- autoadmin
- អន្តរជាតិ
ប្រេស៊ីល៖ ប្រទេសប្រេស៊ីលកំពុងតែមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរ ក្រោយតួលេខអ្នកជំងឺសរុបនៅក្នុងប្រទេសមួយនេះបានឡើងជាង ១ លានករណី។ នៅតាមមន្ទីរពេទ្យនានាក្នុងប្រទេសប្រទេសប្រស៊ីលគឺពេញដោយអ្នកជំងឺកូវីដ ១៩ និងសាកសពជនរងគ្រោះដែលគេមិនអាចព្យាបាលបាន។ ព្រោះតែចំនួនអ្នកជំងឺនិងសាកសាពមានច្រើនលើសពីកម្រិតដែលអាជ្ញាធរអាចគ្រប់គ្រងបានមានរូបភាពមួយបានបង្ហាញថា មានសាកសពមួយចំនួនត្រូវបានគេយកទៅដាក់នៅក្នុងថង់ខ្មៅសម្រាប់ដាក់សម្រាម និងដាក់តម្រៀបនៅក្បែរគ្រែអ្នកជំងឺតែម្តង។ អ្នកដែលបានឃើញរូបភាពនេះហាក់ស្លុតចិត្តយ៉ាងខ្លាំង តែយ៉ាងណាក្តីខាងមន្ទីរពេទ្យត្រូវតែបង្ខំចិត្តធ្វើដូចនេះព្រោះតែគេគ្មានកន្លែងដាក់សាកសពគ្រប់គ្រាន់នោះទេ។ បើតាមសារព័ត៌មាន dailymail បានបញ្ជាក់ថា រូបភាពនេះត្រូវបានគេថតនៅក្នុងមន្ទីរពេទ្យក្រុង Rio de Janeiro ភាគខាងត្បូងនៃប្រទេសប្រេស៊ីល។ ក្រៅតែមានរូបភាពសាកសពដ៏រំជួលចិត្តនេះក៏មានដែររូបភាពដែលបង្ហាញអំពីកុងតឺន័រចំនួន ៣ នៅខាងក្រៅមន្ទីរពេទ្យសម្រាប់ដាក់សាកសព ដោយកុងតឺន័រនីមួយៗអាចផ្ទុកសាកសពបានចំនួន ៧៥ សាកសព។ សូមបញ្ជាក់ថា ប្រេស៊ីលគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ២ នៅលើពិភពលោល
June 26, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មានមនុស្សជាង ១០០នាក់ នៅភាគខាងជើងប្រទេសឥណ្ឌា បានស្លាប់ដោយសារគ្រោះរន្ទះបាញ់រាប់សិបដងនៅទូទាំងរដ្ឋចំនួន ២ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រុមគ្រប់គ្រងគ្រោះមហន្តរាយនៅរដ្ឋ Bihar បាននិយាយថា មានមនុស្ស ៨៣ នាក់ត្រូវបានសម្លាប់នៅក្នុងរដ្ឋនេះ ចំណែកមនុស្ស ២០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ក្នុងនោះផងដែរមានមនុស្ស ២០ នាក់ទៀត ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh ដែលនៅជិតខាង។ គ្រោះរន្ទះបាញ់គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ក្នុងអំឡុងពេលមានភ្លៀងមូសុងខ្លាំង។ ទន្ទឹមនឹងនេះភ្លៀងនិងផ្គររន្ទះបានបណ្តាលឱ្យខូចខាតដល់ដើមឈើ និងទ្រព្យសម្បត្តិផ្សេងទៀតជាច្រើន។ អាជ្ញាធរបានព្រមានអ្នកស្រុកឱ្យមានការប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងផ្ទះ ព្រោះអ្នកឧតុនិយមបានព្យាករណ៍ថា អាកាសធាតុនឹងអាក្រក់ជាងនេះ។
June 26, 2020 - អន្តរជាតិ
ប្រធានអង្គការសុខភាពពិភពលោកបាននិយាយថា វាមិនប្រាកដថាអ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺ COVID-19 បានភ្លាមៗ ប៉ុន្តែវាអាចចំណាយពេលមួយឆ្នាំមុនពេលវាត្រូវបានគេបង្កើតរួចរាល់។ ថ្លែងតាមរយៈសន្និសីទតាមរយៈវីដេអូទៅកាន់សមាជិកសភា មកពីគណៈកម្មាធិការសុខភាពរបស់សភាអឺរ៉ុប លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រសិនបើវ៉ាក់សាំងបែបនេះក្លាយជាការពិត វាគួរតែក្លាយជារបស់សាធារណៈគ្រប់គ្នាអាចទទួលបាន។ លោក Tedros Adhanom Ghebreyesus បាននិយាយថា៖«វាពិតជាលំបាកណាស់ក្នុងការនិយាយដោយប្រាកដថាយើងនឹងមានវ៉ាក់សាំង»។ គាត់បាននិយាយថា៖ «យើងមិនដែលមានវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណានោះទេ។ ដូច្នេះដោយក្ដីសង្ឃឹមថានឹងរកវាឃើញ វានឹងក្លាយជាវ៉ាក់សាំងដំបូងគេ»។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកមានថ្នាំបេក្ខភាពជាង ១០០ រួចមកហើយសម្រាប់វ៉ាក់សាំង COVID-19 ដែលក្នុងនោះមាន ១ ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ជឿនលឿន។ លោក Tedros Adhanom
June 26, 2020 - អន្តរជាតិ
តង់ហ្សានី៖ ត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះបុរសជាអ្នករុករករ៉ែខ្នាតតូចម្នាក់បានប្រែក្លាយជីវិតខ្លួនទៅជាមហាសេដ្ឋី បន្ទាប់ពីរូបគាត់បានជីកឃើញត្បូងពេជ្រចំនួន ២ គ្រាប់ ដែលមានតម្លៃរាប់លានដុល្លារអាមេរិក។ បុរសកំពូលសំណាងរូបនេះមានឈ្មោះថា Saniniu Laizer អាយុ ៥២ ឆ្នាំ មានប្រពន្ធចំនួន ៤ នាក់ និងកូនជាង ៣០ នាក់ ហើយបច្ចុប្បន្នរូបគាត់កំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្នុងប្រទេសតង់ហ្សានី ដែលជាប្រទេសដ៏ធំមួយនៅតំបន់អាហ្វ្រិកខាងកើត។ បើយោងតាមសារព័ត៌មាន BBC បានបញ្ជាក់ឲ្យដឹងថា ត្បូងពេជ្រដែលលោក Saniniu Laizer បានរកឃើញនោះគឺជាត្បូងពេជ្រប្រភេទ Tanzanite និងជាប្រភេទត្បូងពេជ្រកម្របំផុតនៅលើភពលោក ហើយត្បូងពេជ្រប្រភេទនេះមានតែនៅក្នុងភាគខាងជើងនៃប្រទេសតង់ហ្សានីប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ត្បូងពេជ្រចំនួន ២
June 26, 2020 - អន្តរជាតិ
ស៊ែប៊ី៖ កំពូលកីឡាករវាយ tennis ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកគឺកីឡាករ Novak Djokovic ត្រូវបានសារព័ត៌មាន CNBC រាយការណ៍ថា រូបគាត់ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ១៩ ហើយកីឡាកររូបនេះគឺជាកីឡាករទី ៤ ក្នុងចំណោមកីឡាករវាយ tennis ជាច្រើនទៀត ដែលបានឆ្លងនូវជំងឺកូវីដ ១៩ ក្នុងអំឡុងពេលប្រកួតជាលក្ខណៈផ្លូវការ។ ការធ្វើតេស្តចំពោះកីឡាករ Novak Djokovic ត្រូវបានធ្វើឡើងបន្ទាប់ពីរូបគាត់បានធ្វើការប្រកួតវាយ tennis ជុំទីមួយនៅក្នុងទីក្រុង Belgrade នៃប្រទេសស៊ែប៊ី ហើយគេនៅចាំថាកាលពីចុងសប្តាហ៍មុនរូបគាត់ក៏បានទៅប្រកួតវាយ tennis នៅក្នុងទីក្រុង Zadar នៃប្រទេសក្រូអាតផងដែរ។ បន្ទាប់ពីបានរកឃើញលទ្ធផលវិជ្ជមាននៃមេរោគកូវីដ ១៩ នៅក្នុងខ្លួនកីឡាករ
June 26, 2020 - អន្តរជាតិ
រដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួននឹងផ្អាកការបើកសេដ្ឋកិច្ចឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 ក្នុងរយៈពេលចុងក្រោយនេះ។ សហរដ្ឋអាមេរិកបានមើលឃើញការកើនឡើងយ៉ាងខ្លាំងនៃការឆ្លង ជាពិសេសនៅក្នុងរដ្ឋភាគខាងត្បូង និងខាងលិច។ នៅទីក្រុងហ៊ូស្តុនរដ្ឋតិចសាស់ ចំនួនអ្នកសម្រាកមន្ទីរពេទ្យត្រូវបានកើនឡើងស្ទើរតែ៣ដង ចាប់តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។ បន្ទប់ ICU ក្នុងមជ្ឈមណ្ឌលមួយរបស់ក្រុងក៏ត្រូវបានបំពេញ ១០០% ខណៈពេទ្យកុមារត្រូវបើកឱ្យមនុស្សធំចូលមកសម្រាកដែរ។ អភិបាលរដ្ឋតិចសាស់លោក Greg Abbott កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផ្អាកជាបណ្តោះអាសន្ននៃការបើកដំណើរការជាថ្មី ហើយបានជំរុញឱ្យប្រជាជនចូលរួមជាផ្នែកមួយ ដើម្បីបន្ថយការរីករាលដាលនៃជំងឺ COVID-19 ដោយពាក់ម៉ាស់ និងលាងដៃឱ្យបានទៀងទាត់។ ទិន្នន័យរបស់សកលវិទ្យាល័យចនស៍ហបឃីនស៍បានបង្ហាញថា ចំនួនករណីថ្មីៗនៅសហរដ្ឋអាមេរិកនៅតែបន្តកើនឡើងដល់ខ្ទង់ ៣០,០០០នាក់ ដែលចំនួននេះគឺប្រហែលដូចគ្នានឹងខែមេសាដែរ។ កាលពីថ្ងៃពុធមានករណីថ្មីចំនួន ៧,១៤៩
June 26, 2020 - រថយន្ត
ក្រុមហ៊ុន TOYOTA ប្រកាសប្រមូលរថយន្តកូនកាត់ប្រើហ្គាស-អគ្គិសនី ប្រមាណ ៧៥២,០០០ គ្រឿងនៅទូទាំងពិភពលោក ដោយសារតែម៉ាស៊ីនរថយន្តអាចរលត់និងគាំង។ ការហៅប្រមូលមកវិញនេះ ត្រូវបានផ្តោតលើរថយន្ត Prius ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ និងរថយន្ត Prius v (កាត់) ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។ សម្រាប់នៅសហរដ្ឋអាមេរិកតែមួយ មានរថយន្តកូនកាត់រហូតដល់ទៅ ២៦៧,០០០ គ្រឿង ត្រូវបានគេប្រកាសហៅមកពិនិត្យឡើងវិញ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភេទកូនកាត់អាចចូលដល់ fail-safe mode ប្រសិនបើប្រព័ន្ធយានយន្តកូនកាត់នោះមានបញ្ហា។ ប៉ុន្តែក្នុងករណីដ៏កម្ររថយន្តប្រហែលជាមិនមានសុវត្ថិភាព ហើយម៉ាស៊ីនអាចរលត់និងគាំង។ TOYOTA និយាយថា ដៃចង្កូតនិងហ្វ្រាំងនឹងបន្តដំណើរទៅមុខទៀត ប៉ុន្តែក្នុងល្បឿនលឿន
June 25, 2020 - អន្តរជាតិ
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០ នេះបាននិយាយថា ការផ្ទុះឡើងនៃមេរោគអេបូឡាធំជាងគេលំដាប់ទី២ គឺបានបញ្ចប់ទៅវិញហើយ បន្ទាប់ពីការរាតត្បាតជិត២ឆ្នាំ បណ្ដាលឱ្យមានការឆ្លងដល់មនុស្ស ៣,៤៦៣នាក់ និងធ្វើឱ្យមនុស្សស្លាប់ជាង ២,២៧៧នាក់ នៅក្នុងតំបន់ភាគខាងកើតប្រទេស។ ថ្វីបើកុងហ្គោមានវ៉ាក់សាំង និងការព្យាបាលប្រកបដោយប្រសិទ្ធភាព ដែលជួយបង្កើនអត្រារស់រានមានជីវិតក៏ដោយ ការផ្ទុះឡើងដ៏ធំនៅភាគខាងកើតនេះ បានធ្វើឱ្យក្រុមសង្គ្រោះដំបូងមានការពិបាកក្នុងការចូលទៅដល់ចំណុចដែលមេរោគផ្ទុះឡើង ធ្វើឱ្យមានការអូសបន្លាយពេលវេលា។ ប៉ុន្តែយ៉ាងណាពេលនេះគឺរយៈពេល ៤២ថ្ងៃមកហើយ ដែលភាគខាងកើតមិនមានករណីថ្មី។ ប្រទេសនេះក៏ស្ទើរតែបានប្រកាសការបញ្ចប់នៃមេរោគម្ដងរួចមកហើយ ប៉ុន្តែកាលពីថ្ងៃទី០១ ដើមខែមិថុនា ឆ្នាំ២០២០ ក៏ស្រាប់តែមានការផ្ទុះឡើងផ្សេងទៀតនៅទីក្រុង Mbandaka ដែលមានចម្ងាយ ១,០០០ គីឡីម៉ែត្រពីគ្នា។ ប៉ុន្តែអាជ្ញាធរនិយាយថា ការផ្ទុះឡើងក្រោយនេះមិនទាក់ទងគ្នាទេ
June 25, 2020 - រថយន្ត
ក្រុមហ៊ុន Jaguar Land Rover នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួនបានសហការជាមួយទីក្រុងអូស្លូ ប្រទេសន័រវែស ដើម្បីដំណើរការប្រព័ន្ធតាក់ស៊ីដែលអាចសាកអាគុយឥតខ្សែមានថាមពលខ្លាំ។ វាជាគម្រោងក្រោមកម្មវិធីមួយហៅថា “ElectriCity” ហើយក្រុមហ៊ុនរថយន្តអង់គ្លេសនេះនឹងចូលរួមជាមួយប្រតិបត្តិករតាក់ស៊ី Cabonline, Fortum Recharge, Momentum Dynamics ដើម្បីដំណើរការគ្រោងការនេះឡើង។ ក្រោមភាពជាដៃគូនេះក្រុមហ៊ុនជាដៃគូទាំងអស់ នឹងត្រូវធ្វើការដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធកន្លែងសាកអាគុយឥតខ្សែ និងមានថាមពលខ្ពស់សម្រាប់តាក់ស៊ី នៅទូទាំងរាជធានីអូស្លូ នៃប្រទេសន័រវែស។ ក្រុមហ៊ុន Jaguar Land Rover ក៏នឹងផ្តល់ជូននូវរថយន្ត Jaguar I-PACE ចំនួន ២៥ គ្រឿង ដែលជារថយន្តមានសម្ថភាពខ្ពស់ក្នុងការសាកអាគុយដោយឥតខ្សែ ដល់ក្រុមហ៊ុន
June 25, 2020 - កូវីដ-១៩
សាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 ថ្មីបន្ថែមចំនួន ១១៣ ករណី នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនានេះ ដែលនាំឱ្យចំនួនសរុបកើនដល់ ៤២,៧៣៦ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីសម្រាប់ថ្ងៃព្រហស្បត្តិ៍នេះ រួមមានករណីសហគមន៍ចំនួន ៥ ដែលក្នុងនោះមាន ១ ជាអ្នកស្រុក និង ៤នាក់ ជាអ្នកកាន់ការងារដែលរស់នៅក្រៅអន្តេវាសិកដ្ឋាន ហើយក្រៅពីនោះគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករទាំងអស់។ គិតត្រឹមថ្ងៃពុធ ទី២៤ ខែមិថុនា ប្រទេសសាំងហ្គាពួរមានអ្នកជំងឺ COVID-19 កំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៨៩នាក់ ខណៈអ្នកជំងឺ ៦,១០៩ នាក់ កំពុងស្នាក់នៅក្នុងកន្លែងថែទាំសហគមន៍។
June 25, 2020









