- autoadmin
- រថយន្ត
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរថយន្តប្រភេទ Crossovers និងប្រភេទ SUV នៅទូទាំងពិភពលោកកំពុងត្រូវប៉ាន់ខ្លាំងមែនទែ។ រថយន្តប្រភេទទាំងនេះក៏មិនទាន់ចេញសញ្ញាថានឹងចុះថយវិញដែរ ហើយឥឡូវនេះក្រុមហ៊ុន Toyota ក៏បានដើរតាមគន្លងនេះដូចគ្នា ដោយបានបញ្ចេញនូវម៉ូដែល Corolla Cross ស៊េរីឆ្នាំ២០២១ យ៉ាងថ្មីសន្លាង។ រថយន្តនេះត្រូវបានគេឱ្យដឹងថា បង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសថៃ ហើយវាមានមូលដ្ឋានលើរថយន្ត Toyota Corolla ផ្ទាល់តែម្ដង។ រថយន្តនេះហាក់មានមាឌសមល្មមមែនទែន ដោយមានប្រវែង 4,460 មីលីម៉ែត្រ, ទំហំ 1,825 មីលីម៉ែត្រ, កម្ពស់ 1,620 សង់ទីម៉ែត្រ ហើយរថយន្តនេះក៏ប្រៀបដូចជាការបញ្ចូលគ្នារវាងម៉ូដែល C-HR និង RAV4
July 9, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា សមាគមសារព័ត៌មានប្រេស៊ីល (Associação Brasileira de Imprensa) នឹងរៀបចំប្ដឹងទៅតុលាការកំពូលរបស់ប្រេស៊ីល ប្រឆាំងនឹងលោក Jair Bolsonaro ដោយសារប្រធានាធិបតីរូបនេះបានដោះម៉ាស់ចេញ នៅថ្ងៃដែលគាត់បានប្រកាសថាបានឆ្លងជំងឺ COVID-19 ។ ទង្វើបែបនេះបង្កហានិភ័យខ្លាំងណាស់ចំពោះអ្នកសារព័ត៌មានទាំងនោះ ខណៈពួកគេកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ដជំងឺ COVID-19 របស់លោកប្រធានាធិបតី។ មិនត្រឹមតែដោះម៉ាស់ចេញនៅពេលជិតចប់សន្និសីទកាសែត នៅឯរដ្ឋធានី Brasília ប៉ុណ្ណោះទេ គាត់ក៏មិនបានរក្សាគម្លាតនោះដែរ ដែលវាគឺខុសទាំងស្រុងជាមួយគោលការណ៍សុវត្ថិភាពសុខភាព។ សមាគមសារព័ត៌មានចោទប្រកាន់លោក Jari Bolsonaro ថាបង្កឱ្យមានហានិភ័យដល់ជីវិតរបស់អ្នកកាសែតដែលមានវត្តមាននៅទីនោះ។ ប្រធានសមាគម ABI គឺលោក Paulo
July 9, 2020 - កូវីដ-១៩ថ្ងៃនេះទីក្រុងតូក្យូរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ២២៤ ករណី ដែលជាចំនួនមួយច្រើនបំផុតមិនធ្លាប់មានពីមុន
ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយថា ទីក្រុងតូក្យូបានកត់ត្រាករណីនៃជំងឺ COVID-19 ថ្មីចំនួន ២២៤ករណី នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ដែលវាជាកំណត់ត្រាថ្មីប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងរាជធានីរបស់ប្រទេសជប៉ុន ចាប់តាំងពីវិបត្តិនេះបានកើតឡើង។ ករណីដែលបានបញ្ជាក់សរុបសម្រាប់ទីក្រុងនេះ គឺមានលើសពីកំណត់ត្រាមុនទៅទៀត ដោយកំណត់ត្រាចាស់គឺ ២០៦ករណី ដែលត្រូវបានកត់ត្រានៅថ្ងៃទី១៧ ខែមេសា នៅពេលដែលទីក្រុងតូក្យូ និងមជ្ឈមណ្ឌលសំខាន់ៗដទៃទៀតស្ថិតនៅក្នុងស្ថានភាពអាសន្ន។ ករណីវិជ្ជមានចំពោះជំងឺ COVID-19 នៅទីក្រុងតូក្យូបានចាប់ផ្តើមឡើងនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលអាជ្ញាធរសុខាភិបាលបង្កើនគោលដៅធ្វើតេស្ដ ក្នុងចំនោមកម្មករនៅតាមតំបន់កម្សាន្ត Shinjuku និង Ikebukuro ។ ចំណែកទូទាំងប្រទេសជប៉ុនមានករណីឆ្លងជាង ២០,០០០ ករណីមកហើយ ខណៈរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ៩៨០នាក់។
July 9, 2020 - អន្តរជាតិ
អាមេរិក៖ ស្រ្តីជាអ្នកកាន់សាសនាឥស្លាមម្នាក់បានដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមហ៊ុន Starbuck ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកពីបទបានរើសជាតិសាសន៍មកលើរូបគាត់ តាមរយៈបុគ្គលិកបម្រើការងារនៅក្នុងហាងកាហ្វេ Starbucks ម្នាក់បានសរសេរពាក្យថា “ISIS” នៅលើកំប៉ុងកាហ្វេជំនួសឲ្យការសរសេរឈ្មោះពិតរបស់នាង។ ស្រ្តីឥស្លាមរូបនេះមានឈ្មោះថា Aishah អាយុ ១៩ឆ្នាំ ហើយសកម្មភាពរើសអើងនោះបានកើតឡើងកាលពីថ្ងៃទី ១ ខែ កក្ដដាកន្លងទៅនេះ ខណៈរូបគាត់បានទៅទិញកាហ្វេញនៅក្នុងហាងកាហ្វេ Starbucks មួយកន្លែងនៅក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិក។ សូមបញ្ជាក់ជូនថា ហាងកាហ្វេ Starbucks មានទម្លាប់ខុសពីហាងកាហ្វេទូទៅមួយគឺរាល់ពេលដែលអតិថិជនបានបញ្ជាទិញភេសជ្ជៈរួចអ្នកគិតលុយនឹងសួរឈ្មោះអតិថិជនដើម្បីសរសេរនៅលើកំប៉ុង ហើយបន្ទាប់ពីភេសជ្ជៈត្រូវបានវេចខ្ចប់រួចគេនឹងហៅឈ្មោះអតិថិជននោះផ្ទាល់តែម្តងដើម្បីឲ្យមកយកភេសជ្ជៈ ខណៈហាងកាហ្វេផ្សេងទៀតគេគ្រាន់តែហៅលេខរៀងនៅលើក្រដាសវិក័យប័ត្រប៉ុណ្ណោះ។ ដោយឡែកពាក្យថា “ISIS” គឺសំដៅទៅលើក្រុមឥស្លាមជ្រុលនិយមមួយក្រុមតូចដែលមាននិន្នាការធ្វើភេរវកម្មប្រឆាំងអាមេរិកនិងប្រទេសធំៗជាច្រើនទៀតនៅលើពិភពលោក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន CNN បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះយុវតី
July 9, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរាយការណ៍ពីករណីជំងឺ COVID-19 ថ្មីចំនួន ១២៥ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបកើនដល់ទៅ ៤៥,៤២៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនោះរួមមានក្នុងសហគមន៍ចំនួន ២១នាក់ និងករណីនាំចូលម្នាក់។ ក្នុងចំណោមអ្នកឆ្លងជំងឺទាំង ២១ករណី មានករណីចំនួន ៥ គឺមានទំនាក់ទំនងជិតស្និទ្ធនឹងករណីមុនៗ ប៉ុន្តែត្រូវបានគេដាក់ដាច់ដោយឡែកមុនរកឃើញថាឆ្លង។ អាជ្ញាធរក៏កំពុងស៊ើបអង្កេតចំពោះករណីក្នុងសហគមន៍ទាំងនេះផងដែរ។ ជាមួយនឹងករណីចំនួន ៣២១ ត្រូវបានរំសាយកាលពីថ្ងៃពុធ វានាំឱ្យចំនួនអ្នកបានជាសះស្បើយពីជំងឺ COVID-19 នៅសាំងហ្គាពួរបានកើនដល់ ៤១,៣១០នាក់។ ឥឡូវនេះមានអ្នកជំងឺសរុបចំនួន ២១៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយក្នុងនោះមានម្នាក់នៅក្នុងអង្គភាពថែទាំ និងអ្នកជំងឺ ៣,៧៣៤នាក់
July 9, 2020 - បច្ចេកវិទ្យា
បើយោងតាមគេហទំព័រ Theverge ដែលជាប្រភពផ្តល់ព័ត៌មានបច្ចេកវិទ្យាដ៏សម្បូរបែបនោះបានរាយការណ៍ថា ក្រុមហ៊ុន Samsung នឹងមិនដាក់បញ្ចូលដុំនិងខ្សែសាកថ្មទូរស័ព្ទនៅក្នុងប្រអប់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន ដែលត្រៀមចេញលក់ក្នុងឆ្នាំ ២០២១ នោះទេ ដើម្បីជួយកាត់បន្ថយតម្លៃទូរស័ព្ទថ្មីឲ្យធូរជាងមុនបន្តិច។ ប្រភពខាងលើបានបន្តថា ការសម្រេចមិនដាក់បញ្ចូលដុំនិងខ្សែសាកថ្មក្នុងប្រអប់ទូរស័ព្ទរួមគ្នានេះគឺជាយុទ្ធសាស្រ្តទីផ្សារថ្មីមួយដែលជួយឲ្យអតិថិជនចាស់របស់ក្រុមហ៊ុនអាចទិញទូរស័ព្ទថ្មីក្នុងតម្លៃទាបជាងមុនបន្តិច ហើយពួកគេអាចយកទូរស័ព្ទថ្មីនោះទៅប្រើប្រាស់ជាមួយដុំនិងខ្សែសាកថ្មចាស់ដែលពួកគេមានស្រាប់បាន។ ក្រៅតែពីបានជួយសន្សំសំចៃការចំណាយរបស់អតិថិជនហើយយុទ្ធសាស្រ្តមួយនេះត្រូវបានគេមើលឃើញថា ក៏បានជួយលើកកម្ពស់បរិស្ថានផងដែរ តាមរយៈការកាត់បន្ថយកាកសំណល់ដែលជាដុំសាកថ្មនៅមានគុណភាពតែត្រូវគេយកទៅបោះចោល ព្រោះតែគេមានដុំសាកថ្មថ្មីសម្រាប់ប្រើច្រើនលើសតម្រូវការ។ គួរម្លឹកជូនថា តាមសារព័ត៌មានដែលបានបែកធ្លាយកន្លងមកក្រុម Apple ក៏ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់យុទ្ធសាស្ត្រដូចគ្នានេះដែរសម្រាប់ទូរស័ព្ទ iPhone 12 គឺក្រុមហ៊ុននឹងដាក់ដុំសាកថ្ម ខ្សែសម្រាប់សាកថ្ម និងកាសជាជម្រើសនៃការទិញដាច់ៗពីគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ theverge
July 9, 2020 - អន្តរជាតិ
កាលពីពេលថ្មីៗនេះទីក្រុងសេអ៊ូលមានការបង្ហោះដ្រូនលើអាកាសចំនួន ៣០០គ្រឿង តាមបណ្ដោយទន្លេហាន ចេញជារូបគ្រូពេទ្យជួរមុខ ការរក្សាគម្លាត ការពាក់ម៉ាស់ និងការសម្អាតដៃ -ល- ដើម្បីអរគុណទៅដល់គ្រូពេទ្យនិងពលរដ្ឋ ក៏ដូចជារំលឹកដល់គ្រប់គ្នាឱ្យមានការប្រុងប្រយ័ត្ន និងបន្ដអនុវត្តការទប់ស្កាត់ជំងឺ COVID-19 ទាំងអស់គ្នា។ ដ្រូនរាប់រយត្រូវបានគេបង្ហោះឡើងរយៈពេល ១០នាទី កាលពីរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ នៅឯទន្លេហានរបស់រដ្ឋធានីកូរ៉េខាងត្បូង ហើយពលរដ្ឋជាច្រើនដែលនៅទីនោះក៏បានទស្សនា និងផ្ដិតយកទស្សនីយភាពយ៉ាងស្រស់ស្អាតនេះផងដែរ។ ក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូនបានរៀបចំការដាក់តាំងបង្ហាញនេះ ហើយបានថ្លែងថាពាក្យ «អរគុណ» នៅក្នុងការបង្ហោះដ្រូននោះគឺសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ។ ការបង្ហោះនេះក៏មិនបានផ្សព្វផ្សាយជាមុននោះដែរ ព្រោះវាជាការមិនឱ្យដឹងមុន ដើម្បីលើកទឹកចិត្តប្រជាជនកូរ៉េខាងត្បូង និងដោយសារតែអាជ្ញាធរមិនចង់ឱ្យអ្នកទស្សនា មកប្រមូលផ្តុំគ្នាជាហ្វូង និងភ្លេចអំពីច្បាប់រក្សាគម្លាតនោះទេ។ គួរឱ្យដឹងដែរថា ចាប់តាំងពីការចាប់ផ្តើមនៃការផ្ទុះឡើងនៃជំងឺ COVID-19
July 9, 2020 - អន្តរជាតិ
ជប៉ុន៖ ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ត្រូវបានសារព័ត៌មាន dailymail រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីម្តាយរបស់នាងបានទុកនាងចោលនៅក្នុងផ្ទះតែម្នាក់ឯងចំនួន៨ថ្ងៃ ហើយគ្មានអាហារហូបចុក។ ក្មេងស្រីរងគ្រោះត្រូវបានក្រុមអ្នកជំនាញរកឃើញថា បានស្លាប់ព្រោះតែភាពស្រែកឃ្លានអាហារ និងរាងកាយរបស់នាងត្រូវខ្សោះជាតិទឹកយ៉ាងខ្លាំង។ បើយោងតាមប្រភពខាងបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ខណៈក្មេងស្រីរងគ្រោះត្រូវរស់នៅជាមួយម្តាយជាស្រ្តីមេម៉ាម្នាក់ឈ្មោះ Saki Kakehash អាយុ ២៤ ឆ្នាំ ដែលទើបនឹងធ្វើការលែងលះជាមួយនិងស្វាមីដែលជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះកាលពីពេលថ្មីៗនេះ។ តាមស៊ើបអង្កេតរបស់ក្រុមប៉ូលិសក្រុងតូក្យូបានរកឃើញថា មូលហេតុដែលអ្នកនាង Saki Kakehash ទុកកូនចោលតែម្នាក់ឯងដូចនេះ ក៏ព្រោះតែគាត់រវល់ធ្វើដំណើរទៅជួបមិត្តប្រុសថ្មីរបស់គាត់ដែលរស់នៅតាមខេត្តហើយបន្ទាប់ពីបានជួបមិត្តប្រុសនោះហើយអ្នកនាង Saki Kakehash ក៏បង្កើតឱកាសសប្បាយរីករាយជាមួយមិត្តប្រុសជាច្រើនថ្ងៃរហូតភ្លេចគិតពីកូនតែម្តង។ នៅក្នុងស្ថានីយ៍ប៉ូលិសអ្នកនាង Saki Kakehash បាននិយាយថា៖
July 9, 2020 - អន្តរជាតិ
សាកលវិទ្យាល័យហាវ៉ាដ (Harvard University) និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (Massachusetts Institute of Technology) បានដាក់ពាក្យបណ្តឹងជំទាស់នឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលសម្រេចមិនចេញទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ ប្រសិនបើថ្នាក់រៀនរបស់ពួកគេត្រូវបានផ្តល់ជូនការសិក្សាតាមអ៉ីនធឺណេតទាំងស្រុង។ ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីសាកលវិទ្យាល័យជាច្រើន បានសម្រេចចិត្តរៀបចំថ្នាក់រៀនតាមអ៉ីនធឺណេត ដើម្បីការពារការរីករាលដាលនៃការឆ្លងជំងឺ COVID-19 ។ សាកលវិទ្យាល័យទាំងពីរបានប្តឹងជំទាស់ ចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍និងគយរបស់អាមេរិក ឬហៅកាត់ថា ICE និងក្រសួងសន្តិសុខមាតុភូមិ ទៅតុលាការសហព័ន្ធក្នុងរដ្ឋម៉ាសាឈូសេតកាលពីថ្ងៃពុធ។ នៅក្នុងពាក្យបណ្តឹងសាកលវិទ្យាល័យទាំង ២ បានទាមទារឱ្យរដ្ឋាភិបាលបោះបង់ចោលគោលការណ៍ណែនាំថ្មីនេះ។ MIT បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ថ្នាក់អ៉ីនធឺណេតរបស់ពួកគេត្រូវបានរៀបចំឡើង ដើម្បីជំរុញបេសកកម្មអប់រំនិងសុខភាពរបស់សិស្ស និងសុវត្ថិភាពសហគមន៍របស់ពួកគេ។ MIT បន្ថែមទៀតថា ការស្វាគមន៍និស្សិតដែលមានទេពកោសល្យ និងមានសមត្ថភាព
July 9, 2020 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន២១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រថយន្តក្រុងបើកជ្រុលចង្កូតរហូតត្រូវធ្លាក់ចូលទៅប្រលាយទឹកមួយកន្លែងនៅក្នុងខេត្ត Guizhou ភាគខាងត្បូងនៃប្រទេសចិន ។ បើយោងតាមសារព័ត៌មាន shanghaiist បានរាយការណ៍ថា ក្រៅតែមានអ្នកស្លាប់នៅនឹងកន្លែងកើតហេតុ មានអ្នកដំណើរចំនួន ១៥ នាក់ផ្សេងទៀតបានរងនូវរបួសធ្ងន់និងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ ប្រភពខាងលើបានបន្តថា អ្នកដំណើរមួយចំនួននៅក្នុងរថយន្តក្រុងនោះគឺជាក្រុមសិស្សសាលាដែលទើបត្រលប់មកពីធ្វើការប្រលងថ្នាក់ជាតិដើម្បីចូលរៀនសាកលវិទ្យាល័យរដ្ឋចិនកាលពីពេលព្រឹក ហើយក្នុងចំណោមជនរងគ្រោះទាំងអស់នោះមានសិស្សសាលាចំនួន ១ នាក់បានស្លាប់ និង ៣ ផ្សេងទៀតរងរបួសធ្ងន់។ បើតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា គេបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ១០០ នាក់ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ហើយចំពោះទំហំនៃការខូចវិញគឺរថយន្តត្រូវរងនូវការខូចខាតនៅផ្នែកខាងមុខ ហើយរនាំងនៅលើដងផ្លូវមួយចំនួនក៏ត្រូវខូចខាតដែរ ព្រោះរថយន្តក្រុងបានបើកបុកពេញមួយទំហឹងមុននឹងធ្លាក់ចូលទៅក្នុងទឹក៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghaiist
July 9, 2020









