- autoadmin
- រថយន្ត
ក្រុមហ៊ុនរថយន្តប្រណីត Mercedes-Benz ទើបតែបង្ហោះវីដេអូ Teaser ថ្មីមួយនៅក្នុងគណនី YouTube របស់ខ្លួន ដែលបង្ហាញពីវត្តមាន Mercedes-AMG GT Black Series ស៊េរី 2021 យ៉ាងទំនើប។ រថយន្តនេះផងដែរត្រូវបានគេឱ្យដឹងថា ជាកំពូលរថយន្តមានថាមពលបំផុតដែលត្រកូល AMG GT Mercedes ធ្លាប់បានផលិតឡើង ហើយវាមើលទៅក៏មានរូបរាង slim និងស្អាតជាងជំនាន់មុនផងដែរ។ អ្វីដែលយើងអាចមើលឃើញថាប្លែកជាងគេ គឺនៅត្រង់ក្បាលរថយន្តតែម្ដង។ រថយន្តនេះមិនមានជម្រើសម៉ាស៊ីនទេ ដោយវាបំពាក់មកជាមួយម៉ាស៊ីន V-8 ទំហំ 4.0លីត្រ និងមានកម្លាំង 710សេះ និងកម្លាំងបង្វិល
July 10, 2020 - កូវីដ-១៩
សាំងហ្គាពួរមានករណីថ្មីចំនួន ១៩១ ត្រូវបានបញ្ជាក់នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបមានដល់ ៤៥,៦១៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមនោះមានករណីសហគមន៍ចំនួន ១៦ និងករណីនាំចូលចំនួន ១។ ករណីសហគមន៍ទាំង ១៦នាក់នេះ មានករណីចំនួន ៨ គឺជាមនុស្សដែលជិតស្និទ្ធនឹងករណីមុនៗ ហើយត្រូវបានគេដាក់ឱ្យនៅដាច់ពីគេ។ ចំណែកភាគច្រើននៃករណីថ្មីៗគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ គិតមកទល់ពេលនេះសាំងហ្គាពួរមានអ្នកជំងឺ ១៩៧នាក់ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ និង ១នាក់ ក្នុងអង្គភាពថែទាំ ក៏ដូចជាអ្នកជំងឺចំនួន ៣,៥៥៤ នាក់ផ្សេងទៀត កំពុងសម្រាកតាមមូលដ្ឋានសហគមន៍។ ជាមួយនឹងអ្នកជំងឺត្រូវបានរំសាយចំនួន ៣២២នាក់ កាលពីថ្ងៃព្រហស្បតិ៍
July 10, 2020 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) ទទួលស្គាល់លទ្ធភាពដែលថាជំងឺ COVID-19 អាចសាយភាយនៅលើអាកាស បន្ទាប់ពីអ្នកវិទ្យាសាស្ត្រជាង ២០០នាក់ បានជំរុញឱ្យទីភ្នាក់ងារសុខភាពមួយនេះ មើលឡើងវិញនូវអនុសាសន៍ចាស់របស់ខ្លួន។ WHO បានមើលឡើងវិញនិងទទួលស្គាល់ពីលទ្ធភាពនៃការសាយភាយលើអាកាសនៃជំងឺ បន្ទាប់ពីអ្នកអ្នកវិទ្យាសាស្ត្រ ២នាក់ មកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិក បានបង្ហោះលិខិតបើកចំហមួយទៅក្នុងទិនានុប្បវត្តិ Clinical Infectious Diseases ដោយបានសរសេរចំណងជើងថា៖ «វាដល់ពេលដែលត្រូវនិយាយពីការចម្លងក្នុងអាកាសនៃជំងឺ COVID-19»។ នៅក្នុងលិខិតនោះអ្នកស្រាវជ្រាវទាំង ២នាក់ រួមជាមួយអ្នកវិទ្យាសាស្ដ្រជាង ២០០ នាក់ផ្សេងទៀត បានអំពាវនាវដល់អាជ្ញាធរជាតិនិងអន្តរជាតិ រួមទាំងអង្គការសុខភាពពិភពលោក សូមអនុម័តនូវវិធានការណ៍ការពារតឹងរឹងជាងនេះ។ រំលឹកដែរថា អង្គការសុខភាពពិភពលោកធ្លាប់បានច្រានចោលនូវលទ្ធភាពដែលថា មេរោគ COVID-19 ត្រូវបានរីករាលដាលនៅលើអាកាស លើកលែងតែករណីវេជ្ជសាស្ត្រមួយចំនួន។ ប៉ុន្តែពេលនេះអង្គការសុខភាពពិភពលោកបានយល់ស្របថា
July 10, 2020 - កូវីដ-១៩
សាលារៀនទូទាំងទីក្រុងហុងកុងនឹងចាប់ផ្តើមវិស្សមកាលរដូវក្តៅនាថ្ងៃច័ន្ទ ទី១៣ ខែកក្កដា សប្តាហ៍ក្រោយនេះ ដោយសារមានការកើនឡើងនៃករណីជំងឺ COVID-19 នៅក្នុងសហគមន៍ ដែលបង្ខំឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ត្រូវត្រឡប់ទៅរកវិធានការណ៍រក្សាគម្លាតឡើងវិញ។ នៅរសៀលថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២០ លេខាធិការអប់រំហុងកុងលោក Kevin Yeung Yun-hung បាននិយាយថា សាលាមធ្យមសិក្សា និងបឋមសិក្សា ក៏ដូចជាសាលាមត្តេយ្យនឹងផ្អាកថ្នាក់រៀនរបស់ពួកគេ ដែលចាប់ផ្តើមនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនះ។ លោក Kevin Yeung Yun-hung បាននិយាយថា សាលារៀននឹងអាចអនុញ្ញាឱ្យធ្វើការប្រឡងសំខាន់ៗ ដែលត្រូវបានគ្រោងទុកសម្រាប់សប្តាហ៍ក្រោយ រួមទាំងការពិនិត្យផ្ទៃក្នុងសម្រាប់គោលបំណងនៃការប្រឡង។ លោក Kevin Yeung Yun-hung បាននិយាយថា
July 10, 2020 - កូវីដ-១៩ទីក្រុងតូក្យូកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៤៣ករណី ដែលជាការកើនឡើងខ្ពស់បំផុតថ្មីមួយទៀតមិនធ្លាប់មាន
អភិបាលក្រុងលោក Yuriko Koike បាននិយាយថា តួលេខនៃករណីជំងឺ COVID-19 ប្រចាំថ្ងៃក្នុងទីក្រុងតូក្យូបានកើនឡើងដល់ ២៤៣នាក់ នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលវាជាចំនួនកើនឡើងខ្ពស់បំផុតថ្មីមួយ។ យោងតាមរដ្ឋាភិបាលទីក្រុងបានឱ្យដឹងថា តួលេខចុងក្រោយគឺខ្ពស់បំផុតវ៉ាដាច់កំណត់ត្រាចាស់ ២២៤ ករណី (ម្សិលមិញ) ដោយផ្អែកលើការធ្វើតេស្តប្រហែលជា ៣,៤០០ ។ ទីក្រុងតូក្យូបាននិងកំពុងព្យាយាមទប់ស្កាត់ការផ្ទុះឡើងវិញនៃការឆ្លងនានា ចាប់តាំងពីភាពអាសន្នទូទាំងប្រទេសត្រូវបានដកចេញទាំងស្រុងកាលពីចុងខែឧសភា។ ល្បឿននៃការកើនឡើងនៃការឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុនធ្លាប់បានថយចុះ បន្ទាប់ពីករណីថ្មីនៅក្នុងរដ្ឋធានីបានកើនឡើងដល់ ២០៦នាក់ នៅថ្ងៃទី១៧ ខែមេសា ប៉ុន្តែយ៉ាងណាមួយរយេះចុងក្រោយនេះមានការកើនឡើងវិញ។ កាលពីថ្ងៃពុធមានករណីចំនួន ៧៥ ករណី
July 10, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយលើសារព័ត៌មាន South China Morning Post បានឲ្យដឹងថាស្ថានទូតចិនប្រចាំកាហ្សាក់ស្ថានបានបញ្ជាក់ថា ជំងឺរលាកសួតយ៉ាងចម្លែកថ្មីមួយ កំពុងឆ្លងដល់មនុស្សរាប់រយនាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ហើយវាត្រូវបានគេរាយការណ៍ថា មានភាពសាហាវជាងជំងឺ COVID-19 ។ ស្ថានទូតចិនបាននិយាយថា មន្ទីរសុខាភិបាលរបស់ប្រទេសកាហ្សាក់ស្ថាន កំពុងធ្វើការស្រាវជ្រាវប្រៀបធៀបទៅនឹងវីរុសរលាកសួត ប៉ុន្តែមិនទាន់បានកំណត់អត្តសញ្ញាណវីរុសនេះនៅឡើយទេ។ វាមិនច្បាស់ទេថា ហេតុអ្វីស្ថានទូតចិនបានពិពណ៌នាអំពីជំងឺនេះថាជា “ជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ” ឬព័ត៌មានអំពីបញ្ហានេះ ប៉ុន្តែមន្ត្រីនិងប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថានបានលើកឡើងថាវាជាជំងឺរលាកសួត។ យោងតាមគេហទំព័ររបស់ស្ថានទូតចិន តំបន់ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់គឺនៅក្នុងខេត្ត Atyrau និង Aktobe និងទីក្រុង Shymkent ខណៈតំបន់ទាំង ៣ នេះមានចម្ងាយឆ្ងាយពីគ្នារាប់រយ រាប់ពាន់គីឡូម៉ែត្រ។ រហូតមកដល់ពេលនេះមានករណីជំងឺរលាកសួតប្រហែល ៥០០ ករណី នៅក្នុងកន្លែងទាំង
July 10, 2020 - អន្តរជាតិ
អ្នកស្រី គីម យ៉ូចុង (Kim Yo Jong) ដែលត្រូវជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងបានលើកឡើងថា ប្រទេសរបស់គាត់អាចនឹងមានការរំសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្តូរជំហររបស់ខ្លួន។ អ្នកស្រីបានថ្លែងបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ តាមរយៈទីភ្នាក់ងារព័ត៌មានកូរ៉េកណ្តាល ដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០។ លោកស្រីបាននិយាយថា ជំនួបកំពូលមួយទៀតរវាងមេដឹកនាំ គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមិនចាំបាច់និងគ្មានប្រយោជន៍ សម្រាប់ទីក្រុងព្យុងយ៉ាងទាំងនៅឆ្នាំនេះ និងទៅអនាគតដរាបណាមិនមានការផ្លាស់ប្តូរអាកប្បកិរិយាប្រកបដោយចេតនាល្អ។ អ្នកស្រីបានសំដៅទៅលើការរំពឹងទុកថា កិច្ចប្រជុំកំពូលមួយនឹងត្រូវធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ដោយនិយាយថាវាអាចកើតឡើងប្រសិនបើមេដឹកនាំសម្រេចចិត្តជួបគ្នា ទោះបីជានោះជាអ្វីដែលគ្មាននរណាដឹងក៏ដោយ។ អ្នកស្រីក៏បាននិយាយដែរថា ប្រទេសកូរ៉េខាងជើងមិនមានចេតនាគំរាមកំហែងដល់សហរដ្ឋអាមេរិកទេ ហើយបងប្រុសរបស់គាត់គ្រាន់តែចង់ឱ្យមានភាពច្បាស់លាស់នឹងគ្នាប៉ុណ្ណោះ។ នេះគឺគាត់បានសំដៅទៅលើការបញ្ឈប់នុយក្លេអ៊ែរ និងមីស៊ីលសាកល្បងរបស់ក្រុងព្យុងយ៉ាង។
July 10, 2020 - អន្តរជាតិ
អគ្គរដ្ឋអាជ្ញានៃរដ្ឋកាលីហ្វ័រញ៉ានឹងដាក់ពាក្យបណ្តឹងនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីស្វះស្វែងរារាំងច្បាប់អន្តោប្រវេសន៍របស់រដ្ឋបាលលោក ដូណាល់ ត្រាំ ដែលអាចបង្ខំឱ្យនិស្សិតអន្តរជាតិរាប់ម៉ឺននាក់ត្រូវចាកចេញពីសហរដ្ឋអាមេរិក ប្រសិនបើគ្រប់មុខវិជ្ជានៅសាលារៀនរបស់ពួកគេត្រូវរៀនតាមអនឡាញ ខណៈការរៀនតាមប្រព័ន្ធអ៊ីនធឺណេតនេះ គឺជាចំណាត់ការសាលាដើម្បីទប់ទល់ការឆ្លងជំងឺ COVID-19 ។ អគ្គមេធាវីលោក Xavier Becerra បាននិយាយថា ច្បាប់ថ្មីនេះអាចបង្ខំនិស្សិតអន្តរជាតិប្រឈមហានិភ័យមិនថាទាំងខ្លួនឯង ឬទៅកាន់អ្នកផ្សេង ដោយសារការចូលរៀនដោយផ្ទាល់នៅអំឡុងពេលនេះ។ សេចក្តីប្រកាសស្តីពីការអនុវត្តច្បាប់អន្តោប្រវេសន៍និងគយអាមេរិក (ICE) បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងមិនចេញទិដ្ឋាការឱ្យសិស្សមួយចំនួន ដែលថ្នាក់រៀនរបស់ពួកគេត្រូវរៀនគ្រប់មុខវិជ្ជាតាមអ៊ីនធឺណេតនៅរដូវស្លឹកឈើជ្រុះខាងមុខនោះទេ។ សាកលវិទ្យាល័យហាវ៉ាដ និងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត ក៏បានដាក់ពាក្យបណ្តឹងលើច្បាប់ថ្មីនេះកាលពីថ្ងៃពុធ ដោយលើកហេតុផលថាច្បាប់ថ្មីនេះមិនយល់ពីសុខភាពរបស់និស្សិត និងមហាវិទ្យាល័យ ហើយនឹងបង្កភាពវឹកវរនៅតាមសាកលវិទ្យាល័យ និងមហាវិទ្យាល័យនានាទូទាំងប្រទេស។ សាកលវិទ្យាល័យកាលីហ្វ័រញ៉ាក៏បាននិយាយកាលពីថ្ងៃពុធដែរថា
July 10, 2020 - អន្តរជាតិ
ប៉ូលីសកូរ៉េខាងត្បូងបានឱ្យដឹងថា អភិបាលក្រុងសេអ៊ូលលោក Park Won-soon ត្រូវបានគេរកឃើញថាបានស្លាប់។ ប៉ូលីសបាននិយាយថា លោកអភិបាលក្រុងមិនបានបង្ហាញខ្លួននៅក្នុងសាលាក្រុងទីក្រុងសេអ៊ូលទេកាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថាគាត់មិនស្រួលខ្លួនទេ។ ប៉ុន្តែក្រោយមកគេបានដឹងច្បាស់ថា គាត់បានចាកចេញពីផ្ទះរបស់គាត់តាំងពីពេលព្រឹកថ្ងៃដដែលមកម៉្លេះ។ ប៉ូលីសនិយាយថា កូនស្រីរបស់គាត់បានប្រាប់ប៉ូលីសនៅពេលរសៀលម្សិលមិញថា នាងមិនអាចទាក់ទងលោកអភិបាលបានទេ ខណៈដែលទូរស័ព្ទរបស់គាត់ត្រូវបានបិទ។ មន្ដ្រីប៉ូលីសនិងអ្នកពន្លត់អគ្គិភ័យ បានចាប់ផ្តើមស្វែងរកលោក Park Won-soon ហើយបានរកឃើញសាកសពរបស់គាត់ នៅក្នុងតំបន់ព្រៃមួយភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍។ ប៉ូលីសកំពុងតែសម្លឹងមើលជុំវិញការស្លាប់របស់គាត់ ហើយនិយាយថាពួកគេមិនបានរកឃើញអ្វីដែលអាចជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋនោះទេ។ បណ្តាញសារព័ត៌មានកូរ៉េខាងត្បូងរាយការណ៍ថា ស្ត្រីម្នាក់ដែលធ្លាប់ធ្វើការជាលេខាធិការរបស់លោក Park Won-soon បានដាក់ពាក្យបណ្តឹងពីការយាយីផ្លូវភេទប្រឆាំងនឹងគាត់។ ប៉ូលីសបាននិយាយថា ពួកគេបានទទួលពាក្យបណ្តឹងកាលពីថ្ងៃពុធ ប៉ុន្តែបានបដិសេធមិននិយាយលម្អិតទេ ដោយនិយាយថាការស៊ើបអង្កេតកំពុងដំណើរការនៅឡើយ៕ អត្ថបទ៖ លីដា
July 10, 2020 - រថយន្ត
នាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអេឡិចត្រូនិក Tesla Inc លោក Elon Musk បានអះអាងថា ក្រុមហ៊ុនរបស់គាត់កំពុងខិតជិតដល់គោលដៅលើ ប្រព័ន្ធបើកបរដោយខ្លួនឯងកម្រិតទី៥ (level 5 autonomous driving technology) ដែលមានន័យថា រថយន្ត Tesla នឹងសមត្ថភាពក្នុងការស្ទង់មើលទិសដៅ បើកបរដោយមិនចាំបាច់មានកម្មវិធីបញ្ជា និងមានមនុស្សជំនួយបន្ថែមនោះទេ។ តាមរយៈសារជាវីដេអូនៅក្នុងពិធីសន្និសិទបច្ចេកវិទ្យា AI ពិភពលោក (WAIC) ប្រចាំឆ្នាំក្នុងទីក្រុងសៀងហៃ លោក Elon Musk បានបន្ថែមទៀតថា លោកមានទំនុកចិត្តថាក្រុមហ៊ុន Tesla នឹងទទួលបានមុខងារជាមូលដ្ឋាននៃបច្ចេកវិទ្យានេះនៅឆ្នាំនេះផ្ទាល់។ គួរជម្រាបដែរថាសព្វថ្ងៃនេះ Tesla
July 9, 2020









