autoadmin
  • អន្តរជាតិ

    យោងតាមការសិក្សាថ្មីមួយដោយសាលា Harvard T.H. Chan ដែលជាសាលាសុខភាព​សាធារណៈនៃសាកលវិទ្យាល័យ Harvard បានឱ្យដឹងថា ការដុសធ្មេញឱ្យបានទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកមាត់ឬក្រពះ។ នៅក្នុងការសិក្សានេះ អ្នកវិទ្យាសាស្ត្រនៅ Harvard T.H. Chan បានតាមដានប្រជាជនរាប់ពាន់នាក់អស់រយៈពេលជាង ២០ឆ្នាំ ដើម្បីរកមើលពីការជាប់ទាក់ទងនឹងបញ្ហាទាំងនេះ ហើយជាលទ្ធផលវារកឃើញថា ៥២% នៃអ្នកដែលមានប្រវត្តិជាមួយជំងឺអញ្ចាញធ្មេញ ទំនងជាវិវត្តទៅជាជំងឺមហារីកបំពង់អាហារ ឬមហារីកក្រពះនៅពេលខាងមុខ ហើយវានឹងកាន់តែមានហានិភ័យបន្ថែមទៀត ចំពោះអ្នកជ្រុះធ្មេញដោយសារបញ្ហាអញ្ចាញនេះ។ ជំងឺអញ្ចាញធ្មេញនេះគឺបណ្ដាលមកពីការមិនដុសសម្អាតធ្មេញឱ្យបានទៀតទាត់ឬត្រឹមត្រូវនេះហើយ។ អ្នកស្រាវជ្រាវបានពិនិត្យទៅលើអត្រាជំងឺមហារីកបំពង់អាហារ និងមហារីកក្រពះ ចំពោះស្ត្រី ៩៨,៤៥៩ នាក់ និងបុរសចំនួន ៤៩,៦៨៥ នាក់ ក្នុងរយៈពេលយ៉ាងហោចណាស់ពីរទសវត្សចុងក្រោយនេះ។ ក្នុងអំឡុងពេល

    July 24, 2020
  • អន្តរជាតិ

    អាមេរិក៖ ការសិក្សាតាមប្រព័ន្ធ Online គឺជាជម្រើសថ្មីមួយ ដែលត្រូវបានគេប្រើប្រាស់ពេញពិភពលោកនៅក្នុងសម័យកាលដែលមានការរាតត្បាតជំងឺកូវីដ ១៩ នេះ។ កន្លងមកគេធ្លាប់បានដឹងថា ជម្រើសនៃការសិក្សាពីចម្ងាយនេះមិនបានផ្ដល់ភាពងាយស្រួលស្មើគ្នាចំពោះក្រុមសិក្សានុសិស្សឡើយ ដោយសិស្សខ្លះគ្មានឧបករណ៍អេឡិចត្រូនិចគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ សិស្សខ្លះរស់នៅតំបន់ដាច់ស្រយាលពិបាកភ្ជាប់សេវាអ៊ីនធឺណិត ហើយចំពោះសិស្សក្រីក្រខ្លះវិញគ្មានទាំងលុយសម្រាប់ទិញទូរស័ព្ទទំនើបមួយគ្រឿងដើម្បីរៀនផង។ បន្ថែមពីលើហេតុផលសំខាន់ៗទាំងនេះ សារព័ត៌មាន nextshark បានរាយការណ៍ថា មាននិស្សិតម្នាក់បានធ្លាក់ការប្រលងតាមប្រព័ន្ធ Online ព្រោះតែហេតុផលដ៏គួរឲ្យអស់សំណើចមួយ ពោលគឺគ្រាប់ប្រហិតដែលនាងកំពុងញ៉ាំបានធ្លាក់ទៅលើក្តាចុចកុំព្យូទ័រនិងធ្វើឲ្យនាងត្រូវចាកចេញពីការប្រលងភ្លាមៗ។ ប្រភពខាងលើបន្តថា យុវតីដែលបានជួបប្រទះនូវរឿងដ៏ហួសចិត្តមួយនេះមានឈ្មោះថា Samantha Lee អាយុ ២០ឆ្នាំ ជានិស្សិតនៃ សាលកវិទ្យាល័យ Georgia សហរដ្ឋអាមេរិក ហើយក្នុងថ្ងៃកើតហេតុនោះនាងត្រូវប្រលងតាមប្រព័ន្ធ Online នៅឯផ្ទះរបស់នាងសម្រាប់មុខវិទ្យាដ៏សំខាន់មួយ។ ដោយសារតែវាជាការប្រលងនៅបន្ទប់គេងតែម្នាក់ឯង  ក្នុងពេលប្រលងនោះនាងបានយកសាំងវ៉ិចដែលមានប្រហិតនៅខាងក្នុងមកញ៉ាំបណ្ដើរហើយចៃដន្យគ្រាប់ប្រហិតក៏ធ្លាក់មកចំប៊ូតុងចាកចេញពីការប្រលង

    July 24, 2020
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាច្រើននិយាយថា ស្ថានកុងស៊ុលចិននៅក្រុងហ៊ូស្តុន រដ្ឋតិចសាស់ ដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាឱ្យបិទទ្វារគឺជាកន្លែងដ៏ក្តៅគគុកនៃការធ្វើចារកម្មកម្មសិទ្ធិបញ្ញាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ NBC News បានដកស្រង់សម្តីមន្ត្រីអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ ដោយបាននិយាយថា៖«ស្ថានកុងស៊ុលត្រូវបានប្រើប្រាស់ជាយូរមកហើយដោយរដ្ឋាភិបាលចិន ដើម្បីលួចការស្រាវជ្រាវវេជ្ជសាស្រ្តដ៏មានតម្លៃ ហើយវាជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងជ្រៀតចូលក្នុងឧស្សាហកម្មប្រេង និងឧស្ម័នធម្មជាតិ»។ ប្រភពបានបន្ថែមទៀតថា​ ប្រធានាធិបតី​ ដូណាល់ ត្រាំ ត្រូវបានគេជូនដំណឹងអំពីសកម្មភាពទាំងនេះ ចាប់តាំងពីគាត់ចូលកាន់តំណែងក្នុងឆ្នាំ២០១៧។ សេតវិមានបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជាឱ្យចិនបិទស្ថានកុងស៊ុល។ អ្នកនាំពាក្យក្រសួងការបរទេសលោក Morgan Ortagus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបិទនេះគឺដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ជនជាតិអាមេរិក។ ប្រសិនបើបេសកកម្មការទូតត្រូវបានបិទ ទំនាក់ទំនងទ្វេភាគីត្រូវបានគេរំពឹងថានឹងមានភាពតានតឹងបន្ថែមទៀត នៅពេលដែលរដ្ឋាភិបាលចិននៅតែត្រៀមខ្លួនដើម្បីសងសឹកជាមួយទង្វើរបស់អាមេរិក៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    July 24, 2020
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោកបានច្រានចោលនូវការចោទប្រកាន់មិនពិត ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលថា លោកជំពាក់មុខតំណែងរបស់លោកជាមួយនឹងការដោះដូរជាមួយប្រទេសចិន។ វាមានន័យថា លោកបានទទួលតួនាទីជាប្រធាន WHO ដោយសារប្រទេសចិន ហើយលោកមានការព្រមព្រៀងមួយជាមួយចិន។ គេសង្កេតឃើញថាអគ្គនាយកបណ្ឌិត Tedros Adhanom Ghebreyesus ដែលត្រូវបានតែងតាំងជាអគ្គនាយករបស់ WHO នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានស្ថិតនៅក្នុងជំលោះជាមួយអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19។ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ តែងតែមានទំនាក់ទំនងមិនល្អជាមួយទីភ្នាក់ងារសុខភាពពិភពលោកនេះ ហើយថែមទាំងបានផ្ដាច់ជំនួយរបស់ខ្លួនទៀតផង។ ហើយចំពោះការអត្ថាធិប្បាយរបស់លោក Mike Pompeo ត្រូវបានលោកប្រធាន Tedros Adhanom

    July 24, 2020
  • អន្តរជាតិ

    កាលពីខែមករាកន្លងទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហោះរូបភាពមួយនៅលើ Twitter ដែលលោកបានហៅវាថា «ឡូហ្គោ» សម្រាប់កងកម្លាំងអវកាសអាមេរិក ប៉ុន្តែឥឡូវនេះវាមានរូបរាងពិតជាផ្លូវការហើយ។ ទីបញ្ជាការអវកាសរបស់កងទ័ពអាកាសមួយនេះត្រូវបានផ្លាស់ប្តូរទៅជាទីភ្នាក់ងារយោធា ហើយវាបានបង្ហាញឡូហ្គោថ្មីរបស់ខ្លួន រួមជាមួយនឹងការពន្យល់ជាច្រើន ដើម្បីកុំឱ្យគេយល់ថាឡូហ្គោនេះចម្លងពីរឿង Star Trek ។ វាបានពន្យល់ថានិមិត្តសញ្ញាជារូបដែលតា (Delta) ត្រូវបានប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៦១ ដោយនាយកដ្ឋានកងទ័ពអាកាស ហើយរូបភាពនេះពន្យល់ពីធាតុផ្សេងៗដែលសំដៅទៅសាខាយោធា ការបាញ់រ៉ុក្កែត និង “តម្លៃស្នូល” របស់វា។ ចំណែកឯបាវចនារបស់វាគឺ “Semper Supra” ដែលមានន័យថាលើគេជានិច្ច៕ អត្ថបទ៖ លីដា ប្រភព៖ Engadget

    July 23, 2020
  • រថយន្ត

    ទីបំផុត Lexus បានបញ្ចេញម៉ូដែល NX ស៊េរីថ្មីឆ្នាំ2021 ដែលប្រើប្រាស់ Hybrid platform និងការរួមបញ្ចូលគ្នានៃកញ្ចប់របស់ F Sport ជាមួយនឹងលក្ខណៈពិសេសរបស់ Black Line ទាំងខាងក្នុងនិងក្រៅ ដែមើលទៅកាន់តែទំនើបនិងសង្ហារជាងមុន។ រថយន្ត Lexus NX 300h F Sport ស៊េរីឆ្នាំ 2021 នឹងមានតែ 1,000 គ្រឿងប៉ុណ្ណោះ សម្រាប់លក់ចេញទូទាំងពិភពលោក ហើយវានឹងត្រូវផលិតឡើងក្នុងរយៈពេល 3ខែទៀត ជាមួយនឹងតម្លៃស្ដង់ដារគឺ 46,810 ដុល្លារអាមេរិក ថ្លៃជាង

    July 23, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា សាំងហ្គាពួរបានរកឃើញករណីជំងឺ COVID-19 ចំនួន ៣៥៤ បន្ថែមទៀត ដែលនាំឱ្យករណីសរុបមានដល់ ៤៩ ០៩៨ ករណី។ ក្នុងនោះក៏មានករណីក្នុងសហគមនចំនួន ៨ និងករណីនាំចូលចំនួន ៥ ករណី ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលកំពុងរស់នៅក្នុងអន្តេវាសិកដ្ឋាន (ដម) សម្រាប់ពលករបរទេស។ ព័ត៌មានលម្អិតបន្ថែមពីការប្រកាសជាបឋមនេះ ក្រសួងសុខាភិបាលនឹងរាយការណ៍ម្ដងទៀតនាពេលរាត្រីនេះ។ សាំងហ្គាពួរកំពុងនៅក្នុងដំណាក់កាលទី២នៅឡើយ បន្ទាប់ពីប្រទេសនេះបានបិទទ្វារទប់ទល់នឹងការរាលដាលនៃជំងឺ COVID-19 ដោយអាជីវកម្មនានាកំពុងបើកទ្វារវិញជាបណ្ដើរៗ។ ក្រុមប្រឹក្សាទេសចរណ៍សិង្ហបុរី (STB)

    July 23, 2020
  • អន្តរជាតិ

    ថៃ៖ សារព័ត៌មាន bangkokpost បាយចុះផ្សាយថា អង្គការសុខភាពពិភពលោក (WHO) បានសម្រេចជ្រើសយកប្រទេសថៃនិងប្រទេសញូហ្សេលឡែន សម្រាប់ធ្វើជាទីតាំងថតខ្សែភាពយន្តឯកសារស្តីអំពីគំរូនៃភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ បើតាមលោកវេជ្ជបណ្ឌិត Ballang Uppapong នាយកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃវិទ្យាស្ថានសុខភាពជាតិបានឲ្យដឹងថា គិតមកទល់នឹងពេលនេះការផលិតភាពយន្តឯកសារនៅក្នុងប្រទេសថៃបានចាប់ផ្ដើមជាបណ្តើរៗហើយ ព្រោះផ្នែកខ្លះនៃខ្សែភាពយន្តត្រូវបានគេមកថតនៅក្នុងការិយាល័យរបស់លោកដែលមានមូលដ្ឋាននៅក្នុងទីក្រុងបាងកករួចហើយ។ យ៉ាងណាក្តីលោកមិនបានបញ្ជាក់លម្អិតទេថា គេនឹងត្រូវការពេលយូរប៉ុណ្ណាទើបអាចបញ្ចប់ខ្សែភាពយន្តឯកសារមួយនេះហើយពេលវេលាច្បាស់លាស់នៃការបញ្ចេញខ្សែភាពយន្តផ្លូវការក៏មិនត្រូវបានជម្រាបជូនដែរ។ ការជ្រើសរើសយកប្រទេសថៃសម្រាប់ថតខ្សែភាពយន្តឯកសារដ៏មានសារៈសំខាន់នេះអាចចាត់ទុកបានថា គឺជាមោទkភាពមួយសម្រាប់ពលរដ្ឋថៃគ្រប់រូបនិងវិស័យសុខាភិបាលថៃទាំងមូលផងដែរ។ ​​​​​ទន្ទឹមគ្នានេះដែរលោកសាស្រា្តចារ្យ Thira Woratanarat ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យជូឡាឡុងកនបានសម្តែងនូវការព្រួយបារម្ភថា ថៃអាចប្រឈមនឹងរលកទី ២ នៃរាតត្បាតជំងឺកូវីដ ១៩ បន្ទាប់ពីរដ្ឋាភិបាលថៃបានសម្រេចបើកឲ្យមានភ្ញៀវទេសចរណ៍បរទេសចូលមកក្នុងប្រទេសខ្លួនឡើងវិញ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សុរបចំនួន ៣ ២៦១ ករណី

    July 23, 2020
  • អន្តរជាតិ

    ប្រទេសចិនបានបង្ហោះបេសកកម្មអវកាសទៅភពព្រះអង្គារនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងគោលបំណងបំពេញការហោះហើរក្នុងគន្លង ការចុះចត និងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងបេសកកម្មតែមួយ និងចាប់យកជំហានដំបូងរបស់ខ្លួនក្នុងការរុករកភពនៅក្នុងប្រព័ន្ធព្រះអាទិត្យ។ រ៉ុកកែត Long March 5 ដែលជាយានបាញ់បង្ហោះធំបំផុតរបស់ចិន បានផ្ទុកយានអវកាសមានទម្ងន់ប្រហែល ៥តោន ហោះឡើងលើមេឃពីកន្លែងបាញ់បង្ហោះយានអវកាស Wenchang នៅឆ្នេរសមុទ្រខេត្តហៃណាន ប្រទេសចិននៅម៉ោង ១២ និង ៤១ នាទី (ម៉ោងនៅប៉េកាំង)។ វារំពឹងនឹងទៅដល់ភពព្រះអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ ពោលគឺ៧ខែរាប់ពីឥឡូវ។ ប្រមាណជា ៣៦ នាទីក្រោយមក យានអវកាសរួមទាំង Orbiter និង Rover ត្រូវបានបញ្ជូនទៅក្នុងគន្លង ដោយនឹងធ្វើដំណើរជិត៧ខែទៅកាន់ភពព្រះអង្គារ នេះបើយោងតាមរដ្ឋបាលអវកាសចិន

    July 23, 2020
  • កូវីដ-១៩

    យោងតាមទូរទស្សន៍ NHK នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា ទីក្រុងតូក្យូរំពឹងនឹងរាយការណ៍ពីករណីជំងឺ COVID-19 យ៉ាងហោចណាស់ ៣០០ នៅថ្ងៃនេះផ្ទាល់ ដែលវាជាចំនួនកើនឡើងក្នុងមួយថ្ងៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រាជធានីមួយនេះ។ ចំនួននេះបានកើតឡើងបន្ទាប់ពីប្រទេសជប៉ុនទាំងមូលមានករណីថ្មីនៃជំងឺ COVID-19 រហូតដល់ទៅ ៧៩៥ ត្រូវបានរាយការណ៍កាលពីថ្ងៃពុធ ដែលលើសពីកម្រិតខ្ពស់បំផុតកាលពីទីក្រុងនេះត្រូវដាក់ក្នុងភាពអាសន្នអំឡុងខែមេសាទៅទៀត។ ខណៈដែលប្រទេសនេះកំពុងអនុវត្តម៉ោងធ្វើការតែ ៤ថ្ងៃ ក្នុងមួយសប្ដាហ៍ ពលរដ្ឋនឹងមានពេលសម្រាកច្រើនជាងមុន ដូច្នេះអភិបាលទីក្រុងតូក្យូលោកស្រី Yuriko Koike បានស្នើសុំឱ្យប្រជាជនតូក្យូស្នាក់នៅផ្ទះតាមដែលអាចធ្វើទៅបាន ដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺ COVID-19 នាពេលថ្មីៗនេះ។ កាលពីថ្ងៃពុធប្រទេសជប៉ុនក៏បានចាប់ផ្តើមកម្មវិធីបញ្ចុះតម្លៃដំណើរកម្សាន្ត Go To Travel ដែលជាកម្មវិធីគាំទ្រដោយរដ្ឋាភិបាល

    July 23, 2020