- autoadmin
- អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកម្នាក់បានស្លាប់និង ៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារមួយដែលបានកើតឡើងនៅតាមបណ្ដោយផ្លូវមួយខ្សែក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន channelnewsasia បានឲ្យដឹងថា ការបាញ់ប្រហារបានកើតឡើងចំពេលថ្ងៃត្រង់នៃថ្ងៃអាទិត្យម្សិលមិញនេះនិងកើតឡើងនៅពេលដែលផ្លូវកំពុងមានមនុស្សដំណើរយ៉ាងច្រើនកុះករបំផុត។ ប្រភពខាងលើបន្តថា ភ្លាមៗក្រោយការបាញ់ប្រហារគេបានរកឃើញមានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងមានមនុស្សចំនួន ៨ នាក់ផ្សេងទៀតមានអាយុចន្លោះ ១៨ ឆ្នាំដល់ ៦២ ឆ្នាំបានរងរបួសនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ហើយក្នុងនោះមានមនុស្ស ២នាក់ត្រូវរងរបួសធ្ងន់ធ្ងរ។ បើតាមអាជ្ញាធរប្រចាំនៅក្នុងតំបន់កើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា ៣ នាក់ គឺជាបុរសទាំងអស់បានបើកការបាញ់ប្រហារចេញពីផ្លូវផ្សេងគ្នាសំដៅមកកាន់ពលរដ្ឋលើដងផ្លូវក្នុងគោលដៅតែមួយនិងស្របពេលគ្នា ហើយក្នុងនោះមានខ្មាន់កាំភ្លើង ២ នាក់បានប្រើប្រាស់កាំភ្លើងវែងនិងម្នាក់ទៀតបានប្រើប្រាស់កាំភ្លើងខ្លី។ គិតត្រឹមម៉ោងចុះផ្សាយនេះគេនៅមិនទាន់បានដឹងអំពីអត្តសញ្ញាណពិតប្រាកដរបស់ខ្មាន់កាំភ្លើងនៅឡើយទេ ហើយសូម្បីតែមូលហេតុពិតប្រាកដនៃការបាញ់ប្រហារក៏មិនទាន់ត្រូវបានគេដឹងដែរ។ យ៉ាងណាក្តី ប៉ូលិសអាមេរិកកំពុងបើកការស៊ើបអង្កេតជាពិសេសមួយដើម្បីតាមចាប់ក្រុមខ្មាន់កាំភ្លើងឲ្យទាល់តែបានក្នុងពេលដ៏ឆាប់ខាងមុខនេះ៕ អត្ថបទ៖ភក្តី ប្រភព៖channelnewsasia
July 20, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបាននិយាយថា សាំងហ្គាពួររកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១២៣នាក់ សម្រាប់ថ្ងៃច័ន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមានករណីក្នុងសហគមន៍ចំនួន ១១នាក់ ខណៈករណីនាំចូលមាន ២នាក់ ផងដែរ។ តួលេខនេះនាំឱ្យមានករណីសរុបនៅក្នុងប្រទេសមានដល់ ៤៨,០៣៥ ហើយការស្លាប់សរុបមាន ២៧ នាក់ដដែល។ ក្រសួងបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមថា ករណីនាំចូលទាំង ២ ត្រូវបានគេដាក់នៅដោយឡែកភ្លាមៗនៅពេលមកដល់សាំងហ្គាពួរ។ សាំងហ្គាពួរក៏កំពុងស្ថិតនៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការរបស់ខ្លួនឡើងវិញ ដោយមានការបើកអាជីវកម្មជាបណ្ដើរៗ បន្ទាប់ពីរយៈពេលរឹតត្បឹតអស់ជាច្រើនថ្ងៃទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ កាលពីថ្ងៃអាទិត្យនេះកន្លែងហាត់ប្រាណ និងសាលរោងកុនមួយ ស្ថិតក្នុងចំណោមទីតាំងដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីអ្នកជំងឺ COVID-19 ធ្លាប់បានឆ្លងកាត់
July 20, 2020 - អន្តរជាតិ
រដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ថា នៅថ្ងៃច័ន្ទនេះខ្លួនរកឃើញមានករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ១៦៨ ដែលនេះជាថ្ងៃទី២ហើយដែលករណីនៅទីក្រុងមានក្រោម ២០០នាក់ ប៉ុន្តែយ៉ាងណាវានៅតែច្រើនដដែល។ ទោះបីជាមានការឆ្លងថ្មីតិចជាងមុនបន្ដិចមែន ក៏ការភ័យខ្លាចជាសាធារណៈអំពីការកើតឡើងសារជាថ្មីនៅតែមាន បន្ទាប់ពីករណីប្រចាំថ្ងៃនៅក្នុងរាជធានីបានឈានដល់ប្រហែល ២៩០នាក់ សម្រាប់រយៈពេល ៣ថ្ងៃ ជាប់គ្នារហូតដល់ថ្ងៃសៅរ៍ចុងសប្ដាហ៍ មុនពេលវាថយចុះដល់ ១៨៨នាក់ កាលពីថ្ងៃអាទិត្យ។ តួលេខសម្រាប់ថ្ងៃច័ន្ទ នាំឱ្យចំនួនករណីសរុបនៅទីក្រុងតូក្យូតែមួយមានដល់ទៅ ៩,៥៧៩ ករណី។ យុទ្ធនាការ Go To Travel របស់រដ្ឋាភិបាលកណ្តាលដែលបានចាប់ផ្តើមកាលពីថ្ងៃពុធបានបន្ថែមការព្រួយបារម្ភដល់សាធារណជន ដែលជំរុញឱ្យមនុស្សជាច្រើនជឿថា អ្នកដំណើរនិងអ្នកមកពីទីក្រុងតូក្យូ អាចបង្កើនហានិភ័យនៃការរាលដាលជំងឺទៅតំបន់ផ្សេងទៀត។ ករណីថ្មីៗដែលបានឆ្លងជាចង្កោមដំបូងបានកើតឡើងនៅក្នុងមណ្ឌលកម្សាន្តពេលរាត្រីរបស់ទីក្រុងតូក្យូ ឥឡូវនេះត្រូវបានគេជឿថា បានរីករាលដាលដល់គ្រឹះស្ថានផ្សេងទៀត ដូចជាសាលារៀន
July 20, 2020 - អន្តរជាតិ
មន្រ្តីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជិត ៤ លាននាក់ នៅក្នុងរដ្ឋ Assam ភាគឦសាននៃប្រទេសឥណ្ឌា និងប្រទេសនេប៉ាល់ ត្រូវបានផ្លាស់ប្តូរទីលំនៅដោយទឹកជំនន់យ៉ាងខ្លាំងពីភ្លៀងមូសុង ហើយមានមនុស្សរាប់សិបនាក់បានបាត់ខ្លួន ខណៈដែលការស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ១៨៩នាក់។ ក្រុមមន្រ្តីបាននិយាយថា ទឹកទន្លេ Brahmaputra ដែលហូរកាត់តំបន់ទីបេ ឥណ្ឌា និងបង់ក្លាដែស បានធ្វើឱ្យខូចខាតដល់ដំណាំ និងបង្កឱ្យមានការរអិលបាក់ដី ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់បាត់បង់ទីលំនៅ។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា មនុស្សជាង ២.៧៥ លាននាក់ នៅតំបន់ Assam ប្រទេសឥណ្ឌាបានផ្លាស់ទីលំនៅដោយសារទឹកជំនន់ចំនួន ៣លើក ចាប់តាំងពីចុងខែឧសភា ដែលបានឆក់យកជីវិតមនុស្ស ៧៩នាក់ បន្ទាប់ពីការស្លាប់ ២នាក់
July 20, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ The National កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា តុលាការប្រទេសប៉ាគីស្ថានបានអនុម័តលើការផ្លាស់ប្តូរទីតាំងរបស់សត្វដំរីមួយក្បាល ដែលត្រូវគេធ្វើបាបនៅឯសួនសត្វតូចមួយនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ទៅកាន់ដែនជម្រកសត្វព្រៃដំរីមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានយុទ្ធនាការរបស់សកម្មជនការពារសិទ្ធិសត្វ ដែលគាំទ្រដោយតារាចម្រៀងប៉ុប Cherilyn Sarkisian ដែលស្គាល់ជាទូទៅថា Cher តាំងតែពីឆ្នាំ២០១៥ មកម៉្លេះ។ ដំរីនេះត្រូវបានគេដឹងថា ឈ្មោះថា Kaavan មានអាយុ៣៣ឆ្នាំ ត្រូវបានគេដាក់ច្រវ៉ាក់ ហើយគិតតែនៅម្នាក់ឯង និងមិនព្រមឱ្យគេមើលថែនោះទេ។ រូបថតដំរី Kaavan នៅសួនសត្វ Marghazar ក្នុងទីក្រុង Islamabad អ្នកជំនាញនិយាយថា Kaavan ត្រូវការកន្លែងធំឱ្យបាន ១៥០គីឡូម៉ែត្រក្រឡា
July 20, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ការស្លាប់របស់ពលរដ្ឋសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 បានកើនឡើងដល់ ១៤០,០០០ នាក់ ខណៈដែលករណីថ្មីៗជាច្រើនបានបន្តកើនឡើងនៅក្នុងរដ្ឋ ៤២ ក្នុងចំណោមរដ្ឋអាមេរិកទាំង ៥០ ក្នុងរយៈពេល ២សប្តាហ៍ កន្លងមកនេះ។ ចាប់តាំងពីចុងខែមិថុនា សហរដ្ឋអាមេរិកបានលេចចេញជាថ្មីនូវករណីថ្មី ហើយ ៦សប្តាហ៍ក្រោយមកនេះ ការស្លាប់ក៏ចាប់ផ្តើមកើនឡើងផងដែរ នេះបើយោងតាមការវិភាគប្រចាំសប្តាហ៍របស់ទិន្ន័យក្នុងរដ្ឋ និងតំបន់។ សហរដ្ឋអាមេរិកកំពុងបាត់បង់មនុស្សប្រមាណ ៥,០០០ នាក់ ដោយសារជំងឺ COVID-19 ជារៀងរាល់សប្តាហ៍។ ផ្ទុយទៅវិញប្រទេសកាណាដាដែលនៅជិតខាងបានរាយការណ៍ថា មានអ្នកស្លាប់សរុបចំនួន ៨,៨០០ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ នៅក្នុងរដ្ឋដែលរងគ្រោះខ្លាំងបំផុតនៅសហរដ្ឋអាមេរិក មន្រ្តីកំពុងរាយការណ៍ពីការអស់កន្លែងដើម្បីផ្ទុកសាកសព
July 20, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ខណៈដែលរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងតែរវល់យ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩ នោះ ប្រទេសងាយរងគ្រោះដោយគ្រោះធម្មជាតិមួយនេះត្រូវបានគេរំពឹងទុកថា ត្រូវប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃមួយបន្ថែមទៀតនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ការព្រមានពីលទ្ធភាពនៃការកើតមានបញ្ហាភ្លើងឆេះព្រៃនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញបរិស្ថានឥណ្ឌូនេស៊ី ហើយត្រូវបានជូនដំណឹងជាសាធារណៈតាមរយៈក្រសួងបរិស្ថាននិងព្រៃឈើឥណ្ឌូនេស៊ីផ្ទាល់តែម្តងកាលពីថ្ងៃទី១៧ ខែកក្កដា កន្លងទៅ។ បើតាមលោក Siti Nurbaya Bakar ដែលជារដ្ឋមន្ត្រីក្រសួងខាងលើនេះបានឲ្យដឹងថា ជាធម្មតាឥណ្ឌូនេស៊ីត្រូវមានរដូវដ៏ក្តៅបំផុតប្រចាំឆ្នាំមួយនៅចន្លោះពីខែកក្កដា ដល់ខេត្តសីហា យ៉ាងណាក្តីសម្រាប់នៅក្នុងឆ្នាំ ២០២០នេះ ដោយសារតែមានការប្រែប្រួលអាកាសធាតុច្រើនពេលវេលាដែលសីតុណ្ណភាពនៅឥណ្ឌូនេស៊ីត្រូវឡើងក្តៅបំផុតនោះអាចផ្ដើមកើតមាននៅចន្លោះពីខែសីហា ដល់ខែកញ្ញាវិញម្តង។ ក្រៅតែបានព្យាករណ៍ពីការពន្យាពេលនៃរដូវក្តៅបំផុតនោះ ក្រុមអ្នកជំនាញឥណ្ឌូនេស៊ីបានផ្ដល់សញ្ញាព្រមានថា ព្រៃនៅតាមតំបន់មួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ីក៏អាចនឹងត្រូវឆាបឆេះដោយខ្លួនឯងផងដែរ ក្នុងពេលដែលអាកាសធាតុឡើងក្តៅបំផុតនោះ។ ប្រសិនបើករណីនេះពិតជាបានកើតឡើងមែន រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីត្រូវមានសម្ពាធដ៏ធ្ងន់មួយបន្ថែមទៀត ពីលើវិបត្តិនៃជំងឺកូវីដ ១៩ ដែលកំពុងមានស្រាប់នៅទូទាំងផ្ទៃប្រទេស៕ អត្ថបទ៖ភក្តី ប្រភព៖channelnewsasia
July 20, 2020 - អន្តរជាតិ
ចិន៖ សារព័ត៌មាន channelnewsasia បានចុះផ្សាយថា គិតមកទល់នឹងពេលនេះមានពលរដ្ឋចិនយ៉ាងហោចណាស់ចំនួន ១៤១ នាក់បានស្លាប់បាត់បង់ជីវិត និងជិត ១៥ លាននាក់ផ្សេងទៀតត្រូវបានបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ បន្ទាប់ពីចិនបានទទួលរងនៅជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់គ្នាចាប់តាំងពីខែមិថុនាមកដល់ខែកក្កដានេះ។ ប្រភពខាងលើបានបន្តថា តំបន់ដែលកំពុងវាយប្រហារដោយទឹកជំនន់នោះគឺជាបណ្ដាខេត្តមួយចំនួននៅក្នុងភាគខាងត្បូងនៃប្រទេសចិន ហើយប្រភពទឹកដែលបានជនឡើងនោះគឺដោយសារតែមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ស្ទើរតែរាល់ថ្ងៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ អ្វីដែលកាន់តែអាក្រក់ជាងនេះទៀតនោះគឺអាជ្ញាធរចិនបានព្រមានថា ពេលនេះកម្រិតទឹកនៅក្នុងទន្លេ បឹង ប្រមាណជា ៤០០ កន្លែងនៅក្នុងតំបន់ភាគខាងត្បូងប្រទេសចិនជាពិសេសគឺទន្លេ Yangtze សុទ្ធតែបានឡើងខ្ពស់លើសកម្រិតរួចហើយ ដែលកត្តានេះគឺធ្វើឲ្យងាយនឹងកើតមានទឹកជំនន់ហូរចេញពីប្រភពទឹកអស់នេះខ្លាំងណាស់ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្តទៀត។ ចំពោះទំហំនៃការខាតបង់សេដ្ឋកិច្ចវិញ ក្រុមអ្នកជំនាញបានលើកឡើងថា ចិនអាចប្រឈមនឹងការខាតបង់សេដ្ឋកិច្ចប្រមាណជា ៨,៦ ពាន់លានដុល្លារអាមេរិកឯណោះ ខណៈពលរដ្ឋចិនប្រមាណជា ៣៨ លាននាក់ផ្សេងទៀតក៏អាចរងផលប៉ះពាល់ដោយប្រយោលពីវិបត្តិទឹកជំនន់នេះផងដែរ៕
July 20, 2020 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា គាត់មិនជឿលើច្បាប់ជាតិដែលបង្ខំឱ្យមនុស្សត្រូវតែពាក់ម៉ាសនោះទេ។ លោក ដូណាល់ ត្រាំ បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា លោកមិនយល់ស្របនឹងសេចក្តីថ្លែងការណ៍ដែលថា ប្រសិនបើមនុស្សគ្រប់គ្នាពាក់ម៉ាស់អ្វីៗ [ជំងឺ] នឹងបាត់ទៅវិញទេ។ លោកប្រធានាធិបតីបាននិយាយថា លោកជឿជាក់ថាម៉ាស់មានប្រសិទ្ធិភាព ប៉ុន្តែនឹងទុកឱ្យអភិបាលរដ្ឋធ្វើការសម្រេចចិត្តចំពោះការអនុវត្តនេះ។ លោក ដូណាល់ ត្រាំ ក៏ត្រូវបានគេសួរអំពីវេជ្ជបណ្ឌិតលោក Anthony Fauci ដែលជាអ្នកឯកទេសខាងជំងឺឆ្លងកំពូលរបស់ប្រទេស ហើយលោកបាននិយាយថា លោក Fauci បានធ្វើឱ្យមានកំហុសពីមុនមួយចំនួន ដូចជាណែនាំឱ្យគាត់កុំឱ្យពាក់ម៉ាស់ និង «មិនហាមឃាត់ប្រទេសចិន»។
July 20, 2020 - អន្តរជាតិ
ការចំណាយលុយលើវីដេអូហ្គេមនៅសហរដ្ឋអាមេរិកបានឈានដល់កម្រិតកំពូល ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១០ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ NPD Group ជាមួយនឹងរបាយការណ៍លក់នៅខែមិថុនា មានចំនួន ៦.៦ ពាន់លានដុល្លារ ទៅលើ hardware, software និងគ្រឿងប្រដាប់ផ្សេងៗ។ វាជាចំនួនសរុបខ្ពស់បំផុតសម្រាប់រយៈពេលតែ ៦ខែដំបូង នៃឆ្នាំ២០២០ ចាប់តាំងពីការចំណាយបានកើនដល់ ៧ពាន់លានដុល្លារ កាលពីមួយទសវត្សរ៍មុន។ ការចំណាយបានកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២០ បើប្រៀបធៀបនឹងឆ្នាំមុន ជាមួយនឹងការលក់គិតត្រឹមខែមិថុនា បានកើនឡើង ១៩% ពីរយៈពេលដូចគ្នានៅឆ្នាំមុន ហើយការលក់នៅខែមិថុនា បានកើនឡើង ២៦% បើប្រៀបធៀបនឹងខែដដែលក្នុងឆ្នាំ២០១៩។ ហេតុផលជាក់លាក់សម្រាប់ការជំរុញក្នុងការលក់ វាគឺពិបាកណាស់ក្នុងការទាញសេចក្តីសន្និដ្ឋាន ប៉ុន្តែកត្តាចូលរួមដ៏សំខាន់មួយគឺបណ្តាលមកពីមនុស្សរាប់លាននាក់អត់មានការងារធ្វើ នៅអំឡុងពេលមានការបិទទ្វារអាជីវកម្ម និងប្រទេស។
July 18, 2020









