- autoadmin
- អន្តរជាតិ
កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសកូរ៉េខាងជើងបានបំផ្ទុះកម្ទេចការិយាល័យទំនាក់ទំនងរួមរវាងកូរ៉េទាំង ២ នៅជិតទីក្រុង Kaesong តំបន់ព្រំដែនក្នុងទឹកដីរបស់កូរ៉េខាងជើង។ អគាររួមគ្នាដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើងនិងត្បូងមួយនោះ ត្រូវបានបើកសម្ពោធនៅឆ្នាំ២០១៨ បន្ទាប់ពីមេដឹកនាំរបស់ប្រទេសកូរ៉េទាំង២ គឺលោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៉ីន បានជួបពិភាក្សាគ្នាជាលើកដំបូង។ ការបំផ្ទុះនេះគ្មាននរណាអាចគិតដល់នោះទេក្រៅពីបងប្អូនត្រកូល គីម ដែលវាបានធ្វើឱ្យក្ដីសង្ឃឹមបញ្ចប់ជម្លោះរវាងប្រទេសទាំង ២ ត្រូវរលាយអស់។ នៅក្នុងវីដេអូយ៉ាងងងឹតឈឹងបានបង្ហាញថា អគារត្រូវបានបំផ្ទុះឡើង ដែលធ្វើឱ្យតួអគារស្ទើរទាំងស្រុងត្រូវខូចខាតភ្លាមមួយពព្រិចភ្នែក។ គួររំលឹកដែរថា កម្ដៅរវាងកូរ៉េខាងជើងនិងខាងត្បូង បានកើនឡើងជាច្រើនថ្ងៃមកហើយ ដែលដំបូងឡើយវាបានចាប់ផ្ដើមដោយសារក្រុមសកម្មជនកូរ៉េខាងត្បូង។ ដោយកាលនោះពួកសកម្មជនបានធ្វើការបង្ហោះពាក្យពេចន៍តាមបាឡុង នៅតាមបណ្ដោយព្រំដែនរបស់ប្រទេសទាំង២ ប៉ុន្តែការបង្ហោះនោះបានធ្វើឱ្យកូរ៉េខាងជើងផ្ទុះកំហឹង
June 16, 2020 - រថយន្ត
រថយន្ត Tesla Model S Long Range Plus ស៊េរីឆ្នាំ២០២០ ទើបតែបានបំបែកកំណត់ត្រាថ្មីមួយ ពីទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក (EPA) ដោយបានក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលអាចបើកបានក្នុងចម្ងាយ ៦៤៧គីឡូម៉ែត្រ ឬ ៤០២ម៉ាយ នៅពេលសាកថ្មពេញម្ដង។ រថយន្តនេះគឺសម្រាប់ទីផ្សារនៅអាមេរិកខាងជើង ជាមួយនឹងការផ្លាស់ប្ដូរពីជំនាន់ “Long Range” ទៅជា “Long Range Plus” ពោលគឺរថយន្ត Tesla Model S ស៊េរីថ្មីឆ្នាំ២០២០ ដែលបានផលិតចេញចាប់ពីខែមករា សុទ្ធតែមានសមត្ថភាពបើកបានក្នុងចម្ងាយនេះទាំងអស់។ ការបំបែកកំណត់ត្រាថ្មីនេះគឺដើម្បីជាភាពកក់ក្ដៅ និងការបញ្ជាក់ជាផ្លូវការថ្មីមួយ
June 16, 2020 - រថយន្ត
ខណៈដែលប្រភេទរថយន្តតូចដូចជា៖ BMW 3 Series, Mercedes-Benz C-Class និង Audi A4 កំពុងស្ថិតនៅចំកណ្តាលនៃការចាប់អារម្មណ៍ វាងាយស្រួលក្នុងការធ្វើឱ្យ Lexus IS កន្លងមកត្រូវបានគេមើលរំលង។ តែទោះជាយ៉ាងណា Lexus IS ស៊េរីឆ្នាំ ២០២១ នឹងក្លាយជាក្ដីសង្ឃឹមថ្មីសម្រាប់ត្រកូលមួយនេះ ជាមួយនឹងការរចនា រូបរាង និងបច្ចេកវិទ្យា ដែលមានភាពល្អប្រសើរ និងទាក់ទាញជាងមុន មិនថាជារូបរាងខាងក្នុង ឬក្រៅនៃតួរថយន្តទាំងមូល។ ប៉ុន្តែកុំនិយាយរឿងកម្លាំងម៉ាស៊ីនអី… 2021 Lexus IS ម៉ូដែលធម្មតា Lexus IS
June 16, 2020 - អន្តរជាតិ
ក្រុងញូវដែលីបានរាយការណ៍ថា មន្ត្រីនិងទាហានឥណ្ឌា ៣នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែនជាមួយប្រទេសចិន។ ទីក្រុងប៉េកាំងអះអាងថា ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងឥណ្ឌាបានឆ្លងកាត់ព្រំដែន និងបានវាយប្រហារទៅលើកងទ័ពចិន។ មន្រ្តីកងទ័ពឥណ្ឌាម្នាក់ និងទាហាន ២នាក់ ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពចិន កាលពីយប់ថ្ងៃច័ន្ទ នៅជ្រលងភ្នំហ្គាលវ៉ាន នៅតំបន់កាស្មៀរ។ មន្ដ្រីយោធាជាន់ខ្ពស់មកពីប្រទេសទាំងពីរបច្ចុប្បន្នកំពុងជួបប្រជុំគ្នា ដើម្បីធ្វើឱ្យស្ថានការណ៍នេះធូរស្បើយឡើងវិញ។ ប្រទេសឥណ្ឌាបានអះអាងថា មានអ្នកស្លាប់និងរបួសទាំងសងខាង ទោះបីពួកគេមិនបានបង្ហាញពីចំនួនខាងចិន ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះក៏ដោយ។ គួរឱ្យដឹងដែរថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលកងទ័ពឥណ្ឌានិងចិនបានប្រឈមនឹងភាពតានតឹងនៅកន្លែងជាច្រើន តាមបណ្តោយបន្ទាត់ត្រួតពិនិត្យ (LAC) នៅភាគខាងកើត Ladakh ដែលជាផ្នែកមួយនៃតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា។ ទាហានចិន និងឥណ្ឌារាប់រយនាក់ បានប្រឈមមុខនឹងការប៉ះទង្គិចគ្នាដ៏ខ្លីមួយនៅដើមខែឧសភា ដោយកងទ័ពឥណ្ឌាបានបញ្ជូនកម្លាំងបន្ថែមរួមទាំងយានយន្តយោធា និងកាំភ្លើងធំទៅកាន់តំបន់នោះ
June 16, 2020 - អន្តរជាតិ
មន្រ្តីកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបំផ្ទុះការិយាល័យទំនាក់ទំនងរួមរវាងប្រទេសទាំង២ នៅជិតទីក្រុង Kaesong របស់កូរ៉េខាងជើង។ ប្រតិកម្មនេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងបានគំរាមជាថ្មីពីសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង។ គួរឱ្យដឹងដែរថា អគាររួមដែលស្ថិតនៅក្នុងទឹកដីខាងជើងមួយនេះ ត្រូវបានបើកនៅឆ្នាំ២០១៨ បន្ទាប់ពីមេដឹកនាំរបស់ប្រទេសទាំង២ គឺលោក គីម ជុងអ៊ុន និងលោក ម៉ូន ជេអ៉ីន បានជួបពិភាក្សាគ្នារួច។ ជាសំណាងក្នុងកើតហេតុនោះ គ្មាននរណាម្នាក់នៅក្នុងការិយាល័យនោះទេ ដោយសារតែបញ្ហាជំងឺ COVID-19។ ភាពតានតឹងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានកើនឡើងជាច្រើនសប្តាហ៍មកហើយ ដែលវាបានកើតឡើងដោយសារក្រុមសកម្មជននៅភាគខាងត្បូង បានបង្ហោះការឃោសនាតាមបាឡុងទៅភាគខាងជើង។ ក្រោយៗមកប្រទេសទាំង២ បានចាប់ផ្ដើមមានភាពល្អក់កករនឹងគ្នា ខណៈបងស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺអ្នកស្រី គីម យូជុង ក៏ទើបតែបានគំរាមកម្ទេចការិយាល័យនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងសប្តាហ៍ប៉ុណ្ណោះ៕ អត្ថបទ៖
June 16, 2020 - កូវីដ-១៩
វេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ដីពីជំងឺ COVID-19 នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា ប្រទេសថៃមិនមានករណី ឬការស្លាប់ថ្មីទាក់ទងនឹងជំងឺ COVID-19 ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះទេ។ ប្រទេសថៃមិនមានករណីក្នុងសហគមន៍រយៈពេល២២ថ្ងៃមកហើយ ហើយពួកគេក៏សង្ឃឹមថា នឹងបន្ដគ្មានករណីរយៈពេល៦ថ្ងៃបន្ថែមទៀត ដើម្បីអាចហៅខ្លួនឯងថា ជាប្រទេសដែលមានហានិភ័យទាបបំផុតសម្រាប់ជំងឺ COVID-19 ។ ម្សិលមិញប្រទេសថៃក៏គ្មានករណីថ្មីនៃជំងឺ COVID-19 ផងដែរ ពោលគឺទាំងក្នុងស្រុកនិងនាំចូល។ Six patients are reported to have fully
June 16, 2020 - កូវីដ-១៩
ប្រទេសចិនបាននិយាយថា ចំនួននៃអ្នកឆ្លងជំងឺ COVID-19 នៅទីក្រុងប៉េកាំងបានកើនឡើងជាង ១០០នាក់ ក្នុងរយៈពេល ៥ថ្ងៃកន្លងមកនេះ រួមមានករណីចេញរោគសញ្ញាចំនួន ២៧នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃច័ន្ទម្សិលមិញ។ ក្នុងរយៈពេលគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ទីក្រុងប៉េកាំងបានកត់ត្រាករណីថ្មីៗសរុបចំនួន ១០៦ករណី ហើយវាជាចំនួនច្រើនបំផុតក្នុងរយៈពេល ២ខែ សម្រាប់រដ្ឋធានីមួយនេះ។ ការកើតឡើងជាថ្មីនៃជំងឺ COVID-19 ត្រូវបានផ្សារភ្ជាប់ទៅនឹងផ្សារមួយឈ្មោះថា Xinfadi ដែលជាផ្សារលក់ដុំដ៏ធំរបស់ទីក្រុង។ ឥឡូវនេះអាជ្ញាធរមូលដ្ឋានបានបិទផ្សារនោះ និងកំពុងធ្វើតេស្ដមនុស្សប្រមាណ ២០០,០០០នាក់ (២០ម៉ឺន) ដែលបានមកចូលផ្សារនេះ គិតចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ក្នុងនោះផងដែរមានករណីចំនួន ៤
June 16, 2020 - អន្តរជាតិ
តុលាការកំពូលសហរដ្ឋអាមេរិកបានចេញសេចក្តីសម្រេចជាលើកដំបូងថា ច្បាប់សហព័ន្ធរបស់អាមេរិកនឹងហាមប្រាមការរើសអើងនៅកន្លែងធ្វើការ ចំពោះក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ឬ ក្រុម LGBT ។ តុលាការបានសម្រេចកាលពីថ្ងៃច័ន្ទថា ក្រុម LGBT និងអ្នកដទៃទៀតដែលស្ថិតក្រុងក្រុមនេះ នឹងត្រូវបានការពារក្រោមច្បាប់ស្តីពីសិទិ្ធស៊ីវិលឆ្នាំ១៩៦៤ ដែលរារាំងការរើសអើងការងារ ដោយផ្អែកលើកត្តាភេទផ្សេងៗ។ ច្បាប់នេះត្រូវបានគាំទ្រដោយចៅក្រមចំនួន ៦ ក្នុងចំណោម ៩នាក់ ឆ្លើយតបទៅនឹងបណ្តឹងរបស់ក្រុម LGBT ដែលបានបាត់បង់ការងារដោយសារការរើសអើង។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានសាទរចំពោះលទ្ធផលនេះថា ជាជ័យជំនះជាប្រវត្តិសាស្ត្រមួយទៀតសម្រាប់សិទ្ធិក្រុមដែលមានសមាជិកតិចតួច បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលឆ្នាំ២០១៥ ដែលអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍អ្នកស្រឡាញភេទដូចគ្នាស្របច្បាប់៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 16, 2020 - អន្តរជាតិ
បុរសចំណាស់ម្នាក់ឈ្មោះ Michael Flor អាយុ៧០ឆ្នាំ បានចំណាយពេល ៦២ថ្ងៃ នៅក្នុងបន្ទប់ ICU ដើម្បីព្យាបាលជំងឺ COVID-19 នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ុយអ៊ែត ទីក្រុង Issaquah រដ្ឋវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ជំងឺរបស់គាត់មានសភាពធ្ងន់ធ្ងរណាស់ ដោយមានទាំងការដេកសន្លប់រយៈពេលជាច្រើនសប្ដាហ៍ ហើយថែមទាំងធ្វើឱ្យគាត់ស្ទើរតែអស់ជីវិតទៀតផង។ លោកតាធ្លាប់គិតថា តម្លៃនៃការព្យាបាលជំងឺនឹងមានតម្លៃថ្លៃ ប៉ុន្តែយ៉ាងណាគាត់ស្ទើរគាំងបេះដូង នៅពេលឃើញវិក័យប័ត្រថ្លៃព្យាបាលរបស់គាត់គឺអស់ ១.១ លានដុល្លារអាមេរិក។ លោកតា Michael Flor បាននិយាយថា គាត់ត្រូវពិនិត្យវិក័យប័ត្រនោះជាច្រើនសារ ដើម្បីឱ្យច្បាស់ថាគាត់រាប់តួលេខត្រូវអត់។ លោកតា Michael Flor បានឱ្យដឹងថា បន្ទប់
June 16, 2020 - សិល្បៈ
វាពិតជារឿងមួយដែលគួរឱ្យសោកស្ដាយណាស់ ដែលនាង Daniella Álvarez បវរកញ្ញាចក្រវាលកូឡុំប៊ី ឆ្នាំ២០១១ ដ៏ស្រស់ស្អាតនិងមានជើងស្រលូនវែងៗ ត្រូវបានពេទ្យកាត់ជើងចោលម្ខាង ប៉ុន្តែយ៉ាងណានាងនៅតែមិនចុះចាញ់ចំពោះរឿងអាក្រក់នេះឡើយ។ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ម្សិលមិញនេះ នាង Daniella Álvarez បានបង្ហោះរូបថតជាច្រើនជាមួយគ្រួសារយ៉ាងរីករាយ ដែលបង្ហាញពីស្ថានភាពរបស់នាងបន្ទាប់ពីការវះកាត់ជើងរួច ទៅក្នុងបណ្តាញសង្គម Instagram។ នាង Daniella Álvarez បានសរសេរថា៖ «ជើង? ហេតុអ្វីខ្ញុំត្រូវការវាប្រសិនបើខ្ញុំមានស្លាបហោះ។ ព្យាយាមឡើង!។ គួរឱ្យដឹងដែរថា នាង Daniella Álvarez បានធ្វើការវះកាត់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ ហើយមូលហេតុដែលនាងត្រូវកាត់ជើងចោល
June 16, 2020









