- autoadmin
- PR
ជំងឺរាតត្បាតជាសកល COVID-19 កំពុងរំខាងដល់ជីវិតមនុស្សគ្រប់គ្នាមិនថាជាការងាររកស៊ី ឬជីវិតទូទៅប្រចាំថ្ងៃនោះទេ។ ជាក់ស្ដែងសម្រាប់អ្នករាល់គ្នាដែលចូលចិត្តដើរលេង ឬចង់ចំណាយពេលវេលាលំហែកាយ ច្បាស់ណាស់ថាវាបានបង្កផលវិបាកយ៉ាងច្រើន។ យ៉ាងណាក៏ដោយឃើញថាដំណើរកម្សាន្តដោយការជិះម៉ូតូ នៅតែជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកដែលចង់លំហែកម្សាន្ត ពិសេសអ្នកចូលចិត្តជិះម៉ូតូតាមព្រៃភ្នំ ដោយមិនត្រឹមតែអាចរក្សាគម្លាតពីសង្គម និងរំសាយភាពតប់ប្រមល់នោះទេ វាអាចឱ្យយើងសប្បាយជាមួយទស្សនីយភាពដ៏ស្រស់បំព្រងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ សព្វថ្ងៃនេះពលរដ្ឋកម្ពុជាមានចំណូលចិត្តជិះម៉ូតូដើរលេងតាមព្រៃភ្នំបែបធម្មជាតិច្រើន ហើយម៉ូដែល Himalayan គឺសាកសមបំផុតសម្រាប់គ្រប់គ្នា ឬសូម្បីអ្នកមិនសូវចេះជិះម៉ូតូសម្រាប់ផ្លូវរដាក់រដុប រឺហៅថា off-road ក៏ដោយ ដោយសារតែភាពងាយស្រួយចាប់កាន់របស់វា។ ម៉ូតូ Himalayan របស់យីហោ Royal Enfield គឺមានប្រវត្តិ និងបទពិសោធន៍នៃការជិះលើភ្នំហ៊ីម៉ាល័យរយៈពេល ៦០ឆ្នាំ មកហើយ ដូច្នេះអតិថិជនរបស់ Himalayan នឹងមិនចាំបាច់ភ័យព្រួយលើភាពធន់រឹងមាំ
August 12, 2020 - អន្តរជាតិ
ចិន៖ កាលពីពេលថ្មីៗនេះ បុរសជនជាតិចិន សញ្ជាតិកាណាដាម្នាក់ត្រូវបានតុលាការចិនសម្រេចកាត់ទោសប្រហារជីវិតពីបទផលិតគ្រឿងញៀនខុសច្បាប់ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Aljazeera ។ ប្រភពដដែលនេះបានបន្តថា បុរសសញ្ជាតិកាដាណារូបនេះមានឈ្មោះ Xu Weihong ត្រូវបានចាប់ខ្លួនកាលពី ខែតុលា ឆ្នាំ២០១៦ ហើយពេលចាប់ខ្លួនប៉ូលិសបានរកឃើញសម្ភារៈផលិតគ្រឿងញៀនជាច្រើនរួមជាមួយនិងគ្រឿងទំងន់ ១២០ គីឡូក្រាមផងដែរនៅក្នុងផ្ទះរបស់គាត់នៅឯខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។ ក្រៅតែពីបានកាត់ទោសប្រហារជីវិតបុរសកាណាដារូបនេះ មានបុរសកាដាណាម្នាក់ទៀតមានឈ្មោះថា Wen Guanxiong ដែលរងនូវការចោទប្រកាន់ថាបានរួមគំនិតផលិតគ្រឿងញៀនជាមួយលោក Xu Weihong ដែរនោះ ត្រូវបានតុលាការចិនសម្រេចកាត់ទោសឲ្យជាប់គុកអស់មួយជីវិតផងដែរ។ សូមបញ្ជាក់ថា ការសម្រេចរបស់តុលាការចិនដូចបានជម្រាបជូនខាងលើនេះត្រូវបានធ្វើឡើងស្របពេលទំនាក់ទំនងចិននិងកាណាដាកំពុងមានភាពតានតឹងខ្លាំងជុំវិញបញ្ហារបស់ក្រុមបច្ចេកវិទ្យាចិន Huawei។ បញ្ហាដ៏រសើបនៃក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះគឺ កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ
August 12, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១១ ខែសីហា បានឱ្យដឹងថា សាំងហ្គាពួរបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ៦១ ករណី ដោយមានករណីក្នុងសហគមន៍ចំនួន ២ និងករណីនាំចូលចំនួន ៣ ដែលជាការកើនឡើងតិចជាងគេបំផុតក្នុងរយៈពេល៤ខែ មកនេះ។ វាជាការថយចុះជាងគេបំផុតចាប់តាំងពីថ្ងៃទី២ ខែមេសា ដែលករណីតិចបំផុតរបស់ប្រទេសនេះចុងក្រោយនៅពេលនោះគឺ ៤៩ ករណី ។ តួលេខនេះបាននាំឱ្យសាំងហ្គាពួរមានករណីជំងឺ COVID-19 សរុបចំនួន ៥៥,៣៥៣ ករណី និងការស្លាប់មានសរុប ២៧នាក់។ សរុបមកវិញគឺចំនួនករណីក្នុងសហគមន៍ជាមធ្យមរបស់សាំងហ្គាពួរមានតែ ២នាក់ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ
August 12, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា វៀតណាមព្រឹកនេះកត់ត្រាការស្លាប់ថ្មីម្នាក់ទៀត ដែលអ្នកជំងឺជាបុរសអាយុ ៥៥ឆ្នាំ។ គាត់ជាអ្នកជំងឺទី៤៣១ ហើយបានឆ្លងជំងឺ COVID-19 កាលពីចុងខែមុន និងមានជំងឺប្រចាំកាយដូចជាទឹកនោមផ្អែម ជំងឺទាក់ទងនឹងតំរង់នោមដំណាក់កាលចុងក្រោយ និងខូចសរីរាង្គ។ គាត់ជាអ្នកនៅសង្កាត់ Lien Chieu របស់ក្រុងដាណាង ដែលជាកន្លែងមានការផ្ទុះឡើងនៃករណីក្នុងសហគមន៍។ កាលពីល្ងាចថ្ងៃអង្គារវៀតណាមក៏បានកត់ត្រាការស្លាប់ថ្មីម្នាក់ដែរ ដោយអ្នកជំងឺជាអ្នកនៅខេត្ត Quang Tri ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គាត់បានស្លាប់ដោយសារជំងឺរលាកសួតដែលបណ្តាលមកពី COVID-19 ហើយគាត់ក៏មានជំងឺខ្សោយបេះដូង និងជំងឺទឹកនោមផ្អែម។ គិតចាប់តាំងពីមានការផ្ទុះករណីនៅក្រុងដាណាង វៀតណាមមានអ្នកជំងឺក្នុងសហគមន៍ចំនួន ៤០៥ ចេញពីខេត្តនិងក្រុងចំនួន១៥ ដែលរួមមានទាំងហាណូយ
August 12, 2020 - រថយន្ត
ក្រុមហ៊ុន Hyundai បានប្រកាសថា Ioniq នឹងមិនមែនគ្រាន់តែជាមូដែលរថយន្តតែមួយនោះទេ ប៉ុន្តែវានឹងក្លាយជាម៉ាកសញ្ញា (sub-brand) សម្រាប់រថយន្តប្រភេទអគ្គិសនីថ្មីទាំងអស់របស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េមួយនេះ មានបំណងបញ្ចេញរថយន្តអគ្គិសនីក្រោមម៉ាកសញ្ញា Ioniq នៅរយៈពេល៤ឆ្នាំខាងមុខនេះ ដោយរួមមានរថយន្តមានមូលដ្ឋានលើ Hyundai 45 និង Hyundai Prophecy ក៏ដូចជាប្រភេទ SUV ។ ក្រុមហ៊ុន Hyundai និយាយថា រថយន្ត hatchback អគ្គិសនីរបស់ខ្លួន ឬស្គាល់ជាទូទៅ Ioniq 5 នឹងចេញលក់នៅដើមឆ្នាំ2021 ខណៈរថយន្ត Sedan ម៉ូដែល
August 11, 2020 - កូវីដ-១៩
ប្រធានាធិបតីរុស្ស៉ីលោក Vladimir Putin នៅថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានប្រកាសថា ប្រទេសរបស់លោកបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានចុះបញ្ជីចេញប្រើវ៉ាក់សាំជំងឺ COVID-19។ លោក Vladimir Putin បាននិយាយនៅក្នុងសន្និសីទវីដេអូតាមទូរទស្សន៍ជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលថា៖«ព្រឹកនេះ ជាលើកដំបូងនៅលើពិភពលោក ដែលវ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាត្រូវបានចុះបញ្ជី»។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺលោកប្រធានាធិបតីបាននិយាយថា កូនស្រីរបស់គាត់ក៏បានចាក់វ៉ាក់សាំងនេះរួចហើយ និងបានឡើងកម្ដៅបន្តិចបន្តួចបន្ទាប់ពីបានចាក់វ៉ាក់សាំង នេះបើយោងតាមសារព័ត៌មាន RT ។ លោកបានបន្ថែមថា កូនស្រីរបស់លោកបានឡើងកម្ដៅបន្តិច ប៉ុន្តែក៏បានបាត់ទៅវិញលឿនដែរ។ យ៉ាងណាក៏ដោយវាមិនច្បាស់ទេថា តើកូនស្រីរបស់គាត់រូបណាជាអ្នកទទួលបានវ៉ាក់សាំងនេះ។ គួរឱ្យដឹងដែរថា វ៉ាក់សាំងនេះត្រូវបានបង្កើតរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវ Gamaleya និងក្រសួងការពារជាតិរុស្ស៊ី ដែលសង្ឃឹមថានឹងត្រូវបានផលិតក្នុងរយៈពេលដ៏ខ្លី។
August 11, 2020 - អន្តរជាតិ
នៅក្នុងអំឡុងសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជ្រុលមាត់និយាយថា កាលពីឆ្នាំ១៩១៧ ជំងឺផ្តាសាយអេស្ប៉ាញ H1N1 (Spanish Flu) ប្រហែលជាអ្នកបញ្ចប់សង្គ្រាមលោកលើកទី២។ ប៉ុន្តែអ្វីដែលសំខាន់គឺហេតុការណ៍ទាំង២ ខុសគ្នារាប់ទសវត្សរ៍ ដោយសង្គ្រាមលោកលើកទី២ គឺកើតក្រោយជំងឺផ្តាសាយ H1N1 រហូតដល់ទៅ ២១ឆ្នាំ។ ពោលគឺសង្គ្រាមលោកលើកទី២ បានកើតឡើងនៅអំឡុងឆ្នាំ១៩៣៩ ខណៈជំងឺផ្ដាយសាយ H1N1 បានកើតឡើងនៅឆ្នាំ១៩១៨ ដូច្នេះវាក៏មិនមែនកើតនៅឆ្នាំ១៩១៧ដែរ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«អ្វីដែលសំខាន់គឺគេនិយាយថានៅឆ្នាំ១៩១៧ មានជំងឺផ្ដាសាយរាតត្បាត វាពិតជារឿងដ៏គួរឱ្យភ័យខ្លាចណាស់ ដែលវាធ្វើឱ្យបាត់បង់មនុស្សពី ៥០ ទៅ ១០០
August 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការបង្កើតវ៉ាក់សាំងជំងឺ COVID-19 ហើយមានឆន្ទៈចូលរួមក្នុងការសាកល្បងវ៉ាក់សាំងនោះ។ ឥឡូវនេះរុស្ស៊ីរំពឹងនឹងទទួលការយល់ព្រមពីអាជ្ញាធរពាក់ព័ន្ធ សម្រាប់វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដ៏មានសក្តានុពលរបស់ខ្លួនក្នុងខែនេះ ហើយត្រៀមផ្តល់ជូនទៅហ្វីលីពីន ឬសហការជាមួយក្រុមហ៊ុនក្នុងប្រទេសដើម្បីផលិតវាឡើង។ គួរឱ្យដឹងដែរថាប្រទេសហ្វីលីពីនស្ថិតនៅក្នុងចំណោមប្រទេសអាស៊ី ដែលមានចំនួនអ្នកឆ្លងជំងឺ COVID-19 ច្រើនបំផុត ជាមួយនឹងករណីសរុប ១៣៦,៦៣៨ គិតត្រឹមថ្ងៃច័ន្ទ។ លោក Rodrigo Duterte បាននិយាយថា៖«ខ្ញុំនឹងប្រាប់ប្រធានាធិបតី វ្លាឌីមៀរ ពូទីន
August 11, 2020 - កូវីដ-១៩
ហ្វីលីពីន៖ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានរាយការណ៍ថា គិតត្រឹមល្ងាចថៃច័ន្ទ ទី ១០ សីហា ម្សិលមិញនេះ ប្រទេសខ្លួនបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៦ ៩៥៨ ករណីបន្ថែមទៀត ដែលចំនួននេះគឺជាតួលេខអ្នកឆ្លងច្រើនបំផុតប្រចាំថ្ងៃរាប់ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសហ្វីលីពីនមក។ ចំពោះករណីស្លាប់វិញក៏មានដែរគឺត្រឹមតែមួយថ្ងៃម្សិលមិញនេះ ហ្វីលីពីនមានអ្នកស្លាប់ដោយជំងឺកូវីដ ១៩ រហូតដល់ ២៤ នាក់ឯណោះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ហ្វីលីពីនគឺជាប្រទេសទី ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេតាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ីជាប្រទេសទី ២ ដែលមានតួលេខអ្នកឆ្លងសរុបនៅទូទាំងប្រទេសជិត ១៣
August 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកចង់ពន្យាពេលកិច្ចប្រជុំកំពូល G7 រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ លោក ដូណាល់ ត្រាំ ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិភពលោកនៅឆ្នាំនេះ បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃច័ន្ទថា៖ «ខ្ញុំមានទំនោរចង់ធ្វើវានៅពេលណាមួយ បន្ទាប់ពីការបោះឆ្នោត»។ គាត់បានពន្យល់ថា៖ «ខ្ញុំគិតថាវាជាបរិយាកាសស្ងប់ស្ងាត់ល្អ និងប្រសើរជាងនេះ»។ លោក ដូណាល់ ត្រាំ បាននិយាយថា៖ «យើងអាចធ្វើវាបានតាមរយៈការប្រាស្រ័យទាក់ទងគ្នាពីចម្ងាយ ឬយើងអាចធ្វើវាបានតាមរយៈការប្រជុំមួយ» ហើយលោកបានចង្អុលបង្ហាញថា ទម្រង់បែបបទនៃកិច្ចប្រជុំនឹងត្រូវបន្តពិភាក្សាគ្នាទៀត។ គួរឱ្យដឹងដែរថាកិច្ចប្រជុំ G7 ត្រូវបានពន្យាពេល ដោយសារការរីករាលដាលនៃជំងឺ COVID-19 ហើយមេដឹកនាំពិភពលោកមួយចំនួន រួមទាំងអធិការបតីអាល្លឺម៉ង់លោកស្រី អែនជេឡា
August 11, 2020









