autoadmin
  • បច្ចេកវិទ្យា

    បញ្ហាជំងឺ COVID-19 បានរំខានដល់គ្រប់វិស័យ ហើយជាក់ស្ដែងសម្រាប់អ្នកដែលគាំទ្រវិស័យកីឡាវិញ ពួកគេមិនត្រូវបានអនុញ្ញាឱ្យទៅមើលការប្រកួតផ្ទាល់នោះទេ ទោះបីប្រទេសមួយចំនួនបានឱ្យមានការប្រកួតកីឡាឡើងវិញក្ដី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងចំណោមអ្នកគាំទ្រ។ យ៉ាងណាក៏ដោយមានក្រុមហ៊ុនជប៉ុនមួយហាក់មានដំណោះស្រាយថ្មីដើម្បីលើកទឹកចិត្តអ្នកលេងកីឡា ក៏ដូចជាអ្នកគាំទ្ររបស់ពួកគេ ជាមួយនឹងបច្ចេកវិទ្យាស្រែកហ៊ោពីចម្ងាយគាំទ្រការប្រកួតកីឡាទាំងមូល។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ក្រុមហ៊ុន Yamaha Corporation កំពុងសាកល្បងបច្ចេកវិទ្យាថ្មីមួយ ដែលអនុញ្ញាតឱ្យអ្នកគាំទ្របញ្ចេញសំលេងគាំទ្រនៅក្នុងការប្រកួតកីឡាតាមរយៈកម្មវិធីស្មាតហ្វូនមួយ នៅពេលដែលពួកគេកំពុងមើលការប្រកួតផ្សាយផ្ទាល់។ បច្ចេកវិទ្យានោះនឹងអនុញ្ញាឱ្យអ្នកគាំទ្រចុចប៊ូតុងស្រែកហ៊ោ ទះដៃ និងស្រែកស្រុះគ្នា -ល- ហើយសំឡេងរបស់ពួកគេនឹងបញ្ជូនមកកាន់បំពង់សំឡេង speaker ដែលមាននៅតាមពហុកីឡដ្ឋានស្រាប់។ ការពិតទៅដំបូងឡើយបច្ចេកវិទ្យានេះធ្វើឡើងសម្រាប់អ្នកជំងឺចាស់ៗនៅតាមមន្ទីរពេទ្យ ដើម្បីឱ្យពួកគាត់បានឆ្លងឆ្លើយពីចម្ងាយ ប៉ុន្តែដោយសារបញ្ហាជំងឺ COVID-19 វាធ្វើឱ្យក្រុមហ៊ុននេះមានឱកាសបានបញ្ចេញស្នាដៃខ្លួន។ ឥឡូវនេះពួកគេកំពុងស្ថិតក្នុងដំណើរការស្នើយកប៉ាតង់ ហើយក៏កំពុងតេស្ដប្រព័ន្ធសំឡេងនេះឱ្យក្លឹបបាល់ទាត់ជប៉ុនចំនួន ២៦

    August 11, 2020
  • អន្តរជាតិ

    អាមេរិក៖ ផ្ទះចំនួន ៣ ខ្នងបានរងនូវការបំផ្លាញទាំងស្រុកនៅក្នុងហេតុការណ៍ផ្ទុះធុងហ្គាសដ៏ធំសម្បើមមួយ ដែលបានកើតឡើងកាលពីថ្ងៃច័ន្ទម្សិលមិញនេះនៅទីក្រុងបាល់ទីម័រ រដ្ឋម៉ារីលែន សហរដ្ឋអាមេរិក។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍អកុសលនេះបានសម្លាប់ស្រ្តីម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈមនុស្សចំនួន ៦ នាក់ផ្សេងទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពបានបន្តថា ក្នុងចំណោមជនរងគ្រោះទាំង ៦ នាក់នោះទៀតសោធគឺមាន ៣ នាក់ត្រូវបានរកឃើញភ្លាមៗក្រោយកើតមានហេតុការផ្ទុះ និង ៣ នាក់ទៀតត្រូវកប់ក្នុងគំនរបាក់បែកហើយគេត្រូវការពេលវេលាជាច្រើនម៉ោងទម្រាំតែអាចរកឃើញពួកគេ។ បើតាមអាជ្ញាធរប្រចាំតំបន់កើតហេតុខាងលើបានឲ្យដឹងផងដែរថា ក្នុងការធ្វើអន្តរាគមន៍ចំពោះករណីនេះអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះបន្ទាន់ចំនួន ២០០ នាក់ ហើយរហូតមកទល់នឹងពេលនេះក្រុមអ្នកជួយសង្គ្រោះបន្ទាន់នៅមិនទាន់បញ្ចប់ការងាររបស់ពួកគេទាំងស្រុងនៅឡើយទេ ដោយគេនៅបន្តរុករកក្នុងគំនរតូចៗមួយចំនួនទៀតក្រែងប្រទះឃើញជនរងគ្រោះជាក្មេងតូចព្រោះបើតាមការឲ្យដឹងពីជិតខាងម្នាក់បានប្រាប់អាជ្ញាធរថា ក្រោយកើតមានហេតុការណ៍នេះគាត់បានឮសំឡេងក្មេងយំ និងស្រែកឲ្យជួយចេញពីក្នុងផ្ទះដែលជាកន្លែងកើតហេតុនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖

    August 11, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វៀតណាមបានបាត់បង់ពលរដ្ឋម្នាក់ទៀតហើយកាលពីថ្ងៃច័ន្ទ ដោយអ្នកជំងឺជាបុរស មានអាយុ ៦៨ឆ្នាំ រស់នៅខេត្តក្វាងណាម ហើយមានជំងឺទឹកនោមផ្អែម និងមហារីកតំរងនោម។ តួលេខនេះបាននាំឱ្យវៀតណាមមានករណីស្លាប់សរុបចំនួន ១៥នាក់ ចាប់តាំងពីប្រទេសនេះមានការផ្ទុះករណីក្នុងសហគមន៍នៅក្រុងដាណាង។ ក្រសួងសុខាភិបាលបានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា លោកបានទទួលមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺ COVID-19 និងភាពស្មុគស្មាញដទៃទៀត ខណៈដែលគាត់មានជំងឺប្រចាំកាយផងនោះ ស្ថានភាពជំងឺ COVID-19 កាន់តែចុះដុនដាន។ នៅថ្ងៃទី០៩ ខែកក្កដា គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដាណាង ដោយសារជំងឺតម្រងនោមរបស់គាត់ ហើយ ៨ថ្ងៃ ក្រោយមកគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឹ COVID-19។

    August 11, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីលីបង់លោក Hassan Diab បានប្រកាសលាលែងពីរដ្ឋាភិបាលរបស់លោកនៅថ្ងៃច័ន្ទនេះ ចំពេលមានការរិះគន់កាន់តែខ្លាំងឡើងជុំវិញការផ្ទុះដ៏សាហាវមួយនៅទីក្រុងបេរូត។ ប្រទេសនេះបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ ចាប់តាំងពីការផ្ទុះបានផ្ទុះឡើងនៅរដ្ឋធានីកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៨នាក់ និងមនុស្សជាង ៦,០០០នាក់ ផ្សេងទៀតបានរងរបួស។ ការស្វែងរកនៅតែបន្តសម្រាប់មនុស្សរាប់សិបនាក់ដែលនៅតែបាត់ខ្លួន ហើយមូលហេតុនៃការផ្ទុះនៅតែមិនទាន់ច្បាស់នៅឡើយ។ រដ្ឋាភិបាលប្រទេសនេះធ្លាប់បានរឹបអូសសារធាតុអាម៉ូញ៉ូមនីត្រាតដ៏ច្រើន និងបានរក្សាទុកនៅក្នុងឃ្លាំងមួយនៅកំពង់ផែអស់រយៈពេលជាយូរឆ្នាំមកហើយ ខណៈដែលសារធាតុគីមីនេះអាចត្រូវបានប្រើដើម្បីផលិតគ្រឿងផ្ទុះ។ មនុស្សជាច្រើនក៏បានស្ដីបន្ទោសរដ្ឋាភិបាលរបស់ប្រទេស ចំពោះភាពធូររលុងលើការត្រួតពិនិត្យសារធាតុទាំងនេះ ហើយការពិតទៅប្រទេសនេះរងការរិះគន់ជាយូរមកហើយទាក់ទងនឹងអំពើពុករលួយ និងវិបត្តិសេដ្ឋកិច្ច។ ឥឡូវនេះមានពលរដ្ឋរហូតដល់ទៅជាង ៣០០,០០០នាក់ និយាយថា ពួកគេសុទ្ធតែរងការខូចខាតដោយសារការផ្ទុះនេះទាំងអស់ ហើយមួយរយៈចុងក្រោយនេះក៏សម្បូរដំណឹងលាលែងពីតំណែងផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 11, 2020
  • កូវីដ-១៩

    អាមេរិក៖ គិតត្រឹមថ្ងៃអង្គារ ទី១១ ខែ សីហា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលសហរដ្ឋអាមេរិកបានរាយការណ៍ថា តួលេខអ្នកជំងឺកូវីដ ១៩ នៅក្នុងប្រទេសខ្លួនបានកើនឡើងជាង ៥ លានករណី ដែលតាមរយៈតួលេខដ៏ច្រើននេះអាចបង្ហាញថា អាមេរិកនៅមិនទាន់អាចគ្រប់គ្រងការរាតត្បាតជំងឺបាននៅឡើយទេ។ ក្រៅតែពីមានចំនួនអ្នកឆ្លងថ្មីបានកើនឡើងយ៉ាងគំហុក ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ ១៩ នៅអាមេរិកក៏មានការកើនឡើងគួរឲ្យគត់សម្គាត់ពោលគឺមានចំនួនច្រើនជាង ១៦ ម៉ឺនករណី។ នៅចំពោះមុខរបាយការណ៍មួយនេះ លោកប្រធានាធិបតីអាមេរិក ដូណល់ត្រាំ ត្រូវសាធារណៈជនរិះគន់យ៉ាងខ្លាំងៗថា វិធានការជួយសង្គ្រោះអ្នកជំងឺរបស់គាត់គ្មានប្រសិទ្ធភាពទាល់តែសោះ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានបង្ហាញថាចំនួនអ្នកជំងឺកូវីដ ១៩ នៅតាមបណ្តាប្រទេសធំៗជាច្រើនសុទ្ធតែបានកើនឡើងដូចគ្នា ហើយលប្រទេសថ្មីមួយនៅតំបន់អាហ្វ្រិកខាងកើតគឺប្រទេសម៉ាឡាវី  កាលពីពេលកន្លងទៅនេះបានសម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នតែម្តងដោយសារបានរកឃើញអ្នកជំអឺកូវីដ ១៩

    August 11, 2020
  • កូវីដ-១៩

    យោងតាមគណៈកម្មាធិការជាតិសម្រាប់ការត្រួតពិនិត្យនិងទប់ស្កាត់ជំងឺ COVID-19 បានរាយការណ៍ថា វៀតណាមបានកត់ត្រាករណីថ្មីចំនួន ៦នាក់ បន្ថែមទៀត នៅយប់ថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ដែលបាននាំឱ្យករណីជំងឺ COVID-19 សរុបហក់ឡើងដល់ ៨៤៧នាក់ ហើយក្នុងនោះមាន ៣១៨នាក់ ជាករណីនាំចូល។ ក្នុងចំណោមអ្នកជំងឺថ្មីៗគឺមានអាយុពី ៨ – ៦៥ឆ្នាំ ដោយមាន ១នាក់ នៅខេត្តក្វាងណាម, ៤នាក់ នៅកណ្តាលទីក្រុងដាណាង និងករណីនាំចូលនៅទីក្រុងហូជីមិញ។ នៅថ្ងៃច័ន្ទ ទី១០ ខែសីហា នេះក៏មានអ្នកជំងឺចំនួន ៤នាក់ បន្ថែមទៀត បានជាសះស្បើយផងដែរ

    August 10, 2020
  • រថយន្ត

    ក្រុមហ៊ុនរថយន្ត Lucid ទើបតែបង្ហាញ Teaser យ៉ាងថ្មីសន្លាងមួយ ទៅក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន ដែលវាហាក់បញ្ជាក់បានថា រថយន្តអគ្គិសនីប្រណីត Lucid Air ប្រភេទ sedan ស៊េរីថ្មីរបស់ខ្លួន អាចបើកបរបានរហូតដល់ទៅ 442 ម៉ាយ ឬ 711គីឡូម៉ែត្រ។ ប្រសិនបើវាដូចដែលក្រុមហ៊ុនអះអាងមែននោះ រថយន្តនេះនឹងក្លាយជារថយន្តអគ្គិសនី ដែលអាចបើកបានឆ្ងាយជាងគេបំផុតក្នុងពិភពលោករាល់ពេលសាកថ្មពេញម្ដង ហើយវាក៏នឹងផ្ដួល Model S របស់ក្រុមហ៊ុន Tesla ដែលថ្មីៗនេះទើបតែបំបែកកំណត់ត្រាបើកបាន 650 គីឡូម៉ែត្រ។ ពោលគឺ Lucid Air

    August 10, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មានមនុស្សច្រើនជាង ២០០នាក់ ត្រូវបានគេជឿថាបានស្លាប់ដោយសារការផ្ទុះឃ្លាំងអាម៉ូញ៉ូមនីត្រាតដ៏សាហាវ កាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីបេរូត។ លោក Marwan Abboud បាននិយាយថា មនុស្សរាប់សិបនាក់នៅតែបាត់ខ្លួននៅឡើយ ដែលភាគច្រើននៃពួកគេគឺជាពលករបរទេស។ ប៉ុន្តែយ៉ាងណាកងទ័ពបានបញ្ឈប់ដំណាក់កាលនៃការជួយសង្គ្រោះ នៅឯកំពង់ផែដែលជាចំណុចកណ្តាលនៃការផ្ទុះនោះហើយ។ កាលពីថ្ងៃអាទិត្យកន្លងទៅមានការផ្ទុះអំពើហិង្សារវាងប៉ូលីសនិងក្រុមបាតុករ ដោយសារពួកគេបានខឹងនឹងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះគ្រោះមហន្តរាយនេះ ហើយវាក៏ជាយប់ទី២នៃការប៉ះទង្គិចគ្នានេះដែរ។ ការលាលែងពីតំណែងរបស់គណៈរដ្ឋមន្រ្តី និងសមាជិកសភាជាច្រើនរូប នៅតែបរាជ័យក្នុងការបង្ក្រាបកំហឹងនេះឱ្យស្ងប់ទៅវិញ។ គួរឱ្យដឹងដែរថា ចាប់តាំងពីការផ្ទុះកើតឡើងប្រជាជនរាប់សែននាក់បាន និងកំពុងរស់នៅក្នុងផ្ទះដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយភាគច្រើនគ្មានបង្អួច ឬទ្វារ។ ម្ចាស់ជំនួយអន្តរជាតិបានសន្យាផ្តល់ជំនួយចំនួន ២៩៧ លានដុល្លារ សម្រាប់ប្រទេសលីបង់នៅឯកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃអាទិត្យ ដែលរៀបចំឡើងដោយប្រធានាធិបតីបារាំង Emmanuel Macron ។

    August 10, 2020
  • អន្តរជាតិ

    ភ្នំភ្លើង Sinabung ដែលមានទីតាំងនៅលើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងម្ដងទៀតនៅថ្ងៃច័ន្ទនេះ ដោយបាញ់ផេះនិងកម្ទេចរបស់ភ្នំភ្លើង ទៅលើមេឃចម្ងាយ ៥,០០០ ម៉ែត្រ ដែលនេះជាការផ្ទុះលើកទី២ហើយ ចាប់តាំងពីថ្ងៃសៅរ៍មក។ អ្នកស្រុកម្នាក់បានប្រាប់រ៉យទ័រថា៖ «សំឡេងផ្ទុះនោះគឺដូចជាផ្គរលាន់ វាមានរយៈពេលមិនដល់ ៣០វិនាទីទេ»។ មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើងនិងភូគព្ភសាស្ត្រនៅឥណ្ឌូណេស៊ីបាននិយាយថា ខណៈពេលនេះមិនមានរបាយការណ៍បង្ហាញថាមានមនុស្សស្លាប់ ឬរងរបួសពីការផ្ទុះនេះទេ។ ប៉ុន្តែវាបាននិយាយថា ពលរដ្ឋគួរតែស្ថិតនៅឱ្យឆ្ងាយយ៉ាងតិច ៥ គីឡូម៉ែត្រ ពីមាត់រណ្ដៅរបស់ភ្នំភ្លើង។ ទីភ្នាក់ងារនេះបាននិយាយថា ប្រជាជននៅតំបន់នោះគួរតែពាក់ម៉ាស់របស់ពួកគេ ដើម្បីការពារខ្លួនពីផេះរបស់ការផ្ទុះនេះ ហើយត្រូវប្រយ័ត្ននឹងកម្អែភ្នំភ្លើង។ មន្ត្រីនៅប៉ុស្តិ៍អង្កេតភ្នំ Sinabung បាននិយាយថា ផេះបានគ្របដណ្ដប់លើភូមិជាច្រើនដែលមានចម្ងាយ ២០គីឡូម៉ែត្រ ពីតំបន់នោះ ហើយវាក៏ខ្លាំងជាងការផ្ទុះកាលពីថ្ងៃសៅរ៍ដែរ។ គួរឱ្យដឹងដែរថាភ្នំភ្លើង Sinabung

    August 10, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Congan បានឱ្យដឹងថា អាជ្ញាធរ​​សង្កាត់ Long Bien ទីក្រុងហាណូយ បានចាប់ខ្លួនស្រ្តីម្នាក់ឈ្មោះថា Nguyen Phuong Thao អាយុ ៣០ឆ្នាំ រស់នៅតំបន់ Cau Den សង្កាត់ Hai Ba Trung ពីបទធ្វើជាឈ្មួញកណ្ដាលនៅក្នុងការជួញដូរផ្លូវភេទមួយ។ បើយោងតាមក្រុមប៉ូលីសព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុក Long Bien បាននិយាយថា ដំបូងឡើយពួកគេបានទទួលដំណឹងអំពីការជួញដូរផ្លូវភេទក្នុងតំបន់ ដែលនាំឱ្យឈានដល់ការចាប់ខ្លួនអ្នករកស៊ីផ្លូវភេទ និងគូកន នៅឯសណ្ឋាគារមួយក្នុងតំបន់ Long Bien ផ្ទាល់តែម្ដង។ ស្ត្រីជាឈ្មួញកណ្ដាល អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺអ្នករកស៊ីផ្លូវភេទបុរស ហើយបើតាមសម្ដីសារភាពបុរសម្នាក់ដែលជាអ្នករកស៊ីផ្លូវភេទបាននិយាយថា គាត់ជាគ្រូបង្វឹកសម្បទា អាយុ ៣០ឆ្នាំ ហើយគាត់បានធ្វើការនៅក្លឹបហាត់ប្រាណជាច្រើនកន្លែង

    August 10, 2020