autoadmin
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ដោយសាតែភាពភ័យខ្លាចនៃការចម្លងមេរោគកូវីដ ១៩ តាមរយៈក្រដាសប្រាក់ ប្រជាពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនបាននាំគ្នាយកក្រដាសប្រាក់ទៅសម្អាតតាមវិធីផ្សេងៗ តែលទ្ធផលដែលពួកគេទទួលបាននោះគឺសុទ្ធតែអវិជ្ជមានទាំងអស់ ពោលគឺក្រដាសប្រាក់របស់ពួកគេត្រូវរងនូវការបំផ្លាញយ៉ាងខ្លាំង ហើយក្រដាសប្រាក់ខ្លះខូចខាតប្រើប្រាស់លែងបានទាំងស្រុកតែម្តង។ បើយោងតាមសារព័ត៌មាន Times of India ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌាបានលើកយកករណីធំៗចំនួន ២ ដែលបានកើតឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងមកចុះផ្សាយដើម្បីទុកជាការដាសតឿនដល់ប្រជាពលរដ្ឋខ្លួន និងប្រជាពលរដ្ឋផ្សេងទៀតនៅជុំវិញពិភពលោកឲ្យមានការប្រុងប្រយ័ត្ននិងកុំអនុវត្តតាម ដែលករណីទាំងនោះរួមមាន៖ -ករណីទី ១៖ បានកើតឡើងកាលពីដើមឆ្នាំ ២០២០ គឺលោក Kim បានយកក្រដាសប្រាក់ជាច្រើនសន្លឹកដែលមានតម្លៃសរុបចំនួន ៥.២ លានវ៉ុន (៤,៣៧០ដុល្លារអាមេរិក) ទៅដាក់ចម្អិននៅក្នុងម៉ាស៊ីន Microwave ដើម្បីសម្លាប់មេរោគ ហើយលទ្ធផលគឺក្រដាសប្រាស់ទាំងនោះត្រូវឆេះ តែសំណាងល្អក្រដាសប្រាក់ភាគច្រើនគ្រាន់តែឆេះក្នុងកម្រិតតិចតួចដែលគាត់អាចទៅប្តូរយកក្រដាសប្រាក់ថ្មីពីធនាគារកូរ៉េខាងត្បូងវិញបាន។ -ករណីទី ២៖

    August 3, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នាព្រឹកថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានរាយការណ៍ពីករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងថ្មីៗនៅក្រុងដាណាងចំនួន ១នាក់ បន្ថែមទៀត ដែលធ្វើឱ្យករណីសរុបកើនដល់ ៦២១នាក់ នេះបើតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាលវៀតណាម។ ព្រឹកថ្ងៃច័ន្ទនេះផ្ទាល់វៀតណាមក៏បានកត់ត្រាការស្លាប់ ១នាក់ បន្ថែមទៀត ដែលនាំឱ្យការស្លាប់សុបរបស់ប្រទេសនេះកើនដល់ ៦នាក់ ។ ឥឡូវនេះវៀតណាមបានធ្វើតេស្ដពលរដ្ឋខ្លួនបានជាង ៤៨២,០០០ នាក់ ហើយក៏បានដាក់មនុស្សចំនួន ១០៣,០០០ នាក់ ឱ្យនៅដាច់ដោយឡែករួចហើយដែរ។ គួរឱ្យដឹងដែរថា វៀតណាមមិនដែលមានករណីក្នុងសហគមន៍នោះទេ ក្នុងរយៈពេល ១០០ថ្ងៃ ចុងក្រោយនេះ

    August 3, 2020
  • កូវីដ-១៩

    ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០ នៅម៉ោង ២២ និង ៤០ (GMT)​ បានកើនឡើងដល់ ១៨ លាននាក់ ខណៈមានមនុស្សស្លាប់សរុប ៦៨៧ ៩៤១ នាក់ហើយ។ ក្នុងនោះផងដែរករណីថ្មីចំនួន ១លាន ត្រូវបានកត់ត្រាត្រឹមរយៈពេល ៤ថ្ងៃ ចុងក្រោយមកនេះ ខណៈដែលជាងពាក់កណ្ដាលនៃករណីជំងឹ COVID-19 សរុបត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន។ សហរដ្ឋអាមេរិកជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ជាមួយនឹងករណីចំនួន ៤ ៦៥៧ ៦៩៣

    August 3, 2020
  • អន្តរជាតិ

    យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលចំណីអាហារនិងឱសថ (FDA) និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងមានការផ្ទុះឡើងនៃការឆ្លងមេរោគ Salmonella Newport ដែលរកឃើញនៅលើប្រភេទខ្ទឹមក្រហមនិងខ្ទឹមបារាំង ហើយពេលនេះវាបានឆ្លងដល់មនុស្សជិត ៤០០ នាក់ហើយ។ ខ្ទឹមទាំងនោះត្រូវបានចែកចាយដោយក្រុមហ៊ុន Thomson International Inc ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា ហើយឥឡូវនេះក្រុមហ៊ុនកំពុងប្រកាសប្រមូលខ្ទឹមបារាំងនេះមកវិញ ដោយសារហានិភ័យនៃមេរោគ​ Salmonella ។ ខ្ទឹមទាំងនោះត្រូវបានគេដឹងថា បានវេចខ្ចប់ដោយ Thomson International Inc ទៅក្នុងប្រ៊េនចំនួន ១១ របស់ខ្លួនរួមមាន៖ Thomson Premium, TLC Thomson International,

    August 3, 2020
  • កូវីដ-១៩

    មន្រ្តីវៀតណាមបាននិយាយកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញថា មានមនុស្ស ២នាក់ ទៀតហើយ ដែលបានស្លាប់ដោយសារជំងឺ COVID-19 ដែលនេះជាការកត់ត្រាថ្មីៗបន្ថែមទៀត បន្ទាប់ពីករណីស្លាប់ទី១ទើបតែបានកត់ត្រាមិនបានប៉ុន្មានថ្ងៃផងនោះ។ អ្នកស្លាប់ថ្មីទាំង ២នាក់ ត្រូវបានផ្សារភ្ជាប់ទៅមន្ទីរពេទ្យដាណាងដែលជាចំណុចក្ដៅថ្មីមួយ ដែលមានការផ្ទុះឡើងនូវករណីជំងឺ COVID-19 រហូតដល់ទៅ ១០០ ករណី ហើយពាក់កណ្ដាលនៃពួកគេគឺជាអ្នកជំងឺនៅទីនោះផ្ទាល់តែម្ដង។ ក្រសួងសុខាភិបាលបាននិយាយថា អ្នកស្លាប់ចុងក្រោយមានម្នាក់អាយុ ៨៦ឆ្នាំ មកពីខេត្តក្វាងណាម ដែលមានជំងឺប្រចាំកាយដូចជាខ្សោយបេះដូង ខ្សោយតំរងនោមរ៉ាំរ៉ៃ។ អ្នកជំងឺម្នាក់ទៀតមានអាយុ ៨៣ឆ្នាំ ជាអ្នកឈឺសម្រាកដេកលើគ្រែអស់រយៈពេល ៦ឆ្នាំ មានបញ្ហាក្រពះ និងជំងឺប្រចាំកាយដូចជាជំងឺសរសៃឈាមបេះដូង ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ លើសឈាម។ គួរ​ឱ្យដឹងដែរថា គិតត្រឹមថ្ងៃអាទិត្យ

    August 3, 2020
  • កូវីដ-១៩

    វៀតណាមនៅល្ងាចថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ បានកត់ត្រាករណីជំងឺ COVID-19 ចំនួន ២៨នាក់ បន្ថែមទៀត នេះបើយោងតាមក្រសួងសុខាភិបាល។ ក្នុងចំណោមការឆ្លងក្នុងសហគមន៍ថ្មីៗទាំងអស់ មានករណីចំនួន ១៩ បានផ្សារភ្ជាប់ទៅនឹងទីក្រុងដាណាង ដោយមាន ១១នាក់​ ជាអ្នកនៅទីក្រុងដាណាងផ្ទាល់ ហើយមាន ៥នាក់ ជាអ្នកនៅខេត្តក្វាងណាម និង ២នាក់ នៅទីក្រុងហូជីមិញ (បញ្ជាក់ដែរថាពួកគេជាអ្នកត្រឡប់មកពីក្រុងដាណាង)។ ករណីចំនួន ៧ នៅមិនទាន់មានការបញ្ជាក់នោះទេ ខណៈ ២ ករណីផ្សេងទៀតគឺនៅខេត្តត្រាវិញ។ គិតមកទល់ពេលនេះវៀតណាមក៏បានកត់ត្រាការស្លាប់ចំនួន ៣នាក់ ហើយដែរ ដែលពួកគេសុទ្ធតែមានជំងឺប្រចាំកាយស្រាប់។

    August 1, 2020
  • រថយន្ត

    កាលពីឆ្នាំមុនលោក Jonny Lieberman ដែលជានាយករបស់ទស្សនាវដ្តីរថយន្ត Motor Trend ធ្លាប់បានប្រាប់ថា ក្រុមហ៊ុន Toyota គ្រោងនឹងឈប់ផលិតរថយន្ត Land Cruiser តទៅទៀតហើយនៅឆ្នាំ២០២២ ហើយតាំងពីនោះមកយើងក៏មិនច្បាស់ពីជោគវាសនារបស់ម៉ូដែលនេះដែរ។ ប៉ុន្តែយ៉ាងណាក្រុមហ៊ុន Toyota នៅតែប្រកាសដំណឹងល្អខ្លះៗ សម្រាប់ប្រិយមិត្តអ្នកចូលចិត្តរថយន្តនេះតាំងតែពីដើមមក ដោយយ៉ាងហោចណាស់វានៅសល់ពេលមួយឆ្នាំទៀត ទម្រាំតែម៉ូដែលចាស់វស្សាមួយនេះនឹងឈប់ផលិត។ ក្រុមហ៊ុន Toyota បានបង្ហាញជាផ្លូវការនូវរថយន្ត Land Cruiser Heritage Edition ស៊េរីថ្មីឆ្នាំ2021 ហើយវាក៏មើលទៅមិនខុសប្លែកពីម៉ូដែលចាស់ប៉ុន្មានដែរ ប៉ុន្តែវាបានផ្ដល់នូវជម្រើសកៅអី 3ជួរ និងការបន្ថែមពណ៌ឱ្យជ្រើសរើសចំនួន 2 បន្ថែមទៀត

    August 1, 2020
  • អន្តរជាតិ

    ពលរដ្ឋរាប់លាននាក់នៅផ្នែកខ្លះនៃភាគខាងជើងនៃប្រទេសអង់គ្លេសឥឡូវនេះកំពុងប្រឈមនឹងការរឹតត្បិតថ្មីមួយទៀត ដោយអាជ្ញាធររបស់ពួកគេហាមឃាត់ក្រុមគ្រួសារនានាមិនឱ្យជួបគ្នានៅតាមផ្ទះនោះទេ បន្ទាប់ពីមានការកើនឡើងនៃករណីជំងឺ COVID-19 នាពេលថ្មីៗនេះ។ ច្បាប់នេះជះឥទ្ធិពលដល់ប្រជាជននៅ Greater Manchester ភាគខាងកើត Lancashire និងផ្នែកខ្លះនៃ West Yorkshire ។ លេខាធិការសុខាភិបាល Matt Hancock បានប្រាប់ BBC ថា ការកើនឡើងនៃការឆ្លងគឺដោយសារតែមនុស្សទៅលេងមិត្តភក្តិ និងសាច់ញាតិ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយថា រដ្ឋាភិបាលបានសម្រេចចិត្តបែបនេះដោយផ្អែកលើស្ថិតិ ដោយវាបានបង្ហាញថាការឆ្លងរាលដាលថ្មីៗបានបណ្ដាលមកពីការជួបជុំគ្នា។ ច្បាប់បិទទ្វារថ្មីនេះបានចូលជាធរមានទាំងកណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍មានន័យថា ប្រជាជនមកពីគ្រួសារផ្សេងៗគ្នានឹងមិនត្រូវបានអនុញ្ញាតឱ្យជួបជុំគ្នានៅក្នុងផ្ទះ ឬតាមសួនច្បារឯកជនទេ។ ពួកគេក៏ហាមឃាត់សមាជិកនៃគ្រួសារពីរផ្សេងគ្នាមិនឱ្យជុំគ្នានៅក្នុងហាងស្រា និងភោជនីយដ្ឋាន ទោះបីជាគ្រួសារនីមួយៗនៅតែអាចចេញទៅទីតាំងបែបនេះក៏ដោយ។

    August 1, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកានៅហ្វីលីពីនជាង ១លាននាក់ បាននិយាយថាប្រទេសហ្វីលីពីនកំពុងចាញ់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបានជំរុញឱ្យប្រធានាធិបតីលោក Rodrigo Duterte រៀបចំឡើងវិញនូវការបិទទ្វារយ៉ាងតឹងរឹងទាំងនៅក្នុង និងជុំវិញទីក្រុងម៉ានីល។ នៅក្នុងការអំពាវនាវដ៏ធំបំផុតពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដើម្បីទប់ស្កាត់ជំងឺនេះ មានក្រុមចំនួន ៨០ ដែលតំណាងឱ្យវេជ្ជបណ្ឌិត ៨០,០០០ នាក់ និងគិលានុបដ្ឋាយិកាចំនួនប្រមាណ ១លាននាក់ បានព្រមានអំពីការដួលរលំនៃប្រព័ន្ធសុខាភិបាល ដោយសារមិនមានការត្រួតពិនិត្យតឹងរ៉ឹងនៅក្នុងរាជធានី និងខេត្តក្បែរនោះ។ គួរឱ្យដឹងដែរថា ហ្វីលីពីនកាលពីថ្ងៃសុក្របានកត់ត្រាការឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតរបស់ខ្លួនជាលើកទី២ ដោយមានអ្នកឆ្លងជំងឺថ្មីចំនួន ៤,០៦៣នាក់។ វិមានប្រធានាធិបតីបាននិយាយថា ពួកគេនឹងរួមបញ្ចូលការចូលរួមពីភាគីពាក់ព័ន្ធនៅក្នុងការប្រជុំនាពេលអនាគតដើម្បីដោះស្រាយបញ្ហានេះ ព្រោះការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នាគឺមិនគ្រប់គ្រាន់នោះទេ។ រំលឹកដែរថា កាលពីពាក់កណ្តាលខែមីនា លោក Rodrigo Duterte

    August 1, 2020
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃសុក្រទី ៣១ ខែកក្កដា ម្សិលមិញនេះបានថ្លែងថា លោកនឹងបញ្ជាឲ្យគេបិទកម្មវិធីទូរស័ព្ទដ៏ពេញនិយមមួយគឺកម្មវីធី TikTok នៅលើទឹកដីអាមេរិកក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានបញ្ជាក់ផងដែរថា ដំណើរការនៃបិទមិនឲ្យមានវត្តមានកម្មវីធី TikTok នៅលើទឹកដីអាមេរិកនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែ សីហា​ នេះទៅហើយ ពោលគឺគ្រាន់តែលោក ដូណាល់ត្រាំ និយាយភ្លាមគេត្រូវអនុវត្តភ្លាមតែម្តង។ ចំពោះហេតុផលដែលជម្រុញឲ្យមានការហាមឃាត់កម្មវិធីទូរស័ព្ទក៏មានប្រជាប្រិយនេះត្រូវបានអាមេរិកអះអាងថា​ ដើម្បីការពារសន្តិសុខជាតិអាមេរិក ព្រោះកម្មវិធី TikTok អាចគ្រប់គ្រងទិន្នន័យរបស់ពលរដ្ឋអាមេរិកគ្រប់រូបបាន។ សូមបញ្ជាក់ថា TikTok ជាកម្មសិទ្ធរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន

    August 1, 2020