- autoadmin
- អន្តរជាតិ
រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា ខ្លួនបានរឹបអូសនាវាដឹកប្រេងអ៉ីរ៉ង់ដែលបញ្ជូនទៅវ៉េណេស៊ុយអេឡា ដែលជាផ្នែកមួយនៃការបញ្ជារឹបអូសរបស់អាមេរិក ផ្តោតលើអង្គភាពឆ្មាំបដិវត្តអ៉ីស្លាមអ៉ីរ៉ង់។ ការអះអាងនេះបានជំរុញឱ្យមានការសម្រុះសម្រួលយ៉ាងឆាប់រហ័សពីទីក្រុងតេអេរ៉ង់ ដែលបានបដិសេធថាមិនមានទំនាក់ទំនងជាមួយនាវាដឹកប្រេងឥន្ធនៈទាំងនេះទេ។ ក្រសួងយុត្តិធម៌អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលបានរឹបអូសប្រេងប្រហែល ១.១ លានបារ៉ែល ពីនាវាប្រេងចំនួន ៤គ្រឿង។ នាយកដ្ឋាននេះបានអះអាងថា ការដឹកជញ្ជូននេះត្រូវបានរៀបចំឡើងដោយក្រុមឆ្មាំបដិវត្តអ៉ីស្លាមអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកហៅថា «ជាអង្គភាពភេរវករបរទេស» ហើយបានរំលោភទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ចំណូលពីប្រេងដែលរឹបអូសបានអាចត្រូវបានបញ្ជូនទៅមូលនិធិសម្រាប់ជនរងគ្រោះនៃអំពើភេរវកម្ម ដែលឧបត្ថម្ភដោយរដ្ឋ និងក្រុមគ្រួសាររបស់ពួកគេ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៉ីរ៉ង់នៅថ្ងៃសុក្រនេះ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ បានបដិសេធចំពោះការរឹបអូសនាវាទាំងនេះ។ ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំនៅវេណេស៊ុយអេឡា បាននិយាយនៅលើបណ្តាញសង្គម Twitter របស់ខ្លួនថា ការអះអាងនេះគឺជាការកុហក និងជាសង្គ្រាមចិត្តសាស្ត្រ ពីការឃោសនារបស់សហរដ្ឋអាមេរិក។ យោធាសហរដ្ឋអាមេរិកបានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីកម្លាំងអ៉ីរ៉ង់ដែលព្យាយាមចាប់យកនាវាដឹកប្រេងមួយផ្សេងទៀតនៅជិតច្រក Hormuz ផងដែរ។
August 15, 2020 - បច្ចេកវិទ្យាFacebook ចាប់ផ្ដើមបញ្ជូលប្រអប់សារ Instagram ជាមួយនឹង Messenger នៅក្នុងការធ្វើបច្ចុប្បន្នភាពរបស់ខ្លួន
Facebook លេចចេញនូវការផ្លាស់ប្តូរថ្មីមួយ ដោយបានបញ្ចូលប្រព័ន្ធជជែកកម្សាន្ត Instagram និង Messenger ចូលគ្នានាពេលថ្មីៗនេះ។ កាលពីល្ងាចថ្ងៃសុក្រ The Verge បានឱ្យដឹងថា នៅលើឧបករណ៍ទាំង iOS និង Android បានឃើញនូវផ្ទាំងសារនៅលើការអាប់ឌែតរបស់កម្មវិធី Instagram ដែលបានសរសេរថា “There’s a New Way to Message on Instagram” ជាមួយនឹងការរួមបញ្ចូលគ្នានូវ feature ជាច្រើន ក៏ដូចជាពណ៌នៅក្នុងឈែតជជែកកម្សាន្ត, emoji ថ្មីជាច្រើន, swipe-to-reply និង
August 15, 2020 - កូវីដ-១៩
នូវែលសេឡង់នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៧ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ខណៈនៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសនេះគឺ Auckland ត្រូវបានពង្រីកការបិទទ្វារកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃជំងឺជាលើកដំបូង បន្ទាប់ពីប្រទេសនេះស្ងាត់ករណីក្នុងសហគមន៍រាប់ខែមកហើយ។ អគ្គនាយកសុខាភិបាលលោក Ashley Bloomfield បានប្រាប់សន្និសីទសារព័ត៌មានមួយនៅក្រុង Wellington ថា អ្នកឆ្លងថ្មីចំនួន ៦ករណី ក្នុងចំណោមករណីថ្មីទាំង ៧ បានពាក់ព័ន្ធទៅនឹងក្រុមដែលជាអ្នកឆ្លងមុនៗ។ ការបិទទ្វារនៅ Auckland ដែលជាទីក្រុងមានប្រជាជន ១.៧ លាននាក់ ត្រូវពង្រីកបន្ថែមរយៈពេលជិត
August 15, 2020 - អន្តរជាតិ
ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ពាសពេញប្រទេសកូរ៉េខាងជើង ត្រូវបានគេរាយការណ៍ថា បានបណ្តាលឱ្យមនុស្សចំនួន ២២ នាក់ស្លាប់ និង ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ សហព័ន្ធកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ បានប្រាប់ NHK នៅថ្ងៃសុក្រនេះថា ក្រុមរបស់ខ្លួនត្រូវបានមន្រ្តីកូរ៉េខាងជើងជូនដំណឹងអំពីចំនួនអ្នកស្លាប់ទាំងនេះ។ កាសែតរបស់គណបក្សកាន់អំណាចខាងជើងក៏បាននិយាយដែរថា សមាជិកនៃការិយាល័យនយោបាយត្រូវបានគេជូនដំណឹងកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយបញ្ជាក់ថាគ្រោះមហន្តរាយនេះបានបណ្តាលឱ្យផ្ទះយ៉ាងហោចណាស់ ១៦,៦៨០ខ្នង ខូចខាត ឬលិចលង់។ បើតាមរបាយការណ៍ Rodong Sinmun បានបន្ថែមទៀតថា លោក គីម ជុងអ៊ុន និយាយថានឹងមិនស្វែងរកជំនួយពីខាងក្រៅដើម្បីស្តារពីការខូចខាតក្នុងប្រទេសខ្លួននោះទេ ហើយរក្សាព្រំដែនរបស់ខ្លួនដដែល ដើម្បីទប់ស្កាត់ហានិភ័យជំងឺ COVID-19។ យ៉ាងណាក៏ដោយកាសែតនេះមិនបានប្រាប់ពីចំនួនអ្នកស្លាប់ និងរបួស ដោយសារទឹកជំនន់នេះទេ។ ហើយក្រុមអ្នកសង្កេតការណ៍និយាយថា
August 14, 2020 - រថយន្ត
រថយន្ត Lexus LX ស៊េរីឆ្នាំ២០២១ បានមកដល់ហើយ ជាមួយនឹងការធ្វើបច្ចុប្បន្នភាពមួយចំនួនតូច និងមានកំណត់។ ការផ្លាស់ប្តូរមានកម្រិតតិចតួចមែន ប៉ុន្តែរថយន្ត SUV ប្រណីតនេះអាចភ្ជាប់ជាមួយ Amazon Alexa ក៏ដូចជាក្រណាត់ស្រោបកៅអីប្រភេទ Glazed Caramel ថ្មី។ ពណ៌នៅផ្នែកខាងក្រៅក៏ត្រូវបានគេធ្វើបច្ចុប្បន្នភាពផងដែរ ដោយអតិថិជនអាចជ្រើសរើសយកពណ៌ស្លែ Nori Green Pearl បាន។ ចំណែកប្រភេទស្ព័រ (Sport Package) ក៏ត្រូវបានធ្វើបច្ចុប្បន្នភាពដែរ ដោយឥឡូវនេះមានប៉ាណាមុខស្អាតជាងមុន និងមានយ៉ានស្ព័រទំហំ ២១អ៉ីញ ឱ្យជ្រើសរើស។ Lexus LX 570 Sport Package
August 14, 2020 - អន្តរជាតិ
ឆ្នាំ ២០២០ ត្រូវបានគេកត់សម្គាល់ឃើញថា គឺជាឆ្នាំមួយដែលពិភពលោកបានជួបគ្រោះមហត្តរាយធ្ងន់ធ្ងរជាច្រើន ហើយគ្រោះមហន្តរាយខ្លះមិនធ្លាប់កើតមានទាល់តែសោះកាលពីមុនមក។ គិតមកត្រឹមពេលនេះ ពិភពលោកបានជួបប្រទះនូវគ្រោះមហន្តរាយចំនួន ៨ មានដូចជា៖ ១. ករណីភ្លើងឆេះព្រៃនៅអូស្រ្តាលី ដែលបានបំផ្លាញព្រៃធម្មជាតិទំហំ ៤៧ លានហិចតា សម្លាប់មនុស្សចំនួន ៣៤ នាក់ និងបានសម្លាប់សត្វព្រៃនិងសត្វកម្រជាច្រើនប្រភេទសរុបមានចំនួនច្រើនជាង ១ ពាន់លានក្បាល។ ២. ភាពភ័យខ្លាចនៃសង្គ្រាមលោកលើកទី ៣ ដែលបានកើតឡើងក្រោយអាមេរិកបានសម្លាប់មេបញ្ជាការកងទ័តកំពូលម្នាក់របស់ប្រទេសអ៊ីរ៉ង់គឺលោក Qassem Soleimani ហើយពេលនោះអ៊ីរ៉ង់ក៏បានបើកការបាញ់ប្រហារទៅកាន់មូលដ្ឋានទ័ពរបស់អាមេរិកវិញផងដែរ មុនការចរចានិងសម្របសម្រួលដោយសន្តិវិធីមួយបានកើតឡើង។ ៣. ជំងឺកូវីដ ១៩ បានរាតត្បាតជុំវិញពិភពលោកបណ្តាលឲ្យមានអ្នកឆ្លងសរុបជាង ២១ លាននាក់
August 14, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់ The Straits Times បានឱ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមកំពុងសម្លឹងចង់ទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ប្រទេសរុស្ស៊ី ទោះបីជាខ្លួនកំពុងអភិវឌ្ឍវ៉ាក់សាំងខ្លួនឯងក៏ដោយ។ ទូរទស្សន៍រដ្ឋវៀតណាម នៅថ្ងៃសុក្រ ទី១៤ សីហា បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានចុះឈ្មោះ ដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់រុស្ស៊ី ខណៈដែលខ្លួនកំពុងប្រយុទ្ធនឹងការផ្ទុះឡើងនៃករណីក្នុងសហគមន៍ ក្រោយធ្លាប់បានស្ងប់ស្ងាត់រាប់ខែមកហើយ។ ទូរទស្សន៍វៀតណាម VTV និយាយថា៖«ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមនៅតែបន្តអភិវឌ្ឍវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតខ្លួនឯង»។ គិតមកទល់ពេលនេះប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៩១១នាក់ ដោយមានអ្នកស្លាប់ចំនួន ២១នាក់ ផងដែរ។ ចំណែកប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំង COVID-19
August 14, 2020 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសនូវែលសេឡង់នៅថ្ងៃសុក្រ ទី១៤ ខែសីហា បានពង្រីករយៈពេលនៃការបិទទ្វារទីក្រុងធំបំផុតរបស់ខ្លួន គឺទីក្រុង Auckland យ៉ាងហោចណាស់ ១២ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ការសម្រេចនេះបានធ្វើឡើង បន្ទាប់ពីអ្នកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern និងគណៈរដ្ឋមន្រ្តី បានប្រជុំគ្នាពីបញ្ហាផ្ទុះឡើងនូវករណីក្នុងសហគមន៍នាពេលថ្មីៗនេះ។ រំលឹកដែរថា នូវែលសេឡង់មិនមានករណីក្នុងសហគមន៍រយៈពេល ១០២ថ្ងៃ មកហើយ ប៉ុន្តែកាលពីថ្ងៃអង្គារកន្លងទៅមានលេចឡើងនូវករណីក្នុងស្រុកចំនួន ៤ ដែលត្រូវបានកត់ត្រាជាលើកដំបូង។ ចាប់តាំងពីថ្ងៃអង្គារដល់ពេលនេះ នូវែលសេឡង់រកឃើញករណីថ្មីរហូតដល់ ៣០ករណី ហើយភាគច្រើននៃករណីថ្មីៗត្រូវបានរកឃើញនៅ Auckland ទីក្រុងដែលមានប្រជាជនសរុបជាង ១.៥លាននាក់។ អ្នកស្រី
August 14, 2020 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសជាផ្លូវការថា ប្រសិនបើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ពិតត្រូវបានផលិតដោយជោគជ័យមែន ពលរដ្ឋអាមេរិកទាំងអស់នឹងទទួលបានវ៉ាក់សាំងនេះដោយមិនគិតថ្លៃអ្វីទាំងអស់។ បើតាមលោក Paul Mango មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិកបានបញ្ជាក់ប្រាក់អ្នកសារព័ត៌មានថា គិតត្រឹមពេលនេះរដ្ឋាភិបាលអាមេរិកបានប្រើប្រាស់ថវិកាចំនួន ១០ ពាន់លានដុល្លារអាមេរិក សម្រាប់ធ្វើការវិនិយោគផលិតវ៉ាក់សាំងជំងឺកូវីដ ១៩ ក្នុងគម្រោងចំនួន ៦ ផ្សេងគ្នា។ មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា អាមេរិកមានភាពជឿជាក់ថាក្នុងចំណោមគម្រោងទាំង ៦ ខាងលើនេះ យ៉ាងយោចណាស់ក៏មានគម្រោងចំនួន ១ ដែរ ដែលនឹងទទួលបានជោគជ័យនៅចុងឆ្នាំ ២០២០ នេះ ហើយវ៉ាក់សាំងផ្លូវការទំនងអាចប្រើប្រាស់ជាសាធារណៈបាននៅអំឡុងខែ មករា ឆ្នាំ ២០២១។ នៅក្នុងសន្និសិទ្ធការសែតដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Paul
August 14, 2020 - កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា ជំងឺ COVID-19 ពេលនេះបានឆ្លងរីករាលដាលដល់ពលរដ្ឋចំនួន ២១លាននាក់ នៅទូទាំងពិភពលោក ខណៈការស្លាប់មានជាង ៧៥០,០០០នាក់ រួចមកហើយ។ រំលឹកដែរថា ទំហំនៃការរីករាលដាលនៃជំងឺ COVID-19 សព្វថ្ងៃនេះ គឺមានល្បឿនលឿនជាងកាលពីជំនាន់វាផ្ទុះដំបូងនៅប្រទេសចិនទៅទៀត ដោយកាលនោះវាប្រើពេលប្រហែល ៣ខែ ទម្រាំតែពិភពលោកបានកត់ត្រាករណីសរុប ១លាននាក់ ជាលើកដំបូងរបស់ខ្លួន ប៉ុន្តែឥឡូវនេះកើនមានករណីថ្មី ១លាននាក់ ជារៀងរាល់សប្ដាហ៍។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានករណីច្រើនជាងគេបំផុត ដោយគិតមកទល់ពេលនេះមានករណីជំងឺ COVID-19 សរុបចំនួន ៥.៤លាននាក់ ហើយស្លាប់មានដល់
August 14, 2020









