autoadmin
  • អន្តរជាតិ

    អាជ្ញាធរទីក្រុងហូជីមិញនឹងចាប់ផ្តើមដាក់ទណ្ឌកម្មដល់អ្នកដែលមិនពាក់ម៉ាសនៅទីសាធារណៈ ដើម្បីជាការការពារពីជំងឺ COVID-19 ចាប់ពីថ្ងៃទី០៥ ខែសីហា ស្អែកនេះតទៅហើយ។ ព័ត៌មានត្រូវបានប្រកាសដោយប្រធានគណៈកម្មាធិការប្រជាជនលោក Nguyen Thanh Phong នៅក្នុងកិច្ចប្រជុំតាមអនឡាញមួយ ដែលស្តីពីការការពារនិងទប់ស្កាត់ជំងឺ COVID-19 កាលពីថ្ងៃច័ន្ទម្សិលមិញ។ ប៉ុន្តែយ៉ាងណាវាមិនច្បាស់ថា វៀតណាមនឹងផាកពិន័យប៉ុន្មាននោះទេ។ បើយោងតាមមន្ត្រីប៉ូលីសនៅទីក្រុងហូជីមិញបាននិយាយថា ពលរដ្ឋដែលចេញក្រៅប្រមាណ ២០% នៅទីនោះមិនបានពាក់ម៉ាស់ត្រឹមត្រូវទេ ហើយការជួបជុំលើសពី ៣០នាក់ ក៏ឃើញមានជាទូទៅដែរ។ ការពាក់ម៉ាស់វាមិនពិបាកសោះឡើយ ហើយអ្នកដែលមិនពាក់ម៉ាស់គឺកំពុងបង្កហានិភ័យដល់អ្នកដទៃទៀត ដូច្នេះការពិន័យនឹងត្រូវធ្វើឡើងសម្រាប់បញ្ហានេះ។ អាជ្ញាធរក៏នឹងធ្វើការចុះត្រួតពិនិត្យកន្លែងលក់ម៉ាស់ ទឹកអាល់កុលសម្អាតដៃ និងអាហារ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗ៕ អត្ថបទ៖ លីដា ប្រភព៖ Vietnam

    August 4, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Philippine Star បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសហ្វីលីពីនពេលនេះ បានកើនឡើងដល់ ១១២,៥៩៣ នាក់ គិតត្រឹមថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានរកឃើញករណីថ្មីចំនួន ៦,៣៥២ នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។ តួលេខថ្មីៗនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ខណៈដែលប្រទេសនេះទើបបានចាប់ផ្តើមការបិទទ្វារទីក្រុងម៉ានីល និងខេត្តនៅជុំវិញ សារជាថ្មីម្ដងទៀត នៅថ្ងៃអង្គារនេះផ្ទាល់តែម្ដង។ ក្នុងចំណោមករណីថ្មីចុងក្រោយដែលបានបញ្ជាក់នេះ គឺមានករណីចំនួន ៣,១៩៣នាក់ ត្រូវបានរកឃើញនៅរដ្ឋធានីម៉ានីលផ្ទាល់។ គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនទើបតែសម្រេចនាពេលថ្មីៗនេះថានឹងបិទទ្វារទីក្រុង និងខេត្តមានហានិភ័យខ្ពស់សារជាថ្មីម្ដងទៀតប៉ុណ្ណោះ បន្ទាប់ពីមានការស្នើសុំពីបុគ្គលិកពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រ ជាងមួយលាននាក់ បានព្រមានអំពីការដួលរលំនៃប្រព័ន្ធសុខាភិបាល

    August 4, 2020
  • អន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Kato Katsunobu បានលើកឡើងអំពីលទ្ធភាពនៃការដាក់ប្រទេសជប៉ុន ចូលក្នុងភាពអាសន្នម្ដងទៀត ប្រសិនបើការឆ្លងនៃជំងឺ COVID-19 កាន់តែកើនឡើង។ លោក Kato Katsunobu នៅថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បានប្រាប់អ្នកយកព័ត៌មានថា លោកដឹងថាអាជ្ញាធរមូលដ្ឋានកំពុងចាត់វិធានការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ប៉ុន្តែលោកបាននិយាយថា រដ្ឋាភិបាលអាចប្រកាសភាពអាសន្នមួយទៀត ប្រសិនបើចំនួនករណីកើនឡើងយ៉ាងឆាប់រហ័ស ទោះជាមានកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់យ៉ាងណា។ ឥឡូវនេះអាណាខេត្ត Okinawa បានប្រកាសដាក់ខេត្តរបស់ខ្លួនក្នុងគ្រាអាសន្ន ខណៈដែលតំបន់ផ្សេងទៀតបានស្នើសុំឱ្យប្រជាជនចៀសវាងការចេញក្រៅ និងអាជីវកម្មដែលមិនចាំបាច់ ដើម្បីកាត់បន្ថយការឆ្លង។ លោក Kato Katsunobu បាននិយាយថា ក្នុងករណីដាក់ប្រទេសក្នុងភាពអាសន្នម្ដងទៀត រដ្ឋាភិបាលនឹងឈានដល់ការសម្រេចចិត្តដ៏ទូលំទូលាយមួយលើវា

    August 4, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress សម្រាប់ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានកត់ត្រាការស្លាប់ថ្មីចំនួន ២នាក់ បន្ថែមទៀត ដែលនាំឱ្យករណីស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម បានកើនដល់ ៨នាក់ គិតចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ អ្នកជំងឺដែលបានស្លាប់ជាស្ត្រី អាយុ ៦២ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ ៦៥ឆ្នាំ ដែលសុទ្ធតែជាអ្នករស់នៅក្រុងដាណាង និងផ្សារភ្ជាប់ជាមួយមន្ទីរពេទ្យក្រុងដាណាង។ ក្រសួងសុខាភិបាលរៀតណាមនិយាយថា ស្រ្តីដែលបានស្លាប់មានជំងឺតំរងនោមដំណាក់កាលចុងក្រោយ ហើយគាត់មានជំងឺតំរងនោមនេះជាង ១០ឆ្នាំមកហើយ ខណៈខូចសរីរាង្គមួយចំនួន និង Septic Shock (ជាស្ថានភាពម្យ៉ាងអាចឱ្យអ្នកជំងឺគាំងស្លាប់ភ្លាមៗព្រោះតែមេរោគក្នុងឈាម)។ ចំណែកឯអ្នកស្លាប់ម្នាក់ទៀត ជាបុរសមានជំងឺតំរងនោមដំណាក់កាលចុងក្រោយដូចគ្នា ហើយមានឈាម​ពុល

    August 4, 2020
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ កន្លងមកយើងធ្លាប់តែឃើញអ្នកសុំទានដើរតាមផ្លូវសាធារណៈពីកន្លែងមួយទៅកន្លែងមួយ ឬដើរជួបមនុស្សដែលកំពុងញ៉ាំអាហារនៅតាមភោជនីយដ្ឋានពីតុអាហារមួយទៅកាន់តុអាហារមួយផ្សេងទៀតដើម្បីសុំលុយគេបន្តិចបន្តួចទុកគ្រាន់ដោះស្រាយជីវភាពខ្វះខាត។ យ៉ាងណាក្តី ករណីកម្រមួយត្រូវបានសារព័ត៌មាន​ World Of Buzz យកមកផ្សាយដោយបង្ហាញថា មានបុរសម៉ាឡេស៊ីម្នាក់បានដើរត្រុកៗពីតុញ៉ាំអាហារមួយទៅកាន់តុញ៉ាំអាហារមួយ ដើម្បីសុំឲ្យគេជួយចុច Like និង Share វីដេអូកូនស្រីរបស់គាត់ដែលបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook។ ប្រភពខាងលើមិនបានបង្ហាញអំពីអត្តសញ្ញាណពិតប្រាកដរបស់លោកឪពុករូបនេះឡើយ ហើយសូម្បីតែគណនី Facebook កូនស្រីរបស់គាត់ក៏មិនត្រូវបានគេបង្ហាញជាសាធារណៈដែរ ដើម្បីរក្សាកិត្តិយសរបស់ពួកគាត់។ យ៉ាងណាក្តី សម្រាប់អ្នកដែលបានជួយចុច Like និង Share វីដេអូនោះបានប្រាប់ឲ្យដឹងថា វាគឺជាវីដេអូបង្ហាញពីរបៀបចម្រាញ់ប្រេងធម្មជាតិ ហើយវីដេអូនោះគឺជាគម្រោងមួយរបស់សាលាដែលបានដាក់ជូនក្រុមកូនសិស្សឲ្យធ្វើរួមគ្នា ហើយបន្ទាប់មកក្រុមកូនសិស្សត្រូវបង្ហោះវីដេអូនោះទៅក្នុងបណ្តាញសង្គមដើម្បីស្វែករកការគាំទ្រនិងទទួលយោបល់ពីសាធារណៈជន មុននឹងត្រូវបានខាងសាលាវាយតម្លៃនិងផ្តល់ពិន្ទុជូន។ បើទោះជាយ៉ាងនេះក្តីគេបានមើលឃើញថា ​បុរសជាឪពុកមានការលះបង់យ៉ាងខ្លាំងដោយរូបគាត់សុខចិត្តកាត់កេរ្តិ៍កាត់ខ្មាសដើរសុំគេនៅទីសាធារណៈ ដើម្បីឲ្យគេជួយចុច Like

    August 4, 2020
  • អន្តរជាតិ

    ការដែលបានទៅលេងនៅកន្លែងកម្សាន្តណាមួយ ជាពិសេសនៅពេលយើងជិះ Roller coaster វាច្បាស់ណាស់ថាយើងនឹងស្រែកឮខ្លាំងៗ ដើម្បីបង្ហាញពីភាពសប្បាយរីករាយនិងរំភើបរបស់យើង។ ប៉ុន្តែដោយសារតែជាងកន្លះឆ្នាំមកនេះ ពិភពលោកយើងទាំងមូល កំពុងប្រឈមជាមួយជំងឺ COVID-19 ដូច្នេះការពាក់ម៉ាស់នៅក្នុងកន្លែងដែលមានមនុស្សច្រើនគឺជារឿងចាំបាច់បំផុត ហើយជាក់ស្ដែងសួន​កម្សាន្តមួយនៅជប៉ុន កំពុងផ្ដល់ជូនម៉ាស់មានស្ទីគ័រមាត់ស្រែក ដើម្បីឱ្យមើលទៅដូចជាយើងកំពុងស្រែកសប្បាយ។ សួនកម្សាន្តនោះឈ្មោះថា Greenland ដែលមានទីតាំងនៅប្រទេសជប៉ុន ហើយពួកគេក៏បានបង្ហោះពីរូបម៉ាស់ទាំងនេះ នៅលើវេបសាយរបស់ពួកគេផងដែរ។ រាល់អ្នកមកកម្សាន្តទាំងអស់នឹងទទួលបានវាដូចគ្នាម្នាក់មួយ ប៉ុន្តែត្រូវតែប្រញាប់បន្ដិចហើយទាន់វានៅមានចែក FREE។ ម៉ាស់ទាំងនោះនឹងមានស្ទីគ័រផ្សេងៗគ្នាសម្រាប់ឱ្យអ្នកកម្សាន្តជ្រើសរើស ដែលជាកិច្ចខិតខំប្រែងថ្មីមួយរបស់សួនកម្សាន្ត ដើម្បីឱ្យអតិធិជនរបស់ពួកគេមានអារម្មណ៍ថាសប្បាយរីករាយ ទោះបីជាស្រែកក្នុងម៉ាស់ក៏ដោយ។ រំលឹកដែរថាកាលពីមួយរយៈមុនក៏មានសួនកម្សាន្តមួយនៅជប៉ុន បានប្រាប់ឱ្យអ្នកកម្សាន្តរៀនស្រែកក្នុងចិត្ត ដោយសារថាការស្រែកចេញមកក្រៅនឹងនាំឱ្យមានតំណក់តូចៗ ងាយមានហានិភ័យនៃការឆ្លងជំងឺ COVID-19។ សួនកម្សាន្តនោះក៏បានបង្កើតជា Challenge ហើយអ្នកឈ្នះនឹងអាចកម្សាន្តក្នុងកន្លែងនោះពេញមួយថ្ងៃ

    August 4, 2020
  • អន្តរជាតិ

    សិង្ហបុរី៖ អាជ្ញាធរសិង្ហបុរីបានជូនដំណឹងថ្មីមួយជុំវិញវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ គឺអាជ្ញាធរនឹងតម្រូវឲ្យអ្នកដំណើរទើបចូលក្នុងប្រទេសសឹង្ហបុរីទាំងអស់ត្រូវតែពាក់ឧបករណ៍អេឡិចត្រូនិចដែលបានផលិតនិងផ្តល់ជូនដោយអាជ្ញាធរក្នុងអំឡុងពេលដែលអ្នកដំណើរទាំងនោះត្រូវឃុំខ្លួននៅក្នុងផ្ទះ ១៤ ថ្ងៃ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា វិធានការថ្មីនេះនឹងផ្តើមចាប់អនុវត្តពីថ្ងៃទី ១១ ខែសីហានេះ ហើយវិធានការគឺត្រូវអនុវត្តគ្រប់អ្នកដំណើរទាំងអស់ដូចជាជនបរទេស ពលរដ្ឋសិង្ហបុរី អ្នកទទួលបានសិទ្ធស្នាក់នៅក្នុងប្រទេសសិង្ហបុរីបណ្ណោះអាសន្ន អ្នកទទួលបានសិទ្ធស្នាក់នៅអចិន្ត្រៃ និងអ្នកទទួលបានសិទ្ធមកធ្វើការងារក្នុងរយៈពេលកំណត់ណាមួយក្នុងប្រទេសសឹង្ហបុរី។ បើតាមអាជ្ញាធរអន្តោប្រវេសន៍និងប៉ុស្តិ៍ត្រួតពិនិត្យសិង្ហបុរីបានឲ្យបញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិចនោះមានរាងដូចនាឡិកាដៃអមជាមួយដុំរក្សាទិន្នន័យមួយ ហើយឧបករណ៍ត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យា GPS អ៊ីនធឺណិតល្បឿន 4G និង Bluetooth ទៀតផង ដូចនេះអាជ្ញាធរអាចតាមដានរាល់សកម្មភាពរបស់អ្នកដែលបានពាក់ឧបរកណ៍យ៉ាងច្បាស់លាស់មិនថាពួកគេលួចចេញទៅទីកន្លែងណានោះទេ ហើយសូម្បីតែពេលដែលពួកគេដោះឧបករណ៍នេះចេញពីដៃក៏អាជ្ញាធរអាចដឹងដែរ។ អាជ្ញាធរក៏អាចជូនដំណឹងថ្មីៗទៅកាន់អ្នកដំណើរទាំងអស់ដោយការផ្ញើសារតាមរយៈឧបករណ៍អេឡិចត្រូនិចនេះផងដែរ។ ចំពោះអ្នកដំណើរណាដែលហ៊ានដោះឧបករណ៍ពិសេសនេះចេញពីដៃ ឬលួចទៅទីកន្លែងសាធារណៈដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ ហើយត្រូវគេចាប់បានរយៈបច្ចេកវិទ្យាក្នុងឧបករណ៍អេឡិចត្រូនិចនេះ ពួកគេត្រូវប្រឈមនឹងការជាប់គុករយៈពេល

    August 4, 2020
  • អន្តរជាតិ

    បើយោងតាមវិមានព្រះបរមរាជវាំងរបស់អេស្ប៉ាញបានឱ្យដឹងថា អតីតព្រះមហាក្សត្រ Juan Carlos បានសម្រេចព្រះទ័យចាកចេញពីប្រទេសរបស់ទ្រង់ ប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយមកលើទ្រង់។ ទ្រង់ Juan Carlos ព្រះជន្ម ៨២វស្សា បានធ្វើសេចក្តីប្រកាសនៅក្នុងលិខិតមួយផ្ញើទៅកាន់បុត្រារបស់ទ្រង់ ដែលជាព្រះមហាក្សត្រអេស្ប៉ាញបច្ចុប្បន្ន គឺទ្រង់ Felipe VI ដោយមិនបានបញ្ជាក់ពីទីកន្លែងដែលទ្រង់យាងទៅនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ការចាកចេញរបស់ទ្រង់ត្រូវធ្វើឡើង ដើម្បីការពារកិត្តិយស​រាជវង្សា​នុវង្ស​របស់អេស្ប៉ាញ។ សម្ពាធបានកំពុងមានឡើងអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ទៅលើអតីតព្រះមហាក្សត្រ និងព្រះរាជបុត្ររបស់ព្រះអង្គ បន្ទាប់ពីរដ្ឋអាជ្ញាអេស្ប៉ាញនិងស្វីស បានចាប់ផ្តើមស្វែងរកការចោទប្រកាន់ពីសំណូកទាក់ទងនឹងកិច្ចសន្យាផ្លូវដែកល្បឿនលឿនមួយ។ សេចក្តីថ្លែងការណ៍របស់វិមានបានដកស្រង់ព្រះបន្ទូលរបស់ទ្រង់ Juan Carlos ទៅកាន់ព្រះមហាក្សត្រ Felipe ថា ទ្រង់ចង់ឱ្យព្រះមហាក្សត្រ Felipe សោយរាជ្យដោយគ្មានបញ្ហា

    August 4, 2020
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និយាយថា លោកនឹងបិទកម្មវិធីចែករំលែកវីដេអូ TikTok នៅថ្ងៃទី១៥ ខែកញ្ញា លើកលែងតែក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនអាមេរិកផ្សេងទៀត អាចទិញ TikTok ដែលប្រតិបត្ដិការនៅអាមេរិកបាន។ រដ្ឋបាលរបស់លោក ត្រាំ មានការព្រួយបារម្ភថា បណ្តាញសង្គមដែលគ្រប់គ្រងដោយចិនមួយនេះ អាចទាញយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់អាមេរិក។ រដ្ឋបាលរបស់លោកកំពុងពិចារណាបិទការប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft កំពុងចរចារកដំណោះស្រាយដើម្បីចង់ទិញយកវា។ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកមិនប្រកាន់ថា តើក្រុមហ៊ុន Microsoft ឬក្រុមហ៊ុនធំ និងមានសុវត្ថិភាពរបស់សហរដ្ឋអាមេរិកមួយណាទិញយកវាទេ។

    August 4, 2020
  • អន្តរជាតិ

    គ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលានិងគ្រប់រូបភាព ប្រសិនបើលោកអ្នកមានការធ្វេសប្រហែលតែបន្តិច ហើយពេលខ្លះគ្រោះថ្នាក់មួយចំនួនបានកើតឡើងក្នុងរូបភាពមួយដែលលោកអ្នកស្ទើរតែមិនជឿឬលោកអ្នកមានសេចក្តីងឿងឆ្ងល់ថា  តើហេតុការណ៍បានកើតឡើងដោយរបៀបណា? ជាក់ស្តែងកាលពីពេលថ្មីៗនេះមានរូបភាពជាច្រើនបានបង្ហាញថា មានគ្រោះថ្នាក់មួយបានកើតឡើងចំពោះក្មេងតូចម្នាក់ ដោយមានដែកត្រវែងមួយសម្រាប់ភ្ជាប់កង់ឡានជ័រសម្រាប់ក្មេងលេងនោះបានជាប់នឹងក្បាលរបស់គេ។ រូបភាពគ្រោះថ្នាក់នេះត្រូវបានគេចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គម ហើយសម្រាប់មនុស្សមួយចំនួនបានគិតថា​ ហេតុការណ៍នេះមិនមែនជាការពិតឡើងដោយវាគ្រាន់តែជារូបភាពដែលត្រូវបានគេកែច្នៃឡើងតែប៉ុណ្ណោះ។ យ៉ាងណាក្តី បើយោងតាមសារព័ត៌មាន  World of Buzz បានបញ្ជាក់ជូនថា ហេតុការណ៍ពិតជាបានកើតឡើងមែនគ្រាន់តែគេមិនបានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់ជនរងគ្រោះនិងមូលហេតុជាក់ស្តែងដែលនាំឲ្យកើតមានគ្រោះថ្នាក់នេះតែប៉ុណ្ណោះ។​ ប្រភពខាងលើបានបន្តចុះផ្សាយពីរូបភាពជាច្រើនទៀតដែលបង្ហាញថា កុមាររងគ្រោះត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យនិងក្រោយមកត្រូវបានក្រុមគ្រូពេទ្យជួយដេររបួសលើក្បាលរបស់គេទៀតផង ខណៈកុមាររងគ្រោះមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ។ បើទោះជាយ៉ាងនេះក្តី តាមរយៈអត្ថបទសារព័ត៌មានមួយនេះបានដាស់តឿនដល់ឪពុកម្តាយគ្រប់រូបត្រូវចេះមើលថែកូនតូចឲ្យមានខ្ជាប់ខ្ជួនគ្រប់ពេលវេលា ចៀសវាងកើតមានគ្រោះថ្នាក់គួរឲ្យសោកស្តាយដូចក្នុងករណីខាងលើនេះ៕ អត្ថបទ៖ភក្តី ប្រភព៖ World of Buzz

    August 4, 2020