- autoadmin
- អន្តរជាតិ
ក្មេងៗជំទង់ដែលចូលគេងយឺតពេល ហើយភ្ញាក់ពីគេងនៅពេលព្រឹកបន្ទាប់ អាចធ្វើឱ្យពួកគេមានហានិភ័យខ្ពស់ពីជំងឺហឺត និងអាឡែរហ្សី។ បើយោងតាមការសិក្សាថ្មីចុងក្រោយ ដែលត្រូវបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ ERJ Open Research បានឱ្យដឹងថា ពួកគេបានស្វែងយល់របៀបដែលជំងឺហឺតមានជាប់ទាក់ទងជាមួយការចូលដំណេក ហើយបានបង្ហាញពីសារសំខាន់នៃការគេងឱ្យបានទៀងទាត់សម្រាប់ក្មេងៗជំទង់។ ក្រុមអ្នកស្រាវជ្រាវក៏សង្ឃឹមថា ការរកឃើញនេះនឹងដឹកនាំការខិតខំប្រឹងប្រែងនាពេលអនាគត ដើម្បីយល់ពីផលប៉ះពាល់នៃការគេងជាមួយសុខភាពផ្លូវដង្ហើម។ លោក Subhabrata Moitra អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យអាល់ប៊ឺតា (University of Alberta) ក្នុងប្រទេសកាណាដាបាននិយាយថា៖«ជំងឺហឺត និងអាឡែរហ្សី កើតមានជាទូទៅចំពោះកុមារនិងមនុស្សវ័យជំទង់នៅទូទាំងពិភពលោក ហើយអត្រារាលដាលរបស់វាកំពុងតែកើនឡើង។ ការគេង និងអ័រម៉ូនដំណេក Melatonin ត្រូវបានគេដឹងថាជះឥទ្ធិពលដល់ជំងឺហឺត ដូច្នេះយើងចង់ដឹងថាតើចំណូលចិត្តរបស់ក្មេងជំទង់ចំពោះការចូលគេងយឺត ឬចូលគេងឆាប់ អាចពាក់ព័ន្ធនឹងហានិភ័យនៃជំងឺហឺតរបស់ពួកគេឬទេ»។ នៅក្នុងការស្រាវជ្រាវនេះពួកគេបានសិក្សាលើក្រុមក្មេងជំទង់ពីអាយុ ១៣
July 8, 2020 - អន្តរជាតិ
ក្រុមហ៊ុន Samsung បានប្រកាសឲ្យដឹងពីថ្ងៃបញ្ចេញប្រកាសទូរស័ព្ទ Galaxy Note 20 របស់ខ្លួនជាផ្លូវការហើយដើម្បីកុំឲ្យអតិថិជនខ្លួនទន្ទឹងរង់ចាំនូវវត្តមានទូរស័ព្ទស៊េរីចុងក្រោយមួយនេះដោយអន្ទះសារខ្លាំងពេក ដែលកាលបរិច្ឆេទចេញលក់ជាផ្លូវនោះគឺនៅថ្ងៃទី ៥ ខែ សីហាខាងមុខនេះ។ យ៉ាងណាក្តី ក្នុងថ្ងៃដាក់លក់ដំបូងនោះ Galaxy Note 20 អាចមានវត្តមាននៅតែការិយាល័យកណ្តាលរបស់ក្រុមហ៊ុន ប៉ុណ្ណោះ ហើយការចែកចាយសម្រាប់លក់បន្តនៅក្នុងប្រទេសផ្សេងទៀតអាចធ្វើឡើងនៅក្នុងរយៈពេលក្រោយនោះ ៣-៤ ថ្ងៃ។ បើតាមតំណាងរបស់ក្រុមហ៊ុនបានអះអាងថា Galaxy Note 20 ត្រូវបានរចនាឡើងដោយបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើនដែលអាចធ្វើឲ្យអតិថិជននៅជុំវិញពិភពលោកភ្ញាក់ផ្អើល និងពេញយ៉ាងខ្លាំងចំពោះមុខងារផ្សេងៗដែលមាននៅក្នុងទូរស័ព្ទ។ ចំណុចពិសេសៗរបស់ Galaxy Note 20 ដែលគេធ្លាប់បានដឹងនាពេលកន្លងមកនោះមានដូចជា ប្រើប្រាស់អេក្រង់ប្រភេទ 120Hz LTPO ប្រើប្រាស់ឈីបប្រភេទ
July 8, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោកកាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជំនាញមកពីស្ថាប័នពិភពលោកមួយនេះនឹងធ្វើដំណើរទៅប្រទេសចិននៅចុងសប្តាហ៍នេះ ដើម្បីរៀបចំការសិក្សាអំពីប្រភពដើមនៃជំងឺ COVID-19 និងរបៀបដែលវាឆ្លងចេញពីសត្វមកមនុស្ស ហើយកន្លែងដែលអ្នកជំនាញទៅសិក្សាមុនគេគឺទីក្រុងវូហាន។ វេជ្ជបណ្ឌិត Mike Ryan ប្រធានកម្មវិធីគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោកបាននិយាយថា៖«កន្លែងដែលល្អបំផុតដើម្បីចាប់ផ្តើម គឺកន្លែងដែលជំងឺនេះលេចចេញមកលើមនុស្សមុនគេ ហើយកន្លែងដែលជំងឺបានលេចចេញមកលើមនុស្សមុនគេ ជាកន្លែងដែលមានការផ្ទុះឡើងនៃជំងឺរលាកសួត នោះគឺក្រុងវូហាន»។ គួរឱ្យដឹងដែរថា WHO បានរងការរិះគន់យ៉ាងខ្លាំងពីសហរដ្ឋអាមេរិកនិងអ្នកផ្សេងទៀត ដែលបានចោទប្រកាន់ថាលាក់ការសម្ងាត់ និងឆ្លើយតបយឺតចំពោះការផ្ទុះឡើង ដែលបានកើតឡើងនៅកណ្តាលទីក្រុងវូហានកាលពីចុងឆ្នាំមុន ប៉ុន្តែប្រទេសចិនបាននិយាយថា ខ្លួនច្បាស់លាស់គ្រប់ដំណាក់កាលដំបូងនៃជំងឺរាតត្បាត៕ អត្ថបទ៖ លីដា ប្រភព៖ Asia Nikkei
July 8, 2020 - អន្តរជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជូនដំណឹងជាផ្លូវការដល់អង្គការសហប្រជាជាតិថា ខ្លួននឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោកនៅខែកក្កដាឆ្នាំក្រោយ។ មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់ NHK នៅល្ងាចថ្ងៃអង្គារថា អគ្គលេខាធិការ UN លោក Antonio Guterres ត្រូវបានគេជូនដំណឹងអំពីការដកខ្លួនចេញរបស់អាមេរិក ហើយការចាកចេញនេះគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១។ គួររំលឹកដែរថាប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់អង្គការសុខភាពពិភពលោក ពីការមិនចែករំលែកទិន្នន័យទាក់ទងនឹងការឆ្លងរាលដាលរវាងមនុស្សនិងមនុស្ស នៅពេលដែលជំងឺ COVID-19 កំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន។ លោក ដូណាល់ ត្រាំ ក៏បានស្តីបន្ទោសអង្គការសុខភាពពិភពលោកថា ជាអាយ៉ងរបស់ប្រទេសចិន។ កាលពីខែឧសភាថា អាមេរិកក៏ប្រកាសថាកំពុងបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយ WHO និងស្នើឱ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការផ្តល់មូលនិធិដល់ WHO ហើយប្រើប្រាស់ប្រាក់សម្រាប់គោលបំណងផ្សេងទៀត។ យ៉ាងណាក៏ដោយការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក
July 8, 2020 - អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីបានធ្វើតេស្ដពីមុនៗមកចំនួន ៣ដង ប៉ុន្តែអវិជ្ជមាន។ មេដឹកនាំប្រេស៊ីលរូបនេះត្រូវបានគេធ្វើតេស្ដរកជំងឺ COVID-19 កាលពីថ្ងៃចន្ទ ដែលជាការធ្វើតេស្ដលើកទី៤ ដើម្បីរកមើលជំងឺ COVID-19 នៅពេលដែលគាត់បានចេញរោគសញ្ញាមិនស្រួល។ នៅយប់ថ្ងៃអង្គារនេះផ្ទាល់ គឺជាពេលវេលាដែលលទ្ធផលធ្វើតេស្ដត្រូវបង្ហាញ ហើយទីបំផុតគាត់បានឆ្លងជំងឺ COVID-19 ពិតមែន។ ម្សិលមិញគាត់ក៏បានថតកាំរស្មី X ដើម្បីមើលសួតរបស់គាត់ដែរ ប៉ុន្តែសួតរបស់គាត់នៅល្អទេ។ ស្របពេលដែលមិនទាន់ដឹងថាខ្លួនឆ្លងជំងឺ COVID-19 លោក Jair Bolsonaro បាននិយាយទៅកាន់អ្នកគាំទ្ររបស់គាត់ពីចម្ងាយថា៖«ខ្ញុំបានត្រលប់មកពីមន្ទីរពេទ្យ ឥឡូវនេះខ្ញុំបានធ្វើការពិនិត្យសួត សួតរបស់ខ្ញុំគឺល្អ យល់ទេ? ខ្ញុំបានតេស្ដរក
July 7, 2020 - អន្តរជាតិ
នៅថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរបានចេញបទបញ្ជាស្នាក់នៅផ្ទះរយៈពេល ៦សប្តាហ៍ សម្រាប់ទីក្រុងមែលប៊ន ដែលជាទីក្រុងមានប្រជាជនច្រើនបំផុតទី២ របស់ប្រទេសអូស្ដ្រាលី។ ការបិទទ្វារទីក្រុងនេះបានកើតឡើងមិនប៉ុន្មានម៉ោង បន្ទាប់ពីព្រំដែនរវាងរដ្ឋ Victoria និងរដ្ឋ New South Wales (NSW) ត្រូវបានប្រកាសថាបិទ ហើយការបិទព្រំដែនរវាងរដ្ឋទាំង ២ ជាការបិទទ្វារមិនធ្លាប់មានពីមុនក្នុងរយៈពេល ១០០ឆ្នាំ ចុងក្រោយនេះ។ ចាប់ផ្តើមពីពាក់កណ្តាលអធ្រាត្រថ្ងៃពុធ អ្នករស់នៅទីក្រុងមែលប៊នទាំងអស់ចំនួន ៤.៩ លាននាក់ នឹងត្រូវស្នាក់នៅក្នុងផ្ទះលើកលែងតែកន្លែងធ្វើការ ការសិក្សា ទិញឥវ៉ាន់ ទិញម្ហូបអាហារ ឬការណាត់ជួបវេជ្ជសាស្ត្រ សម្រាប់រយៈពេល៦សប្ដាហ៍ មានន័យថាកិច្ចការមិនចាំបាច់គឺមិនត្រូវចេញក្រៅទេ។
July 7, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times សម្រាប់ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួរមានការបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៥៧ ករណី ដែលបង្កើនតួលេខសរុបដល់ ៤៥,១៤០ ករណី។ ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ២០ ករណី ជាករណីសហគមន៍ និងមាន ៣នាក់ ជាករណីនាំចូល។ នៅក្នុងចំណោមករណីក្នុងសហគមន៍ទាំង ២០នាក់ មានអ្នកជំងឺ ១២នាក់ គឺជាអ្នកដែលមានទំនាក់ទំនងជាមួយករណីមុនៗ ហើយពួកគេត្រូវបានគេដាក់នៅដោយឡែក មុនពេលដែលរកឃើញថាមានជំងឺ COVID-19។ ករណីថ្មីៗក្រៅពីនោះគឺរកឃើញចេញពីពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ ចំណែកតួលេខស្លាប់របស់សាំងហ្គាពួរគឺរក្សាត្រឹម
July 7, 2020 - អន្តរជាតិ
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃច័ន្ទ បានធ្វើតេស្តជាលើកទី៤ សម្រាប់ជំងឺ COVID-19 និងថតកាំរស្មី X ដើម្បីពិនិត្យសួតរបស់គាត់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា លទ្ធផលតេស្តនឹងចេញនៅរសៀលថ្ងៃអង្គារនេះ ខណៈលោក Jair Bolsonaro បានប្រាប់អ្នកគាំទ្ររបស់លោកថា “អ្វីៗគឺល្អ” ធម្មតានោះទេ។ លោកប្រធានាធិបតីបាននិយាយថា រាល់លទ្ធផលនៃការធ្វើតេស្ដពីមុនៗ គឺគាត់អវិជ្ជមានជាមួយជំងឺ COVID-19 ប៉ុន្តែមិនបានផ្តល់ភស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់លោកឡើយ។ កាលពីថ្ងៃសៅរ៍ លោក Jair Bolsonaro បានប្រើសិទ្ធិវេតូ (presidential veto) ក្នុងនាមជាប្រធានាធិបតីរបស់គាត់ ដើម្បីប្រឆាំងផ្នែកខ្លះនៃច្បាប់ជាតិ ដែលតម្រូវឱ្យមានការប្រើម៉ាស់នៅកន្លែងការដឹកជញ្ជូនសាធារណៈ
July 7, 2020 - អន្តរជាតិ
នៅចុងខែកក្កដានេះថៃនឹងបើកទ្វារទទួលភ្ញៀវអន្តរជាតិ ដែលមកទទួលការវះកាត់នៅក្នុងប្រទេសរបស់ខ្លួន ហើយភាគច្រើនពួកគេគឺជាអ្នកស្វែងរកការវះកាត់ កែសម្ផស្ស និងបញ្ហាអសម្ថភាពមានកូន។ ដូច្នេះមានន័យថាអ្នកទេសចររហូតដល់ទៅ ១,៧០០នាក់ ដែលបានដាក់ពាក្យរួច នឹងត្រូវបានអនុញ្ញាតឱ្យចូលមកព្យាបាលក្នុងប្រទេសថៃ នៅក្រោមលក្ខខណ្ឌតឹងរ៉ឹង ប៉ុន្តែនឹងមានសេរីភាពក្នុងការធ្វើដំណើរកម្សាន្តក្នុងប្រទេសនេះ នៅពេលដែលពួកគេបានបញ្ចប់រយៈពេលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ហើយរយៈពេលនេះក៏អាចនឹងស្របគ្នាជាមួយនឹងការព្យាបាលវេជ្ជសាស្ត្ររបស់ពួកគេ។ ភ្ញៀវទេសចរដែលមានសិទ្ធិគឺទាល់តែអ្នកដែលចូលមកកាន់ប្រទេសថៃតាមផ្លូវអាកាស និងមានលិខិតបញ្ជាក់ពីស្ថានទូតថៃប៉ុណ្ណោះ ហើយគោលនយោបាយនេះគឺដើម្បីបំពេញគ្រោងការទទួលតែភ្ញៀវអ្នកមានរបស់ថៃ ដើម្បីបន្ធូរបន្ទុកការខាតបង់ក្នុងវិស័យទេសចរណ៍ដោយសារជំងឺ COVID-19 ។ យ៉ាងហោចណាស់មានមន្ទីរពេទ្យឯកជនចំនួន ៦២ នឹងត្រូវចូលរួមក្នុងកម្មវិធីនេះ។ បន្ទាប់ពីផុតការព្យាបាល ឬដាក់ដាច់ដោយឡែក ១៤ថ្ងៃ អ្នកទេសចរទាំងនោះអាចដើរលេងកម្សាន្តនៅប្រទេសថៃ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០តទៅ។ អ្នកទេសចរទាំងនោះនឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកជំងឺ COVID-19 មុនពេលចាកចេញពីប្រទេសកំណើតរបស់ពួកគេ ហើយពេលមកដល់ប្រទេសថៃក៏ត្រូវតេស្ដម្ដងទៀត
July 7, 2020 - អន្តរជាតិ
ថៃ៖ ប៉ូលិសថៃកំពុងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំនិងជាលក្ខណៈពិសេសមួយដើម្បីតាមចាប់ខ្លួនបុរសម្នាក់ដែលបានដើរចូលក្នុងមន្ទីរពេទ្យនិងប៉ុនប៉ងចាប់រំលោភគិលានុបដ្ឋាយិកា ម្នាក់កំពុងប្រចាំការនៅក្នុងមន្ទីរពេទ្យ។ បើយោងតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៤ ទៀបភ្លឺកាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ក្នុងមន្ទីរពេទ្យ Phu Pha Man ស្ថិតនៅក្នុងខេត្ត Khon Kaen ភាគខាងជើងនៃប្រទេសថៃ។ បើតាមរយៈកាមេរ៉ាសុវត្ថិភាពនៅក្នុងមន្ទីរពេទ្យបានបង្ហាញថា បុរសជាជនសង្ស័យមានកម្ពស់ប្រហែលពី ១,៧៥ ទៅ ១,៨០ ម៉ែត្រ ស្លៀកខោកីឡាជើងខ្លី អត់ពាក់ស្បែកជើង និងបានដោះអាវយកមកគ្របមុខ ពេលដើរចូលទៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា បន្ទាប់ពីបានដើរចូលទៅដល់ក្នុងមន្ទីរពេទ្យ ជនសង្ស័យបានដើរចូលទៅក្នុងបន្ទប់របស់គិលានុបដ្ឋាយិកាម្នាក់និងបានធ្វើសកម្មភាពចាប់រំលោភគិលានុបដ្ឋាយិកានោះយ៉ាងកំរោលតែម្តង។ យ៉ាងណាក្តី ក្នុងអំឡុងពេលធ្វើសកម្មភាពចាប់រំលោភនោះ គិលានុបដ្ឋាយិកាដែលជាជនរងគ្រោះបានស្រែកឲ្យគេជួយ
July 7, 2020









