autoadmin
  • អន្តរជាតិ

    ហ្សីមបាវេ៖ រូបភាពមួយសន្លឹកកំពុងធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោករំជួលចិត្តយ៉ាងខ្លាំងដោយរូបភាពនោះបានបង្ហាញថា មានសាកសពទារកចំនួន ៧នាក់ ត្រូវបានគេរុំនឹងកន្សែងហើយយកមកដាក់តម្រៀបគ្នានៅលើធ្នើរមួយយ៉ាងអាណោធអាធ័មជាទីបំផុត។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា រូបភាពនេះត្រូវបានគេថតចេញពីមន្ទីរពេទ្យ Harare Central Hospital ក្នុងប្រទេសហ្សីមបាវេ។ ប្រភពខាងលើបានបញ្ជាក់ថា ទារកទាំងអស់នោះសុទ្ធតែបានស្លាប់មុនពេលចាប់កំណើត ឬស្លាប់មុនពេលសម្រាលចេញពីផ្ទៃម្តាយហើយពួកគេបានស្លាប់នៅក្នុងថ្ងៃមួយនិងក្នុងមន្ទីរពេទ្យតែមួយ។ បើតាមលោកវេជ្ជបណ្ឌិត Peter Magombeyi ដែលជាប្រធានមន្ទីរពេទ្យខាងលើបានប្រាប់អ្នកសារព័ត៌មានថា ហេតុផលដែលជំរុញឲ្យទារកខាងលើនេះស្លាប់ក៏ព្រោះតែសុខភាពម្តាយរបស់ពួកចុះខ្សោយខ្លាំង ហើយការវះកាត់ជួយសង្គ្រោះមិនបានធ្វើឡើងទាន់ពេលវេលានោះទេ។ វេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្នុងថ្ងៃកើតហេតុនោះមានស្រ្តីមានផ្ទៃពោះចំនួន ៨នាក់ឯណោះ ដែលត្រូវមកសម្រាលកូនក្នុពេលដំណាលគ្នា ហើយដោយខាងមន្ទីរពេទ្យពុំមានបុគ្គលិកច្រើនគ្រប់គ្រាន់ទើបការធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះមានភាពយឺតយ៉ាវខ្លាំងរហូតថ្លោះធ្លោយឲ្យមានករណីស្លាប់ទារកនេះតែម្តង។ សម្រាប់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនវិញបានលើកឡើងថា បញ្ហានេះទំនងជាជាប់ពាក់ព័ន្ធជាមួយនឹងវិបត្តិកូវីដ ១៩ ផងដែរ ព្រោះពេលនេះអាជ្ញាធរសុខាភិបាលនៃប្រទេសហ្សីមបាវេក៏កំពុងជាប់ដៃប្រយុទ្ធជាមួយនឹងការរាតត្បាតជំងឺផងដែរ ដោយគិតត្រឹមពេលនេះហ្សីមបាវេមានអ្នកជំងឺកូវីដ ១៩

    July 31, 2020
  • កូវីដ-១៩

    រដ្ឋាភិបាលទីក្រុងតូក្យូ Yuriko Koike បានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ថ្មីចំនួន ៤៦៣នាក់ នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ តួលេខនេះបានវ៉ាដាច់កំណត់ត្រាចាស់ដែលមានចំនួន ៣៦៧នាក់ ត្រូវបានគេកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍ ដោយបានបន្ថែមការព្រួយបារម្ភថ្មីអំពីការលេចឡើងវិញនៃការរាលដាលនៃជំងឺ COVID-19 នៅទូទាំងប្រទេសជប៉ុន។ រដ្ឋាភិបាលក្រុងនៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំជាថ្មីម្តងទៀតថា គ្រឹះស្ថានដែលបម្រើការ កន្លែងលក់ស្រា និងខារ៉ាអូខេត្រូវបិទទ្វារឱ្យបានឆាប់បំផុត ដើម្បីការពារការរីករាលដាលនៃជំងឺនេះ ដែលមានប្រសិទ្ធិភាពចាប់ពីថ្ងៃច័ន្ទដល់ចុងខែសីហា។ គិតមកទល់ពេលនេះចំនួនសរុបនៃការឆ្លងជំងឺ COVID-19 នៅក្នុងទីក្រុងតូក្យូតែមួយមានចំនួនច្រើនជាង ១២,០០០នាក់ ហើយពាក់កណ្ដាលនៃចំនួននេះត្រូវបានកត់ត្រានៅក្នុងខែកក្កដានេះផ្ទាល់។ តួលេខប្រចាំថ្ងៃដែលប្រកាសដោយរដ្ឋាភិបាលទីក្រុងគឺជាចំនួនសរុបចុងក្រោយ ដែលរាយការណ៍ដោយអាជ្ញាធរសុខាភិបាល និងស្ថាប័នវេជ្ជសាស្ត្រក្នុងរដ្ឋធានី។ ចំនួនសរុបទូទាំងប្រទេសបានកើនឡើងដល់ ៣៥,៤៦១

    July 31, 2020
  • អន្តរជាតិ

    អាមេរិក៖ សារព័ត៌មាន Daily Mail បានរាយការណ៍ថា អតីតបេក្ខភាពឈរឈ្មោះជាប្រធានធិបតីអាមេរិកមកពីគណៈបក្សសាធារណៈរដ្ឋគឺលោក Herman Cain បានទទួលមរណៈភាពហើយដោយសារជំងឺកូវីដ ១៩។ ប្រភពខាងលើបានបន្តថា បេក្ខភាពប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះត្រូវបានធ្វើតេស្តវិជ្ជមានជាមួយនិងជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១ ខែកក្កដាកន្លងទៅនេះនិងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យនៅតំបន់អាត្លង់តា តែដោយសុខភាពរបស់គាត់ហាក់ទ្រុឌទ្រោមខ្លាំងទើបគេមិនអាចព្យាបាលជំងឺកូវីដ ១៩ នៅក្នុងខ្លួនរបស់គាត់បាន ហើយនៅព្រឹកថ្ងៃទី ៣០ ខែកក្កដាកន្លងទៅនេះគាត់ក៏បានស្លាប់ដោយសារតែជំងឺកូវីដ ១៩​ តែម្តង។ គេនៅចាំបានថា មុនពេលធ្វើតេស្តវិជ្ជមានជាមួយនឹងជំងឺកូវីដ ១៩ ចំនួន ៩ ថ្ងៃ លោក Herman Cain

    July 31, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃសុក្រ ទី៣១​ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានរកឃើញករណីក្នុងសហគមន៍នៃជំងឺ COVID-19 ចំនួន ៤៥ បន្ថែមទៀត ដែលសុទ្ធតែទាក់ទងនឹងការផ្ទុះឡើងថ្មីៗនៅក្រុងដាណាង ហើយវាជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីចុងខែមករា។ ក្រុមអ្នកជំងឺដែលត្រូវបានបញ្ជាក់ថ្មីនេះមានអាយុចន្លោះពី ២៧ ទៅ ៨៧ឆ្នាំ ហើយមានជាប់ទាក់ទងនឹងមន្ទីរពេទ្យ និងសណ្ឋាគារនៅក្រុងដាណាង។ ក្រសួងសុខាភិបាលនិយាយថា ឥឡូវនេះមានពលរដ្ឋចំនួន ៩៣នាក់ហើយ ដែលបានឆ្លងជំងឺ COVID-19 នៅក្នុងសហគមន៍ ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុន។ សរុបមកទល់ពេលនេះវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៥០៩ មកហើយ ប៉ុន្តែគ្មានការស្លាប់នោះទេ។

    July 31, 2020
  • អន្តរជាតិ

    លោក Lee Teng-hui អតីតប្រធានាធិបតីតៃវ៉ាន់បានទទួលមរណភាពនៅម៉ោង ៧ និង ២៤នាទី យប់ម្សិលមិញ នៅឯមន្ទីរពេទ្យមនុស្សចាស់តៃប៉ិ (Taipei Veterans General) ក្នុងអាយុ ៩៧ឆ្នាំ។ មន្ទីរពេទ្យបានបញ្ជាក់ថា គាត់បានសន្លប់បាត់ស្មារតី និងខ្សោយសរីរាង្គជាច្រើនផ្នែក។ លោក Lee Teng-hui ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីនោះតាំងពីខែកុម្ភៈ នៅពេលគាត់បានឈ្លក់ទឹកដោះគោយ៉ាងខ្លាំង ដែលបណ្ដាលឱ្យវាចូលសួត។ ក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺសួត និងជំងឺរលាកសួតដោយសារការឈ្លក់ (aspiration pneumonia) ។ មន្ទីរពេទ្យបាននិយាយថាលោក Lee Teng-hui ត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច ប៉ុន្តែសុខភាពរបស់គាត់មិនមានភាពប្រសើរឡើងទេ

    July 31, 2020
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បាននិយាយថា ប្រទេសនានាគួរតែបន្ធូរបន្ថយការធ្វើដំណើរអន្តរជាតិជាបណ្តើរៗ ដោយផ្អែកលើការវាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់ ហើយត្រូវផ្តល់អាទិភាពដល់ការធ្វើដំណើរចាំបាច់សម្រាប់ភាពអាសន្ន។ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា អាទិភាពគួរតែត្រូវបានផ្តល់ឱ្យសម្រាប់ការធ្វើដំណើរចាំបាច់ក្នុងភាពអាសន្ន សកម្មភាពមនុស្សធម៌ ការធ្វើដំណើររបស់បុគ្គលិកចាំបាច់ និងការធ្វើមាតុភូមិនិវត្តន៍។ ការកើនឡើងនៃការឆ្លងថ្មីនៅក្នុងផ្នែកជាច្រើននៃពិភពលោក បានបង្ខំឱ្យប្រទេសជាច្រើនផ្តល់សិទ្ធិឡើងវិញ ចំពោះការរឹតត្បិតការធ្វើដំណើរមួយចំនួន។ អង្គការសុខភាពពិភពលោកឥឡូវនេះ បានជំរុញឱ្យប្រទេសនីមួយៗធ្វើការវិភាគភាពប្រថុយប្រថានដោយខ្លួនឯង និងសម្រេចចិត្តលើអាទិភាពរបស់ខ្លួនមុនពេលបន្តដំណើរអន្តរជាតិ។ នៅក្នុងការប្រឹក្សាអំពីការធ្វើដំណើរចុងក្រោយរបស់ខ្លួន អង្គការសុខភាពពិភពលោកបាននិយាយថា បណ្តាប្រទេសនានាត្រូវតែគិតគូរពីរោគរាតត្បាត និងការចម្លងតាមមូលដ្ឋាន វិធានការសុខភាព និងសង្គមជាតិដែលមានរួចស្រេច។ អង្គការសុខភាពពិភពលោកបាននិយាយថា ប្រសិនបើប្រទេសនានាជ្រើសរើសការដាក់អ្នកដំណើរឱ្យនៅដាច់ដោយឡែកពីគ្នានៅពេលពួកគេមកដល់ ពួកគេត្រូវតែធ្វើដូច្នេះបន្ទាប់ពីវាយតម្លៃហានិភ័យបែបនេះ ហើយពិចារណាលើកាលៈទេសៈក្នុងតំបន់។ មិនអាចមាន «ហានិភ័យសូន្យ» នោះទេ នៅក្នុងការធ្វើដំណើរអន្តរជាតិទាំងចេញនិងចូល។

    July 31, 2020
  • អន្តរជាតិ

    មួយរយៈនេះយើងឃើញថាប្រទេសជាមួយចំនួនកំពុងបាញ់បង្ហោះយានអវកាសរបស់ខ្លួនទៅក្រៅភព ដើម្បីបង្ហាញពីភាពរីកចម្រើនក្នុងបេសកកម្មអវកាសរបស់ពួកគេ។ ជាក់ស្ដែងអង្គការណាសាក៏ទើបតែបានបាញ់រ៉ុក្កែត ដែលដឹកយាន Rover ទំនើបថ្មីចុងក្រោយរបស់ខ្លួនដោយជោគជ័យផងដែរ។ រ៉ុក្កែត Atlas V មួយគ្រឿងដែលដឹក Rover ឈ្មោះថា Perseverance បានបាញ់ចេញពី Cape Canaveral ក្នុងរដ្ឋ Florida កាលពីថ្ងៃព្រហស្បតិ៍ម៉ោងក្នុងស្រុក។ រ៉ុក្កែតនេះត្រូវបានឡើងហោះប្រហែល ៥៧នាទី បន្ទាប់ពីការបាញ់ចេញ ហើយអ្នកត្រួតពិនិត្យបេសកកម្មអាចចាប់សញ្ញាទំនាក់ទំនងដំបូងរបស់ពួកគេជាមួយយានអវកាសនៅ ២៣នាទី ក្រោយមក។ យានសម្រាប់បេសកកម្មភពព្រះអង្គារឆ្នាំ២០២០ មួយនេះគ្រោងនឹងទៅដល់ភពព្រះអង្គារ ដែលនៅជិតខាងផែនដី នៅពាក់កណ្តាលខែកុម្ភៈ ហើយបញ្ជូន Perseverance ទៅលើផ្ទៃរបស់វា។ យាន Rover

    July 31, 2020
  • កូវីដ-១៩

    ប្រទេសឥណ្ឌានៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ច្រើនជាង ៥០,០០០ ជាលើកដំបូងបំផុត ខណៈដែលរដ្ឋាភិបាលកំពុងបន្ធូរបន្ថយការរឹតត្បឹតលើសកម្មភាពនិងពាណិជ្ជកម្ម។ ប្រទេសឥណ្ឌាបានរកឃើញករណីសរុបចំនួន ៥២,១២៣ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបមានដល់ជាង ១.៦ លាននាក់។ ក្នុងរយៈពេលដូចគ្នានេះក៏មានមនុស្សចំនួន ៧៧៥នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ដែលនាំឱ្យការស្លាប់សរុបកើនដល់ជាង ៣៥,០០០ ករណី។ ខណៈពេលដែលទីក្រុងធំៗដូចជា ញូដេលី និងក្រុងបុមបៃ បានមើលឃើញពីការធូរស្រាលនៃករណីថ្មីៗ នៅតំបន់ជនបទបានបន្តកើនឡើងករណីថ្មីយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកជំនាញបារម្ភពីសមត្ថភាពនៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ។ គួរឱ្យដឹងដែរថា ឥណ្ឌាជាប្រទេសមានការឆ្លងច្រើនបំផុតលំដាប់ទី៣ ក្នុងពិភពលោក

    July 30, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីគឺលោក Datuk Alexander Nanta Linggi បានប្រកាសជាសាធារណៈថា តម្លៃម៉ាស់នៅទូទាំងប្រទេសម៉ាឡេស៊ីនឹងបញ្ចុះតម្លៃបន្តិចចាប់ពីថ្ងៃទី ១៥ ខែ សីហាខាងមុខនេះតទៅ។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា សម្រាប់ការលក់រាយតម្លៃម៉ាស់នឹងធ្លាក់ចុះពី ១,៥ វីងហ្គីត (០,៣៥ ដុល្លារអាមេរិក) មកសល់ត្រឹម ១,២ វីងហ្គីត (០,២៨ ដុល្លារអាមេរិក) ហើយសម្រាប់តម្លៃបោះដុំវិញក៏មានការធ្លាក់ចុះផងដែរ ដោយធ្លាក់ពី ១,៤៥ វីងហ្គីត (០,៣៤ ដុល្លារអាមេរិក) មកសល់ត្រឹម ១,១៥ វីងហ្គីត (០,២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះសម្រាប់ម៉ាស់មួយ។

    July 30, 2020
  • អន្តរជាតិ

    មានមនុស្សម្នាក់បានស្លាប់ និង ១៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយ ក្នុងខេត្ត Fukushima របស់ជប៉ុន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ។ ការផ្ទុះបានកើតឡើងភ្លាមៗមុនម៉ោង ៩ ព្រឹក (ម៉ោងក្នុងស្រុក) នៅក្នុងភោជនីយដ្ឋានបែបស៊ុបក្ដៅៗមួយ ដែលបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់, ២នាក់ របួសធ្ងន់ធ្ងរ និង ១៥នាក់ផ្សេងទៀត រងរបួសស្រាល។ ឥឡូវនេះខាងភោជនីយដ្ឋានបានធ្វើការសុំទោស និងកំពុងធ្វើការជាមួយអាជ្ញាធរដើម្បីកំណត់មូលហេតុ។ ប៉ូលីសនិងនាយកដ្ឋានពន្លត់អគ្គីភ័យបាននិយាយថា ការផ្ទុះនេះបានកើតឡើងនៅក្នុងតំបន់ដែលមានប្រជាជន និងភោជនីយដ្ឋាន និងអគារស្នាក់នៅច្រើន។ ក្រុមអ្នកស៊ើបអង្កេតនៅកន្លែងកើតហេតុបាននិយាយថា

    July 30, 2020