- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ដិ៍ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 រហូតដល់ទៅជាង ៥០,០០០ នាក់ ក្នុងមួយថ្ងៃ ដែលជាចំនួនប្រចាំថ្ងៃមួយខ្ពស់បំផុតមិនធ្លាប់មានពីមុន។ នៅថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៥២,៧៨៨ ករណី ដែលភាគច្រើនចេញពីរដ្ឋ Texas, Arizona, California, North Carolina និង Georgia ។ រដ្ឋជាច្រើនកំពុងរាយការណ៍អំពីការកើនឡើងនៃចំនួនអ្នកបញ្ជូនមន្ទីរពេទ្យ និងការធ្វើតេស្តរក COVID-19 នៅពេលប្រទេសនេះទើបតែចាប់ផ្តើមបិទទ្វារអាជីវកម្មទៅវិញ។ យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ឥឡូវនេះអាមេរិកមានការឆ្លងសរុបរហូតដល់ទៅជាង
July 2, 2020 - អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសនិយាយថា ខ្លួននឹងពង្រីកសិទ្ធិស្នាក់នៅសម្រាប់ប្រជាជនមកពីទីក្រុងហុងកុង ហើយអាចឱ្យពួកគេទទួលបានសញ្ជាតិអង់គ្លេស។ ការផ្លាស់ប្តូរគោលនយោបាយនេះផ្តោតលើពលរដ្ឋទីក្រុងហុងកុង ដែលកាន់លិខិតឆ្លងដែនជនជាតិអង់គ្លេសនៅក្រៅប្រទេស (British National Overseas) ដែលត្រូវបានចេញនៅទីក្រុងហុងកុង នៅមុនពេលទីក្រុងនេះត្រូវបានប្រគល់ទៅឱ្យប្រទេសចិនវិញក្នុងឆ្នាំ១៩៩៧។ រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីថ្ងៃពុធថា អ្នកដែលមានលិខិតឆ្លងដែន BNO នឹងត្រូវបានអនុញ្ញាតឱ្យរស់នៅ និងធ្វើការនៅអង់គ្លេសរយៈពេល ៥ឆ្នាំ ហើយបន្ទាប់ពីនោះពួកគេនឹងត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំសញ្ជាតិ។ ការិយាល័យការបរទេសអង់គ្លេសនិយាយថា ពលរដ្ឋហុងកុងប្រហែល ៣៥០,០០០នាក់ បច្ចុប្បន្នកាន់លិខិតឆ្លងដែនបែបនេះ។ តួលេខនេះអាចកើនឡើងដល់ ២.៩ លាននាក់ ប្រសិនបើគ្រួសាររបស់ពួកគេ និងអ្នកផ្សេងទៀតដែលមានសិទ្ធិត្រូវបានបូកបញ្ជូល។ រដ្ឋមន្រ្តីក្រសួងការបរទេស Dominic Raab បាននិយាយនៅក្នុងសភាកាលពីថ្ងៃពុធថា៖ «យើងនឹងមិនមើលវិធីផ្សេងទៀតទេ នៅពេលនិយាយដល់ទីក្រុងហុងកុង។ យើងនឹងមិនបោះបង់ទំនួលខុសត្រូវជាប្រវត្តិសាស្ត្ររបស់យើងចំពោះប្រជាជនរបស់ខ្លួនឡើយ»៕ អត្ថបទ៖
July 2, 2020 - អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបានចេញបទបញ្ជាមួយ ដែលតម្រូវឱ្យអ្នកលក់រាយទាំងអស់គិតលុយថ្លៃថង់ប្លាស្ទិក ពីអតិថិជនរបស់ពួកគេ ហើយត្រូវអនុវត្តតាមបទបញ្ជាចាប់ពីថ្ងៃពុធនេះទៅ។ សកម្មភាពនេះមានគោលបំណងកាត់បន្ថយបរិមាណសំណល់ប្លាស្ទិក ដោយសារថាជាធម្មតាអ្នកទិញទំនិញប្រើប្រាស់ថង់ខ្ជះខ្ជាយច្រើន។ ហាងលក់ទំនិញធំ ៗចំនួន៣ បានចាប់ផ្តើមគិតថ្លៃលើថង់ប្លាស្ទិកនេះហើយ ជាមួយតម្លៃប្រហែល ៣សេន (០.០៣ដុល្លារ) សម្រាប់ថង់នីមួយៗនៅតាមហាងលក់រាយភាគច្រើនរបស់ពួកគេ។ ក្នុងនោះផងដែហាង FamilyMart ក្នុងទីក្រុងតូក្យូបានចាប់ផ្ដើមប្រាប់អតិថិជនថា ថង់ប្លាស្ទិកលែងឱ្យ Free ទៀតហើយ ខណៈនឹងសួរវិញថាត្រូវការថង់ឬអត់ ក៏ប៉ុន្តែត្រូវគិតលុយថ្លៃថង់នោះ។ ហាង FamilyMart និយាយថា ជាមធ្យមមានថង់ចំនួន ៦០០ ត្រូវបានគេចែកចាយជារាល់ថ្ងៃ ដូច្នេះពួកគេសង្ឃឹមថា ការអនុវត្តបែបនេះអាចធ្វើឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ថង់បាន ៦០% ។ ហាង FamilyMart បាននិយាយថា
July 1, 2020 - រថយន្ត
ក្រុមហ៊ុនផលិតកំពូលរថយន្តអ៉ីតាលី Lamborghini បានសហការគ្នាជាមួយក្រុមហ៊ុនផលិតនាវា Tecnomar ដើម្បីផលិតចេញនូវកាណូតល្បឿនលឿនមួយ ដែលមានឈ្មោះថា «Tecnomar for Lamborghini 63»។ ឈ្មោះកាណូតមានលេខ 63 នេះគឺច្បាស់ណាស់ថាវាសំដៅទៅ ឆ្នាំ1963 ដែលជាឆ្នាំដែលក្រុមហ៊ុន Lamborghini បានបង្កើតឡើងជាផ្លូវការ ខណៈទូកនេះគឺមានប្រវែង 63 ហ្វីត (19.2ម៉ែត្រ) ។ រូបរាងរបស់កាណូតគឺមើលមិនច្រឡំគេនោះទេ ដោយសារថាវាយកលំនាំពីរថយន្តស្ព័រកូនកាត់ Sián FKP 37 របស់ Lamborghini ។ ផ្នែកខាងក្នុងរបស់ Tecnomar for Lamborghini
July 1, 2020 - កូវីដ-១៩
សាំងហ្គាពួរមានករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២១៥ ករណី ដែលត្រូវបានបញ្ជាក់នៅថ្ងៃពុធ ទី០១ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសនេះកើនដល់ ៤៤,១២២ ករណី។ ក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ករណីទាំងនោះរួមមានករណីសហគមន៍ចំនួន ១០ ហើយក្នុងនោះមានជនជាតិសាំងហ្គាពួរឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ៦ នាក់ និងអ្នកកាន់ការងារចំនួន ៤នាក់។ ភាគច្រើននៃករណី COVID-19 នៅសាំងហ្គាពួរ គឺចេញពីពលករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ កាលពីថ្ងៃអង្គារម្សិលមិញនេះ មានអ្នកស្នាក់នៅអចិន្រ្តៃយ៍ម្នាក់ ដែលទើបវិលត្រឡប់មកពីប្រទេសឥណ្ឌា បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ដែលធ្វើឱ្យគាត់ក្លាយជាករណីនាំចូលជាលើកដំបូង ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា។ រហូតមកទល់ពេលនេះសាំងហ្គាពួរក៏បានព្យាបាលអ្នកជំងឺជាសះស្បើយចំនួន ៣៨,៤៨៨
July 1, 2020 - កូវីដ-១៩
ចំនួនករណីជំងឺ COVID-19 សរុបនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ ១៥០,៥៧១ គិតត្រឹមថ្ងៃអង្គារ ហើយក្នុងនោះមានអ្នកស្លាប់ចំនួន ៤,៣៥៦ នាក់ ខណៈអ្នកជំងឺ ៨៥,២៧៧ នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ។ តួលេខចុងក្រោយបានបង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍មានករណីថ្មីចំនួន ២,៦១៩ និងអ្នកស្លាប់ចំនួន ៨២នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលភាគច្រើនត្រូវបានរាយការណ៍នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។ ជម្រាបដែរថាប្រទេសឥណ្ឌូនេស៉ីគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានការឆ្លងរាលដាលនៃជំងឺ COVID-19 ច្រើនជាងគេបំផុត ដោយគិតមកដល់ពេលនេះមានករណីប្រហែល ៥៦,៣៨៥ ត្រូវបានបញ្ចាក់។ ក្នុងនោះមានមនុស្សចំនួន ២៤,៨០៦នាក់ បានជាសះស្បើយនិងរំសាយទៅផ្ទះ ខណៈការស្លាប់មានដល់
July 1, 2020 - អន្តរជាតិ
ជប៉ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនទើបតែបានអភិវឌ្ឍន៍ម៉ាស់ឆ្លាតវ័យមួយ ដែលអាចបំពាក់នូវបច្ចេកវិទ្យា Bluetooth ឧបករណ៍បំពងសំឡេងសម្រាប់និយាយ ហើយម៉ាស់ពិសេសនេះក៏អាចប្តូរសំដីដែលលោកអ្នកបាននិយាយទៅជាអត្ថបទ និងអាចបកប្រែទៅជាភាសាចំនួន ៨ ផ្សេងទៀតផងដែរ ក្រៅពីភាសាជប៉ុន។ បើតាមសារព័ត៌មាន Dailymail បានឲ្យដឹងថា ម៉ាសបច្ចេកវិទ្យាមួយនេះត្រូវបានគេហៅថា c-mask ផលិតឡើងក្រុមហ៊ុន Donut Robotics ហើយដើម្បីឲ្យម៉ាសនេះអាចបកប្រែសំដីរបស់លោកអ្នកជាភាសាផ្សេងទៀតបានលោកអ្នកត្រូវការប្រើប្រាស់កម្មវិធីមួយនៅក្នុងទូរស័ព្ទដៃ ហើយភាសាទាំង ៨ ដែលម៉ាសអាចបកប្រែបាននោះរួមមានភាសាអង់គ្លេស ចិន អេស្ប៉ាញ បារាំង កូរ៉េ ថៃ វៀតណាម និងភាសាឥណ្ឌូនេស៊ី។ ប្រភពខាងលើបានបន្ថថាក្រុមហ៊ុន Donut Robotics បានប្រើប្រាស់ទឹកប្រាក់ចំនួន ២៦០
July 1, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Mail Online បានឱ្យដឹងថា តំបន់ជាយក្រុង Marion ក្នុងទីក្រុង Adelaide របស់ប្រទេសអូស្ត្រាលីនឹងធ្វើការផាកពិន័យអ្នកដើរទិញទំនិញក្នុងទឹកប្រាក់ប្រហែល ១៨៧ដុល្លារ ប្រសិនបើពួកគេប្រើប្រាស់រទេះទិញទំនិញរបស់ផ្សារ រួចហើយទុកវាចោលមិនយកទៅដាក់កន្លែងដើមត្រឹមត្រូវ។ ក្នុងនោះផងដែរផ្សារទំនើបទាំងនោះ ក៏ត្រូវទទួលការផាកពិន័យដូចគ្នា ប្រសិនបើពួកគេទុកឱ្យរទេះទិញទំនិញរាយរប៉ាត់រប៉ាយ មិនប្រញាប់យកទៅទុកដាក់នៅកន្លែងដើម។ អភិបាលតំបន់ Marion លោក Kris Hanna បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ក្រុមប្រឹក្សារបស់លោកកំពុងឆ្លើយតបទៅនឹងភាពអសកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ ចំពោះករណីរទេះទិញទំនិញ (trolley) ត្រូវបានគេទុកចោលរប៉ាត់រប៉ាយនៅតាមផ្សារទំនើបក្នុងស្រុក។ ដូច្នេះលោកអិភិបាលសង្ឃឹមថា ការផាកពិន័យនេះនឹងទទួលបានលទ្ធផលល្អ ហើយវាក៏អាស្រ័យលើការចូលរួមរបស់ផ្សារទំនើបទាំងនោះផងដែរ។ បុគ្គលិកក្រុមប្រឹក្សាក៏នឹងជូនដំណឹងដល់ផ្សារទំនើបនានា ដែលមានរទេះទិញទំនិញទុកចោលរាយពេញទីធ្លាផ្សារ ដើម្បីឱ្យពួកគេប្រមូលទ្រព្យសម្បត្តិរបស់ពួកគេឱ្យអស់ក្នុងរយៈពេល ៧២ម៉ោង មុនពេលចេញការផាកពិន័យដល់ផ្សារ។
July 1, 2020 - អន្តរជាតិ
ច្បាប់សន្តិសុខជាតិរបស់ប្រទេសចិនសម្រាប់ទីក្រុងហុងកុង បានចូលជាធរមានកាលពីថ្ងៃអង្គារម្សិលមិញនេះ ពោលគឺមុនមួយថ្ងៃនៃខួបលើកទី២៣ នៃការប្រគល់ទីក្រុងហុងកុងទៅឱ្យប្រទេសចិន ពីការគ្រប់គ្រងរបស់អង់គ្លេស ប៉ុន្តែស្ថិតក្រោមកិច្ចព្រមព្រៀងពិសេសមួយដែលការពារសេរីភាពមួយចំនួន។ គណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនបានអនុម័តជាឯកច្ឆ័ន្ទលើច្បាប់នេះ ហើយរដ្ឋាភិបាលហុងកុងក៏បានប្រកាសថា ច្បាប់នេះចូលជាធរមាននៅម៉ោង ១១ និង ០០ យប់នៅថ្ងៃអង្គារ៏។ ច្បាប់នេះកំណត់នូវសកម្មភាពព្រហ្មទណ្ឌចំនួន ៤ ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិដូចជា៖ ការធ្វើអបគមន៍ (ផ្ដាច់ខ្លួន), ការធ្វើវិទ្ធង្សនា (បង្ហិនបង្ហោច), ការបំពាន និង ការរៀបចំសកម្មភាពភេរវកម្មនិងការឃុបឃិតជាមួយប្រទេសក្រៅ ឬជាមួយធាតុខាងក្រៅ។ អ្នកដែលបំពានច្បាប់នេះនឹងត្រូវប្រឈមការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត។ ច្បាប់នេះក៏អនុញ្ញាតឱ្យអាជ្ញាធរចិនបង្កើតទីភ្នាក់ងារសន្តិសុខមួយនៅហុងកុងផងដែរ ក៏ដូចជាអនុវត្តចំពោះការស៊ើបអង្កេត ការកាត់ទោស និងការជំនុំជម្រះក្តី៕ អត្ថបទ៖ លីដា ប្រភព៖ NHK
July 1, 2020 - អន្តរជាតិ
លោក Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងធំបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនេះមិនស្ថិតក្នុងការគ្រប់គ្រងទាំងស្រុងពីជំងឺ COVID-19 នោះទេ ហើយករណីឆ្លងអាចកើនឡើងរហូតដល់មួយថ្ងៃ ១០០,០០០នាក់។ លោក Anthony Fauci បានថ្លែងបែបនេះប្រាប់សមាជិកព្រឹទ្ធសភានៅក្នុងការប្រជុំមួយ ដែលធ្វើឡើងដោយគណៈកម្មាធិការសុខាភិបាល អប់រំ ការងារ និងសោធន ដោយបានបន្ថែមថា៖«ខ្ញុំមិនអាចធ្វើការទស្សន៍ទាយបានត្រឹមត្រូវទាំងស្រុងទេ ប៉ុន្តែវានឹងកាន់តែធ្វើឱ្យវឹកវរខ្លាំង»។ លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លងបានមានប្រសាសន៍ថា អាមេរិកកំពុងដើរខុសទិសដៅ ខណៈដែលចំនួនករណីនៃជំងឺ COVID-19 បានកើនឡើងនៅទូទាំងប្រទេស។ លោកនិយាយថា ពេលនេះសហរដ្ឋអាមេរិកមានករណី COVID-19 ជាង ៤០,០០០ ក្នុងមួយថ្ងៃ
July 1, 2020









