autoadmin
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បាន​រាយការណ៍ថា ប្រទេសចិនកំពុងឃុំឃាំងភូមិ Baotou នៅក្នុងតំបន់ស្វយ័តម៉ុងហ្គោលី (Inner Mongolia) បន្ទាប់ពីមានពលរដ្ឋម្នាក់បានស្លាប់ដោយសារជំងឺបេស្ដ Bubonic ។ គួរដឹងដែរថា ជំងឺបេស្ដ Bubonic ឬ Bubonic plague គឺជាជំងឺរាតត្បាតដ៏សាហាវបំផុតរបស់ប្រវត្តិសាស្ត្រពិភពលោក ដោយវាធ្លាប់បានសម្លាប់មនុស្សនៅទូទាំងទ្វីបអឺរ៉ុបចំនួន ៥០លាននាក់ ក្នុងអំឡុងសតវត្សទី១៤ នេះបើតាមការបញ្ជាក់ដោយ WHO ។ ហើយកាលពីខែកក្កដា នៅក្រុង Bayannur ក្នុងតំបន់ស្វយ័តនេះដូចគ្នា ក៏បានរាយការណ៍ពីករណីឆ្លងជំងឺបេស្ដនេះផងដែរ។ ការស្លាប់នេះត្រូវបានរាយការណ៍ដោយ គណៈកម្មាធិសុខភាព Baotou របស់រដ្ឋាភិបានប្រទេសចិន ដោយបានបញ្ជាក់ថាអ្នកជំងឺបានស្លាប់ព្រោះខូចប្រព័ន្ធ​ឈាម​រត់ ដោយសារផលវិបាកនៃជំងឺ Bubonic plague ប៉ុន្តែមិនបាននិយាយថាអ្នកជំងឺបានឆ្លងពីទីណានោះទេ។ ឥឡូវនេះអ្នកភូមិ និងអ្នកមានទំនាក់ទំនងនៅទីនោះត្រូវបានគេធ្វើតេស្ដរកមេរោគ

    August 7, 2020
  • អន្តរជាតិ

    ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា បាននិយាយថា អាជ្ញាធរប្រទេសលីបង់បានចាប់ខ្លួនមនុស្សចំនួន ១៦នាក់ នៅក្នុងការស៊ើបអង្កេតមួយ ចំពោះការផ្ទុះឃ្លាំងស្តុកអាម៉ូញ៉ូមនីត្រាតនៅកំពង់ផែទីក្រុងបេរូត ហើយប្រភពតុលាការនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អ្នកគ្រប់គ្រងទូទៅរបស់កំពង់ផែ ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេឃុំឃាំងផងដែរ។ សារព័ត៌មាន NNA មិនបានបញ្ចេញឈ្មោះបុគ្គលនោះទេ ប៉ុន្តែបានដកស្រង់សម្តីលោកចៅក្រម Fadi Akiki តំណាងរដ្ឋាភិបាលនៅឯតុលាការយោធាដោយនិយាយថា រហូតមកដល់ពេលនេះអាជ្ញាធរបានសាកសួរមន្ត្រីកំពង់ផែ និងមន្ត្រីគយជាង ១៨នាក់ និងអ្នកផ្សេងទៀត ដែលពាក់ព័ន្ធនឹងការងារថែទាំនៅឃ្លាំងនោះ។ ទីភ្នាក់ងារសារព័ត៌មាន NNA បានស្រង់សម្តីលោក Fadi Akiki បាននិយាយថា៖«មនុស្សចំនួន ១៦នាក់ ត្រូវបានគេយកទៅឃុំឃាំង ដែលជាផ្នែកមួយនៃការស៊ើបអង្កេត»​

    August 7, 2020
  • អន្តរជាតិ

    អាមេរិក៖ នៅព្រឹកថ្ងៃសុក្រទី ៧​ ខែ សីហានេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានចុះហត្ថលេខាជាផ្លូវការហើយចំពោះបទបញ្ជាហាមមិនឲ្យពលរដ្ឋអាមេរិកគ្រប់រូបប្រើប្រាស់និងធ្វើអាជីវកម្មផ្សេងៗជាមួយនឹងកម្មវិធីទូរស័ព្ទ TikTok, WeChat និងកម្មវិធីទូរស័ព្ទមួយចំនួនទៀតដែលបង្កើតឡើងដោយក្រុមហ៊ុនចិន។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Bloomberg បានឲ្យដឹងថា បទបញ្ជាហាមឃាត់របស់ប្រធានាធិបតីអាមេរិករូបនេះគឺមានសុពលភាព ៤៥ ថ្ងៃ ហើយត្រូវផ្ដើមអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតែម្តង។ ចំពោះហេតុផលនៅពីក្រោយការសម្រេចហាមឃាត់នេះត្រូវបានលោក ដូណាល់ត្រាំ បញ្ជាក់ថា គឺដើម្បីរក្សាសន្តិសុខជាតិអាមេរិក ព្រោះកម្មវិធីទាំងនេះបានគ្រប់គ្រងទិន្នន័យពលរដ្ឋអាមេរិកម្នាក់ៗសម្រាប់ផ្តល់ជូនជាសម្ងាត់នៅកាន់រដ្ឋាភិបាលចិន។ យ៉ាងណាក្តី លោក ដូណាល់ត្រាំ ធ្លាប់បានផ្តល់ជម្រើសជូនក្រុមហ៊ុន ByteDance Ltd., ដែលជាម្ចាស់កម្មសិទ្ធរបស់កម្មវិធី TikTok ថា ប្រសិនបើក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉េកាំងមួយនេះចង់បន្តអាជីវកម្មរបស់ខ្លួននៅលើទឹកដីអាមេរិក ក្រុមហ៊ុនត្រូវលក់កម្មវិធី TikTok ឲ្យទៅក្រុមហ៊ុនអាមេរិកគឺក្រុមហ៊ុន

    August 7, 2020
  • អន្តរជាតិ

    ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុននិយាយថា ពួកគេគិតថាវីរុសកូរ៉ូណាបានបន្តរីករាលដាលនៅក្នុងប្រទេសជប៉ុនដោយគ្មានអ្នកចាប់អារម្មណ៍ បន្ទាប់ពីប្រទេសនេះគិតថាជំងឺនេះត្រូវបានគ្រង់គ្រងនៅក្នុងខែឧសភា។ ការលើកឡើងនេះគឺបន្ទាប់ពីវិទ្យាស្ថានជាតិនៃជំងឺឆ្លងកាលពីដើមសប្តាហ៍ បានចេញផ្សាយលទ្ធផលនៃការវិភាគហ្សែនយ៉ាងលម្អិតមួយ ដែលសំណាកសម្រាប់ការស្រាវជ្រាវត្រូវបានប្រមូលមកពីអ្នកជំងឺ COVID-19 នៅជប៉ុន ដើម្បីសិក្សាពីរបៀបដែលជំងឺនេះបានរីករាលដាល។ ក្រុមអ្នកស្រាវជ្រាវនិយាយថា វីរុសដែលបានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេសជប៉ុននៅពាក់កណ្តាលខែមីនា គឺជាអម្បូរដូចនៅអឺរ៉ុប ដែលមានដើមកំណើតនៅទីក្រុងវូហានរបស់ប្រទេសចិន ហើយបានចូលប្រទេសជប៉ុនតាមរយៈអឺរ៉ុប។ ការផ្ទុះដែលបណ្តាលមកពីអម្បូរនេះ ហាក់ដូចជាត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសជប៉ុននៅក្នុងខែឧសភា ប៉ុន្តែមានការផ្ទុះជាចង្កោមបានចាប់ផ្តើមកើតមាននៅទូទាំងប្រទេស ចាប់ពីពាក់កណ្តាលខែមិថុនារៀងមក។ ការវិភាគសំណាកដែលបានយកចេញពីការឆ្លងជាចង្កោមទាំងនោះត្រូវបានគេរកឃើញថា វីរុសរបស់វាគឺជាការបំប្លែងពីហ្សែនវីរុសដែលផ្ទុះនៅអឺរ៉ុប ប៉ុន្តែក្រុមស្រាវជ្រាវមិនទាន់អាចបញ្ជាក់វាបាន។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះមានន័យថាវីរុសនៅតែបន្តឆ្លងតាមរយៈអ្នកគ្មានចេញរោគសញ្ញា និងអ្នកដែលមានរោគសញ្ញាស្រាល ហើយបានកើតឡើងវិញនៅប្រទេសជប៉ុននៅពាក់កណ្តាលខែមិថុនា។ ពួកគេបន្ថែមថា វីរុសនេះអាចឆ្លងរាលដាលដល់តំបន់តូក្យូ នៅពេលដែលប្រជាជនបន្តការធ្វើដំណើរទៅមកជាធម្មតាវិញ៕ អត្ថបទ​​​៖ លីដា ប្រភព៖ NHK

    August 7, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នាព្រឹកថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៣នាក់ បន្ថែមទៀត ខណៈកាលពីល្ងាចម្សិលមិញខ្លួនក៏រកឃើញករណីថ្មីចំនួន ៣០នាក់ ផងដែរ។ ចំពោះករណីថ្មីទាំង ៣នេះ គឺជាពលរដ្ឋដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ COVID-19 ពីមុន ឬបានទៅមន្ទីរពេទ្យដាណាង។ ដូច្នេះតួលេខថ្មីចុងក្រោយនេះ នាំឱ្យវៀតណាមមានករណី COVID-19 សរុប ៧៥០នាក់ និងមានការស្លាប់សរុប ១០នាក់។ គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា រហូតមកដល់ពេលនេះ វៀតណាមបានរកឃើញករណីជំងឺ COVID-19

    August 7, 2020
  • កូវីដ-១៩

    រយៈពេលជាង ៧ខែ មកហើយ ដែលជំងឺ COVID-19 នៅតែបន្ដឆ្លងរាលដាលដល់ពលរដ្ឋនៅទូទាំងពិភពលោក ហើយវាក៏មិនទាន់បង្ហាញសញ្ញាថាចុះថយដែរ។ ជាក់ស្ដែងបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers បានបង្ហាញថា ចំនួនសរុបនៃការឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងលើសពី ១៩លាននាក់ ខណៈការស្លាប់មានច្រើនជាង ៧១ម៉ឺននាក់។ គិតត្រឹមព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០នេះ ចំនួនឆ្លងសរុបមាន ១៩,២៥២,៤៨៣ នាក់ និងការស្លាប់មានដល់ ៧១៧,៥៦៤ នាក់។ អាមេរិកនៅតែឈរលើគេក្នុងតារាងអ្នកឆ្លងច្រើនបំផុត ដោយមានការឆ្លងសរុបរហូតដល់ទៅ ៥លាននាក់ ដែលស្ទើរតែស្មើនឹង ១ ភាគ ៤ នៃចំនួនឆ្លងសរុបរបស់ពិភពលោក

    August 7, 2020
  • រថយន្ត

    Audi E-Tron ស៊េរីឆ្នាំ2021 ដែលជារថយន្តអគ្គិសនីសុទ្ធរបស់ Audi នឹងមានតម្លៃថោកជាម៉ូដែលបច្ចុប្បន្នដល់ទៅ 9,000 ដុល្លារអាមេរិក ខណៈនឹងបង្កើនចម្ងាយជិះរហូតដល់ទៅ 29គីឡូម៉ែត្រ ដែលនាំឱ្យរថយន្តនេះជិះបាន 357គីឡូម៉ែត្រ រាល់ពេលសាកអាគុយពេញម្ដង។ រថយន្ត Audi E-Tron ធម្មតា ប្រហែលជាមានតម្លៃ 65,900 ដុល្លារ ប៉ុន្តែស្របពេលដែលតម្លៃចុះថយ វាក៏ត្រូវបន្ថយលើចំណុចមួយចំនួនដែរ ដូចជាគ្មានចង្កៀងមុខ “Matrix” និងប្រព័ន្ធសំឡេង Bang & Olufsen។ Audi E-Tron ស៊េរីឆ្នាំ2021 នឹងមានអាគុយកម្លាំង 86.5 kWh

    August 6, 2020
  • អន្តរជាតិ

    បើយោងតាមលោក Nguyen Truong Son អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកជំងឺ COVID-19 នៅវៀតណាមនឹងបន្តកើនឡើង ហើយរលកទី២ នឹងឈានដល់កម្រិតកំពូលក្នុងរយៈពេល ១០ថ្ងៃ ខាងមុខនេះ។ លោកបានបន្ថែមដែរថា វៀតណាមនឹងមិនចាំបាច់ចំណាយពេលស្វែងរកអ្នកដែលឆ្លងដំបូងបំផុត​នោះទេ ផ្ទុយទៅវិញការស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ និងការធ្វើចត្តាឡីស័ក គឺសំខាន់ជាងគេបំផុតនៅពេលនេះ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។ ឥឡូវនេះក្រុងដាណាងកំពុងធ្វើតេស្ដរកជំងឺ COVID-19 លើពលរដ្ឋពី ៨,០០០ ទៅ ១០,០០០នាក់ ក្នុងមួយថ្ងៃ ហើយវិទ្យាស្ថានប៉ាស្ទ័ររបស់ទីក្រុងហូជីមិញ កំពុងជួយដល់មន្ទីរពេទ្យដាណាង១៩៩ នៅក្នុងការពិនិត្យសំណាករបស់ពលរដ្ឋ។ ចំណែកវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតវិទ្យា នឹងជួយក្នុងការតាមដាននិងរៀបចំផែនការដាច់ដោយឡែក។ មកទល់ពេលនេះអ្នកជំងឺនៅក្នុងមន្ទីរពេទ្យរបស់ក្រុងដាណាងចំនួន ៣ ស្ថិតក្រោមការគ្រប់គ្រង ប៉ុន្តែវៀតណាមកំពុងខ្វះបុគ្គលិកពេទ្យនិងឧបករណ៍តេស្ដ

    August 6, 2020
  • អន្តរជាតិ

    បន្ទាប់ពីមានការផ្ទុះដ៏សម្បើមមួយនៅកំពង់ផែក្នុងទីក្រុងបេរូត រដ្ឋាភិបាលប្រទេសលីបង់បានសម្រេចចិត្តឃុំមន្ត្រីទាំងអស់ ដែលមិនយកចិត្តទុកដាក់លើការស្តុកនិងសន្តិសុខនៅទីនោះចាប់តាំងពីឆ្នាំ២០១៤ ឱ្យនៅក្រោមការឃុំខ្លួនក្នុងផ្ទះ រហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោក Manal Abdelsamad បាននិយាយថា យោធានឹងត្រួតពិនិត្យការឃុំឃាំងមន្ត្រីទាំងនោះ រហូតដល់អ្នកទទួលខុសត្រូវក្នុងចំណោមជនសង្ស័យទាំងនោះត្រូវបានរកឃើញ។ យោងតាមលោក Manal Abdelsamad មន្ត្រីកំពង់ផែនឹងត្រូវចាប់ខ្លួន «ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ហើយនីតិវិធីទាំងមូលត្រូវបានគេរំពឹងថា នឹងរួចរាល់ក្នុងរយៈពេល ៥ថ្ងៃខាងមុខ។ គេមិនទាន់ច្បាស់ថា តើមានមនុស្សប៉ុន្មាននាក់ដែលនឹងត្រូវចាប់ខ្លួននោះទេ។ ការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយគណៈកម្មាធិការពិសេសមួយ ដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ហើយមានទាំងលោកនាយករដ្ឋមន្រ្តី Hassan Diab និងប្រធានទីភ្នាក់ងារសន្តិសុខសំខាន់ៗផងដែរ។ លោកនាយករដ្ឋមន្ត្រី Hassan Diab បាននិយាយថា ការផ្ទុះនេះទំនងជាកើតឡើងដោយសារតែសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២,៧៥០ តោន

    August 6, 2020
  • កូវីដ-១៩

    គិតត្រឹមរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ មន្ទីរពេទ្យបណ្ដោះអាសន្ន Tien Son ត្រូវបានសាង់រួចរាល់ជាស្ថាពរហើយ បន្ទាប់ពីការរៀបចំវាឡើងដោយប្រើរយៈពេលតែ ៤ថ្ងៃ។ នៅដំណាក់កាលដំបូងនៃប្រតិបត្តិការរបស់ខ្លួន មន្ទីរពេទ្យបណ្តោះអាសន្ន Tien Son អាចមានសមត្ថភាពផ្ទុកគ្រែចំនួន ២០០ ហើយនឹងត្រូវទុកសម្រាប់ទទួលអ្នកជំងឺ COVID-19 ។ ក្រសួងសុខាភិបាលវៀតណាមក៏នឹងធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យឆាប់ៗនេះផងដែរ ដើម្បីពិនិត្យលទ្ធភាពនិងផ្ដល់អាជ្ញាប័ណ្ណប្រតិបត្តិការរបស់វា។ បន្ទប់នីមួយៗមានទំហំ ៤.២ ម៉ែត្រការ៉េ និងអាចដាក់គ្រែបាន ២ ហើយវានឹងមានវាំងននដាច់ដោយឡែកពីគ្នានៅខាងក្រៅបន្ទប់នីមួយៗ ដើម្បីកំណត់ហានិភ័យនៃការឆ្លង។ នៅពេលដែលមន្ទីរពេទ្យនេះដាក់ដំណើរការ វៀតណាមនឹងបញ្ជូនទាហានមកយាមកាមនៅទីនោះ ដើម្បីជាសុវត្ថិភាពទាំងបុគ្គលិកពេទ្យ និងអ្នកជំងឺ COVID-19 នៅក្នុងតំបន់ដាច់ដោយឡែកនេះ។ រាល់បន្ទប់ទាំងអស់សុទ្ធតែមានលេខរៀង ដោយមានបំពាក់កង្ហារ

    August 6, 2020