autoadmin
  • អន្តរជាតិ

    ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លើគេបង្អស់នៅក្នុងការស្ទង់មតិជាសកលមួយ សម្រាប់ការគ្រប់គ្រងដ៏មានប្រសិទ្ធិភាពចំពោះជំងឺ COVID-19 និងការងើបឡើងវិញពីវិបត្តិនៃជំងឺនេះ។ យោងតាមសន្ទស្សន៍សកល Global COVID-19 Index (GCI) ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឱ្យពិន្ទុសន្ទស្សន៍ទៅប្រទេសថៃចំនួន ៨២.០៦ ដោយបានដាក់ប្រទេសនេះនៅលើកំពូលតារាង ជាឧទាហរណ៍នៃការអនុវត្តល្អបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដ៏គួរឱ្យខ្លាចនេះ។ ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ ដែលមានសន្ទស្សន៍ងើបឡើងវិញ ៨១.០៩ បន្ទាប់មកគឺឡាតវី (៨០.៨១), ម៉ាឡេស៊ី (៧៩.៣៧), កោះតៃវ៉ាន់ (៧៨.៩៤) និងនូវែលសេឡង់ (៧៨.៥៥)។ ប្រទេសអូស្រ្តាលីដែលធ្លាប់ឈរនៅលើតារាងច្រើនជាងគេក្នុងប៉ុន្មានខែមុន ឥឡូវស្ថិតនៅលំដាប់ទី៦ ជាមួយនឹងសន្ទស្សន៍ងើបឡើងវិញ ៧៧.១៨។

    July 30, 2020
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថៃបានសម្រេចផ្អាកគ្រប់គម្រោងបញ្ជូនទាហានខ្លួនទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសទាំងអស់ ហើយការសម្រេចនេះត្រូវបានធ្វើឡើងបន្ទាប់ពីទាហានថៃមួយចំនួនដែលបានត្រលប់មកពីយុទ្ធយោធានៅក្រៅប្រទេសវិញត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងមេរោគកូវីដ ១៩ ជាបន្តបន្ទាប់។ បើតាមឧត្តមសេនីយ៍ Nathaphon Sisawa ដែលជាទីប្រឹក្សាកងទ័ពថៃបានបញ្ជាក់ថា គិតមកទល់នឹងពេលនេះក្នុងចំណោមទាហានថៃចំនួន ១៥១នាក់ ដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុននោះគឺមានទាហានចំនួន ៩ នាក់ហើយ ដែលត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩។ ឧត្តមសេនីយ៍រូបនេះបានបន្តថា ការបញ្ជូនទាហានទៅធ្វើសមយុទ្ធយោធានៅក្រៅប្រទេសគឺជាល្អណាស់ ព្រោះទាហានអាចរៀនសូត្រនិងទទួលបានបទពិសោធន៍ថ្មីជាច្រើនពីបណ្ដាប្រទេសផ្សេងៗ តែយ៉ាងណាក្តីក្នុងកាលៈទេសៈបែបនេះយើងត្រូវតែបង្ខំចិត្តផ្អាកបញ្ជូនទាហានទៅក្រៅប្រទេសមួយរយៈសិន ដើម្បីរួមចំណែកជាមួយអាជ្ញាធរសុខាភិបាលក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ គួរបញ្ជាក់ថា ពេលនេះទាហានថៃដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានៅអាមេរិកទាំងអស់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ១៤ ដើម្បីតាមដានសុខភាពពួកគេ ហើយគេជឿថាក្នុងចំណោមទាហានទាំងនោះនឹងមានឆ្លងជំងឺកូវីដ​ប​ន្ថែមទៀតផងដែរ៕ អត្ថបទ៖ភក្តី ប្រភព៖ Bangkok Post

    July 30, 2020
  • PR

    Royal Enfield ដែលជាយីហោម៉ូតូរីកលូតលាស់លឿនបំផុតមួយនៅលើពិភពលោក បាននាំមកនូវបទពិសោធន៍នៃការជិះលើភ្នំហ៊ីម៉ាល័យរយៈពេល ៦០ឆ្នាំ ជាមួយនឹងម៉ូតូ Himalayan នៅក្នុងការរចនាថ្មីទាំងស្រុង ដែលវាត្រួសត្រាយផ្លូវសម្រាប់អ្នកផ្សងព្រេងថ្មីថ្មោងធម្មតា និងទម្រង់នៃដំណើរទេសចរណ៍ផ្សងព្រេងទូលំទូលាយជាងមុន នៅលើទីផ្សារទូទាំងសកលលោកដែលយីយោនេះមានលក់។ តាមពិតទៅម៉ូតូយីហោនេះ មានសមត្ថភាពពេញលេញជាមួយផ្លូវរដាក់រដុប រឺហៅថា off-road ដែលធ្វើឱ្យវាស័ក្កិសមបំផុតសម្រាប់ការធ្វើដំណើរផ្សងព្រេងនៅលើផ្លូវដើរព្រៃ ដូចដែលវាអាចធ្វើបានលើផ្លូវភ្នំដ៏មានគ្រោះថ្នាក់ផងដែរ។ វាត្រូវបានផលិតឡើងដោយតួប្រភេទ duplex split cradle និងដំឡើងជាមួយផលិតផល Harris Performance ធ្វើឱ្យម៉ូតូ Himalayan មានស្ថេរភាព និងរហ័សរហួនគ្រប់ផ្នែកស្មើគ្នា។ ជើងទប់កង់ផ្នែកខាងក្រោយរហូតដល់ក្បាលម៉ូតូដ៏រឹងមាំ (mono shock rear suspension with

    July 30, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកស្លាប់ដោយសារជំងឺ COVID-19 ដែលត្រូវបានបញ្ជាក់នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ១៥០,០០០នាក់។ ទិន្នន័យចងក្រងដោយអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យចនហបគីនស៍បានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅអាមេរិកបានឡើងដល់ ១៥០ ០៣៤ នាក់ គិតត្រឹមម៉ោង ២០ និង ០០ យប់ថ្ងៃពុធ។ សហរដ្ឋអាមេរិកនៅតែបន្ដនាំមុខគេ លើចំនួនករណីទាំងការស្លាប់ និងការឆ្លងថ្មីៗទាក់ទង់នឹងជំងឺ COVID-19។ គួរឱ្យដឹងដែរថា​ សហរដ្ឋអាមេរិកបានកត់ត្រាតួលេខស្លាប់ត្រឹម ១០០ ០០០ នាក់ កាលពីថ្ងៃទី០២ ខែមិថុនា ហើយវាបានប្រើរយៈពេល

    July 30, 2020
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បានរាយការណ៍ថា មានករណីឆ្លងជំងឺ COVID-19 ថ្មីបន្ថែមចំនួន ៩ ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៅក្រុងដាណាង ដោយនាំឱ្យករណីក្នុងសហគមន៍របស់ប្រទេសនេះមានដល់ ៤២នាក់​ ចាប់តាំងពីមានការផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ក្រសួងសុខាភិបាលបាននិយាយថា ក្នុងចំណោមករណីថ្មីទាំង ៩នាក់ មាន ៨នាក់​ មកពីដាណាង និងម្នាក់ទៀតមកពីរដ្ឋធានីហាណូយ។ រលកនៃការឆ្លងជំងឺ COVID-19 ថ្មីៗនេះបានរាលដាលដល់ទីក្រុង និងខេត្តចំនួន ៦ របស់ប្រទេសវៀតណាមក្នុងរយៈពេល ៦ថ្ងៃ ចុងក្រោយនេះ។ សេចក្តីថ្លែងការណ៍បាននិយាយថា វៀតណាមពេលនេះបានកត់ត្រាករណីសរុបចំនួន ៤៥៩ករណី ដោយគ្មានអ្នកស្លាប់នោះឡើយ។

    July 30, 2020
  • អន្តរជាតិ

    ថៃ៖ ស្រ្តីជនជាតិថៃម្នាក់ត្រូវបានប៉ូលិសចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះនិងរឹបអូសបានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀននិងគ្រឿងញៀនជាច្រើនដែលនាងរក្សាទុកសម្រាប់ចែកចាយបន្ត។ បើយោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុងហាត់យ៉ៃភាគខាងត្បូងនៃប្រទេសថៃដោយស្រ្តីដែលត្រូវប៉ូលិសឃាត់ខ្លួននោះមានឈ្មោះថា Kittima Ronnakan មានអាយុ ២២ ឆ្នាំ។ ប្រភពខាងលើបញ្ជាក់ថា តាមការពិតគោលដៅដែលប៉ូលិសតាមចាប់ខ្លួននោះមិនមែនជាស្រ្តីរូបនេះឡើយ តែជាប្តីរបស់នាងដែលបុរសរូបនោះមានឈ្មោះថា Sompop Chaimit និងមានអាយុ ៤៩ ឆ្នាំ ហើយរូបគាត់គឺជាមេក្លោងចែកចាយគ្រឿងញៀនធំតែម្តង។ យ៉ាងណាក្តី ប៉ូលិសជំនាញថៃបានឲ្យដឹងថា លោក Sompop Chaimit បានរត់គេចខ្លួនចេញពីផ្ទះមុនពេលប៉ូលិសទៅដល់បន្តិច ដោយគាត់បានទុកឲ្យប្រពន្ធនៅក្នុងផ្ទះតែម្នាក់ឯងព្រោះគាត់ដឹងថា ប្រសិនបើរត់គេចខ្លួនទាំងពីរនាក់ប្តីប្រពន្ធគឺរត់មិនរួចពីដៃប៉ូលិសឡើយ។ ភ្លាមៗក្រោយការឃាត់ខ្លួនអ្នកស្រី Kittima Ronnakan ប៉ូលិសបានរកឃើញគ្រឿងញៀនប្រភេទមេតាគ្រីស្ដាល់មួយកញ្ចប់ទម្ងន់ ២៨

    July 30, 2020
  • រថយន្ត

    បុរសម្នាក់ឈ្មោះថា David T. Hines អាយុ ២៩ឆ្នាំ រស់នៅទីក្រុង Miami ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ត្រូវបានតុលាការសហព័ន្ធចោទប្រកាន់ពីបទប្រើប្រាស់លុយកម្ចីពីកម្មវិធីការពារ (Paycheck Protection Program) ដែលជាផ្នែកមួយនៃច្បាប់ CARES Act សម្រាប់ហានិភ័យនៅពេលមានវិបត្តិជំងឺ COVID-19 ចំនួន ៣.៩ លានដុល្លារអាមេរិក ទៅទិញរបស់របរថ្លៃៗជាច្រើន ជាពិសេសគឺរថយន្ត Lamborghini Huracan ស៊េរីឆ្នាំ២០២០ តម្លៃ ៣១៨,០០០ដុល្លារ យកមកជិះយ៉ាងរំភើយ។ បើយោងតាម នាយកដ្ឋានយុត្តិធម៌ បានឱ្យដឹងថាលោក David T.

    July 29, 2020
  • កូវីដ-១៩

    ចំនួនករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃរបស់ប្រទេសជប៉ុន បានឡើងដល់ ១,១០០នាក់ ជាលើកដំបូងបំផុតនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។ ឥឡូវនេះមិនមែនតែក្រុងតូក្យូប៉ុណ្ណោះទេដែលមានករណីថ្មី៣ខ្ទង់ សូម្បីតែអូសាកាក៏បានរាយការណ៍ថា មានករណីថ្មីលើសពី ២០០ ជាលើកដំបូងផងដែរ ជាមួយនឹងករណីថ្មីចំនួន ២២១ ត្រូវបានបញ្ជាក់។ ខណៈពេលនេះអាជ្ញាធរក្នុងតំបន់កំពុងជំរុញឱ្យពលរដ្ឋនៅផ្ទះបើគ្មានការចាំបាច់ ហើយមិនគួរមានការជួបជុំលើសពី ៥នាក់ នោះទេរហូតដល់ដាច់ខែក្រោយ។ អាណាខេត្តកណ្ដាល Aichi បានរាយការណ៍ថា មានករណីថ្មីជាង ១៦០នាក់ ដែលជាតួលេខខ្ពស់បំផុតចាប់តាំងពីខេត្តនេះមានការឆ្លងរាលដាលនៃជំងឺ COVID-19 ខណៈខេត្ត Okinawa ក៏បានរាយការណ៍ពីករណីថ្មីចំនួន ៤៤ ។ គួរឱ្យដឹងដែរថា

    July 29, 2020
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងថា មានទាហានថៃដែលទើបត្រលប់មកពីធ្វើសមយុទ្ធយោធានានៅក្នុងសហរដ្ឋអាមេរិកចំនួន ២ នាក់បន្ថែមទៀតត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា នាយទាហានទាំង ២ នាក់នេះគឺសុទ្ធតែជាបុរសដែលម្នាក់មានអាយុ ២២ ឆ្នាំ និងម្នាក់ទៀតមានអាយុ ២៥ ឆ្នាំ និងបានត្រលប់មកពីរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២២ កក្កដា កន្លងមកនេះ ហើយពេលនេះពួកគាត់ទាំង ២ នាក់កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យក្រុងបាងកកដើម្បីទទួលបានការព្យាបាល។ គួរម្លឹកជូនថា ប៉ុន្មានថ្ងៃមុននេះក៏មាននាយទាហ៊ានថៃចំនួន ៦ នាក់ផ្សេងទៀតដែលធ្វើដំណើរតាមជើងហោះជាមួយគ្នាក៏ត្រូវបានគេធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ដែរ ហើយពួកគាត់ទាំង ៦

    July 29, 2020
  • អន្តរជាតិ

    ក្រសួងសុខាភិបាលសាំងហ្គាពួរនៅថ្ងៃពុធ ទី២៩ ខែកក្កដា បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពបឋមរបស់ខ្លួនថា មានករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣៣៤ ត្រូវបានបញ្ជាក់នៅថ្ងៃនេះ ដោយក្នុងនោះមានការឆ្លងនៅក្នុងសហគមន៍ចំនួន ៣ និងករណីនាំចូលចំនួន ៤ ដែលនាំឱ្យករណីសរុបនៅប្រទេសនេះមានដល់ ៥១,៥៣១ករណី។ ករណីភាគច្រើនគឺនៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ ពោលគឺជាង ៩០% នៃករណីជំងឺ COVID-19 របស់សាំងហ្គាពួរ មិនមែនកើតចេញពីពលរដ្ឋសាំងហ្គាពួរនោះទេ។ យោងតាមទិន្នន័យបឋមរបស់ក្រសួងថាមពលនៅព្រឹកថ្ងៃពុធនេះ អត្រារកការងារមិនបានធ្វើនៅសាំងហ្គាពួរបានកើនឡើងនៅក្នុងត្រីមាសទី២ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ អត្រារកការងារមិនបានធ្វើសរុបបានកើនឡើងដល់ ២.៩% ពីចំនួន ២.៤% នៅក្នុងត្រីមាសមុន ខណៈពេលដែលការងារសរុប (មិនរាប់បញ្ចូលពលករធ្វើការតាមផ្ទះបរទេស) បានធ្លាក់ចុះច្រើនជាង៤ដង។

    July 29, 2020