autoadmin
  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍អាមេរិក (American Airlines) បានដកអ្នកដំណើរចេញពីជើងហោះហើររបស់ខ្លួន បន្ទាប់ពីគាត់បានបដិសេធមិនពាក់ម៉ាស់ ទៅតាមគោលការណ៍សុវត្ថិភាពទប់ទល់នឹងជំងឺ COVID-19 ។ អ្នកដំណើរម្នាក់នោះឈ្មោះថា Brandon Straka គាត់ត្រូវបានស្នើសុំឱ្យពាក់ម៉ាសមុខ នៅលើជើងហោះហើរលេខ 1263 ពីញូវយ៉ក ទៅក្រុងដាឡាស រដ្ឋតិចសាស់កាលពីថ្ងៃពុធ។ នៅពេលដែលសុំឱ្យពាក់ម៉ាស់ គាត់មិនបានធ្វើការតាមសុំនោះទេ ហើយក្រោយមកគាត់ត្រូវបានគេប្រាប់ឱ្យចាកចេញពីយន្តហោះ។ ប៉ុន្តែយ៉ាងណាលោក Brandon Straka មិនយល់ស្របចំពោះចំណាត់ការបែបនោះទេ ដោយបាននិយាយថា គ្មានច្បាប់ឯណាតម្រូវឱ្យពាក់ម៉ាស់រហូតទេ។ លោក Brandon Straka ក៏បានបង្ហោះសារមិនពេញចិត្តនៅក្នុងបណ្ដាញ Twitter ថា៖«”ខ្ញុំទើបតែត្រូវបានគេដកចេញពីជើងហោះហើរ ដោយសារមិនពាក់ម៉ាស់។ វាជាលើកទី១

    June 19, 2020
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពរបស់ថៃ COVID-19 (CCSA) នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ អ្នកនាំពាក្យរបស់ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា ករណីទាំងនេះជាករណីនាំចូល ហើយគិតមកទល់ពេលនេះគឺរយៈពេល ២៥ ថ្ងៃមកហើយ ដែលប្រទេសថៃមិនមានករណីក្នុងសហគមន៍។ អ្នកឆ្លងថ្មីទាំង ៥នាក់ គឺជាសិស្សមានអាយុខ្ទង់ ២៣-២៦ឆ្នាំ ដែលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយពួកគេសុទ្ធតែមិនចេញរោគសញ្ញា។ ដូច្នេះតួលេខចុងក្រោយនេះនាំឱ្យប្រទេសថៃមានករណីសរុបចំនួន ៣,១៤៦

    June 19, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ វប្បធម៌ជូនផ្កាទៅកាន់មនុស្សជាទីស្រលាញ់នៅក្នុងឱកាសពិសេសណាមួយមិនមែនកើតមានតែនៅក្នុងខ្សែភាពយន្តបែបរ៉ូមែនទិកនោះទេ តែមនុស្សមួយចំនួននៅក្នុងសង្គមជាក់ស្តែងក៏បានឲ្យតម្លៃចំពោះបាច់ផ្កានេះយ៉ាងខ្លាំងផងដែរ។ ដើម្បីបង្ហាញនូវសេចក្តីស្រលាញ់ជាទូទៅគេតែងសង្កេតឃើញ បុរសជូនផ្កាទៅកាន់មនុស្សស្រីជាទីស្រលាញ់របស់គាត់នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ (ថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ) ថ្ងៃខួបកំណើតរបស់នាង និងនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍ឬខួបមួយឆ្នាំនៃការបង្កើតសេ្នហាជាដើម។ ការជូនផ្កានេះទៀតសោធគឺស្ទើរតែ ១០០% ទៅហើយបានកើតមានឡើងក្នុងអំឡុងពេលដែលភាគីខាងបុរសនៅរស់មានជីវិតតែប៉ុណ្ណោះ ហើយវាកម្រណាស់ដែលមានមនុស្សប្រុសបានរៀបចំឲ្យគេផ្ញើផ្កាទៅឲ្យមនុស្សជាទីស្រលាញ់របស់គាត់បន្ទាប់ពីគាត់ស្លាប់បាត់បង់ជីវិតនោះ។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានរាយការណ៍ថា​ ករណីដ៏កម្របំផុតនេះបានកើតឡើងហើយនៅក្នុងប្រទេសហ្វីលីពីន និងបានកើតឡើងចំពោះប្តីប្រពន្ធចំណាស់មួយគូដែលមានកូនស្រីធំពេញវ័យម្នាក់រួចទៅហើយ។ ប្រភពខាងលើបានបន្តថា បុរសជាស្វាមីបានស្លាប់កាលពី ១០ ខែមុន ហើយមុនពេលស្លាប់រូបគាត់ផ្ទាល់ក៏បានដឹងដែរថា គាត់មិនអាចរស់បានយូរទៀតទេ។ ដោយដឹងខ្លួនមុនដូចនេះបុរសជាស្វាមីបានទាក់ទងទៅកាន់ហាងលក់ផ្កានិងបង់ថ្លៃរួចជាស្រេចដើម្បីទិញបាច់ផ្កា ៣ ដងក្នុងមួយឆ្នាំ គឺនៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ថ្ងៃខួបកំណើតប្រពន្ធរបស់គាត់ (ថ្ងៃទី ១០ មិថុនា) និងនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍

    June 19, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា សាំងហ្គាពួរបានរាយការណ៍ករណី COVID-19 ថ្មីចំនួន ២៥៧នាក់ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤១,៤៧៣នាក់។ ក្នុងនោះមានករណីនៅក្នុងសហគមន៍ចំនួន ៤ នាក់ ដោយម្នាក់ជាអ្នករស់នៅអចិន្រ្តៃយ៍ និង ៣នាក់ទៀត ជាអ្នកកាន់ប័ណ្ណការងាររស់នៅក្រៅអន្តេវាសិកដ្ឋាន។ ក្រសួងសុខាភិបាលបាននិយាយថា អ្នកកាន់ប័ណ្ណការងារ ៣នាក់ ដែលស្ថិតក្នុងចំណោមករណីសហគមន៍ទាំង ៤នាក់ ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែករួចហើយ។ ពួកគេត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយអ្នកឆ្លងមុន ហើយ ២នាក់ ក្នុងចំណោមពួកគេមិនចេញរោគសញ្ញានោះទេ។ ចំណែកករណីដែលទាក់ទងនឹងអ្នករស់នៅអចិន្រ្តៃយ៍ ត្រូវបានគេរកឃើញក្នុងអំឡុងការត្រួតពិនិត្យកម្មករ ហើយគាត់ក៏មិនចេញរោគសញ្ញានោះដែរ។

    June 19, 2020
  • កូវីដ-១៩

    ជំងឺរាតត្បាត COVID-19 ពេលនេះបានចម្លងដល់មនុស្សជាង ៨.៥ លាននាក់ នៅទូទាំងពិភពលោក នេះបើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់របស់ Worldometers។ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកមាន  ៨,៥៧៨,០៥២ នាក់ ខណៈស្លាប់សរុបបានកើនឡើងដល់ ៤៥៦,២៨៤ នាក់ និងមានអ្នកជាសះស្បើយសរុប ៤,៥៣០,២៦១ នាក់។ សហរដ្ឋអាមេរិកនៅតែឈរលើគេ ដោយពេលនេះមានអ្នកឆ្លងរហូតដល់ទៅជាង ២.២ លាននាក់ និងមានអ្នកស្លាប់ជាង ១២០,០០០ នាក់។ ប្រេស៊ីលនៅតែឈរលេខ២ ដោយមានករណីជិត ១លាននាក់ ពោលគឺមានសរុបជាង ៩៨០,០០០

    June 19, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាននិយាយថា ជាងមួយសប្តាហ៍កន្លងមកនេះ ទីក្រុងប៉េកាំងមានការកើនឡើងនូវករណីជំងឺ COVID-19 ដែលស្ទើរតែទាំងអស់នៃករណីថ្មីក្នុងរដ្ឋធានី ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្សារលក់ដុំ Xinfadi។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបន្ថែមថា អាជ្ញាធរបានរកឃើញដានជំងឺ COVID-19 នៅលើក្តារហាន់សាច់ត្រីសាល់ម៉ុន ដែលបានប្រើសម្រាប់កាត់សាច់ត្រីដើម្បីលក់ចែកចាយបន្ដ ហើយតាំងពីពេលនោះមក ការភ័យខ្លាចចំពោះសាច់ត្រីសាល់ម៉ុនក៏បានកើនឡើង។ អាជ្ញាធរក្រោយបានពិនិត្យរកឃើញមេរោគរួច ក៏បានបញ្ជាឱ្យមានការប្រមូលយកសាច់ត្រីសាល់ម៉ុនពីផ្សារ ឬអ្នកដែលបានទិញពីផ្សារ ត្រឡប់មកវិញទាំងអស់។ ថ្វីបើមានការរកឃើញមេរោគនៅជាប់ជ្រុញហាន់សាច់យ៉ាងណាក្ដី អ្នកជំនាញបាននិយាយថា ត្រីសាល់ម៉ុននេះមិនមែនជាអ្នកចម្លងមេរោគនោះទេ។ យ៉ាងណាក៏ដោយវានៅតែធ្វើឱ្យមានការភ័យខ្លាចចំពោះសាច់ត្រីសាល់ម៉ុន បើទោះបីជាគ្មានភស្តុតាងសម្អាងថាត្រីអាចចម្លង និងការពន្យល់ពីអ្នកជំនាញក៏ដោយ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺចិនបាននិយាយថា ត្រីសាល់ម៉ុនមិនមែនជាអ្នកចម្លង ឬអ្នកចម្លងបន្ទាប់បន្សំអ្វីទាំងអស់ គឺជំងឺ COVID-19 ផ្ទុះចេញពីក្នុងផ្សារនោះតែម្ដង។ អ្នកជំនាញបានពន្យល់ថា វីរុសមិនអាចចម្លងចូលទៅក្នុងកោសិកាដោយគ្មាន Receptor

    June 19, 2020
  • អន្តរជាតិ

    ថៃ៖ ព្រះសង្ឃថៃមួយអង្គត្រូវបានប៉ូលិសចាប់ខ្លួនពីបទមនុស្សឃាតដោយចេតនា បន្ទាប់ពីសង្ឃអង្គនេះបានសម្លាប់មនុស្សស្រីមានផ្ទៃពោះម្នាក់ដែលជាស្ត្រីកំណាន់របស់ព្រះអង្គ ដើម្បីបំបិទមាត់ស្រ្តីរងគ្រោះរូបនោះកុំឲ្យទម្លាយការពិតនិងទាមទារប្រាក់សំណងដែលព្រះអង្គធ្វើឲ្យនាងមានផ្ទៃពោះ។ សារព័ត៌មាន bangkokpost  បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវមួយកន្លែងនៅក្នុងខេត្តបុរីរ៉ាំភាគខាងជើងប្រទេសថៃ។ សង្ឃកំហូចអង្គនេះមានព្រះនាមថា Phra Um Deeruenrom មានព្រះជន្ម ៥៩ វស្សា និងមានតួនាទីជាចៅធិការវត្ត Wat Ban Nong Bua ដែលជាទីអារ៉ាមក៏ល្បីល្បាយមួយកន្លែងនៅក្នុងខេត្តបូរីរ៉ាំ។ ប្រភពខាងលើបានបញ្ជាក់ថា មុនពេលករណីឃាតកម្មកើតឡើង ព្រះតេជគុណ Phra Um Deeruenrom បានបើករថយន្តយ៉ាងលឿនដោយព្រះអង្គឯងនិងបានជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត តែមិនបង្កឲ្យមានភាគីណាមួយទទួលរងនូវគ្រោះថ្នាក់នោះទេ។ ក្រោយកើតមានគ្រោះថ្នាក់ចរាចរណ៍ស្រាប់តែមានស្រ្តីពោះធំម្នាក់បានបើកទ្វាររថយន្តចេញពីរថយន្តរបស់ព្រះតេជគុណ Phra Um Deeruenrom និងព្យាយាមរត់យ៉ាងលឿនចេញឆ្ងាយពីរថយន្ត។

    June 19, 2020
  • អន្តរជាតិ

    ផ្នែកខ្លះនៃសហរដ្ឋអាមេរិកកំពុងប្រឈមនឹងការកើនឡើងយ៉ាងខ្លាំង នៃករណីឆ្លងជំងឺ COVID-19 បន្ទាប់ពីការចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញ។ រដ្ឋភាគខាងត្បូងនៃរដ្ឋតិចសាស់ បានរាយការណ៍ករណីថ្មីចំនួន ៣,១២៩ ករណីកាលពីថ្ងៃពុធ ដែលជាចំនួនសរុបប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ករណីដែលបានបញ្ជាក់នៅរដ្ឋលិចរដ្ឋអារីហ្សូណា មានប្រហែល ១,៨០០ ឬស្មើនឹង ៤ដង នៃកម្រិតកាលពីពាក់កណ្តាលខែឧសភា។ របាយការណ៍បាននិយាយថា បន្ទប់ ICU នៅក្នុងរដ្ឋពេលនេះមានអ្នកជំងឺចូលសម្រាកព្យាបាលរហូតដល់ទៅដល់ ៨៣% ដែលបង្កឱ្យមានការភ័យខ្លាចចំពោះកង្វះខាតបំពង់ខ្យល់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅរដ្ឋអាល់ឡាបាម៉ាកំពុងរាយការណ៍ថា អត្រាអ្នកឆ្លងជំងឺ COVID-19 មានការកើនឡើងរហូតដល់ ៩៦% ចំពោះតំបន់មួយចំនួននៅក្នុងរដ្ឋ។ រដ្ឋទាំងនេះស្ថិតក្នុងចំណោមរដ្ឋនៅភាគខាងត្បូង និងខាងលិច ដែលបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញមុនគេ ហើយក៏មានការកើនឡើងច្រើនជាបន្ដបន្ទាប់។ ការកើនឡើងនៃអ្នកតវ៉ាចំពោះការស្លាប់របស់លោក George Floyd

    June 19, 2020
  • រថយន្ត

    ទីបំផុតរូបរាងរបស់ម៉ូដែល ID 4 ប្រភេទ SUV ដែលជារថយន្តអគ្គីសនីសុទ្ធដំបូងបង្អស់ របស់ក្រុមហ៊ុន Volkswagen (VW) ត្រូវបានបង្ហាញខ្ទេចគ្មានសល់ ដោយមានទាំងពណ៌កណ្តុរប្រម៉េះ និងពណ៌ស បន្ទាប់ពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសចិនបានធ្វើឱ្យបែកធ្លាយរូបទាំងនោះ។ ក្រោយមករូបភាពរបស់ ID 4 ត្រូវបានអ្នកគាំទ្រជាច្រើនបង្ហោះចូលទៅក្នុងវេទិកាពិភាក្សាអនឡាញមួយឈ្មោះថា vwidtalk ។ ម៉ូដែល ID 4 ពីមុនត្រូវបានគេស្គាល់ថាជា ID Crozz នៅពេលដែលវាគ្រាន់តែជា Concept រថយន្តអគ្គិសនីរបស់ VW ហើយត្រកូល ID គឺជាជួររថយន្តអគ្គិសនីសុទ្ធដំបូងបំផុតរបស់ VW សម្រាប់លក់នៅទីផ្សារសហរដ្ឋអាមេរិក

    June 18, 2020
  • រថយន្ត

    រថយន្ត Range Rover ស៊េរីឆ្នាំ2021 – Special Edition បានបង្ហាញរូបរាងជាផ្លូវការ ហើយនៅឆ្នាំនេះវាកាន់តែពិសេសជាងមុនទៅទៀត ដោយសារស៊េរីថ្មីនេះផលិតឡើងដើម្បីប្រារព្ធខួបលើកទី50 នៃអម្បូររថយន្ត SUV របស់ខ្លួន។ ដូច្នេះហើយម៉ូដែលថ្មីនេះនឹងមានឈ្មោះថា Range Rover Fifty និងមានផលិតតែ 1,970 គ្រឿងប៉ុណ្ណោះ ខណៈលេខ 1970 នេះគឺជាឆ្នាំដែលរថយន្ត Range Rover ដំបូងត្រូវបានផលិតឡើង។ ជាធម្មតារថយន្ត Range Rover ម៉ូដែលមុនៗមាន 4 ពណ៌សម្រាប់ឱ្យជ្រើសរើសគឺ៖ ខ្មៅ, ទឹកប្រាក់,

    June 17, 2020