autoadmin
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ (ABE Shinzo) បានប្រកាសជាផ្លូវការនូវចេតនាលាឈប់ពីតំណែង ដោយសារតែជំងឺរលាកពោះវៀនរបស់លោកបានត្រឡប់មកយាយីម្ដងទៀត។ នៅក្នុងសន្និសីទកាសែតនៅមុននេះបន្ដិចលោកនាយករដ្ឋមន្ត្រីបាននិយាយថា ការត្រួតពិនិត្យសុខភាពរបស់លោកនៅខែមិថុនា បានបង្ហាញសញ្ញានៃការកើតឡើងវិញនៃជំងឺរលាកពោះវៀន ហើយគាត់ចាប់ផ្តើមមានអារម្មណ៍អស់កម្លាំងដោយសារស្ថានភាពរបស់គាត់កាន់តែអាក្រក់ចាប់តាំងពីពាក់កណ្តាលខែកក្កដា។ គាត់បាននិយាយថា គ្រូពេទ្យបានបញ្ជាក់ពីការកើតឡើងវិញនេះ នៅដើមខែសីហានេះផ្ទាល់ ហើយក៏ត្រូវប្រើថ្នាំបន្ថែមពីថ្នាំចាស់ដែលគាត់កំពុងប្រើផងដែរ។ លោកបាននិយាយថា ការពិនិត្យសុខភាពកាលពីថ្ងៃច័ន្ទកន្លងទៅបានបង្ហាញថា ថ្នាំថ្មីគឺប្រើត្រូវជាមួយគាត់ ប៉ុន្តែត្រូវទទួលយកវាជាប្រចាំ ហើយលទ្ធផលនឹងមិនទៀងទាត់នោះទេ។ លោកបាននិយាយថា អ្វីដែលសំខាន់បំផុតនៅក្នុងនយោបាយគឺការបង្កើតលទ្ធផល ហើយគាត់នឹងមិនឱ្យជំងឺ ការព្យាបាល និងភាពខ្សោយកម្លាំងរបស់គាត់ ធ្វើឱ្យប៉ះពាល់ក្នុងការសម្រេចចិត្តនៅក្នុងនយោបាយនោះទេ។ គាត់បានបង្ហើបថាគាត់គ្មានទំនុកចិត្ត ដូច្នេះគាត់ក៏មិនគួរឈរជើងទៀតដែរ។ លោកក៏មានការលំបាកក្នុងការសម្រេចចិត្តចាកចេញ ប៉ុន្តែដោយសារជំងឺ COVID-19 នៅជប៉ុនមានភាពធូរស្រាលឡើងវិញ ទើបគាត់សម្រេចចិត្តជ្រើសយកពេលនេះជាពេលត្រូវលាលែង។ លោកក៏បានលើកឡើងពីកិច្ចព្រមព្រៀងរបស់ក្រុមការងាររដ្ឋាភិបាលនៅថ្ងៃសុក្រនេះ

    August 28, 2020
  • អន្តរជាតិ

    ការពាក់ម៉ាសនៅទីជាសាធារណៈគឺជាច្បាប់ថ្មីមួយនៅទូទាំងទីក្រុងប៉ារីស និងតំបន់ជុំវិញជាច្រើន ចំពេលប្រទេសបារាំងមានការកើនឡើងនៃករណីជំងឺ COVID-19។ ការផ្លាស់ប្តូរនេះកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសមួយនេះ បានកត់ត្រាការឆ្លងថ្មីចំនួន ៦,១១១នាក់ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីដើមខែឧសភា។ ឥឡូវនេះតំបន់ភ្លើងក្រហមសម្រាប់ជំងឺ COVID-19 នៅបារាំង បានកើនឡើងពី ២ ទៅដល់ ២១ កន្លែងហើយ ដែលជាបន្ទុកថ្មីមួយទៀតសម្រាប់ប្រទេស។ ស្របជាមួយការចេញច្បាប់ពាក់ម៉ាស់នេះ នាយករដ្ឋមន្រ្តីលោក Jean Castex បានមានប្រសាសន៍ថា លោកមិនចង់ឱ្យមានការបិទទ្វារប្រទេសទៀតទេ។ លោកបាននិយាយថា ជំងឺពេលនេះមានការកើនឡើងនៅទូទាំងប្រទេសបារាំង ហើយប្រសិនបើអាជ្ញាធរមិនធ្វើការឱ្យបានលឿននោះទេ ចំនួនឆ្លងថ្មីនឹងកើនឡើងយ៉ាងគំហុក។ យ៉ាងណាក៏ដោយថ្វីបើករណីឆ្លងថ្មីបានកើនឡើងខ្លាំងប៉ុន្មានសប្ដាហ៍មកនេះ តួលេខស្លាប់របស់បារាំងគឺនៅទាបនៅឡើយ។ សរុបមកដល់ពេលនេះបារាំងមានករណីជំងឺ COVID-19 ច្រើនជាង ៣០០,០០០ ករណី និងករណីស្លាប់មាន

    August 28, 2020
  • អន្តរជាតិ

    ខេត្តក្វាងណាម (Quang Nam) របស់ប្រទេសវៀតណាម បានបញ្ចប់វិធានការរក្សាគម្លាតនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមិនបានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ក្នុងរយៈពេល៩ថ្ងៃមកហើយ។ ការរក្សាគម្លាតបានបញ្ចប់ជាបន្ដបន្ទាប់ ជាពិសេសនៅស្រុក Duy Xuyen, Dien Ban និង Hoi An។ នេះមានន័យថា ការជួបជុំលើសពី ២នាក់ ត្រូវបានអនុញ្ញាត ប៉ុន្តែកម្មវិធីកម្សាន្ត ពិធីបុណ្យសាសនា កីឡា និងសកម្មភាពហានិភ័យខ្ពស់ផ្សេងៗ នៅមិនទាន់មានការអនុញ្ញាតទេ។ ចំណែកសេវាកម្មមិនសូវសំខាន់ដូចជា៖ ហាងថែរក្សាសម្ផស្ស ក្លឹប និងបារ នៅមិនទាន់អាចបើកទ្វារវិញដូចគ្នា។ អាជីវកម្មដូចជា៖ ភោជនីយដ្ឋាន និងសណ្ឋាគារ ត្រូវបានអនុញ្ញាតឱ្យបើក

    August 28, 2020
  • អន្តរជាតិ

    យោងតាមរបាយការណ៍ថ្មីរួមគ្នាមួយ ដែលរាយការណ៍ដោយបណ្ឌិត្យសភាកុមារអាមេរិក និងសមាគមមន្ទីរពេទ្យកុមារបានឱ្យដឹងថា កុមារជាង ៧៤,១៦០នាក់ បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ។ ពោលគឺចាប់តាំងពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែសីហា ដែលជាការកើនឡើងរហូតដល់ទៅ ២៦% ។ ក្នុងនោះផងដែរកុមារនៅអាមេរិករហូតដល់ទៅ ៤៤២,៧៨៥នាក់ បានឆ្លងជំងឺ COVID-19 ចាប់តាំងពីវាបានលេចឡើងនៅទឹកដីសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាកុមារហាក់បានឆ្លងជំងឺដោយមិនចេញរោគសញ្ញានោះទេ ហើយពួកគេមានហានិភ័យទាបពីជំងឺប៉ុណ្ណោះ។ ទោះជាបែបនេះក្ដីក្រុមសិក្សាទាំង ២ បាននិយាយថា តាមរដ្ឋនានាគួរតែបន្ដផ្តល់របាយការណ៍លម្អិតពីជំងឺ COVID-19 មិនថាជាការតេស្ដ ចំនួនអ្នកចូលមន្ទីរពេទ្យ និងមរណភាពពីគ្រប់ក្រុមអាយុ ដើម្បីចងក្រងជាឯកសារនិងតាមដាន។ ខណៈដែលភាគច្រើកុមារបានឆ្លងដោយគ្មានរោគសញ្ញា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺបានព្រមានថា

    August 28, 2020
  • អន្តរជាតិ

    ថៃ៖ យោងតាមសារព័ត៌មាន Coconuts បានចុះផ្សាយថា តុលាការថៃបានសម្រេចកាត់ទោសប្រហារជីវិតបុរសម្នាក់ដែលបានចូលទៅប្លន់ហាងលក់មាសមួយកន្លែងនៅក្នុងខេត្ត Lopburi យ៉ាង​គឃ្លើន និងបានបាញ់សម្លាប់មនុស្សសរុបចំនួន ៣ នាក់ដោយក្នុងនោះមានទាំងកូនក្មេងម្នាក់ផងដែរ។ សូមរម្លឹកជូនថា ហេតុការណ៍ប្លន់ដ៏កក្រើកនេះបានកើតឡើងក្នុងផ្សារទំនើបក្នុងខេត្ត Lopburi កាលពីថ្ងៃទី ៩ ខែមករា កន្លងទៅនេះ ដោយបុរសជាខ្មាន់កាំភ្លើងបានបើកការបាញ់រះមួយយ៉ាងសាហាវបណ្តាលឲ្យសន្តិសុខផ្សារម្នាក់ បុគ្គលិកលក់មាសម្នាក់ និងក្មេងតូចអាយុ ២ ឆ្នាំម្នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈមានមនុស្ស ៤ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីបានធ្វើសកម្មភាពរួចខ្មាន់កាំភ្លើងបានរត់គេចខ្លួនបាត់ ហើយប៉ូលិសថៃបានសម្រេចប្រកាសផ្តល់ប្រាក់ចំនួន ៦០០ ០០០ បាត (១៩ ២១២ ដុល្លារអាមេរិក) សម្រាប់អ្នកណាដែលអាចប្រាប់ពីអត្តសញ្ញាណជនសង្ស័យមកកាន់ប៉ូលិស ហើយនៅ ២

    August 28, 2020
  • អន្តរជាតិ

    ថៃ៖ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិកាចំនួន ១ ពាន់លានបាត (៣២ លានដុល្លារអាមេរិក) សម្រាប់គម្រោងអភិវឌ្ឍវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលការសម្រេចនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយជួយបង្កើនទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋថៃនៅក្នុងស្រុកផង និងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ឲ្យហ៊ានត្រលប់មកកំសាន្តនៅក្នុងប្រទេសថៃដូចធម្មតាវិញផងដែរ។ បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃគឺលោកស្រី​ Traisuree Taisaranakul បានបញ្ជាក់ថា ថវិកាខាងលើនេះគឺជាផ្នែកមួយនៃមូលនិធិសង្គ្រោះបន្ទាន់ដែលរដ្ឋាភិបាលថៃបង្កើតឡើងទុកសម្រាប់ប្រើប្រាស់ក្នុងពេលដែលប្រទេសត្រូវជួបនឹងគ្រាអាសន្នណាមួយ ហើយប្រាក់ទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ជួយគាំទ្រវិទ្យាស្ថានវ៉ាក់សាំងជាតិថៃផ្ទាល់តែម្តងសម្រាប់គម្រោងផលិតវ៉ាក់សាំងជំងឺកូវីដ ១៩។ អ្នកនាំពាក្យរូបនេះបានបន្តថា បើទោះជាថៃពុំមានករណីឆ្លងក្នុងសហគមន៍ជាង ៣ ខែមកហើយក្តី តែអាជ្ញាធរសុខាភិបាលថៃនៅតែមានក្តីកង្វល់ពីបញ្ហាជំងឺកូវីដ ១៩ ដដែល ដោយគេបារម្ភថា រលកទី ២ នៃជំងឺកូវីដ ១៩ អាចនឹងផ្តើមរាតត្បាតក្នុងប្រទេសថៃជាថ្មីម្តងទៀត ប្រសិនបើអាជ្ញាធរបរាជ័យក្នុងការទប់ស្កាត់និងគ្រប់គ្រងលើជំងឺដ៏កាចសាហាវមួយនេះ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ

    August 28, 2020
  • អន្តរជាតិ

    ប្រភពជិតស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីជប៉ុននិយាយថា លោក អាបេ ស៊ីនហ្សូ (ABE Shinzo) មានគម្រោងចុះចេញពីតំណែង ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់លោក។ លោកនាយករដ្ឋមន្ត្រីក៏គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅពេលប៉ុន្មានម៉ោងទៀតនេះដែរ ដើម្បីពន្យល់ពីការសម្រេចចិត្តរបស់លោក។ គួរឱ្យដឹងដែរថាលោក អាបេ បានទៅមន្ទីរពេទ្យចំនួន ២ដងមកហើយ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលជំរុញឱ្យមានការសន្និដ្ឋានថា សុខភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន។ នេះជាលើកទី២ហើយដែលលោក អាបេ ត្រូវលាឈប់ដោយសារបញ្ហាសុខភាព ពោលគឺគាត់បានចុះចេញពីតំណែងក្នុងឆ្នាំ២០០៧ ដោយសារតែជំងឺរលាកពោះវៀនរបស់គាត់ បន្ទាប់ពីបានកាន់តំណែងបានមួយឆ្នាំ។ លោកក៏បានវិលត្រឡប់មករកការងារវិញក្នុងឆ្នាំ២០១២ បន្ទាប់ពីការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងសភាជាន់ទាប។ ការកាន់កាប់រយៈពេល ៧ ឆ្នាំមកនេះ ធ្វើឱ្យគាត់ក្លាយជាមេដឹកនាំដែលបម្រើការងារយូរជាងគេបំផុតរបស់ជប៉ុន។ អាណត្តិរបស់លោកជាប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលកំពុងកាន់អំណាច នឹងត្រូវផុតកំណត់នៅខែកញ្ញាឆ្នាំក្រោយឯណោះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 28, 2020
  • អន្តរជាតិ

    ក្មេងប្រុសជំទង់ឈ្មោះថា Kyle Rittenhouse អាយុ ១៧ឆ្នាំ រស់នៅរដ្ឋ Illinois ដែលបានបាញ់សម្លាប់មនុស្សចំនួន ២នាក់ និងធ្វើឱ្យរបួសម្នាក់ នៅអំឡុងពេលមានការតវ៉ាមួយនៅទីក្រុង Kenosha រដ្ឋ Wisconsin ត្រូវរងការចោទប្រកាន់ចំនួន ៦ករណី រួមមាន ឃាតកម្មកម្រិតទី១ និងការប៉ុនប៉ងមនុស្សឃាត។ ជនល្មើសបានជាប់ការចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំងកាលពីថ្ងៃពុធ។ ក្រៅពីឃាតកម្មដោយចេតនាកម្រិតទី១ និងការប៉ុនប៉ងធ្វើឃាត លោក Kyle Rittenhouse ប្រឈមនឹងការចោទប្រកាន់ចំនួន ២ករណី ចំពោះការបង្កគ្រោះថ្នាក់ដោយមិនប្រុងប្រយ័ត្ន ការធ្វើឃាតមនុស្សមិនប្រុងប្រយ័ត្ន និងការកាន់កាប់អាវុធគ្រោះថ្នាក់ដោយមិនទាន់គ្រប់អាយុ។ បណ្តឹងព្រហ្មទណ្ឌដែលបានប្តឹងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតុលាការ Circuit

    August 28, 2020
  • អន្តរជាតិ

    ខណៈពេលដែលមនុស្សកំពុងប្រឈមនឹងជំងឺ COVID-19 ស្រាប់តែជ្រូកនៅភាគខាងជើងប្រទេសថៃក៏កំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺ​ជ្រូក​ត្រចៀក​ខៀវផងដែរ។ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃបានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីមានសត្វជ្រូកចំនួន ៥ក្បាល បានស្លាប់ ហើយកសិករចិញ្ចឹមជ្រូកមួយចំនួន ប្រហែលជាត្រូវសម្លាប់សត្វជ្រូករបស់ពួកគេចោល ដើម្បីការពារកុំឱ្យជំងឺឆ្លងរាលដាលកាន់តែច្រើន។ សត្វជ្រូកទាំង ៥ក្បាល បានស្លាប់ដោយសារវីរុស PRRS (porcine reproductive and respiratory syndrome) ដែលជាវីរុសបង្កឱ្យមានបញ្ហាផ្លូវដង្ហើមនិងផលិតភាពបន្តពូជ ឬយើងស្គាល់ជាទូទៅថាជំងឺ​ជ្រូក​ត្រចៀក​ខៀវ។ ជំងឺជ្រូក​ត្រចៀក​ខៀវនេះមិនអាចឆ្លងមកមនុស្សបានទេ ប៉ុន្តែវានឹងបណ្ដាលឱ្យជ្រូកឆ្លងនិងងាប់ ប្រសិនបើមិនទប់ស្កាត់ឱ្យបានទាន់ពេល។ ខណៈេពេលនេះអាជ្ញាធរថៃកំពុងទាមទារឱ្យម្ចាស់ជ្រូកសម្លាប់ជ្រូករបស់ពួកគេ ជាមួយនឹងការសងថ្លៃខូចខាត ៧៥% ទៅនឹងតម្លៃសត្វជ្រូក។ ប្រសិនបើពួកគេមិនសម្លាប់សត្វជ្រូកដែលសង្ស័យថា បានប៉ះនឹងជ្រូកមានជំងឺពីមុនឱ្យទាន់ពេលទេ អាជ្ញាធរនឹងមិនបង់ថ្លៃខូចខាតពេលក្រោយនោះទេ។ ឥឡូវនេះកសិដ្ឋានចិញ្ចឹមជ្រូកនៅ Mae Hong

    August 28, 2020
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្ស ៤ នាក់បានស្លាប់ ដោយសារដើមឈើរលំសង្កត់ ខណៈព្យុះ Laura បានបោកបក់ទៅលើរដ្ឋ Louisiana របស់សហរដ្ឋអាមេរិក។ ខ្យល់បក់មានល្បឿនរហូតដល់ ១៥០ ម៉ាយ/ម៉ោង (២៤០គីឡូម៉ែត្រក្នុងមួយម៉ោង) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការដាច់ចរន្តអគ្គិសនីដល់ផ្ទះជាងកន្លះលានខ្នង និងសាយភាយគីមីចេញពីរោងចក្រឧស្សាហកម្ម។ ប៉ុន្តែយ៉ាងណាក៏ដោយព្យុះ Laura បានប្រែខ្លួនទៅជាព្យុះត្រូពិក និងបានធ្វើដំណើរទៅដល់រដ្ឋ Arkansas ហើយ។ ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានថ្លែងនៅឯទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (Fema) ក្នុងទីក្រុងវ៉ាស៊ីនតោន ហើយលោកបាននិយាយថា លោកនឹងទៅតំបន់រងគ្រោះនៅចុងសប្តាហ៍នេះ។ លោកបាននិយាយថា លោកបានត្រៀមពន្យារពេលសុន្ទរកថារបស់លោកនៅឯសន្និបាតជាតិសាធារណរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើដំណើរទៅកាន់តំបន់ប៉ះពាល់ដោយព្យុះ ហើយលោកបានបន្ថែមថា៖«យើងមានសំណាងបន្តិច។

    August 28, 2020