- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ឥណ្ឌាពេលនេះបានឈរនៅចំណាត់ថ្នាក់ទី៣ ជាប្រទេសមានការឆ្លងជំងឺ COVID-19 ច្រើនបំផុតក្នុងពិភពលោក។ ជាមួយនឹងករណីសរុបជាង ៦៩៨,០០០ ករណី ធ្វើឱ្យប្រទេសក្នុងអាស៉ីមួយនេះ បានវ៉ាដាច់ប្រទេសរុស្ស៉ីនៅក្នុងតារាង។ ឥណ្ឌាក៏បានកត់ត្រាការស្លាប់ ដោយសារជំងឺ COVID-19 ជាង ១៩,០០០នាក់ ហើយតួលេខនេះគឺជាអត្រាស្លាប់ច្រើនជាង២ដង បើប្រៀបទៅប្រទេសចិន ដែលបានជំងឺផ្ទុះជំងឺឡើងដំបូង។ ដូច្នេះមានន័យថាប្រទេសដែលមានការឆ្លងច្រើនបំផុតទាំង៣ ពេលនេះគឺ សហរដ្ឋអាមេរិក ដោយមានករណីជាង ២.៩ លាននាក់ និងប្រេស៊ីលមានករណី ១.៦ លាននាក់ ខណៈឥណ្ឌាមាន ៦៩៨,០០០ នាក់។ នៅទូទាំងពិភពលោកមានករណីឆ្លងសរុបជាង ១១.៥
July 6, 2020 - អន្តរជាតិ
កាលពីម្សិលមិញថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២០ មន្ទីរពេទ្យមួយនៅភាគខាងជើងនៃប្រទេសចិន ក្នុងតំបន់ស្វយ័តម៉ុងហ្គោលី (Inne Mongolia) បានរាយការណ៍ករណីសង្ស័យមួយនៃជំងឺប៉េស្ត Bubonic plague ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រ របស់គណៈកម្មការសុខភាពក្រុង Bayannao’er ។ ឥឡូវនេះអាជ្ញាធរនៅទីនោះកំពុងប្រកាសការព្រមានក្នុងកម្រិតទី៣ ហើយការព្រមាននេះនឹងបន្ដរហូតដល់ចប់ឆ្នាំ២០២០។ នៅក្នុងការបង្ហោះលើវេសាយនោះ គណៈកម្មការសុខភាពរបស់ក្រុង Bayannao’er ក៏បានព្រមានពីហានិភ័យនៃការឆ្លងពីមនុស្សទៅមនុស្ស និងបានជំរុញឱ្យប្រជាជននៅក្នុងទីក្រុងប្រុងប្រយ័ត្នឱ្យបានខ្ពស់។ រំលឹកដែរថាករណីសង្ស័យនេះបានកើតឡើង មិនប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសម៉ុងហ្គោលីរកឃើញករណីជំងឺប៉េស្ដ Bubonic plague ចំនួន ២ កាលពីពាក់កណ្ដាលសប្ដាហ៍មុន៕ អត្ថបទ៖ លីដា ប្រភព៖
July 6, 2020 - អន្តរជាតិ
ឥណ្ឌា៖ ខណៈដែលមនុស្សមួយចំនួនស្ទើរតែគ្មានលុយទិញម៉ាស់ធម្មតាសម្រាប់ពាក់ការពារខ្លួនពីមេរោគកូវីដ ១៩ នោះ មានបុរសឥណ្ឌាបានពាក់ម៉ាស់ធ្វើពីមាសសុទ្ធដែលមានតម្លៃប្រមាណជា ៤ ពាន់ដុល្លារអាមេរិក។ បុរសរូបនេះត្រូវបានសារព័ត៌មាន South China Moring Post រាយការណ៍ថា មានឈ្មោះ Shankar Kurhade អាយុ ៤៩ ឆ្នាំ រស់នៅក្នុងក្រុង Pune ភាគខាងលិចនៃប្រទេសឥណ្ឌា ហើយរូបគាត់ជាអ្នកជំនួញមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ម៉ាស់ធ្វើអំពីមាសសុទ្ធនោះមានទម្ងន់សរុប ៦០ ក្រាម ហើយគេបានប្រើរយៈពេលចំនួន ៨ ថ្ងៃដើម្បីអាចធ្វើម៉ាស់នេះមួយបាន។ លោក Shankar Kurhade បានអ្នកសារព័ត៌មានថា
July 6, 2020 - អន្តរជាតិ
រដ្ឋ Nagaland របស់ប្រទេសឥណ្ឌា សម្រេចហាមឃាត់ការនាំចូល ជួញដូរ និងការលក់សាច់ឆ្កែ នៅក្នុងចលនាមួយដែលត្រូវបានគាំទ្រដោយសកម្មជនសិទ្ធិសត្វ។ រដ្ឋាភិបាលនៃរដ្ឋភាគឦសានមួយនេះបានប្រកាសហាមឃាត់សាច់សត្វឆ្កែ បន្ទាប់ពីមានយុទ្ធនាការគាំទ្រដោយក្រុមសុខុមាលភាពសត្វ។ ពួកគេបានសាទរចំពោះការសម្រេចចិត្តនេះថា ជារបត់ដ៏សំខាន់មួយក្នុងការបញ្ចប់ភាពសាហាវឃោរឃៅមកលើសត្វឆ្កែនៅក្នុងប្រទេសឥណ្ឌា។ ការបរិភោគសាច់ឆ្កែគឺខុសច្បាប់នៅក្នុងផ្នែកខ្លះនៃប្រទេសឥណ្ឌា ប៉ុន្តែសហគមន៍មួយចំនួននៅតំបន់ភាគពាយព្យចាត់ទុកវាជាអាហារឆ្ងាញ់ ខណៈមានឆ្កែយ៉ាងហោចណាស់ ៣០,០០០ក្បាល ត្រូវបានគេជួញដូរនៅរដ្ឋ Nagaland នេះផ្ទាល់។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបាននិយាយថា ការហាមឃាត់នេះបានកើតឡើងបន្ទាប់ពីរូបភាពសត្វឆ្កែចងជាប់នឹងបាវនៅផ្សារសាច់មួយ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម បង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង៕ អត្ថបទ៖ លីដា ប្រភព៖ BBC
July 6, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ការសែត New York Times កាលពីថ្ងៃសៅរ៍ ចុះផ្សាយបន្ដដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្ររាប់រយអ្នកមានភស្តុតាងដែលអះអាងថាជំងឺ COVID-19 គឺជាជំងឺឆ្លងតាមខ្យល់ (airborne) ហើយសំណូមពរឱ្យអង្គការសុខភាពពិភពលោក (WHO) ពិនិត្យអនុសាស្ដ្រមុនៗរបស់ខ្លួនឡើងវិញ។ គួរឱ្យដឹងដែរថា អង្គការសុខភាពពិភពលោកយល់ថាជំងឺ COVID-19 រាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈតំណក់តូចៗចេញពីច្រមុះ ឬមាត់ ដែលត្រូវបានបញ្ចេញមកនៅពេលអ្នកឆ្លងជំងឺនេះបានក្អក កណ្តាស់ ឬនិយាយខ្លាំងៗ។ ប៉ុន្ដែយ៉ាងណានៅក្នុងលិខិតចំហដែលផ្ញើទៅកាន់ WHO ដោយមានអ្នកវិទ្យាសាស្ដ្រប្រមាណ ២៣៩នាក់ បានរួមមតិគ្នានិយាយថា COVID-19 ជាជំងឺឆ្លងតាមខ្យល់។ អ្នកវិទ្យាសាស្ដ្រទាំងនោះក៏គ្រោងនឹងបោះពុម្ភផ្សាយការរកឃើញរបស់ពួកគេ
July 6, 2020 - អន្តរជាតិ
ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួននៅភាគនិរតីនៃប្រទេសជប៉ុន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានទឹកជំនន់ និងការបាក់ដីកាលពីចុងសប្តាហ៍។ ក្រុមមន្រ្តីបាននិយាយថា នៅក្នុងខេត្តគូម៉ាម៉ូតូ (Kumamoto) មានមនុស្សចំនួន ២៤នាក់ ត្រូវបានគេអះអាងថាបានស្លាប់ ហើយ ១២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ទន្លេចំនួនពីរនៅក្នុងខេត្តបានហៀរចាល់ទឹកនៅទីតាំងចំនួន ១១ ដែលជន់លិចក្នុងទំហំធំនៅក្នុងតំបន់ធំ រួមទាំងតំបន់ដែលមានលំនៅដ្ឋានពលរដ្ឋផង។ នៅទីក្រុង Hitoyoshi មានមនុស្សស្លាប់ ៩នាក់ និងក្រុង Ashikita មាននាក់ស្លាប់ ៩នាក់ដូចគ្នា។ ការស្លាប់ ៣នាក់ ត្រូវបានបញ្ជាក់នៅក្នុងទីក្រុង Yatsushiro ហើយការស្លាប់ ២នាក់ ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងភូមិ Kuma និង ១នាក់
July 6, 2020 - រថយន្ត
ថ្មីៗនេះក្រុមហ៊ុន Mazda បានប្រកាសអបអរខួប ១០០ឆ្នាំ នៃការចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ជាមួយនឹងរថយន្ត MX-5 Miata Anniversary Edition ដែលមានពណ៌សដូចគុជ (Snowflake White Pearl Mica) ជាមួយនឹងផ្នែកខាងក្នុងពណ៌ក្រហម ដំបូងក្រណាត់ និងការរចនាផ្សេងៗទៀត ដែលមើលទៅគួរឱ្យស្រឡាញ់មែនទែន ខណៈពណ៌របស់វាគឺយកគំរូតាមរថយន្តទ្វារ ២ ម៉ូដែល R360 coupe ។ រថយន្តសម្រាប់ខួបគម្រប់ ១០០ឆ្នាំមួយនេះ មានដំបូលពណ៌ក្រហម (burgundy red) ដែលពណ៌នេះមានផ្ដាច់មុខសម្រាប់តែរថយន្ត Anniversary Edition នេះតែប៉ុណ្ណោះ។
July 4, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ថា ខ្លួនរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៨៥នាក់ សម្រាប់ការធ្វើបច្ចុប្បន្នភាពនៅថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ដោយក្នុងនោះមានករណីសហគមន៍ចំនួន ៩ និងនាំចូល ១នាក់ ដែលនាំឱ្យមានករណីសរុបនៅក្នុងប្រទេសដល់ ៤៤,៦៦៤នាក់។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីសហគមន៍ថ្មី គឺជាពលរដ្ឋឬអ្នករស់នៅអចិន្ត្រៃយ៍ ៤នាក់ និងអ្នកកាន់ប័ណ្ណការងារចំនួន ៥នាក់។ ការស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសនេះនៅតែរក្សាត្រឹម ២៦ នាក់ដដែល ទោះបីមានការកើនឡើង ៣ខ្ទង់ រាល់ថ្ងៃយ៉ាងណាក្ដី។ ក្រសួងបានបន្ថែមថា ករណីភាគច្រើនដែលបានរាយការណ៍កាលពីថ្ងៃសៅរ៍ គឺជាអ្នកកាន់ប័ណ្ណការងារដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ក្រសួងសុខាភិបាលបាននិយាយថា
July 4, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ Japan Times សម្រាប់រសៀលថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា អង្គការសុខភាពពិភពលោក (WHO) បានទទួលការដំណឹងអំពីការផ្ទុះឡើងនៃជំងឺ COVID-19 ពីការិយាល័យរបស់ខ្លួន មិនមែនទទួលពីរដ្ឋាភិបាលប្រទេសចិននោះទេ។ អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួនថា ពួកគេបានទទួលដំណឹងពីការផ្ទុះឡើងនៃជំងឺរលាកផ្លូវដង្ហើម ដែលជាផលវិបាករបស់ជំងឺ COVID-19 នៅឯទីក្រុងវូហាន ចេញពីការិយាល័យរបស់ខ្លួនដែលនៅទីនោះ។ រំលឹកដែរថា WHO ធ្លាប់ត្រូវបានអាមេរិកចោទប្រកាន់ថា បានបរាជ័យក្នុងការផ្ដល់ព័ត៌មានចាំបាច់ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ហើយថែមទាំងចាត់ទុកអង្គការសុខភាពពិភពលោកជាអាយ៉ងរបស់ចិនថែមទៀតផង ប៉ុន្តែ WHO បានប្រកែក។ កាលពីថ្ងៃទី០៩ ខែមេសាកន្លងទៅ WHO ក៏ធ្លាប់បានចេញផ្សាយទាក់ទងនឹងជំងឺ COVID-19 ដើម្បីឆ្លើយតបទៅនឹងការរិះគន់ដែលថា
July 4, 2020 - អន្តរជាតិ
ហ្វីលីពីនបានអនុម័តច្បាប់ប្រឆាំងភេរវកម្ម ដែលផ្តល់អំណាចកាន់តែច្រើនដល់អាជ្ញាធរសន្តិសុខ។ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានចុះហត្ថលេខាលើច្បាប់ប្រឆាំងភេរវកម្មនេះកាលពីថ្ងៃសុក្រ ដែលអនុញ្ញាតឱ្យប៉ូលីសនិងយោធា ចាប់ខ្លួននិងឃុំខ្លួនជនសង្ស័យ ដោយមិនចាំបាច់មានដីការហូតដល់ ២៤ថ្ងៃ ពោលគឺយូរជាងរយៈពេលកំណត់ពីមុនដែលមានរយៈពេល ៣ថ្ងៃ។ ច្បាប់នេះក៏មិនត្រឹមតែអនុញ្ញាតឱ្យអាជ្ញាធរឃុំខ្លួនជនល្មើសប៉ុណ្ណោះទេ ប៉ុន្តែអាចចាប់ខ្លួនទាំងអ្នកដែលពង្រត់ពួកគេ ឬជ្រើសរើសពួកគេចូលក្នុងអង្គការភេរវកម្មផងដែរ។ កាលពីឆ្នាំ២០១៧ យោធាហ្វីលីពីនបានប្រយុទ្ធយ៉ាងស្វិតស្វាញ ប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធអ៉ីស្លាម នៅលើកោះ Mindanao ភាគខាងត្បូង ដែលកាលនោះបណ្តាលឱ្យមនុស្សស្លាប់ជាង ១,០០០នាក់។ ប្រទេសនេះក៏បានមើលឃើញពីការបំផ្ទុះគ្រាប់បែក និងការវាយប្រហារភេរវកម្មផ្សេងទៀតផងដែរ។ រដ្ឋាភិបាលហ្វីលីពីនបានពន្យល់ថា ច្បាប់ថ្មីគឺជាមធ្យោបាយគ្រប់ជ្រុងជ្រោយ ដើម្បីទប់ទល់នឹងការគំរាមកំហែងនៃអំពើភេរវកម្ម។ ប៉ុន្តែយ៉ាងណាក្រុមសិទ្ធិមនុស្សនិយាយថា និយមន័យនៃអំពើភេរវកម្មនៅក្រោមច្បាប់នេះ គឺមើលទៅគួរឱ្យស្អប់ខ្ពើមណាស់ ដែលអាជ្ញាធរអាចធ្វើការចាប់ខ្លួន
July 4, 2020









