- autoadmin
- អន្តរជាតិ
ចិន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា វិទ្យាស្ថានជីវវេជ្ជសាស្ត្រ នៅឯបណ្ឌិតសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន បានឲ្យដឹងអំពីដំណឹងល្អមួយថា អ្នកវិទ្យាសាស្រ្តចិនបានឈានដល់ការពិសោធន៍វ៉ាក់សាំងជំងឺ COVID-19 លើរាងកាយមនុស្សដំណាក់កាលទី២ហើយ ខណៈលទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងជាផ្លូវការក៏ត្រូវបានគេរំពឹងខ្ពស់ថា អាចនឹងកើតមានក្នុងពេលដ៏ឆាប់ខាងមុខនេះផងដែរ។ បើតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រទេសជាច្រើនបានកំពុងតែដុតដៃដុតជើងផលិត និងធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ជាបន្តបន្ទាប់ ដោយសារភាពមិនទៀងទាត់នៃការផ្ទុះឡើងថ្មីៗ។ យ៉ាងណាក្តីសម្រាប់ដំណឹងខាងលើនេះអាចជាសញ្ញាវិជ្ជមានមួយ ព្រោះចិនបានឈានដល់ដំណាក់កាលទី២ នៃការធ្វើតេស្តវ៉ាក់សាំងក្នុងរាងកាយមនុស្ស ប៉ុន្តែអ្វីដែលគួរឱ្យព្រួយបារម្ភគឺដំណាក់កាលទី៣ ដែលត្រូវការចំនួនអ្នកចូលរួមច្រើន មុនពេលវ៉ាក់សាំងអាចសម្រេចចេញជាផ្លូវការបាន។ បើតាមការកត់សម្គាល់គេបានមើលឃើញថា ចិនមានលទ្ធភាពខ្ពស់ជាងប្រទេសផ្សេងៗក្នុងរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 មុនគេ ព្រោះចិនហាក់មានភាពស្និតស្នាលជាមួយនឹងជំងឺ និងមានពេលវេលាល្អជាងគេក្នុងការរុករកវ៉ាក់សាំង ថ្វីបើក្នុងអំឡុងពេលនេះប្រទេសធំៗមួយចំនួននៅលើពិភពលោកកំពុងតែជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ
June 22, 2020 - កូវីដ-១៩
សាំងហ្គាពួរបានបញ្ជាក់ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២១៨ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ រួមទាំងករណី ១ ដែលត្រូវបានរកឃើញនៅក្នុងសហគមន៍។ ចំនួននេះធ្វើឱ្យសាំងហ្គាពួរមានករណីសរុប ៤២,៣១៣ នាក់ និងការស្លាប់សរុបចំនួន ២៦នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃបឋមថា ករណីនៅក្នុងសហគមន៍ម្នាក់នោះ គឺជាអ្នកកាន់លិខិតឆ្លងដែនការងារប៉ុន្តែរស់នៅក្រៅអន្តេវាសិកដ្ឋាន ដែលត្រូវបានគេរាប់ជាករណីក្នុងសហគមន៍ ហើយក្រៅពីនោះសុទ្ធតែជាពលករស្នាក់ក្នុងអន្តេវាសិកដ្ឋាន។ សាំងហ្គាពួរក៏ទើបតែឈានចូលដំណាក់កាលទី២ នៃការបន្ធូរបន្ថយការរឹតត្បឹតកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបានដាក់អនុវត្តយ៉ាងយូរថ្ងៃដើម្បីទប់ទល់នឹងជំងឺ COVID-19 ។ ចាប់តាំងពីពេលនោះមកគេឃើញមានហ្វូងមនុស្សជាច្រើននៅតាមផ្លូវ Orchard Road ហើយពលរដ្ឋក៏ត្រូវបានអនុញ្ញាតឱ្យចូលអង្គុយបរិភោគអាហារជុំគ្នាបាន។ ចំណែកកន្លែងគោរពបូជាក៏ត្រូវបានបើកទ្វារវិញដែរ
June 22, 2020 - អន្តរជាតិ
ក្រុមហ៊ុន Shionogi របស់ជប៉ុននៅថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ បានប្រកាសថា ក្រុមហ៊ុនផលិតឱសថនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីផលិតឧបករណ៍តេស្តរកមេរោគ COVID-19 ដែលមានភាពងាយស្រួល រហ័សទាន់ចិត្ត និងមិនចាំបាច់ត្រូវការបច្ចេកទេសក្រៅបន្ថែមនោះទេ។ ឧបករណ៍ធ្វើតេស្តនេះត្រូវបានបង្កើតឡើង ដោយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យនីហុន លោក Masayasu Kuwahara និងក្រុមស្រាវជ្រាវរបស់គាត់។ ប្រសិនបើវាបង្ហាញថាមានប្រសិទ្ធភាពខ្ពស់ ក្រុមហ៊ុន Shionogi នឹងស្វែងរកការយល់ព្រមពីក្រសួងសុខាភិបាលជប៉ុន ហើយបញ្ចេញវានៅរដូវស្លឹកឈើជ្រុះនេះ (ពាក់កណ្ដាលខែវិច្ឆិកា) ។ ជប៉ុនគ្រោងដាក់ចេញនូវឧបករណ៍ធ្វើតេស្ដថ្មីនៅពេលដែលខ្លួននឹងបន្ធូរបន្ថយការរឹតត្បឹត ហើយអនុញ្ញាតឱ្យបរទេសចូលមកប្រទេសខ្លួនបាន។ គួរឱ្យដឹងដែរថា វិធីសាស្ត្រចាស់ដោយប្រើបច្ចេកទេស PCR អាចត្រូវការពេលពី ៣ ទៅ
June 22, 2020 - អន្តរជាតិ
ឈីលីបានក្លាយជាប្រទេសមានអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុតមួយក្នុងពិភពលោក ដែលធ្វើឱ្យគ្រួសារលក់មឈូសឈ្មោះថា Nicolás Bergerie ត្រូវបង្កើនការផលិតកម្មទ្វេដងរហូតដល់ទៅ ១០០ មឈូស ក្នុងមួយសប្ដាហ៍។ រហូតមកទល់ពេលនេះឈីលីមានករណី COVID-19 រហូតដល់ទៅ ២៣០,០០០ ករណី ហើយយ៉ាងហោចណាស់មានករណីចំនួន ៥,០០០ ត្រូវបានបញ្ជាក់មានវិជ្ជមានរៀងរាល់ថ្ងៃ ដែលបានធ្វើឱ្យវាឈរនៅលេខរៀងទី៩ ក្នុងពិភពលោក ថ្វីបើប្រទេសនេះមានពលរដ្ឋតែ ១៩ លាននាក់ក៏ដោយ។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ចំនួនគ្រែ ICU នៅក្នុងទីក្រុង Santiago រហូតដល់ទៅ ៩៦% ត្រូវបានបំពេញអស់រួចទៅហើយ ដែលវាបានធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដូច្នេះហើយការផលិតមឈូសដើម្បីឱ្យស្របទៅនឹងអ្វីដែលពួកគេកំពុងតែប្រឈមជារឿងចាំបាច់។ មិនមែនមានតែលោក
June 22, 2020 - កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ Worldometers សម្រាប់ថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើដល់ ៩ លាននាក់ ខណៈមានអ្នកស្លាប់សរុបចំនួន ៤៧០,០០០នាក់ (៤៧ម៉ឺន) ។ គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃនេះផ្ទាល់ ចំនួនអ្នកឆ្លងជំងឺ COVID-19 មានចំនួន ៩,០៤៦,០៨០ នាក់ ខណៈអ្នកស្លាប់សរុបមាន ៤៧០,៧០៣ នាក់។ ប្រទេសទាំង ៥ ដែលមានករណីច្រើនបំផុតនៅតែជា សហរដ្ឋអាមេរិក ប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងចក្រភពអង់គ្លេស។
June 22, 2020 - អន្តរជាតិ
ឥណ្ឌា៖ កន្លងមកមានមនុស្សចំនួនដែលស្ថិតនៅក្នុងស្ថានភាពប្រញាប់ប្រញាល់ភ្លេចមុខភ្លេចក្រោមរហូតត្រូវរត់ទៅបុកទ្វារកញ្ចក់ទាំងកំរោល ហើយជាធម្មតាគេតែងចាត់ទុកសកម្មភាពនេះគឺជារឿងគួរឲ្យអស់សំណើចមួយ។ យ៉ាងណាក្តី មានហេតុការណ៍ដូចគ្នានេះមួយករណីបានក្លាយទៅជារឿងសោកសៅបំផុត ព្រោះតែស្រ្តីម្នាក់ដែលបានរត់ទៅបុកទ្វារកញ្ចក់ពេញមួយទំហឹងត្រូវរងរបួសធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិត។ បើយោងតាមសារព័ត៌មាន timesofindia បានឲ្យដឹងថា រឿងរ៉ាវអកុលនេះបានកើតឡើងនៅក្នុងធនាគារមួយកន្លែងក្នុងក្រុង Perumbavoor នៃប្រទេសឥណ្ឌា។ ប្រភពខាងលើបន្តថា ស្រ្តីរងគ្រោះមានឈ្មោះ Beena អាយុ ៤៣ ឆ្នាំ ហើយនៅក្នុងថ្ងៃកើតហេតុនោះគាត់បានដើរចូលទៅក្នុងធនាគារដើម្បីដាក់ប្រាក់មួយចំនួន ហើយបន្ទាប់ពីដើរចូលទៅក្នុងធនាគារបានបន្តិចស្រាប់តែគាត់នឹកឃើញថា គាត់បានភ្លេចកូនសោរសំខាន់ៗមួយចំនួននៅលើយានជំនិះរបស់គាត់ដែលចតចោលនៅខាងមុខធនាគារ។ ក្នុងស្ថានភាពបន្ទាន់នោះ ស្រ្តីរងគ្រោះបានរត់យ៉ាងលឿនសំដៅទៅរកយានជំនិះរបស់គាត់នៅខាងក្រៅធនាគារហើយក៏ត្រូវបុកទ្វារកញ្ចក់ពេញមួយទំហឹងរហូតធ្វើឲ្យកញ្ចក់ត្រូវបែកខ្ចាយហើយរូបគាត់ត្រូវរងរបួសបែកក្បាលនិងហូរឈាមយ៉ាងខ្លាំងផងដែរ។ ភ្លាមៗក្រោយកើតហេតុគេបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ឲ្យមកយកស្រ្តីរងគ្រោះទៅកាន់មន្ទីរពេទ្យ តែជាអកុសលស្រ្តីរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
June 22, 2020 - អន្តរជាតិ
ចិន៖ មហាសេដ្ឋីលុយពាន់លានដុល្លារជនជាតិចិនមួយរូបត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ៥ ឆ្នាំក្រោយរូបគាត់បាធ្វើសកម្មភាពរំលោភផ្លូវភេទចំពោះកុមារីអាយុ ៩ ឆ្នាំម្នាក់។ បើយោងការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានឲ្យដឹងថា មហាសេដ្ឋីរូបនេះមានឈ្មោះ Wang Zhenhua ជាអ្នកជំនួញផ្នែកអចលនទ្រព្យដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសចិន ហើយសកម្មភាពរំលោភផ្លូវភេទនេះបានកើតឡើងតាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ដោយមានស្រ្តីជាមេខ្យល់ម្នាក់ឈ្មោះ Zhou Yanfen បាននាំក្មេងស្រីរងគ្រោះឲ្យទៅជួបលោកមហាសេដ្ឋី Wang Zhenhua នៅក្នុងបន្ទប់សណ្ឋាគារលំដាប់ផ្កាយ ៥ មួយកន្លែងក្នុងទីក្រុងសៀងហៃ។ ប្រភពខាងលើបានបន្តថា ស្រ្តីជាមេខ្យល់នោះគឺជាមិត្តភក្តិរបស់ម្តាយក្មេងស្រីរងគ្រោះ ហើយក្នុងថ្ងៃកើតហេតុនោះស្រ្តីជាមេខ្យល់ក៏បាននាំប្អូនស្រីបង្កើតរបស់គាត់មា្នក់ឲ្យទៅជួបលោក Wang Zhenhua ផងដែរ។ យ៉ាងណាក្តី ម្តាយក្មេងស្រីរងគ្រោះមិនបានដឹងថា
June 22, 2020 - អន្តរជាតិ
សិង្ហបុរី៖ ខណៈដែលវិបត្តិនៃជំងឺកូវីដ ១៩ ធ្វើឲ្យតម្លៃទំនិញក្នុងប្រទេសមួយចំនួនឡើងថ្លៃហើយពលរដ្ឋខ្លះត្រូវប្រឈមនឹងបញ្ហាលំបាកក្នុងការទិញចំណីអាហារនោះ ប្រទេសសិង្ហបុរីត្រូវបានគេរាយការណ៍ថា មានស៊ុតលើសតម្រូវការជាច្រើន គ្មានអ្នកទិញ គ្មានអ្នកហូប រហូតមានគេយកស៊ុតទៅបោះចោលទទេៗទៀតផង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន straitstimes បានបកស្រាយឲ្យដឹងថា កាលពីអំឡុងខែមេសាកន្លងទៅតម្លៃស៊ុតនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសជាច្រើនបានកើនឡើង ព្រោះពេលនោះជាពេលផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ ខ្លាំង ហើយប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទិញចំណីអាហារមកស្តុកទុក។ នៅចំពោះមុខស្ថានភាពដូចនេះ សិង្ហបុរីបាននាំស៊ុតចូលយ៉ាងច្រើនពីប្រទេសផ្សេងៗដើម្បីប្រើប្រាស់ក្នុងស្រុកផង និងដើម្បីលក់បន្តទៅកាន់ប្រទេសជិតខាងមួយចំនួនផង។ យ៉ាងណាក្តី មួយរយៈចុងក្រោយនេះស្រាប់តែសម្រូវការទិញស៊ុតនៅក្នុងប្រទេសសិង្ហបុរីបានធ្លាក់ចុះយ៉ាងគំហុក ហើយប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី និងថៃក៏ឈប់ទិញស៊ុតពីសិង្ហបុរីទៀត ព្រោះតែប្រទេសទាំងនោះអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់ពួកគេបាន ទើបធ្វើឲ្យសិង្ហបុរីត្រូវប្រឈមនឹងបញ្ហាមានស៊ុតច្រើនលើសតម្រូវការ ហើយស៊ុតខ្លះត្រូវគេយកទៅបោះចោលទទេៗតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ straitstimes
June 22, 2020 - អន្តរជាតិ
សម្រាប់អ្នកដែលចូលចិត្តទស្សនាបាតុភូតធម្មជាតិ នៅថ្ងៃស្អែកនេះ ដែលជាថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ នឹងមានបាតុភូតសូរ្យគ្រាសមួយឈ្មោះថា ចិញ្ចៀនភ្លើង ឬ «Ring of fire» ដែលនឹងអាចមើលឃើញពីទ្វីបអាហ្រ្វិកខាងលិច រហូតដល់ឧបទ្វីបអារ៉ាប់ ឥណ្ឌា និងចិនភាគខាងត្បូង។ សម្រាប់ប្រទេសកម្ពុជាយើងអាចនឹងមើលមិនច្បាស់ ១០០% នោះទេ ព្រោះបើតាមការចុះផ្សាយរបស់ Time and Date បានឱ្យដឹងថា សូរ្យគ្រាសនឹងបង្ហាញបានតែមួយចំណិតប៉ុណ្ណោះបើមើលពីរាជធានីភ្នំពេញ។ សម្រាប់រយៈពេលដែលយើងអាចមើល សូរ្យគ្រាសចិញ្ចៀនភ្លើង ពីកម្ពុជានៅថ្ងៃអាទិត្យនេះគឺ៖ ចាប់ផ្ដើមនៅម៉ោង (Begins) ៖ ១៣ និង ៣០ នាទី
June 20, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ករណ៍ថ្មីចំនួន ២១៨ គិតត្រឹមថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបនៃអ្នកឆ្លង COVID-19 បានកើនឡើងដល់ ៤១,៨៣៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីថ្មីៗចុងក្រោយនេះរួមបញ្ចូលទាំងករណីក្នុងសហគមន៍ចំនួន ២នាក់ ហើយក្រៅពីនោះសុទ្ធតែជាករណី ដែលមកពីពលករដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ ថ្វីបើករណីថ្មីៗនៅមិនទាន់ធូរស្រាយ ប៉ុន្តែចំនួនស្លាប់ដោយសារជំងឺ COVID-19 សម្រាប់ប្រទេសមួយនេះ គឺនៅតែរក្សាត្រឹម ២៦ នាក់ដដែល។ គិតត្រឹមថ្ងៃសុក្រនេះអ្នកជំងឺ ៣៣,៤៤៩នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះវិញ។ ដូច្នេះសាំងហ្គាពួរនៅសល់អ្នកជំងឺប្រមាណ ២១២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមាន ២នាក់ ស្ថិតនៅក្នុងបន្ទប់ ICU ខណៈ ៧,៩១៨នាក់
June 20, 2020









