- autoadmin
- រថយន្ត
ក្រុមហ៊ុនហុងដាម៉ូទ័ររបស់ប្រទេសជប៉ុននឹងទិញភាគហ៊ុន ១% ពីក្នុងក្រុមហ៊ុនផលិតអាគុយចិន Contemporary Amperex Technology (CATL) ដើម្បីចាប់ដៃគ្នាផលិតអាគុយរថយន្តអគ្គិសនី។ ការសម្រេចនេះបានធ្វើឡើងនៅពេលដែលទីផ្សាររថយន្តសម័យថ្មីកំពុងផ្លាស់ប្ដូរពីការប្រើប្រាស់រថយន្តប្រេង ដែលមានការសាយភាយខ្ពស់ មកប្រើប្រាស់រថយន្តប្រភេទអគ្គិសនីវិញ។ ក្រុមហ៊ុនហុងដាក៏គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីប្រើប្រាស់អាគុយរបស់ក្រុមហ៊ុន CATL នៅឆ្នាំ២០២២ ហើយនឹងពង្រីកភាពជាដៃគូជាមួយអ្នកផលិតអាគុយឱ្យបានរឹងមាំនៅទូទាំងសកលលោកនាពេលអនាគត។ ក្រុមហ៊ុនហុងដាបានចាប់ដៃគូជាមួយក្រមហ៊ុនជាច្រើនដើម្បីផលិតរថយន្តអគ្គិសនី រួមទាំងការសហការរួមគ្នាជាមួយក្រុមហ៊ុន GAC របស់ប្រទេសចិន។ ក្រុមហ៊ុនក៏បានបញ្ចេញរថយន្តអគ្គិសនី Everus VE-1 ប្រភេទ SUV ប្រើអាគុយរបស់ GAC នៅឯប្រទេសចិនកាលពីឆ្នាំមុនផងដែរ។ ក្រុមហ៊ុនហុងដាក៏បានចាប់ដៃគ្នាជាមួយ Hitachi Ltd ដើម្បីអភិវឌ្ឍបន្ទាប់បន្សំលើរថយន្ត Hybrid (សាំង និងអាគុយ),
July 13, 2020 - កូវីដ-១៩
សាំងហ្គាពួរបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣២២ សម្រាប់ថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះមានដល់ ៤៦,២៨៣ ករណី ហើយការស្លាប់នៅតែមាន ២៦នាក់ ដដែល។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនោះរួមមានករណីសហគមន៍ចំនួន ១១ និងករណីនាំចូលចំនួន ៥ ផងដែរ។ ក្រសួងបាននិយាយថា ករណីនៅថ្ងៃច័ន្ទនេះឡើងខ្ពស់បន្ដិច គឺភាគច្រើនដោយសារតែការធ្វើតេស្តតិចជាងមុនពីមន្ទីរពិសោធន៍ នៅអំឡុងថ្ងៃឈប់សម្រាកសាធារណៈ និងចុងសប្តាហ៍នៅថ្ងៃទី១០ និងទី១១ ខែកក្កដា។ ករណីភាគច្រើនៅតែជាពលករចំណាកស្រុក ដែលរស់នៅកកកុញនៅអន្តេវាសិកដ្ឋាន។ មានអ្នកជំងឺសរុបចំនួន ២៥៩នាក់ ត្រូវបានរំសាយនៅថ្ងៃនេះ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៤២,២៧១នាក់។
July 13, 2020 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីបាននិយាយថា ប្រទេសរុស្ស៊ីបានទទួលជោគជ័យលើការធ្វើតេស្ដលើមនុស្សសម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដំបូងគេបំផុតនៅលើពិភពលោក នៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ Sechenov ក្នុងទីក្រុងម៉ូស្គូ។ សាកលវិទ្យាល័យ Sechenov ត្រូវបានគេឱ្យដឹងថា បានចាប់ផ្ដើមធ្វើតេស្ដលើមនុស្សដោយប្រើវ៉ាក់សាំងបង្កើតដោយវិទ្យាស្ថានផ្នែករោគរាតត្បាត និងមីក្រូជីវសាស្រ្ត Gamalei តាំងតែពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែមិនបានបញ្ជាក់ថាមានអ្នកស្ម័គ្រចិត្តប៉ុន្មាននាក់បានចូលរួមនោះទេ។ ក្រុមអ្នកស្ម័គ្រចិត្តលើកដំបូងដែលបានចូលរួមតេស្ដវ៉ាក់សាំងនេះ នឹងត្រូវរំសាយចេញនៅថ្ងៃពុធ ហើយក្រុមទី២ នឹងរំសាយនៅថ្ងៃទី២០ ខែកក្កដា នេះផ្ទាល់។ យោងតាមលោក Alexander Lukashev នាយកវិទ្យាស្ថានវេជ្ជសាស្ត្រប៉ារ៉ាស៊ីត នៅសាកលវិទ្យាល័យ Sechenov បាននិយាយថា គោលបំណងនៃដំណាក់កាលនៃការសិក្សានេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងសម្រាប់សុខភាពមនុស្ស ហើយពួកគេបានធ្វើវាដោយជោគជ័យ។
July 13, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បាននិយាយថា ការពាក់ម៉ាស់អាចការពារខ្លួនអ្នកពីការឆ្លងជំងឺ COVID-19 បានចំនួន ៦៥% ដែលការសិក្សានេះបានផ្ដល់ជាប្រយោជន៍ថ្មីមួយទៀត ដើម្បីឆ្លើយតបទៅអ្នកស្រាវជ្រាវមុនៗដែលនិយាយថា ម៉ាស់អាចត្រឹមតែការពារអ្នកជំងឺពីការចម្លងទៅអ្នកផ្សេងទៀត។ បើតាមការសិក្សារបស់ក្រុមស្រាវជ្រាវមួយ មកពីមន្ទីរពេទ្យកុមារ UC Davis របស់សហរដ្ឋអាមេរិក ដឹកនាំឱ្យលោកវេជ្ជបណ្ឌិត Dean Blumberg បានឱ្យដឹងថា ការពាក់ម៉ាស់នេះមិនមែនត្រឹមតែការពារពីការចម្លងរបស់អ្នកជំងឺទៅកាន់អ្នកផ្សេងទេ ប៉ុន្តែការពារអ្នកដែលមិនមានជំងឺកុំឱ្យឆ្លងជំងឺបានទៀតផង។ លោកវេជ្ជបណ្ឌិត Dean Blumberg បាននិយាយថា គ្រប់គ្នាគួរតែពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ហើយអ្នកដែលមិនជឿលើការពាក់ម៉ាស់ វាប្រៀបដូចជាមិនជឿថាផែនដីមានទំនាញដូចគ្នា។ ការចម្លងសំខាន់ចំនួន ២ នៃជំងឺ COVID-19 គឺទី១តាមរយៈតំណក់តូចៗ
July 13, 2020 - កូវីដ-១៩
នៅចំពេលដែលប្រទេសនានាបានចាប់ផ្ដើមបើកទ្វារសេដ្ឋកិច្ច និងអាជីវកម្មខ្លួនឡើងវិញ ករណីជំងឺ COVID-19 ក៏បានកើនឡើងកាន់តែខ្លាំង។ ផ្នែកមួយចំនួននៃប្រទេសដែលមានករណីច្រើនទាំងនោះ ក៏បានមើលឃើញពីការកើនឡើងថ្មីៗដែលច្រើនជាងនៅមុនពេលជំងឺ COVID-19 ផ្ទុះឡើងដំបូងទៅទៀត។ ឥឡូវនេះ បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ Worldometers នៅរសៀលថ្ងៃច័ន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ១៣លាននាក់ ខណៈអ្នកស្លាប់ដោយសារជំងឺនេះ បានកើនដល់ជាង ៥៧០,០០០ នាក់ ផងដែរ។ គិតត្រឹមរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺ COVID-19 បានកើនដល់ ១៣,០៤២,៥៦៤ នាក់ ហើយចំនួនអ្នកស្លាប់បានកើនដល់
July 13, 2020 - អន្តរជាតិ
អាមេរិក៖ ទឹកអនាម័យ ឬជែលសម្រាប់លាងដៃបានក្លាយជាទំនិញមានតម្រូវការខ្ពស់បំផុតក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ ១៩ នេះ រហូតដល់នៅតាមតំបន់ខ្លះទឹកអនាម័យត្រូវលក់ដាច់អស់ពីស្កុក និងផលិតមិនទាន់ទៀតផង។ ដោយសារតែទឹកអនាម័យមានតម្រូវការខ្ពស់ដូចនេះហើយទើប មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសលួចផលិតទឹកអនាម័យដែលគ្មានគុណដើម្បីបន្លំដាក់នៅក្នុងទីផ្សារ។ តាមធម្មតាទឹកអនាម័យដែលគ្មានគុណភាពទាំងនោះត្រូវបានផលិតឡើងដោយផ្សំជាមួយនឹងជាតិមេតាណុលខ្ពស់បំផុតអាចពី ៦០-៧០ % ហើយកម្រិតដ៏ខ្ពស់នៃជាតិមេតាណុលនេះអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះស្បែកដៃរបស់លោកអ្នក។ បើយោតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន cnn បានឲ្យដឹងថា រដ្ឋបាលចំណីអាហារនិងឱសថអាមេរិកបានរកឃើញទឹកអនាម័យចំនួន ៥ ប្រភេទដែលគ្មានគុណភាពនិងកំពុងត្រូវបានដាក់លក់ក្នុងទីផ្សារអាមេរិក ដែលទឹកអនាម័យទាំងនោះមានដូចជា៖ ១៖Grupo Insoma’s Hand Sanitizer Gel Unscented, 70% alcohol ២៖Transliquid Technologies’ Mystic Shield Protection Hand Sanitizer
July 13, 2020 - អន្តរជាតិ
ក្រុមពន្លត់អគ្គិភ័យកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពន្លត់ភ្លើងនៅលើនាវាចម្បាំងអាមេរិក ដែលកំពុងចតនៅឯមូលដ្ឋានកងទ័ពជើងទឹកទីក្រុងសាន់ឌីហ្គោ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នាវាត្រូវបានគេរាយការណ៍ថា មានផ្ទុកមនុស្សចំនួន ១៦០នាក់ នៅពេលអគ្គិភ័យបានលេចឡើង ហើយជាលទ្ធផលមានមនុស្ស ២១នាក់ បានរងរបួសដោយសារអគ្គិភ័យនេះ។ អគ្គិភ័យបានឆាបឆេះនាវាម៉ូដែល USS Bonhomme Richard នៅម៉ោងប្រមាណ ៨ និង ៣០ នាទី ព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ហើយផ្សែងនៅតែបន្តសាយភាយចេញពីនាវាជិត ១១ម៉ោងក្រោយមក។ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «មាននាវិក ១៧នាក់ និងជនស៊ីវិល ៤នាក់ ត្រូវបានទទួលការព្យាបាលសម្រាប់របួសដែលមិនគ្រោះថ្នាក់ដល់ជីវិត នៅមន្ទីរពេទ្យក្នុងតំបន់»។ គួរឱ្យដឹងដែរថានាវា USS Bonhomme Richard
July 13, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃច័ន្ទ ទី១៣ ខែកក្កដា បានឱ្យដឹងថា ប្រទេសថៃរំពឹងនឹងបញ្ចប់ដោយជោគជ័យនូវការបង្កើតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅអំឡុងត្រីមាសទី៣ នៃឆ្នាំ២០២១ ហើយបន្ទាប់ពីនោះពួកគេនឹងចាប់ផ្ដើមការផលិតវ៉ាក់សាំងទ្រង់ទ្រាយធំ តាមរយៈក្រុមហ៊ុនជីវបច្ចេកវិទ្យា BioNet Asia ។ ការបង្កើតវ៉ាក់សាំងនេះផងដែរគឺជាការចាប់ដៃគ្នារវាងក្រុមអ្នកស្រាវជ្រាវថៃ និងសាកលវិទ្យាល័យផេនស៊ីលវេនៀ (University of Pennsylvania) នៃសហរដ្ឋអាមេរិក។ ការធ្វើតេស្ដទៅលើសត្វស្វាបានបង្ហាញថា អង្គបដិប្រាណ (antibodies) របស់វាមានការកើនឡើងកម្រិតខ្ពស់ ដែលជាក្ដីសង្ឃឹមថ្មីមួយទៀតដើម្បីឈានទៅដល់ការធ្វើតេស្ដលើមនុស្សនៅខែតុលា និងការបង្កើតវ៉ាក់សាំងជាផ្លូវការ។ គួរឱ្យដឹងដែរថាក្រុមអ្នកស្រាវជ្រាវថៃ និងដៃគូ បានកំពុងតេស្តវ៉ាក់សាំងលើសត្វស្វាចំនួន ១៣ក្បាល ដោយប្រើវ៉ាក់សាំង mRNA នៅឯមជ្ឈមណ្ឌលស្រាវជ្រាវជាតិនៃសាកលវិទ្យាល័យជាតិនៅសារ៉ាបូរី ហើយពួកគេកំពុងមានក្ដីសង្ឃឹមខ្ពស់ថា
July 13, 2020 - អន្តរជាតិ
ទីបំផុតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេប្រទះឃើញថាបានពាក់ម៉ាស់ នៅពេលដែលគាត់បានទៅជួបជាមួយទាហានដែលរងរបួស និងបុគ្គលិកថែទាំសុខភាពជួរមុខ នៅឯមន្ទីរពេទ្យវេជ្ជសាស្ត្រយោធាមួយនៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។ នៅក្នុងដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ Walter Reed គេបានសម្គាល់ថា វាជាលើកដំបូងបំផុតដែលលោក ដូណាល់ ត្រាំ បានពាក់ម៉ាស់ ព្រោះថាប្រធានាធិបតីរូបនេះតែងតែជំទាស់មិនព្រមពាក់ម៉ាស់រហូតមក ទោះបីអាមេរិកមានករណីអ្នកឆ្លងជំងឺ COVID-19 ហក់ឡើងដល់លេខ១ទាំងតួលេខស្លាប់ និងឆ្លងសរុបក៏ដោយ។ ពោលគឺសហរដ្ឋអាមេរិកមានករណីសរុបចំនួន ៣.៤ លាននាក់ ខណៈមានអ្នកស្លាប់ចំនួន ១៣៧,០០០នាក់ គិតមកទល់ពេលនេះ។ រំលឹកដែរថាកាលពីមុនប្រធានាធិបតីរូបនេះតែងតែមិនពាក់ម៉ាស់ ហើយក៏ធ្លាប់បានប្រាប់ទៅពលរដ្ឋរបស់គាត់ថា វាជាជម្រើសផ្ទាល់ខ្លួនចង់ពាក់ឬមិនពាក់ម៉ាស់ក៏ដោយ។ លោកប្រធានាធិបតី
July 13, 2020 - អន្តរជាតិ
រដ្ឋជាង ៤០% នៅសហរដ្ឋអាមេរិកបានបញ្ឈប់ការបើកសកម្មភាពអាជីវកម្មឡើងវិញ ឬបង្កើនការរឹតត្បិតឡើងវិញ ខណៈពេលដែលប្រទេសនេះមានការកើនឡើងនៃការឆ្លងជំងឺ COVID-19 ។ បើយោងតាមរបាយការណ៍សរុបដោយសាកលវិទ្យាល័យចនហបគីនស៍បានឱ្យដឹងថា ចំនួនករណីថ្មីកាលពីថ្ងៃសៅរ៍នៅអាមេរិកមានចំនួន ៦១,៣៥២ ករណី ខណៈនៅរដ្ឋផ្លរីដាមានករណីចំនួន ១៥,០០០ ករណី ដែលជាចំនួនប្រចាំថ្ងៃធំបំផុតមិនធ្លាប់មាន។ ឥឡូវនេះមានមនុស្សប្រហែល ៧,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋផ្លរីដា ដែលកំពុងធ្វើឱ្យប្រព័ន្ធថែទាំសុខភាពកាន់តែពិបាក។ យ៉ាងហោចណាស់មានរដ្ឋចំនួន ២១ ក្នុងចំណោម ៥០ កំពុងពិនិត្យឡើងវិញនូវគោលការណ៍ក្នុងការបើកអាជីវកម្មឡើងវិញ ឬបញ្ឈប់សកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះផងដែរអភិបាលរដ្ឋតិចសាស់ និងរដ្ឋផ្លរីដា បានបញ្ជាឱ្យមានការរឹតត្បិតជាថ្មីម្តងទៀតនៅតាមបារ និងភោជនីយដ្ឋាន ដែលកន្លែងទាំងនេះមានហានិភ័យខ្ពស់ក្នុងការឆ្លងរាលដាល។ ចំណែករដ្ឋមួយចំនួននៅភាគពាយព្យ និងខាងត្បូង ក៏បានបញ្ឈប់ការស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញផងដែរ។ ទោះជាយ៉ាងណាក៏ដោយអ្នកខ្លះនិយាយថា
July 13, 2020









