- autoadmin
- អន្តរជាតិ
ថៃ៖ អាជ្ញាធរថៃបានធ្វើសេចក្តីជូនដំណឹងជាផ្លូវការមួយថា ថៃនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍បរទេសដែលមកទទួលសេវាវេជ្ជសាស្ត្រអាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនបាន តែត្រូវអនុវត្តតាមលក្ខខណ្ឌកំណត់មួយចំនួន។ គួរបញ្ជាក់ថា សេចក្តីអនុញ្ញាតខាងលើនេះគឺជាកម្មវិធីពិសេសមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃ ដែលបានដាក់ចេញស្របពេលដែលរដ្ឋាភិបាលថៃនៅបិទជើងហោះហើរសម្រាប់អ្នកដំណើរទូទៅនៅឡើយ។ បើតាមលោក Taweesilp Visanuyothin ដែលជាអ្នកនាំពាក្យ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា បើលឿនបំផុតនោះកម្មវិធីពិសេសនេះនឹងត្រូវចាប់អនុវត្តពីចុងខែនេះហើយ តែបើមានបញ្ហាប្រែប្រួលជាក់ស្តែងណាមួយកើតឡើង គេអាចពិចារណាធ្វើការពន្យាពេលទៅមុនបន្តិចទៀត។ លោក Taweesilp Visanuyothin លោក Taweesilp Visanuyothin បានបញ្ជាក់ថា អ្នកដំណើរដែលចង់មកព្យាបាលជំងឺនៅក្នុងប្រទេសថៃត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា មានលិខិតណាត់ជួបជាមួយវេជ្ជបណ្ឌិតក្នុងប្រទេសថៃត្រឹមត្រូវ ទទួលបានអនុញ្ញាតពីស្ថានទូតថៃណាមួយក៏បានក្នុងចំណោមស្ថានទូតនៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក មានលិខិតបញ្ជាក់ថាគ្មានជំងឺកូវីដ ១៩ ហើយក្នុងករណីសង្ស័យអ្នកដំណើរអាចតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាថ្មីម្តងទៀតផងដែរពេលទៅដល់ប្រទេសថៃ។
July 17, 2020 - កូវីដ-១៩
ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ចំនួនជាង ១លានករណី និងការស្លាប់ជាង ២៥,០០០នាក់ ខណៈដែលទាំងករណីស្លាប់ និងករណីឆ្លងនៅឥណ្ឌាមានការកើនឡើងខ្ពស់ខ្លាំងមែនទែន ក្នុងប៉ុន្មានរយៈចុងក្រោយនេះ។ ប្រទេសនេះបានបន្ថែមករណីថ្មីជាង ៣៦,០០០ ករណី និងមានអ្នកស្លាប់ចំនួន ៦៨៤នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលទាំង២នេះគឺជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។ ប្រទេសឥណ្ឌាគឺជាប្រទេសទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលមានករណីជំងឺ COVID-19 លើសពី ១លានករណី ហើយក៏ជាប្រទេសឈរលេខរៀងទី៣ នៅក្នុងតារាងអ្នកឆ្លងច្រើនបំផុតផងដែរ។ ឥណ្ឌាបានកើនឡើងករណីពីជាង ៨០០,០០០ ដល់ ១លាននាក់ ក្នុងរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ ប្រៀបនឹងការកើនពី ៦០០,០០០ ទៅ
July 17, 2020 - អន្តរជាតិ
ក្រុមចារកម្មតាមអ៊ីនធឺណេតរបស់ប្រទេសរុស្ស៊ី ទំនងជាបានវាយប្រហារតាមអ៊ីនធឺណេតទៅលើ សហរដ្ឋអាមេរិក អង់គ្លេស និងកាណាដា ដើម្បីប្រមូលទិន្នន័យស្រាវជ្រាវស្តីពីវ៉ាក់សាំងជំងឺ COVID-19 ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសទាំង៣ខាងលើ បានធ្វើការប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA និយាយថា ក្រុមចារកម្មតាមអ៊ីនធឺណេតដែលត្រូវបានគេស្គាល់ជាសាធារណៈថា APT29 បានផ្តោតសំខាន់លើអង្គការផ្សេងៗនៅក្នុងប្រទេសទាំង៣ ហើយគោលដៅរួមមាន៖ រដ្ឋាភិបាល ក្រុមអ្នកគិតគូរសុខភាព និងស្ថាប័នផ្សេងទៀត។ ទីភ្នាក់ងារនេះនិយាយថា វាទំនងជាក្រុមនេះមានបំណងលួចយកព័ត៌មាន និងកម្មសិទ្ធិបញ្ញាទាក់ទងនឹងការអភិវឌ្ឍ និងការធ្វើតេស្តវ៉ាក់សាំងការពារជំងឺ COVID-19 ហើយក្រុមនេះគឺស្ទើរតែជាផ្នែកមួយនៃសេវាកម្មស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកនិយាយថា APT29 កំពុងប្រើ malware តាមទំលាប់ដែលគេស្គាល់ថា WellMess និង WellMail
July 17, 2020 - រថយន្ត
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលនូវតម្រូវការដែលបានធ្លាក់ចុះសម្រាប់រថយន្តត្រឡប់មកវិញ រដ្ឋាភិបាលតំបន់អឺរ៉ុបកំពុងជះលុយយ៉ាងច្រើន ដើម្បីបញ្ចូលទៅក្នុងឧស្សាហកម្មយានយន្តគ្មានចំហេះតាមរយៈការឧបត្ថម្ភធននានា។ ជាក់ស្ដែងបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា បច្ចុប្បន្នប្រទេសអាល្លឺម៉ង់កំពុងជួយឧបត្ថម្ភទឹកប្រាក់យ៉ាងច្រើនតាមរយៈក្រុមហ៊ុន Autohaus Koenig ដែលអនុញ្ញាតឱ្យរថយន្ត Renault Zoe EV ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុត ត្រូវជួលឱ្យពលរដ្ឋរបស់ខ្លួនក្នុងតម្លៃ FREE តែម្តង។ ជាលទ្ធផលនៃការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុនេះ គេបានឃើញថាវាធ្វើឱ្យអ្នកទិញនៅប្រទេសបារាំងនិងអាល្លឺម៉ង់ កំពុងសម្រុកចូលមើលការតាំងបង្ហាញនិម្មិតដែលបង្ហាញពីរថយន្តទាំងនោះ ដោយសារតែការចូលមើលផ្ទាល់មិនទាន់អាចធ្វើឡើងក្នុងសម័យជំងឺ COVID-19 នេះទេ។ លោក Wolfgang Huber ប្រធានផ្នែកលក់រថយន្តអគ្គិសនីនៅឯក្រុមហ៊ុន Autohaus Koenig បានប្រាប់សារព័ត៌មាន Bloomberg ថា៖«ប្រសិនបើយើងមានបុគ្គលិកផ្នែកលក់កាន់តែច្រើន យើងនឹងលក់កាន់តែច្រើនថែមទៀត»។ ដោយបន្ថែមថាពួកគាត់រំពឹងថា នឹងមានការកើនឡើងនៃការលក់
July 17, 2020 - កូវីដ-១៩
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា សហរដ្ឋអាមេរិកបានរកឃើញករណីនៃជំងឺ COVID-19 ថ្មីយ៉ាងតិច ៧៥,០០០ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែលជាចំនួនកើនឡើងប្រចាំថ្ងៃជាកំណត់ត្រាលើកទី៧ ក្នុងខែនេះ។ ការស្លាប់របស់ពលរដ្ឋអាមេរិកក៏កំពុងកើនឡើងផងដែរ ហើយថ្មីៗនេះបានឈានដល់កម្រិតមួយខ្ពស់បំផុតចាប់តាំងពីដើមខែមិថុនា ដែលភាគច្រើនគឺនៅរដ្ឋអារីហ្សូណា កាលីហ្វ័រញ៉ា ផ្លរីដា និងតិចសាស។ ជាងពាក់កណ្តាលនៃរដ្ឋទាំងអស់ ឬ ៣០ ក្នុងចំណោមរដ្ឋ ៥០ សុទ្ធតែបានរាយការណ៍អំពីការកើនឡើងខ្ពស់បំផុតក្នុងមួយថ្ងៃនៅក្នុងខែនេះ។ ការឆ្លងកំពុងកើនឡើងនៅស្ទើរតែគ្រប់រដ្ឋទាំងអស់ក្នុងប៉ុន្មានសប្ដាហ៍នេះ បើប្រៀបធៀបទៅនឹងរយៈពេលពីរសប្តាហ៍មុន ដោយផ្អែកលើការវិភាគរបស់រ៉យទ័រ។ រដ្ឋផ្លរីដាបានរាយការណ៍អំពីការកើនឡើងនូវចំនួនករណី COVID-19 ថ្មីជាង ១៥,០០០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ កាលពីថ្ងៃអាទិត្យ ខណៈដែលរដ្ឋបាលលោក ដូណាល់
July 17, 2020 - កូវីដ-១៩
ចំនួនសរុបនៃការឆ្លងជំងឺ COVID-19 នៅប្រទេសប្រេស៊ីលបានកើនឡើងដល់ជាង ២លាននាក់។ រដ្ឋាភិបាលនិយាយថា តួលេខថ្មីប្រចាំថ្ងៃចំនួន ៤៥,០០០ ករណី ត្រូវបានគេរាយការណ៍គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកវិជ្ជមានជាមួយជំងឺនៅក្នុងប្រទេសកើនដល់ ២,០១២,១៥១នាក់។ វាជាតួលេខបានកើនឡើងទ្វេដងក្នុងចន្លោះពេលតិចជាងមួយខែនេះ ខណៈជំងឺកំពុងរាលដាលយ៉ាងឆាប់រហ័សជាពិសេសនៅក្នុងតំបន់ដែលខ្វះខាត។ ប្រទេសប្រេស៊ីលជាប្រទេសឈរលេខ២ ចំពោះករណីឆ្លង ហើយក៏មានចំនួនអ្នកស្លាប់ខ្ពស់ជាងគេលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដូចគ្នា គឺ ៧៦,៦៨៨ ករណី។ ទោះយ៉ាងណារដ្ឋាភិបាលប្រេស៊ីលកំពុងបោះជំហានទៅមុខ ជាមួយនឹងការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច។ ក្រុមមន្រ្តីបាននិយាយថា ចំនួននៃបន្ទប់ ICU ត្រូវបានកើនឡើងទ្វេដងនៅក្នុងមន្ទីរពេទ្យក្នុងតំបន់ទីក្រុង រួមទាំងរដ្ឋសៅប៉ូឡូដែលស្ថានភាពនេះកំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ។ ពួកគេនិយាយថា ពួកគេអាចស៊ូទ្រាំនឹងការកើនឡើងក្នុងករណី ប៉ុន្តែមានការខ្វះខាតចំពោះបញ្ហាបន្ទប់ ICU។ កាលពីដើមខែនេះប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro
July 17, 2020 - អន្តរជាតិ
ទីភ្នាក់ងាររុករកអវកាសជប៉ុនបាននិយាយថា ការវិភាគរបស់ខ្លួនលើទិន្នន័យដែលប្រមូលដោយផ្កាយរណប ដែលបានបង្ហាញពីការបំផ្លិចបំផ្លាញមួយផ្នែកធំនៅភាគខាងលិចប្រទេសជប៉ុន ដែលបង្កដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នានោះ ត្រូវបានគេដឹងថា ជាគ្រោះទឹកជំនន់ក្នុងកម្រិតខ្ពស់បំផុតមួយ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ទីភ្នាក់ងារបាននិយាយថា ជំនន់ទឹកភ្លៀងក្នុងរយៈពេល ៧ ថ្ងៃដំបូង នៃខែកក្កដា នៅកោះ Kyushu និងផ្នែកខ្លះនៃតំបន់ Chugoku និង Shikoku បានឡើងដល់កម្ពស់ខ្ពស់បំផុតក្នុងរយៈពេលជិត ២០ឆ្នាំ ចុងក្រោយនេះ។ ទីភ្នាក់ងារនិយាយថា ភ្លៀងធ្លាក់ពេញមួយសប្តាហ៍នេះគឺបណ្តាលមកពីបរិមាណសំណើមដ៏ច្រើនសន្ធឹកសន្ធាប់ ដែលត្រូវបានគេសង្កេតឃើញកាលពីដើមខែកក្កដា លើសមុទ្រចិនខាងកើតភាគនិរតីនៃតំបន់ Kyushu ។ ទឹកភ្លៀងសរុបដែលបានកត់ត្រានៅទីតាំងត្រួតពិនិត្យចំនួន ៩៦៤ របស់ទីភ្នាក់ងារទូទាំងប្រទេសក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែកក្កដា មានដល់ ២០៨,៣០៨
July 16, 2020 - រថយន្ត
ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួនមានផែនការផ្លាស់ប្តូរថ្មីៗដើម្បីសម្រេចបាននូវកំណើន និងប្រាក់ចំណេញប្រកបដោយចីរភាពនៅចុងឆ្នាំ2023។ ដូច្នេះហើយការបង្ហាញខ្លួនរថយន្ត Nissan Ariya ស៊េរីថ្មីឆ្នាំ2021 ប្រភេទ Crossover អគ្គិសនីសុទ្ធមួយនេះ គឺជាផ្នែកមួយនៃផែនការនោះហើយ។ រថយន្តនេះត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យាកម្សាន្ត infotainment នៅខាងក្នុងយ៉ាងពិសេស ដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្នកបើកបរសម័យទំនើប ហើយចំពោះការរចនារបស់វាគឺមិនធ្វើឱ្យខកបំណងអ្នកគាំទ្រនោះទេ។ ក្រុមហ៊ុន Nissan បានដាក់បង្ហាញរថយន្ត Ariya នៅក្នុងព្រឹត្តិការណ៍និម្មិតមួយនៅទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន ហើយរថយន្តអគ្គិសនីនេះត្រូវបានគេដឹងថា អាចបើកបរបានចម្ងាយប្រហែល ៣០០ម៉ាយ (482គីឡូម៉ែត្រ) នៅរាល់ពេលសាកថ្មពេញម្ដង សម្រាប់ប្រភេទប្រើប៉ុង2 (2WD)។ រថយន្ត Ariya នឹងលក់រាយក្នុងតម្លៃប្រហែល
July 16, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលសាំងហ្គាពួរបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃថា ប្រទេសខ្លួនបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ២៤៨ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២០ ដោយក្នុងនោះមាន ១១នាក់ ជាករណីនៅក្នុងសហគមន៍។ តួលេខថ្មីៗទាំងនេះបន្ថែមឱ្យសាំងហ្គាពួរមានករណីសរុបដល់ ៤៧,១២៦ ។ ករណីសហគមន៍ពាក់ព័ន្ធនឹងអ្នកស្រុកឬអ្នករស់នៅអចិន្ត្រៃយ៍ ២នាក់, អ្នកកាន់ប័ណ្ណការងារ ៧នាក់ និងអ្នកកាន់ប័ណ្ណស្នាក់អាស្រ័យ (Dependant’s Pass) ។ ក្នុងនោះក៏មានករណីនាំចូលចំនួន ៤ ដែលត្រូវបានគេឱ្យនៅដាច់់់ដោយឡែក មុននឹងរកឃើញថាឆ្លងជំងឺ។ ភាគច្រើននៃករណីថ្មីៗគឺនៅតែជាអ្នកកាន់លិខិតអនុញ្ញាតការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស ហើយព័ត៌មានបន្ថែមជាច្រើនទៀតនឹងត្រូវចេញផ្សាយនៅពេលក្រោយ។ ម្សិលមិញប្រទេសនេះមានការកើនឡើងការស្លាប់ថ្មី ១នាក់ ដែលនាំឱ្យករណីស្លាប់សរុបមាន ២៧នាក់។
July 16, 2020 - អន្តរជាតិ
ឧបនាយករដ្ឋមន្រ្តីលោក Somkid Jatusripitak ដែលត្រូវបានគេចាត់ទុកជាទូទៅថាជាកំពូលអ្នកសេដ្ឋកិច្ចរបស់ប្រទេសថៃ បានលាលែងពីតំណែងរួមជាមួយរដ្ឋមន្ត្រីចំនួន ៣រូប ដែលធ្វើការឱ្យលោកផងដែរ ដោយបើកផ្លូវសម្រាប់ការរុះរើគណៈរដ្ឋមន្រ្តីនៃក្រុមសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃ។ មន្ត្រីចំនួន ៣នាក់ទៀត គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Uttama Savanayana, រដ្ឋមន្រ្តីក្រសួងថាមពល និង រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងការច្នៃប្រតិដ្ឋ។ អគ្គលេខាធិការរងរបស់នាយករដ្ឋមន្ត្រី ដែរនៅក្នុងក្រុមរបស់លោក Somkid ក៏បានលាលែងផងដែរ។ នៅពេលសួរអំពីការលាលែងនេះ នាយករដ្ឋមន្រ្តីលោក Prayut Chan-o-cha បានប្រាប់អ្នកយកព័ត៌មានថា៖«ខ្ញុំមិនដឹងទេ ខ្ញុំមិនបានឃើញលិខិតទេ»។ ប្រភពនៅក្នុងគណបក្ស Palang Pracharat ដែលកំពុងកាន់អំណាចរបស់លោក Prayut
July 16, 2020









