- autoadmin
- កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅល្ងាចថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានរកឃើញករណីថ្មីនៃជំងឺ COVID-19 ចំនួន ៤១ករណី បន្ថែមទៀត ដោយក្នុងនោះមាន ១ ជាករណីនាំចូល ហើយក្រៅពីនោះសុទ្ធតែជាករណីក្នុងសហគមន៍ ដែលទាក់ទងនឹងការផ្ទុះឡើងនៅក្រុងដាណាងទាំងអស់។ តួលេខថ្មីចុងក្រោយទាំងល្ងាចនេះ នាំឱ្យករណីជំងឺ COVID-19 នៅវៀតណាមបានកើនដល់ ៧១៣នាក់ ខណៈមានការស្លាប់សរុប ៨នាក់ ផងដែរ។ វៀតណាមធ្លាប់ជាប្រទេសគ្មានករណីក្នុងសហគមន៍រយៈពេលប្រហែល ១០០ថ្ងៃ មកហើយ ប៉ុន្តែស្ថានការណ៍បានប្រែប្រួលនារយៈពេលជាង ១០ថ្ងៃ កន្លងមកនេះ ពោលគឺចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា តរៀងមក។
August 5, 2020 - អន្តរជាតិ
បុរសម្នាក់ត្រូវបានតុលាការសាំងហ្គាពួរ សម្រេចផាកពិន័យជាទឹកប្រាក់ចំនួន ៥,០០០ ដុល្លារសាំងហ្គាពួរ (ជាង៣,៦០០ដុល្លារអាមេរិក) ដោយសារបានល្មើសបទបញ្ជាស្នាក់នៅផ្ទះ ខណៈពេលដែលគាត់មានចេញរោគសញ្ញាផ្លូវដង្ហើម នៅចំពេលដែលប្រទេសនេះកំពុងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺ COVID-19 ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា បុរសម្នាក់ឈ្មោះថា Dharamnath Singh អាយុ ៦៣ឆ្នាំ ជាជាងបច្ចេកទេសចូលនិវត្តន៍ ហើយគាត់ត្រូវបានគ្លីនិក Toa Payoh រកឃើញថា ឆ្លងមេរោគផ្លូវដង្ហើម (acute upper respiratory infection) តាំងតែពីថ្ងៃទី០៦ ខែមេសា មកម៉្លេះ។ ដោយសារគាត់មានបញ្ហាបែបនេះ ហើយក៏ស្ថិតក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺ COVID-19
August 5, 2020 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple បានប្រកាសជាសាធារណៈថា ការបញ្ចេញលក់ទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ iPhone 12 នឹងត្រូវពន្យាពេលព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ បានកាត់ផ្ដាច់សង្វាក់ផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុន។ កន្លងមកក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះធ្លាប់បានជូនដំណឹងថា iPhone 12 អាចនឹងត្រូវបង្ហាញវត្តមានក្នុងទីផ្សារនៅក្នុងអំឡុងខែកញ្ញានេះ យ៉ាងណាក្តីវិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យក្រុមហ៊ុនត្រូវបង្ខំចិត្តពន្យាលពេលនៃការចេញលក់រហូតដល់ខែតុលាវិញ។ សូមបញ្ជាក់ថា តាមប្រភពព័ត៌មានដែលគេធ្លាប់ទទួលបានកន្លងមកបានឲ្យដឹងថា iPhone 12 ត្រូវបានរចនាឡើងដោយមានជាច្រើនដូចជា iPhone 12, iPhone 12 Pro, iPhone 12 Max និង iPhone 12 Pro Max
August 5, 2020 - អន្តរជាតិ
ប្រទេសរុស្ស៊ីនិយាយថាខ្លួនគ្រោងនឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងខែតុលា ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន មានការងឿងឆ្ងល់អំពីសុវត្ថិភាព និងប្រសិទ្ធិភាពនៃវ៉ាក់សាំងនោះ។ លោក Kirill Dmitriev ជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី ដែលបានចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំងនេះ បាននិយាយថា វ៉ាក់សាំងដែលកំពុងត្រូវបានអភិវឌ្ឍនៅវិទ្យាស្ថាន Gamaleya ត្រូវបានគេរំពឹងថា នឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលនៅពាក់កណ្តាលខែសីហានេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mikhail Murashko បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា នៅពេលដែលវ៉ាក់សាំងនេះរួចរាល់ វានឹងត្រូវបានផ្តល់ជូនដល់ប្រជាជនដែលមានហានិភ័យខ្ពស់នៃការឆ្លង ដូចជាបុគ្គលិកពេទ្យ និងគ្រូបង្រៀន។ គេជឿជាក់ថា វ៉ាក់សាំងរបស់រុស្ស៊ីបានបញ្ចប់ដំណាក់កាលទី២ នៃការសាកល្បងព្យាបាលទាំង ៣ ដំណាក់កាលហើយ។ វាមិនច្បាស់ទេថាដំណាក់កាលទី៣ កំពុងត្រូវបានគេធ្វើឡើងឬនៅ ប៉ុន្តែកម្មវិធីចាក់វ៉ាក់សាំងនេះទំនងជាដើរតួជាដំណាក់កាលទី៣ របស់ប្រទេសរុស្ស៊ី។
August 5, 2020 - អន្តរជាតិ
កាលពីចុងខែកក្កដាកន្លងទៅនេះ អង្គការណាសា (NASA) ទើបតែបានបាញ់រ៉ុក្កែត Atlas V អមដំណើរយាន Rover មួយឈ្មោះថា Perseverance ដែលបាញ់ចេញពីតំបន់ Cape Canaveral ក្នុងរដ្ឋ Florida នៅក្នុងបេសកកម្មទៅកាន់ភពព្រះអង្គាររបស់ខ្លួន ដើម្បីសិក្សាពីភូមិសាស្ត្រ និងលទ្ធភាពនៃវត្ថុមានជីវិត -ល- ។ បេសកកម្មនេះជាភាពជោគជ័យមួយសម្រាប់មនុស្សជាតិ ហើយវាគ្រោងទៅដល់ភពព្រះអង្គារនៅខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែពួកយើងភាគច្រើនមិនបានដឹងទេថា មានវិស្វករខ្មែរយើងម្នាក់ បានចូលរួមចំណែកនៅក្នុងការបង្កើតយាន Perseverance នេះឡើងរាប់ឆ្នាំមកហើយ។ អ្នកស្រី Ny Sou Okon បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mercury News បានឱ្យដឹងថា
August 5, 2020 - កូវីដ-១៩
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សម្រាប់ការការពារនិងត្រួតពិនិត្យជំងឺ COVID-19 បានឱ្យដឹងថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីជំងឺ COVID-19 ចំនួន ២នាក់ ដែលបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៅកណ្តាលទីក្រុងដាណាង។ គណៈកម្មាធិការបាននិយាយថា អ្នកជំងឺថ្មីទាំងនេះរស់នៅក្នុងខេត្តក្វាងណាម និងបានទៅក្រុងដាណាងមុនពេលរកឃើញវិជ្ជមានជាមួយជំងឺ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ ឥឡូវនេះវៀតណាមមានករណីសរុបចំនួន ៦៧២ ដោយក្នុងនោះមានករណីនាំចូលចំនួន ៣០៨ និង ២២៤នាក់ ទាក់ទងនឹងការផ្ទុះឡើងនៅក្រុងដាណាង ចាប់ពីថ្ងៃទី២៥ ខែកក្កដា។ អ្នកជំងឺរហូតដល់ ៣៧៨នាក់ បានជាសះស្បើយ និងមានមនុស្សចំនួន ៨នាក់
August 5, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៧០នាក់ បានស្លាប់ និងមនុស្សប្រមាណ ៤,០០០នាក់ បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកនៅឯកំពង់ផែមួយ ក្នុងទីក្រុង Beirut ប្រទេសលីបង់។ វាមិនច្បាស់ទេថា មូលហេតុនៃការផ្ទុះកើតចេញពីណា ប៉ុន្តែអាជ្ញាធរបានចោទលើសារធាតុអាម៉ូញ៉ូម ដែលមានរហូតដល់ទៅ ២,៧៥០តោន ត្រូវបានស្តុកទុកនៅទីនោះរយៈពេល ៦ឆ្នាំ មកហើយ ហើយឥឡូវនេះមន្ត្រីកំពុងបើកការស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។ នៅក្នុងវីដេអូជាច្រើនដែលបានបង្ហោះតាមអ៊ីនធឺណេត បានវាបង្ហាញពីការផ្ទុះយ៉ាងខ្លាំងសម្បើម ដោយមានទាំងអគ្គិភ័យ និងសំឡេងផ្ទុះដូចគ្រាប់បែក ដែលបណ្ដាលឱ្យអគាររាប់ខ្នងនៅជុំវិញត្រូវបានបំផ្លាញគួរឱ្យរន្ធត់បំផុត។ ប្រធានាធិបតីលោក Michel Aoun បានសម្ដែងការមិនពេញចិត្ត ដែលក្នុងតំបន់នេះមានការស្តុកទុកសារធាតុផ្ទុះដោយគ្មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយបានប្រកាសឱ្យមានការកាន់ទុក្ខរយៈពេល ៣ថ្ងៃ និងបញ្ចេញថវិកាជំនួយប្រមាណ ៦៦លានដុល្លារ ផងដែរ។
August 5, 2020 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន Bangkok Post បានរាយការណ៍ មានកាណូតមួយគ្រឿងដែលមានទិញដៅឆ្ពោះទៅកាន់កោះសាមុយ ដែលកោះទេសចរណ៍ដ៏មានសក្កានុពលមួយរបស់ប្រទេសថៃនោះបានលិចទាំងយប់បន្ទាប់កាណូតមួយនេះបានប្រទះនឹងព្យុះភ្លៀងដ៏ធំមួយ។ ប្រភពខាងលើបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅកាលពីយប់ថ្ងៃទី ២ សីហា កន្លងទៅនេះនៅម៉ោងប្រមាណជា ៨ : ៤៨ នាទីយប់ ដោយកាណូតត្រូវបានវាយប្រហារដោយព្យុះភ្លៀងយ៉ាងខ្លាំងនិងទឹករលកដែលមានកម្ពស់ប្រមាណជា ២-៣ ម៉ែត្រ។ នៅលើកាណូតមួយគ្រឿងនោះមានផ្ទុកមនុស្សសរុបចំនួន ១៦ នាក់ រថយន្តដឹកទំនិញខ្នាតធំ ៣គ្រឿង រថយន្តភីកអាប់ ១ គ្រឿង ដោយក្នុងនោះ ក្រុមអ្នកបើកកាណូតមានចំនួន ១១ នាក់ ស្រីជាអ្នកលក់ទំនិញម្នាក់ និង ៤ នាក់ផ្សេងទៀតគឺជាក្រុមអ្នកបើករថយន្តដឹកទំនិញ
August 5, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នាយប់ថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៨នាក់ បន្ថែមទៀត ហើយក្នុងចំណោមករណីថ្មីៗនេះ មានករណីចំនួន ១៧ បានផ្សារភ្ជាប់ទៅនឹងការផ្ទុះឡើងនៅក្រុងដាណាង និងករណី ១ផ្សេងទៀត គឺជាអ្នកដែលទើបត្រឡប់មកពីបរទេស។ ករណីថ្មីៗនេះមានអាយុចន្លោះពី ៨ ទៅ ៩៣ឆ្នាំ ។ ឥឡូវនេះវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៦៧០ករណី ដោយករណីចំនួន ២៨៨ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងមានករណីចំនួន ៣៧៤ បានជាសះស្បើយនិងរំសាយទៅផ្ទះ។
August 4, 2020 - រថយន្ត
ក្តីសុបិន្តនៃការមានឡានហោះជាជំនិះផ្ទាល់ខ្លួនគឺគ្មានអ្វីថ្មីនោះទេ តាមពិតទៅលោក Joel Trout Rice ធ្លាប់បានឈ្នះការដាក់ស្នើយកប៉ាតង់ឡានហោះនេះតាំងពី ឆ្នាំ១៩០១ មកម៉្លេះ ហើយតាំងពីពេលនោះមកមនុស្សជាច្រើនបានព្យាយាមធ្វើវាឱ្យក្លាយជាការពិត។ ឆ្លងកាត់ជាច្រើនទសវត្សមកហើយ មនុស្សជាច្រើនបានព្យាយាមផលិតឡានហោះពេញលេញ និងហោះបានឆ្ងាយ ប៉ុន្តែគ្មានរដ្ឋណាមួយនៅសហរដ្ឋអាមេរិកហ៊ានអនុញ្ញាតឱ្យពួកគេបើកបរវាលើផ្លូវសាធារណៈទេ។ ប៉ុន្តែឥឡូវនេះរដ្ឋ New Hampshire បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយអនុញ្ញាតឱ្យមានការជិះយានបែបនេះជាលើកដំបូងបំផុត។ កាលពីខែមុនលោកអភិបាល Chris Sununu បានចុះហត្ថលេខាលើសេចក្ដីព្រាង ដឹកជញ្ជូនលេខ HB 1182 ដែលអនុញ្ញាតឱ្យមានឡានហោះធ្វើដំណើរនៅជុំវិញរដ្ឋ។ ដូច្នេះរដ្ឋ New Hampshire នឹងក្លាយជាអ្នកនាំមុខគេលើបច្ចេកវិទ្យានៃមធ្យោបាយធ្វើដំណើរ ដែលមនុស្សជាច្រើនធ្លាប់រំពឹងនឹងឃើញឡានហោះនេះរាប់សិបឆ្នាំមកហើយ។ ឡានហោះនេះក៏នឹងមិនអាចជិះលើផ្លូវសាធារណៈផ្ដេសផ្ដាសបានឡើយ ដោយវាអនុញ្ញាតឱ្យមានការជិះពីព្រលានយន្តហោះ ទៅកាន់គោលដៅរបស់អ្នកជិះប៉ុណ្ណោះ។
August 4, 2020









