- autoadmin
- អន្តរជាតិ
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទ ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមអ្នកជំនាញមួយនឹងត្រូវបញ្ជូនទៅប្រទេសចិននៅខែក្រោយ ដើម្បីស៊ើបអង្កេតថាតើមេរោគ COVID-19 ចាប់ផ្តើមរាលដាលយ៉ាងដូចម្តេច។ លោកមានប្រសាសន៍ថា៖«យើងអាចប្រយុទ្ធប្រឆាំងនឹងជំងឺបានកាន់តែប្រសើរ នៅពេលយើងដឹងអ្វីៗទាំងអស់អំពីជំងឺ រួមទាំងរបៀបដែលវាចាប់ផ្តើម»។ រំលឹកផងដែរថា សហរដ្ឋអាមេរិកបានលើកឡើងថាវីរុសកូរ៉ូណា ប្រហែលជាមានប្រភពចេញពីមន្ទីរពិសោធន៍នៅប្រទេសចិន ប៉ុន្តែទីក្រុងប៉េកាំងបានប្រតិកម្មយ៉ាងខ្លាំងចំពោះការចោទរបស់អាមេរិក។ ដូច្នេះហើយវានឹងកាន់តែគួរឱ្យចាប់អារម្មណ៍ នៅពេលដែលអង្គការសុខភាពពិភពលោកនឹងចាប់ផ្តើមការស៊ើបអង្កេតលើការចាប់ផ្តើមនៃការផ្ទុះឡើងនេះ។ គិតមកទល់ពេលនេះគឺរយៈពេល៦ខែមកហើយ ដែលជំងឺ COVID-19 បានចេញវត្តមាន ខណៈករណីដំបូងដែលត្រូវបានរាយការណ៍គឺកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ លោក Tedros Adhanom Ghebreyesus បាននិយាយថា ការពិតដ៏លំបាកគឺថាជំងឺរាតត្បាតមិនទាន់ដល់ទីបញ្ចប់នោះទេ។ លោកបានបន្ថែមថា៖«ទោះបីជាប្រទេសជាច្រើនមានការភាពជឿនលឿន ប៉ុន្តែការរីករាលដាលនៃជំងឺរាតត្បាតនៅទូទាំងពិភពលោកកំពុងបង្កើនល្បឿន»។
June 30, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្តាសាយជ្រូក (swine flu) ប្រភេទថ្មី ដែលមានសមត្ថភាពអាចបង្កទៅជារោគរាតត្បាត នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតវិទ្យាសាស្ត្រអាមេរិក PNAS ។ វាត្រូវបានគេដាក់ឈ្មោះថា G4 ដែលមានហ្សែនតវេនពីជំងឺផ្ដាសាយជ្រូក H1N1 ហើយវាធ្លាប់បណ្តាលឱ្យមានការរាតត្បាតក្នុងឆ្នាំ២០០៩។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យចិន និង មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់ចិនបានបញ្ជាក់ដែរថា ជំងឺនេះអាចមានសមត្ថភាពឆ្លងមកមនុស្សទៀតផង។ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ អ្នកស្រាវជ្រាវបានយកសំណាកចំនួន ៣០,០០០ ពីសត្វជ្រូកនៅក្នុងផ្ទះកាប់សាច់ ក្នុងខេត្តចំនួន ១០ របស់ប្រទេសចិន និងនៅមន្ទីរពេទ្យសត្វមួយកន្លែង ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្របំបែកវីរុសផ្តាសាយជ្រូកចំនួន ១៧៩ ប្រភេទ។ ភាគច្រើននៃជំងឺផ្ដាសាយប្រភេទថ្មី
June 30, 2020 - អន្តរជាតិ
ប៉ាគីស្ថាន៖ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន (Pakistan International Airlines) ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ បានសម្រេចធ្វើការហាមឃាត់អ្នកបើកបរយន្តហោះប្រមាណ១៥០នាក់ (ប្រមាណ ១/៣ នៃចំនួនអ្នកបើកបរយន្តហោះសរុប) នៅក្នុងក្រុមហ៊ុន ដែលបានកាន់ប័ណ្ណបើកបរមិនច្បាស់លាស់ ឬប័ណ្ណបើកបរយន្តហោះក្លែងក្លាយ។ សូមបញ្ជាក់ថា ការសម្រេចត្រួតពិនិត្យឡើងវិញនូវប័ណ្ណបើកបររបស់អ្នកបើកយន្តហោះទាំងនោះ ហើយបានឈានដល់ការហាមឃាត់ពួកគាត់ដូចនេះក៏ព្រោះថា កាលពី ១ ខែមុន យន្តហោះ Airbus A320 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានមួយគ្រឿង បានធ្លាក់ព្រោះតែកំហុសរបស់អ្នកបើកបរយន្តហោះ។ គេនៅចាំបានថា យន្តហោះដែលបានធ្លាក់នោះគឺជាយន្តហោះដឹកអ្នកដំណើរប្រភេទ Airbus A320 ដែលបានហោះទៅបុកដំបូលផ្ទះរបស់ប្រជាពលរដ្ឋធ្វើឲ្យយន្តហោះត្រូវផ្ទុះ និងបានសម្លាប់មនុស្សនៅលើយន្តហោះសរុបចំនួន ៩៨ នាក់។ បើយោងតាមលទ្ធផលនៃការស៊ើបអង្កេតដែលទើបរកឃើញកាលពីពេលថ្មីៗនេះបានបង្ហាញថា យន្តហោះបានធ្លាក់ព្រោះតែអ្នកបើកបររវល់តែជជែកគ្នារឿង ជំងឺរាតត្បាត
June 30, 2020 - អន្តរជាតិ
អ៉ីរ៉ង់បានចេញដីកាចាប់ខ្លួនលោក ដូណាល់ ត្រាំ ពីបទសម្លាប់ឧត្តមសេនីយ៍ Qassem Soleimani ហើយបានស្នើសុំឱ្យអង្គការ Interpol ជួយតាមចាប់ខ្លួនគាត់ទៀតផង។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់សាធារណរដ្ឋអ៉ីស្លាមបានរាយការណ៍នៅថ្ងៃច័ន្ទនេះថា រដ្ឋាភិបាលក្រុងតេអេរ៉ង់បានអំពាវនាវឱ្យមានការជូនដំណឹងបន្ទាន់អំពីអ្នកនយោបាយ និងយោធាអាមេរិកចំនួន ៣៦នាក់ រួមទាំងប្រធានាធិបតីអាមេរិកផងដែរ។ រដ្ឋអាជ្ញាអ៉ីរ៉ង់លោក Qasi Mehr បាននិយាយថា ពួកគេទាំងនេះត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្ម និងអំពើភេរវកម្ម» ចំពោះការស្លាប់របស់លោក Qassem Soleimani ដោយការវាយប្រហារពីដ្រូនមីស៉ីលរបស់អាមេរិក នៅទីក្រុងបាកដាតកាលពីថ្ងៃទី០៣ ខែមករា ដើមឆ្នាំ២០២០។ ក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អាចមានអំណាចទូលំទូលាយក្នុងបញ្ហាជម្លោះយោធាក្រោមរដ្ឋធម្មនុញ្ញ ប៉ុន្តែទោះយ៉ាងណាអ្នកជំនាញមួយចំនួននៅតែមានសំណួរថាវាត្រូវច្បាប់ឬទេ?
June 29, 2020 - រថយន្ត
ពីរបីសប្តាហ៍ទៀតប៉ុណ្ណោះ Nissan នឹងបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនឈ្មោះថា Ariya ដែលវាគឺជារថយន្តប្រភេទ crossover រំពឹងនឹងទាមទារការចាប់អារម្មណ៍ច្រើនដូច Tesla Model Y ។ រថយន្តនេះនឹងចេញលក់នៅប្រទេសជប៉ុនដំបូង ហើយបន្ទាប់មកទៀតវានឹងមានលក់នៅលើទីផ្សារពិភពលោក រួមមានប្រទេសចិន អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាទីផ្សារធំៗនៃរថយន្ត។ Ariya ត្រូវបានគេប្រកាសនៅអំឡុងពេលនៃការប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ ហើយវានឹងបង្ហាញវត្តមាននៅថ្ងៃទី១៥ ខែកក្កដា ខែក្រោយនេះហើយ។ ក្រុមហ៊ុន Nissan កាលពីសប្ដាហ៍មុនក៏បានបង្ហើបដែរថា ពួកគេនឹងបង្ហាញវត្តមានរថយន្ត crossover ដែលគ្មានការបំភាយ ហើយវានឹងបំពាក់ដោយប្រព័ន្ធ ProPilot 2.0 ដែលជាប្រព័ន្ធស្វយ័តទំនើប សម្រាប់ជួយដល់អ្នកបើកបរ ប៉ុន្តែវាមិនច្បាស់ទេថាតើរថយន្តសម្រាប់ទីផ្សារក្រៅស្រុកមានបំពាក់ប្រព័ន្ធនេះឬអត់។
June 29, 2020 - អន្តរជាតិ
យន្ដហោះ 737 MAX របស់ក្រុមហ៊ុន Boeing អាចធ្វើការហោះហើរសាកល្បងលើកដំបូងចាប់ពីថ្ងៃច័ន្ទនេះ ដែលជាជំហានដ៏សំខាន់សម្រាប់ការមានជីវិតឡើងវិញ បន្ទាប់ពីបានចតចោលអស់រយៈពេល ១៤ខែមកហើយ។ ប្រភពពីរដែលជិតស្និទ្ធនឹងករណីបានប្រាប់ AFP កាលពីថ្ងៃសុក្រថា ការហោះហើរអាចនឹងកើតឡើងនៅថ្ងៃច័ន្ទនេះ ប៉ុន្តែទាំងក្រុមហ៊ុន Boeing និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធ មិនបានបញ្ជាក់ពីការហោះហើរប្រភេទណានោះទេ នៅពេលដែលគេស្នើសុំការអត្ថាធិប្បាយកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យក្រុមហ៊ុន Boeing បានប្រាប់ AFP ថា៖ «យើងបន្តធ្វើការដោយយកចិត្តទុកដាក់ក្នុងការដំណើរការយន្តហោះ 737 Max ដោយសុវត្ថិភាពឡើងវិញ។ ដូច្នេះយើងបានពន្យារពេលទៅ FAA និងនិយ័តករពិភពលោកលើដំណើរការនេះ»។ រំលឹកដែរថា Boeing 737 MAX
June 29, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរ (MOH) បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមរបស់ខ្លួនថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ២០២ ត្រូវបានបញ្ជាក់នៅថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ដោយក្នុងនោះមាន ៦នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខនេះនាំឱ្យមានចំនួនករណីនៃអ្នកឆ្លងជំងឺ COVID-19 នៅសាំងហ្គាពួរមានសរុប ៤៣,៦៦១ នាក់ ខណៈការស្លាប់រក្សាត្រឹម ២៦ នាក់ដដែល។ ករណីភាគច្រើនគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ រំលឹកដែរថាសាំងហ្គាពួរកាលពីថ្ងៃទី១៩ ខែមិថុនា បានឈានចូលដល់ដំណាក់កាលទី២ នៃការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរឹតត្បឹតបិទទ្វាររយៈពេល ២ខែ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ សាំងហ្គាពួរ និងម៉ាឡេស៊ី
June 29, 2020 - កូវីដ-១៩
រដ្ឋលេខាធិការអចិន្រ្តៃយ៍ក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត Sukhum Karnchanapimai នៅថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសថៃបានរកឃើញករណី COVID-19 ថ្មីចំនួន ៧ ដែលជាករណីនាំចូល ចេញពីកន្លែងនៅដាច់ដោយឡែករៀបចំដោយរដ្ឋាភិបាលថៃ។ នៅថ្ងៃនេះប្រទេសថៃក៏គ្មានអ្នកស្លាប់ថ្មីដែរ ខណៈគ្មានករណីក្នុងស្រុករយៈពេល ៣៥ ថ្ងៃមកហើយ។ ដូច្នេះមានន័យថា ប្រទេសថៃមានករណីសរុបចំនួន ៣,១៦៩ និងស្លាប់សរុប ៥៨នាក់។ គិតមកទល់ពេលនេះប្រទេសថៃនៅសល់អ្នកជំងឺតែ ៥៨នាក់ ដែលកំពុងសម្រាកព្យាបាល និងមានពលរដ្ឋចំនួន ៣,០៥៣ នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ។ លោកវេជ្ជបណ្ឌិត Sukhum Karnchanapimai បាននិយាយថា
June 29, 2020 - បច្ចេកវិទ្យា
ជាធម្មតានៅពេលដែលលោកទិញទូរស័ព្ទ iPhone ថ្មីមួយគ្រឿងនៅក្នុងប្រអប់ទូរស័ព្ទនោះនឹងមានបញ្ចូលនូវសម្ភារៈមួយចំនួនបន្ថែមទៀតដូចជា ដុំសម្រាប់សាកថ្ម ឌុយសម្រាប់សាកថ្ម និងកាសជាដើម។ យ៉ាងណាក្តីបើតាមសារព័ត៌មាន gadgetmatch បានចុះផ្សាយនូវអត្ថបទវិភាគមួយដែលក្រុមអ្នកជំនាញផ្នែកបច្ចេកវិទ្យាបានព្យាករណ៍ថា សម្រាប់ទូរស័ព្ទ iPhone 12 ក្រុមហ៊ុន Apple នឹងមិនដាក់ឆ្នាំងសាក មកស្រាប់ក្នុងប្រអប់ឡើយ គឺ Apple អាចនឹងធ្វើការបែកចែក ទូរស័ព្ទ ឆ្នាំងសាក ខ្សែសាកថ្ម និងកាស ជាជម្រើសនៃការទិញក្នុងប្រអប់ផ្សេងៗដាច់ពីគ្នា។ តាមរយៈការបែងចែកដូចនេះវានឹងផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អតិថិជន ព្រោះបើពួកគេមិនត្រូវការកាស ឬក៏មានកាស ឌុយសាកថ្ម និងដុំសាកថ្មស្រាប់ពីទូរស័ព្ទចាស់ ពួកគេ អាចទិញត្រឹមតែទូរស័ព្ទឬសម្ភារៈចាំបាច់ណាមួយដែលពួកគេត្រូវការបាន។ ការបែកចែកដូចនេះត្រូវបានគេមើលឃើញថា អាចជួយសន្សំសំចៃប្រាក់អតិថិជនបានមួយចំនួន ហើយសម្រាប់អ្នកដែលមានលុយត្រឹមតែទិញទូរស័ព្ទនិងសម្រាប់បញ្ចូលថ្មក៏អាចក្លាយជាម្ចាស់ទូរស័ព្ទ
June 29, 2020 - អន្តរជាតិ
ប្រទេសចិនបានដាក់ការហាមឃាត់យ៉ាងតឹងរ៉ឹង ទៅលើពលរដ្ឋខ្លួនជិត ៥០០,០០០ នាក់ នៅ Anxin County ដែលមានចម្ងាយ ១៥០គីឡូម៉ែត្រ ពីរដ្ឋធានីប៉េកាំង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺ COVID-19 កាលពីថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរបានព្រមានថា វាឆាប់ពេកហើយសម្រាប់ប្រទេសចិនដែលគិតថាពួកគេអាចធូរខ្លួន នៅពេលដែលករណីថ្មីៗចេះតែបន្ដកើនឡើង។ គួរជម្រាបផងដែរថា ប្រទេសចិនបានគ្រប់គ្រងជំងឺ COVID-19 បានល្អខ្លាំងណាស់ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ វាមានការផ្ទុះឡើងនៃថ្មីៗជាហូរហែ ដោយដំបូងគឺនៅខេត្ត Hebei ហើយក្រោយមកគឺនៅទីក្រុងប៉េកាំង និងបន្ដមកដល់ករណីផ្ទុះចេញពីផ្សារលក់ដុំ Xinfadi និងផ្សេងៗទៀត។ ការបិទទ្វារថ្មីនេះគឺធ្វើដូចជានៅទីក្រុងវូហានដែរ ដោយក្នុងផ្ទះមួយគ្រួសារតម្រូវឱ្យមនុស្សតែម្នាក់ អាចចេញក្រៅមកទិញអាហារ ថ្នាំ ឬរបស់ដែលចាំបាច់ប៉ុណ្ណោះ ខណៈដែលអាជ្ញាធរកំពុងដុតដៃដុតជើងក្នុងការយកសំណាកពលរដ្ឋមកពិនិត្យ។
June 29, 2020









