autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ក្មេងស្រីអាហ្វហ្គានីស្ថានវ័យជំទង់ម្នាក់ត្រូវបានគេសាទរនៅលើបណ្តាញសង្គមចំពោះ «វីរភាព» របស់នាង បន្ទាប់ពីនាងបានប្រយុទ្ធតបតនឹងពួកសកម្មប្រយុទ្ធតាលីបង់កាលពីសប្តាហ៍មុន ព្រោះតែពួកនោះបានសម្លាប់ឪពុកម្តាយរបស់នាង។ មន្ត្រីក្នុងខេត្ត Ghor បាននិយាយថា ក្មេងស្រីបានយកកាំភ្លើង AK-47 របស់ក្រុមគ្រួសារបាញ់សម្លាប់ពួកសកម្មប្រយុទ្ធ ២នាក់ និងធ្វើឱ្យពួកគេជាច្រើននាក់ទៀតរងរបួស។ មន្ត្រីបានបន្ថែមទៀតថា ពួកតាលីបង់បានមកដល់ផ្ទះរបស់គ្រួសារក្មេងស្រី ពីព្រោះឪពុករបស់ក្មេងស្រីនោះគឺជាអ្នកគាំទ្ររដ្ឋាភិបាល។ ក្រោយមកក្រុមសកម្មប្រយុទ្ធជាច្រើនបានចូលមកវាយប្រហារផ្ទះរបស់នាង នៅក្នុងភូមិ Griwa ប៉ុន្តែត្រូវបានក្រុមអ្នកភូមិ និងកងជីវពលគាំទ្ររដ្ឋាភិបាលចាត់ការពួកវាវិញ។ មន្ត្រីបាននិយាយថាក្មេងស្រីទំនងមានអាយុចន្លោះពី ១៤ ទៅ ១៦ឆ្នាំ ហើយប្អូនប្រុសរបស់នាងត្រូវបានគេនាំទៅកន្លែងដែលមានសុវត្ថិភាពជាងនេះហើយ។ រូបថតរបស់ក្មេងស្រីដែលមានកាន់កាំភ្លើង AK បានល្បីល្បាញសុះសាយនៅប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈអ្នកលេងបណ្ដាញបានសាទរនឹងភាពក្លាហានរបស់នាង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា

    July 22, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ខណៈដែលនិស្សិតទូទៅបញ្ចប់ជីវិតនៃការសិក្សារបស់ពួកគេត្រឹមមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រតែ ១ ឬ ២ ឬអ្នកខ្លះបន្តកាសិក្សាថ្នាក់អនុបណ្ឌិត ១ ឬ ២ និងថ្នាក់បណ្ឌិត ១ ទៀតនោះ ស្រាប់តែមានបុរសឥណ្ឌូនេស៊ីម្នាក់ត្រូវបានគេរកឃើញថា គាត់ជាមនុស្សម្នាក់ដែលមានសញ្ញាបត្រច្រើនបំផុតពោលគឺដល់ចំនួន ៣២ ផ្សេងគ្នាឯណោះ។ បុរសដែលជាកំពូលអ្នករៀនរូបនេះមានឈ្មោះថា Welin Kusuma បច្ចុប្បន្នមានអាយុ ៣៩ ឆ្នាំ ហើយរូបគាត់ចាប់ផ្តើមចូលរៀនថ្នាក់មហាវិទ្យាល័យនៅក្នុងឆ្នាំ ១៩៩៩ ដោយពេលនោះគាត់មានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ។ លោក Welin Kusuma គឺជាមនុស្សដែលចូលចិត្តស្រលាញ់ការសិក្សាបំផុត ហើយសញ្ញាបត្រដំបូងដែលគាត់ទទួលបាននោះគឺជាសញ្ញាបត្របរិញ្ញាផ្នែកវិស្វករ។ បន្ទាប់ពីទទួលបានសញ្ញាបត្រទីមួយរួចហើយ លោក

    July 22, 2020
  • អន្តរជាតិ

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ បាននិយាយថា លោកបានធ្វើតេស្តជំងឺ COVID-19 មួយសារទៀត ហើយលទ្ធផលត្រូវបានគេរំពឹងថានឹងចេញនៅថ្ងៃពុធនេះ ខណៈលោកសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមាន បន្ទាប់ពីគាត់បានធ្លាក់ខ្លួនឈឺរយៈពេល២សប្ដាហ៍មកហើយ។ លោក Jair Bolsonaro បាននិយាយទៅកាន់អ្នកគាំទ្រពីចម្ងាយនៅមុខទីលំនៅរបស់ប្រធានាធិបតីថា៖«ឥឡូវនេះខ្ញុំបានធ្វើតេស្តរួចហើយ។ នៅថ្ងៃស្អែកលទ្ធផលនឹងចេញមក។ ប្រសិនបើព្រះចង់ឱ្យលទ្ធផលអវិជ្ជមានមកខ្ញុំនោះ អ្វីៗនឹងវិលមករកភាពធម្មតាវិញ»។ គួរឱ្យដឹងដែរថា ប្រេស៊ីលគឺជាប្រទេសទី២ក្នុងពិភពលោកនេះ ដែលមានករណីជំងឺ COVID-19 ច្រើនបំផុតបន្ទាប់ពីអាមេរិក។ យោងតាមស្ថិតិរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបានឱ្យដឹងថា លោក Jair Bolsonaro គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជិត ២.២ លាននាក់ នៅក្នុងប្រទេសប្រេស៊ីល

    July 22, 2020
  • អន្តរជាតិ

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា ជំងឺរាតត្បាត COVID-19 ទំនងជានឹងកាន់តែធ្ងន់ធ្ងរសិន មុនពេលវាត្រឡប់មកល្អប្រសើរឡើងវិញ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«តំបន់ខ្លះនៃប្រទេសរបស់យើងកំពុងដំណើរការបានល្អ តំបន់ខ្លះដំណើរការមិនសូវល្អ។ វាប្រហែលជាមិនល្អ ជាអកុសល មុនពេលវាប្រសើរឡើងវិញ។ វាជាអ្វីដែលខ្ញុំមិនចង់និយាយទេ ប៉ុន្តែនោះជាវិធីរបស់វា»។ នៅក្នុងសន្និសីទសារព័ត៌មានជាលើកដំបូងក្នុងរយៈពេលជិត ៣ខែ របស់លោកនៅសេតវិមានស្តីពីជំងឺរាតត្បាត លោកបានមានប្រសាសន៍ថា៖«យើងកំពុងស្នើសុំអ្នករាល់គ្នានៅពេលដែលអ្នកមិនអាចរក្សាគម្លាតត្រូវពាក់ម៉ាស។ មិនថាអ្នកចូលចិត្តម៉ាស់ឬអត់ទេ វាមានប្រសិទ្ធភាពទប់ទល់ការឆ្លង»។ ខណៈដែលជំងឺ COVID-19 កំពុងរីករាលដាលពាសពេញសហរដ្ឋអាមេរិក សាលារៀននានានៅក្នុងរដ្ឋជាច្រើនកំពុងតែត្រៀមបើកដំណើរការជាថ្មី។ ក្នុងនោះផងដែរគ្រូបង្រៀននៅរដ្ឋផ្លរីដា កំពុងប្តឹងអភិបាលរដ្ឋដើម្បីរារាំងបទបញ្ជាបន្ទាន់នេះ ដែលវាបានបង្ខំឱ្យសាលារៀនបើកដំណើរការឡើងវិញនៅក្នុងខែសីហា ជាមួយនឹងថ្នាក់បង្រៀនដោយផ្ទាល់នៅចំពេលដែលស្ថានភាពជំងឺមិនទាន់ធូរស្រាល។ ចំណែកនៅរដ្ឋតិចសាស់លោកអភិបាល Greg

    July 22, 2020
  • អន្តរជាតិ

    ចិន៖ ស្រ្តីម្តាយកូន ២ នាក់ត្រូវបានគេរាយការណ៍ថា បានជាប់នៅក្នុងជណ្ដើរយន្តនៅឯផ្ទះរបស់ពួកគាត់រយៈពេល ៣ យប់និង ៤ ថ្ងៃ ដោយគ្មានអាហារញ៉ាំនិងបានត្រឹមតែផឹកទឹកនោមប៉ុណ្ណោះនៅពេលស្រេកទឹក។ បើតាមសារព័ត៌មាន shanghaiist បានចុះផ្សាយថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងផ្ទះវីឡាដ៏ខ្ពស់មួយស្ថិតនៅក្នុងក្រុង Xi’an ខេត្ត Shaanxi ភាគកណ្តាលនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមស្រ្តីរងគ្រោះទាំង ២នាក់នោះគឺមានម្នាក់ជាម្តាយមានអាយុ ៨៤ ឆ្នាំ និងម្នាក់ទៀតជាកូនស្រីមានអាយុ ៦២ ឆ្នាំ ហើយហេតុការណ៍បានកើតឡើងស្របពេលសមាជិកគ្រួសារផ្សេងទៀតត្រូវដំណើរកំសាន្តនៅតាមបណ្តាខេត្តផ្សេងៗជាច្រើនថ្ងៃ។ អ្វីដែលជារឿងគាប់ជួនមួយទៀតនោះគឺក្នុងពេលជិះជណ្ដើរយន្តនោះស្រីរងគ្រោះទាំង ២នាក់មិនបានយកទូរស័ព្ទជាប់ខ្លួននោះទេ ទើបពួកគាត់មិនអាចហៅរកជំនួយបាន។ យ៉ាងណាក្តី ជណ្ដើរយោងនោះមានទ្វារ ២ ជាន់គឺទ្វារដែកបិទជិត និងមួយជាន់ទៀតគឺជារនាំងដែក

    July 22, 2020
  • កូវីដ-១៩

    យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) បានឱ្យដឹងថា ជំងឺ COVID-19 ឥឡូវនេះបានរាលដាលដល់មនុស្ស ១៥លាននាក់ ខណៈការស្លាប់មានដល់ជាង ៦១ម៉ឺននាក់ នៅទូទាំងពិភពលោក ក្នុងរយៈពេលប្រហែល ៧ខែ ចាប់តាំងពីជំងឺនេះបានបង្ហាញវត្តមានដំបូងនៅក្នុងប្រទេសចិន។ គិតត្រឹមម៉ោង ៨ និង ៣០ នាទីព្រឹកនេះ ការរាប់តួលេខដោយ Worldometers បានបង្ហាញថា ជំងឺ COVID-19 មានសរុបចំនួន ១៥,០៩១,៨១៧ ករណី និងការស្លាប់មានចំនួន ៦១៩,៤០៩ ករណី។ ក្នុងរយៈពេលប៉ុន្មានរយៈចុងក្រោយនេះសន្ទុះល្បឿននៃជំងឺ COVID-19

    July 22, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ ស្ថិតក្នុងស្ថានភាពដោះស្រាយជាមួយជំងឺរាតត្បាត ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានព្រមានថា លោកនឹងបញ្ជាឱ្យមានការចាប់ខ្លួន ចំពោះនរណាដែលបំពានច្បាប់ទប់ទល់នឹងការរាតត្បាតនៃជំងឺ COVID-19 ។ ការលើកឡើងនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាលហ្វីលីពីន កំពុងព្យាយាមបង្កើនការធ្វើតេស្តទ្វេដងបន្ថែមពីសមត្ថភាពបច្ចុប្បន្ន និងតេស្ដឱ្យបាន ១ ភាគ ១០ នៃចំនួនប្រជាជនខ្លួនក្នុងរយៈពេលតិចជាងមួយឆ្នាំ។ រហូតមកដល់ពេលនេះអាជ្ញាធរបានធ្វើការតេស្ដលើមនុស្សជាង ១លាននាក់ ខណៈរដ្ឋមន្ត្រីសុខាភិបាលរំពឹងនឹងធ្វើការតេស្ដឱ្យបាន ១០លាននាក់ នាពេលឆាប់ៗនេះ។ លោក Rodrigo Duterte បានបង្ហាញពីចេតនាដាក់ទណ្ឌកម្មលើអ្នកណាដែលមិនព្រមពាក់ម៉ាស ដោយគាត់បាននិយាយថា គាត់មិនចង់ឱ្យមានការចាប់ខ្លួនមនុស្សទេ ប៉ុន្តែក្នុងស្ថានភាពនេះគឺវាចាំបាច់ណាស់ ហើយវាអាចជាបទឧក្រិដ្ឋធ្ងន់ធ្ងរ។ មុននេះរដ្ឋាភិបាលហ្វីលីពីនក៏បាននិយាយថា បុគ្គលិកសុខាភិបាលនិងប៉ូលីស នឹងមានអំណាចគ្រប់គ្រាន់ដើម្បីចាប់យកមនុស្សដែលមានរោគសញ្ញាស្រាល ឬគ្មានរោគសញ្ញាសោះ

    July 21, 2020
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ដោយបានប្រកាសថា នឹងអនុវត្តអព្យាក្រឹតកាបូនទាំងស្រុង (carbon neutral) នៅឆ្នាំ២០៣០។ ការសន្យានេះនឹងគ្របដណ្តប់លើមុខជំនួញរបស់ខ្លួនទាំងមូល រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ដំណើរការផលិតកម្ម និងអាយុកាលផលិតផល។ យោងតាមការបង្ហោះរបស់ក្រុមហ៊ុន ​​Apple បានឱ្យដឹងថា ទូរស័ព្ទ iPhone ដែលអតិថិជននឹងទិញនៅឆ្នាំ២០៣០ នឹងគ្មានផលប៉ះពាល់ដល់អាកាសធាតុនោះទេ រួមទាំងថាមពលផ្ដល់ទៅឧបករណ៍ផងដែរ។ ក្រុមហ៊ុន Apple បាននិយាយថា ខ្លួនគ្រោងសម្រេចគោលបំណងនេះជាមួយនឹងការកាត់បន្ថយការប្រើប្រាស់កាបូននៅក្នុងផលិតផលរបស់ខ្លួនឱ្យបាន ៧៥% ត្រឹមឆ្នាំ២០៣០ ដោយប្រើប្រាស់ថាមពលដែលមានប្រសិទ្ធិភាពនិងកកើតឡើងវិញបាន ខណៈនឹងបង្កើតដំណោះស្រាយកម្ចាត់កាបូនចេញពីបរិស្ថានប្រកបដោយភាពច្នៃប្រតិដ្ឋ ២៥% បន្ថែមទៀត។

    July 21, 2020
  • រថយន្ត

    ក្រុមហ៊ុន Ford បានបង្កើតគំរូរថយន្តប្រណាំង Mustang Mach-E ដែលមានកម្លាំងរហូតដល់ទៅ 1,400សេះ ខណៈល្បឿនវិញមិនមានការបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែវានិយាយថាលឿនលើសពីច្បាប់ផ្លូវថ្នល់ទៅទៀត។ ក្រុមហ៊ុនគ្រោងនឹងប្រើប្រាស់យានគំរូដែលត្រូវបានគេហៅថា Mustang Mach-E 1400 ដើម្បីបង្ហាញពីសមត្ថភាពសក្តានុពលនៃរថយន្តអគ្គិសនីគ្រប់ម៉ូដែលរបស់ខ្លួន ខណៈរថយន្តប្រភេទអគ្គិសនី Mustang Mach-E ប្រភេទធម្មតារបស់ក្រុមហ៊ុននេះនឹងចាប់ផ្តើមឈានដល់ការចែកចាយនៅចុង ឆ្នាំ2020 នេះហើយ។ ​​ជម្រាបដែរថា Ford កំពុងជះលុយជាង 11.5 ពាន់លានដុល្លារ លើរថយន្តអគ្គិសនីសម្រាប់ទីផ្សារទូទាំងពិភពលោក រួមទាំងរថយន្ត Mustang Mach-E រហូតដល់ឆ្នាំ2022។ រថយន្ត Mustang Mach-E 1400

    July 21, 2020
  • កូវីដ-១៩

    សាំងហ្គាពួរបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៩៩ករណី សម្រាប់ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបមានដល់ ៤៨,៤៣៤នាក់។ ក្រសួងសុខាភិបាលបាននិយាយថា តួលេខទាំងនេះរាប់បញ្ចូលករណីក្នុងសហគមន៍ចំនួន ៩ និងករណីនាំចូលចំនួន ៣ ហើយភាគច្រើននៃករណីដែលនៅសេសសល់សុទ្ធតែជាពលករចំណាកស្រុកដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ ចំនួនករណីកាន់តែច្រើនឡើងនេះ ភាគច្រើនបណ្តាលមកពីលទ្ធផលនៃការធ្វើតេស្តពីថ្ងៃមុន ដែលត្រូវបានពន្យារពេលចេញនៅថ្ងៃច័ន្ទ ហើយទើបបន្ថែមចូលរបាយការណ៍សម្រាប់ថ្ងៃអង្គារនេះ។ មានអ្នកជំងឺចំនួន ២៨៥នាក់ ត្រូវបានរំសាយកាលពីថ្ងៃច័ន្ទ ដែលនាំឱ្យចំនួនអ្នកបានជាសះស្បើយមានដល់ ៤៤,៣៥៦នាក់។ ឥឡូវនេះមានអ្នកជំងឺសរុបចំនួន ១៨៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺ ៣,៤៥៤នាក់ កំពុងសម្រាកព្យាបាលនៅតាមមូលដ្ឋានសហគមន៍។ គិតមកទល់ពេលនេះសាំងហ្គាពួរមានអ្នកស្លាប់ដោយសារ COVID-19 ចំនួន

    July 21, 2020