autoadmin
  • អន្តរជាតិ

    ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសនានាចូលរួមក្នុងក្របខ័ណ្ឌមួយដែលធានាបានថា អ្នកចូលរួមអាចទទួលបានវ៉ាក់សាំង COVID-19 ដោយស្មើភាពគ្នា។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកបានដាស់តឿនប្រទេសនានាថា កុំប្រមូលយកវ៉ាក់សាំងសម្រាប់តែពលរដ្ឋរបស់ខ្លួនអី។ លោកមានប្រសាសន៍ថា ការប្រមូលយកវ៉ាក់សាំងសម្រាប់តែប្រទេសខ្លួនបែបនេះ គឺដូចជាការជួយឱ្យជំងឺកាន់តែរាលដាល។ លោក Tedros បាននិយាយថា មានប្រទេសចំនួន ១៧២ កំពុងភ្ជាប់ទំនាក់ទំនងជាមួយ COVAX ដែលជាយន្តការណ៍ផ្តល់ភាពងាយស្រួលដើម្បីទទួលយកវ៉ាក់សាំងជំងឺ COVID-19 ។ វាមានគោលបំណងផ្តល់ជូនប្រទេសទាំងអស់ដែលចូលរួម ក្នុងការទទួលបានវ៉ាក់សាំងប្រកបដោយសមធម៌។ លោក Tedros បាននិយាយថា ការវិនិយោគនៅក្នុង COVAX គឺជាមធ្យោបាយលឿនបំផុតដើម្បីបញ្ចប់ជំងឺរាតត្បាត

    August 25, 2020
  • អន្តរជាតិ

    អាមេរិក៖ មានការតវ៉ាថ្មីមួយទៀតបានផ្ទុះឡើងនៅទីក្រុង Kenosha នៃរដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានករណីប៉ូលីសរបស់ទីក្រុងនោះ បានបាញ់បុរសស្បែកខ្មៅម្នាក់នៅទីនោះ ដែលវាបានបង្កជាកំហឹងសាធារណៈថ្មីមួយទៀត បន្ទាប់ពីការស្លាប់របស់លោក George Floyd ដែលលោកបានទទួលមរណភាពដោយសារប៉ូលីសនៅរដ្ឋ Minnesota ធ្វើការសង្កត់-ក កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ។ ជម្រាបដែរថា ការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកជុំវិញការស្លាប់របស់លោក George Floyd ស្ទើរតែមិនទាន់រលត់បាត់ទៅផង ឥឡូវនេះក៏ស្រាប់តែមានករណីបាញ់ទៅលើជនស្បែកខ្មៅម្នាក់ទៀតពីសំណាក់ប៉ូលីសអាមេរិក។ យ៉ាងណាក៏ដោយភ្លាមៗនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលឈានដល់ការបាញ់ទៅលើបុរសស្បែកខ្មៅនោះទេ ប៉ុន្តែបុរសរងគ្រោះត្រូវបានក្រុមប៉ូលីសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ឥឡូវនេះអ្នកតវ៉ាកំពុងប្រមូលផ្ដុំគ្នាច្រើនឡើងនៅកន្លែងកើតហេតុ ដោយមានទាំងការគប់ដុំថ្ម និងគ្រាប់បែកសាំងមកលើក្រុមប៉ូលីស ដែលធ្វើឱ្យមន្ត្រីរដ្ឋត្រូវដាក់បំរាមគោចរជាបណ្ដោះអាសន្ន។ ចំណែកជនរងគ្រោះវិញ ត្រូវបានគេស្គាល់ឈ្មោះថា Jacob

    August 24, 2020
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មានការបំផ្ទុះគ្រាប់បែកចំនួន ២លើក នៅលើកោះភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្ស ៩នាក់ និងរាប់សិបនាក់ទៀតរងរបួស ដោយក្នុងចំណោមពួកគេជាទាហាន និងជនស៊ីវិល។ ការបំផ្ទុះទាំង ២លើក ត្រូវបានគេជឿថាជាគ្រាប់បែកច្នៃ ដែលមានរយៈពេលមួយម៉ោងពីគ្នា នៅចំកណ្ដាលកោះ Jolo ដែលជាទីតាំងបន្ទាយរបស់ក្រុម Abu Sayyaf នៃក្រុមសកម្មប្រយុទ្ធរបស់រដ្ឋអ៉ីស្លាម។ វាគឺជាការវាយប្រហារដ៏ធំបំផុតនៅលើកោះចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដែលកាលនោះមានការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយស្នាដៃក្រុម Abu Sayyaf មុនពេលកម្មវិធីជួបជុំថ្ងៃអាទិត្យមួយ នៅឯព្រះវិហារ Jolo ដោយបានសម្លាប់មនុស្សជាង

    August 24, 2020
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ វៀតណាមបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ២បន្ថែមទៀត (ទាក់ទងនឹងក្រុងដាណាង) ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ១,០១៦ ករណី ដោយក្នុងនោះមានចំនួន ៦៧៤ ជាករណីនាំចូល។ ម្សិលមិញវៀតណាមក៏បានកត់ត្រាការស្លាប់ថ្មី ១ថែមទៀតដែរ ដែលនាំឱ្យចំនួនស្លាប់សរុបដែលទាក់ទងនឹងជំងឺ COVID-19 បានកើនដល់ ២៧នាក់។ កាលពីថ្ងៃអាទិត្យម្សិលមិញក៏មានអ្នកជំងឺចំនួន ៥នាក់ បន្ថែមទៀត ដែលបានជាសះស្បើយនិងរំសាយចេញពីមន្ទីរពេទ្យ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយកើនដល់ ៥៦៨នាក់។ គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ដែលជាពេលវៀតណាមបានរាយការណ៍ករណីក្នុងសហគមន៍ជាលើកដំបូងក្នុងរយៈពេល

    August 24, 2020
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះក្រុមហ៊ុន TikTok បានបញ្ជាក់ប្រាប់សារព័ត៌មាន CNBC ថា ខ្លួនគ្រោងនឹងប្តឹងបកមករដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ជុំវិញបទបញ្ជាប្រតិបត្តិដែលហាមឃាត់កម្មវិធីចែកចាយវីដេអូ TikTok មិនឱ្យធ្វើប្រតិបត្តិការជាមួយក្រុមហ៊ុនមេគឺ ByteDance ខណៈទាមទារចង់ឱ្យ TikTok ត្រូវតែលក់ប្រតិបត្តិការនៅសហរដ្ឋអាមេរិក ទៅឱ្យក្រុមហ៊ុនឯកជនអាមេរិក។ បណ្តឹងរបស់ TikTok អាចនឹងត្រូវដាក់ជូនឆាប់ៗនៅសប្តាហ៍នេះផ្ទាល់តែម្ដង។ អ្នកនាំពាក្យក្រុមហ៊ុន TikTok បាននិយាយថា ក្រុមហ៊ុនបានខិតខំប្រឹងប្រែងរកដំណោះស្រាយ ប៉ុន្តែរដ្ឋបាលលោក ត្រាំ បានព្រងើយកន្តើយនឹងការពិត ហើយបានព្យាយាមជ្រៀតជ្រែកចូលទៅក្នុងការពិភាក្សារវាងក្រុមហ៊ុនឯកជន។ យោងតាមអ្នកតំណាងរបស់ TikTok ពួកគេគឺគ្មានជម្រើសអ្វីផ្សេងក្រៅពីត្រូវងាកទៅរកប្រព័ន្ធតុលាការ ដើម្បីតតាំងនឹងបទបញ្ជានេះ ហើយធានាថាទាំងក្រុមហ៊ុននិងអ្នកប្រើប្រាស់ទទួលបានយុត្តិធម៌។ TikTok ត្រូវបានគេរាយការណ៍ថា

    August 24, 2020
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple គ្រោងនឹងបើកហាងទី៣របស់ខ្លួន នៅឯប្រទេសសាំងហ្គាពួរឆាប់ៗនេះហើយ ដោយហាងថ្មីនេះផ្ទាល់មានទីតាំងនៅ ម៉ារីណាបេយ៍ (Marina Bay Sands) ហើយវានឹងក្លាយជាហាង Apple ដំបូងគេនៅលើពិភពលោកដែលមានទីតាំងនៅលើទឹក។ ទីតាំងនោះធ្លាប់កាន់កាប់ដោយក្លឹបរាត្រី Avalon ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ប៉ុន្តែឥឡូវនេះវានឹងត្រូវកាន់កាប់ដោយហាងរបស់ Apple ហើយក្រុមហ៊ុន Apple ក៏បានបង្ហើបព័ត៌មាននេះតាមរយៈ Teaser ថ្មីមួយនៅលើវេបសាយរបស់ខ្លួនផងដែរ។ គួរឱ្យដឹងដែរថាក្រុមហ៊ុន Apple បានបើកហាងដំបូងរបស់ខ្លួននៅសាំងហ្គាពួរនៅឯអគារ Knightsbridge តាមបណ្តោយផ្លូវ Orchard ក្នុងឆ្នាំ២០១៧។ កាលពីសប្តាហ៍មុនក្រុមហ៊ុន Apple បានក្លាយជាក្រុមហ៊ុនពាណិជ្ជកម្មសាធារណៈដំបូងគេរបស់អាមេរិក ដែលឈានដល់ទំហំទឹកប្រាក់ចំនួន

    August 24, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីចិនលោក Li Keqiang (លី គឺឈាំង) នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍ថា ប្រទេសចិននឹងផ្តល់អាទិភាពដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ចំពោះការទទួលបាននូវវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៅពេលមួយដែលវ៉ាក់សាំងរបស់ចិនត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់។ លោក លី គឺឈាំង បានធ្វើការកត់សម្គាល់បែបនេះ នៅពេលគាត់ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការ ឡានឆាង-មេគង្គ (Lancang-Mekong) លើកទី៣ តាមរយៈការជួបតាមវីដេអូ។ លោកបាននិយាយថា ប្រទេសចិននឹងបង្កើតមូលនិធិពិសេសដើម្បីលើកកម្ពស់សុខភាពសាធារណៈ ក្រោមក្របខ័ណ្ឌនៃមូលនិធិ LMC Special Fund និងបន្តផ្តល់នូវសម្ភារៈប្រឆាំងនឹងការរាតត្បាត និងការគាំទ្រផ្នែកបច្ចេកទេសដល់បណ្តាប្រទេសមេគង្គ។ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាសកល

    August 24, 2020
  • អន្តរជាតិ

    អ៊ីរ៉ង់៖ ក្រុមអ្នកវិភាគអ៊ីរ៉ង់បានឲ្យដឹងថា យោងតាមការវិភាគទៅលើប្រអប់ខ្មៅដែលមាននៅក្នុងយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន ដែលបានធ្លាក់កាលពីខែមករាកន្លងទៅនេះបានបង្ហាញថា យន្តហោះបានធ្លាក់បន្ទាប់ពីបានរងនូវការវាយប្រហារដោយមីស៊ីលចំនួន ២ គ្រាប់។ គួររម្លឹកជូនថាកាលពីថ្ងៃទី៨ ខែមករា ដើមឆ្នាំ២០២០នេះ មានយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនមួយគ្រឿង បានធ្លាក់នៅលើទឹកដីនៃប្រទេសអ៊ីរ៉ង់ និងបានសម្លាប់មនុស្សសរុបចំនួន ១៧៦នាក់ ហើយគេនៅចាំបានថា ក្នុងអំឡុងពេលនោះអ៊ីរ៉ង់ និងអាមេរិកកំពុងតែមានភាពតានតឹងដាក់គ្នាយ៉ាងខ្លាំងផងដែរ។ ចម្លើយពិតប្រាកដនៃដើមហេតុដែលបង្កឲ្យមានហេតុការណ៍អកុសលនេះ កើតឡើងនៅតែស្ថិតក្នុងភាពស្រពិចស្រពឹលក្នុងរយៈពេលជាច្រើនខែមកនេះ យ៉ាងណាក្តីថ្មីៗនេះអ្នកវិភាគប្រអប់ខ្មៅអ៊ីរ៉ង់បានរកឃើញថា យន្តហោះដឹកអ្នកដំណើរត្រូវបាញ់ប្រហារដោយមីស៊ីលចំនួន ២គ្រាប់ ក្នុងរយៈពេល ២៥ វិនាទី បន្តបន្ទាប់គ្នា ដោយគ្រាប់ទីមួយគេបានឮសំឡេងនៃការផ្ទុះយ៉ាងច្បាស់ ហើយសំឡេងនៃគ្រាប់ទីមួយមិនទាន់បាត់ផង ពោលគឺត្រឹមតែ ២៥ វិនាទី បន្ទាប់មកទៀត គេបានឮសំឡេងមីស៊ីលមួយគ្រាប់បន្ថែមទៀត។ បើទោះជាយ៉ាងនេះនេះក្តី

    August 24, 2020
  • អន្តរជាតិ

    ទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ ទី២៤ ខែសីហា បានចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ទាំងនៅតាមទីសាធារណៈ ទាំងខាងក្នុង និងទីខាងក្រៅជាលើកដំបូង ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវករណីជំងឺ COVID-19 នៅចំកណ្តាលទីក្រុងដែលមានប្រជាជនច្រើន។ នៅក្នុងខែឧសភារដ្ឋាភិបាលទីក្រុងសេអ៊ូល បានបញ្ជាឱ្យពាក់ម៉ាស់មុខលើការដឹកជញ្ជូនសាធារណៈ និងរថយន្តតាក់ស៊ី ប៉ុន្តែការកើនឡើងក្នុងករណីក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឱ្យមន្ត្រីសុខាភិបាលព្រួយបារម្ភថា ប្រទេសនេះប្រហែលជាត្រូវការរក្សាគម្លាតកម្រិតខ្ពស់បំផុត។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េបានរាយការណ៍ថា មានករណីថ្មីចំនួន ២៦៦ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដែលជាការថយចុះពីការឆ្លងថ្មីចំនួន ៣៩៧ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ ប៉ុន្តែការឆ្លងក្នុងតួលេខ៣ខ្ទង់មានច្រើនជាងមួយសប្ដាហ៍មកហើយ។ ឥឡូវនេះប្រជាជននៅទីក្រុងសេអ៊ូលនឹងតម្រូវឱ្យពាក់ម៉ាស់មុខនៅតាមទីសាធារណៈ នៅខាងក្នុង ក៏ដូចជាកន្លែងខាងក្រៅដែលមានមនុស្សរស់នៅច្រើន លើកលែងតែពេលបរិភោគអាហារ ឬផឹកទឹក។ រដ្ឋាភិបាលជាតិក៏បានពង្រីកច្បាប់ទាក់ទងនឹងការរក្សាគម្លាតកម្រិតទី២ ដែលកំពុងមាននៅក្នុងទីក្រុងសេអ៊ូលស្រាប់ ទៅកាន់តំបន់ផ្សេងទៀតនៃប្រទេស ដោយហាមឃាត់ការជួបជុំនៅព្រះវិហារដោយផ្ទាល់ និងបិទក្លឹបរាត្រី អាហារប៊ូហ្វេ

    August 24, 2020
  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh កាលពីថ្ងៃអាទិត្យ ដោយរដ្ឋមន្រ្តីទាំង ២ បានចូលរួមពិធីមួយនៅឯតំបន់ស្វយ័ត Guangxi Zhuang នៅភាគខាងត្បូងប្រទេសចិន ដើម្បីរំលឹកខួបលើកទី២០ នៃការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំង ២ ។ ក្នុងនោះផងដែរប្រទេសចិនបានជំរុញឱ្យប្រទេសវៀតណាមចូលមកអង្គុយសន្ទនាគ្នា ដើម្បីដោះស្រាយបញ្ហាទឹកដីនៅសមុទ្រចិនខាងត្បូង។ ក្រសួងការបរទេសចិនបាននិយាយថា លោក វ៉ាង យី បានប្រាប់សមភាគីវៀតណាមថាប្រទេសទាំង ២ ចាំបាច់ត្រូវដោះស្រាយបញ្ហាសមុទ្រយ៉ាងឆាប់រហ័ស ដោយផ្អែកលើគំរូជោគជ័យនៃការកំណត់ព្រំដែន និងរក្សាសន្តិភាព និងស្ថិរភាពនៃសមុទ្រចិនខាងត្បូងជាមួយគ្នា។ ចំណែករដ្ឋាភិបាលវៀតណាមបាននិយាយថា លោក Pham Binh

    August 24, 2020