- autoadmin
- កូវីដ-១៩
វៀតណាមបានកត់ត្រាការស្លាប់ ទី១៨ ទាក់ទងនឹងជំងឺ COVID-19 នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ ដែលគាត់ជាស្ត្រីអាយុ ៥២ឆ្នាំម្នាក់ រស់នៅក្រុងដាណាង និងបានស្លាប់កាលពីថ្ងៃពុធ។ ក្រសួងសុខាភិបាលបាននិយាយថា គាត់ជាអ្នកជំងឺទី៤៨៥ និងបានស្លាប់ដោយសារជំងឺរលាកសួត ដែលបណ្តាលមកពីជំងឺ COVID-19 ខណៈមានជំងឺខ្សោយតំរងនោមដំណាក់កាលចុងក្រោយ ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមជាប់ខ្លួនស្រាប់។ អ្នកជំងឺជាអ្នកនៅសង្កាត់ Cam Le របស់ក្រុងដាណាង ដែលឥឡូវកំពុងជាចំណុចក្ដៅថ្មីនៃការរាលដាលជំងឺ COVID-19 ។ គាត់ជាអ្នកជំងឺរបស់មន្ទីរពេទ្យដាណាង ដើម្បីព្យាបាលតំរងនោមរបស់គាត់ ចាប់តាំងពីថ្ងៃទី ១៥ ដល់ ៣១ ខែកក្កដា។
August 13, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាននិយាយថា យ៉ាងហោចណាស់មានមនុស្សជាង ៨០០នាក់ នៅទូទាំងពិភពលោកបានស្លាប់ ដោយសារព័ត៌មានមិនពិតទាក់ទងនឹងជំងឺ COVID-19 ត្រឹមរយៈពេលតែ ៣ខែ ដំបូងនៃឆ្នាំ២០២០។ បើតាមការសិក្សារបស់ទិនានុប្បវត្តិវេជ្ជសាស្រ្ត និងអនាម័យអាមេរិកាំង (American Journal of Tropical Medicine and Hygiene) បានបង្ហាញថា មានមនុស្សរហូតដល់ទៅ ៥,៨០០នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជឿលើព័ត៌មានមិនពិតដែលបង្ហោះនៅលើបណ្ដាញសង្គម។ ពួកគេមួយចំនួនបានស្លាប់ដោយសារការផឹកមេតាណុល និងផលិតផលធ្វើពីអាល់កុលផ្សេងៗ ដែលជាប្រភេទផលិតផលសម្លាប់មេរោគ ដោយសារជឿថាវាអាចព្យាបាលជំងឺ COVID-19 ។ អង្គការសុខភាពពិភពលោកក៏ធ្លាប់បានព្រមានដែរថា ព័ត៌មានមិនពិតវារាលដាលលឿនដូចជា COVID-19 ជាមួយនឹងជំនឿ
August 13, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានរាយការណ៍ថា វៀតណាមគ្រោងធ្វើតេស្ដសាកល្បងវ៉ាក់សាំងជំងឺ COVID-19 នៅលើមនុស្ស ដែលផលិតដោយវៀតណាមផ្ទាល់ នៅចុងឆ្នាំ២០២០នេះហើយ។ ក្រសួងសុខាភិបាលវៀតណាមបានឱ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវនិងការអភិវឌ្ឍវ៉ាក់សាំងការពារជំងឺ COVID-19 ទទួលបានលទ្ធផលវិជ្ជមាននាពេលថ្មីៗនេះ វ៉ាក់សាំងត្រូវបានត្រៀមនឹងចាប់ផ្តើមសាកល្បងលើមនុស្សនៅចុងឆ្នាំនេះ។ ប្រធានក្រុមហ៊ុនផលិតវ៉ាក់សាំង និងផលិតកម្មជីវសាស្ត្រ VABIOTEC បានមានប្រសាសន៍ថា ដោយសារតែលទ្ធផលវិជ្ជមានត្រូវបានគេមើលឃើញនៅក្នុងការសាកល្បងសត្វថ្មីៗ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយអ្នកវិទ្យាសាស្ត្រអង់គ្លេសក្នុងខែកុម្ភៈ ក្រុមហ៊ុនកំពុងស្ថិតនៅក្នុងចំណុចដែលត្រូវការការសាកល្បងវ៉ាក់សាំងលើអ្នកស្ម័គ្រចិត្ត និងក្រុមមនុស្ស។ នៅពេលដែលដំណើរការបានពេញលេញហើយនោះ វាត្រូវបានគេរំពឹងថាទំហំផលិតកម្មនឹងឈានដល់ ១០០លានដូស ក្នុងមួយឆ្នាំ។ ចំណែកវិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្រ្តវេជ្ជសាស្ត្រ (IVAC) នៅកណ្តាលទីក្រុង Nha Trang ក៏បានឱ្យដឹងថា IVAC អាចផលិតវ៉ាក់សាំងបានចំនួន ៣
August 12, 2020 - កូវីដ-១៩
ការលេចចេញនូវករណីថ្មីៗនៃជំងឺ COVID-19 ក្នុងសហគមន៍ចំនួន ៤ករណី នៅនូវែលសេឡង់ កំពុងដាក់សម្ពាធប្រទេសនេះសារជាថ្មីម្ដងទៀត ជាមួយនឹងការបិទទ្វារទីក្រុង Auckland ដែលមានពលរដ្ឋ ១.៦ លាននាក់ ដើម្បីជាការឆ្លើយតបចំពោះជំងឺ។ រំលឹកដែរថា នូវែលសេឡង់មិនមានករណីជំងឺ COVID-19 ក្នុងសហគមន៍រយៈពេល ១០២ថ្ងៃ មកហើយ និងធ្លាប់ទទួលបានការកោតសរសើរពីបរទេស ចំពោះវិធានការណ៍ការពាររបស់ខ្លួន។ ឥឡូវនេះរដ្ឋាភិបាលកំពុងព្យាយាមទប់ស្កាត់កាលរាលដាល ដោយសារថាខ្លាចមានវាសនាដូចជាប្រទេសវៀតណាម អូស្ត្រាលី និងជប៉ុន ដែលសុទ្ធតែជាប្រទេសមានការផ្ទុះឡើងវិញទាំងអស់។ ពិភពលោកធ្លាប់កោតសរសើរប្រទេសនូវែលសេឡង់ ដែលបានបំបាត់មិនមានករណីជំងឺ COVID-19 ក្នុងសហគមន៍បានមុនគេ ដោយសារមានការរឹតត្បឹតបិទទ្វារយ៉ាងតឹងរ៉ឹងកាលពីខែមេសា និងឧសភា។ សេដ្ឋកិច្ចប្រទេសនេះបានងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់បីការរឹតត្បឹតត្រូវបានដកចេញ។ ឥឡូវនេះការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់នូវែលសេឡង់ទំនងត្រូវបង្អាក់
August 12, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា វាជាការភូតកុហកដែលថាអគ្គិភ័យកំពុងរាលដាលព្រៃអាម៉ាហ្សូន ទោះបីជាមានទិន្នន័យពីរដ្ឋាភិបាលរបស់គាត់បង្ហាញថា ចំនួនភ្លើងកំពុងកើនឡើងក៏ដោយ។ រំលឹកដែរថាប្រធានាធិបតីរូបនេះតែទទួលរងការរិះគន់ ព្រោះតែការបណ្ដោយឱ្យមានភ្លើងឆេះព្រៃ និងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូន។ លោកប្រធានាធិបតី Jair Bolsonaro បាននិយាយការពីថ្ងៃអង្គារថា៖«ព្រៃត្រូពិកវាមិនឆេះទេ។ ដូច្នេះរឿងដែលថាអាម៉ាហ្សូនកំពុងមានអគ្គិភ័យនេះគឺជាការកុហក ហើយយើងត្រូវតែតតាំង ជាមួយតួលេខពិតប្រាកដ»។ ថ្វីបើគាត់បានប្រកែកបែបនេះមែន ប៉ុន្តែរូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារអវកាសជាតិរបស់ប្រេស៊ីល (INPE) បានបង្ហាញថា ចំនួនអគ្គិភ័យឆេះព្រៃនៅអាម៉ាហ្សូនប៉ែកខាងប្រេស៊ីលកាលពីខែមុន បានកើនឡើងដល់ ៦,៨០៣ ដែលស្មើនឹង ២៨% ធៀបនឹងខែកក្កដា
August 12, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មានតួកគី Anadolu Agency បានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) គឺកំពុងតាមមើលពីដំណើរការនៃការបង្កើតវ៉ាក់សាំងរបស់រុស្ស៊ី ហើយព្រមានថាដំណើរការប្រឆាំងនឹងជំងឺ COVID-19 ត្រូវតែពង្រឹងលើសុវត្ថិភាពរបស់វា។ ឆ្លើយតបទៅនឹងការប្រកាសរបស់រុស្ស៊ីទាក់ទងនឹងការចុះបញ្ជីវ៉ាក់សាំងជំងឺ COVID-19 របស់ខ្លួន អ្នកនាំពាក្យរបស់ WHO លោក Tarik Jasarevic បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់ UN ថា ជំងឺរាតត្បាតកំពុងបង្កការគំរាមកំហែងទាំងជីវិតមនុស្ស និងសេដ្ឋកិច្ច។ លោកបានបន្ថែមថា វាជារឿងសំខាន់ដែលយើងអនុវត្តរាល់វិធានការណ៍សុខភាពសាធារណៈ ហើយយើងត្រូវតែវិនិយោគបន្ថែមទៀត និងបង្កើនល្បឿនក្នុងការបង្កើតវ៉ាក់សាំងឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីការពារការរីករាលដាលនៅពេលអនាគត។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Anadolu Agency បាននិយាយថា៖«យើងកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលរុស្ស៊ី ហើយកិច្ចពិភាក្សាកំពុងបន្តទាក់ទងទៅនឹងវ៉ាក់សាំង ដែលអាចការពារមនុស្សពីជំងឺ COVID-19
August 12, 2020 - អន្តរជាតិ
អាមេរិក៖ ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងតែជួបប្រទះវិបត្តិនៃជំងឺកូវីដ ១៩ យ៉ាងធ្ងន់ធ្ងរដូចនេះ សហរដ្ឋអាមេរិកបានបង្កើតកម្មវិធីផ្តល់ប្រាក់កម្ចីពិសេសមួយសម្រាប់ជួយស្រោចស្រង់អាជីវកកម្មខ្នាតតូចមួយចំនួនកុំឲ្យដួលរលំ។ កម្មវិធីពិសេសនេះមានឈ្មោះថា The Paycheck Protection Program ឬហៅកាត់ថា ប្រាក់កម្ចី PPP ដែលឥណទានប្រភេទនេះត្រូវបានបង្កើតឡើងសម្រាប់ឲ្យម្ចាស់អាជីវកម្មខ្នាតតូចខ្ចីយកទៅបើកប្រាក់ខែឲ្យបុគ្គលិករបស់ពួកគេ ព្រោះក្នុងអំឡុងពេលដែលមានការរាតត្បាតជំងឺកូវីដ ១៩ នេះ សកម្មភាពអាជីវកម្មខ្នាតតូចមួយចំនួនត្រូវជាប់គាំងគ្មានប្រាក់ចំណូល ហើយបើគ្មានប្រាក់កម្ចីពិសេសនេះទេអាជីវកម្មទាំងនោះអាចប្រឈមនឹងការបិទទ្វារតែម្តង។ យ៉ាងណាក្តី ដោយសារតែប្រទេសជាតិកំពុងស្ថិតក្នុងគ្រាមានអាសន្នហើយប្រាក់កម្ចី PPP ក៏ត្រូវបានបង្កើតឡើងដោយឆាប់រហ័សទៀតនោះ មានជនខិលខូចមួយចំនួនអាចមើលឃើញពីចំណុចឆក់ល្វែងនៅក្នុងកម្មវិធីហើយពួកគេអាចបន្លំខ្ចីប្រាក់ពីកម្មវិធីនេះទៅចាយវាយផ្ទាល់ខ្លួនបានយ៉ាងរីករាយ។ ជាក់ស្តែងបើតាមសារព័ត៌មាន Yahoo បានរាយការណ៍ថា មានបុរសអាមេរិកមកពីរដ្ឋតិចសាសអាយុ ២៩ ឆ្នាំម្នាក់ បានបន្លំខ្ចីប្រាក់ដែលជាកម្មវិធី PPP ចំនួន ១,៦
August 12, 2020 - អន្តរជាតិ
ម៉ាឡេស៊ី៖ PUBG បានក្លាយជាហ្គេមលេងតាមទូរស័ព្ទដៃដ៏មានប្រជាប្រិយភាពមួយសម្រាប់យុវវ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយក្រោយនេះ។ ហ្គេម PUBG អាចអនុញ្ញាតឲ្យលោកអ្នកលេងជាក្រុមជាមួយមិត្តភក្តិនិងបង្កើតមិត្តថ្មីបានតាមរយៈការលេងហ្គេមនេះរួមគ្នាតាមបណ្តាញអ៊ីនធឺណិត។ មានអ្នកខ្លះបានស្គាល់គ្នាតាមរយៈការលេងហ្គេម PUBG រហូតបានរៀបការកជាប្តីប្រពន្ធនឹងគ្នា ហើយក៏មានដែរអ្នកចាញ់បោកទំនាក់ទំនងក្លែងក្លាយតាមរយៈហ្គេមមួយនេះ។ ជាក់ស្តែងសារព័ត៌មាន World of Buzz បានរាយការណ៍ថា មានយុវជនម៉ាឡេស៊ីវ័យ ១៤ ឆ្នាំម្នាក់បានចាញ់បោកមិត្តស្រីដែលស្គាល់គ្នាតាមរយៈការលេងហ្គេម PUBG អស់ប្រាក់ប្រមាណជា ៣០០ ០០០ រីងហ្គីត (៧១,៤៩០ ដុល្លារអមេរិក)។ ប្រភពខាងលើបានរៀបរាប់ថា យុវជនវ័យ ១៤ ឆ្នាំរូបនេះជាកូនអ្នកជំនួញមានជីវភាពធូរធាម្នាក់ ហើយរូបគេមានទម្លាប់លេងហ្គេម PUBG ជាប្រចាំរហូតថ្ងៃមួយរូបគេបានជួបនារីម្នាក់តាមបណ្តាញសង្គម និងផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាតាមរយៈការលេងហ្គេម PUBG
August 12, 2020 - អន្តរជាតិ
សហរដ្ឋអាមេរិកនិយាយថាទំនិញនាំចូលដែលផលិតនៅហុងកុង នឹងត្រូវបានចាត់ទុកថាប្រភពដើមរបស់វាគឺប្រទេសចិន។ ទីភ្នាក់ងារគយនិងការពារព្រំដែនសហរដ្ឋអាមេរិកបានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃអង្គារ ដោយនិយាយថា ផលិតផលដែលបច្ចុប្បន្នត្រូវបានដាក់ថា “ផលិតនៅហុងកុង” ត្រូវតែចាតទុកថាជាផលិតផលរបស់ប្រទេសចិន បន្ទាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។ សកម្មភាពនេះគឺស្របនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនសម្ពាធទៅលើទីក្រុងប៉េកាំង។ រំលឹកដែរថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីខែមុន ដើម្បីបញ្ឈប់ការអនុគ្រោះពាណិជ្ជកម្មសម្រាប់ទីក្រុងហុងកុង ហើយថាច្បាប់សន្តិសុខជាតិថ្មីរបស់ប្រទេសចិន ដែលបានដាក់លើទីក្រុងហុងកុង បានធ្វើឱ្យខូចខាតដល់ស្វ័យភាពកម្រិតខ្ពស់របស់វា។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកខ្លះនិយាយថា ឥទ្ធិពលនៃការកែប្រែនេះនឹងមានកំណត់ពីព្រោះទំនិញភាគច្រើនដែលនាំចូលពីទឹកដីនេះ គឺមកពីប្រទេសចិនដីគោក ហើយមានទំនិញតិចតួចប៉ុណ្ណោះដែលផលិតនៅហុងកុង។ ការនាំចូលទៅសហរដ្ឋអាមេរិករបស់ក្រុងហុងកុងរួមមានឧបករណ៍អេឡិចត្រូនិក និងលោហៈមានតម្លៃ។ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងបញ្ចប់វិធានការអនុគ្រោះបន្ថែមទៀតដោយផ្អែកលើបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការខ្វែងគំនិតគ្នារវាងអាមេរិក និងប្រទេសចិនទំនងជាកាន់តែខ្លាំងឡើងៗហើយ៕
August 12, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បាននិយាយថា សាលារៀន មហាវិទ្យាល័យ និង សាកលវិទ្យាល័យនៅទូទាំងប្រទេសថៃ គ្រោងនឹងបើកថ្នាក់រៀនផ្ទាល់ជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ប៉ុន្តែត្រូវស្ថិតក្រោមវិធានការណ៍តឹងរ៉ឹង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ។ ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (Obec) នៅកាលពីម្សិលមិញបានផ្ញើលិខិតមួយទៅកាន់វិទ្យាស្ថានអប់រំទាំងអស់នៅទូទាំងប្រទេស ដោយប្រាប់ពួកគេថា ពួកគេអាចបន្តការបង្រៀនថ្នាក់រៀនធម្មតាចាប់ពីថ្ងៃព្រហស្បតិ៍តទៅ។ ទោះយ៉ាងណាក៏ដោយពួកគេត្រូវតែធានាឱ្យបាននូវវិធានការណ៍សុខភាពសាធារណៈចំនួន ៥ រួមមានការត្រួតពិនិត្យសុខភាព, ស្កេនកូដ (ThaiChana), វាស់កម្ដៅ, ពាក់ម៉ាស់រក្សាអនាម័យ និងការរក្សាគម្លាត។ ចំណែកការជុំគ្នារវាងសិស្សនឹងមិនត្រូវបានអនុញ្ញាទេ រហូតដល់មានការប្រាប់ដំណឹងពីមន្ត្រីសុខាភិបាល៕ អត្ថបទ៖ លីដា ប្រភព៖ The
August 12, 2020









