- autoadmin
- កូវីដ-១៩
រដ្ឋាភិបាលក្រុងតូក្យូនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៦៦ បន្ថែមទៀត ខណៈការព្រួយបារម្ភជាសាធារណៈកាន់តែកើនឡើង ដោយសារល្បឿននៃការឆ្លងនៅក្នុងទីក្រុងនេះកាន់តែលឿនជាងពេលណាទាំងអស់ក្នុងខែនេះ។ កាលពីថ្ងៃច័ន្ទទីក្រុងនេះមានករណីតែ ១៣១ ដែលជាការធ្លាក់ចុះក្រោម ២០០នាក់ ជាលើកដំបូងក្នុងរយៈពេល ៧ថ្ងៃ ប៉ុន្តែថ្ងៃនេះវាបានឡើងដល់ជាង ២០០ សារជាថ្មីទៀត។ គិតមកទល់ពេលនេះចំនួនករណីជំងឺ COVID-19 នៅទីក្រុងតូក្យូក្នុងខែកក្កដាតែមួយ គឺមានជាង ៥,០០០នាក់ ដែលស្មើនឹងជិត ៥០% នៃចំនួនសរុប ចាប់តាំងពីជំងឺបានវាយប្រហារទីក្រុងនេះ។ ក្នុងរាជធានីចាប់ផ្ដើមមើលឃើញពីការឆ្លងថ្មីៗចំនួន ៣ខ្ទង់ ក្នុងខែនេះ ហើយចំនួនកត់ត្រាខ្ពស់បំផុតសម្រាប់ខែកក្កដាគឺ
July 28, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ជប៉ុនថែមស៍ នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ជំងឺរាតត្បាតជាសកល COVID-19 និងផលប៉ះពាល់របស់វា កំពុងជំរុញឱ្យកុមារដែលរស់នៅក្នុងភាពអត់ឃ្លានស្រាប់កាន់តែចុះដុនដាបថែមទៀត។ អង្គការសហប្រជាជាតិបានព្រមានថា វិបត្តិនេះអាចនឹងសម្លាប់កុមារប្រមាណ ១០,០០០នាក់ ក្នុងមួយខែៗ ដោយសារកសិដ្ឋានតូចៗមិនមានមធ្យោបាយក្នុងការចែកចាយផលិតផលទៅទីផ្សារ ខណៈដែលភូមិក្រីក្រនៅដាច់ឆ្ងាយពីការផ្គត់ផ្គង់អាហារ និងវេជ្ជសាស្ត្រ។ លើសពីនេះទៀតកុមារជាង ៥៥០,០០០នាក់ ក្នុងមួយខែៗ កំពុងរងការវាយប្រហារដោយភាពស្គមស្គាំង ដោយមានអវយវៈតូច និងអាការប៉ោងពោះជាដើម។ នៅក្នុងការអំពាវនាវឱ្យមានសកម្មភាពចែករំលែកជាមួយទីភ្នាក់ងារសារព័ត៌មាន The Associated Press អង្គការដែលជាសាខារបស់អង្គការសហប្រជាជាតិចំនួន ៤ បាននិយាយថា ការកើនឡើងនូវកង្វះអាហារូបត្ថម្ភនឹងមានផលវិបាករយៈពេលវែង ជាមួយនឹងសោកនាដកម្មនីមួយៗទំនងជាប្រែក្លាយជាមហន្តរាយ។ ប្រធានផ្នែកអាហារូបត្ថម្ភរបស់អង្គការសុខភាពពិភពលោកលោក Francesco
July 28, 2020 - កូវីដ-១៩
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់ទីក្រុងដាណាងយ៉ាងតឹងរឹងបំផុត បន្ទាប់ពីទីក្រុងទេសចរណ៍មួយនេះត្រូវបានគេរកឃើញការឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ កើនឡើងដល់ទៅ ១៥ ករណី។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានបិទការធ្វើដំណើរគ្រប់មធ្យោបាយ មានទាំងជើងហោះហើរ រថយន្តក្រុង រថយន្តតាក់ស៊ី រថភ្លើង និងការធ្វើដំណើរតាមផ្លូវទឹកចំពោះការចេញនិងចូលទីក្រុងដាណាងរយៈពេល ១៥ថ្ងៃ ដោយផ្ដើមអនុវត្តពីព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា នេះទៅតែម្តង។ ជាងនេះទៀតពលរដ្ឋក្នុងក្រុងដាណាងទាំងអស់ ដែលមានចំនួនសរុបជាង ១.១ លាននាក់ ត្រូវបន្ថែមការប្រុងប្រយ័ត្ន និងត្រូវអនុវត្តវិធានការអនាម័យឲ្យបាប់ខ្ជាប់ខ្ជួនគ្រប់វេលាដើម្បីការពារខ្លួនពីការឆ្លងជំងឺ COVID-19។ គួររម្លឹកជូនដែរថា កាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា
July 28, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់ CNN បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក រ៉ូប៊ឺត អូប្រាយអិន (Robert O’Brien) បានធ្វើតេស្តិ៍វិជ្ជមានជាមួយជំងឺ COVID-19 ។ សេតវិមានបាននិយាយកាលពីថ្ងៃច័ន្ទថា លោកទីប្រឹក្សាមានរោគសញ្ញាស្រាល ហើយគាត់កំពុងនៅដាច់ដោយឡែក និងធ្វើការពីកន្លែងដែលមានសុវត្ថិភាព។ វាមិនច្បាស់ទេថាលោកទីប្រឹក្សាបានប៉ះពាល់ជាមួយលោក ដូណាល់ ត្រាំ ប៉ុន្តែពួកគេធ្លាប់ជួបគ្នានៅឯបញ្ជាការដ្ឋានអាមេរិកខាងត្បូងនៅទីក្រុងម៉ៃអាមី កាលពីថ្ងៃទី១០ ខែកក្កដា។ លោក រ៉ូប៊ឺត អូប្រាយអិន ជាជំនួយការកំពូលម្នាក់របស់លោក ដូណាល់ ត្រាំ ហើយថ្មីៗនេះគាត់បានវិលត្រឡប់មកពីអឺរ៉ុបវិញ ដែលនៅទីនោះលោក និងអនុប្រធានជាន់ខ្ពស់របស់លោកបានជួបជាមួយមន្រ្តីមកពីចក្រភពអង់គ្លេស បារាំង
July 28, 2020 - អន្តរជាតិ
ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) កាលពីថ្ងៃច័ន្ទនេះបានថ្លែងនៅក្នុងសន្ទរកថាមួយទៅកាន់ពលរដ្ឋរបស់គាត់ថា ប្រទេសរបស់គាត់មិនអាចមានលទ្ធភាពធ្វើសង្គ្រាមជាមួយចិនជុំវិញបញ្ហាដែនដីនៅសមុទ្រចិនខាងត្បូងឡើយ។ លោកបាននិយាយថា ប្រទេសចិនគឺបង្ហាញពីការរំលោភក្នុងដែនសមុទ្រ ដូច្នេះតើយើងអាចធ្វើអ្វីបាន? ការកត់សម្គាល់នេះធ្វើឡើងចំពេលដែលហ្វីលីពីនកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដោយថ្មីៗនេះរដ្ឋាភិបាលហ្វីលីពីនបានផ្អាកការសម្រេចចិត្តពីមុនរបស់ខ្លួន ក្នុងការបញ្ចប់កិច្ចព្រមព្រៀងដាក់ពង្រាយកងទ័ពជាមួយសហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យកងកម្លាំងអាមេរិកធ្វើការហ្វឹកហាត់នៅក្នុងប្រទេស។ នៅក្នុងបញ្ហាដែនសមុទ្រនេះប្រទេសហ្វីលីពីនក៏បានសាងសង់កំពង់ផែមួយ នៅលើកោះដែលនៅក្នុងសមុទ្រដែលមានជម្លោះជាមួយចិនផងដែរ។ ការអភិវឌ្ឍន៍ចុងក្រោយត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្តូរឥរិយាបទរបស់ប្រទេសហ្វីលីពីនចំពោះទីក្រុងប៉េកាំង។ លោក រ៉ូឌ្រីហ្គោ ឌូទើតេ ក៏បានបង្ហើបឱ្យដឹងថា លោកបានស្នើសុំឱ្យប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផ្តល់អាទិភាពដល់ហ្វីលីពីនក្នុងការចាក់វ៉ាក់សាំងដែលប្រទេសចិនកំពុងអភិវឌ្ឍ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបាននិយាយថាលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានធ្វើដំណើរឆ្ពោះទៅប្រទេសចិន ដើម្បីទទួលបាននូវវ៉ាក់សាំងទាំងនេះ៕
July 28, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣១០ នាក់ត្រូវបានអាជ្ញាធរម៉ាឡេស៊ីធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើការជួបជុំគ្នារៀបចំពិធីជប់លៀងមួយដោយបំពាននឹងបំរាមរបស់រដ្ឋាភិបាលដែលបានដាក់ចេញដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ យោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្លបរាត្រីមួយកន្លែងក្នុងទីក្រុង Petaling Jaya នៃប្រទេសម៉ាឡេស៊ីកាលពីយប់ថ្ងៃទី ២៦ ខែកក្កដា កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ក្នុងចំណោមមនុស្សដែលត្រូវបានគេចាប់ខ្លួននោះមាន ១១០ នាក់ជាមនុស្សស្រី និង ២០០ នាក់ផ្សេងទៀតគឺជាបុរស ក្នុងនោះក៏មានជនបរទេសចំនួន ១០ ផងដែរ ហើយពួកគេទាំងអស់មានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីបានឃាត់ខ្លួននិងធ្វើការអប់រំ មនុស្សទាំង
July 28, 2020 - អន្តរជាតិ
ទីក្រុងហុងកុងនៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា បានប្រកាសការរឹតបន្តឹងបន្ថែមទៀតដើម្បីទប់ស្កាត់ការកើនឡើងនៃករណីជំងឺ COVID-19 រួមទាំងការហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី២នាក់ ការហាមឃាត់មិនឱ្យមានការបរិភោគអាហារនៅភោជនីយដ្ឋាន និងម៉ាស់ចាំបាច់នៅគ្រប់ទីកន្លែងសាធារណៈ រួមទាំងគ្រប់ការចេញខាងក្រៅទាំងអស់។ វិធានការណ៍ដែលនឹងចូលជាធរមានចាប់ពីថ្ងៃពុធនេះគឺជាការរឹតបន្ដឹងលើកដំបូងបំផុត ដែលកន្លែងអាហារត្រូវបានបិទមិនឱ្យមានការចូលអង្គុយបរិភោគ ហើយបានតែការទិញយកទៅផ្ទះតែប៉ុណ្ណោះ។ កាលពីសប្ដាហ៍មុនហុងកុងមានការហាមឃាត់ការបរិភោគនៅក្នុងហាងអាហារចាប់ពីម៉ោង ៦ល្ងាច តទៅប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាបានហាមឃាត់គ្រប់ម៉ោងតែម្ដង ដោយសារថាស្ថានភាពជំងឺ COVID-19 ពេលនេះគឺកាន់តែអាក្រក់។ ចំណែកឯការពាក់ម៉ាស់វិញគឺតម្រូវគ្រប់ទីកន្លែង បូករួមទាំងម៉លនិងផ្សារនានា ចាប់ផ្ដើមពីថ្ងៃទី២២ ខែកក្កដា តទៅ ដោយសារអាជ្ញារមើលឃើញថាពលរដ្ឋមិនបានពាក់ម៉ាស់ ជាមូលហេតុដែលមានករណីថ្មីផ្ទុះឡើង។ ការរក្សាអនាម័យ និងការរក្សាគម្លាតត្រូវបានរឹតបន្ដឹងផងដែរ។ គួរឱ្យដឹងដែរថា គិតចាប់បីខែមករា ដើមឆ្នាំ២០២០ ទីក្រុងនេះមានករណីសរុបជាង ២,៦០០នាក់ ខណៈការស្លាប់ក៏មាន
July 27, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នារសៀលថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសម្នាក់ដែលកាលម្សិលមិញត្រូវបានកូរ៉េខាងជើងចាត់ទុកជាករណីសង្ស័យនៃជំងឺ COVID-19 ដំបូងបំផុតរបស់ខ្លួន គឺអវិជ្ជមានជាមួយជំងឺនេះទេ។ ប្រភពក្នុងស្រុកបាននិយាយថា បុរសម្នាក់នេះជាជនជាតិកូរ៉េខាងជើង និងបានរត់ចោលជួរទៅនៅកូរ៉េខាត្បូងរយៈពេល ៣ឆ្នាំ មកហើយ ចាប់តាំងពីឆ្នាំ២០១៧ ដោយសារតែបុរសនេះមានជាប់ពាក់ព័ន្ធករណីចាប់រំលោភ។ បុរសនោះត្រូវបានគេឱ្យដឹងថា មានអាយុ ២៤ឆ្នាំ បានគេចចេញពីឆ្មាំព្រំដែនកូរ៉េខាងត្បូង ដោយហែលឆ្លងកាត់ប្រឡាយបង្ហូរទឹកត្រឡប់មកកូរ៉េខាងជើងវិញដោយខុសច្បាប់កាលពីថ្ងៃទី១៩ ខែកក្កដា។ គ្រាន់តែមានវត្តមានរបស់បុរសនេះភ្លាម កូរ៉េខាងជើងចាប់ផ្ដើមប្រកាសភ្លើងក្រហមទាក់ទងនឹងករណីសង្ស័យនៃជំងឺ COVID-19 ជាលើកដំបូងរបស់ខ្លួន និងបានដាក់ទីក្រុង Kaesong នៅដោយឡែកដើម្បីស៊ើបអង្កេត ហើយលោកប្រធានាធិបតី គីម ជុងអ៊ុន ក៏បានបើកការប្រជុំភ្លាមៗផងដែរ ទាក់ទងនឹងការបង្កើការប្រុងប្រយ័ត្នថ្មីៗ៕
July 27, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ វិបត្តិនៃជំងឺកូវីដ ១៩ បានរុញច្រានឲ្យប្រទេសជាច្រើនត្រូវបង្ខំចិត្តបិទច្រកព្រំដែននិងបិទជើងហោះមួយរយៈដើម្បីទប់ស្កាត់ករណីចម្លងជំងឺតាមរយៈអ្នកដំណើរ ហើយស្ថិតនៅក្នុងស្ថានភាពនេះមានក្រុមហ៊ុននិងបុគ្គលិកជាច្រើនដែលធ្វើការពាក់ព័ន្ធក្នុងផ្នែកអាកាសចរណ៍ក៏ត្រូវជួបនិងវិបត្តិធ្ងន់ធ្ងរដែរ។ កន្លងមកមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍នៅតាមបណ្តាប្រទេសមួយចំនួនបានប្រកាសក្ស័យធន ហើយបុគ្គលិកក្នុងវិស័យអាកាសចរណ៍រាប់ពាន់នាក់ត្រូវបាត់បង់ការងារ ឬត្រូវផ្អាកពីការងារមួយរយៈដោយមិនដឹងច្បាស់ពីពេលវេលាដែលអាចត្រលប់ទៅកាន់ការងារវិញនោះទេ។ នៅចំពោះមុខស្ថានភាពនេះបុគ្គលិកជំនាញផ្នែកអាកាចរណ៍ជាច្រើនត្រូវបង្ខំចិត្តទៅធ្វើការផ្សេងៗខុសពីជំនាញវិជ្ជាជីវៈរបស់ពួកគេ ហើយប្រាក់ចំណូលវិញខុសគ្នាដូចមាឃនិងដីអីចឹង។ ជាក់ស្ដែងសារព័ត៌មាន World Of Buzz បានលើកយកករណីមួយមកចុះផ្សាយថា មានបុរសម៉ាឡេស៊ីម្នាក់ធ្លាប់អ្នកបើកយន្តហោះមានបទពិសោធន៍រាប់ឆ្នាំ ត្រូវប្តូរការងារមកធ្វើជាដឹកជញ្ជូនឲ្យក្រុមហ៊ុន FoodPanda ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ បុរសរូបនេះមានឈ្មោះថា Anwar Ajid ធ្លាប់បើកយន្តហោះឲ្យក្រុមហ៊ុនអាកាសចរណ៍ល្បីជាច្រើនទាំងនៅក្នុងប្រទេសម៉ាឡេស៊ីនិងថៃក្នុងរយៈជាង ១០ ឆ្នាំមកនេះ។ ដោយគាត់មានបទពិសោធន៍ការងារច្រើនឆ្នាំ លោក Anwar Ajid អាចទទួលបានប្រាក់ចំណូលយ៉ាងច្រើនពីអាជីពជាអ្នកបើកយន្តហោះ ដោយក្នុងមួយថ្ងៃជាមធ្យមគាត់អាចរកប្រាក់បាន ៦០០ រីងហ្គីត (១៤២
July 27, 2020 - អន្តរជាតិ
ប្រតិបត្តិករផ្លូវដែកមួយនៅជប៉ុនកំពុងធ្វើតេស្តរ៉ូបូត ៣ប្រភេទ ដែលអាចសម្លាប់មេរោគនៅឯស្ថានីយ៍មួយក្នុងទីក្រុងតូក្យូ ដើម្បីជួយការពារការរីករាលដាលនៃមេរោគជំងឺ COVID-19។ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយត្រូវបានគេអញ្ជើញឱ្យទៅមើលការធ្វើតេស្តនេះ នៅថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០ នេះផ្ទាល់ នៅឯស្ថានីយ Takanawa Gateway លើផ្លូវដែក Yamanote ដែលដំណើរការដោយក្រុមហ៊ុនផ្លូវដែកជប៉ុនខាងកើត ឬ JR East ។ រ៉ូបូតទាំងនេះមានមុខងារបាញ់ថ្នាំសម្លាប់មេរោគលើបង្កាន់ដៃ និងវត្ថុផ្សេងៗទៀតដែលប៉ះដោយមនុស្ស។ ពួកវាប្រើឧបករណ៍ចាប់សញ្ញាជាច្រើន ដើម្បីរុករកកន្លែងដែលត្រូវសម្អាតពេញស្ថានីយ។ រ៉ូបូតខ្លះក៏មានមុខងារសម្អាត និងសន្តិសុខផងដែរ ដែលផ្អែកលើបញ្ញាសិប្បនិម្មិត (AI) ។ ក្រុមហ៊ុន JR East ក៏កំពុងធ្វើតេស្តលើការចែកចាយដោយស្វ័យប្រវត្តិ
July 27, 2020









