autoadmin
  • កូវីដ-១៩

    រដ្ឋាភិបាលក្រុងតូក្យូបានរាយការណ៍ថា ទីក្រុងនេះមានករណីថ្មីចំនួន ២៣៧ករណី សម្រាប់ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលជាការកើនឡើងលើសពី ២០០ករណី ជាលើកដំបូងក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។ ចំនួនករណីកាលពីថ្ងៃច័ន្ទមានតែ ១៦៨ករណី ប៉ុណ្ណោះ តែទោះជាយ៉ាងណាករណីសម្រាប់ថ្ងៃនេះគឺទាបជាងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលមានចំនួន ២៩៣ករណី។ តួលេខថ្មីៗនាំឱ្យចំនួនករណីជំងឺ COVID-19 សរុបនៅក្នុងរាជធានីបានកើនឡើងដល់ ៩,៨១៦ករណី ខណៈការស្លាប់សរុបទូទាំងប្រទេសក៏កើនដល់ ១,០០០នាក់ ផងដែរ។ អ្នកស្រី Yuriko Koike បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទ ដោយដាស់តឿនពលរដ្ឋចាស់ៗឱ្យប្រយ័ត្នប្រយែងចំពោះការឆ្លងរាលដាលនានា ដែលកំពុងតែរាលដាលពាសពេញក្រុមអាយុទាំងអស់។ ខេត្តអូសាកាក៏បានរាយការណ៍ថា មានករណីវិជ្ជមានចំនួន ៤៩ករណី បន្ទាប់ពីទើបតែបញ្ជាក់ថា មានករណីចំនួន

    July 21, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ការពាក់ម៉ាស់ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចម្លងមេរោគ និងបាក់តេរីផ្សេងៗចូលមកក្នុងខ្លួនរបស់លោកអ្នក យ៉ាងណាក្តីប្រសិនបើលោកអ្នកពាក់ម៉ាស់មិនបានត្រឹមត្រូវនោះទេ គឺវាមិនត្រឹមតែគ្មានប្រសិទ្ធភាពនោះទេតែម៉ាស់ថែមទាំងអាចក្លាយជាភ្នាក់ងារចម្លងមេរោគទៅវិញផងដែរ។ ជាក់ស្តែងបើយោងតាមលោក Datuk Dr Noor Hisham Abdullah អគ្គនាយកសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ប្រសិនបើលោកអ្នកពាក់ម៉ាស់ហើយបន្ទាប់មកទាញម៉ាស់នោះមកដាក់នៅចង្កាពេលញ៉ាំអាហារឬញ៉ាំទឹកនោះ វាគឺជាសកម្មភាពដែលងាយនឹងចម្លងមេរោគចូលទៅក្នុងខ្លួនលោកអ្នកខ្លាំងណាស់នៅពេលដែលលោកអ្នកពាក់ម៉ាស់នោះឡើងវិញម្តងទៀត។ លោក  Datuk Dr Noor Hisham Abdullah  លោកអគ្គនាយករូបនេះបានបន្តពន្យល់ថា នៅពេលដែលលោកអ្នកពាក់ម៉ាស់មេរោគនិងបាក់តេរីផ្សេងៗអាចហើរមកតោងជាប់នៅត្រង់កនិងចង្ការបស់លោកអ្នក ហើយប្រសិបើលោកអ្នកទាញម៉ាស់ទំលាក់មកត្រឹមចង្កាមានន័យថា លោកអ្នកបានយកម៉ាស់មកប៉ះជាមួយនឹងមេរោគនិងបាក់តេរី ហើយនៅពេលដែលលោកអ្នកពាក់ម៉ាស់ឡើងវិញម្តងទៀត មេរោគនិងបាក់តេរីដែលជាប់នៅលើម៉ាស់ស្រាប់នោះងាយនឹងភាយចូលទៅក្នុងមាត់និងច្រមុះរបស់លោកអ្នកខ្លាំងណាស់។ ជម្រើសដ៏ល្អបំផុតគឺលោកអ្នកគួរតែប្រើប្រាស់ម៉ាស់តែម្តងបានហើយ និងបោះវាចោលតែម្តងបន្ទាប់ពីប្រើប្រាស់រួច៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    July 21, 2020
  • អន្តរជាតិ

    ក្រុងសេអ៊ូលនៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ផ្កាយរណបទំនាក់ទំនងយោធាលើកដំបូងមិនធ្លាប់មានរបស់កូរ៉េខាងត្បូងត្រូវបានបាញ់បង្ហោះឡើងដោយជោគជ័យ ដោយប្រតិបត្តិករឯកជន SpaceX ។ ផ្កាយរណប ANASIS-II មានគោលបំណងដើម្បីពង្រឹងសមត្ថភាពកូរ៉េខាងត្បូង ដើម្បីការពារខ្លួនពីកូរ៉េខាងជើងដែលបានលុកលុយកាលឆ្នាំ១៩៥០។ រដ្ឋបាលកម្មវិធីការពារជាតិរបស់ទីក្រុងសេអ៊ូល (DAPA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រ៉ុកកែត Falcon 9 ផ្ទុកផ្កាយរណប ANASIS-II បានបង្ហោះចេញពីស្ថានីយទ័ពអាកាស Cape Canaveral ក្នុងរដ្ឋ Florida ។ ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ផ្កាយរណបបានដាក់ពង្រាយ ៣២នាទី បន្ទាប់ពីបានហោះឡើងនៅរសៀលថ្ងៃច័ន្ទ ម៉ោងនៅអាមេរិក។

    July 21, 2020
  • អន្តរជាតិ

    ជំងឺរាតត្បាតជាសកល COVID-19 នៅតែបន្ដវាយប្រហារក្នុងសន្ទុះលឿនជាងមុនទៅទៀត ទោះបីជានៅទ្វីបអឺរ៉ុបបានបង្ហាញពីការចុះថយក៏ដោយ ក៏ប៉ុន្តែកន្លែងផ្សេងៗនៅទូទាំងពិភពលោក បានបង្ហាញពីសញ្ញាផ្ទុះឡើងថ្មីៗកាន់តែច្រើនជាងពេលឆ្លងដំបូងទៅទៀត។ ឥឡូវនេះជំងឺ COVID-19 បានចម្លងដល់មនុស្សជាង ១៤.៥ លាននាក់ ខណៈមានពលរដ្ឋរហូតដល់ទៅ ៦០ម៉ឺននាក់ បានស្លាប់ពីទូទាំងពិភពលោក។ ក្នុងនោះផងដែរហ្វីលីពីនដែលជាប្រទេសមានករណីច្រើនជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេហ៍ ក៏បានដាក់វិធានការណ៍ជាច្រើនគ្រប់រូបភាព មានទាំងការដាក់មឈូសនៅតាមដងផ្លូវដើម្បីដាស់តឿនពីហានិភ័យ រហូតដល់ការរឹតត្បឹតដែលសូម្បីតែម៉ូតូក៏ត្រូវតែជិះម្នាក់ឯងដែរ។ ប៉ុន្តែយ៉ាងណាពេលនេះមានការបន្ធូរបន្ថយការរឹតត្បឹតចំពោះការជិះម៉ូតូ ដោយពលរដ្ឋអាចជិះម៉ូតូមានគ្នា២នាក់បាន ប៉ុន្តែទាល់តែអ្នកទាំង២ជាប្ដីប្រពន្ធនឹងគ្នា។ ការផ្លាស់ប្តូរនេះបានប្រកាសឡើងដោយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Eduardo Año ដែលអនុម័តដោយក្រុមការងារថ្នាក់ជាតិ (National Task Force) ដើម្បីបន្ធូរបន្ថយបន្ទុកសម្រាប់អ្នកដែលរស់នៅជាមួយគ្នា។ ការផ្លាស់ប្ដូរនេះមានន័យថា អ្នករួមដំណើរទាំង២នាក់ត្រូវតែមានអ្វីមកបញ្ជាក់ថាពួកគេជាប្ដីប្រពន្ធនឹងគ្នា។ បើទោះបីជាពួកគេមិនទាន់រៀបការក៏ពួកគេត្រូវតែមានប័ណ្ណសម្គាល់ណាមួយ ដែលបញ្ជាក់ថាអ្នកទាំង២នាក់រស់នៅក្នុងផ្ទះតែមួយ ហើយអ្នកទាំង២ត្រូវតែពាក់មួកសុវត្ថិភាព

    July 21, 2020
  • អន្តរជាតិ

    ប៉ាឡេស្ទីន៖ ក្នុងអំឡុងពេលនៃការកើតមានវិបត្តិនៃជំងឺកូវីដ ១៩ នេះ សមាជិកក្នុងក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរស់នៅឆ្ងាយពីគ្នាដើម្បីទប់ស្កាត់ការចម្លងមេរោគ ហើយប្រសិនបើមានសមាជិកណាម្នាក់បានឆ្លងនូវជំងឺមួយនេះ ពួកគាត់ត្រូវគេយកទៅដាក់ឲ្យនៅដាច់ឡែកតែម្នាក់ឯងឆ្ងាយពីគ្រួសារជាច្រើនសប្ដាហ៍ឬច្រើនខែក៏មានដែរ ដើម្បីទទួលបានការព្យាបាល។ នៅចំពោះមុខស្ថានភាពមួយនេះ មានបុរសជាកូនម្នាក់ត្រូវបានគេកត់សម្គាល់ឃើញថា គាត់បានឡើងទៅអង្គុយនៅលើបង្អួចនៃមន្ទីរពេទ្យរាល់ថ្ងៃដើម្បីទៅឃ្លាំមើលម្តាយរបស់គាត់ដែលជាអ្នកជំងឺកូវីដ ១៩ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះ។ បុរសរូបនេះត្រូវបានសារព័ត៌មាន worldofbuzz រាយការណ៍ថាមានឈ្មោះ Jihad Al-Suwaiti  អាយុ ៣០ ឆ្នាំ ហើយរូបគាត់ជាកូនពៅនៅក្នុងគ្រួសារនិងជាកូនម្នាក់ដែលនៅស្និតស្នាលជាមួយម្តាយបំផុតមុនពេលស្រ្តីជាម្តាយត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩។ ប្រភពខាងបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យរដ្ឋមួយស្ថិតនៅក្នុងប្រទេសប៉ាឡេស្ទីន ខណៈស្រ្តីរងគ្រោះត្រូវសម្រាកនៅក្នុងបន្ទប់ជាន់ទី ១ នៃមន្ទីរពេទ្យដែលវាអាចផ្ដល់ភាពងាយស្រួលសម្រាប់កូនប្រុសគាត់ឡើងតាមបង្អួចទៅមើលគាត់តែម្តង។ លោក Jihad Al-Suwaiti បានឲ្យដឹងថា ​​គាត់ដឹងថាអ្វីដែលគាត់ធ្វើនេះគឺបំពាននឹងបំរាមរបស់មន្ទីរពេទ្យ តែគាត់ពិតជាចង់ទៅមើលម្តាយរបស់គាត់ណាស់

    July 21, 2020
  • អន្តរជាតិ

    សកម្មជនអាកាសធាតុ Greta Thunberg កាលពីថ្ងៃច័ន្ទ ទី២០ ខែកក្កដា បានទទួលរង្វាន់សម្រាប់មនុស្សជាតិពីមូលនិធិ Gulbenkian របស់ព័រទុយហ្កាល់ បូករួមជាមួយទឹកប្រាក់ ១លានអឺរ៉ូ (ជាង១លានដុល្លារអាមេរិក) ប៉ុន្តែនាងបានសន្យាផ្តល់រង្វាន់ជាទឹកប្រាក់នោះ ទៅដល់ក្រុមដែលធ្វើការដើម្បីការពារបរិស្ថាន និងបញ្ឈប់ការប្រែប្រួលអាកាសធាតុ។ នារីជំទង់ជនជាតិស៊ុយអែតរូបនេះបាននិយាយនៅក្នុងវីដេអូមួយថា៖«នោះជាលុយច្រើនជាងអ្វីដែលខ្ញុំអាចស្រមៃ ប៉ុន្តែរាល់ប្រាក់រង្វាន់នឹងត្រូវបានបរិច្ចាគតាមរយៈមូលនិធិរបស់ខ្ញុំទៅអង្គការ និងគម្រោងផ្សេងៗគ្នា ដែលកំពុងធ្វើការដើម្បីជួយប្រជាជននៅជួរមុខដែលរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ច និងវិបត្តិធម្មជាតិ»។ សកម្មជន Greta Thunberg នៅលើបណ្តាញសង្គម Twitter បាននិយាយថា ទឹកប្រាក់ ១០០,០០០ អឺរ៉ូ ផ្សេងទៀតនឹងចូលទៅមូលនិធិ Stop Ecocide Foundation ដើម្បីគាំទ្រដល់ការងាររបស់ពួកគេក្នុងការធ្វើឱ្យការបំផ្លាញបរិស្ថានក្លាយជាបទឧក្រិដ្ឋអន្តរជាតិ។

    July 21, 2020
  • អន្តរជាតិ

    វិបត្តិសុខភាពពិភពលោកនាំឱ្យមានកិច្ចខិតខំប្រឹងប្រែងជាច្រើន ដើម្បីបង្កើតវ៉ាក់សាំងការពារជំងឺ COVID-19 ហើយក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសហាក់ដូចជាកំពុងឈានមុខគេនៅក្នុងរឿងនេះ។ ឥឡូវនេះសាកលវិទ្យាល័យ Oxford បាននិយាយថា វ៉ាក់សាំងពិសោធន៍មួយដែលខ្លួនកំពុងអភិវឌ្ឍមើលទៅដូចជាមានប្រសិទ្ធិភាព។ អ្នកវិទ្យាសាស្ត្របាននិយាយថា វ៉ាក់សាំងបានធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅក្នុងការសាកល្បងគ្លីនិករបស់មនុស្ស ហើយលទ្ធផលបឋមនៃការសាកល្បងដំណាក់កាលដំបូង ត្រូវបានចុះផ្សាយនៅថ្ងៃច័ន្ទក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស The Lancet ។ ពួកគេបានរកឃើញថា កម្រិតអង្គបដិប្រាណនៅក្នុងអ្នកចូលរួមចំនួន ១២៧នាក់ បានឡើងដល់កំពូលបន្ទាប់ពីរយៈពេល ២៨ថ្ងៃ ហើយអង្គបដិប្រាណនៅតែកើនឡើងសូម្បីតែបន្ទាប់ពី ៥៦ថ្ងៃ។ នៅក្នុងការសាកល្បងនេះសាកលវិទ្យាល័យកំពុងធ្វើការរួមគ្នាជាមួយក្រុមហ៊ុនឱសថ AstraZeneca និងក្រុមហ៊ុនដទៃទៀតផងដែរ។ អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថាអង្គបដិប្រាណជាង ៩០% នៃអ្នកចូលរួម ៣៥នាក់ អាចទប់ទល់នឹងមេរោគនៅពេលប្រើវ៉ាក់សាំងតែមួយដូស(dose)។ ប៉ុន្តែប្រហែលជា ៧០% នៃអ្នកចូលរួមបានរាយការណ៍ថា មានការឈឺក្បាល

    July 21, 2020
  • រថយន្ត

    លោក Ola Källenius ប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងនៅក្រុមហ៊ុន Daimler AG បានបញ្ជាក់នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនថា គំនិតរថយន្តអគ្គិសនី Mercedes-Benz EQS ប្រភេទ Sedan នឹងអាចជិះក្នុងចម្ងាយរហូតដល់ទៅ ៧០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្ដង នៅពេលដែលវាចេញជាផលិតកម្មពិត។ លោកបានបញ្ជាក់បន្ថែមទៀតថា EQS នឹងជារថយន្តអគ្គិសនីពេញលេញ ដោយមិនមានការលាយឡំពីម៉ាស៊ីនសាំងដើម្បីទាញជាថាមពលអាគុយនោះទេ។ លោកបានមានប្រសាសន៍ថា៖«ឆ្នាំក្រោយយើងនឹងឈានចូលយុគសម័យថ្មីមួយសម្រាប់ Mercedes ទាក់ទងនឹងអគ្គិសនី។ EQS នឹងកំណត់ស្តង់ដារថ្មី។ បើកបរបានចម្ងាយជាង ៧០០គីឡូម៉ែត្រ វាយតម្លៃយោងទៅតាម WLTP ដែលវាជាចម្ងាយរាល់ពេលសាកអាគុយពេញម្ដង។ ជាមួយនឹង EQS, វិធីដែលយើងគិតអំពីរថយន្តនឹងផ្លាស់ប្តូរ។ វាជារថយន្តប្រណីតអគ្គិសនីពេញលេញដំបូងបង្អស់ពី

    July 20, 2020
  • អន្តរជាតិ

    អ៉ីរ៉ង់បានប្រហារជីវិតបុរសម្នាក់ដែលអះអាងថា ខ្លួនបានធ្វើចារកម្មបម្រើឱ្យទាំងអាមេរិក និងអ៉ីស្រាអែល ហើយបានស៊ើបការណ៍សម្ងាត់មេបញ្ជាការកងបដិវត្តលោក Qassem Soleimani មុនពេលដែលលោកមេបញ្ជាការត្រូវបានយន្តហោះគ្មានមនុស្សបើករបស់អាមេរិកធ្វើឃាតដោយការទម្លាក់មីស៊ីល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៉ីរ៉ង់ IRIB បានឱ្យដឹងថា បុរសនោះឈ្មោះថា Mahmoud Mousavi-Majd ជាអតីតអ្នកបកប្រែ ត្រូវបានគេប្រហារជីវិតនៅថ្ងៃច័ន្ទ ទី២០​ ខែកក្កដា ឆ្នាំ២០២០។ លោក Gholamhossein Esmaili អ្នកនាំពាក្យផ្នែកយុត្តិធម៌របស់អ៉ីរ៉ង់បានប្រាប់សន្និសីទសារព័ត៌មានកាលពីដើមខែនេះថា Mahmoud Mousavi-Majd បានធ្វើចារកម្មលើ «វិស័យសន្តិសុខផ្សេងៗ ជាពិសេសកងកម្លាំងប្រដាប់អាវុធនិងកងកម្លាំង Quds និង ទីកន្លែងនិងសកម្មភាព របស់លោកឧត្តមសេនីយ៍ Qasem Soleimani»។ អ្នកនាំពាក្យបាននិយាយថា៖«Mahmoud

    July 20, 2020
  • អន្តរជាតិ

    ប្រទេសអារ៉ាប់រួមបានជោគជ័យលើការបង្ហោះបេសកកម្មអវកាសឈ្មោះថា Hope ទៅកាន់ភពអង្គារកាលពីថ្ងៃអាទិត្យ ដោយមានជំនួយពីរ៉ុកកែតរបស់ជប៉ុន ដែលនេះជាបេសកកម្មលំដាប់ពិភពលោកដំបូងរបស់អារ៉ាប់រួម និងជាលើកដំបូងក្នុងបេសកកម្មអន្តរជាតិចំនួន ៣ ទៅកាន់ភពអង្គារនៅក្នុងរដូវក្តៅនេះ។ បេសកកម្ម The Hope Probe បានចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងប្រទេសជប៉ុន បន្ទាប់ពីការពន្យាពេលកាលពីសប្តាហ៍មុនដោយសារអាកាសធាតុមិនល្អ។ បេសកកម្ម Hope ដែលភាសាអារ៉ាប់ហៅថា Al Amal រំពឹងថានឹងទៅដល់ភពអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ ហើយនឹងនៅក្នុងគន្លងរបស់វារហូតដល់ ៦៨៧ថ្ងៃ ដើម្បីប្រមូលទិន្នន័យពីភពអង្គារ។ គណនីផ្លូវការរបស់ភ្នាក់ងារ Hope Mars Mission ក៏បានបង្ហោះសារក្រោយការបាញ់បង្ហោះថា៖«វាជាកិត្តិយសណាស់ដែលបានចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីស្វែងរកឱ្យស៊ីជម្រៅនៅក្នុងអវកាស។ The Hope

    July 20, 2020