- autoadmin
- កូវីដ-១៩ញាក់សាច់! អាមេរិកកត់ត្រាករណីកូវីដ១៩ខ្ពស់បំផុតមិនធ្លាប់មាន ដោយក្នុង១ថ្ងៃមានករណីឆ្លងថ្មីជាង ៤៥,០០០នាក់
សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 រហូតដល់ទៅ ៤៥,២៤២ ករណី នៅថ្ងៃសុក្រនេះ (ម៉ោងនៅអាមេរិក) ដែលជាការកើនឡើងករណីក្នុងមួយថ្ងៃច្រើនជាងគេបំផុត ចាប់តាំងពីមានការផ្ទុះឡើងនៃរោគរាតត្បាតជាសកលនេះ។ តួនេះនាំឱ្យសហរដ្ឋអាមេរិកមានអ្នកជំងឺ COVID-19 សរុបចំនួន ២.៤៨ លាននាក់ ខណៈស្លាប់មានប្រហែល ១២៥,០០០នាក់។ ការកើនឡើងនេះបានចាប់ផ្ដើមមានឡើង នៅចំពេលដែលតាមរដ្ឋនានា បានចាប់ផ្ដើមបើកទ្វារសេដ្ឋកិច្ចខ្លួនឡើងវិញ ក៏ដូចជាការបាតុកម្មទូទាំងប្រទេសមួយរយៈមកហើយ ទាក់ទងនឹងការប្រឆាំងការរើសអើសនៅសហរដ្ឋអាមេរិក។ ឆ្លើយតបចំពោះការឆ្លងនាពេលថ្មីៗនេះ លោកអភិបាល Greg Abbott បានបញ្ជាឱ្យបារនៅទូទាំងរដ្ឋ Texas បិទនៅពាក់កណ្តាលថ្ងៃ ហើយតម្រូវឱ្យភោជនីយដ្ឋានកំណត់កន្លែងអង្គុយថយមកត្រឹម ៥០% ខណៈពេលដែលមន្ត្រីរដ្ឋផ្លរីដាបានប្រាប់ឱ្យតាមបារ ត្រូវបញ្ឈប់ការសេពគ្រឿងស្រវឹងនៅតាមកន្លែងរបស់ពួកគេ។ គួរឱ្យដឹងដែរថា សហរដ្ឋអាមេរិកទើបតែបើកទ្វារវិញមិនបានប៉ុន្មានប៉ុណ្ណោះ
June 27, 2020 - កូវីដ-១៩
ចិន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសចិនបានឲ្យដឹងថា គិតត្រឹមព្រឹកថៃសៅរ៍ទី ២៧ ខែ មិថុនានេះ ចិនបានរកឃើញអ្នកជំងឺកូវីដ ១៩ ថ្មីចំនួន ១៩ ករណីបន្ថែមទៀត។ បើតាមការកតត់សម្គាល់ចំពោះតួលេខនេះវាគឺជាតួលេខអ្នកឆ្លងដ៏ច្រើនបំផុតមួយក្នុងរយៈពេលមួយសបា្តហ៍ចុងក្រោយនេះ ព្រោះកន្លងមកចិនមានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីជាមធ្យមត្រឹមតែ ១០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដេ ១៩ ទាំង ១៩ ករណីគឺមាន ១៧ ករណីបានកើតឡើងនៅក្នុងទីក្រុងប៉េកាំងនិងជាករណីចម្លងក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍។ គួរកត់សម្គាល់ថា តួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងទីក្រុងប៉េកាំងនៃប្រទេសចិនបានបន្តកើតមានជារៀងរាល់ថ្ងៃ ហើយសម្រាប់ក្រុមអ្នកជំនាញចិនបានដាក់ការបារម្ភថា ប៉េកាំងអាចប្រឈមនឹងរលកទី ២ នៃការរាតត្បាតជំងឺកូវីដ
June 27, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនត្រូវការថវិកាចំនួន ១៨ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍនិងចែកចាយវ៉ាក់សាំងការពារជំងឺ COVID-19 ។ ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក លោកស្រី Soumya Swaminathan បានអំពាវនាវដល់រដ្ឋាភិបាលនិងអ្នកវិទ្យាសាស្ដ្រនៅជុំវិញពិភពលោក នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃសុក្រ។ លោកស្រី Soumya Swaminathan បាននិយាយថា បច្ចុប្បន្ននេះមានវ៉ាក់សាំងបេក្ខភាពជាង ២០០ កំពុងសាកល្បង ដោយមាន ១៥ ស្ថិតនៅដំណាក់កាលសាកល្បងព្យាបាល។ លោកស្រីបាននិយាយថា វាអាចចំណាយពេលពី ១២ ទៅ ១៨ខែ ដើម្បីអភិវឌ្ឍវ៉ាក់សាំងឱ្យរួចរាល់ ហើយថាវានឹងអាចធ្វើទៅបានលុះត្រាតែមានការសហការពីអ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនឱសថនៅជុំវិញពិភពលោក។ លោកស្រី Soumya Swaminathan
June 27, 2020 - អន្តរជាតិ
អាមេរិក៖ សារព័ត៌មាន newsweek បានរាយការណ៍ បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ DELTA AIR LINES រាប់រាយនាក់ត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ បើតាមការបញ្ជាក់របស់លោក Ed Bastian ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ខាងលើបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៨ ខែ មិថុនា មានបុគ្គលិកនៃក្រុមហ៊ុន DELTA AIR LINES ជាង ៥០០ នាក់នៅជុំវិញពិភពលោកបានឆ្លងនូវជំងឺកូវីដ ១៩ និងនៅក្នុងចំណោមអ្នកឆ្លងទាំងអស់នោះមាន ១០ នាក់បានស្លាប់បាត់បង់ជីវិតហើយ។ សូមបញ្ជាក់ថា ក្រុមហ៊ុន DELTA AIR LINES គឺជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំអាមេរិកដែលបានបើកដំណើរការនៅតាមបណ្តាប្រទេសធំៗជាច្រើននៅជុំវិញពិភពលោក។
June 27, 2020 - កូវីដ-១៩
ជំងឺរាតត្បាត COVID-19 បានកើនឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសជប៉ុន ដោយរួមទាំងក្នុងចំណោមមនុស្សទើបតែពេញវ័យផងដែរ។ ជាក់ស្ដែងនៅថ្ងៃសុក្រនេះផ្ទាល់ ប្រទេសជប៉ុនបានរាយការណ៍ពីជំងឺ COVID-19 ថ្មីរហូតដល់ទៅជាង ១០០ ករណី ហើយវាជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០។ ភាគច្រើននៃការឆ្លងថ្មីៗនេះគឺនៅក្នុងទីក្រុងតូក្យូ ជាមួយនឹងករណីចំនួន ៥៤ ហើយវាក៏ជាលើកទី២ ក្នុងសប្ដាហ៍នេះ ដែលទីក្រុងតូក្យូមានករណីថ្មីលើសពី ៥០ ។ ជប៉ុនបាននិយាយថា ៣ ភាគ ៤ នៃប្រជាជនដែលទើបតែត្រូវបានបញ្ជាក់ថាឆ្លង COVID-19 គឺមានអាយុតិចជាង ៤០ឆ្នាំ។ ខេត្ត Tokushima នៅភាគខាងលិចប្រទេសជប៉ុន បានឃើញមានករណី COVID-19
June 26, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម VNexpress បានឲ្យដឹងថា យុវសិស្សវៀតណាមអាយុ ២០ឆ្នាំម្នាក់ នៅក្នុងមណ្ឌលសុខភាពទីក្រុងហូជីមីញ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន «ជំងឺខាន់ស្លាក់» ដែលជំរុញឱ្យអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយគាត់ចំនួន ១៦នាក់ ត្រូវនៅដាច់ដោយឡែកទាំងអស់។ យោងតាមវរសេនីយ៍ទោ Phan Ba Hieu អ្នកនាំពាក្យមកពីមន្ទីរពេទ្យយោធាលេខ១៧៥ បាននិយាយថា អ្នកជំងឺបានឈឺសម្រាកក្នុងមន្ទីរពេទ្យ៩ថ្ងៃមកហើយ ដោយមានទាំងក្ដៅខ្លួន និងការហើមនៅថ្គាម និងក។ មន្ទីរពេទ្យបានធ្វើការរួមគ្នាយ៉ាងឆាប់រហ័សជាមួយអាជ្ញាធរមូលដ្ឋានដើម្បីញែកមនុស្ស ១៦នាក់ ដែលបានប្រឡងក្នុងថ្នាក់ជាមួយអ្នកជំងឺ ព្រោះថាពួកគេគឺជាសិស្សសាលាទាហានមួយរបស់ទីក្រុង។ ករណីនៅក្នុងទីក្រុងហូជីមីញនេះ គឺជាការផ្ទុះឡើងក្នុងសហគមន៍ជាលើកទី២ បន្ទាប់ពីខេត្ត Dak Nong និងមានមនុស្ស ១២នាក់មកហើយ ដែលបានឆ្លងនៅក្នុងខែមិថុនានេះ។ ជំងឺនេះបានធ្វើឱ្យក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ស្លាប់ ហើយអ្នកជំងឺម្នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ គួរឱ្យដឹងដែរថារោគខាន់ស្លាក់
June 26, 2020 - អន្តរជាតិ
ប្រទេសប្រេស៊ីលនិងអាហ្សង់ទីន កំពុងតាមដានពពួកសត្វកណ្តូបដែលកំពុងឆ្លងកាត់អាមេរិកខាងត្បូង ដោយបានចេញការព្រមាននៅផ្នែកខ្លះនៃទ្វីបនេះផងដែរ។ គួរឱ្យដឹងដែរថាហ្វូងសត្វកណ្ដូបបានចូលលុកលុយអាហ្សង់ទីន ចេញពីប្រទេសប៉ារ៉ាហ្គាយ ហើយឥឡូវនេះវាកំពុងធ្វើដំណើរឆ្ពោះទៅប្រទេសអ៊ុយរូហ្គាយបន្ដទៀត។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប្រេស៊ីលក៏បានប្រកាសអាសន្ននៅក្នុងរដ្ឋចំនួន ២ នៅភាគខាងត្បូង ដើម្បីអនុញ្ញាតឱ្យមន្រ្តីចាត់វិធានការបង្ការបន្ទាន់មួយ ទោះបីនៅមិនទាន់ដឹងថាកណ្ដូបទាំងនេះនឹងបំផ្លាញកសិកម្មរបស់ប្រទេសនេះឬយ៉ាងណា។ ចំណែកនាយកដ្ឋានសុវត្ថិភាពចំណីអាហាររបស់អាហ្សង់ទីន Senasa បាននិយាយនៅក្នុងរបាយការណ៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថា សត្វកណ្តូបបានលុកលុយនៅជិតខេត្ត Entre Rios ប៉ុន្តែហ្វូងសត្វកណ្តូបដ៏ច្រើនទាំងនោះនៅមិនទាន់បានធ្វើឱ្យមានផលប៉ះពាល់ដល់ដំណាំនៅក្នុងតំបន់នៅឡើយទេ។ ទោះបីជាមិនមានការបំផ្លាញយ៉ាងណាក្ដី សត្វកណ្ដូបក្នុងចំនួនដ៏ច្រើននៅតែជាបញ្ហាធំ ដោយសារថាកន្លងមកយើងតែងតែបានឃើញពត៌មានទាក់ទងនឹងការបំផ្លាញដំណាំនានា។ រំលឹកដែរថាកណ្ដូបក៏ធ្លាប់ចូលលុកលុយនៅក្នុងទ្វីបអាហ្រ្វិក និងប៉ាគីស្ថាន ដោយបានបំផ្លាញដំណាំ និងធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច ក្នុងតំបន់ទាំងនេះយ៉ាងខ្លាំង៕ អត្ថបទ៖ លីដា ប្រភព៖ Bloomberg
June 26, 2020 - អន្តរជាតិ
ហូឡង់៖ យុវជនកូរ៉េម្នាក់ដែលកំពុងរស់នៅលើទឹកដីអឺរ៉ុបម្នាក់ត្រូវបានគេទាត់មួយជើងចំកណ្ដាលមុខពេញមួយទំហឹង ព្រោះតែនិន្នាការរើសអើងជាតិសាសន៍។ បើតាមសារព័ត៌មានអេឡិចត្រូនិច nextshark បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសហូឡង់ ហើយតាមការពិតទៅពលរដ្ឋអឺរ៉ុបដែលបានទាត់យុវជនកូរ៉េនោះមិនបានរើសអើងជនជាតិកូរ៉េនោះទេ តែគាត់យល់ច្រឡំថាយុវជនរងគ្រោះគឺជាជនជាតិចិន។ មូលហេតុចម្បងមួយដែលធ្វើឲ្យមានការរើសអើងនិងស្អប់ជនជាតិពីសំណាក់ពលរដ្ឋនៅអឺរ៉ុបក៏ព្រោះតែចិនគឺជាប្រទេសដែលបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។ បើតាមប្រភពខាងលើបានឲ្យដឹងផងដែរថា យុវជនរងគ្រោះមានឈ្មោះថា Yani អាយុ១៦ឆ្នាំ មានដើមកំណើតមកពីប្រទេសកូរ៉េ តែបច្ចុប្បន្នកំពុងស្នាក់នៅនិងបន្តការសិក្សានៅក្នុងប្រទេសហូឡង់ ហើយអំពើហិង្សាបានកើតឡើងនៅខណៈពេលដែលយុវជនរងគ្រោះកំពុងអង្គុយលេងក្នុងចំណោមមិត្តភក្តិ ដែលជាពលរដ្ឋអឺរ៉ុបជាច្រើននាក់ទៀតផងដែរ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖ View this post on Instagram ⠀⠀⠀⠀⠀⠀⠀⠀⠀ CW: Violence A 16-year-old boy (of
June 26, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ករណីថ្មីនៃជំងឺ COVID-19 ចំនួន ២១៩ ករណី សម្រាប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលធ្វើឱ្យចំនួនសរុបកើនដល់ ៤២,៩៥៥ ករណី ខណៈការស្លាប់មានត្រឹម ២៦ នាក់ដដែល។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនថា ការឆ្លងថ្មីនេះរួមមានករណីសហគមន៍ចំនួន ៦ ដែលរួមមានពលរដ្ឋសាំងហ្គាពួរ ៥ នាក់ និងអ្នកកាន់ប័ណ្ណការងារម្នាក់ ហើយក្រៅពីនោះគឺអ្នកដែលស្នាក់នៅបណ្តុះផ្ទះជួលរបស់ពលករបរទេស។ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដើមខែក្រោយនេះ បុគ្គលគ្រប់រូបដែលមានអាយុចាប់ពី ១៣ ឆ្នាំឡើងទៅ ដែលមានរោគសញ្ញានៃការឆ្លងជំងឺ COVID-19 នឹងត្រូវបានធ្វើតេស្តរកមេរោគ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Gan
June 26, 2020 - អន្តរជាតិ
តាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃបានវះកាត់ដោយជោគជ័យ លើករណីអ្នកជំងឺតាឡាស់សេមី (thalassemia) ដែលទទួលការបរិច្ចាគខួរឆ្អឹងខ្នងពីអ្នកជំងឺ COVID-19 ។ វាពិតជារឿងមួយដ៏កម្រមានបំផុត និងជាលើកដំបូងបំផុតក្នុងពិភពលោក ហើយជាពិសេសគឺអ្នកជំងឺ thalassemia មិនមានឆ្លងជំងឺ COVID-19 ទៀតផង។ ការវះកាត់នេះត្រូវបានធ្វើឡើងលើកុមារីម្នាក់ឈ្មោះថា Jintanakan Boonklomjit អាយុ ៧ឆ្នាំ ដែលមានជំងឺតាឡាស់សេមី ហើយអ្នកបរិច្ចាគឱ្យនាងតូចគឺប្អូនប្រុសរបស់នាងផ្ទាល់តែម្ដង ដែលមានអាយុ ៥ឆ្នាំ ឈ្មោះថា Sila Boonklomjit ដោយប្អូនប្រុសរបស់នាងតូចមានវិជ្ជមានកូវីដ១៩ផងដែរ ។ គួរឱ្យដឹងដែរថា ជំងឺតាឡាស់សេមី គឺជាជំងឺឈាមដែលរាងកាយរបស់អ្នកជំងឺមិនអាចផលិតប្រូតេអ៉ីនម៉្យាងឈ្មោះថា
June 26, 2020









