autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា បុគ្គលិកប្រៃសណីយ៍នៅទីក្រុង Schweinfurt រដ្ឋ Bavaria នៃប្រទេសអាល្លឺម៉ង់ចំនួន ១២នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈមនុស្សរាប់សិបនាក់ទៀតត្រូវបានគេជម្លៀសចេញពីអគារ ដោយសារតែក្លិនទុរេនដែលផ្ញើពីប្រទេសថៃ។ ក្រោយទទួលបានដំណឹង មន្ត្រីប៉ូលីសនិងក្រុមសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយដំបូងឡើយពួកគេមិនដឹងថា វាជាទុរេននោះទេ ដោយស្មានថាវាជាវត្ថុដែលអាចមានគ្រោះថ្នាក់។ ជាលទ្ធផលមនុស្សមួយប្រៃសណីយ៍ត្រូវជម្លៀសចេញ ដោយក្នុងនោះមានបុគ្គលិកប្រហែល ៦០នាក់ ត្រូវចាកចេញពីកន្លែងធ្វើការរបស់ពួកគេ មុនពេលដែលប្រអប់ទុរេននោះត្រូវបានគេយកទៅពិនិត្យ។ យោងតាមប្រភពដដែលបានឱ្យដឹងថា ប្រអប់ទុរេននោះបានផ្ញើមកពីប្រទេសថៃ ពីពលរដ្ឋចំណាស់ម្នាក់ដែលមិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ៥០ឆ្នាំ ដែលគាត់គ្រោងផ្ញើវាទៅឱ្យមិត្តម្នាក់ដែលរស់នៅទីក្រុង Nuremberg ។ ប៉ូលីសទីក្រុង Schweinfurt បាននិយាយថា បុគ្គលិក ១២នាក់

    June 24, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា សាំងហ្គាពួររកឃើញករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៩១នាក់ ហើយក្នុងចំណោមពួកគេមាន ៧ នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យសាំងហ្គាពួរមានករណីសរុប ៤២,៦២៣ ករណី ខណៈការស្លាប់គឺនៅតែរក្សាត្រឹម ២៦នាក់ដដែល។ ករណីថ្មីៗភាគច្រើននៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ក្រសួងសុខាភិបាលបានបន្ថែមថា ការធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនឹងត្រូវប្រកាសនៅពេលរាត្រី។ សាំងហ្គាពួរក៏ត្រៀមខ្លួននឹងរៀបចំការបោះឆ្នោតទូទៅនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះដែរ ថ្វីបើប្រទេសនេះនៅបន្ដមានករណីជំងឺ COVID-19 ។ ប៉ុន្តែយ៉ាងណាសាំងហ្គាពួរនឹងត្រូវពង្រឹងការរក្សាគម្លាត និងអនាម័យផ្សេងៗ

    June 24, 2020
  • អន្តរជាតិ

    ចិន៖ សារព័ត៌មាន channelnewsasia​ បានចុះផ្សាយនូវដំណឹងដ៏ល្អមួយសម្រាប់ពិភពលោកគឺនៅថ្ងៃម្សិលមិញនេះក្រុមអ្នកវិទ្យសាស្រ្តចិនទទួលបានការអនុញ្ញាតក្នុងការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ ១៩ នៅក្នុងរាងកាយមនុស្សដំណាក់កាលទី ៣ ហើយ ដែលការធ្វើតេស្តនេះនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប់រួម។ ប្រភពខាងលើបានបន្តឲ្យដឹងថា តាមការពិតការធ្វើតេស្តវ៉ាក់សាំងត្រូវធ្វើឡើងនៅក្នុងប្រទេសចិន ដែលជាទីកន្លែងផ្ដើមមានការរាតត្បាតមេរោគដំបូងគេ យ៉ាងណាក្តីរហូតមកទល់នឹងនេះចិនហាក់អាចគ្រប់គ្រងការរាតត្បាតជំងឺបានទៅហើយនិងមានអ្នកជំងឺថ្មីប្រចាំថ្ងៃតិចតួចប៉ុណ្ណោះ ពោលគឺគិតជាមធ្យមចិនមានអ្នកឆ្លងប្រមាណជា ១០ ករណីក្នុងមួយថ្ងៃ ហើយចំនួននេះនឹងមិនអនុញ្ញាតឲ្យគេអាចធ្វើតេស្តវ៉ាក់សាំងបានទូលំទូលាយនោះទេ។ ដូចនេះទើបក្រុមអ្នកវិទ្យាសាស្ត្របានសម្រេចសុំការអនុញ្ញាតទៅធ្វើតេស្តវ៉ាក់សាំងនៅក្នុងប្រទេសអារ៉ាប់រួម ដែលជាទីកន្លែងកំពុងផ្ទុះការរាតត្បាតមេរោគខ្លាំង ទើបគេមានអ្នកជំងឺច្រើននាក់និងច្រើនប្រភេទសម្រាប់ធ្វើតេស្តវ៉ាក់សាំងតាមកម្រិតផ្សេងៗគ្នាផងដែរ។ គួរបញ្ជាក់ជូនថា ក្នុងចំណោមប្រទេសដែលកំពុងស្វែងរកវ៉ាក់សាំងជំងឺកូវីដជាង ១០០ នៅលើពិភពលោក មានតែប្រទេសចិនមួយប៉ុណ្ណោះដែលបានបោះជំហ៊ានមុនគេឈានដល់ការធ្វើតេស្តវ៉ាក់សាំងក្នុងរាងកាយម​នុស្សដំណាក់កាលទី ៣ នេះ ហើយប្រសិនបើការធ្វើតេស្តក្នុងដំណាក់កាលនេះទទួលបានជោគជ័យមានន័យថា ពិភពលោកនឹងមានវ៉ាក់សាំងប្រើប្រាស់ជាផ្លូវការហើយ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះពិភពលោកទាំងមូលមានអ្នកជំងឺកូវីដ ១៩ សរុបចំនួនជាង ៩,៣

    June 24, 2020
  • អន្តរជាតិ

    សំរាមគឺជាបញ្ហាធំចម្បងមួយសម្រាប់ពិភពលោកយើងនេះ ដោយសារថាក្នុងមួយថ្ងៃៗមនុស្សម្នាក់ៗមិនដឹងជាបានខ្ជះខ្ជាយសំរាមក្នុងទំហំប៉ុនណានោះទេ។ ជាក់ស្ដែងមួយរយៈមុនពេលដែលជំងឺ COVID-19 បានវាយប្រហារពេញទូទាំងពិភពលោក អ្នកទាំងអស់គ្នាប្រហែលជាបានឃើញនូវព័ត៌មានជាច្រើន ដែលនិយាយពីការបញ្ជូនសំរាមរាប់កុងតឺន័រ ផ្ញើទៅប្រទេសនេះឬប្រទេសនោះ ដោយគ្មានទំនួលខុសត្រូវពីបណ្ដាប្រទេសអ្នកមានមួយចំនួន។ យ៉ាងណាក៏ដោយមានប្រទេសតូចមួយនៅក្នុងអាស៊ីយើងនេះ ដែលអាចមានសមត្ថភាពក្លាយជាប្រទេសគ្មានសំរាម (Zero Waste) ចាប់តាំងពីឆ្នាំ២០១៩ នោះគឺប្រទេសសាំងហ្គាពួរ។ ថ្វីបើប្រទេសសាំងហ្គាពួរមានទំហំតូច មានសេដ្ឋកិច្ចមមាញឹក និងគ្មានដីសម្រាប់ចាក់សំរាមយ៉ាងណាក្ដី ប្រទេសនេះនៅតែអាចគ្រប់គ្រងបញ្ហាសំរាមបានយ៉ាងគួរឱ្យចាប់អារម្មណ៍បំផុត។ ចង់ដឹងអត់ថាសាំងហ្គាពួរយកសំរាមទាំងនោះទៅចោលនៅឯណា? ចម្លើយគឺសាំងហ្គាពួរបានប្រែក្លាយសំរាមទាំងនោះទៅជាថាមពលអគ្គិសនី ប្រើប្រាស់បានរាប់ពាន់គ្រួសារ ខណៈសំណល់ ១០% ដែលនៅសេសសល់ត្រូវបានគេយកទៅចាក់បំពេញធ្វើជាកោះសិប្បនិម្មិតមួយឈ្មោះថា Semakau ។ កោះនោះគឺជាគម្រោងរបស់ទីភ្នាក់ងារបរិស្ថានជាតិ (The National Environment Agency) ហើយពួកគេថែមទាំងទទួលពានរង្វាន់វិស្វកម្មអន្តរជាតិ សម្រាប់ការប្រែក្លាយដ៏អស្ចារ្យនេះផងដែរ។

    June 24, 2020
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីម្នាក់ ចេញពីកន្លែងនៅដាច់ដោយឡែកដែលរៀបចំដោយរដ្ឋាភិបាលថៃ សម្រាប់អ្នកដែលទើបត្រឡប់ពីបរទេស។ អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា អ្នកជំងឺម្នាក់នោះជាបុគ្គលិកភោជនីយដ្ឋាន ភេទប្រុស អាយុ ៣១ឆ្នាំ​ បានវិលត្រឡប់មកពីប្រទេសហ្វីលីពីន ហើយគាត់មិនចេញរោគសញ្ញានោះទេ។ គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ចំនួនករណី COVID-19 ដែលត្រូវបានបញ្ជាក់សរុបនៅក្នុងប្រទេសថៃមានចំនួន ៣,១៥៧ ដោយក្នុងនោះមានករណីក្នុងស្រុកចំនួន ២,៤៤៤ ករណី

    June 24, 2020
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងនិយាយថា មេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានផ្អាកផែនការចាត់វិធានការយោធាប្រឆាំងនឹងកូរ៉េខាងត្បូង។ កាសែតរបស់គណបក្សកាន់អំណាចកូរ៉េខាងជើងឈ្មោះ Rodong Sinmun និយាយថា លោក គីម ជុងអ៊ុន បានធ្វើការសម្រេចចិត្តនៅថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងអំឡុងពេលកិច្ចប្រជុំបឋមទាក់ទងនឹងការប្រាស្រ័យទាក់ទងតាមទូរគមនាគមន៍របស់គណៈកម្មាធិការយោធាមជ្ឈិម។ កាសែតនិយាយថា គណៈកម្មការបានពិនិត្យមើលស្ថានការណ៍ដែលកំពុងកើតមាន និងបានបញ្ឈប់សកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង ដែលកងទ័ពប្រជាជនកូរ៉េ (Korean People’s Army) បានគ្រោងអនុវត្ត។ កងទ័ពបានដាក់ចេញនូវផែនការចំនួន ៤ បន្ទាប់ពីសកម្មជនខាងជើងដែលរស់នៅភាគខាងត្បូងបានបញ្ជូនខិត្តប័ណ្ណតាមរយៈបាឡុង រិះគន់ទៅកាន់លោក គីម ជុងអ៊ុន ឆ្លងកាត់ព្រំដែនកាលពីចុងខែឧសភា។ ក្រុងព្យុងយ៉ាងបានចោទប្រកាន់ក្រុងសេអ៊ូលថាបានអនុម័តលើយុទ្ធនាការនេះ។

    June 24, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រេស៊ីលបានក្លាយជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារជំងឺ COVID-19 បន្ទាប់ពីមានអ្នកស្លាប់ជាង ៥០,០០០ នាក់ ត្រូវបានកត់ត្រាគិតមកទល់ពេលនេះ។ វាកើតឡើងចំពេលដែលភាពតានតឹងផ្នែកនយោបាយកំពុងតែកើនឡើង ហើយក៏ចំពេលដែលប្រទេសនេះទើបតែប្រកាសថា មានអ្នកឆ្លងជំងឺ COVID-19 ជាង ១ លាននាក់ នាពេលថ្មីៗនេះ។ ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Jair Bolsonaro ដើម្បីប្រឆាំងនឹងការរឹតត្បឹត និងផ្តោតលើសេដ្ឋកិច្ច បានធ្វើឱ្យមានការបែកបាក់គ្នាក្នុងនយោបាយប្រេស៊ីលយ៉ាងខ្លាំង។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ២ រូប ដែលអ្នកទាំង ២ ជាវេជ្ជបណ្ឌិត បានចាកចេញពីមុខតំណែងរបស់ពួកគេ នៅពេលដែលការស្លាប់ និងការឆ្លងបានកើនឡើងទប់មិនជាប់។

    June 24, 2020
  • កូវីដ-១៩

    រដ្ឋនៅសហរដ្ឋអាមេរិកជាងពាក់កណ្ដាល កំពុងមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃករណីឆ្លងជំងឺ COVID-19 ចាប់តាំងពីរដ្ឋនៅទូទាំងអាមេរិកជាច្រើន បានបើកដំណើរការសេដ្ឋកិច្ចខ្លួនឡើងវិញបន្ទាប់ពីមានការរឹតត្បិតដើម្បីទប់ស្កាត់ជំងឺ។ យោងតាមកាសែត USA Today បាននិយាយថា មានរដ្ឋជិត ៣០ រួមមានរដ្ឋអារីហ្សូណា រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ កំពុងរាយការណ៍អំពីករណី COVID-19 ជាច្រើន នៅពេលដែលមន្រ្តីបន្តព្រមានប្រជាជនឱ្យអនុវត្តរក្សាគម្លាតនៅក្នុងទីសាធារណៈ។ គិតត្រឹមថ្ងៃអង្គារនេះមានរដ្ឋចំនួន ៧ ដូចជា៖ ញូវយ៉ក កាលីហ្វ័រញ៉ា ញូជឺស៊ី អ៉ីលីណយ តិចសាស់ ម៉ាសាឈូសេត និងផ្លរីដា មានករណីជាង ១០០,០០០ ករណី ត្រូវបានរាយការណ៍ចាប់តាំងពីបើកទ្វាររដ្ឋ។ រដ្ឋញូវយ៉កដែលធ្លាប់តែជារដ្ឋមានការវាយប្រហារពីជំងឺ COVID-19

    June 24, 2020
  • អន្តរជាតិ

    ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងប្រទេសម៉ិកស៊ិកកូកាលពីថ្ងៃអង្គារ ដោយធ្វើឱ្យមានការព្រមានពីរលកយក្សស៊ូណាមី សម្រាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងអាមេរិកខាងត្បូង។ អ្នកជំនាញសហរដ្ឋអាមេរិកនិយាយថា ចំណុចកណ្តាលនៃតំបន់រញ្ជួយគឺជាតំបន់ឆ្នេរមួយដែលមានចម្ងាយប្រមាណ ១៤៥ គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃទីក្រុង Oaxaca ប្រទេសម៉ិកស៊ិកកូ។ ការរញ្ជួយបានធ្វើឱ្យអគាររង្គោះរង្គើនៅក្នុងរដ្ឋធានីម៉ិកស៊ីក ខណៈប្រទេសនេះក៏កំពុងរងការវាយប្រហារពីជំងឺ COVID-19 ។ មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមិនៅតំបន់ប៉ាស៊ីហ្វិកបាននិយាយថា រលកយក្សស៊ូណាមិប្រហែល ៧០ សង់ទីម៉ែត្រ ត្រូវបានគេសង្កេតឃើញនៅតំបន់ផែ Salina Cruz ក្នុងរដ្ឋ Oaxaca និងជិតខាងទីក្រុង Acapulco ។ ប្រធានាធិបតី Andres Manuel Lopez

    June 24, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ តំបន់ជាច្រើននៅក្នុងប្រទេសសិង្ហបុរីត្រូវបានសារព័ត៌មាន channelnewsasia រាយការណ៍ថា កំពុងតែរងនៅជំនន់ទឹកភ្លៀងឡើងពេញផ្លូវសាធារណៈបន្ទាប់ពីមានភ្លៀងដ៏ធំមួយមេបានធ្លាក់កាលពីព្រឹកមិញនេះ។ បើយោងតាមទីភ្នាក់ងារបរិស្ថានជាតិសិង្ហបុរីបានប្រាប់ឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះនឹងស្រកបាត់ទៅវិញក្នុងពេលដ៏ឆាប់ព្រោះប្រព័ន្ធលូ និងកន្លែងរំដោះទឹកក្នុងប្រទេសសិង្ហបុរីត្រូវបានរៀបចំយ៉ាងល្អប្រសើរ។ យ៉ាងណាក្តីទីភ្នាក់ងារដដែលនេះបានព្រមានថា ទឹកភ្លៀងនឹង ធ្លាក់ជាបន្តបន្ទាប់ទៀតពេញផ្ទៃប្រទេសដែលធ្វើឲ្យតំបន់សំខាន់ៗជាច្រើនទៀតត្រូវប្រឈមនឹងការកើតមានជំនន់ទឹកភ្លៀងក្នុងរយៈខ្លីដូចនេះបន្ថែមទៀតផងដែរ។​ តំបន់ដែលកំពុងទទួលរងនូវជំនន់ទឹកភ្លៀងនេះមានដូចជា តំបន់ Bedok ឧទ្យានជាតិ King Albert Park បណ្ដោយផ្លូវ Bukit Timah  និងបណ្ដោយផ្លូវ  Jurong Town Hall ជាដើម។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃជំនន់ទឹកភ្លៀងក្នុងប្រទេសសិង្ហបុរីតាមរយៈរូបភាពនិងវីដេអូខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ channelnewsasia

    June 23, 2020