- autoadmin
- កីឡា
កូរ៉េខាងត្បូង៖ បន្ទាប់ពីការរាតត្បាតនៃជំងឺ COVID-19 បានធូរស្រាលបន្តិច រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុញ្ញាតឲ្យប្រិយមិត្តអ្នកគាំទ្រកីឡាមួយចំនួន អាចត្រលប់ទៅទស្សនាការប្រកួតកីឡាបានដោយផ្ទាល់វិញហើយ តែត្រូវអនុវត្តលក្ខខណ្ឌពិសេសមួយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឱ្យដឹងថា កីឡាចំនួន ២ ប្រភេទ ដែលត្រៀមនឹងទទួលស្វាគមន៍អ្នកគាំទ្រឡើងវិញនោះមានដូចជា កីឡាបេស្បល ដែលនឹងចាប់ផ្ដើមបើកទ្វារទទួលប្រិយមិត្តនៅថ្ងៃអាទិត្យនេះ និងកីឡាកីឡាបាល់ទាត់លីកកំពូងកូរ៉េខាងត្បូង (K League) ដែលនឹងចាប់ផ្ដើមអនុញ្ញាតឲ្យអ្នកគាំទ្រអាចចូលទស្សនាការប្រកួតដោយផ្ទាល់ នៅថ្ងៃទី០១ ខែសីហា ខាងមុខនេះផងដែរ។ យ៉ាងណាក្តី បើយោងតាមលោក Chung Sye-kyun នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា បើទោះមានការអនុញ្ញាតឲ្យចូលមើលវិញមែន ប៉ុន្តែគ្រប់កីឡដ្ឋានទាំងអស់ត្រូវអនុវត្តវិធានការលក់សំបុត្រចូលទស្សនាតែ ១០% នៃចំនួនកៅអីសរុបក្នុងកីឡដ្ឋានប៉ុណ្ណោះ ដើម្បីឲ្យអ្នកចូលមើលអាចរក្សាគម្លាតពីគ្នា
July 25, 2020 - អន្តរជាតិ
យោងតាមការសិក្សារបស់សាកលវិទ្យាល័យបសុពេទ្យអាល្លឺម៉ង់បានឱ្យដឹងថា សត្វឆ្កែដែលមានការបណ្តុះបណ្តាលរយៈពេលពីរបីថ្ងៃ អាចកំណត់អត្តសញ្ញាណមនុស្សដែលឆ្លងជំងឺ COVID-19 បាន។ យោងតាមគម្រោងសាកល្បងដឹកនាំដោយសាកលវិទ្យាល័យបសុសាស្ត្រ Hannover បានឱ្យដឹងថា សត្វឆ្កែចំនួន ៨ក្បាល មកពីកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ហើយពួកវាអាចកំណត់អត្តសញ្ញាណជំងឺ COVID-19 បានយ៉ាងត្រឹមត្រូវ ជាមួយនឹងអត្រាជោគជ័យ ៩៤ ភាគរយ។ នៅក្នុងការសិក្សានេះក្រុមអ្នកស្រាវជ្រាវបានឱ្យសត្វឆ្កែហឺតរកមើលមេរោគ COVID-19 តាមរយៈទឹកមាត់របស់មនុស្ស ទាំងអ្នកដែលមានសុខភាពល្អ និងឆ្លងជំងឺ COVID-19 ច្រើនជាង ១,០០០ នាក់។ លោកស្រី Maren von Koeckritz-Blickwede សាស្រ្តាចារ្យនៅសាកលវិទ្យាល័យបាននិយាយនៅក្នុងវីដេអូតាមយូធូបមួយថា៖«យើងគិតថាការងារនេះដំណើរការ ព្រោះដំណើរការនៃមេតាប៉ូលីសក្នុងរាងកាយរបស់អ្នកជំងឺមានការផ្លាស់ប្តូរទាំងស្រុង។ យើងគិតថាសុនកអាចរកឃើញក្លិនយ៉ាងជាក់លាក់មួយ»។
July 25, 2020 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងយុត្តិធម៌អាមេរិកបានប្រកាសនៅថ្ងៃសុក្រថា FBI បានចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានជ្រកកោននៅឯស្ថានកុងស៊ុលនៃប្រទេសចិនប្រចាំនៅសាន់ហ្វ្រាន់ស៊ីស្កូ។ ប្រភពបាននិយាយថា ស្ត្រីរូបនេះឈ្មោះ Juan Tang បានចូលមកទឹកដីសហរដ្ឋអាមេរិកកាលពីខែធ្នូ ឆ្នាំ២០១៩ និងកំពុងធ្វើការជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅទីក្រុងដាវីស។ នាងគឺជាជនជាតិចិនម្នាក់ក្នុងចំណោមជនជាតិចិន ៤នាក់ ដែលត្រូវបានចោទប្រកាន់ដោយមន្ត្រីក្រសួងយុត្តិធម៌។ ពួកគេជាអ្នកកំពុងសិក្សានៅសាកលវិទ្យាល័យអាមេរិក ហើយគេសង្ស័យថាបានលាក់បាំងអំពីទំនាក់ទំនងរបស់ពួកគេជាមួយយោធាចិន។ ពួកគេខ្លះគឺជាមន្ត្រី និងអ្នកស្រាវជ្រាវនៃកងទ័ពរំដោះប្រជាជនចិន ហើយស្ត្រីនេះគឺជាមនុស្សចុងក្រោយដែលត្រូវបានចាប់ខ្លួន។ គេមិនទាន់ដឹងច្បាស់ទេថា តើអាជ្ញាធរអាមេរិកអាចចាប់ខ្លួនមនុស្សម្នាក់ពីក្នុងស្ថានកុងស៊ុលបានដោយរបៀបណា។ ប៉ុន្តែយ៉ាងណាក្រសួងយុត្តិធម៌ និង FBI បានប្រកាសអាសន្នប្រឆាំងដាច់ខាតជាមួយអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រយោធាចិន។ ពួកគេជឿជាក់ថា ទីក្រុងប៉េកាំងកំពុងបញ្ជូនមនុស្សទាំងនេះទៅសាកលវិទ្យាល័យអាមេរិក ដើម្បីលួចទិន្នន័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕ អត្ថបទ៖ លីដា ប្រភព៖ NHK
July 25, 2020 - រថយន្ត
លោក Elon Musk បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Tesla គ្រោងនឹងបង្ហាញនូវរថយន្តអគ្គិសនីថ្មីចំនួន 2ម៉ូដែល រួមទាំងរថយន្តតូចអគ្គិសនីថ្មីមួយផងដែរ បន្ទាប់ពីបញ្ចេញភីកអាប់ Cybertruck រួចហើយនោះ។ រំលឹកដែរថាលោក Elon Musk ធ្លាប់បាននិយាយថា Cybertruck គឺជាផលិតផលថ្មីចុងក្រោយរបស់ក្រុមហ៊ុន Tesla មួយរយៈពេល ប៉ុន្តែយ៉ាងណាលោកទំនងជាប្ដូរចិត្តបន្ថែមម៉ូដែលថ្មីៗទៀត។ កាលពីដើមឆ្នាំនេះលោក Musk បាននិយាយថា ក្រុមហ៊ុន Tesla នឹងរចនារថយន្តអគ្គិសនីនៅក្នុងប្រទេសចិនសម្រាប់ទីផ្សារពិភពលោក ហើយវាបានចេញនូវគំនូររចនាដែលបង្ហាញពីប្រភេទរថយន្តតូច (compact) ។ លើសពីនេះទៅទៀតមន្រ្តីនៅរដ្ឋកាលីហ្វ័រញ៉ា ដែលនៅពីក្រោយគម្រោងថ្មីមួយបាននិយាយថា Tesla កំពុងផលិតរថយន្តអគ្គិសនីដឹកអ្នកដំណើរ
July 24, 2020 - អន្តរជាតិ
ម៉ាឡេស៊ីមានករណីជំងឺ COVID-19 កើនឡើងតាំងតែពីខែមីនា ហើយបើទោះបីជាមានករណីច្រើនជាង ៣ខ្ទង់ យ៉ាងណាក៏ដោយ ប្រទេសនេះមិនដែលបង្ខំរឿងពាក់ម៉ាស់នោះទេ ដោយសារមិនចង់ឱ្យពលរដ្ឋខ្លួនមានសម្ពាធហិរញ្ញវត្ថុ។ ប៉ុន្ដែយ៉ាងណាឥឡូវនេះម៉ាឡេស៊ីបានកំណត់ថា ការពាក់ម៉ាស់គឺជាច្បាប់ ហើយប្រសិនបើពលរដ្ឋមិនពាក់ម៉ាស់នៅតាមកន្លែងដឹកជញ្ជូនសាធារណៈ កន្លែងមនុស្សកកកុញ និងកន្លែងដែលតម្រូវឱ្យមានការពាក់ម៉ាស់ត្រឹមត្រូវទេនោះ ពួកគេនឹងត្រូវផាកពិន័យជាទឹកប្រាក់ ២៣៥ ដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ខែសីហា ខែក្រោយតទៅហើយ។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ពលរដ្ឋ រដ្ឋាភិបាលម៉ាឡេបាននិយាយថា ចាប់ពីថ្ងៃទី១៥ ខែសីហា តម្លៃម៉ាស់មុខមិនអាចលើសពី ១.២០ រីងហ្គីត (ប្រហែល១២០០រៀល) ដែលធ្លាក់ចុះពី ១.៥០ រីងហ្គីត (១៥០០រៀល) ពីតម្លៃឥឡូវ។ រដ្ឋមន្ដ្រីសុខាភិបាលរបស់ប្រទេសនេះនិយាយថា ការធ្វើឱ្យការពាក់ម៉ាស់គឺជាច្បាប់
July 24, 2020 - កូវីដ-១៩សាំងហ្គាពួរបន្ថែមអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ២៧៧នាក់ ចូលក្នុងបញ្ជី ដែលនាំឱ្យករណីសរុបមានដល់ ៤៩,៣៧៥ ករណី
សាំងហ្គាពួរនៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ បានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៧៧ ដែលនាំឱ្យចំនួនករណីសរុបមានដល់ ៤៩,៣៧៥ ករណី។ ក្រសួងសុខាភិបាលបាននិយាយថា ករណីទាំងនោះរួមមានករណីសហគមន៍ចំនួន ៥ និងករណីនាំចូលចំនួន ២ ហើយក្រៅពីនោះគឺសុទ្ធតែជាពលករចំណាកស្រុក ដែលរស់នៅក្នុងអន្តេវាសិកដ្ឋានរបស់ពលករបរទេស។ តួលេខសម្រាប់ថ្ងៃនេះគឺតិចជាងកាលពីថ្ងៃព្រហស្បតិ៍ ដែលមានរហូតដល់ទៅ ៣៥៤ករណី ឯណោះ។ ការស្លាប់ដោយសារជំងឺ COVID-19 របស់សាំងហ្គាពួរ គឺនៅតែរក្សាត្រឹម២៧នាក់ដដែល ប៉ុន្តែក្នុងនោះក៏មានមនុស្សចំនួន ១៥នាក់ ដែលបានព្រោះតែជំងឹផ្សេង ក្រោយពីជាពីជំងឺ COVID-19។ ចំនួនករណីប្រចាំថ្ងៃថ្មីជាមធ្យមនៅក្នុងសហគមន៍ក្នុងមួយសប្តាហ៍បានថយចុះពី ១២ករណី កាលពី២សប្តាហ៍មុន
July 24, 2020 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា អ្នកដំណើរដែលជិះលើយន្តហោះរបស់ក្រុមហ៊ុន Mahan Air បានរងរបួសជាច្រើននាក់ នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងស្រុក) បន្ទាប់ពីយន្តហោះចម្បាំងរបស់អាមេរិកបានហោះប្រកិតគ្នាជាមួយយន្តហោះស៊ីវិលមួយនេះ នៅលើដែនអាកាសរបស់ប្រទេសស៊ីរី។ ជើងហោះហើរដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air កំពុងធ្វើដំណើរពីទីក្រុងតេហេរ៉ង់ ទៅក្រុងបេរូតក្នុងប្រទេសលីបង់។ របាយការណ៍បាននិយាយថា អ្នកដំណើរបានរងរបួសបន្ទាប់ពីអ្នកបើកបរបានផ្លាស់ប្តូរកម្ពស់ហោះភ្លាមៗ ដើម្បីចៀសវាងការប៉ះទង្គិចជាមួយយន្ដហោះចម្បាំងអាមេរិកនោះ។ នៅក្នុងវីដេអូដែលត្រូវបានគេបង្ហោះបន្ដពេញបណ្ដាញសង្គមបានបង្ហាញថា អ្នកដំណើរខ្លះបានដេកដួលនៅលើឥដ្ឋ និងមានសំឡេងស្រែកដោយសារតែការភ័យខ្លាច ខណៈអ្នកដំណើរក៏អាចមើលឃើញយន្តហោះចម្បាំងអាមរិកហោះនៅនឹងភ្នែកតាមបង្អួចតែម្តង។ អ្នកដំណើរដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការហោះហើររបស់ពួកគេបានចុះចតនៅក្រុងបេរូត ក្នុងប្រទេសលីបង់។ បញ្ជាការកណ្តាលយោធាអាមេរិកដែលឃ្លាំមើលកងទ័ពអាមេរិកនៅក្នុងតំបន់បានបញ្ជាក់ថា យន្តហោះ F-15 មួយគ្រឿងបានហោះចេញពីអាកាសយានដ្ឋានចម្ងាយប្រមាណ ១,០០០ ម៉ែត្រ។ អ្នកនាំពាក្យម្នាក់បាននិយាយថា យន្ដហោះចម្បាំងនេះបានធ្វើការត្រួតពិនិត្យដោយផ្ទាល់ទៅលើយន្ដហោះស៊ីវិលរបស់អ៊ីរ៉ង់ ដើម្បីធានាសុវត្ថិភាពដល់បុគ្គលិកចម្រុះរបស់ខ្លួននៅឯទីបញ្ជាការដ្ឋាន al-Tanf
July 24, 2020 - អន្តរជាតិ
អ៉ីស្រាអែល៖ ខណៈដែលក្នុងពេលបច្ចុប្បន្ននេះគេត្រូវការពេលវេលាជាច្រើនម៉ោងឬអាចដល់មួយថ្ងៃផង ដើម្បីធ្វើតេស្តរកជំងឺកូវីដ ១៩ នោះ សារព័ត៌មាន channelnewsasia បានរាយការណ៍ថា ក្រុមហ៊ុននៅក្នុងប្រទេសអ៉ីស្រាអែលកំពុងតែអភិវឌ្ឍន៍ឧបរកណ៍ធ្វើតេស្តថ្មីមួយ ដែលអាចផ្តល់លទ្ធផលក្នុងរយៈពេលមិនដល់មួយនាទីផង។ តំណាងក្រុមហ៊ុន NanoScent ដែលជាក្រុមហ៊ុនកំពុងផលិតឧបករណ៍ធ្វើតេស្តមេរោគថ្មីបានបញ្ជាក់ថា ឧបករណ៍ថ្មីនេះគឺជាប្រភេទឧបករណ៍ធ្វើតេស្តតាមរយៈខ្យល់ដង្ហើមរបស់ជនរងគ្រោះជំនួសដោយការពិនិត្យសំណាកជនរងគ្រោះ ហើយលទ្ធផលវិញនឹងត្រូវបង្ហាញជូនក្នុងរយៈពេលត្រឹមតែ ៣០ វិនាទីប៉ុណ្ណោះ។ យ៉ាងណាក្តី លោក Oren Gavriely ដែលជាអគ្គនាយកក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តថ្មីអាចផ្ដល់ចម្លើយត្រឹមត្រូវបាន ៨៥% ប៉ុណ្ណោះបើគិតមកទល់នឹងពេលនេះ ហើយគេកំពុងដុតដៃដុតជើងអភវិឌ្ឍន៍ឧបករណ៍នេះឲ្យមានប្រសិទ្ធភាព ១០០% ក្នុងពេលដ៏ឆាប់ខាងមុខ សម្រាប់ប្រើជំនួសវិធីធ្វើតេស្តដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះ។ អគ្គនាយករូបនេះបានបន្តថា នៅពេលដែលគេអាចផលិតឧបករណ៍ធ្វើតេស្តជំងឺកូវីដ ១៩ តាមរយៈខ្យល់ដង្ហើមបានដោយជោគជ័យ វានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការចម្លងជំងឺក្នុងចំណោមប្រជាពលរដ្ឋទូទាំងពិភពលោក
July 24, 2020 - អន្តរជាតិ
ប្រទេសចិននៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០នេះផ្ទាល់ បានបញ្ជាឱ្យសហរដ្ឋអាមេរិកបិទស្ថានកុងស៊ុលខ្លួននៅក្នុងទីក្រុងឆឹងទូ (Chengdu) ឆ្លើយតបទៅសហរដ្ឋអាមេរិកដែលបានបញ្ជាឱ្យមានការបិទទ្វារស្ថានកុងស៊ុលរបស់ចិននៅក្រុងហ៊ូស្តុនកាលពីពេលថ្មីៗនេះ ខណៈដែលទំនាក់ទំនងរវាងប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២ របស់ពិភពលោកមានទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺន។ បទបញ្ជាឱ្យបិទស្ថានកុងស៊ុលនៅទីក្រុងឆឹងទូ ក្នុងខេត្តស៊ីឈួន ភាគនិរតីនៃប្រទេសចិន ត្រូវបានគេមើលឃើញថាជាការសងសឹកទៅវិញទៅមក ខណៈខាងប្រទេសចិនក៏មិនព្រមឱបដៃមើលទង្វើរបស់អាមេរិកដែរ។ ប្រទេសចិនបានព្រមានថាខ្លួននឹងសងសឹកទៅវិញ បន្ទាប់ពីអាមេរិកបានទុកពេលតែ ៧២ម៉ោង ដើម្បីឱ្យស្ថានកុងស៊ុលចិននៅក្រុងហ៊ូស្តុនបិទទ្វារ ហើយប្រទេសចិនក៏បានឱ្យអាមេរិកគិតសារឡើងវិញផងដែរ។ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកបានរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ បទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ និងអនុសញ្ញាកុងស៊ុលនៃប្រទេសចិន-សហរដ្ឋអាមេរិក។ វាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសចិន-សហរដ្ឋអាមេរិក កាន់តែល្អក់កករ»។ វាបន្ថែមថា៖ «ក្រសួងការបរទេសចិនបានជូនដំណឹងដល់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកចេញនូវការព្រមព្រៀងរបស់ខ្លួនសម្រាប់ការបង្កើតនិងប្រតិបត្តិការអគ្គកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងឆឹងទូ»។ ប្រភពមិនបាននិយាយថា ពេលណាស្ថានកុងស៊ុលអាមេរិកត្រូវតែចាកចេញនោះទេ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងប៉េកាំងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕ អត្ថបទ៖
July 24, 2020 - កីឡា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា អ្នកប្រដាល់ជើងចាស់ Mike Tyson (ម៉ៃ ថៃសាន់) អាយុ ៥៤ឆ្នាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា លោកនឹងឡើងសង្វៀនប្រដាល់វិញ សម្រាប់ការប្រកួតជាមួយអ្នកប្រដាល់ដ៏អស្ចារ្យម្នាក់ទៀតគឺលោក Roy Jones Jr. ។ អ្នកទាំង ២ គ្រោងនឹងធ្វើការជួបគ្នានៅក្នុងកម្មវិធីតាំងពិព័រណ៍ប្រដាល់សកល ដោយប្រកួតចំនួន ៨ទឹក នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅសួនកីឡា Dignity Health នៅទីក្រុងខាសុន រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ អតីតជើងឯកខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ពិភពលោករូបនេះ ត្រូវបានគេចាត់ទុកថាជាកំពូលអ្នកប្រដាល់ម្នាក់ក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានគេចាត់ទុកថាជា
July 24, 2020









