autoadmin
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ Business Standard នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ឥណ្ឌាមានការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺ COVID-19 ដោយនៅថ្ងៃនេះមានករណីជិត ១៧,០០០ ត្រូវបានបញ្ជាក់។ តួលេខនេះនាំឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសឥណ្ឌាកើនដល់ ៤៧៣,១០៥ នាក់ ខណៈអ្នកជំងឺចំនួន ១៤,៩០០ នាក់ បានស្លាប់។ រដ្ឋធានីដេលីមានករណីសរុប ៧០,០០០ ករណី ខណៈរដ្ឋ Maharashtra នៃទីក្រុងហិរញ្ញវត្ថុបុមបៃ មានករណីសរុប ១៤២,០០០ ហើយការស្លាប់រហូតដល់ទៅ ៤០% នៃអ្នកជំងឺ COVID-19 នៅឥណ្ឌាក៏ចេញពីទីក្រុងទាំង២នេះដែរ។ ដោយមើលឃើញពីវិបត្តិកាន់តែអាក្រក់ទៅៗ

    June 25, 2020
  • អន្តរជាតិ

    ទីក្រុង Daegu របស់ប្រទេសកូរ៉េខាងត្បូង កំពុងប្តឹងព្រះវិហារ Shincheonji ដើម្បីទារសំណងខូចខាតចំនួន ១០០ ពាន់លានវ៉ុន (៨២លានដុល្លារ) ដោយសារតែព្រះវិហារសាសនាមួយនេះ បានធ្វើឱ្យមានការផ្ទុះឡើងនៃជំងឺ COVID-19 ខណៈអ្នកជំងឺនៅកូរ៉េខាងត្បូងរហូតដល់ទៅ ៥,០០០ នាក់ មានជាប់ទាក់ទងជាមួយព្រះវិហារនោះទាំងអស់។ យោងតាមសារព័ត៌មាន Korea Herald បាននិយាយថា ទីក្រុង Daegu បានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីទៅតុលាការក្នុងស្រុកកាលពីសប្តាហ៍មុន ដើម្បីប្រឆាំងនឹងវិហារ Shincheonji ដែលមានស្ថាបនិកឈ្មោះថា Lee Man-hee ។ សារព័ត៌មាន The Herald បានឱ្យដឹងថា ទីក្រុង

    June 25, 2020
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ជាធម្មតាប័ណ្ណបើកបររបស់យើងត្រូវបានគេឡើងក្នុងលក្ខណៈជាប័ណ្ណប្លាស្ទិកតូចមួយសន្លឹក ដែលយើងអាចដាក់ក្នុងការបូបដៃ និងយកតាមខ្លួនសម្រាប់ប្រើប្រាស់បាន។ យ៉ាងណាក្តីដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ប្រទេសកូរ៉េខាងត្បូងនឹងច្នៃឲ្យប័ណ្ណបើកបររបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូងគ្រប់រូបក្លាយជាកម្មវិធីដ៏ងាយស្រួលមួយនៅក្នុងទូរស័ព្ទដៃទៅវិញ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Gadgetmatch បានឲ្យដឹងថា មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ៣ របស់កូរ៉េខាងត្បូងដូចជាក្រុមហ៊ុន LG Uplus ក្រុមហ៊ុន KT និងក្រុមហ៊ុន SK Telecom បានរួមគ្នាបង្កើតប័ណ្ណបើកបរអេឡិចត្រូនិចមួយនេះឡើង ហើយបើតាមគម្រោងគេនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងអំឡុងខែកក្កដាខាងមុខនេះហើយ។ បើតាមប្រភពខាងលើបានបញ្ជាក់ថា បន្ទាប់ពីដំឡើងកម្មវិធីក្នុងទូរស័ព្ទ និងស្កេន QR Code បញ្ចូលទិន្នន័យរួច លោកអ្នកមិនចាំបាច់ពិបាកយកប័ណ្ណបើកបរជាប់តាមខ្លួនទៀតនោះទេ ដោយលោកអ្នកគ្រាន់តែបើកកម្មវិធីក្នុងទូរស័ព្ទ នោះទិន្នន័យពិត ១០០% នៅលើប័ណ្ណបើកបរ ដូចជារូបថត,​ ឈ្មោះ,

    June 25, 2020
  • អន្តរជាតិ

    កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ មានករណីយន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿង បានធ្លាក់នៅទីក្រុង Karachi ដែលបានសម្លាប់មនុស្សទាំងអស់ ៩៧នាក់ និងនៅរស់តែ ២ នាក់ប៉ុណ្ណោះ។ របាយការណ៍ស៊ើបអង្កេតដំបូងបានបង្ហាញថា មូលហេតុដែលបង្កឱ្យមានការធ្លាក់នេះ គឺមកពីអ្នកបើកយន្តហោះរវល់ពិភាក្សារឿងជំងឺ COVID-19 ដែលធ្វើឱ្យពួកគេមិនបានយកចិត្តទុកដាក់ចំពោះការព្រមាន និងការដាស់តឿនជាច្រើនសារ អំពីល្បឿន GPWS និងបញ្ហាហ្គែរជាដើម។ ហេតុការណ៍នោះបានកើតឡើងនៅចំពេលដែលយន្តហោះនៅប៉ាគីស្ថាន ទើបតែត្រូវបានគេអនុញ្ញាឱ្យមានការហោះហើយក្នុងស្រុកបានមិនប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ក្រុមស៊ើបអង្កេតប៉ាគីស្ថានដែលរួមបញ្ចូលទាំងមន្រ្តីមកពីឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជារដ្ឋាភិបាលបារាំងបានធ្វើការវិភាគទិន្នន័យ និងឧបករណ៍ថតសំឡេង ហើយបានរកឃើញថា វាជាកំហុសរបស់មនុស្សដែលបានបង្កឱ្យមានការធ្លាក់នេះ។ អ្នកតំណាងបារាំងមកពីក្រុមហ៊ុន Airbus ដែលជាក្រុមហ៊ុនផលិតយន្តហោះ និងក្រុមហ៊ុនផលិតម៉ាស៊ីន

    June 25, 2020
  • អន្តរជាតិ

    តៃវ៉ាន់៖ តើលោកអ្នកនៅចាំលោកតាជនជាតិចិនត៉ៃវ៉ាន់ម្នាក់ ដែលចូលចិត្តជិះកង់ដោយបំពាក់ជាមួយនឹងទូរស័ព្ទយ៉ាងច្រើនសម្រាប់លេងហ្គេមដេញចាប់ Pokémon Go  ដែលជាហ្គេមនៅក្នុងទូរស័ព្ទដៃដ៏មានប្រជាប្រិយភាពមួយដែរឬទេ? ពេលនេះគាត់ត្រូវបានសារព័ត៌មានល្បីៗជាច្រើនចាប់អារម្មណ៍ជាថ្មីម្តងទៀតហើយ បន្ទាប់ពីគាត់បានបង្កើនចំនួនទូរស័ព្ទរបស់កាន់តែច្រើនជាងមុនបន្ថែមទៀត។ សូមរម្លឹកជូនថា លោកតារូបនេះមានឈ្មោះ Chen San-yuan មានអាយុជាង ៧០ ឆ្នាំ និងជាមនុស្សមានជំងឺប្រចាំកាយម្នាក់ផងដែរ។ កាលពីអំឡុងឆ្នាំ ២០១៦ លោកតាបានបង្ហាញវត្តមានគួរឲ្យចាប់អារម្មណ៍បំផុតតាមសារព័ត៌ជាតិនិងអន្តរជាតិធំៗ ដោយសារតែលោកតាបានជ្រើសរើសសកម្មភាពជិះកង់ចេញចាប់ Pokémon Go គ្រប់ទីកន្លែងនៅលើកោះតៃវ៉ាន់ធ្វើជាការហាត់ប្រាណបំបាត់ជំងឺចាស់ជរាមួយចំនួននិងធ្វើឲ្យរាងកាយរបស់គាត់មានសុខភាពរឹងមាំជាងមុន។ គេនៅចាំបានថា ពេលលោកតាផ្ដើមសកម្មភាពនេះជាលើកដំបូង គាត់មានទូរស័ព្ទត្រឹមតែ ១១ គ្រឿងបណ្ណោះ បន្ទាប់មកទៀតចំនួនទូរស័ព្ទក៏បានកើនឡើងជាបន្តបន្ទាប់ទៅដល់ចំនួន ២៣គ្រឿង ហើយឡើងពី ២៣គ្រឿងដល់ ៣០គ្រឿង ​បន្ទាប់មកឡើងពី ៣០គ្រឿងដល់៤៥គ្រឿង

    June 25, 2020
  • អន្តរជាតិ

    អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិននិយាយថា ខ្លួនអាចធ្វើតេស្តរកជំងឺ COVID-19 ដោយបច្ចេកទេស PCR លើមនុស្សចំនួន ៣.៧៨ លាននាក់ក្នុងមួយថ្ងៃ ហើយនេះគឺជាការកើនឡើង ៣ដង បើធៀបទៅនឹងខែមីនា ដែលសមត្ថភាពតេស្ដរកជំងឺ COVID-19 ក្នុងមួយថ្ងៃរបស់ប្រទេសចិនគឺ ១.២៦ លាននាក់។ ការលាតត្រដាងថ្មីៗនេះធ្វើដោយគណៈកម្មាធិការសុខភាពជាតិ ដែលបានកើតឡើងនៅពេលដែលទីក្រុងប៉េកាំង កំពុងប្រឈមជាមួយការផ្ទុះឡើងនៃជំងឺ COVID-19 ក្នុងខែនេះ។ រំលឹកដែរថា ការផ្ទុះឡើងថ្មីៗនៅប៉េកាំងគឺចេញពីទីផ្សារ Xinfadi ហើយតាំងពីនោះមកមានអ្នកជំងឺ COVID-19 រហូតដល់ទៅ ២៥០នាក់ មានជាប់ទាក់ទងនឹងផ្សារលក់ដុំនោះ។ អាជ្ញាធរក្រុងប៉េកាំងនិយាយថា អ្នកនៅរដ្ឋធានីចំនួន ២.៣ លាននាក់ ត្រូវបានគេធ្វើតេស្ដរកមើលជំងឺ COVID-19

    June 25, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការចំណាយលើវ៉ាក់សាំងការពារជំងឺ COVID-19 នឹងមានតម្លៃប្រហែល ១,០០០ បាត ឬ ៣២ ដុល្លារអាមេរិក ក្នុងមួយដូស ប្រសិនបើការស្រាវជ្រាវរបស់ថៃឈានដល់ដំណាក់កាលពិសោធន៍ជោគជ័យ នាំឱ្យមានការផលិតទ្រង់ទ្រាយធំ។ លោកវេជ្ជបណ្ឌិត Kiat Ruxrungtham នាយកមជ្ឈមណ្ឌលឧត្តមភាពក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង នៅឯសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn University) បានផ្តល់ការប៉ាន់ស្មាននេះ នៅក្នុងបទសម្ភាសន៍មួយដែលចាក់ផ្សាយតាមវិទ្យុ CU ។ លោក Kiat Ruxrungtham បាននិយាយថា៖«តម្លៃត្រូវបានកំណត់មិនឱ្យលើសពី ១,០០០បាត ក្នុងមួយដូសនោះទេ»។

    June 25, 2020
  • អន្តរជាតិ

    ចិន៖ សត្វព្រៃប្រមាណជា ៦,០០០ គីឡូក្រាមត្រូវបានគេយកទៅកប់ចោលទាំងរស់នៅក្នុងក្រុង Xianning ខេត្ត Hubei ប្រទេសចិន បន្ទាប់ពីសត្វព្រៃទាំងនោះត្រូវបានអាជ្ញាធរចិនសម្រេចធ្វើការហាមឃាត់មិនឲ្យមកប្រើប្រាស់ជាឱសថបុរាណ​ឬធ្វើជាចំណីអាហារឡើយ។ សូមរម្លឹកជូនថា ក្រោយមានករណីផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិនកន្លងមក រដ្ឋាភិបាលចិនបានសម្រេចចេញច្បាប់យ៉ាងតឹងរឹងហាមមិនឲ្យមានការទិញលក់សត្វព្រៃគ្រប់ប្រភេទ ព្រោះគេសង្ស័យថា សត្វព្រៃគឺជាប្រភពនៃការចម្លងមេរោគកូវីដ ១៩មកកាន់មនុស្ស ហើយជនណាដែលហ៊ានប្រព្រឹត្តិផ្ទុយនឹងច្បាប់នេះនឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរទៀតផង។ ព្រោះតែច្បាប់ដ៏តឹងរឹងនេះហើយទើបធ្វើឲ្យការជួញដូរសត្វព្រៃនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងគំហុក ហើយសម្រាប់ក្រុមឈ្មួញដែលមានសត្វព្រៃនៅក្នុងដៃស្រាប់ និងក្រុមអ្នកចិញ្ចឹមសត្វព្រៃសម្រាប់លក់នោះ គ្មានជម្រើសឯណាក្រៅតែពីយកសត្វព្រៃទាំងនោះទៅកប់ចោលនោះទេ។ សត្វព្រៃដែលគេយកទៅកប់ចោលនោះមានដូចជា សត្វកណ្តុរឬស្សី កាំប្រមា និងសត្វពស់ជាដើម។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម​៖ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist

    June 25, 2020
  • រថយន្ត

    នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលបានធ្វើឡើងកាលពីសប្ដាហ៍មុន NVIDIA និង Mercedes Benz បានប្រកាសថា ពួកគេកំពុងសហការគ្នាដើម្បីបង្កើត “ប្រព័ន្ធកុំព្យូទ័រក្នុងបដិវត្តន៏រថយន្ត” សម្រាប់អ្នកផលិតរថយន្តទំនើបជំនាន់ក្រោយនៅឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NVIDIA ប្រព័ន្ធនេះត្រូវបានគេចាត់ទុកជា “ស្ថាបត្យកម្មកុំព្យូទ័រដ៏ទំនើប និងទំនើបបំផុតដែលមិនធ្លាប់មាននៅក្នុងយានយន្ត” ប្រព័ន្ធថ្មីនេះមានន័យថា នឹងជួយឱ្យមានស្វ័យភាពបើកបរកម្រិតទី២ និងទី៣ ដែលមានសមត្ថភាពខ្ពស់ជាងមុខងារ Autopilot របស់ Tesla បច្ចុប្បន្ននេះ ក៏ដូចជាមុខងារចតស្វ័យប្រវត្តិកម្រិត៤ ផងដែរ។ មុខងារទាំងនេះមានន័យថា រថយន្តមិនចាំបាច់មានមនុស្សចាំបើកបរទៀតទេ ប៉ុន្តែយ៉ាងណាក៏ត្រូវតែមានមនុស្សមើលការត្រឹមត្រូវផងដែរ ដើម្បីជៀសវាងបើកក្នុងផ្លូវពិបាកអាចមានបញ្ហា។ លើសពីនេះទៅទៀតប្រព័ន្ធកំព្យូទ័រដែលមានមូលដ្ឋានលើ platform របស់ NVIDIA នឹងអាចបើកបរដោយស្វ័យប្រវត្តិលើផ្លូវធម្មតាពីអាស័យដ្ឋានមួយ

    June 24, 2020
  • រថយន្ត

    រថយន្ត Cybertruck របស់ក្រុមហ៊ុន Tesla ល្បីល្បាញមួយរយៈធំមកហើយ ទោះបីមិនទាន់ចេញលក់ជាផ្លូវការ ប៉ុន្តែរថយន្តនេះមិនសូវមានអ្នកស្គាល់រូបរាងពិតរបស់វាបានគ្រប់ជ្រុងជ្រោយនោះទេ។ ពោលគឺក្រៅពីឃើញវានៅក្នុងកម្មវិធីបង្ហាញខ្លួន និងនៅតាមវីដេអូរបស់លោក​ Elon Musk មួយចំនួន ក៏ដូចជាធ្លាប់ឃើញក្នុងកម្មវិធី “Jay Leno’s Garage” គឺមិនមាននរណាស្គាល់ Tesla Cybertruck បានច្បាស់នោះទេ។ ទោះយ៉ាងណាពេលនេះអ្នកនៅក្នុងទីក្រុង Los Angeles អាចបានស្គាល់រូបឆោមពិតរបស់ Tesla Cybertruck ហើយអ្នកទស្សនាអាចថតរូបទុកក៏បាន មើលចោលក៏បាន ដោយសារតែរថយន្តភីកអាប់អគ្គិសនីមួយនេះ បានបង្ហាញខ្លួនជាផ្លូវការនៅឯសារមន្ទីររថយន្ត Petersen (Petersen Automotive Museum)

    June 24, 2020