autoadmin
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បូងរាយការណ៍ថា ខ្លួនបានបញ្ជាក់ករណីឆ្លងជំងឺ COVID-19 ចំនួន ៦៣ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០២០ ហើយភាគច្រើននៃករណីគឺកើតចេញពីការឆ្លងក្នុងគ្រួសារ នៅខាងក្រៅទីក្រុងសេអ៊ូល ដែលបង្កឱ្យមានការដាក់ចេញមកវិញនូវការណែនាំរក្សាគម្លាតយ៉ាងតឹងរ៉ឹង ខណៈអាជ្ញាធរកំពុងមានការព្រួយបារម្ភ និងបានបន្ដឃ្លាំមើលពីហានិភ័យនៃរលកទី២។ វាជាចំនួនមួយដែលខ្ពស់បំផុតក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ ខណៈដែលនៅក្នុងទីក្រុង Gwangju តែមួយមានករណីប្រហែល ៥០ ត្រូវបានបញ្ជាក់។ ការឆ្លងរាលដាលនៅខាងក្រៅទីក្រុងសេអ៊ូល បានបង្ហាញពីការកើនឡើងនៃករណីជំងឺ COVID-19 ប្រកបដោយចីរភាព ហើយមួយរយៈចុងក្រោយនេះវាមានការកើនឡើងករណីយ៉ាងច្រើន បន្ទាប់ពីប្រទេសនេះបានស្ងាត់ជំងឺ COVID-19 រយៈពេល ២ ខែមកហើយ។ ករណីដំបូងឡើយគឺចេញពីកន្លែងកម្សាន្តរាត្រី

    July 3, 2020
  • អន្តរជាតិ

    អាមេរិក៖ សារព័ត៌មាន channelnewsasia បានរាយការណ៍ថា ​សហរដ្ឋមេរិកបានជួបប្រទះនូវកំណត់ត្រាដ៏អាក្រក់មួយក្នុងការរាតត្បាតជំងឺកូវីដ ១៩ ដោយអាមេរិកមានអ្នកឆ្លងថ្មីក្នុងចំនួនច្រើនជាង ៥០ ០០០ ករណីក្នុងមួយថ្ងៃនិងមានរយៈពេល ៣ ថ្ងៃជាប់គ្នាហើយគិតមកទល់នឹងពេលនេះ។ គេនៅចាំបានថាកន្លងមកមានតែប្រទេសប្រេស៊ីលប៉ុណ្ណោះដែលធ្លាប់រកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាង ៥០ ០០០ ករណីក្នុងមួយថ្ងៃ តែក៏មិនបានកើតឡើង ៣ ថ្ងៃជាប់គ្នាដូចអាមេរិកដែរ។ រលកនៃការរាតត្បាតជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិកត្រូវបានគេកត់សម្គាល់ថា បានធ្វើដំណើរយ៉ាងលឿនចេញពីរដ្ឋមួយទៅរដ្ឋមួយហើយក្នុងរយៈពេលត្រឹមតែ ១៤ ថ្ងៃប៉ុណ្ណោះ ជំងឺកូវីដ ១៩ បានធ្វើដំណើរចេញពីរដ្ឋចំនួន ៣៧ ទៅដល់រដ្ឋសរុបចំនួន ៥០ នៃសហរដ្ឋអាមេរិក។

    July 3, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា អភិបាលរដ្ឋ Texas លោក Greg Abbott បានបញ្ជាឱ្យមានការពាក់ម៉ាស់មុខនៅកន្លែងសាធារណៈ ដោយសារតែករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងខ្លាំង ក្នុងមួយរយៈពេលប៉ុន្មានចុងក្រោយនេះ។ បទបញ្ជានេះអនុវត្តចំពោះស្រុកដែលមានករណី COVID-19 ចំនួន ២០ ឬច្រើនជាងនេះ ហើយត្រូវអនុវត្តដូចគ្នានៅទូទាំងស្រុកចំនួន ២៥៤ របស់រដ្ឋ Texas ។ រដ្ឋ Texas កាលពីថ្ងៃពុធបានកំណត់ត្រាករណីចំនួនជាង ៨,០០០ ក្នុងមួយថ្ងៃ ដែលជាការកើនឡើងពីចំនួន ២,៤០០នាក់ កាលពី ២សប្តាហ៍មុន។ អាមេរិកនឹងឈានចូលដល់ថ្ងៃបុណ្យឯករាជ្យភាពនៅថ្ងៃទី៤ ខែកក្កដា

    July 3, 2020
  • អន្តរជាតិ

    ក្រសួងព័ត៌មានភូមាបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការរអិលបាក់ដីរ៉ែត្បូងថ្មដ៏ធំមួយ នៅរដ្ឋ Kachin ភាគខាងជើងប្រទេស ពេលនេះបានកើនឡើងដល់ ១៤៦នាក់ ហើយក្នុងនោះផងដែរមានអ្នករងរបួសចំនួន ៣១នាក់។ ហេតុការណ៍នេះវាបណ្តាលមកពីភ្លៀងមូសុង ដែលបានធ្វើឱ្យមានការរអិលបាក់ដីនៅកន្លែងរករ៉ែត្បូងថ្មមួយកន្លែង ស្ថិតក្នុងភូមិ Sate Mu សង្កាត់ Hpakant កាលពីវេលាម៉ោង ៨ និង ០០ នាទីព្រឹកម៉ោងក្នុងស្រុក។ យោងតាមព័ត៌មានមុនពីក្រុមការងារព័ត៌មានរបស់យោធាបានឱ្យដឹងថា ជញ្ជាំងកម្ពស់ ៣០៤.៨ ម៉ែត្រ បានបាក់ធ្លាក់ចូលទៅក្នុងស្រះនៅឯកន្លែងជីករ៉ែនោះ។ ឥឡូវនេះសហគ្រាសត្បូងមីយ៉ាន់ម៉ា បានចេញសេចក្តីណែនាំដល់ក្រុមហ៊ុនរ៉ែត្បូងថ្មឱ្យផ្អាកប្រតិបត្តិការនៅទីតាំងទាំងនោះ រយៈពេល ៣ខែ ដោយចាប់ផ្តើមពីដើមខែនេះតទៅ។ លោក U Min

    July 3, 2020
  • អន្តរជាតិ

    និយតករគ្រឿងស្រវឹងកំពូលរបស់ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តសេចក្តីព្រាងបទបញ្ជាហាមឃាត់ការលក់ស្រាតាមអ៉ីនធឺណិត។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីក្រុមអ្នកឃ្លាំមើលគ្រឿងស្រវឹង បានជំរុញឱ្យរដ្ឋាភិបាលបង្ក្រាបការលក់ស្រាតាមអនឡាញ ដែលបានកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេលមានការបិទទ្វារប្រទេសទប់ទល់ជំងឺ COVID-19 ។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Satit Pituthecha មានប្រសាសន៍ថា ច្បាប់ថ្មីនេះមានគោលបំណងរារាំងអ្នកប្រើប្រាស់ ពីការរកទិញភេសជ្ជៈមានជាតិអាល់កុលងាយស្រួលពេក។ លោក Satit Pituthecha បាននិយាយថា៖«ការផ្ទុះឡើងនៃជំងឺ COVID-19 បានធ្វើឱ្យមានការលក់ភេសជ្ជៈមានជាតិអាល់កុលតាមអ៉ីនធឺណេត ជាពិសេសនៅលើបណ្តាញសង្គម ដែលមានការផ្តល់ជូនការផ្សព្វផ្សាយ និងសេវាកម្មចែកចាយដល់ផ្ទះ»។ លោកបានបន្ថែមថា ការលក់បែបនេះមិនគិតពីអាយុ ពេលវេលា និងទីតាំង ដែលជាលទ្ធផលមិនមានការគ្រប់គ្រង និងពិបាកក្នុងការអនុវត្តច្បាប់ត្រួតពិនិត្យភេសជ្ជៈមានជាតិអាល់កុល។ រដ្ឋាភិបាលកាលពីខែមេសា បានដាក់បម្រាមទូទាំងប្រទេសលើការលក់ភេសជ្ជៈមានជាតិអាល់កុល ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ។ កន្លែងកម្សាន្តរាត្រី

    July 3, 2020
  • កូវីដ-១៩

    រយៈពេលជាង ៦ខែ កន្លងមកនេះជំងឺ COVID-19 នៅតែមិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដោយសារតែករណីឆ្លងនៅតែមានការកើនឡើងខ្ពស់ ពោលគឺខ្ពស់ជាងពេលផ្ទុះឡើងដំបូងទៅទៀត ដោយមានពេលខ្លះក្នុងមួយថ្ងៃអាចមានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅជិត ២០០,០០០នាក់។ ឥឡូវនេះការឆ្លងសរុបនៅទូទាំងពិភពលោកក៏ក្បែរនឹង ១១ លាននាក់ ដោយគិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០ មានករណីជំងឺឆ្លង COVID-19 ចំនួន ១០,៩៨៤,៧៣៥ នាក់ ខណៈការស្លាប់សរុបមាន ៥២៤,០៣៦ នាក់ ។ ក្នុងចំណោមអ្នកឆ្លងទាំងជិត ១១ មានមនុស្សចំនួន ៦,១៤០,៦៤៩ បានជាសះស្បើយនិងរំសាយចេញ ប៉ុន្តែយ៉ាងណាអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិកនៅតែឈរនៅលើគេគ្រប់តារាង

    July 3, 2020
  • អន្តរជាតិ

    អាជ្ញាធរម៉ុងហ្គោលីបានបិទទ្វារទីក្រុង Khovd និងតំបន់មួយនៅក្នុងខេត្ត Khovd ដែលមានឈ្មោះដូចគ្នា បន្ទាប់ពីមនុស្ស ២នាក់ បានធ្វើតេស្តវិជ្ជមានចំពោះជំងឺប៉េស្ដ bubonic plague។ ពួកគេត្រូវបានគេរាយការណ៍ថា បានឆ្លងជំងឺដែលអាចសម្លាប់មនុស្សបាននេះ ដោយសារការបរិភោគពពួកសត្វម៉្យាងហៅថា Marmot។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃពុធបានឱ្យដឹងថា ជនរងគ្រោះទាំងពីរមានម្នាក់ជាបុរសអាយុ ២៧ឆ្នាំ មិនស្គាល់ឈ្មោះ និងម្នាក់ទៀតជានារីវ័យក្មេង ដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ សត្វ Marmot មជ្ឈមណ្ឌលជាតិសម្រាប់ជំងឺសត្វរបស់ម៉ុងហ្គោលីបានឱ្យដឹងថា មានមនុស្សចំនួន ១៤៦នាក់ បានមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកជំងឺទាំង ២ ខណៈមានមនុស្ស ៥០៤ នាក់ផ្សេងទៀតបានមានទំនាក់ទំនងបន្ទាប់បន្សំ ហើយពេលនេះពួកគែកំពុងផ្ដល់សំណាកដើម្បីពិនិត្យ។ គួរឱ្យដឹងដែរថា ជំងឺប៉េស្ត (bubonic

    July 3, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមសារព័ត៌មាន coconuts បានរាយការណ៍ថា ឧទ្យានព្រៃថាមលួងត្រូវបានគេសម្រេចដាក់បញ្ជូលជាឧទ្យានបេតិកភណ្ឌអាស៊ាន (ASEAN Heritage Park) ជាផ្លូវការហើយកាលពីថ្ងៃម្សិលមិញនេះ។ សូមរម្លឹកជូនថា កាលពី ២ ឆ្នាំមុន ថាមលួងគ្រាន់តែជារូងភ្នំធម្មតាមួយដែលស្ថិតនៅក្នុងខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ​ប៉ុណ្ណោះ យ៉ាងណាក្តីបន្ទាប់ពីមានក្មេងថៃចំនួន ១២នាក់ និងគ្រូបង្វឹកបានជាប់នៅក្នុងរូបភ្នំនោះ វាបានធ្វើឲ្យរូងភ្នំមួយនេះល្បីល្បាញយ៉ាងខ្លាំងរហូតមានការរៀបចំតំបន់រូងភ្នំឲ្យក្លាយជារមណីយដ្ឋាននិងក្រោយមកអាជ្ញាធរសម្រេចដាក់តំបន់នោះឲ្យក្លាយជា ឧទ្យានព្រៃថាមលួង (The Tham Luang Forest Park) តែម្តង។ អ្វីដែលជាភាពជោគជ័យបន្ថែមមួយទៀតចំពោះឧទ្យានព្រៃថាមលួងនោះ គឺកាលពីម្សិលមិញនេះ ឧទ្យានព្រៃថាមលួងត្រូវរដ្ឋាភិបាលថៃសម្រេចដាក់បញ្ជូលជាឧទ្យានបេតិកភណ្ឌអាស៊ានបន្ថែមទៀត ដែលការដាក់បញ្ជូលនេះនឹងធ្វើឲ្យតំបន់រមណីយដ្ឋានមួយកាន់តែមានភាពល្បីល្បាញថែមមួយកម្រិតទៀត និងអាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនបន្ថែមទៀតផងដែរ។ សូមបញ្ជាក់ថា កាលពីម្សិលមិញនេះក្រៅតែពីឧទ្យានព្រៃថាមលួង រដ្ឋាភិបាលថៃក៏បានដាក់បញ្ជូលឧទ្យានមួយផ្សេងទៀតដែលមានឈ្មោះថា ឧទ្យានជាតិខាវសុខ (Khao

    July 3, 2020
  • រថយន្ត

    ក្រុមហ៊ុន KIA បានបង្ហាញជាផ្លូវការនូវម៉ូដែល K5 យ៉ាងថ្មីសន្លាងស៊េរីឆ្នាំ2021 ហើយរថយន្តនេះដើមឡើយគឺមានឈ្មោះថា Optima ។ វាត្រូវបានគេរៀបរាប់ថាជារថយន្តតូច sedan ដែលមានថាមពលខ្លាំងបំផុត ដែល KIA ធ្លាប់បានផលិតឡើង ហើយហៅវាថា ជាការលោតផ្លោះរវាងជំនាន់មួយទៅជំនាន់មួយក្នុងប្រវត្តិសាស្ត្ររថយន្ត។ ពោលគឺរថយន្ត K5 ស៊េរីថ្មីនេះ បានធ្វើឡើងជាមួយមូលដ្ឋានថ្មី, ការរចនាថ្មី និង powertrains ថ្មីផងដែរ។ វាមានមូលដ្ឋានលើ KIA N3 ប៉ុន្តែរថយន្ត K5 ស៊េរីឆ្នាំ2021 គឺមានប្រវែងវែងជាង ហើយ wheelbase ក៏មានចន្លោះធំជាងដែរ។

    July 2, 2020
  • រថយន្ត

    Jaguar Land Rover កំពុងអភិវឌ្ឍរថយន្តប្រភេទ SUV ដើរដោយថាមពលអ៉ីដ្រូហ្សែន-អគ្គិសនី ក្រោមកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ គម្រោងនេះគឺជាផ្នែកមួយនៃកម្មវិធីជំរុញសេដ្ឋកិច្ចទឹកប្រាក់ ៧៣.៥ លានផោន (ប្រមាណជា ៩០.២លានដុល្លារ) សម្រាប់ឧស្សាហកម្មរថយន្តដែលផ្តោតលើបច្ចេកវិទ្យាបៃតង។ គម្រោងរបស់រដ្ឋាភិបាលអង់គ្លេសនេះ ត្រូវបានគេឱ្យឈ្មោះថា «រថយន្តបញ្ចេញឧស្ម័នត្រឹមសូន្យនិងបំភាយតិចនៅក្នុងទីក្រុង» ឬហៅកាត់ថា ZEUS (zero and low-emissions vehicles in urban society)។ សេចក្តីប្រកាសនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីរថយន្តនោះទេ ប៉ុន្តែបាននិយាយថាវានឹងមានស្ដង់ដាររបស់ Jaguar Land Rover ដូចជាសមត្ថភាពផ្លូវពិបាក off-road ជាដើម។ បន្ថែមពីលើគម្រោង

    July 2, 2020