- autoadmin
- អន្តរជាតិ
ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ក្មេងៗសិស្សសាលាដែលមានអាយុ ១២ ឆ្នាំ និងក្រោម ១២ ឆ្នាំ គឺពួកគេត្រូវបានលើងលែងមិនចាំបាច់ពាក់ម៉ាស់ពេលទៅសាលារៀននោះទេ តែពួកគេត្រូវពាក់របាំងមុខធ្វើអំពីប្លាស្ទិកជំនួសវិញ។ ការសម្រេចដូចនេះត្រូវបានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីអះអាងថា គឺដើម្បីចូលរួមជួយសន្សំសំចៃប្រជាពលរដ្ឋពីការចំណាយលុយទិញម៉ាស់ ស្របពេលដែលឥទ្ធិពលនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីហាក់បានធូរស្រាលជាងមុនបន្តិច។ សូមបញ្ជាក់ថា ការប្រើប្រាស់របាំងមុខប្លាស្ទិកនេះគឺអាចកាត់បន្ថយការចំណាយបានមួយផ្នែកធំ ព្រោះរបាំងមុខអាចលាងសម្អាតសម្រាប់ប្រើប្រាស់ឡើងវិញបាន ហើយរបាំងមុខមួយអាចប្រើប្រាស់បានរហូតដល់ ៥ ខែឯណោះ ខុសពីម៉ាស់ដែលអ្នកពាក់ត្រូវតែប្តូរជាប្រចាំ ហើយក្នុងមួយថ្ងៃអាចប្តូរម៉ាស់ថ្មីចំនួន ២-៣ ឬអាចច្រើនជាងនេះផង។ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ក្មេងៗអាយុ១២ឆ្នាំ
August 27, 2020 - អន្តរជាតិ
មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុបបានលាលែងពីតំណែង បន្ទាប់ពីគាត់បានរំលោភគោលការណ៍ណែនាំសុវត្ថិភាពទប់ស្កាត់ជំងឺ COVID-19 ហើយបានទទួលការរិះគន់យ៉ាងខ្លាំង។ ស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោក Phil Hogan បានចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាច និងវាយកូនហ្គោល កាលពីសប្តាហ៍មុននៅក្នុងប្រទេសអៀរឡង់ដែលជាប្រទេសកំណើតរបស់គាត់ ជាមួយមនុស្សប្រហែល ៨០នាក់ ដោយរំលោភលើការរឹតបន្តឹងរបស់ប្រទេសនេះ ចំពោះការធ្វើកម្មវិធីទ្រង់ទ្រាយធំ។ លោក Phil Hogan បានចេញលិខិតសុំទោស ប៉ុន្តែបានប្រឈមនឹងសម្ពាធកើនឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអៀរឡង់ និងអ្នកផ្សេងទៀតបានជំរុញឱ្យគាត់ពិចារណាចុះចេញពីតំណែង។ រដ្ឋមន្រ្តីខុទ្ទកាល័យអៀរឡង់ម្នាក់ដែលបានចូលរួមក្នុងពិធីជប់លៀងនោះ ក៏បានលាលែងពីតំណែងផងដែរ។ គណៈកម្មការអឺរ៉ុបបានទទួលយកលិខិតលាលែងពីតំណែងរបស់លោក Phil Hogan កាលពីថ្ងៃពុធ ហើយការចាកចេញរបស់លោក Phil Hogan នឹងក្លាយជាឧបសគ្គមួយសម្រាប់សហភាពអឺរ៉ុប ព្រោះលោកធ្លាប់ចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្មសេរីក្រោយ Brexit ជាមួយអង់គ្លេស និងកិច្ចពិភាក្សាពាណិជ្ជកម្ម
August 27, 2020 - អន្តរជាតិ
យោងតាមសារព័ត៌មាន CNN បានឱ្យដឹងជាបឋមថា មានមនុស្សពីរនាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅទីក្រុង Kenosha រដ្ឋ Wisconsin បន្ទាប់ពីមានការបាញ់ប្រហារមួយកាលពីយប់ថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ។ ការបាញ់ប្រហារនេះបានកើតឡើងចំពេលមានការតវ៉ាក្នុងយប់ទី៣ ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake អាយុ ២៩ឆ្នាំ ដែលត្រូវបានប៉ូលីសក្នុងតំបន់ បានបាញ់គាត់ពីក្រោយជាច្រើនគ្រាប់ កាលពីល្ងាចថ្ងៃអាទិត្យ។ យ៉ាងណាក៏ដោយជនរងគ្រោះដែលរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និងមិនមានការគំរាមកំហែងជីវិតនោះទេ។ ការស៊ើបអង្កេតលើការបាញ់ប្រហារកំពុងបន្ត ហើយឈ្មោះនិងអាយុជនរងគ្រោះ នៅតែមិនទាន់ត្រូវបានគេកំណត់នៅឡើយ។ ប៉ូលីសប្រចាំតំបន់ Kenosha លោក David Beth បានប្រាប់កាសែត The New
August 26, 2020 - អន្តរជាតិ
ឪពុកក្មេករបស់លោក Dominic Cumming ដែលជាជំនួយការជិតដិតបំផុតម្នាក់ របស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា លោកនាយករដ្ឋមន្ត្រីគ្រោងនឹងលាឈប់ពីតំណែងក្នុងរយៈពេល ៦ខែទៀត ដោយសារតែបញ្ហាសុខភាពដែលបន្សល់ពីជំងឺ COVID-19 ។ កាសែត The Times of London បានរាយការណ៍អំពីការសន្ទនារវាងលោក Humphry Wakefield ដែលឪពុកក្មេករបស់លោក Dominic Cumming និងស្ត្រីម្នាក់ឈ្មោះ Anna Silverman កាលពីសប្តាហ៍មុន ដែលក្នុងនោះលោកបាននិយាយថា លោក Boris Johnson នឹងលាឈប់នៅដើមឆ្នាំក្រោយ ដោយសារតែផលប៉ះពាល់របស់ជំងឺ។
August 26, 2020 - អន្តរជាតិព្យុះត្រូពិក Laura បានសម្លាប់មនុស្សចំនួន ២១នាក់ និងបណ្ដាលឱ្យមនុស្ស ៣នាក់ បាត់ខ្លួន នៅក្នុងប្រទេសហៃទី
ព្យុះត្រូពិកឡរ៉ា (Laura) បានសម្លាប់មនុស្សចំនួន ២១នាក់ និងបណ្ដាលឱ្យមនុស្ស ៥នាក់ ទៀតបាត់ខ្លួន នៅក្នុងប្រទេសហៃទី។ អាជ្ញាធរបាននិយាយថា ផ្ទះសរុបចំនួន ៤៤៧ខ្នង ត្រូវបានជន់លិច និង ១៥ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ខណៈព្យុះបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង។ ទោះបីព្យុះបានចាកចេញពីប្រទេសហៃទី តែទឹកទន្លេមួយចំនួននៅតែជោរជន់ ហើយផ្លូវមួយចំនួននៅភាគខាងត្បូងត្រូវបានកាត់ផ្តាច់។ អាកាសធាតុអាក្រក់ធ្វើឱ្យមានការលំបាកក្នុងការស្តារបណ្តាញ និងប្រព័ន្ធអគ្គិសនីឡើងវិញឱ្យបានឆាប់រហ័ស ដែលជាលទ្ធផលតំបន់ជាច្រើនគ្មានអគ្គិសនីប្រើប្រាស់។ ព្យុះត្រូពិកឡរ៉ានេះបានធ្វើឱ្យមានការបាក់ដីនៅព័រតូរីកូ សាធារណរដ្ឋដូមីនីកែន ហៃទី គុយបា និងកន្លែងផ្សេងទៀត ហើយវាបានប្រែខ្លួនទៅជាព្យុះកម្រិតទី១ ដែលឥឡូវនេះកំពុងខិតជិតឆ្នេរឈូងសមុទ្រអាមេរិក នេះបើយោងតាមមជ្ឈមណ្ឌលព្យុះជាតិរបស់សហរដ្ឋអាមេរិក (NHC) ។ តំបន់ឆ្នេរមួយចំនួននៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
August 26, 2020 - កូវីដ-១៩
យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់រសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ ២៤ លាននាក់ហើយ។ នៅក្នុងចំណោមអ្នកដែលបានឆ្លងជំងឺ COVID-19 ទាំងអស់ ចាប់តាំងពីជំងឺបានផ្ទុះឡើងនៅប្រទេសចិនតាំងតែពីចុងឆ្នាំ២០១៩ មានមនុស្សចំនួនជាង ៨២ម៉ឺននាក់ បានស្លាប់ ខណៈមានមនុស្សចំនួន ១៦លាននាក់ បានជាសះស្បើយ។ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នៅតែបន្ដជាប្រទេសកំពូលទាំង ៣ របស់ពិភពលោកនេះ ដែលមានករណីជំងឺ COVID-19 ច្រើនបំផុតត្រូវបានកត់ត្រា។ សហរដ្ឋអាមេរិកមានករណីជំងឺ COVID-19 សរុប
August 26, 2020 - អន្តរជាតិ
កូរ៉េខាងជើងបានបញ្ចេញរូបភាពថ្មីៗរបស់លោក គីម ជុងអ៊ុន ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកការទូតកូរ៉េខាងត្បូងម្នាក់បានអះអាងថា គាត់កំពុងសន្លប់បាត់ស្មារតី (coma)។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋបាននិយាយថា មេដឹកនាំរូបនេះបានបង្ហាញខ្លួននៅក្នុងការប្រជុំធំមួយរបស់ការិយាល័យនយោបាយនៃគណបក្សពលករ។ យោងតាមប្រភពដដែលបានឱ្យដឹងថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងបង្ការប្រឆាំងនឹងជំងឺ COVID-19 និងខ្យល់ព្យុះ ដោយសារថាប្រទេសនេះក៏រំពឹងនឹងមានបញ្ហាគ្រោះធម្មជាតិផងដែរ។ វត្តមានរបស់លោក គីម ជុងអ៊ុន បានកើតមានឡើង២ថ្ងៃ បន្ទាប់ពីលោក Chang Song-min ដែលជាអតីតជំនួយការរបស់អតីតប្រធានាធិបតីកូរ៉េខាត្បូងលោក Kim Dae-jung បាននិយាយថា មេដឹកនាំកូរ៉េខាងជើងរូបនេះបានសន្លប់បាត់ស្មារតីតាំងតែពីខែមេសា ហើយវត្តមានរបស់គាត់កន្លងមកគឺក្លែងក្លាយ។ ការបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន គឺដើម្បីប្រជុំទាក់ទងនឹងជំងឺ COVID-19
August 26, 2020 - អន្តរជាតិ
ក្រសួងសុខាភិបាលឡាវនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បាននិយាយថា ប្រទេសខ្លួនមានករណីជំងឺគ្រុនឈាមសរុបចំនួន ៥,៤២៧ ត្រូវបានកត់ត្រានៅក្នុងឆ្នាំនេះ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៩នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា រដ្ឋធានីវៀងចន្ទន៍ មានករណីច្រើនជាងគេគឺ ១,២៦៩ករណី និងមានការស្លាប់ ៤នាក់ បន្ទាប់មកទៀតគឺខេត្ត Bolikhamxay ជាមួយនឹងករណីចំនួន ៦៣៩ករណី និងស្លាប់ ២នាក់។ ចំណែកការស្លាប់ចំនួន ៣ផ្សេងទៀត គឺចេញពីខេត្ត Khammuan, Xayaboury និង Xieng Khuang។ គួរឱ្យដឹងដែរថា ជំងឺគ្រុនឈាមច្រើនតែកើតមាននៅតាមតំបន់ភាគច្រើននៃប្រទេសឡាវក្នុងរដូវវស្សា។ ឥឡូវនេះក្រសួងសុខាភិបាលឡាវបានអនុវត្តវិធានការបង្ការ ខណៈពេលកំពុងធ្វើការកែលម្អគុណភាពនៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅតាមគ្រឹះស្ថានវេជ្ជសាស្រ្តនៅទូទាំងប្រទេស៕
August 26, 2020 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៦ ខែសីហា បានបញ្ជាឱ្យវេជ្ជបណ្ឌិតនៅតំបន់សេអ៊ូល ត្រូវវិលត្រឡប់មកធ្វើការវិញ ខណៈពួកគេបានចាប់ផ្តើមធ្វើកូដកម្មរយៈពេល ៣ថ្ងៃ ដើម្បីប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាលជាច្រើន ក្នុងនោះមានមួយដើម្បីបង្កើនចំនួនវេជ្ជបណ្ឌិត សម្រាប់ដោះស្រាយវិបត្តិសុខភាពដូចជាជំងឺ COVID-19 ។ ក្រុមគ្រូពេទ្យកំពុងចាកចេញពីកន្លែងធ្វើការ ហើយវេជ្ជបណ្ឌិតរាប់ពាន់នាក់ទៀតកំពុងធ្វើកូដកម្មរយៈពេល ៣ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃពុធ។ កូដកម្មបានកើតឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូង កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងថ្មីនៃជំងឺ COVID-19 ដ៏អាក្រក់បំផុតមួយរបស់ខ្លួន ដោយមានករណីថ្មីចំនួន ៣២០ ករណី ត្រូវបានគេរាយការណ៍នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយវាក៏មានរយៈពេលជាង ១សប្ដាហ៍មកហើយ ដែលករណីនៅកូរ៉េខាងត្បូងបានកើនឡើងដល់៣ខ្ទង់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា ការដើរចេញពីការងាររបស់បុគ្គលិកពេទ្យកាលពីថ្ងៃពុធ បានបង្ខំឱ្យមន្ទីរពេទ្យទូទៅធំៗចំនួន ៥
August 26, 2020 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ នៅក្នុងខែសីហារៀងរាល់ឆ្នាំប្រជាពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមតែងប្រារព្ធពិធីដ៏ចម្លែកគេមួយគឺពួកគេបាននាំគ្នាទៅគាស់ផ្នូរជីជូនជីតាឬសាច់ញាតិរបស់ពួកគេ ដើម្បីយកគ្រោងឆ្អឹងនៃសាកសពទាំងនោះមកសម្អាតឡើងវិញ ស្លៀកសំលៀកបំពាក់ តុបតែងលម្អខ្លួន ពាក់វ៉ែនតាឲ្យ ឲ្យជក់បារី ថបរូបជាមួយ និងថែមរៀបចំកម្មវិធីបែបសប្បាយៗជាមួយគ្នាទៀងផង។ សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដោយពិធីដ៏ចម្លែកនេះត្រូវបានរៀបចំជាថ្មីម្តងទៀតយ៉ាងសប្បាយរីករាយ បើទោះជាឥណ្ឌូនេស៊ីកំពុងកើតមានការរាតត្បាតដោយជំងឺកូវីដ ១៩ ក៏ដោយ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ពលរដ្ឋឥណ្ឌូនេស៊ីដែលតែងតែប្រារព្ធពិធីនេះយ៉ាងទៀងទាត់គឺជាក្រុមពលរដ្ឋជនជាតិភាគតិច Torja រស់នៅក្នុងតំបន់ Panggala ភាគខាងត្បូងនៃខេត្ត Sulawesi ។ មូលហេតុនៃរៀបចំពិធីនេះឡើងគឺដោយសារតែក្រុមប្រជាពលរដ្ឋទាំងនេះជឿថា ប្រលឹងជីជូនជីតារបស់ពួកគេនៅតែអាចផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់ពួកគេ នៅតែអាចទទួលយកភាពរីករាយជាមួយពួកគេ ហើយការធ្វើដូចនេះគឺជាការរម្លឹកគុណដល់ពួកគាត់ទៀតផង។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃកម្មវិធីដ៏ចម្លែកនេះតាមរយៈរូបភាពដូចខាងក្រោម៖ អត្ថបទ៖ភក្តី ប្រភព៖ Daily Mail
August 26, 2020









