autoadmin
  • កូវីដ-១៩

    មជ្ឈមណ្ឌលរដ្ឋាភិបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ប្រទេសខ្លួនរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៧ករណី ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២៤ម៉ោង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។ ប៉ុន្តែយ៉ាងណាប្រទេសថៃ មិនមានករណីក្នុងសហគមន៍អស់រយៈពេល ៥៦ថ្ងៃ មកហើយ។ ករណីថ្មីៗទាំងអស់នេះសុទ្ធតែជាអ្នកដែលទើបត្រឡប់ពីបរទេស ហើយពួកគេត្រូវបានដាក់នៅដោយឡែកពេលមកដល់ប្រទេសថៃភ្លាម។ ក្នុងចំណោមពួកគេមាន ២នាក់ គឺមកពីសហរដ្ឋអាមេរិក, ១នាក់ មកពីប្រទេសបារ៉ែន និង ៣នាក់ មកពីប្រទេសអេហ្ស៊ីប។ នៅក្នុងប្រទេសថៃចំនួនករណីសរុបចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19 គិតត្រឹមថ្ងៃសៅរ៍ មានចំនួន ៣,២៤៦នាក់

    July 18, 2020
  • កូវីដ-១៩

    អាជ្ញាធរសុខាភិបាលចិនបាននិយាយនៅថ្ងៃសៅរ៍នេះថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ២២ករណី ត្រូវបានបញ្ជាក់នៅចិនដីគោក កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ដែលក្នុងនោះមាន ១៦ករណី គឺជាករណីឆ្លងក្នុងសហគមន៍។ គណៈកម្មការសុខភាពជាតិបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនថា ករណីក្នុងសហគមន៍ចំនួន ១៦ករណី ត្រូវបានរាយការណ៍នៅក្នុងតំបន់ស្វយ័តស៊ីនជាំងភាគពាយព្យប្រទេសចិន។ គិតមកត្រឹមថ្ងៃសុក្រ តំបន់ស្វយ័តនេះមានករណីសរុបចំនួន ១៧ រួចមកហើយ ដែលករណីទាំងអស់ចេញពីតំបន់ Urumqi នៅក្នុងតំបន់ស្វយ័តស៊ីនជាំងផ្ទាល់។ ឥឡូវនេះមនុស្សចំនួន ២៦៩នាក់ កំពុងស្ថិតក្រោមការឃ្លាំមើលផ្នែកវេជ្ជសាស្ត្រនៅក្នុងតំបន់ស្វយ័តនោះ។ នៅប្រទេសចិនដីគោកផ្ទាល់ គ្មានការស្លាប់ទាក់ទងនឹងជំងឺ COVID-19 ត្រូវបានគេរាយការណ៍សម្រាប់ថ្ងៃសុក្រនេះទេ។ គណៈកម្មាការបាននិយាយថា អ្នកជំងឺចំនួន ២១នាក់

    July 18, 2020
  • អន្តរជាតិ

    ថៃ៖ សាលារៀនមួយចំនួននៅក្នុងប្រទេសថៃត្រូវបិទទ្វារឡើងវិញ​ បន្ទាប់ពីបរទេសចំនួន ២នាក់ ដើរហើរក្នុងប្រទេសថៃមួយរយៈទៅហើយ ប៉ុន្តែក្រោយមកត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 ។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចុះផ្សាយថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងចំណោមមនុស្សទាំង ២នាក់នោះ មានម្នាក់គឺជាទាហ៊ានជនជាតិអេហ្ស៊ីប​ ដែលបានធ្វើដំណើរមកកាន់ទីក្រុងរ៉ាក់យងនៃប្រទេសថៃ និងម្នាក់ទៀតគឺជាកូនស្រីអ្នកកាទូតជនជាតិស៊ូដង់ ខណៈដែលគ្រួសាររបស់គាត់ក៏ជាប់ធ្វើចត្តាឡីស័កនៅក្នុងទីក្រុងបាងកក ហើយរហូតមកទល់នឹងពេលនេះពួកគេសុទ្ធត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺ COVID-19 និងកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទទួលបានការព្យាបាល។ ប្រភពខាងលើបានបន្តថា មូលហេតុដែលឈានដល់ការបិទសាលានេះ ក៏ព្រោះតែមានការជាប់ពាក់ព័ន្ធគ្នា ដូចជាមានសិស្សសាលាខ្លះបានទៅលេងទីក្រុងរ៉ាក់យងស្របពេលគ្នាជាមួយនឹងទាហ៊ានអេហ្ស៊ីបដែរ ហើយមានសិស្សខ្លះនិងសាច់ញាតិសិស្សសាលាមួយចំនួនបានរស់នៅក្នុងអគារអាផាតមិនជិតគ្នាជាមួយនឹងកូនស្រីអ្នកកាទូតស៊ូដង់ផ្ទាល់តែម្តង។ សាលារៀនដែលបានបិទនោះមានទាំងនៅក្នុងទីក្រុងបាងកក ក្រុងរ៉ាក់យង និងនៅតាមខេត្តមួយចំនួនផងដែរ ហើយគ្រាន់តែក្រុងរ៉ាក់យង់តែម្នាក់ឯងមានសាលាចំនួន ១២៧ កន្លែងទៅហើយដែលត្រូវបានបិទទ្វារនោះ។ សូមបញ្ជាក់ជូនថា ការបិទសាលារៀននេះមិនមែនបិទក្នុងរយៈពេលយូរនោះទេ

    July 18, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ បន្ទាប់ពីវិបត្តិនៃជំងឺ COVID-19 បានធូរស្រាលបន្តិចប្រទេសជាច្រើនបានសម្រេចឲ្យសាលារៀននៅទូទាំងប្រទេសបើកដំណើរជាធម្មតាឡើងវិញ ក្រោយសាលារៀនទាំងអស់នោះត្រូវបិទទ្វារចោលអស់រយៈពេលជាច្រើនខែ។ ដោយសារតែការបិទទ្វារចោលអស់រយៈពេលជាច្រើនខែមកនេះសាលារៀនមួយចំនួនចាំចាច់ត្រូវកែសម្រួលសម្ភារៈចាស់ៗមួយចំនួនផងដែរមុនពេលបើកដំណើរការឡើងវិញ។ ស្ថិតក្នុងស្ថានភាពនេះមានរឿងរ៉ាវអកុសលមួយបានកើតឡើងចំពោះលោកគ្រូបង្រៀនម្នាក់ ដោយគាត់បានធ្លាក់ពីលើអគារស្លាប់មុនពេលបើកសាលាវិញមួយថ្ងៃ ខណៈដែលគាត់ព្យាយាមឡើងទៅជួសជុលទុយោទឹក និងធុងទឹកនៅលើអគារសាលារៀន។ សារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងក្នុងក្រុង Batu Gajah នៃប្រទេសម៉ាឡេស៊ី ហើយលោកគ្រូដែលជាជនរងគ្រោះមានអាយុ ៥៤ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោកគ្រូដែលជាជនរងគ្រោះនោះគឺជាគ្រូបង្រៀនឯកទេសគណិតវិទ្យា និងបានបម្រើការងារនៅក្នុងសាលាដែលជាកន្លែងកើតហេតុនោះរយៈពេល ១៧ ឆ្នាំមកហើយ។ នៅក្នុងថ្ងៃកើតហេតុលោកគ្រូដែលជាជនរងគ្រោះ និងគ្រូបង្រៀនពីរបីនាក់ផ្សេងទៀតបានព្យាយាមកែលម្អប្រព័ន្ធទុយោទឹកនិងធុងទឹកនៅលើអគារសាលារៀនឲ្យបានល្អប្រសើរបន្តិច ដើម្បីផ្តល់ភាពងាយស្រួលដល់ប្អូនៗសិក្សានុសិស្សដែលត្រូវមកចូលរៀននៅថ្ងៃស្អែក តែជាអកុសលគាត់ក៏បានធ្លាប់ពីលើអគារជាន់ទីមួយ និងត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ការស្លាប់របស់លោកគ្រូត្រូវបានខាងសាលារៀន និងក្រុមសិក្សានុសិស្សចាត់ទុកថា គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយ ព្រោះលោកគ្រូគឺជាមនុស្សម្នាក់ដែលពោពេញដោយចំណេះដឹង និងបទពិសោធន៍ល្អៗក្នុងការបង្រៀន៕

    July 18, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅទូទាំងពិភពលោកបានឆ្លងដល់មនុស្ស ១៤ លាននាក់ គិតត្រឹមថ្ងៃសុក្រ ទី១៧ ខែកក្កដា ដែលនេះជាលើកដំបូងហើយ ដែលករណីជំងឺមានការកើនឡើង ១លានករណី ក្នុងរយៈពេលក្រោម ១០០ម៉ោង។ ករណីដំបូងត្រូវបានគេរាយការណ៍នៅក្នុងប្រទេសចិននៅដើមខែមករា ហើយវាចំណាយពេល ៣ខែ ដើម្បីឈានដល់ ១លានករណី ប៉ុន្តែឥឡូវនេះវាបានចំណាយពេលតែ ៤ថ្ងៃប៉ុណ្ណោះ ក្នុងការកើនឡើង ១លានករណី។ សហរដ្ឋអាមេរិកជាប្រទេសមានការឆ្លងច្រើនជាងគេបង្អស់ ជាមួយករណីចំនួនជាង ៣.៦ លាននាក់ ហើយប្រទេសនេះតែឃើញមានការកើនឡើងជារៀងរាល់ថ្ងៃ។ សហរដ្ឋអាមេរិកក៏បានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃថ្មីមួយទៀត ដោយមានការឆ្លងថ្មីជាង ៧៧,០០០ នាក់ កាលពីថ្ងៃព្រហស្បតិ៍។ ទោះបីជាមានករណីកើនឡើងក៏ដោយ

    July 18, 2020
  • សង្គម

    រាជធានីភ្នំពេញ៖ បុរសម្នាក់បេីករថយន្តមួយគ្រឿងដែលជារថយន្តសម្រាប់រុករក និងសង្គ្រោះគ្រោះមហន្តរាយ បានគេចពីម៉ូតូមួយគ្រឿងដែលបើកបញ្រ្ចាសទិសគ្នា ជ្រុលទៅបុកបង្គោលភ្លើង និងដេីមឈេី​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង ៣ រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ៤៨០​ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ តាមសម្ដីបុរសម្នាក់មានវ័យប្រហែល៤០ឆ្នាំ​ និងជាតៃកុងរថយន្តម៉ាក Ford ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ រដ្ឋ 05-2-0606 បានរៀបរាប់ឲ្យដឹងថា​ មុនពេលកើតហេតុគាត់បើករថយន្តខាងលើតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតមកលិច​ ពេលមកដល់ចំណុចផ្លូវកែងលេខ៤៨០​ ស្រាប់តែមានម៉ូតូមិនចាំម៉ាកមួយគ្រឿងបើកយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសគ្នាបត់ចូលផ្លូវលេខ៤៨០ ដែលធ្វើឲ្យគាត់ជាន់ហ្រ្វាំងមិនទាន់ ក៏សម្រេចចិត្តបួងចង្កូតទៅបុកនឹងបង្គោលភ្លើង និងដើមឈើបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច​បែបនេះទៅ។ ជាសំណាងដែរដែលរូបគាត់ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅទីនោះមិនមានអ្នករងរបួស​

    July 18, 2020
  • រថយន្ត

    អាល្លឺម៉ង់៖ ចៅក្រមនៅទីក្រុងមុយនិចបាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Tesla នឹងត្រូវបានហាមឃាត់មិនឱ្យធ្វើម្តងហើយម្ដងទៀតនូវការអះអាងខុសឆ្គង នៅក្នុងការផ្សព្វផ្សាយអំពីសមត្ថភាពនៃប្រព័ន្ធជំនួយបើកបរ រួមទាំងការនិយាយថាយានយន្តរបស់ខ្លួនមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិ ហើយក្រុមហ៊ុន Tesla អាចប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ។ តុលាការបានបើកសវនាការលើករណីមួយធ្វើឡើងដោយក្រុមមកពី Wettbewerbszentrale របស់ប្រទេសអាល្លឺម៉ង់ ដែលជាស្ថាប័នឧបត្ថម្ភដោយឧស្សាហកម្ម ដែលមានភារកិច្ចប្រឆាំងនិងទប់ស្កាត់ការប្រកួតប្រជែងដែលមិនស្មើភាព។ តុលាការទីក្រុងមុយនិចបានឯកភាពជាមួយនឹងការវាយតម្លៃរបស់ស្ថាប័ននេះ ហើយបានហាមឃាត់ក្រុមហ៊ុន Tesla នៅអាល្លឺម៉ង់ពីការដាក់បញ្ចូលប្រយោគ “សក្តានុពលពេញលេញសម្រាប់ការបើកបរដោយស្វ័យភាព” និងពាក្យ “Autopilot” នៅក្នុងការផ្សាយពាណិជ្ជកម្មគ្រប់មធ្យោបាយរបស់ខ្លួន។ តុលាការនិយាយថា ការផ្សព្វផ្សាយនេះវាធ្វើឱ្យមានការយល់ច្រឡំសម្រាប់អ្នកបើកបរធម្មតា ដែលពួកគេគិតថាវាជាមុខងារ ឬប្រព័ន្ធដែលមិនត្រូវការមនុស្សគ្រប់គ្រង។ ប្រព័ន្ធ Autopilot របស់ Tesla នេះផងដែរ បានរងការរិះគន់ពីនិយ័តករជាច្រើនរួចមកហើយ​ សូម្បីតែក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់អាមេរិកក៏ដោយ។ ប៉ុន្តែយ៉ាងណាលោក

    July 17, 2020
  • រថយន្ត

    ក្រុមហ៊ុន Maserati គ្រោងនឹងធ្វើការផ្លាស់ប្តូរជួររថយន្តរបស់ខ្លួននៅក្នុងឆ្នាំខាងមុខ ជាមួយនឹងប្រភេទជាកូនកាត់ និងអគ្គិសនី រួមជាមួយរថយន្តស្ព័រមុខមាត់ថ្មី MC20 ។ ប៉ុន្តែមុនពេលឈានដល់គោលដៅនោះ យើងនឹងឃើញក្រុមហ៊ុនអ៉ីតាលីមួយនេះបញ្ចេញរថយន្តកូនកាត់ sedan មុនគេ នោះគឺ Ghibli Hybrid ស៊េរីឆ្នាំ2021 ហើយនៅពេលក្រោយៗបន្ទាប់មកទៀត យើងនឹងបានឃើញរថយន្ត GranTurismo និងរថយន្តស្ព័រ GranCabrio ជាប្រភេទអគ្គិសនីផងដែរ។ ងាកមកមើល Ghibli Hybrid វិញវាត្រូវបានគេដឹងថា បំពាក់ដោយ powertrain កូនកាត់កម្លាំង 48វ៉ុល ដែលជាប្រភេទម៉ាស៊ីនចំណុះ 2លីត្រ ស៊ីឡាំង4 បូករួម

    July 17, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមរបស់ខ្លួនថា ខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៣២៧ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមាន ៩នាក់ ជាករណីនៅក្នុងសហគមន៍ និងមានករណីនាំចូលចំនួន ៣ ផងដែរ។ នេះនាំឱ្យមានករណីសរុបនៅក្នុងប្រទេស មានដល់ ៤៧,៤៥៣ ករណី ហើយការស្លាប់មាន ២៧​ នាក់ដដែល។ ចំនួនករណីភាគច្រើនទាំងក្នុងចំណោមករណីថ្មីនិងចាស់ គឺនៅតែជាពលករដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ សាំងហ្គាពួរកំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ បន្ទាប់ពីរឹតត្បឹតជាយូរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ហើយអាជីវកម្មកំពុងបន្តប្រតិបត្តិការជាបណ្តើរៗ។ បច្ចុប្បន្នសាំងហ្គាពួរកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីមានការធ្លាក់ចុះ ២ ត្រីមាសជាប់ៗគ្នា។ ផលិតផលក្នុងស្រុកសរុប

    July 17, 2020
  • កូវីដ-១៩

    អភិបាលក្រុងអ្នកស្រី Yuriko Koike បាននិយាយថា​ ទីក្រុងតូក្យូបានបញ្ជាក់ពីករណីថ្មីនៃការឆ្លងជំងឺ COVID-19 ចំនួន ២៩៣ករណី សម្រាប់ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០ ដែលវាបានបង្កើតកំណត់ត្រាឆ្លងច្រើនបំផុតក្នុងមួយថ្ងៃថ្មីមួយទៀតសម្រាប់ទីក្រុង ដែលកំណត់ត្រាចាស់គឺកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះផ្ទាល់ ជាមួយនឹងករណីចំនួន២៨៦ករណី។ តួលេខនៅថ្ងៃសុក្រនេះនាំឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងរាជធានីនេះមានករណីសរុបដល់ ៨,៩៣៣ នាក់ ហើយចំពេលមានការកើនឡើងជាកំណត់ត្រាក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាផងនោះ វាធ្វើឱ្យពលរដ្ឋកាន់តែមានការព្រួយបារម្ភខ្លាំងឡើងៗ។ ឥឡូវនេះយុទ្ធនាការ Go ​​To Travel របស់រដ្ឋាភិបាលកណ្តាលដែលចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍ក្រោយ ក៏បានបន្ថែមការព្រួយបារម្ភដល់សាធារណជនផងដែរ ដែលជំរុញឱ្យរដ្ឋាភិបាលត្រូវដកទីក្រុងតូក្យូចេញពីគោលដៅកម្មវិធីលើកទឹកចិត្តនេះ ក្នុងគោលបំណងកាត់បន្ថយអ្នកដំណើរទាំងទៅនិងមកពីរាជធានីនេះ ដូច្នេះវាកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺ COVID-19 ចេញពីទីក្រុងកណ្ដាលទៅតំបន់ផ្សេងទៀត។ អភិបាលក្រុងបាននិយាយថា

    July 17, 2020