autoadmin
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វាអាចមានទំនាក់ទំនងរវាងការញ៉ាំសូកូឡានិងការចុះថយហានិភ័យនៃជំងឺបេះដូង នេះបើយោងតាមការសិក្សាដោយអង្គការ European Society of Cardiology ដែលបានវិភាគលើអ្នកចូលរួមជាង ៣៣៦,០០០នាក់ ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ។ ការសិក្សានេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិបង្ការជំងឺបេះដូងអ៊ឺរ៉ុប (European Journal of Preventive Cardiology) និងបានពន្យល់ពីរបៀបដែលការញ៉ាំសូកូឡាច្រើនជាងម្តងក្នុងមួយសប្តាហ៍ បានបង្ហាញថាល្អសម្រាប់បេះដូងរបស់អ្នក។ ជាក់ស្តែងវាជាករណីយើងបរិភោគក្នុងកម្រិតល្មមប៉ុណ្ណោះ ដូច្នេះសូមកុំបរិភោគច្រើនពេក ព្រោះអ្វីដែលច្រើនជ្រុលវានឹងធ្វើឱ្យមានបញ្ហាដល់សុខភាពយើងវិញ។ អ្នកនិពន្ធការសិក្សានេះឈ្មោះថា​ វេជ្ជបណ្ឌិត Chayakrit Krittanawong មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងរដ្ឋតិចសាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការសិក្សារបស់យើងបានបង្ហាញថា សូកូឡាជួយធ្វើឱ្យសសៃឈាមបេះដូងមានសុខភាពល្អ»។ គាត់បានបន្ថែមថា៖«កាលពីមុនការពិសោធន៍បានបង្ហាញថា សូកូឡាមានប្រយោជន៍ទាំងសម្ពាធឈាមនិងស្រទាប់សរសៃឈាម។

    July 23, 2020
  • អន្តរជាតិ

    ក្រុមអ្នកជំនាញកំពុងតែមានដំណើរការល្អក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ខណៈការតេស្ដសាកល្បងលើមនុស្សមួយចំនួនក៏បានឈានដល់ដំណាក់កាលចុងក្រោយហើយដែរ ប៉ុន្តែយ៉ាងណាការប្រើប្រាស់វ៉ាក់សាំងដំបូងនឹងមិនអាចរំពឹងមុនបានទេរហូតដល់ដើមឆ្នាំ២០២១។ លោក Michael J. Ryan ប្រធានកម្មវិធីបន្ទាន់របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកកំពុងធ្វើការដើម្បីធានាការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌ ប៉ុន្តែក្នុងពេលឥឡូវនេះការសំខាន់គឺត្រូវទប់ស្កាត់ការរីករាលដាលនៃជំងឺជាមុន។ ការលើកឡើងរបស់ប្រធានកម្មវិធីបន្ទាន់រូបនេះ គឺស្របពេលដែលការឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 បានកើនឡើងខ្ពស់ជិតបំបែកកំណត់ត្រាថ្មីមួយទៀត។ លោក Ryan បាននិយាយថា៖«យើងកំពុងធ្វើឱ្យមានដំណើរការល្អ» ដោយកត់សម្គាល់ថា វ៉ាក់សាំងជាច្រើនឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលទី៣ (ចុងក្រោយ) ហើយពុំមានការបរាជ័យណាមួយឡើយទាក់ទងនឹងសុវត្ថិភាព ឬសមត្ថភាពក្នុងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែយ៉ាងណាវាមិនអាចរំពឹងថា វ៉ាក់សាំងអាចប្រើបានភ្លាមៗនោះទេរហូតដល់ឆ្នាំ២០២១ ទើបយើងចាប់ផ្ដើមឃើញថាមនុស្សនឹងទទួលបានវ៉ាក់សាំងនេះ។ លោកបាននិយាយថា យើងត្រូវតែយុត្តិធម៌ចំពោះការប្រើវ៉ាក់សាំងនេះ ព្រោះវាជារបស់សម្រាប់ពិភពលោកទាំងមូល មិនមែនសម្រាប់តែអ្នកមានប៉ុណ្ណោះទេ គឺសម្រាប់មនុស្សគ្រប់គ្នា។ វាខុសពីសហរដ្ឋអាមេរិកដែលកំពុងប្រមូលទិញថ្នាំ ដោយរដ្ឋាភិបាលរបស់អាមេរិកនឹងចំណាយលុយ ១.៩៥

    July 23, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ VNexpress សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣​ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ទីរពិសោធន៍ក្នុងស្រុករបស់វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចគោលបំណងទទួលបានវ៉ាក់សាំង COVID-19 ត្រៀមសម្រាប់ការសាកល្បងគ្លីនិកលើមនុស្សនៅចុងឆ្នាំ២០២០នេះ។ អនុរដ្ឋមន្ត្រីសុខាភិបាលរបស់វៀតណាមលោក Nguyen Thanh Long បាននិយាយនៅក្នុងសិក្ខាសាលាមួយថា ការបង្កើតវ៉ាក់សាំងគឺជាអាទិភាពរបស់ប្រទេសទាំងអស់នៅលើពិភពលោកនេះ ហើយបើវ៉ាក់សាំងមិនត្រូវបានរកឃើញទេ យើងមិនអាចត្រឡប់ទៅរកជីវិតធម្មតាដូចដើមបានទេ។ វាគឺជាការប្រកួតប្រជែងដ៏ធំមួយសម្រាប់ពិភពលោក និងមនុស្សជាតិទាំងអស់។ លោកអនុរដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា វ៉ាក់សាំងរបស់វៀតណាមកំពុងត្រូវបានផលិតដោយក្រុមហ៊ុនឱសថ VABIOTECH, មជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតវ៉ាក់សាំងនិងជីវសាស្រ្ត (POLYVAC), វិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) និងក្រុមហ៊ុនជីវបច្ចេកវិទ្យាវិទ្យាសាស្ត្រ Nanogen ។ ប្រទេសវៀតណាមក៏កំពុងធ្វើសេចក្តីព្រាងក្រឹត្យមួយ ដើម្បីពន្លឿនដំណើរការវាយតម្លៃ និងការផ្តល់សិទ្ធិលើវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 នេះផងដែរ

    July 23, 2020
  • អន្តរជាតិ

    អាជ្ញាធរអាហ្វហ្គានីស្ថានបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការសម្លាប់វេជ្ជបណ្ឌិតជនជាតិជប៉ុន និងជាបុគ្គលិកសង្គ្រោះដ៏ល្បីល្បាញម្នាក់ គឺលោក Nakamura Tetsu ។ ជម្រាបដែរថាលោក Nakamura Tetsu បានចំណាយពេលជាច្រើនឆ្នាំនៅប្រទេសអាហ្វហ្គានីស្ថាន ដើម្បីផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ និងជួយដល់គម្រោងទឹកស្អាត។ លោកត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ ខណៈពេលកំពុងធ្វើដំណើរតាមរថយន្តនៅក្រុង Jalalabad ភាគខាងកើតខេត្ត Nangarhar កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩។ ប្រភពជាច្រើននៅឯភ្នាក់ងារស៊ើបការណ៍បានរាយការណ៍មកទូរទស្សន៍ NHK ថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យម្នាក់ ហើយកំពុងសាកសួរចម្លើយបុរសនោះ។ ជនសង្ស័យត្រូវបានចាប់ខ្លួនអំឡុងប្រតិបត្តិការបោសសម្អាតបណ្តាញភេរវកម្មមួយ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែរូបគេមិនបានទទួលស្គាល់ពីការជាប់ពាក់ព័ន្ធណាមួយក្នុងអំពើឃាតកម្មនេះទេ។ ប្រភពនិយាយថា ទីតាំងរបស់ជនសង្ស័យ ២នាក់ ផ្សេងទៀតកំពុងត្រូវបានស៊ើបអង្កេតផងដែរ។ គួរឱ្យដឹងដែរថា បន្ទាប់ពីឃាតកម្មរបស់វេជ្ជបណ្ឌិតលោក

    July 23, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលសាំងហ្គាពួរ (MOH) បាននិយាយថា ខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ៣១០នាក់ គិតត្រឹមរសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ចំនួន ៧ និងករណីនាំចូលចំនួន ៦ ដែលនាំឱ្យករណីសរុបនៅក្នុងប្រទេសនេះមានដល់ ៤៨,៧៤៤ ករណី។ ភាគច្រើននៃអ្នកជំងឺថ្មីៗនៅតែជាពលករបរទេសកាន់ប័ណ្ណការងារ ដែលរស់នៅអន្តេវាសិកដ្ឋានរបស់ពលករដដែល។ កាលពីថ្ងៃអង្គារសាំងហ្គាពួរបានរំសាយអ្នកជំងឺដែលបានជាសះស្បើយបន្ថែម ២១៣នាក់ ដែលនាំឱ្យការជាសះស្បើយសរុបមានដល់ ៤៤,៥៦៩ ករណី។ ឥឡូវនេះមានអ្នកជំងឺ ១៧០នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ខណៈមានអ្នកជំងឺចំនួន ៣,៦៣៥ ផ្សេងទៀតកំពុងសម្រាកនៅតាមសហគមន៍។ ចាប់តាំងពីជំងឺនេះបានវាយប្រហារសាំងហ្គាពួរតាំងតែពីខែកុម្ភៈ វាបានសម្លាប់មនុស្សចំនួន ២៧នាក់

    July 22, 2020
  • អន្តរជាតិ

    ការរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរអាឡាស្កានៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅអាមេរិក)។ រញ្ជួយដីមានចម្ងាយ ៦០ម៉ាយ ឬ ៩៨គីឡូម៉ែត្រ ភាគខាងត្បូងឈៀងអាគ្នេយ៍នៃតំបន់ Perryville រដ្ឋអាឡាស្កា។ ការរញ្ជួយដីនេះត្រូវបានគេចាត់ទុកថា មានជម្រៅរាក់នៅចម្ងាយប្រហែល ៦ម៉ាយ ឬ ១០គីឡូម៉ែត្រ ចុះក្រោម។ អ្នកឧតុនិយមរបស់ CNN អ្នកស្រី Allison Chinchar បាននិយាយថា៖«នៅក្រោមជម្រៅ ៧០ គីឡូម៉ែត្រ ត្រូវបានគេចាត់ទុកថាជារញ្ជួយរាក់។ វាសំខាន់ណាស់ព្រោះការរញ្ជួយដីរាក់ ជារឿយៗបង្កការខូចខាតច្រើនជាងគេ បើប្រៀបធៀបនឹងរញ្ជួយដែលជ្រៅជាងនេះដោយមិនគិតពីកម្លាំង»។ ការព្រមានពីរលកយក្សស៊ូណាមិត្រូវបានចេញផ្សាយភា្លមបន្ទាប់ពីមានការរញ្ជួយដីនេះ

    July 22, 2020
  • អន្តរជាតិ

    រុស្សី៖ កីឡាករអ្នកចាំទីវ័យក្មេងរបស់រុស្សីម្នាក់បានបង្ហាញខ្លួនទៅលើទីលានបាល់ទាត់វិញហើយ បន្ទាប់ពីកីឡាកររូបនេះត្រូវបានរន្ទះបាញ់ក្នុងអំឡុងពេលកំពុងហ្វឹកហាត់ក្នុងទីលានបាល់ទាត់កាលពីពេលថ្មីៗនេះ។ កីឡាករដែលជាជនរងគ្រោះដោយរន្ទះបាញ់រូបនេះត្រូវបានសារព័ត៌មាន Dailymail  រាយកាណ៍ថា មានឈ្មោះ Ivan Zaborovsky អាយុ១៦ឆ្នាំ ហើយហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងទីលានបាល់ទាត់មួយកន្លែងនៅក្នុងក្រុង Orekhovo-Zuevo រដ្ឋធានី Moscow នៃប្រទេសរុស្សី។ ប្រភពខាងលើបានបន្តថា ប​ន្ទាប់ពីត្រូវរន្ទះបាញ់ជនរងគ្រោះបានដួលសន្លប់និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ហើយដោយសំណាងល្អរូបគាត់មិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ គ្រាន់តែមានរបួសមួយចំនួននៅលើរាងកាយនិងត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈពេល ២សប្តាហ៍កន្លះ ទើបអាចបង្ហាញខ្លួនទៅលើទីលានវិញបាន។ ទទ្ទឹមនឹងការត្របល់មកកាន់ទីលានវិញនេះ កីឡាករ Ivan Zaborovsky ក៏ទទួលបានដំណឹងល្អមួយផងដែរ គឺរូបគាត់ត្រូវក្លឹបបាល់ទាត់ FC Znamya Truda ដែលជាក្លឹបកំពុងលេងនៅលីកកម្រិតទី ៣ ក្នុងប្រទេសរុស្សីចុះហត្ថលេខាទទួលយករូបគាត់ទៅលេងជាកីឡាករអាជីពជាលើកដំបូងក្នុងជីវិតរបស់គាត់ផងដែរ។ កីឡាករ

    July 22, 2020
  • អន្តរជាតិ

    អង់គ្លេស៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អង់គ្លេសបានធ្វើការចោទប្រកាន់បុរសជនជាតិចិនចំនួន ២ នាក់ថា បាន Hack ចូលទៅលួចយកព័ត៌មានសម្ងាត់ស្តីពីការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ នៅក្នុងក្រុមហ៊ុនខ្លួនតាមរយៈការ hack ចូលទៅក្នុងប្រព័ន្ធរក្សានិន្នន័យសម្ងាត់របស់ក្រុមហ៊ុន។ បុរសជនជាតិចិនទាំង ២រូបនេះមានឈ្មោះថា Li Xiaoyu អាយុ ៣៤ឆ្នាំ និងម្នាក់ទៀតមានឈ្មោះថា Dong Jiazhi អាយុ ៣១ ឆ្នាំ ហើយកន្លងមកចារកម្មបច្ចេកវិទ្យាទាំង ២រូបនេះត្រូវបានអាមេរិកចោទប្រកាន់ថា បានចូលទៅលួចយកព័ត៌មានសម្ងាត់ស្តីពីការធ្វើពាណិជ្ជកម្ម វិនិយោគ និងកម្មសិទ្ធបញ្ញាផ្សេងៗរបស់ក្រុមហ៊ុនធំៗ អង្គការ រដ្ឋាភិបាលអាមេរិកផងដែរ ដែលព័ត៌មានសម្ងាត់ទាំងនោះមានតម្លៃរាប់រយលានដុល្លារអាមេរិកឯណោះ។ គួរបញ្ជាក់ជូនថា ការចោទប្រកាន់ចំពោះបុរសជនជាតិទាំង ២រូបនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលដែលលោក

    July 22, 2020
  • កូវីដ-១៩

    ចំនួនករណីឆ្លងជំងឺ COVID-19 នៅទីក្រុងតូក្យូបានកើនឡើងដល់ជាង ១០,០០០នាក់ នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ខណៈដែលរដ្ឋាភិបាលក្រុងរំពឹងថា នឹងមានករណីច្រើនជាង ២៣០នាក់ ត្រូវបានរាយការណ៍នៅថ្ងៃនេះ។ អភិបាលក្រុងតូក្យូលោកស្រី Koike Yuriko បានប្រាប់អ្នកយកព័ត៌មាននៅពេលព្រឹកថា តួលេខនេះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែលោកស្រីរំពឹងថា វានឹងមានប្រហែល ២៣០ ឬ ២៤០នាក់។ វាជាថ្ងៃទី២ហើយដែលទីក្រុងតូក្យូតែមួយ មានករណីរហូតដល់ទៅជាង ២០០ ករណីត្រូវបានគេកត់ត្រា។ ចំនួនអ្នកចូលមន្ទីរពេទ្យនៅទីក្រុងតូក្យូ បានកើនឡើងស្ទើរតែប្រាំដងក្នុងរយៈពេលមួយខែកន្លងមកនេះ ទោះបីជាអាជ្ញាធរបានសង្កត់ធ្ងន់ថាប្រព័ន្ធវេជ្ជសាស្ត្រមិនស្ថិតក្រោមភាពតានតឹងក៏ដោយ។ ក្នុងចំណោមអ្នកដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺមានតែ១៤នាក់ប៉ុណ្ណោះដែលត្រូវសម្រាកក្នុងបន្ទប់ ICU ដោយសារស្ថានភាពធ្ងន់ធ្ងរ។ ក្នុងខែនេះទាំងមូលរាជធានីនេះមានករណីប្រហែល

    July 22, 2020
  • អន្តរជាតិ

    ចិន៖ យោងតាមសារព័ត៌មាន bangkokpost បានរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារ ទី២០ ខែកក្កដា កន្លងទៅនេះ ចិនបានឈានដល់ដំណាក់កាលធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ លើរាងកាយមនុស្សដំណាក់កាលទី ៣ ហើយ ដែលវាជាគឺជាដំណាក់កាលចុងក្រោយបង្អស់មុននឹងសម្រេចដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងជាផ្លូវការ។ ការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលចុងក្រោយនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសប្រេស៊ីល ដែលជាទីកន្លែងកំពុងផ្ទុះការរាតត្បាតខ្លាំង និងសម្បូរអ្នកស្ម័គ្រចិត្តឲ្យគេធ្វើតេស្តវ៉ាក់សាំងលើរាងកាយរបស់ពួកគេ។ ប្រភពខាងលើបានបញ្ជាក់ថា វ៉ាក់សាំងនេះមានឈ្មោះថា CoronaVac ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតឱសថចិនដែលមានឈ្មោះថា Sinovac Biotech ហើយនៅក្នុងដំណាក់កាលធ្វើតេស្តចុងក្រោយនេះ វ៉ាក់សាំងត្រូវបានគេចែកជូនបុគ្គលិកសុខាភិបាលចំនួន ៩ ០០០ នាក់ នៅក្នុងរដ្ឋធំៗចំនួន ៦ នៅក្នុងប្រទេសប្រេស៊ីល ដើម្បីធ្វើការពិសោធន៍លើរាងកាយមនុស្សក្នុងកម្រិតផ្សេងៗគ្នាតាមស្ថានភាពសុខភាពជាក់ស្តែងរបស់អ្នកស្ម័គ្រចិត្តម្នាក់ៗ ខណៈដែលគេអាចប្រមូលលទ្ធផលជារួមមួយបាននៅក្នុងរយៈពេល ៩០ ថ្ងៃបន្ទាប់មកទៀត។ ប្រសិនបើការធ្វើតេស្តដំណាក់កាលចុងក្រោយនេះទទួលបានជោគជ័យគេរំពឹងថា

    July 22, 2020