- autoadmin
- អន្តរជាតិ
ចិន៖ សារព័ត៌មាន dailymail បានចុះផ្សាយពីករណីលោកយាយចំណាស់ម្នាក់ដែលអាយុរហូតដល់ ១៣៤ ឆ្នាំ ហើយរូបគាត់ត្រូវបានអាជ្ញាធរចិនចាត់ទុកថា ជាមនុស្សដែលមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោកផងដែរ។ លោកយាយម្នាក់នេះមានឈ្មោះថា Almihan Seyiti ជាជនជាតិភាគតិចអ៊ូហ្គូរដែលកំពុងរស់នៅក្នុងតំបន់ស្វយ័តស៊ីនជាំងអ៊ូហ្គូរក្នុងភាគខាងជើងនៃប្រទេសចិន ហើយបើយោងតាមអត្តសញ្ញាណប័ណ្ណនិងលិខិតជាតិកំណើតផ្លូវការដែលចេញដោយអាជ្ញាធរចិនបានបង្ហាញថា លោកយាយបានកើតនៅក្នុងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៦។ ប្រភពខាងលើបានបន្តថា កាលពីថ្ងៃខួបកំណើតគំរបអាយុ ១៣៤ ឆ្នាំរបស់លោកយាយ ស្ថាប័ន Shanghai China Records ដែលជាស្ថាប័នកត់ត្រាកំណត់ត្រាប្លែកៗក្នុងប្រទេសចិនបានចេញលិខិតកំណត់ត្រាជូនលោកយាយដោយបញ្ជាក់ថា គាត់ជាមនុស្សមានអាយុច្រើនជាងគេបំផុតនៅលើពិភពលោក ហើយគ្រួសាររបស់លោកយាយក៏បានរៀបចំពិធីជប់លាងយ៉ាងធំមួយនៅក្នុងសហគមន៍របស់គាត់ផងដែរ។ យ៉ាងណាក្តីរហូតមកទល់នឹងពេលនេះសា្ថប័នកត់ត្រាកំណត់ត្រាប្លែកៗពិភពលោក World Guinness Records មិនបានចុះទៅពិនិត្យនិងទទួលស្គាត់កំណត់ត្រារបស់លោកយាយនៅឡើយទេ។ ប្រសិនបើលោកយាយ Almihan Seyiti
June 29, 2020 - អន្តរជាតិ
កាលពីថ្ងៃអាទិត្យអភិបាលរដ្ឋកាលីហ្វ័រញ៉ា (California) លោក Gavin Newsom បានបញ្ជាឱ្យដើម្បីបិទបារ នៅតាមតំបន់ចំនួន ៧ ដោយក្នុងនោះមានទីក្រុង Los Angeles ផងដែរ នៅចំពេលដែលករណី COVID-19 មានការកើនឡើងនៅក្នុងរដ្ឋ។ រំលឹកដែរថាលោក Gavin Newsom គឺជាអភិបាលរដ្ឋដំបូងបង្អស់នៅអាមេរិក ដែលបង្គាប់ឱ្យមានបទបញ្ជាស្នាក់នៅផ្ទះកាលពីខែមីនា ហើយកាលនោះគាត់ក៏បានណែនាំឱ្យខោនធីចំនួន ៩ ចូលរួមអនុវត្តវាទាំងអស់គ្នា។ ការបញ្ជាឱ្យមានការបិទទ្វារតាមបារវិញនេះផងដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីនៅ Florida និង Texas បានរាយការណ៍ពីករណីថ្មីៗច្រើនជាងមុខចាប់តាំងពីបើកទ្វារវិញ។ លោក Gavin Newsom បានប្រាប់អ្នកសារព័ត៌មានថា អ្នកជំងឺនៅតាមមន្ទីរពេទ្យ
June 29, 2020 - អន្តរជាតិ
ប្រទេសអ៉ីតាលីបានធ្វើពិធីគោរពវិញ្ញាណក្ខន្ធមួយ សម្រាប់ជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅ Bergamo ជាខេត្តមួយក្នុងចំណោមខេត្តភាគខាងជើង ដែលទទួលរងការវាយប្រហារខ្លាំងបំផុតពីជំងឺ។ រំលឹកដែរថា អ៉ីតាលីបានបញ្ជាក់មានអ្នកឆ្លងជំងឺ COVID-19 សរុបជាង ២៤០,០០០នាក់ ខណៈការស្លាប់មានជាង ៣៥,០០០នាក់ ចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍នៅចុងខែកុម្ភៈ។ កាលពីថ្ងៃអាទិត្យប្រជាជនបានប្រមូលផ្តុំគ្នានៅឯទីបញ្ចុះសពមួយក្នុងទីក្រុង Bergamo ដើម្បីគោរពដល់ជនរងគ្រោះទាំងនោះ។ ប្រធានាធិបតី Sergio Mattarella បានកត់សម្គាល់ថា ខេត្ត Bergamo តំណាងឱ្យប្រទេសអ៉ីតាលី ដែលបានរងគ្រោះ បានរងទុក្ខ និងស្រែកយំ។ ពិធីនេះត្រូវបានចាក់ផ្សាយផ្ទាល់នៅទូទាំងប្រទេស ដោយមានពិធីថ្វាយអភិបូជា (Requiem Mass) និពន្ធដោយ Gaetano
June 29, 2020 - អន្តរជាតិ
ថៃ៖ បុរសចំណាស់ម្នាក់ដែលត្រូវបានគេចោទប្រកាន់ពីបទបានចាប់រំលោភកុមារីម្នាក់បានសារភាពប្រាប់ប៉ូលិសថា គាត់មិនបានបង្ខំក្មេងស្រីរងគ្រោះឲ្យមករួមភេទជាមួយគាត់នោះទេ តែការរួមភេទនោះគឺបានកើតឡើងដោយការស្ម័គ្រចិត្តព្រោះក្មេងស្រីរងគ្រោះបានស្រលាញ់គាត់យ៉ាងខ្លាំង។ បើយោងតាមសារព័ត៌មាន bangkokpost បានឲ្យដឹងថា ករណីចាប់រំលោភក្មេងស្រីជាអនីតិជននេះបានកើតឡើងនៅក្នុងខេត្តបូរីរ៉ាំភាគខាងជើងប្រទេសថៃ ដោយជនល្មើសជាបុរសស្រវឹងខួបម្នាក់មានឈ្មោះ Prawit មានអាយុ៥០ឆ្នាំ ខណៈក្មេងស្រីរងគ្រោះទើបតែមានអាយុ ៩ ឆ្នាំប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះរួច បុរសជាជនល្មើលបានរត់គេចខ្លួនមកទីក្រុងបាងកកបាត់ ខណៈក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ ព្រោះតែនាងមានរបួសនិងការឈឺចាប់នៅតំបន់ឯកជនរបស់នាងយ៉ាងខ្លាំង។ បើទោះជាជនល្មើសបានព្យាយាមលាក់ខ្លួននៅក្នុងក្រុងបាងកកក៏ដោយ ក៏ប៉ូលិសជំនាញថៃនៅតែអាចតាមចាប់ខ្លួនគាត់បានដែរ ហើយអ្វីដែលជារឿងហួសចិត្តបំផុតនោះគឺបុរសជាជនល្មើសបានប្រាប់ប៉ូលិសថា ក្មេងស្រីរងគ្រោះស្រលាញ់គាត់ និងព្រមរួមភេទជាមួយគាត់ដោយស្ម័គ្រចិត្តតែគាត់មិនបានចាប់រំលោភនាងដោយបង្ខំនោះទេ។ យ៉ាងណាក្តី ចម្លើយសារភាពនេះគឺជារឿងដ៏ឆ្កួតលីលាបំផុតនិងមិនអាចយកជាផ្លូវការបាននោះទេ ហើយបើយោងតាមភស្តុតាងជាក់ស្តែងនិងចម្លើយរបស់ក្មេងស្រីរងគ្រោះ បុរសជាជនល្មើសត្រូវបានតុលាការថៃចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសចាប់រំលោភផ្លូវភេទចំពោះក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់ ហើយរូបគាត់ត្រូវតែទទួលទោសចាប់ផ្លូវច្បាប់ជាធរមានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
June 29, 2020 - កូវីដ-១៩
យោងតាមតួលេខរបស់ក្រសួងសុខាភិបាលប្រទេសប្រេស៊ីលបានឱ្យដឹងថា ពួកគេកំពុងប្រឈមមុខជាមួយសប្តាហ៍ដ៏អាក្រក់បំផុតនៃជំងឺឆ្លងរាតត្បាត COVID-19។ ពោលគឺរយៈពេលត្រឹម ៧ថ្ងៃ ប្រេស៊ីលមានករណីសរុបចំនួន ២៥៩,១០៥ ករណី គិតត្រឹមថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។ ប្រទេសនេះក៏បានរាយការណ៍អំពីចំនួនអ្នកស្លាប់ប្រចាំសប្តាហ៍ខ្ពស់បំផុតទី២ របស់ខ្លួនផងដែរ ដោយមានមនុស្ស ៧,០០៥ នាក់បានស្លាប់។ តួលេខខ្ពស់បំផុតគឺកាលពីសប្តាហ៍មុន ដោយមានអ្នកស្លាប់ចំនួន ៧,២៨៥ នាក់។ ប្រទេសប្រេស៊ីលបច្ចុប្បន្នឈរនៅលេខ២ មានករណីឆ្លងនិងស្លាប់ច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ហើយពួកគេនៅតែប្រឈមមុខនឹងការឆ្លងរាលដាលទប់មិនឈ្នះនោះទេ។ តួលេខថ្មីៗចុងក្រោយបង្អស់បានកើតឡើង ចំពេលក្រុមអ្នកតវ៉ានៅតាមទីក្រុងនានាទូទាំងប្រទេស និងក្រៅប្រទេស ដូចជាទីក្រុង Stockholm ទីក្រុងឡុង និងបាសេឡូណា បានធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីប្រេស៊ីល Jair Bolsonaro
June 29, 2020 - រថយន្ត
ក្រុមហ៊ុន Ford បានបង្ហាញជាផ្លូវការនូវម៉ូដែល F-150 ស៊េរីឆ្នាំ២០២១ ហើយរថយន្តភីកអាប់ជំនាន់ថ្មីចុងក្រោយនេះ នឹងអាចមានលក់នៅចុងឆ្នាំ២០២០នេះហើយ។ រថយន្ត F-150 ស៊េរីថ្មី នឹងមានមុខងារបើកបរដោយមិនប្រើដៃ (option) ក៏ដូចជាសមត្ថភាពទទួលបានការអាប់ដេតកម្មវិធីតាមរលកធាតុអាកាស និងអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto ។ ក្រុមហ៊ុន Ford ក៏នឹងចាប់ផ្តើមលក់ F-150 ប្រភេទកូនកាត់ ដែលអាចធ្វើដំណើរបានចម្ងាយ ៧០០ ម៉ាយ (១,១២៦គីឡូម៉ែត្រ) នៅពេលចាក់ហ្គាស់ពេញម្ដងផងដែរ។ មុខងារបើកបរដោយមិនប្រើដៃថ្មីរបស់ F-150 ស៊េរីឆ្នាំ២០២១ ត្រូវបានគេឱ្យឈ្មោះថា
June 27, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាគិតមកទល់ពេលនេះ មានករណីនៃជំងឺ COVID-19 សរុបលើសពី ៥០០,០០០ ករណី ដោយរកឃើញអ្នកឆ្លងថ្មីចំនួន ១៨៥,០០នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ ក្នុងនោះផងដែរអាជ្ញាធរបាននិយាយថា មានការស្លាប់ថ្មីៗបន្ថែមចំនួន ៣៨៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនស្លាប់សរុបរបស់ឥណ្ឌាកើនដល់ ១៨,៥០០នាក់។ តួលេខនៃការឆ្លងជំងឺ COVID-19 របស់ឥណ្ឌាមានការកើនឡើងខ្លាំង ប៉ុន្តែវាមិនទាន់ដល់ចំណុចកំពូលរបស់វានោះទេ ដូច្នេះពួកគេរំពឹងថា ជំងឺនឹងឆ្លងដល់ចំណុចកំពូលរបស់នៅរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ហើយដល់ពេលនោះឥណ្ឌាអាចមានករណីលើសពី
June 27, 2020 - អន្តរជាតិ
ចិន៖ បន្ទាប់ពីបានយកឈ្នះនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសចិនត្រូវបានគេកត់សម្គាល់ថាមានរឿងគួរឲ្យចាប់អារម្មណ៍មួយទៀតគឺការផ្ទុះនូវការលក់ទំនិញតាមរយៈការ live វីដេអូលក់ទំនិញផ្ទាល់តាមរយៈបណ្តាញសង្គម។ បើតាមសារព័ត៌មាន South China Moring Post បានលើកយកករណីផ្ទុះខ្លាំងបំផុតមួយមកចុះផ្សាយថា អ្នកមានឥទ្ធនៅក្នុងបណ្តាញសង្គមចិនម្នាក់គឺលោក Li Jiaqi ឬនៅក្នុងបណ្តាសសង្គមគេបានហៅគាត់ថា “ស្តេចក្រេមលាបមាត់” បានលក់ក្រេមលាបមាត់អស់ចំនួន ១៥,០០០ ដើមក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ហើយការលក់ប្រចាំថ្ងៃរបស់គាត់អាចទំហំទឹកប្រាក់រហូតដល់រាប់រយលានយ៉េនរឯណោះ។ លោក Li Jiaqi សូមបញ្ជាក់ថា លោក Li Jiaqi អាយុ ២៧ ឆ្នាំ ផ្តើមអាជីពជាអ្នក
June 27, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ថា មានករណីជំងឺ COVID-19 ចំនួន ២៩១ ត្រូវបានរកឃើញគិតត្រឹមរសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ដោយក្នុងនោះមាន ១១នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យចំនួនសរុបនៅសាំងហ្គាពួរកើនដល់ ៤៣,២៤៦ ករណី ខណៈការស្លាប់មាន ២៦ នាក់ដដែល។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីសហគមន៍ថ្មីមាន ៥នាក់ ជាជនជាតិសាំងហ្គាពួរឬជាអ្នករស់នៅអចិន្ត្រៃយ៍ ហើយមាន ៦នាក់ ជាអ្នកកាន់ប័ណ្ណការងារធ្វើ។ ក្រសួងបរិស្ថាននិងធនធានទឹកនៅថ្ងៃសុក្រនេះ បានប្រាប់ឱ្យពលរដ្ឋនៅសាំងហ្គាពួរបន្តអនុវត្តការរក្សាគម្លាត ដោយសារតែប្រទេសនេះនឹងមានការបោះឆ្នោតឆាប់ៗនេះ។ ពោលគឺបន្ទាប់ពីបង្ហាញបេក្ខភាពឈរឈ្មោះបោះឆ្នោត នៅថ្ងៃទី៣០ ខែមិថុនា គណបក្សនយោបាយនិងបេក្ខភាពត្រូវបានគេរំពឹងថា
June 27, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ អាជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការតឹងរឹងជាច្រើនដូចជាមិនឲ្យពលរដ្ឋធ្វើដំណើរបើគ្មានការចាំបាច់ ពលរដ្ឋគ្រប់រូបត្រូវរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេល និងហាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាក្នុងចំណោមមនុស្សលើសពី ១០ នាក់នោះទេ។ យ៉ាងណាក្តី ពលរដ្ឋមួយចំនួននៅតែមិនព្រមស្ដាប់តាមការណែនាំរបស់អាជ្ញាធរដោយបន្តធ្វើការជួបជុំគ្នានិងបង្កឲ្យមានការចម្លងមេរោគជាបន្តបន្ទាប់ផងដែរ។ តួយ៉ាងសារព័ត៌មាន thejakartapost បានចុះផ្សាយថា ពិធីមង្គលការដ៏សប្បាយរីករាយមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងជូរចត់បំផុត ពោលគឺតាមរយៈពិធីមង្គលការនោះបានធ្វើឲ្យសមាជិកគ្រួសារកូនកំលោះកូនក្រមុំចំនួន ២ នាក់បានស្លាប់ដោយសាជំងឺកូវីដ ១៩ ខណៈភ្ញៀវដែលបានចូលរួមក្នុងកម្មពិធីចំនួន ៣០ នាក់ផ្សេងបានឆ្លងជំងឺកូវីដ ១៩។ ប្រភពខាងលើបញ្ជាក់ថា ពិធីមង្គលការបានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះនៅក្នុងភូមិភាគកណ្តាលកោះចាវ៉ានៃប្រទេសឥណ្ឌូនេស៊ី ហើយពិធីមង្គលការត្រូវបានរៀបចំឡើងតាមបែបសាសនាឥស្លាមដោយមានភ្ញៀវចូលរួមជាង ៣០ នាក់ ពោលគឺមនុស្សមានចំនួនច្រើនជាងការកំណត់ដោយអាជ្ញាធរ។ បន្ទាប់ពីប្រទះឃើញពិធីមង្គលការដែលបានរៀបចំឡើងទាំងបំពាននឹងបំរាមដូចនេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីសម្រេចធ្វើការតាមដានសុខភាពអ្នកចូលរូមទាំងអស់ ហើយលទ្ធផលដែលបានរកឃើញកាលពីពេលថ្មីៗនេះបានបង្ហាញថាមានភ្ញៀវចំនួន ៣០ នាក់បានឆ្លងជំងឺកូវីដ ១៩
June 27, 2020









