autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយជាបឋមរបស់ព័ត៌មានអង់គ្លេស BBC នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីសុខាភិបាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងអំពាវនាវដល់អ្នកដែលបានទៅទស្សនាមហោស្រពជាង ៨០០នាក់ ឱ្យទៅធ្វើតេស្តរកមើលជំងឺ COVID-19 បន្ទាប់ពីមហោស្រពនោះត្រូវបានរកឃើញថា ជាប្រភពនៃករណីរាប់សិបដែលត្រូវបានរកឃើញនាពេលថ្មីៗនេះ។ ស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា មហោស្រពបានដំណើរការនៅចន្លោះថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា នៅឯរោងមហោស្រពមួយនៅ Shinjuku ។ ក្រុមហ៊ុន Rise Communication Co. ដែលជាអ្នករៀបចំមហោស្រពនេះបាននិយាយថា មានតារាសម្តែង១៦នាក់ បុគ្គលិក៥នាក់ និងទស្សនិកជន៩នាក់បានឆ្លងជំងឺនេះ។ ដូច្នេះហើយអាជ្ញាទីក្រុងកំពុងអំពាវនាវដល់អ្នកដែលបានទៅទស្សនាទាំង

    July 14, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Thejakartapost បានរាយការណ៍ថា ក្រសួងកសិកម្មនៃប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផលិតខ្សែកការពារមេរោគកូវីដ ១៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩។ បើតាមលោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ីបានបញ្ជាក់ថា ខ្សែកសម្រាប់ការពារមេរោគកូវីដ ១៩ ត្រូវបានផ្សំឡើងដោយមានលាយបញ្ចូលគ្នារវាងប្រេងដែលជាឱសថធម្មជាតិចំនួន​ ៧០០ ប្រភេទផ្សេងគ្នា ដោយប្រេងទាំងអស់នោះសុទ្ធតែមានប្រសិទ្ធភាពខ្ពស់ក្នុងសម្រាប់ការពារការចម្លងមេរោគ។ លោក Syahrul Yasin Limpo  បានបន្តថា កន្លងក្រុមអ្នកជំនាញផ្នែកស្រាវជ្រាវឱសថធម្មជាតិបានរកឃើញថា ប្រសិនបើយើងពាក់ខ្សែកពិសេសនេះរយៈពេល ១៥ នាទីនៅក្នុងចំណោមហ្វូងមនុស្សនោះខ្សែកនឹងជួយការពារការចម្លងមេរោគផ្សេងបាន ៤២ %​ និងការពារបានរហូតដល់ ៨០% ប្រសិនបើពាក់វារយៈពេល ៣០ នាទី។

    July 14, 2020
  • អន្តរជាតិ

    រដ្ឋាភិបាលនិងសហជីពបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទ ដោយផ្តល់ប្រាក់ឈ្នួលជាង ៨ ពាន់លានអឺរ៉ូ (៩ពាន់លានដុល្លារ) ដើម្បីបន្ថែមដល់បុគ្គលិកសុខាភិបាល ខណៈនាយករដ្ឋមន្រ្តីទើបកាន់តំណែងថ្មីលោក Jean Castex បានទទួលស្គាល់ថា ការផ្លាស់ប្តូរនេះវាហាក់យឺតពេលទៅហើយ។ នៅអំឡុងពេលប្រទេសបារាំងប្រឈមនឹងការផ្ទុះឡើងខ្ពស់បំផុត ប្រជាជនតែងតែបានអបអរសាទររាល់បុគ្គលិកសុខាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ព្រោះបើគ្មានការយកចិត្តទុកដាក់ពីបុគ្គលិកពេទ្យជួរមុខ ស្ថានភាពនឹងអាក្រក់ស្រមៃមិនចេញនោះទេ។ កញ្ចប់ទឹកប្រាក់ ៧​.៥ ពាន់លានអឺរ៉ូ (៨.៥ ពាន់លានដុល្លារ) សម្រាប់ការដំឡើងប្រាក់ខែគិលានុបដ្ឋាយិកា និងអ្នកថែទាំ ដែលពួកគេនឹងទទួលបានការដំឡើងប្រចាំខែជាមធ្យម ១៨៣អឺរ៉ូ (២០៨ដុល្លារ)។ ក៏មានទឹកប្រាក់ចំនួន ៤៥០ លានអឺរ៉ូ (៥១០លានដុល្លារ) សម្រាប់ដំឡើងឱ្យក្រុមគ្រូពេទ្យធ្វើការក្នុងវិស័យសាធារណៈ ដែលជាសកម្មភាពមួយដែលមានគោលបំណងទាក់ទាញពួកគេ ពីការទៅធ្វើការឱ្យគ្លីនិកឯកជនដែលរកចំណូលបានច្រើន។ បន្ទាប់ពីមានពិធីចុះហត្ថលេខាដែលមានរយៈពេល

    July 14, 2020
  • អន្តរជាតិ

    ចិន៖ សារព័ត៌មាន shanghaiist បានរាយការណ៍ថា រថយន្តក្រុងមួយគ្រឿងដែលកាលពីពេលថ្មីនេះៗបានធ្លាក់ចូលទៅក្នុងប្រលាយទឹកមួយកន្លែងនៅក្នុងប្រទេសចិននិងបានសម្លាប់មនុស្សជាច្រើននាក់នោះមិនមែនជាគ្រោះថ្នាក់ចៃដន្យឡើយ តែវាជាចេតនារបស់របស់អ្នកបើកបរផ្ទាល់តែម្តងដែលចង់បើករថយន្តទម្លាក់ចូលទៅក្នុងទឹក។ គួរម្លឹកជូនថា កាលពីសប្តាហ៍មុននេះមានរថយន្តក្រុងមួយគ្រឿងបានបើកធ្លាក់ទឹកប្រលាយមួយកន្លែងនៅក្នុងក្រុង Anshun ខេត្ត Guizhou ប្រទេសចិន និងបានសម្លាប់អ្នកដំណើរសរុបចំនួន ២១ នាក់ហើយក្នុងនោះមានសិស្សសាលាចំនួន ៥នាក់ដែលទើបត្រលប់មកពីធ្វើការប្រលងថ្នាក់ជាតិដើម្បីចូលរៀនថ្នាក់មហាវិទ្យាល័យក៏បានស្លាប់បាត់បង់ជីវិតផងដែរ។ ភ្លាមៗក្រោយកើតមានហេតុការណ៍នេះគេគិតថា ទំនងជាអ្នកបើកបរបើកជ្រុលចង្កូតឬរថយន្តមានបញ្ហា តែវាគួរឲ្យសង្ស័យខ្លាំងណាស់ព្រោះអ្នកបើកបរបានបើកលើផ្លូវមួយខ្សែនេះរាល់ថៃ្ងដោយសុវត្ថិភាពរយៈពេល ២៣​ឆ្នាំមកហើយនៃអាជីពជាអ្នកបើកបររបស់គាត់។ យ៉ាងណាក្តី បន្ទាប់ពីការស៊ើបអង្កេតគេបានឃើញការពិតថា បុរសជាអ្នកបើកបរមានឈ្មោះថា Zhang អាយុ ៥២ ឆ្នាំ ហើយរូបគាត់រស់នៅក្នុងផ្ទះជួលមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋ។ មុនពេលកើតហេតុលោក Zhang  បានទទួលប្រាក់ចំនួន ៧២,៥៤២ យន់ (១,៣៦១ ដុល្លារអាមេរិក) ពីអាជ្ញាធរជាថ្នូរនឹងការចាកចេញពីផ្ទះរបស់គាត់

    July 14, 2020
  • អន្តរជាតិ

    ជនបរទេសចំនួន ១២នាក់ ត្រូវបាននិរទេសចេញ និងរារាំងមិនឱ្យចូលប្រទេសសាំងហ្គាពួរវិញឡើយ ពីព្រោះពួកគេមិនគោរពតាមវិធានការរក្សារគម្លាតប្រកបដោយសុវត្ថិភាព នៅក្នុងអំឡុងពេលដែលសាំងហ្គាពួរកំពុងអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ អាជ្ញាធរអន្តោប្រវេសន៏ និងអធិការកិច្ច (ICA) និងមន្ត្រីប៉ូលីសសាំងហ្គាពួរ បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែកក្កដា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ជនបរទេសទាំងនោះបានប្រព្រឹត្តបទល្មើស ៣ ករណីខុសៗគ្នា ដោយមានជនជាម៉ាឡេស៊ីម្នាក់ ជនជាតិចិនម្នាក់ និងជនជាតិឥណ្ឌា១០នាក់។ ករណីទី១គឺជាបុរសជនជាតិម៉ាឡេស៊ី អាយុ២៣ឆ្នាំ ជាអ្នកកាន់ប័ណ្ណការងារ ដែលបានហៅមិត្តភក្តិមកផឹកស៊ីជាមួយគ្នានៅផ្ទះខ្លួន ហើយបន្ទាប់មកក៏ទាញម៉ូតូដឹកគ្នាទៅផ្ទះរៀងខ្លួន ប៉ុន្តែត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនបាន។ គាត់ត្រូវបានចោទប្រកាន់ពីបទបើកបរទាំងស្រវឹង និងរំលោភលើការរឹតត្បិតសម្រាប់ការចេញដោយមិនចាំបាច់ និងការហាមឃាត់លើការជួបជុំ។ គាត់ត្រូវបានគេពិន័យជាទឹកប្រាក់ ៤,០០០ ដុល្លារ

    July 14, 2020
  • អន្តរជាតិ

    អាមេរិក៖ បុរសអាមេរិកវ័យ ៣០ ឆ្នាំម្នាក់ត្រូវបានសារព័ត៌មាន បាងកកប៉ុស្ដិ៍ រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារជំងឺ COVID-19 បន្ទាប់ពីគាត់បានទៅចូលរួមពិធី “ជប់លៀងកូវីដ”។ បើតាមអ្នកស្រីវេជ្ជបណ្ឌិត Jane Appleby​ ដែលជាប្រធានផ្នែកវេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យ Methodist ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា បើទោះជំងឺ COVID-19 បានសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោកក៏ដោយ ក៏ពលរដ្ឋអាមេរិកមួយចំនួនតូចហាក់មិនខ្លាចជំងឺនេះទាល់តែសោះ ដោយអ្នកខ្លះគិតថាពួកគេនៅក្មេងមិនងាយឆ្លងជំងឺ ហើយបើទោះជាឆ្លងក៏អាចព្យាបាលវិញបានដោយងាយដែរ។ ជាក់ស្ដែងដូចក្នុងករណីខាងលើនេះ គឺបុរសជនរងគ្រោះបានសម្រេចទៅចូលរួមពិធី “ជប់លៀងកូវីដ” ដែលរៀបចំឡើងដោយអ្នកជំងឺ COVID-19 ម្នាក់ ​ហើយគោលបំណងក្នុងការទៅចូលរួមពិធីដ៏គឃ្លើននេះ គឺព្រោះតែបុរសជនរងគ្រោះចង់បង្ហាញថា គាត់នៅវ័យក្មេងមានសុខភាពល្អគ្រប់គ្រាន់ទប់ទល់ជំងឺបាន ហើយមិនងាយឆ្លងដូចមនុស្សចាស់ជរា និងអ្នកមានជំងឺប្រចាំកាយស្រាប់នោះទេ។ មុនពេលដែលបុរសជាជនរងគ្រោះបានស្លាប់

    July 14, 2020
  • អន្តរជាតិ

    បុគ្គលិកក្រុមហ៊ុនម៉ៅការឯកជនដែលធ្វើការនៅមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍សហរដ្ឋអាមេរិកជាង ៩៣០នាក់ បានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ បុគ្គលិកម៉ៅការទាំងនោះគឺមកពីក្រុមហ៊ុន​ CoreCivic (CXW.N), ក្រុមហ៊ុន GEO Group (GEO.N), ក្រុមហ៊ុន Management & Training Corp (MTC) និងក្រុមហ៊ុន LaSalle Corrections ដែលពួកគេធ្វើការឱ្យទីភ្នាក់ងារច្បាប់អន្តោប្រវេសន៍និងគយអាមេរិក (ICE) នៅក្នុងការតាមចាប់ខ្លួនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងនោះក៏រួមមានបុគ្គលិករបស់ ICE ផ្ទាល់ចំនួន ៤៥នាក់ ដែលបានតេស្ដវិជ្ជមានជាមួយជំងឺរាតត្បាត COVID-19 នេះ។ ឥឡូវនេះក្រុមអ្នកច្បាប់បានលើកឡើងពីការព្រួយបារម្ភ អំពីការរីករាលដាលនៅជិតមណ្ឌលឃុំឃាំងចំនួន ៧០

    July 14, 2020
  • អន្តរជាតិ

    ប្រមុខអង្គការសុខភាពពិភពលោកបានព្រមានថា ប្រទេសជាច្រើនមិនបានដោះស្រាយបញ្ហាជំងឺរាតត្បាត COVID-19 ឱ្យបានត្រឹមត្រូវនោះទេ។ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះថា ករណីជំងឺ COVID-19 ប្រចាំថ្ងៃបានកើនឡើងកាន់តែខ្លាំងឡើងៗ ដោយកាលពីថ្ងៃអាទិត្យ WHO បានទទួលរបាយការណ៍ថាមានករណីថ្មីជាង ២៣០,០០០ ត្រូវបានបញ្ជាក់។ វាជាចំនួនកើនឡើងប្រចាំថ្ងៃខ្ពស់ជាងគេមួយទៀត ដូច្នេះលោកប្រធានបាននិយាយថា «មានប្រទេសជាច្រើនកំពុងដើរផ្លូវខុស»។ លោកក៏បានព្រមានផងដែរថា ប្រសិនបើរដ្ឋាភិបាលមិនដាក់ចេញនូវយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដែលផ្តោតលើការលុបបំបាត់ការឆ្លង និងការជួយសង្គ្រោះជីវិតទេនោះ ជំងឺរាតត្បាតនឹងកាន់តែអាក្រក់ទៅៗ និងកាន់តែអាក្រក់ទៅៗ។ ប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកលោក Michael Ryan ក៏បាននិយាយដល់បណ្តាប្រទេសនៅអាមេរិកខាងជើង និងខាងត្បូង ដែលតំបន់ទាំងនោះជាកន្លែងជំងឺ COVID-19 នៅតែបន្តកើតមាន។

    July 14, 2020
  • អន្តរជាតិ

    ឥណ្ឌា៖ ក្រុមឧហ្សាហ៍កម្មសណ្ឋាគារធំៗប្រមាណជា ៣,០០០ កន្លែងនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌាបានសម្រេចព្រមគ្នាមិនផ្តល់បន្ទប់ស្នាក់នៅចំពោះភ្ញៀវទេសចរណ៍ចិនឡើយ ហើយការសម្រេចដូចនេះគឺដើម្បីប្រឆាំងនឹងចិន ដែលមានការប៉ះទង្គិតផ្នែកយោធាយ៉ាងធ្ងន់ធ្ងរនៅច្រកព្រំដែនឥណ្ឌា-ចិន។ គួរម្លឹកជូនថា កាលពីខែមុនមានការវាយប្រហារមួយបានផ្ទុះឡើងរវាងយោធាចិននិងយោធាឥណ្ឌានៅតំបន់ហិម៉ាឡៃ ដែលការវាយប្រហារនោះបានធ្វើឲ្យយោធាឥណ្ឌាចំនួន ២០ នាក់បានស្លាប់បាត់បង់ជីវិត។ សកម្មភាពនេះបានធ្វើឲ្យពលរដ្ឋឥណ្ឌាមានចិត្តខឹងចំពោះប្រទេសចិនជាខ្លាំង ព្រោះចិនគឺជាដើមហេតុបង្កឲ្យមានបញ្ហានេះកើតឡើងក្នុងឥរិយាបថយ៉ាងគឃ្លើនបំផុត។​ បន្ទាប់ពីមានហេតុការណ៍នេះពលរដ្ឋឥណ្ឌានៅតាមច្រកព្រំដែនបាននាំគ្នាធ្វើពហិការឈប់ប្រើប្រាស់ទំនិញផលិតនៅក្នុងប្រទេសចិន ហើយពលរដ្ឋនៅទីក្រុងវិញនាំគ្នាឈប់ប្រើប្រាស់ផលិតផលបច្ចេកវិទ្យាចិនដូចជាទូរស័ព្ទម៉ាក Huawei  ហើយសូម្បីតែកម្មវិធីក្នុងទូរស័ព្ទដ៏ល្បីរបស់ចិនគឺកម្មវិធី TikTok និងកម្មវិធីរបស់ចិនចំនួន ៥៨ ផ្សេងទៀតក៏ត្រូវបានអាជ្ញាធរឥណ្ឌាហាមឃាត់មិនឲ្យពលរដ្ឋខ្លួនប្រើប្រាស់ដែរ។ គួរបញ្ជាក់ជូនថា ប៉ុន្មានខែចុងក្រោយនេះឥណ្ឌានិងចិនហាក់មិនត្រូវគ្នាឡើយ ហើយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានការសម្របសម្រួលណាមួយដែលជួយធ្វើឲ្យភាគីទាំង ២ អាចមើលមុខគ្នាដោយត្រង់វិញបាននៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ nikkei

    July 14, 2020
  • អន្តរជាតិ

    ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយ នៅឯភាគខាងជើងប្រទេសអ៉ីតាលី ដែលជាកន្លែងស្ថិតនៅចំកណ្តាលនៃការផ្ទុះឡើងនៃប្រទេសនេះនិយាយថា អ្នកជំងឺ COVID-19 នៅមានបញ្ហាសុខភាពដែលមិនអាចបាត់ទៅវិញនោះទេ។ លោកវេជ្ជបណ្ឌិត Roberto Cosentini ប្រធានផ្នែកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ Papa Giovanni XXIII ក្នុងទីក្រុង Bergamo តំបន់ Lombardy បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកបានឃើញករណីមួយចំនួន ដែលអ្នកជំងឺនៅតែមានបញ្ហារ៊ាំរ៉ៃបន្ទាប់ពីពួកគេបានជាពីជំងឺ COVID-19 ប៉ុន្តែមិនបានបញ្ជាក់ថាក្នុងទំហំប៉ុនណានោះទេ។ រំលឹកដែរថាមន្ទីរពេទ្យ Papa Giovanni XXIII កាលពីពាក់កណ្ដាលខែមីនា ត្រូវបានគេមើលឃើញពីការកើនឡើងនៃចំនួនអ្នកចូលបន្ទប់ ICU ហើយក៏មានវីដេអូទាក់ទងនឹងសកម្មភាពនោះបង្ហោះលើអ៉ីធឺណេតផងដែរ។ ក្នុងទីក្រុង Bergamo ធ្លាប់ជាកន្លែងមានការរាលដាលបំផុតមួយនៅទ្វីបអ៉ឺរុប ហើយមានពេលមួយនោះ

    July 13, 2020