autoadmin
  • អន្តរជាតិ

    ឥណ្ឌា៖ សម្រាប់ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានដឹងរួចមកហើយថា កន្លងមកមានម៉ាស់ធ្វើអំពីមាសត្រូវគេផលិតឡើងនិងប្រើប្រាស់ដោយអ្នកមានមួយចំនួននៅក្នុងប្រទេសឥណ្ឌា ដែលម៉ាស់ទាំងនោះមានតម្លៃរាប់ពាន់ដុល្លារអាមេរិកឯណោះ។ នៅពេលដែលបានឃើញម៉ាស់ធ្វើអំពីមាសទាំងនោះសាធារណៈជនទូទៅគិតថា វាគឺជាម៉ាស់ដែលមានតម្លៃថ្លៃបំផុតមួយ តែយ៉ាងណាក្តីកាលពីពេលថ្មីៗនេះហាងលក់គ្រឿងអលង្ការនៅក្នុងប្រទេសឥណ្ឌាបានបញ្ចេញលក់ម៉ាស់ដាំពេជ្រជាច្រើនម៉ូតបន្ថែមទៀត ដែលម៉ាស់ទាំងនោះមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិកឯណោះ។ បើយោងតាមវីដអូដែលបានចុះផ្សាយដោយគណនី Facebook ផ្លូវការរបស់សារព័ត៌មាន South China Moring Post បានបង្ហាញថា ហាងលក់គ្រឿងអលង្ការនៅឥណ្ឌាបានផលិតម៉ាស់ដែលមានក្រណាត់ម៉ាស់ស្របតាមស្ដង់ដាររបស់រដ្ឋាភិបាល តែនៅផ្នែកខាងក្រៅម៉ាស់មានរចនាលម្អបន្ថែមដោយត្បូងនិងពេជ្រជាច្រើនគ្រាប់ស្រោបដោយមាសសុទ្ធក្នុងម៉ូតផ្សេងៗគ្នា ហើយតម្លៃរបស់វាវិញគឺចន្លោះពី ១,៩៩០ ដុល្លារអាមេរិករហូតដល់ ៥,៣២០ ដុល្លារអាមេរិកឯណោះ។ ចំពោះអតិថិជនវិញបានឲ្យដឹងថា ការប្រើប្រាស់ម៉ាស់ដ៏មានតម្លៃនេះមិនត្រឹមតែអាចជួយការមេរោគបាននោះទេ តែវាក៏អាចបន្ថែមនូវសោភណ្ឌភាពក្នុងការតុបតែងខ្លួនបែបប្លែកពីគេបានផងដែរ។ សូមអញ្ជើញប្រិយមិត្តទស្សនាម៉ាស់រំលេចដោយត្បូងនិងពេជ្រស្រោបដោយមាសសុទ្ធដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ South China Morning Post

    July 15, 2020
  • អន្តរជាតិ

    វាមិនមែនជារឿងងាយស្រួលទេដែលឱ្យជិះ Roller coaster ហើយមិនឱ្យស្រែកខ្លាំងៗនោះ! ប៉ុន្តែឧទ្យានកម្សាន្តដ៏ធំរបស់ជប៉ុនមួយនេះ ចង់ឱ្យអ្នកធ្វើដូច្នេះ។ ឧទ្យានកម្សាន្តនោះគឺ Fuji-Q Highland ដែលមានទីតាងស្ថិតនៅជើងភ្នំហ្វូជី ជិតទីក្រុងតូក្យូ ហើយឧទ្យាននេះផ្ទាល់គឺទើបតែបើកទ្វារវិញប៉ុណ្ណោះ ដោយសារតែមានការបិទទ្វារទប់ស្កាត់ការឆ្លងជំងឺ COVID-19 ។ ឥឡូវនេះឧទ្យានបានបើកទ្វារវិញ ហើយខាងឧទ្យានក៏បានសំណូមពរឱ្យអ្នកមកកម្សាន្តកុំឱ្យស្រែកខ្លាំងៗ ហើយខាងឧទ្យានក៏បានបង្កើតកម្មវិធី Challenge មួយឈ្មោះថា #KeepASeriousFace ដែលតម្រូវឱ្យអ្នកកម្សាន្តមានមុខស្មើ មិនស្រែកឡូឡានៅពេលជិះ Roller coaster ហើយនៅពេលដែលមានអ្នកឈ្នះ ពួកគេនឹងអាចកម្សាន្ត FREE ក្នុងឧទ្យានពេញមួយថ្ងៃ។ កម្មវិធីនេះនឹងមានរហូតដល់ថ្ងៃទី១៧ ខែកក្កដា ហើយការពិតទៅវាគ្មានច្បាប់រឹតត្បឹតចំពោះការស្រែកនោះទេ ហើយក៏មានការពាក់ម៉ាស់ត្រឹមត្រូវផងដែរ ប៉ុន្តែកម្មវិធីកម្សាន្តនេះគឺក្នុងបំណងផ្សព្វផ្សាយការទប់ស្កាត់មិនឱ្យមានតំណក់តូចៗហោះចេញពីមាត់នៅពេលស្រែក

    July 15, 2020
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិកដ៏ធំគឺក្រុមហ៊ុន Moderna បានប្រកាសនូវដំណឹងល្អមួយថា ការធ្វើតេស្តវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 លើរាងកាយមនុស្សដំណាក់កាលទី៣ ឬហៅថាជាដំណាក់កាលចុងក្រោយ អាចនឹងត្រូវធ្វើឡើងនៅចុងខែកក្កដានេះហើយ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីគេទទួលបានលទ្ធផលវិជ្ជមានចំពោះការធ្វើតេស្តវ៉ាក់សាំងនៅក្នុងដំណាក់កាលទី១ ខណៈឥឡូវកំពុងធ្វើតេស្តដំណាក់កាលទី២។ បើតាមការចុះផ្សាយបញ្ជាក់តាមរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងដំណាក់កាលចុងក្រោយនេះគេនឹងធ្វើតេស្តវ៉ាក់សាំងក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ៣០ ០០០ នាក់ ដោយពាក់កណ្ដាលនឹងត្រូវប្រើថ្នាំកម្រិត ១០០ មីក្រូក្រាម និងពាក់កណ្ដាលទៀតត្រូវប្រើថ្នាំតាមស្ថានភាពជំងឺ ដែលក្នុងភាសាវេជ្ជសាស្ត្រហៅថា «placebo» ។ វាត្រូវបានបង្កើតឡើងដើម្បីបង្ហាញថា តើវ៉ាក់សាំងនេះមានសុវត្ថិភាពនិងអាចការពារការឆ្លងជំងឺ COVID-19 ឬក៏អត់ ហើយប្រសិនបើមនុស្សនៅតែឆ្លងមេរោគ ថាតើវាអាចការពារការឆ្លងមិនឱ្យទៅជាការឆ្លងធ្ងន់ធ្ងរដែរ ឬទេ។ ដូច្នេះប្រសិនបើពួកគេនៅតែមានរោគសញ្ញា វ៉ាក់សាំងនេះនៅតែអាចហៅបានថាជាជោគជ័យមួយ

    July 15, 2020
  • អន្តរជាតិ

    ចាប់តាំងពីចូលដល់ខែកក្កដានេះមក ទីក្រុងតូក្យូមានការកើនឡើងនូវករណីជំងឺ COVID-19 ថ្មីៗជាច្រើន ដែលធ្វើឱ្យអ្នកជំនាញធ្វើការឱ្យរដ្ឋាភិបាននៅទីនោះ ត្រូវបង្កើនកម្រិតនៃការព្រួយបារម្ភដល់កម្រិតខ្ពស់បំផុត។ អ្នកជំនាញបានបង្កើនកម្រិតព្រួលបារម្ភពីទី៣ ទៅទី៤ ដែលកម្រិតទី៤ គឺជាកម្រិតខ្ពស់បំផុត។ ពោលគឺចាប់តាំងពីចូលដល់ខែកក្កដា លើកលែងតែថ្ងៃទី០៨ ចំនួនករណីប្រចាំថ្ងៃថ្មីដែលត្រូវបានរាយការណ៍នៅទីក្រុងតូក្យូបានឡើងដល់ ១០០ករណី ហើយក៏មានករណីជាង ២០០ ត្រូវបានគេរាយការណ៍រយៈពេល ៤ ថ្ងៃជាប់ៗគ្នា ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១២ ខែកក្កដា។ ចាប់ពីថ្ងៃទី០៨ ខែកក្កដា ដល់ថ្ងៃទី១៤ ខែកក្កដា អត្រាជាមធ្យមប្រចាំសប្តាហ៍នៃករណីជំងឺ COVID-19 ថ្មីៗក្នុងមួយថ្ងៃ បានកើនឡើងដល់ ១៧៣.៧ ដែលមានន័យថា ចំនួនករណីក្នុងកំឡុងពេលនោះបានកើនឡើងជិតទ្វេដងធៀបនឹងសប្តាហ៍មុន។ ដូច្នេះនៅល្ងាចថ្ងៃពុធនេះ

    July 15, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ពិធីមង្គលការដ៏កម្រមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅពីមុខសាកសពរបស់ឪពុកកូនកំលោះ ព្រោះកូនកំលោះនិងកូនក្រមុំចង់ឲ្យព្រលឹងឪពុកបានដឹងលឺ និងធ្វើជាសាក្សីក្នុងថ្ងៃដ៏មានន័យបំផុតក្នុងជីវិតរបស់ពួកគេ។ បើយោងតាមសារព័ត៌មាន worldofbuzz បានឲ្យដឹងថា ហេតុការណ៍ដ៏ចម្លែកនេះបានកើតឡើងនៅក្នុងក្រុង Kota Samarinda​ ភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី ហើយពិធីរៀបការត្រូវបានរៀបចំឡើងតាមបែបសាសនាឥស្លាម។ លោក Romadhony Putra Pratama ដែលជាកូនកំលោះបានប្រាប់អ្នកសារព័ត៌មានថា តាមការពិតទៅរូបគាត់គ្រោងរៀបចំពិធីមង្គលការយ៉ាងអធិកអាធមមួយតាំងពីមុនកើតមានការរាតត្បាតនៃជំងឺកូវីដ ១៩ ម្លេះ ហើយក្រោយមកដោយសារតែភាពភ័យខ្លាចនៃជំងឺដ៏កាចសាហាវមួយនេះ កម្មពិធីមង្គលការរបស់គាត់ត្រូវបានពន្យាពេលជាបន្តបន្ទាប់ដោយរង់ចាំឲ្យស្ថានភាពនៃជំងឺកូវីដ ១៩ បានធូរស្រាលបន្តិច។ កូនកំលោះរូបនេះបានបន្តថា ឪពុករបស់លោកគឺជាមនុស្សម្នាក់ដែលខ្នះខ្នែងចង់ឃើញរូបគាត់រៀបការបំផុត ហើយមុនពេលគាត់ស្លាប់គាត់តែងអន្ទះសារបន់ឲ្យតែវិបត្តិកូវីដ ១៩ រលាយបាត់ អាងនឹងគាត់រៀបចំពិធីមង្គលការភ្លាមតែម្តង។ ​យ៉ាងណាក្តី ឪពុករបស់គាត់ជាមនុស្សមានជំងឺបេះដូងប្រចាំកាយ ហើយជាអកុសលរូបគាត់ក៏បានស្លាប់ដោយជំងឺគាំងបេះដូងក្នុងអំឡុងពេកគាត់កំពុងលេងកីឡា ហើយការសម្លាប់នេះគឺលឿនបំផុតនិងគ្មានអ្នកណាម្នាក់អាចរំពឹងទុកមុនបានឡើយ។

    July 15, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ បើយោងតាមសារព័ត៌មាន channelnewsasia បានរាយការណ៍ថា មានមនុស្សចំនួន ១២៨០ នាក់នៅឯសាលាយោធាឥណ្ឌូនេស៊ីត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែលករណីចម្លងនេះគឺជារាតត្បាតយ៉ាងឆាប់រហ័សបំផុតក្នុងចំណោមពលរដ្ឋឥណ្ឌូនេស៊ីរាប់ចាប់តាំងពីមានករណីចម្លងជំងឺកូវីដ ១៩ មក។ បើតាមនាយឧត្តមសេនីយ៍ Andika Perkasa ដែលជាអគ្គបញ្ជាការកងទ័ពឥណ្ឌូនេស៊ីបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំងនោះមាន ៩៩១ ករណីបានកើតឡើងចំពោះក្រុមសិស្សនាយទាហ៊ាន ហើយក្រៅពីនេះគឺបានកើតឡើងចំពោះបុគ្គលិក គ្រូបណ្ដុះបណ្តាលក្នុងសាលាយោធា និងក្រុមគ្រួសាររបស់ក្រុមសិស្សនាយទាហ៊ានដែលបានមកលេងពួកគេ។ បន្ទាប់ពីផ្ទុះករណីរាតត្បាតទ្រង់ទ្រាយធំមួយនេះ មានអ្នកជំងឺចំនួន ៣០ នាក់ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យជាបន្ទាប់ព្រោះតែពួកគាត់មានសភាពធ្ងន់ធ្ងរ ហើយក្រៅនោះត្រូវបានអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីសម្រេចយកទៅដាក់ដោយឡែកនៅក្នុងខេត្តចាវ៉ាដើម្បីឲ្យក្រុមគ្រូពេទ្យទៅព្យាបាលពួកគេនៅទីនោះ។ សូមបញ្ជាក់ថា នេះវាករណីចម្លងទ្រង់ទ្រាយធំមួយនៅឥណ្ឌូនេស៊ី ខណៈគិតត្រឹមពេលនេះឥណ្ឌូនេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៧៦,៩៨១ ករណី និងស្លាប់ចំនួន

    July 15, 2020
  • កូវីដ-១៩

    ប្រទេសសាំងហ្គាពួរនៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនរកឃើញករណីថ្មីនៃអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៤៧នាក់ ដែលនាំឱ្យចំនួនសរុបមាន ៤៦,៦៣០ ករណី។ ក្នុងនោះផងដែរមានករណីក្នុងសហគមន៍ចំនួន៧នាក់ ខណៈករណីនាំចូលមាន២នាក់ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករបរទេស ដែលស្នាក់នៅផ្ដុំគ្នានៅអន្តេវាសិកដ្ឋាន។ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 របស់ប្រទេសនេះគឺមាន២៦នាក់ដដែល ប៉ុន្តែក៏មានអ្នកស្លាប់ក្រោយជាពីជំងឺ COVID-19 តែនៅមានជំងឺប្រចាំកាយចំនួន ១៤ នាក់ផងដែរ។ គិតចាប់តាំងពីក្រសួងសុខាភិបាលបានចុះតេស្ដរកជំងឺ COVID-19 ពីពលករនៅអន្តេវាសិកដ្ឋាន ពួកគេបានធ្វើតេស្ដលើមនុស្សចំនួន ២១៥,០០០ នាក់រួចមកហើយ ដែលស្មើឱ្យ ២ ភាគ ៣

    July 14, 2020
  • រថយន្ត

    ក្រុមហ៊ុនផលិតរថយន្តប្រណីត BMW ទើបតែបានប្រកាសពីវត្តមានរថយន្ត SUV អគ្គិសនីដំបូងបំផុតរបស់ខ្លួននោះគឺ iX3 បន្ទាប់ពីមានពាក្យចចាមអារាម និងការបែកធ្លាយជាយូរមកហើយ ទាក់ទងពីគ្រោងការរថយន្តអគ្គីសនីរបស់ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ។ រថយន្ត BMW iX3 គឺមានមូលដ្ឋានលើម៉ូដែល X3 ហើយប្រើប្រព័ន្ធ eDrive ជំនាន់ទី៥ បូករួមទាំងអាគុយកម្លាំង 80 គីឡូវ៉ាត់/ម៉ោង និងម៉ូទ័រកម្លាំង 282សេះ ខណៈកម្លាំងបង្វិល 295 ផោន-ហ្វីត (400Nm)។ រថយន្ត BMW iX3 អាចធ្វើដំណើរបានចម្ងាយ 460គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្ដង ដែលវាយតម្លៃដោយ WLTP

    July 14, 2020
  • អន្តរជាតិ

    សាំងហ្គាពួរ៖ អ្នកស្រី Raeesah Khan ថ្មីៗនេះទើបតែបានស្បថឡើងកាន់តំណែងជាសមាជិកសភា បន្ទាប់ពីគណបក្សពលកររបស់គាត់បានឈ្នះឆ្នោតក្នុងតំបន់ Sengkang ។ អ្នកស្រីត្រូវបានគេស្គាល់ថា ជាសមាជិកស្រ្តីវ័យក្មេងដំបូងបង្អស់ដែលបានជាប់ក្នុងសភាសាំងហ្គាពួរ ដោយមានអាយុត្រឹមតែ ២៦ឆ្នាំ ខណៈសមាជិកសភាស្ត្រីវ័យក្មេងជាងគេពីមុនគឺអ្នកស្រី Tin Pei Ling ដែលកាលនោះគាត់មានអាយុ ២៧ឆ្នាំ ហើយបានជាប់ឆ្នោតនៅសម័យបោះឆ្នោតឆ្នាំ២០១១។ ចំណែកសមាជិកសភាក្នុងសម័យទំនើបក្មេងជាងគេម្នាក់ទៀតគឺលោក Tan Soo Khoon ជាអតីតអ្នកនាំពាក្យសភា និងបានជាប់ជាសមាជិកនៅឆ្នាំ១៩៧៦ ក្នុងវ័យ២៧ឆ្នាំដូចគ្នា។ ប៉ុន្តែបើនិយាយពីសមាជិកសភាដែលក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រសាំងហ្គាពួរគឺលោក Lim Chin Siong ដែលបានជាប់ជាតំណាងរាស្ត្រក្នុងវ័យ ២២ឆ្នាំ កាលពីឆ្នាំ១៩៥៥ នៅពេលដែលសាំងហ្គាពួរនៅមិនទាន់មានឯករាជ្យភាពនៅឡើយ។

    July 14, 2020
  • អន្តរជាតិ

    ចិន៖ ក្មេងប្រុសម្នាក់បានសន្លប់ និងស្ពឹកដៃឆ្វេងមួយចំហៀងកំរើកលែងបាន បន្ទាប់ពីរូបគាត់បានចំណាយពេលលេងហ្គេមប្រមាណជា ២២ ម៉ោងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃក្នុងរយៈពេល ១ ខែ។ ​បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន worldofbuzz បានរាយការណ៍ការថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Nanning ភាគខាងត្បូងនៃប្រទេសចិន ខណៈក្មេងប្រុសរងគ្រោះមានអាយុ១៥ ឆ្នាំ និងមានឈ្មោះថា Xiaobin។ ប្រពភពខាងលើបានបន្តថា​ បន្ទាប់ពីសាលារៀនត្រូវបានបិទហើយពលរដ្ឋមិនហ៊ានចេញក្រៅផ្ទះផ្តេសផ្ដាសព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ នោះ ក្មេងប្រុសរងគ្រោះបានបង្កើតទម្លាប់មួយគឺលេងហ្គេមនៅក្នុងបន្ទប់គេងរបស់គេជាប្រចាំ។ ទម្លាប់នៃការលេងហ្គេមបានធ្វើឲ្យក្មេងប្រុសរងគ្រោះញៀននឹងការលេងហ្គេមខ្លាំងឡើងៗរហូតក្នុងរយៈពេលមួយខែចុងក្រោយនេះ រូបគាត់បានចំណាយពេលជាមធ្យម ២២ ម៉ោងដើម្បីលេងហ្គេមរាល់ថ្ងៃ ហើយនៅក្នុងថ្ងៃកើតហេតុនោះរូបគាត់បានដួលសន្លប់និងត្រូវបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់តែម្តង។ បន្ទាប់ពីធ្វើការពិនិត្យយ៉ាងល្អិតល្អន់ចំពោះកុមាររងគ្រោះវេជ្ជបណ្ឌិតជំនាញបានរកឃើញថា គាត់មានបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល និងដាច់សរសៃឈាមមួយចំនួនទៀតនៅក្នុងដៃខាងឆ្វេងរបស់គាត់ ព្រោះតែគាត់ប្រឹងលេងហ្គេមខ្លាំងពេកគ្មានពេលសម្រាករហូតធ្វើឲ្យមានការកាត់ផ្ដាច់អុកស៊ីសែននិងចរន្តឈាមនៅក្នុងសរសៃឈាមទាំងនោះ។ វេជ្ជបណ្ឌិតបានបញ្ជាក់ថា គិតមកទល់ពេលនេះគេអាចជួយសង្គ្រោះជីវិតក្មេងប្រុសរងគ្រោះបានតែគេមិនប្រាកដថាគេអាចព្យាបាលដៃឆ្វេងរបស់គាត់ឲ្យជាដូចធម្មតាបាននោះទេ៕

    July 14, 2020