autoadmin
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) បានស្វាគមន៍ចំពោះលទ្ធផលដំបូងនៃការសាកល្បងគ្លីនិក ពីចក្រភពអង់គ្លេស ដែលបានបង្ហាញថាថ្នាំ dexamethasone ដែលជាប្រភេទ corticosteroid អាចជួយសង្គ្រោះជីវិតអ្នកជំងឺ COVID-19 ដែលមានស្ថានភាពធ្ងន់ធ្ងរ។ នៅក្នុងការសាកល្បងបានបង្ហាញថា អ្នកជំងឺធ្ងន់ធ្ងរដែលត្រូវការឧបករណ៍ជំនួយដង្ហើម អាចកាត់បន្ថយហានិភ័យស្លាប់បាន ១ ភាគ ៣ ហើយអ្នកដែលត្រូវការអុកស៊ីសែន អាចកាត់បន្ថយការស្លាប់បាន ១ ភាគ ៥ ។ ប៉ុន្តែយ៉ាងណាថ្នាំនេះមានប្រសិទ្ធភាពខ្ពស់ សម្រាប់តែអ្នកដែលមានស្ថានភាពធ្ងន់ធ្ងរប៉ុណ្ណោះ។ នាយក​គ្រប់គ្រង WHO លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា៖ «វាគឺជាការព្យាបាលលើកដំបូង ដែលបង្ហាញពីការចុះថយហានិភ័យស្លាប់ចំពោះអ្នកជំងឺ

    June 17, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៤៧ ករណី គិតត្រឹមរសៀលថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះរួមមានករណីពីសហគមន៍ចំនួន ៥ ផងដែរ។ តួលេខថ្មីៗចុងក្រោយនេះ នាំឱ្យសាំងហ្គាពួរមានករណីអ្នកឆ្លងជំងឺ COVID-19 សរុបទាំងអស់ ៤១,២១៦នាក់ និងការស្លាបសរុបមាន ២៦នាក់។ ជាម្រាបដែរថាសាំងហ្គាពួរកំពុងបើកទ្វារសេដ្ឋកិច្ចជាដំណាក់កាល ដូច្នេះប្រទេសនេះនឹងអនុញ្ញាតឱ្យមានការជួបជុំគ្នារហូតដល់ ៥នាក់ ហើយកន្លែងបរិភោគអាហារពេលល្ងាច ក៏ដូចជាកន្លែងលក់ភេសជ្ជៈ នឹងអាចចាប់ផ្ដើមវិញបាននៅថ្ងៃសុក្រនេះ។ ប៉ុន្តែយ៉ាងណាហាងអាហារ​ប៊ូ​ហ្វេ និងកន្លែងកកកុញមានហានិភ័យខ្ពស់ នៅមិនទាន់អនុញ្ញាតវិញនៅឡើយទេ។ ពលរដ្ឋនឹងតម្រូវឱ្យពាក់ម៉ាស់និងមានអនាម័យជានិច្ច

    June 17, 2020
  • អន្តរជាតិ

    កងទ័ពអាកាសរបស់ប្រទេសថៃ គ្រោងនឹងបាញ់បង្ហោះផ្កាយរណបសន្តិសុខមួយឈ្មោះថា Napa-1 សម្រាប់បេសកកម្មស្នូលរបស់ខ្លួន ដើម្បីរារាំងអំណាចបរទេសពីការធ្វើចារកម្មលើប្រទេសថៃ។ ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការអវកាសរបស់កងទ័ពអាកាស (Spoc) បាននិយាយថា ផ្កាយរណបសន្តិសុខ Napa-1 ត្រូវបានគ្រោងនឹងចាប់ផ្តើមបាញ់បង្ហោះនៅថ្ងៃសុក្រនេះ។ ផ្កាយរណបសន្តិសុខនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនហូឡង់ឈ្មោះថា Innovative Solutions In Space ដែលជាក្រុមហ៊ុននាំមុខមួយនៅអឺរ៉ុបលើបច្ចេកវិទ្យាផ្កាយរណប (nano-satellite) ។ លើសពីនេះផ្កាយរណបសន្តិសុខ Napa-1 នឹងត្រូវបញ្ជូនទៅក្នុងគន្លងចម្ងាយប្រមាណ ៥០០គីឡូម៉ែត្រ ពីផ្ទៃផែនដី។ Napa-1 នឹងអាចជួយដល់បេសកកម្មយោធា ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ដែលជាផ្នែកមួយនៃផែនការ ២០ឆ្នាំ របស់ប្រទេសថៃ។ ផ្កាយរណបសន្តិសុខ Napa-1 រួមជាមួយប្រព័ន្ធចាប់សញ្ញាផ្សេងទៀតដែលមានស្រាប់របស់ថៃ

    June 17, 2020
  • អន្តរជាតិ

    អាកាសយានដ្ឋានទីក្រុងប៉េកាំង បានលុបចោលជើងហោះហើរជាង ១,២០០ ក៏ដូចជាសាលារៀននៅទូទាំងរដ្ឋធានី ត្រូវបានបិទជាថ្មីម្តងទៀតនៅថ្ងៃពុធនេះ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីៗរបស់អាជ្ញាធរ ដើម្បីទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដែលមានជាប់ទាក់ទងនឹងផ្សារលក់ដុំដ៏ធំរបស់ទីក្រុងគឺ Xinfadi។ នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ទីក្រុងប៉េកាំងតែមួយមានករណីថ្មីៗចំនួន ៣១ ត្រូវបានបញ្ជាក់ ហើយរយៈពេល៦ថ្ងៃចុងក្រោយនេះ ទីក្រុងមានករណីសរុបចំនួន ១៣៧ករណី ដែលវាជាចំនួនច្រើនបំផុតក្នុងរយៈពេល​២ខែមកនេះ។ មនុស្សរាប់ម៉ឺននាក់ត្រូវបានគេជឿជាក់ថា បានមានទំនាក់ទំនងជិតស្និទ្ធជាមួយការផ្ទុះជាចង្កោមថ្មីៗចេញពីផ្សារលក់ដុំ Xinfadi ដូច្នេះមន្ត្រីសុខាភិបាលកំពុងចុះធ្វើតេស្តជាលក្ខណៈទ្រង់ទ្រាយធំ។ ផ្សារបោះដុំនោះពេលនេះត្រូវបានបិទទ្វារ ហើយពលរដ្ឋនៅក្នុងតំប់ចំនួន ៣០ ត្រូវបិទទ្វារដាក់នៅដោយឡែក ខណៈនៅតាមខេត្តទូទាំងប្រទេសចិន​ ក៏មានការធ្វើចត្តាឡីស័កចំពោះអ្នកមកពីទីក្រុងប៉េកាំង។ មន្ត្រីអាជ្ញាធរបាននិយាយថា ចាប់តាំងពីថ្ងៃទី៣០ ខែឧសភា

    June 17, 2020
  • កូវីដ-១៩

    ប្រេស៊ីលបានរាយការណ៍ពីករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤,៩១៨ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលវាជាកំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត សម្រាប់ប្រទេសក្នុងអាមេរិកឡាទីនមួយនេះ។ ករណីថ្មីៗចុងក្រោយនេះនាំឱ្យប្រេស៊ីលមានអ្នកឆ្លងសរុបទាំងអស់ ៩២៣,១៨៩ នាក់ ហើយឈរនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមានករណីឆ្លងច្រើនបំផុតក្នុងពិភពលោក។ ការស្លាប់របស់ប្រេស៊ីលចំនួន ១,២៨២ ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនស្លាប់សរុបមាន ៤៥,២៤១ នាក់។ ថ្វីបើករណីនៅប្រេស៊ីលមានការកើនឡើងរៀងរាល់ថ្ងៃ ប៉ុន្តែប្រទេសនេះបាននិយាយថា វាជាវិបត្តិមួយប៉ុន្តែពួកគេអាចចាត់ការវាបាន។ ចំណែកប្រធានាធិបតីលោក Jair Bolsonaro នៅតែប្រឆាំងចំពោះការអនុវត្តការរក្សាគម្លាត និងការបិទទ្វារ ដោយនិយាយថា

    June 17, 2020
  • អន្តរជាតិ

    ថៃ៖ ក្រុមក្មេងស្ទាវចំនួន ៦​ នាក់ត្រូវបានប៉ូលិសថៃធ្វើការឃាត់ខ្លួនបន្ទាប់ពីពួកគេនាំគ្នាជិះម៉ូតូកែច្នៃចំនួន ៣ គ្រឿងរញ៉េរញៃពេញដងផ្លូវនិងបង្កឲ្យមានការរំខានយ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត។ ការបង្រ្កាបករណីក្មេងស្ទាវនេះបានធ្វើឡើងនៅក្នុងខេត្ត Chachoengsao ភាគកណ្តាលនៃប្រទេសថៃ កាលយប់ថ្ងៃទី ១៤ ឆ្លងចូលព្រឹកថ្ងៃទី ១៥ ខែ មិថុនានេះ។ ក្រុមក្មេងស្ទាវទាំង ៦ នាក់ បានប្រាប់ប៉ូលិសថា ការជិះម៉ូតូរបស់ពួកគេនេះគឺព្រោះតែពួកគេសប្បាយចិត្តខ្លាំងពេកនិងដើម្បីអបអរដែលជាអាជ្ញាធរខេត្ត Chachoengsao បានសម្រេចបើកខេត្តឡើងវិញ ក្រោយបិទអស់មួយរយៈមកព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩។ ដូចនេះហើយគ្រាន់តែឈានដល់ព្រឹកថ្ងៃទី ១៥ ខែមិថុនាភ្លាម ដែលជាថ្ងៃបើកខេត្តជាធម្មតាវិញនោះពួកគេក៏បាននាំគ្នាជិះម៉ូតអបអរភ្លាម និងត្រូវប៉ូលិឃាត់ខ្លួនភ្លាមដូចគ្នាដែរ។ បើយោងតាមប៉ូលិសចរាចរណ៍ថៃបានបញ្ជាក់ថា ក្រុមក្មេងស្ទាវបានប្រើប្រាស់ម៉ូតូកែច្នៃដែលមានសំឡេងឮយ៉ាងខ្លាំង ហើយពួកគេបានជិះដោយបំពានលើច្បាប់ចរាចរណ៍ជាច្រើនករណីហើយសកម្មភាពនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ទើបប៉ូលិសសម្រេចធ្វើការឃាត់ដើម្បីអប់រំពួកគេ៕ អត្ថបទ៖ភក្តី

    June 17, 2020
  • អន្តរជាតិ

    ក្រុងព្យុងយ៉ាងបានប្តេជ្ញាថា នឹងបញ្ជូនកងទ័ពត្រឡប់ទៅកាន់តំបន់គ្មានអាវុធ និងធ្វើសមយុទ្ធយោធានៅជិតព្រំដែន នៅចំពេលដែលជម្លោះជាមួយក្រុងសេអ៊ូលកាន់តែកើនឡើងកម្ដៅ ដែលឈានដល់ការបំផ្ទុះការិយាល័យរួមរវាងប្រទេសទាំង ២ ចោលកាលពីម្សិល។ យោងតាមសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងនឹងពង្រាយកងទ័ពឡើងវិញនៅតំបន់ភ្នំ Kumgang និង Kaesong ហើយចាប់ផ្តើមធ្វើសមយុទ្ធយោធាទៀងទាត់គ្រប់ប្រភេទ។ គួរឱ្យដឹងដែរថា ភ្នំ Kumgang ដែលជារមណីយដ្ឋានមួយនៅឆ្នេរសមុទ្រភាគខាងជើង របស់កូរ៉េខាងជើង ក៏ដូចជាតំបន់ឧស្សាហកម្ម Kaesong គឺជាគម្រោងសេដ្ឋកិច្ចទ្វេភាគីដ៏សំខាន់ ២ ដែលធ្លាប់ជានិមិត្តរូបនៃការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងសេអ៊ូល និងព្យុងយ៉ាង។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្ដីសង្ឃឹមទាំងនេះបានរលាយអស់ទៅវិញ នៅពេលដែលកូរ៉េខាងត្បូងអសមត្ថភាព ដើម្បីបញ្ឈប់ក្រុមសកម្មជនពីការបង្ហោះបាឡុងនៅតាមបណ្ដោយព្រំដែន។ មុននេះកូរ៉េខាងជើងក៏ទើបតែបានផ្តាច់ទំនាកទំនងទាំងអស់ជាមួយកូរ៉េខាងត្បូងផងដែរ ប៉ុន្តែបញ្ហាវាបានកើតឡើងជាបន្តបន្ទាប់ជាហូរហែរៀងមក៕ អត្ថបទ៖ លីដា ប្រភព៖

    June 17, 2020
  • អន្តរជាតិ

    កងទ័ពឥណ្ឌានិយាយថា ទាហានរបស់ខ្លួន ២០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន នៅយប់ថ្ងៃច័ន្ទនៅតំបន់ Ladakh តាមបណ្តោយព្រំដែនមានជម្លោះ Himalayan ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌានិយាយថា នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ១៩៧៥ ដែលទាហានឥណ្ឌាបានស្លាប់នៅក្នុងការប្រឈមមុខជាមួយចិន ដោយកាលឆ្នាំនោះមានទាហានឥណ្ឌា ៤ នាក់បានស្លាប់។ ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧប្បត្តិហេតុនេះបានកើតឡើងជាលទ្ធផលនៃការប៉ុនប៉ងរបស់ភាគីចិន ក្នុងការផ្លាស់ប្តូរស្ថានភាពជាឯកតោភាគី។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានដកស្រង់សម្តីមន្ត្រីយោធាម្នាក់និយាយថា កងទ័ពបានគប់ដុំថ្មដាក់គ្នាទៅវិញទៅមកដោយមិនបានប្រើអាវុធនោះទេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ទាហានឥណ្ឌាបានឆ្លងកាត់ព្រំដែនចំនួនពីរដងកាលពីថ្ងៃច័ន្ទ ដោយជាអ្នកបង្ក និងវាយប្រហារទៅលើខាងទាហានចិន។ លោកបានបន្ថែមថា ប្រទេសចិនបានធ្វើការតវ៉ាយ៉ាងដាច់ខាតជាមួយភាគីឥណ្ឌា៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    June 17, 2020
  • អន្តរជាតិ

    ម៉ិចស៊ីកូ៖ ជាធម្មតាអ្នកជំងឺកូវីដ ១៩ តែងត្រូវបានគេខ្លាចរអាមិនហ៊ានប៉ះពាល់ និងមិនហ៊ានសូម្បីតែនៅក្បែរអ្នកជំងឺ ដោយសារតែវីរុសនេះងាយចម្លង តែយ៉ាងណាក្តីដោយសារតែភាពកតញ្ញូ និងចង់ជួយសង្គ្រោះជីវិតយាយខ្លួន ចៅប្រុសម្នាក់សុខចិត្តយកមាត់របស់ខ្លួនទៅប៉ះផ្ទាល់ជាមួយនឹងមាត់របស់លោកយាយ ដើម្បីផ្លុំខ្យល់ធ្វើចលនាដង្ហើមទាំងដឹងថា លោកយាយកំពុងមានរោគសញ្ញានៃជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានឲ្យដឹងថា​ ហេតុកាណ៍នេះបានកើតឡើងនៅក្នុងក្រុងម៉ិចស៊ីកូ នៃប្រទេសម៉ិចស៊ីកូ ខណៈអត្តសញ្ញាណពិតប្រាកដរបស់ចៅប្រុសនិងលោកយាយរងគ្រោះមិនត្រូចបានគេស្គាល់ឡើយ។ ប្រភពខាងលើបានបន្តរៀបរាប់ហេតុកាណ៍នេះថា លោកយាយរងគ្រោះបានចេញរោគសញ្ញាមួយចំនួនដែលបង្ហាញថាគាត់បានឆ្លងជំងឺកូវីដ ១៩ ហើយរូបគាត់ក៏កើតមានអាការៈថប់ដង្កើមខ្លាំង មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ស្ថិតក្នុងសភាពដូចនេះចៅប្រុសបានព្យាយាមបើរថយន្តជូនគាត់ទៅកាន់មន្ទីរពេទ្យ តែជាអកុសលគាត់ក៏បានធ្វើទុកថប់ដង្ហើមក្នុងអំឡុងពេលធ្វើដំណើរទីកាន់មន្ទីរពេទ្យនោះទៀត។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ ចៅប្រុសបានព្យាយាមធ្វើចលនាចសង្គ្រោះបន្ទាប់ចំពោះលោកយាយ​ និងព្យាយាមផ្លុំខ្យល់ចូលទៅក្នុងមាត់លោកយាយទៀតផងក្នុងគោលបំណងជួយសង្គ្រោះជីវិតគាត់ឲ្យនៅដល់មន្ទីរពេទ្យ។ យ៉ាងណាក្តី លោកយាយនៅតែសន្លប់មិនដឹងខ្លួន ហើយពេលបញ្ជូនទៅដល់មន្ទីរពេទ្យវេជ្ជបណ្ឌិតបានឲ្យដឹងថា លោកយាយបានស្លាប់បាត់ហើយដោយសារកើតមានជំងឺកូវីដ ១៩។ ពេលនេះចៅប្រុសកតញ្ញូរបស់លោកយាយរងគ្រោះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែក ១៤

    June 17, 2020
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកជំងឺកូវីដ ១៩ រហូតដល់ជាង ១ លានករណីនៅចុងខែកក្កដាខាងមុខនេះ ព្រោះតែប្រជាពលរដ្ឋមិនធ្វើតាមការណែនាំរបស់រដ្ឋាភិបាល ពោលគឺពួកគេបង្កើតការជួបជុំគ្នាក្នុងចំណោមមនុស្សយ៉ាងច្រើនកកកុញដោយមិនរក្សាគំលាតសង្គមដើម្បីប្រារព្ធពិធីសាសនា។ សូមបញ្ជាក់ជូនថា បាគីស្ថានមានប្រជាពលរដ្ឋសរុបចំនួន ២១២ លាននាក់ ហើយគិតមកត្រឹមពេលនេះប៉ាគីស្ថានមានអ្នកជំងឺកូវីដ ១៩ ជិត ១៤០​ ០០០ ករណីទៅហើយ។ យ៉ាងណាក្តី ពលរដ្ឋប៉ាគីស្ថានហាក់មិនសូវខ្លាចនឹងការឆ្លងជំងឺកូវីដ ១៩ ទាល់តែសោះ ដោយពួកគេតែងបំពាន់បំរាមរបស់អាជ្ញាធរដើម្បីប្រារព្ធពិធីបែបសាសនាឥស្លាមជាបន្តបន្ទាប់ដូចជា នាំគ្នាទៅផ្សារ និងជួបជុំគ្នានៅព្រះវិហារឥស្លាមយ៉ាងកកកុញកាលពីអំឡុងពេលបុណ្យរ៉ាម៉ាដាន និងបន្តប្រមូលផ្ដុំគ្នាយ៉ាងច្រើននៅក្នុងពិធីបុណ្យ Eid កាលពេលថ្មីៗនេះជាដើម។ អាស្រ័យដោយមានការបំពាននឹងបំរាមដូចខាងលើនេះទើបក្រុមអ្នកជំនាញបានធ្វើការសិក្សាយ៉ាងល្អិតល្អន់និងធ្វើការព្យាការណ៍ថា នៅចុងខែមិថុនានេះតួលេខអ្នកជំងឺកូវីដ ១៩  នៅក្នុងប្រទេសបាគីស្ថានអាចកើតដល់ខ្ទង់ ៣០០

    June 17, 2020