- autoadmin
- អន្តរជាតិ
សម្រាប់ប្រិយមិត្តដែលកំពុងរង់ចាំទស្សនាកំពូលខ្សែភាពយន្តរឿង Jurassic World: Dominion ប្រហែលជាត្រូវខកចិត្តបន្តិចហើយព្រោះកាលពីពេលថ្មីៗនេះខាងផលិតកម្ម Universal Pictures បានប្រកាសថា ការផលិតខ្សែភាពយន្តនឹងត្រូវពន្យាពេលដោយសារតែមានក្រុមការងារមួយចំនួនត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ គេនៅចាំបានថា នាពេលកន្លងមកខាងផលិត Universal Pictures គ្រោងនឹងផលិតខ្សែភាពយន្តនេះឲ្យរួចរាល់និងដាក់បញ្ចាំងតាមរោងភាពយន្តជាផ្លូវការនៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ តែពេលនេះគេទំនងជាមិនអាចបញ្ចប់ការងារផលិតរឿងតាមការគ្រោងទុកនោះទេ។ បើយោងតាមលោក Colin Trevorrow ដែលជាអ្នកនិពន្ធនិងជាផលិតកខ្សែភាពយន្តបានឲ្យដឹងថា ការថតរឿងទើបតែដំណើរការបាន ៥ ថ្ងៃប៉ុណ្ណោះស្រាប់តែក្រុមការងារផលិតខែ្សភាពយន្តមួយចំនួនត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ហើយខាងផលិតកម្មក៏សម្រេចផ្អាកការថតមួយរយៈតែម្តងដើម្បីបង្កាការរាតត្បាតមេមរោគក្នុងចំណោមក្រុមការងារទាំងមូល។ យ៉ាងណាក្តី អ្នកនិពន្ធនិងជាផលិតកខ្សែភាពយន្តរូបនេះបានបញ្ជាក់ថា ពុំមានតារាសម្តែងណាម្នាក់បានឆ្លងជំងឺកូវីដ ១៩
July 12, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ និងការបាក់ដីនៅភាគខាងលិចប្រទេសនេប៉ាល់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ។ អភិបាលស្រុកលោក Gyan Nath Dhakal បាននិយាយថា មានមនុស្ស ៩នាក់ ត្រូវបានស្លាប់ និងជាង ៣០នាក់ កំពុងបាត់ខ្លួននៅក្នុងសង្កាត់ Myagdi ចម្ងាយ ២០០ គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានី Kathmandu ដែលផ្ទះជាច្រើនត្រូវបានបំផ្លាញកាលពីថ្ងៃសុក្រ។ លោក Dhakal បាននិយាយថា
July 11, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ ខណៈដែលម៉ាឡេស៊ីកំពុងតែស្ថិតក្នុងដំណាក់កាលយកឈ្នះនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ នោះ សារព័ត៌មាន worldofbuzz បានរាយការណ៍ថា ប្រទេសដ៏ធំមួយនេះនឹងត្រូវប្រឈមបញ្ហាផ្សែងកខ្វក់មួយបន្ថែមទៀត។ គួរបញ្ជាក់ជូនថា តាមធម្មតាបញ្ហាផ្សែងកខ្វក់បានកើតមាននៅក្នុងប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ ដោយបញ្ហាមួយនេះបានកើតឡើងនៅក្នុងអំឡុងពេលចាប់ពីខែមិថុនាដល់ខែតុលា ហើយផ្សែងកខ្វក់បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះកុមារនិងមនុស្សចាស់ជរា។ នៅចំពោះមុខបញ្ហាមួយនេះពលរដ្ឋម៉ាឡេស៊ីមួយចំនួនបានសម្ដែងនូវការព្រួយបារម្ភថា បញ្ហាផ្សែងកខ្វក់អាចជំរុញឲ្យជំងឺកូវីដ ១៩ រាតត្បាតកាន់តែឆាប់រហ័ស ប្រសិនបើមេរោគកូវីដ ១៩ អាចចម្លងតាមរយៈផ្សែងកខ្វក់នេះ។ យ៉ាងណាក្តី បើយោងតាមអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានអះអាងថា មកទល់នឹងពេលនេះនៅមិនទាន់មានភស្តុតាងឬការសិក្សាជាក់លាក់ណាមួយបានបង្ហាញថា មេរោគកូវីដ ១៩ អាចចម្លងតាមរយៈផ្សែងនិងខ្យល់ឡើយ ដូចនេះសុំពលរដ្ឋម៉ាឡេស៊ីទាំងអស់កុំព្រួយបារម្ភពេកអី។ បើទោះជាយ៉ាងនេះក្តី អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានប្រាប់ឲ្យពលរដ្ឋខ្លួនបន្តអនុវត្ត វិធានការអនាម័យជាពិសេសពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួនក្នុងអំឡុងពេលមានផ្សែងកខ្វក់ ព្រោះថានៅក្នុងផ្សែងកខ្វក់អាចមានផ្ទុកមេរោគជាច្រើនដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
July 11, 2020 - អន្តរជាតិ
ប្រទេសថៃនឹងក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលអនុញ្ញាឱ្យមានអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តសេចក្តីព្រាងច្បាប់មួយ ដែលឥឡូវនេះនឹងបញ្ជូនទៅសភាដើម្បីអនុម័តឱ្យក្លាយជាច្បាប់ពេញលេញ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Rachada Dhnadirek បាននិយាយថា៖ «នេះគឺជាជំហានសំខាន់សម្រាប់ប្រទេសថៃ ក្នុងការបង្កើតសមភាពសម្រាប់មនុស្សគ្រប់រូប និងធានាសិទ្ធិសម្រាប់គូស្វាមីភរិយាភេទដូចគ្នាដើម្បីចាប់ផ្តើមបង្កើតគ្រួសារ»។ សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាតឱ្យអ្នកស្រឡាញ់ភេទដូចគ្នា ទទួលយកកូនមកចិញ្ចឹម គ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុលរួមគ្នា និងទទួលមរតកពីដៃគូរបស់ពួកគេ។ សេចក្តីព្រាងច្បាប់ក្នុងទំរង់បច្ចុប្បន្ននៅតែមិនទាន់ផ្តល់ឱ្យគូស្វាមីភរិយាទទួលបានប្រាក់សោធននិវត្តន៍របស់រដ្ឋាភិបាលរៀងៗខ្លួនទេ ប៉ុន្តែច្បាប់នេះអាចត្រូវបានអនុញ្ញាតិឱ្យមានឡើង បន្ទាប់ពីមានការធ្វើវិសោធនកម្មមួយចំនួននៅដំណាក់កាលក្រោយៗ។ ទោះបីជាប្រទេសថៃមើលទៅដូចជាបើកទូលាយសម្រាប់សហគមន៍ LGBT ក៏ដោយ ក៏ច្បាប់របស់ប្រទេសនេះមានលក្ខណៈចម្រុះនៅក្នុងនោះ។ ការរើសអើងដោយផ្អែកលើនិន្នាការភេទ និងយេនឌ័រគឺខុសច្បាប់ ប៉ុន្តែអ្នកខ្លះនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានិយាយថា ពួកគេមានបញ្ហាក្នុងការស្វែងរកការងារធ្វើនៅខាងក្រៅឧស្សាហកម្មទេសចរណ៍ ប្រព័ន្ធផ្សព្វផ្សាយ និងឧស្សាហកម្មកម្សាន្ត។ បច្ចុប្បន្នគូស្វាមីភរិយាភេទដូចគ្នាមិនមានសិទ្ធិស្របច្បាប់ទេ។ លោក Rachada Dhnadirek អគ្គនាយករងនៃនាយកដ្ឋានការពារសិទ្ធិនិងសេរីភាព
July 11, 2020 - អន្តរជាតិ
ចិន៖ មិនទាន់រួចដៃពីការប្រយុទ្ធប្រឆាំងជាមួយនឹងការរាតត្បាតជំងឺកូវីដ ១៩ ស្រួលបួលផង ពេលនេះចិនត្រូវប្រឈមនឹងបញ្ហាមួយទៀតគឺការគំរាមគំហែងដោយហ្វូងសត្វកណ្តូប។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន dailymail បានឲ្យដឹងថា ក្រុង Pu’er ខេត្តYunnan ដែលជាតំបន់ព្រំដែនចិននិងឡាវនោះកំពុងទទួលរងនូវការគំរាមគំហែងដោយហ្វូងសត្វកណ្តូបរាប់លានក្បាល ចុះមកព្រមគ្នានិងស៊ីបំផ្លាញផលដំណាំរបស់ប្រជាកសិរយ៉ាងឆាប់រហ័ស។ បើតាមអាជ្ញាធរក្រុង Pu’er បានឲ្យដឹងថា សត្វកណ្ដូបទាំងនោះជាប្រភេទកណ្ដូបឬស្សីពណ៌លឿងមានប្រភពមកប្រទេសឡាវ ហើយគិតមកទល់នឹងពេលនេះហ្វូងសត្វកណ្តូបបានស៊ីបំផ្លាញដំណាំអស់ប្រមាណជាជិត ៧ គីឡូមែត្រការ៉េហើយ ខណៈគេហាក់គ្មានមធ្យោបានល្អណាមួយដើម្បីទប់ស្កាត់ពួកវានោះទេ។ បើតាមក្រុមអ្នកជំនាញខាងព្រៃឈើចិនបានព្យាករណ៍ថា ចិនអាចប្រឈមនឹងហ្វូងសត្វកណ្ដូបចាប់ពេលនេះរហូតដល់ខែកញ្ញា ហើយហ្វូងសត្វកណ្ដូបអាចបន្តធ្វើដំណើទៅកាន់ខេត្តក្រុងជាច្រើនកន្លែងទៀតផងដែរ។ គួរបញ្ជាក់ជូនថា ហ្វូងសត្វកណ្ដូបទាំងនេះបានអុកឡុកក្នុងប្រទេសឡាវកាលពីអំឡុងខែមីនាកន្លងទៅ តែឡាវហាក់មិនរងផលប៉ះពាល់ខ្លាំងដូចនេះចិននោះទេ ព្រោះឡាវមានផលដំណាំតិចហើយហ្វូងសត្វកណ្ដូបបាននៅក្នុងប្រទេសឡាវតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
July 11, 2020 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ បានថ្លែងថា លោកនឹងជំរុញឲ្យមានការបើកសាលារៀនយ៉ាងពេញលេញឡើងវិញ ដែលការថ្លែងដូចនេះត្រូវបានគេមើលឃើញថា បានធ្វើឡើងស្របពេលដែលតួលេខអ្នកជំងឺកូវីដ ១៩ នៅអាមេរិកបានកើនឡើងជា ៣ លានករណី។ បើតាមប្រមុខដឹកនាំរបស់សហរដ្ឋអាមេរិករូបនេះបានលើកឡើងថា ការបើកសាលារៀនឡើងវិញគឺជារឿងចាំបាច់មួយ ហើយបើទោះជាគេមិនទាន់រកឃើញវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ ១៩ ក៏ពិតមែន តែគេបានមើលឃើញថាសាលារៀននៅតាមបណ្តាលប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប បានបើកដំណើរការរួចហើយនិងគ្មានបញ្ហាធំដុំកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ម្យ៉ាងទៀតអាមេរិកគិតថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសខ្លួនបានឡើងដល់ចំណុចកំពូលរួចហើយ ខណៈគេជឿថាតួលេខអ្នកឆ្លងថ្មីនឹងមិនហក់ឡើងខ្លាំងទៀតទេ។ គួរបញ្ជាក់ថា គិតមកត្រឹមពេលនេះអាមេរិកគឺជាប្រទេសទីមួយនៅលើពិភពលោកដែលមានអ្នកជំងឺកូវីដ ១៩ច្រើននជាងគេ ហើយបណ្តារដ្ឋនិងក្រុងសំខាន់ៗនៅក្នុងប្រទេសមួយនេះសុទ្ធតែទទួលរងនូវការគំរាមគំហែងយ៉ាងធ្ងន់ធ្ងរបំផុតដោយវិបត្តិនៃជំងឺកូវីដ ១៩។ គិតត្រឹមថ្ងៃសៅរ៍ ទី១១ ខែកក្កដានេះ អាមេរិកមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន
July 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា កាហ្សាក់ស្ថានបានធ្វើការបដិសេធការអះអាងរបស់ស្ថានទូតចិន ដែលបាននិយាយថា ប្រទេសខ្លួនមានការកើនឡើងនៃករណី «ជំងឺរលាកសួតមិនស្គាល់អត្តសញ្ញាណ» ហើយថាវាសាហាវជាងជំងឺ COVID-19 ទៅទៀត។ ស្ថានទូតចិនបានបន្ថែមថា តំបន់ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ គឺនៅក្នុងខេត្ត Atyrau និង Aktobe និងទីក្រុង Shymkent ខណៈតំបន់ទាំង ៣ នេះមានចម្ងាយឆ្ងាយពីគ្នារាប់រយ រាប់ពាន់គីឡូម៉ែត្រ។ ស្ថានទូតចិនក៏បានអះអាងបន្ថែមដែរថា ជំងឺចម្លែកនេះបានសម្លាប់ពលរដ្ឋកាហ្សាក់ស្ថានចំនួន ១,៧៧២នាក់ ចាប់តាំងពីដើមឆ្នាំ២០២០ ដូច្នេះពួកគេបានដាស់តឿនពលរដ្ឋចិនដែលនៅទីនោះ ដើម្បីឱ្យបង្កើនការប្រុងប្រយ័ត្ន។ ឆ្លើយតបចំពោះការអះអាងនេះ ក្រសួងសុខាភិបាលកាហ្សាក់ស្ថានបាននិយាយថា របាយការណ៍នេះ «មិនពិតទេ» ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលកាហ្សាក់ស្ថានបានទទួលស្គាល់វត្តមាននៃ «ជំងឺរលាកសួតដោយសារវីរុសដែលមិនមានលក្ខណៈជាក់លាក់»
July 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា អាជ្ញាធរចិនបានរកឃើញថា នៅលើកញ្ចប់វេចខ្ចប់និងនៅក្នុងកុងតឺន័របង្គាក្លាសេនាំចូលពីក្រៅ មានភាពវិជ្ជមានជាមួយជំងឺ COVID-19។ ប៉ុន្តែយ៉ាងណាប្រធានសុវត្ថិភាពចំណីអាហារលោក Bi Kexin បាននិយាយកាលពីថ្ងៃសុក្រថា គំរូវិជ្ជមានរបស់ COVID-19 ចំនួន៦ត្រូវបានគេរកឃើញពីសំណាកជិត ២២៣,០០០ ត្រូវបានយកមកពីអាហារក្លាសេដែលនាំចូល ប៉ុន្តែវាមិនមានន័យថាជំងឺ COVID-19 អាចឆ្លងតាមរយៈការវេចខ្ចប់អាហារបានទេ។ ការរកឃើញនេះគឺបន្ទាប់ពីទីក្រុងប៉េកាំងបានរកឃើញមានដានជំងឺ COVID-19 នៅលើជ្រុញកាត់សាច់ត្រីសាល់ម៉ុន នៅឯផ្សារបោះដុំ Xinfadi កាលពីខែមុន ហើយតាំងពីនោះមកអាជ្ញាធរចិនបានចាប់ផ្ដើមបង្កើនការប្រមូលសំណាក ដើម្បីពិនិត្យរកជំងឺ COVID-19 ។ សំណាកវិជ្ជមានត្រូវបានរកឃើញនៅខាងក្រៅសំបកវេចខ្ចប់ និងផ្នែកខាងក្នុងនៃកុងតឺន័រដាក់បង្គាក្លាសេ ដែលលក់ដោយក្រុមហ៊ុនអេក្វាឌ័រចំនួន ៣ ។
July 11, 2020 - កូវីដ-១៩
អាជ្ញាធរសុខាភិបាលរបស់ប្រទេសជប៉ុន បានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៤១៣ ករណីកាលពីថ្ងៃសុក្រ។ នេះជាលើកទីមួយហើយចាប់តាំងពីថ្ងៃទី២៤ ខែមេសា ដែលចំនួនសរុបប្រចាំថ្ងៃនៃករីណក្នុងប្រទេសជប៉ុនកើនលើសពី ៤០០ករណីក្នុង១ថ្ងៃ។ ករណីថ្មីចំនួន ២៤៣ ក៏ត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីតូក្យូ ហើយវាក៏ជាចំនួនខ្ពស់បំផុតថ្មីមួយសម្រាប់ទីក្រុង ខណៈខេត្តជិតខាង Kanagawa បានរាយការណ៍ថា មាន ៣២ករណី។ ចំនួនអ្នកឆ្លងជំងឺ COVID-19 សរុបនៅជប៉ុនពេលនេះមាន ២១,១៨១ នាក់ ដោយមិនរាប់បញ្ចូលករណីពីនាវាទេសចរណ៍របស់ Diamond Princess នោះទេ។ ប្រសិនបើបូកទាំងករណីលើនាវាទាំង ៧១២ ករណី វានាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 របស់ជប៉ុនសរុបមានដល់
July 11, 2020 - អន្តរជាតិ
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានយល់ព្រម លើការលក់យន្តហោះចម្បាំងបំបាំងកាយប្រភេទ F-35 ចំនួន ១០៥គ្រឿង ដល់ប្រទេសជប៉ុន។ នាយកដ្ឋានបានជូនដំណឹងដល់សភាកាលពីថ្ងៃព្រហស្បតិ៍អំពីការសម្រេចចិត្តរបស់ខ្លួន លើកិច្ចព្រមព្រៀងដែលមានតម្លៃ ២៣.១ ពាន់លានដុល្លារ សម្រាប់យន្តហោះ F-35A ចំនួន ៦៣គ្រឿង និងយន្តហោះ F-35B ចំនួន ៤២គ្រឿង។ កម្លាំងស្វ័យការពារអាកាសរបស់ជប៉ុនធ្លាប់បានប្រតិបត្តិការរួចហើយ ចំពោះយន្តហោះហោះឡើង និងចុះចតធម្មតា F-35A ។ ប៉ុន្តែសម្រាប់យន្តហោះហោះឡើងលឿន និងចុះចតបញ្ឈរ F-35B អាចត្រូវបានដាក់ពង្រាយនៅលើនាវាពិឃាតនៃកងកំលាំងស្វ័យការពារដែនសមុទ្រ។ ក្នុងនោះផងដែរមន្ត្រីសហរដ្ឋអាមេរិកត្រូវផ្តល់ការគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេសដល់ប្រទេសជប៉ុនរយៈពេល ២៥ឆ្នាំ។ កិច្ចព្រមព្រៀងនេះគឺជាការលក់សំភារៈយោធាធំជាងគេទី២ របស់សហរដ្ឋអាមេរិកទៅឱ្យប្រទេសដទៃ ចាប់តាំងពីអាមេរិកបានលក់យន្ដហោះចម្បាំងទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត។ មន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់
July 10, 2020









