autoadmin
  • កូវីដ-១៩

    ទីក្រុងតូក្យូបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៨០ករណី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលវាធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ការឆ្លងថ្មីៗកំពុងរីករាលដាលនៅក្នុងសហគមន៍យ៉ាងទូលំទូលាយ ហើយវាអាចនឹងបែកចេញទៅក្រៅរាជធានីឆាប់ៗ។ ​យោងតាមអភិបាលក្រុងអ្នកស្រី Yuriko Koike បាននិយាយថា តួលេខនេះជាកំណត់ត្រាច្រើនបំផុតថ្មីមួយទៀត ខណៈដែលករណីថ្មីៗត្រូវបានរកឃើញពីការធ្វើតេស្ដចំនួន ៤,០០០ ។ ការផ្ទុះឡើងដំបូងនៅក្នុងទីក្រុងតូក្យូគឺមកពីក្លឹបរាត្រី ប៉ុន្តែឥឡូវនេះមានករណីជាច្រើនបានកើតឡើងពីទីតាំងក្នុងស្រុក ដូចជាភោជនីយដ្ឋាន បារ និងកន្លែងធ្វើការ។ ជាក់ស្ដែងក្នុងចំណោមករណីចំនួន ១៦៥នាក់ របស់ទីក្រុងតូក្យូកាលពីថ្ងៃពុធ គឺមានករណីចំនួន ១៣ ដែលចេញពីក្លឹបកម្សាន្ត។ ជំងឺ COVID-19 មិនត្រឹមតែរីករាលដាលគ្រប់វិស័យប៉ុណ្ណោះទេ ថែមទាំងទូទាំងប្រទេសទៀតផង។

    July 16, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ សារព័ត៌មាន straitstimes បានរាយការណ៍ថា មានបុរសសិង្ហបុរីម្នាក់បានរងគ្រោះរហូតត្រូវកាត់ម្រាមដៃចង្អុលចោល បន្ទាប់ពីគាត់បានយកម្រាមដៃនោះទៅលាងសម្អាតបង្គាដែលមានបាក់តេរី។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុបុរសជាជនរងគ្រោះបានទិញបង្គាមកពីផ្សារ និងលាងសម្អាតវាជាធម្មតា ដោយគាត់បានប្រើចង្អុលដៃនៃដៃខាងស្តាំរបស់គាត់ច្រើនជាងគេក្នុងការសម្អាតនោះ។ បន្ទាប់ពីធ្វើការលាងសម្អាតបង្គារួច ម្រាមដៃចង្អុលរបស់គាត់បានប្រែជាខ្មៅ ហើយក្នុងរយៈពេល ២៤ ដៃចង្អុលនោះក៏ផ្ដើមមានការឈឺចាប់ ហើយបុរសជាជនរងគ្រោះក៏ផ្ដើមមានអាការៈក្តៅខ្លួននិងក្អួតផងដែរ។ ស្ថិតនៅក្នុងស្ថានភាពដូចនេះបុរសរងគ្រោះបានទៅមន្ទីរពេទ្យ តែវាដូចជាយឺតពេលបន្ថិចហើយព្រោះដៃចង្អុលរបស់គាត់បានប្រែក្លាយទៅជាដំបៅនិងត្រូវតែបង្ខំចិត្តកាត់ចោលមួយកំណាត់ខាងលើ មុនពេលវាក្លាយជាដំបៅធំជាងនេះទៀត។ វេជ្ជបណ្ឌិតជំនាញបានពន្យល់ថា ម្រាមដៃចង្អុលរបស់ជនរងគ្រោះមានរបួសបន្តិចស្រាប់មុនពេលគាត់លាងបង្គានោះ ហើយដោយនៅក្នុងខ្លួនបង្គាមានផ្ទុកនូវបាក់តេរីប្រភេទ Flesh-eating bacteria ទៀតនោះ វាក៏បង្កឲ្យម្រាមដៃរបស់គាត់ត្រូវមានដំបៅរលួយតែម្តង ហើយក្នុងករណីដែលគេមិនសម្រេចកាត់ម្រាមដៃមួយកំណាត់ចោលទេ វានឹងបង្កឲ្យមានដំបៅរលួយដល់ដៃទាំងមូលរបស់គាត់ទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ straitstimes

    July 16, 2020
  • អន្តរជាតិ

    ជនល្មើស Daniel Lewis Lee ត្រូវបានតុលាការអាមេរិកកាត់ទោសប្រហារជីវិតកាលពីព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងការប្រហារជីវិតសហព័ន្ធលើកដំបូងបំផុតក្នុងរយៈពេល ១៧ឆ្នាំ បន្ទាប់ពីតុលាការកំពូលបានចេញសេចក្តីសម្រេចមួយទាំងយប់ថាអាចប្រហារជីវិតបាន។ ជនល្មើស Daniel Lewis Lee ត្រូវបានអ្នកប្រកាសថាទទួលមរណភាពនៅម៉ោង ៨ និង ០៧ នាទីព្រឹក (ET) នៅទីក្រុង Terre Haute រដ្ឋ Indiana ។ ពាក្យចុងក្រោយរបស់គាត់គឺបាននិយាយថា៖«ខ្ញុំមិនបានធ្វើវាទេ។ ខ្ញុំបានធ្វើឱ្យមានកំហុសជាច្រើននៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិនមែនជាឃាតករទេ។ អ្នកកំពុងសម្លាប់មនុស្សគ្មានកំហុសហើយ» នេះបើយោងតាមការចុះផ្សាយរបស់ CNN ។

    July 16, 2020
  • បច្ចេកវិទ្យា

    ក្រុម Hacker មិនស្គាល់អត្តសញ្ញាណបានហែកចូលគណនី Twitter បុគ្គលល្បីៗជាច្រើនកាលពីថ្ងៃពុធ នៅក្នុងការឆបោកទាក់ទងនឹង Bitcoin រួមមានគណនីរបស់អតីតប្រធានាធិបតីអាមេរិក Barack Obama, បេក្ខភាពប្រធានាធិបត្យនាំមុនរបស់បក្សប្រជាធិបតេយ្យលោក Joe Biden, លោក Mike Bloomberg និងមហាសេដ្ឋីបច្ចេកវិទ្យាមួយចំនួន រួមទាំងនាយកក្រុមហ៊ុន Amazon លោក Jeff Bezos, សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ។ ក្នុងចំណោមគណនីដែលលេចធ្លោដទៃទៀតដូចជា៖

    July 16, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាបញ្ហាសង្គមដ៏រសើបមួយនោះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានសម្រេចដាក់ចេញនូវច្បាប់យ៉ាងតឹងរឹងចំពោះក្រុមអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន និងបើកបរមិនប្រុងប្រយ័ត្នជាដើម។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន  worldofbuzz បានឲ្យដឹងថា ច្បាប់ថ្មីដែលម៉ាឡេស៊ីនឹងប្រើប្រាស់នោះនឹងត្រូវអនុវត្តតាមលក្ខខណ្ឌដូចជា សម្រាប់អ្នកប្រព្រឹត្តបទល្មើសលើកទី ១​ គឺត្រូវប្រឈមនឹងការជាប់គុករយៈពេល ១៥ ឆ្នាំ និងពិន័យជាប្រាក់ចំនួនចន្លោះពី ២០ ០០០ RM ( ៤ ៦៨៩ ដុល្លារអាមេរិក) ទៅ ១០០ ០០០ RM (២៣ ៤៤៥ ដុល្លារអាមេរិក)។ ក្នុងករណីដែលជាជនល្មើសទទួលទោសរួចហើយនិងបានប្រព្រឹត្តបទល្មើលជាថ្មីម្តងទៀតគឺ ពួកគេនឹងត្រូវជាប់គុករយៈពេល ២០ ឆ្នាំ និងពិន័យជាប្រាក់

    July 16, 2020
  • អន្តរជាតិ

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានប្រកាសនៅថ្ងៃពុធនេះថា លោកនៅតែមានភាពវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្តថ្មីមួយទៀត។ មេដឹកនាំស្តាំនិយមរូបនេះបាននិយាយនៅក្នុងកម្មវិធីផ្សាយផ្ទាល់តាមហ្វេសប៊ុកពីសួនច្បាររបស់គាត់ថា៖«ខ្ញុំមិនអីទេ អរគុណព្រះជាម្ចាស់។ ព្រឹកម្សិលមិញ ខ្ញុំធ្វើតេស្ដម្ដងទៀត ហើយល្ងាចឡើងលទ្ធផលបញ្ជាក់ថាខ្ញុំនៅតែវិជ្ជមានជាមួយវីរុសកូរ៉ូណា»។ លោក Bolsonaro បាននិយាយថា គាត់មិនមានរោគសញ្ញាអ្វីទេ ហើយការប្រើប្រាស់ថ្នាំ hydroxychloroquine ដែលជាប្រឆាំងនឹងជំងឺគ្រុនចាញ់ ដែលគាត់បាននិយាយថាបានប្រើថ្នាំនេះ គឺវាមានប្រសិទ្ធភាពសម្រាប់គាត់។ ប៉ុន្តែយ៉ាងណាលោក Bolsonaro មិនណែនាំឱ្យប្រើប្រាស់ថ្នាំនេះតាមគាត់នោះទេ។ ការិយាល័យសារព័ត៌មានប្រធានាធិបតីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយថា លោក Jair Bolsonaro ដែលមានអាយុ ៦៥ឆ្នាំ ស្ថិតក្នុងក្រុមដែលមានហានិភ័យខ្ពស់ នឹងស្ថិតនៅដាច់ឆ្ងាយពីគេនៅឯគេហដ្ឋានសម្រាប់ប្រធានាធិបតី Alvorada Palace

    July 16, 2020
  • អន្តរជាតិ

    កាសែតញូវយ៉កថែមស៍ (New York Times) និយាយថា ខ្លួននឹងប្តូរទីតាំងប្រតិបត្តិការព័ត៌មានឌីជីថលរបស់ខ្លួន ដែលមានមូលដ្ឋាននៅហុងកុងទៅកាន់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ដោយលើកឡើងពីការព្រួយបារម្ភអំពីច្បាប់សន្តិសុខជាតិ ដែលប្រទេសចិនបានអនុម័តនសម្រាប់ទីក្រុងហុងកុងកាលពីចុងខែមិថុនា។ កាសែតអាមេរិកមួយនេះបានបង្ហាញផែនការខ្លួននៅក្នុងអត្ថបទតាមអ៉ីនធឺណែតកាលពីថ្ងៃអង្គារ ដោយអ្នកនិពន្ធនិងនាយកប្រតិបត្តិរបស់កាសែតនេះនិយាយថា ច្បាប់ថ្មីរបស់ចិនបានបង្កើតនូវភាពមិនប្រាកដប្រជាជាច្រើន ហើយច្បាប់នេះនឹងប៉ះពាល់ដល់ប្រតិបត្តិការ និងសារព័ត៌មានរបស់ពួកគេ។ កាសែត NYT បានបន្ថែមថា៖ «យើងមានអារម្មណ៍ថាវាជាជម្រើសត្រឹមត្រូវក្នុងការបង្កើតផែនការយថាភាព និងចាប់ផ្តើមធ្វើឱ្យមានភាពចម្រុះសម្រាប់បុគ្គលិករបស់យើងនៅជុំវិញតំបន់»។ កាសែតញូវយ៉កថែមស៍បាននិយាយថា ខ្លួនក៏បានចាត់ទុកទីក្រុងតូក្យូ បាងកក និងសាំងហ្គាពួរ ជាទីតាំងសមរម្យសម្រាប់ក្រុមព័ត៌មានឌីជីថលរបស់ខ្លួននៅខាងក្រៅហុងកុងផងដែរ។ ប៉ុន្តែវាបាននិយាយថា ខ្លួនបានជ្រើសរើសទីក្រុងសេអ៊ូល ដោយសារតែវាមានភាពស្វាគមន៍ចំពោះពាណិជ្ជកម្មបរទេស សារព័ត៌មានឯករាជ្យ និងតួនាទីកណ្តាលរបស់ខ្លួននៅក្នុងរឿងរ៉ាវព័ត៌មានសំខាន់ៗជាច្រើននៅអាស៊ី។ គួរឱ្យដឹងដែរថា ច្បាប់ថ្មីសម្រាប់ហុងកុងអនុវត្តទាំងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេស ដោយវាអនុញ្ញាតឱ្យអាជ្ញាធរចិនទាមទារឱ្យប្រព័ន្ធផ្សព្វផ្សាយលុបព័ត៌មាន ឬបញ្ជូនឯកសារ

    July 15, 2020
  • រថយន្ត

    រថយន្ដ Toyota Camry ស៊េរីឆ្នាំ2021 បានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពថ្មីៗជាច្រើន។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះត្រកូលមួយនេះ គឺមុខងារ Toyota Safety Sense, មុខមាត់ថ្មីសម្រាប់ XSE Hybrid និងជម្រើសជាច្រើនទៀត ដែលត្រូវបានរចនាឡើងដើម្បីរក្សាឈ្មោះជារថយន្តលក់ដាច់បំផុតរបស់ខ្លួន។ ម៉ូដែល Camry មានអាយុកាលជិត ៤០ឆ្នាំហើយ ហើយជំនាន់ថ្មី XV70 បច្ចុប្បន្នគឺទើបតែមានពីឆ្នាំ២០១៧នេះទេ។ និយាយដល់មុខងារ Toyota Safety Sense 2.5 វាគឺជាការផ្លាស់ប្តូរធំបំផុតមួយ ដែលនឹងមានបំពាក់លើគ្រប់កម្រិត (grades) របស់រថយន្ត Camry ស៊េរីឆ្នាំ2021

    July 15, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលសាំងហ្គាពួរ បាននិយាយនៅក្នុងរបាយការណ៍ជាបឋមរបស់ខ្លួនថា នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០ មានករណីជំងឺ COVID-19 ថ្មីចំនួន ២៤៩ករណី ដោយក្នុងនោះមាន ១៦នាក់ ជាករណីក្នុងសហគមន៍ និង ៥នាក់ ជាករណីនាំចូល ដែលនាំឱ្យមានករណីសរុបនៅក្នុងសាំងហ្គាពួរមានដល់ ៤៦,៨៧៨ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីក្នុងសហគមន៍ថ្មីៗនេះ ភាគច្រើនគឺដោយសារពួកគេមានទំនាក់ទំនងជាមួយអ្នកឆ្លងមុនៗ។ ចំណែកករណីនាំចូលផ្សេងទៀតត្រូវបានបញ្ជូនទៅកន្លែងស្នាក់នៅដោយឡែក នៅមុនពេលដែលពួកគេរកឃើញថាវិជ្ជមាន។ ថ្ងៃនេះសាំងហ្គាពួរបានរកឃើញអ្នកស្លាប់ទី២៧ របស់ខ្លួនផងដែរ ដោយគាត់មានអាយុ ៦២ឆ្នាំ ហើយគឺជាករណីជំងឺ COVID-19 ទី ១៧១៦៨ ។ គាត់ត្រូវបានគេរកឃើញថា

    July 15, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មានមនុស្សជាង ១លាននាក់ នៅចក្រភពអង់គ្លេសបានបោះបង់ចោលការជក់បារីរបស់ពួកគេ ចាប់តាំងពីមានការរាតត្បាតនៃជំងឺ COVID-19 នេះបើតាមការស្ទង់មតិសម្រាប់សកម្មភាពសប្បុរសធម៌ស្តីពីការជក់បារី និងសុខភាព (Ash) បានបង្ហាញ។ ក្នុងរយៈពេល៤ខែចុងក្រោយនេះ មានពលរដ្ឋរហូតដល់ទៅ ៤១% នៃចំនួនសរុបជាង១លាននាក់នោះ បានបោះបង់ការជក់បារីរបស់ពួកគេ ហើយនេះទំនងជាមកពីជំងឺ COVID-19 ដែលធ្វើ​ឱ្យពួកគេចេះបារម្ភពីសុខភាព ហើយខណៈមានការបិទទ្វារតាមតំបន់ផងនោះ ការជួបជុំគ្នាដើម្បីជក់បារីកម្សាន្តក៏គ្មានទៀតដែរ។ ដោយឡែកមហាវិទ្យាល័យសាកលវិទ្យាល័យនៃទីក្រុងឡុងដ៍ (UCL) បានរកឃើញថា មនុស្សជាច្រើនឈប់ជក់បារីចាប់តាំងពីខែមេសា រហូតដល់ខែមិថុនា ឆ្នាំ២០២០ ដែលជាចំនួនច្រើនជាងឆ្នាំណាៗទាំងអស់ ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមក្នុងឆ្នាំ២០០៧។ គិតត្រឹមខែមិថុនា ឆ្នាំំ២០២០ អ្នកជក់បារីចំនួន ៧.៦% ដែលបានចូលរួមការស្រង់មតិនេះបានឈប់ជក់បារី

    July 15, 2020