធតែជាអ្នកស្នាក់នៅអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ សាំងហ្គាពួរក៏បានរកឃើញករណីនាំចូលថ្មីម្នាក់ផងដែរ ដែលអ្នកជំងឺគឺជាជនជាតិបង់ក្លាដែស ហើយបានមកដល់សាំងហ្គាពួរកាលពីថ្ងៃទី១០ ដើម្បីស្វែងរកការព្យាបាលជំងឺផ្សេង ប៉ុន្តែត្រូវបានរកឃើញថាមានជំងឺ COVID-19 ដោយរដ្ឋាភិបាលសាំងហ្គាពួរ។ ប៉ុន្តែយ៉ាងណាក៏ដោយគិតមកទល់ពេលនេះសាំងហ្គាពួរមានអ្នកជាសះស្បើយពីជំងឺរហូតដល់ទៅ ២៩,៥៨៩នាក់ ខណៈអ្នកស្លាប់បានកើនដល់ ២៦នាក់។ សាំងហ្គាពួរនៅសល់តែអ្នកជំងឺ
June 15, 2020 - អន្តរជាតិ
ហ្វូងសត្វកណ្តូបបានធ្វើឱ្យខូចខាតយ៉ាងដំណំដល់ដំណាំនៅប៉ាគីស្ថាន ដែលធ្វើឱ្យរដ្ឋាភិបាលត្រូវកេណ្ឌយោធាដើម្បីជួយសម្លាប់សត្វល្អិតទាំងនោះ។ ចាប់តាំងពីខែមុនសត្វកណ្តូបយ៉ាងច្រើនសន្ធឹកសន្ធាប់បានលេបត្របាក់ស្រូវសាលី កប្បាស និង ផលិតផលកសិកម្មដទៃទៀត ជាពិសេសនៅភាគនិរតីនៃខេត្តបាលូជីស្ថាន (Baluchistan) ។ រូបភាពពីតំបន់ដែលរងផលប៉ះពាល់បង្ហាញពីទំហំនៃសត្វកណ្តូប ដែលបណ្តាលឱ្យមានការពិបាកមើល និងរារាំងការប្រមូលផលដំណាំ។ នេះជាហ្វូងសត្វកណ្តូបខ្នាតធំដំបូងគេនៅប៉ាគីស្ថាន ចាប់តាំងពីទសវត្សឆ្នាំ១៩៩០ ហើយរដ្ឋាភិបាលប៉ាន់ប្រមាណថា ការខូចខាតទូទាំងប្រទេសនឹងមានចំនួនសរុប ៥.១ ពាន់លានដុល្លារ។ អាជ្ញាធរបារម្ភថា ការបំផ្លិចបំផ្លាញនេះអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខស្បៀងអាហាររបស់ប្រទេស។ ថ្នាំសំលាប់សត្វល្អិតកំពុងត្រូវបានបាញ់ចេញពីដី និងខ្យល់ ប៉ុន្តែចំនួនសត្វល្អិតយ៉ាងច្រើននៅលើផ្ទៃដីដ៏ធំទូលាយនេះ ធ្វើឱ្យការសម្លាប់របស់ពួកគេមានការលំបាក។ ខណៈពេលនេះកសិករកំពុងអំពាវនាវឱ្យមានវិធានការម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ។ គួរឱ្យដឹងដែរថា មួយរយៈពេលក្រោយៗនេះគ្រោះកាចនៃសត្វកណ្តូបបានបំផ្លិចបំផ្លាញតំបន់ជាច្រើននៅទ្វីបអាហ្វ្រិកភាគខាងកើតរួចទៅ ហើយឥឡូវវាកំពុងគំរាមកំហែងដល់តំបន់នានានៅទូទាំងអាស៊ីភាគខាងត្បូង៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 15, 2020 - អន្តរជាតិ
ចិន៖ ការភ័យខ្លាចចំពោះរលកទី២ នៃជំងឺកូវីដ១៩ បានលេចចេញជារូបរាងនៅទីក្រុងប៉េកាំង បន្ទាប់ពីអ្នកស្រុករាប់សិបនាក់បានធ្វើតេស្តវិជ្ជមានជាមួយវីរុសកូវីដ១៩។ ជាក់ស្ដែងអាជ្ញាធរមូលដ្ឋានបាននិយាយនៅឯសន្និសីទសារព័ត៌មានមួយថា មានអ្នកជំងឺក្នុងស្រុកថ្មីៗសរុបចំនួន ៥៧នាក់ បន្ថែមទៀតត្រូវបានបញ្ជាក់ថាឆ្លងជំងឺកូវីដ១៩ ដែលពួកគេទាំងនេះជាករណីឆ្លងក្នុងស្រុកថ្មីចុងក្រោយបំផុត ដែលធ្វើឱ្យវាក្លាយជាសម្ពាធថ្មីមួយទៀតសម្រាប់ប្រទេសចិន នៅពេលដែលទីក្រុងប៉េកាំងមិនមានករណីក្នុងស្រុករយៈពេល ៥៦ ថ្ងៃមកហើយ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀតគឺករណីថ្មីៗចុងក្រោយនេះ បានឆ្លងចេញពីផ្សារលក់បន្លែបោះដុំមួយកន្លែងឈ្មោះថា Xinfadi ដែលជាផ្សារបន្លែធំជាងគេបំផុតមួយរបស់ទីក្រុងប៉េកាំង។ យោងតាមក្រុមស៊ើបអង្កេតទាក់ទងនឹងជំងឺឆ្លងបាននិយាយថា ករណីចុងក្រោយទាំងនេះសុទ្ធតែមានប្រវត្តិឆ្លងកាត់ផ្សារបន្លែ Xinfadi ហើយខណៈពេលនេះទីក្រុងកំពុងបិទផ្សារនេះចោលបណ្ដោះអាសន្ន និងកំពុងធ្វើការពិនិត្យសំណាកជាទ្រង់ទ្រាយធំ តាមដានអ្នកដែលមានទំនាក់ទំនងជាមួយនឹងផ្សារបន្លែនោះ ដើម្បីរកមើលករណីថ្មីៗបន្ដទៀត។ ម៉្យាងវិញទៀតអាជ្ញាធរក៏បានបញ្ជាឱ្យផ្សារទំនើបនៅទីក្រុងប៉េកាំងនានា ដែលបានទិញត្រីសាល់ម៉ុន (salmon) ពីផ្សារបន្លែមួយនេះ ប្រមូលសាច់ត្រីទាំងនោះចេញពីកន្លែងលក់វិញភ្លាម ដើម្បីជៀសវាងការឆ្លងមេរោគ ព្រោះអាជ្ញាធរក៏បានរកឃើញមានវីរុសកូវីដ១៩ នៅលើក្ដារកាត់សាច់ត្រីសាល់ម៉ុនរបស់ផ្សារបន្លែ Xinfadi
June 15, 2020 - អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃនឹងដកបម្រាមគោចរលើចំពោះការលក់ស្រានៅទូទាំងផ្ទៃប្រទេស ក្រោយស្ថាននៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃហាក់បានឈានទៅរកចំណុចវិជ្ជមានមួយកម្រិតទៀត។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានបញ្ជាក់ថា ចាប់ពីថ្ងៃច័ន្ទដើមសប្តាហ៍នេះតទៅអាជ្ញាធរថៃនឹងអនុញ្ញាតឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទឡើងវិញនៅតាមបណ្តាភោជនីយដ្ឋាននិងសណ្ឋាទាំងអស់ក្នុងប្រទេសថៃ។ សូមរម្លឹកជូនថាកន្លងមកអាជ្ញាធរថៃសម្រេចហាមមិនឲ្យមានការលក់គ្រឿងស្រវឹងគ្រប់ប្រភេទជាដាច់ខាត ព្រោះការជួបជុំទទួលទានគ្រឿងស្រវឹងរួមគ្នាគឺជាកត្តាចម្បងមួយក្នុងការចម្លងមេរោគកូវីដ ១៩ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា ចាប់ពីពេលនេះតទៅអាជ្ញាធរថៃនឹងដកការរឹតបន្ដឹងច្បាប់គ្រប់គ្រងប្រទេសបន្តិចម្តងៗ ស្របពេលដែលស្ថានភាពនៃជំងឺកូវីដ ១៩ ត្រលប់ទៅរកភាពល្អប្រសើរជាបន្តបន្ទាប់ផងដែរ ហើយមិនយូរទេអ្វីៗនឹងត្រលប់ទៅរកភាពធម្មតាវិញជាមិនខាន។ សូមបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងប្រទេសថៃបន្តធ្លាក់ចុះគួរឲ្យគត់សម្គាល់ ខណៈចំនួនអ្នកជាសះស្បើយកើនឡើងយ៉ាងច្រើនក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ។ យ៉ាងណាក្តី បើគិតសរុបជារួមថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣,១៣៥ ករណី ស្លាប់ ៥៨ ករណី
June 15, 2020









