autoadmin
  • អន្តរជាតិ

    ការតវ៉ាកំពុងបន្តនៅពាសពេញសហរដ្ឋអាមេរិក ជុំវិញភាពសាហាវឃោរឃៅរបស់ប៉ូលីសនៅទីក្រុង Kenosha នៃរដ្ឋ Wisconsin ដែលបានបាញ់ពីក្រោយលើបុរសស្បែកខ្មៅម្នាក់ ដែលបង្កឱ្យមានកំហឹងជាសាធារណៈថ្មីមួយទៀត។ ជនរងគ្រោះឈ្មោះថា Jacob Blake អាយុ ២៩ឆ្នាំ និងត្រូវបានប៉ូលីសបាញ់ពីក្រោយចំនួន ៧គ្រាប់ កាលពីសប្ដាហ៍មុន។ ស្ថានភាពរបស់គាត់ពេលនេះគឺធ្ងន់ធ្ងរណាស់ ហើយគាត់មិនអាចកម្រើកខ្លួនបានទេចាប់ពីចង្កេះចុះមកក្រោម។ សេតវិមាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ច Kenosha នៅថ្ងៃអង្គារ ប៉ុន្តែអភិបាលរងរបស់រដ្ឋ Wisconsin និយាយថា ពេលនេះមិនមែនជាពេលដែលលោក ដូណាល់ ត្រាំ ត្រូវទៅទីនោះទេ។ ការបាញ់ប្រហារមកលើលោក Jacob Blake បានបន្ថែមប្រេងទៅក្នុងការតវ៉ាទូទាំងប្រទេស

    August 31, 2020
  • កូវីដ-១៩

    គិតមកទល់ពេលនេះគឺរយៈពេលជាង ៨ខែ មកហើយ ដែលជំងឺ COVID-19 បានចម្លងទៅកាន់ពលរដ្ឋនៅទូទាំងពិភពលោក នៅពេលដែលវាបានចាប់ផ្ដើមដំបូងនៅក្នុងប្រទេសចិន តាំងតែពីចុងឆ្នាំ២០១៩។ វានៅតែមិនទាន់ធូរស្រាលទៅវិញនោះទេ ហើយតំបន់ខ្លះក៏បានចាប់ផ្ដើមមាននូវករណីថ្មីៗឡើងវិញផងដែរ សូម្បីតែនៅខាងអឺរ៉ុបដែលធ្លាប់បានធូរស្រាលម្ដងរួចមកហើយនោះ។ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ព្រឹកថ្ងៃច័ន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនឡើងដល់ ២៥.៣ លាននាក់ ខណៈដែលចំនួនអ្នកស្លាប់សរុបមានដល់ ៨៥ម៉ឺននាក់។ សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា នៅតែបន្តឈរនៅកំពូលតារាងមានអ្នកឆ្លងច្រើនបំផុត និងជាប្រទេសដែលមានករណីសរុបលើសពី ៣លាននាក់។ ឥឡូវនេះសហរដ្ឋអាមេរិកមានករណីសរុបជាង ៦លាននាក់ ខណៈការស្លាប់មាន ១៨ម៉ឺននាក់។

    August 31, 2020
  • អន្តរជាតិ

    ហ្វីលីពីន៖ នៅក្នុងសម័កាលកូវីដ ១៩ នេះ កិច្ចការប្រជុំសំខាន់ៗជាច្រើនត្រូវបានគេរៀបចំឡើងតាមបណ្តាញអ៊ីនធឺណិតជាលក្ខណៈ Video Conference ដោយប្រើប្រាស់កម្មវិធីផ្សេងៗ ដែលវិធីនេះអាចធ្វើឲ្យភាគីជាច្រើនអាចជួបជជែកតទល់គ្នាបានដោយមិនចាំបាច់មកជួបគ្នាផ្ទាល់នោះទេ។ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួល​ ការប្រជុំតាមរយៈ Video Conference ក៏អាចបង្កឲ្យមានបញ្ហាមួយចំនួនផងដែរ​ ប្រសិនបើភាគីណាមួយភ្លេចខ្លួននិងបានបង្ហាញរឿងអាម៉ាស់ណាមួយជាសាធារណៈតាមរយៈការ Live វីដេអូនេះ។ ជាក់ស្តែងមានករណីលោកប្រធានភូមិម្នាក់ភ្លេចខ្លួន Live​ វីដេអូពីសកម្មភាពរួមភេទផ្ទាល់ខ្លួនរបស់គាត់ជាសាធារណៈនៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference ជាផ្លូវការមួយ។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Next Shark  បានបញ្ជាក់ថា ករណីអាម៉ាស់នេះបានកើតឡើងចំពោះលោក Jesus Estil ដែលជាប្រធានភូមិ Fatima Dos នៃខេត្ត Cavite

    August 31, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ នៅពេលដែលនិយាយដល់វិធានការទប់ស្កាត់ជំងឺគ្រុនឈាម រឿងដែលលោកអ្នកអាចគិតដល់មុនគេនោះគឺការបំផ្លាញជំរកសត្វមូស និងចេះការពារខ្លួនកុំឲ្យសត្វមូសខ្លាញីខាំ។ យ៉ាងណាក្តី ជម្រើសអតិភាពនេះមិនអាចជួយទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមបាន ១០០% នោះទេ ព្រោះជាក់ស្តែងគេមិនអាចបំផ្លាញជំរកសត្វមូសបានទាំងស្រុងឡើយ ហើយចំពោះការការពារខ្លួនវិញក៏មិនងាយស្រួលប៉ុន្មានដែរ ព្រោះមូសខ្លាញីនៅតែអាចមកខាំលោកអ្នកបាននៅពេលដែលលោកអ្នកភ្លេចខ្លួនតែបន្តិច។ នៅចំពោះមុខស្ថានភាពនេះ អ្នកវិទ្យាសាស្រ្តឥណ្ឌូនេស៊ីបានប្រើប្រាស់នូវវិធីថ្មីមួយ គឺព្រលែងសត្វមូសដែលមានបាក់តេរីនៅក្នុងខ្លួនចំនួន ៦ លានក្បាល ដើម្បីទៅបង្រ្កាបហ្វូងមូសខ្លាញីដែលជាភ្នាក់ងារបង្កជំងឺគ្រុនឈាម។ បើយោងតាមសារព័ត៌មាន Next  Shark បានចុះផ្សាយលំអិតអំពីវិធីខាងលើនេះថា មុនដំបូងឡើយអ្នកវិទ្យាសាស្ត្របានយកបាក់តេរីប្រភេទ Wolbachia ទៅចាក់នៅក្នុងពងមូស ហើយបន្ទាប់ពីមូសបានញាស់ធំឡើងវានឹងក្លាយជាមូសដែលមានប្រព័ន្ធការពាររាងកាយខ្ពស់ ឬអាចនិយាយដោយស្រួលថាជាប្រភេទមូសបានមានវ៉ាក់សាំងការពារនិងបង្រ្កាបមេរោគជំងឺគ្រុនឈាមស្រាប់នៅក្នុងខ្លួន។ នៅពេលដែលគេព្រលែងសត្វមូសមានបាក់តេរីក្នុងខ្លួនទៅកាន់ទីជំរកសត្វមូសផ្សេងទៀតនោះពួកវាអាចទៅបង្កកំណើតជាមួយសត្វមូសខ្លាញីនិងបានចម្លងបាត់តេរីចូលទៅក្នុងខ្លួនមូសខ្លាញីហើយបាត់តេរីនោះក៏បានជួយសម្លាប់មេរោគជំងឺគ្រុនឈាមនៅក្នុងខ្លួនមូលខ្លាញីទាំងនោះផងដែរ។ អ្វីដែលជាចំណុចពិសេសមួយនេះទៀតគឺមូសជំនាន់ក្រោយៗដែលកើតចេញពីកាបង្កកំណើតរវាងមូសមានបាក់តេរីនិងមូសខ្លាញីខាងលើនេះ គឺសុទ្ធតែមានបាក់តេរីសម្រាប់ការពារនិងបង្ក្រាបជំងឺគ្រុនឈាមនៅក្នុងខ្លួនស្រាប់តែម្តង។ ប្រភពខាងលើអះអាងថា នៅពេលអ្នកវិទ្យាសាស្ត្រឥណ្ឌូនេស៊ីប្រើប្រាស់វិធីខាងលើនេះនៅក្នុងទីក្រុង Yogyakarta ដែលមានផ្ទៃក្រឡាប្រមាណជា ១៣ គីឡូម៉ែត្រការ៉េគេអាចរកឃើញលទ្ធផលថា ការរាតត្បាតជំងឺគ្រុនឈាមនៅក្នុងទីក្រុងមួយនេះបានធ្លាក់ចុះអស់ ៧៧%

    August 30, 2020
  • អន្តរជាតិ

    នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ (ABE Shinzo) នឹងត្រូវរៀបចំកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទខាងមុខនេះ។ រំលឹកឡើងវិញដែរថា លោកនាយករដ្ឋមន្រ្តីបានប្រកាសពីចេតនាចុះចេញពីតំណែងកាលពីថ្ងៃសុក្រម្សិលមិញនេះ ដោយសារជំងឺពោះវៀនរបស់លោកបានរើឡើងវិញ។ លោកបានស្នើថា លោកនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន រហូតដល់មាននាយករដ្ឋមន្រ្តីថ្មីមកបន្តវេន។ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ក៏កំពុងពិចារណាធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំពិភពលោកដទៃទៀត ដែលលោកធ្លាប់បានកសាងទំនាក់ទំនងជាមួយផងដែរ។ មេដឹកនាំរួសរាយម្នាក់នេះក៏មានគម្រោងបង្កើនល្បឿនពិភាក្សាក្នុងជួររដ្ឋាភិបាល ដើម្បីធ្វើការលើគោលដៅថ្មីនៃគោលនយោបាយសន្តិសុខរបស់ជប៉ុន បូករួមទាំងប្រព័ន្ធការពារមីស៊ីលផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    August 29, 2020
  • កូវីដ-១៩

    ទីភ្នាក់ងារសារព័ត៌មានថៃនៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ បានរាយការណ៍ថា វេជ្ជបណ្ឌិតរបស់សាកលវិទ្យាល័យជូឡាឡុងកន បានប្រកាសពីជោគជ័យលើការសាកល្បងវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 នៅលើសត្វស្វា ដោយទទួលបានលទ្ធផលល្អជាមួយនឹងការបង្កើតភាពស៊ាំឱ្យវា ដែលជាក្ដីសង្ឃឹមថ្មីឈានទៅដល់ការបង្កើតវ៉ាក់សាំង សម្រាប់ការពារមនុស្សនៅពេលអនាគត។ លោកវេជ្ជបណ្ឌិត Teerawat Hemajuda សាស្រ្តាចារ្យផ្នែកផ្នែកប្រសាទសាស្រ្តនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យជូឡាឡុងកន បានបង្ហើបឱ្យដឹងតាមរយៈហ្វេសប៊ុកថា Phyto Farm ដែលជាក្រុមហ៊ុនឱសថទើបបង្កើតថ្មីដោយអ្នកស្រាវជ្រាវថៃ បានទទួលជោគជ័យលើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលអាចបង្កើតភាពស៊ាំនៅក្នុងសត្វស្វា រួមទាំងអង្គបដិប្រាណ និងការធ្វើឱ្យសកម្មនៃប្រព័ន្ធកោសិកា។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន គឺធ្លាប់ត្រូវបានយកទៅសាកល្បងលើកណ្ដុរ បន្ទាប់មកទៀតគឺលើសត្វស្វានេះផ្ទាល់។ ការចាក់វ៉ាក់សាំងសាកល្បងរយៈពេល ៣សប្ដាហ៍ កន្លងមកលើសត្វស្វា

    August 29, 2020
  • អន្តរជាតិ

    យោងតាមយន្តការបង្ការនិងត្រួតពិនិត្យរួមគ្នារបស់ក្រុមប្រឹក្សារដ្ឋប្រឆាំងជំងឺ COVID-19 បានបង្ហាញថា វ៉ាក់សាំងសក្ដានុពលចិនចំនួន ៤ បានចាប់ផ្តើមការសាកល្បងព្យាបាលអន្តរជាតិដំណាក់កាលទី៣។ ការសាកល្បងដំណាក់កាលទី៣ មួយចំនួនត្រូវបានរំពឹងថា នឹងបញ្ចប់ការចាក់វ៉ាក់សាំងជុំទី១ នៅដើមខែកញ្ញា ដោយទិន្នន័យបឋមត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែវិច្ឆិកា។ ការសាកល្បងគ្លីនិកដំណាក់កាលទី៣ ជាធម្មតាមានការចូលរួមពីមនុស្សរាប់ពាន់នាក់ ដើម្បីបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលជាចំណុចសំខាន់សម្រាប់ឈានទៅដល់ការចេញលក់ក្នុងទីផ្សារ។ ដោយសារជំងឺរាតត្បាត COVID-19 ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសចិន ប្រទេសនេះលែងមានអ្នកជំងឺគ្រប់គ្រាន់សម្រាប់ការសាកល្បងព្យាបាលទ្រង់ទ្រាយធំទៀតហើយ ដូច្នេះរាល់ការសាកល្បងដំណាក់កាលទី៣ កំពុងត្រូវបានអនុវត្តនៅក្រៅប្រទេស។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតដោយក្រុមជីវវិទ្យាសាស្ត្រចិន (CNBG) ក៏ត្រូវបានអនុម័តសម្រាប់ការសាកល្បងព្យាបាលដំណាក់កាលទី៣ នៅក្នុងប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា និងអាមេរិកខាងត្បូង ដែលមានមនុស្សជាង ៣ម៉ឺននាក់ចូលរួម។ វ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយ

    August 29, 2020
  • អន្តរជាតិ

    វៀតណាម៖ លោកតាម្នាក់ត្រូវបានសារព័ត៌មាន Next Shark រាយការណ៍ថា គាត់មិនបានកាត់សក់របស់គាត់ជាង ៨០ ឆ្នាំមកហើយ​​ ខណៈមកទល់នឹងពេលសក់របស់គាត់មានប្រវែងប្រមាណជា ៥ ម៉ែត្រ។ លោកតារូបនេះមានឈ្មោះថា Nguyen Van Chien រស់នៅក្នុងតំបន់ Mekong Delta ភាគខាងត្បូងនៃប្រទេសវៀតណាម ហើយបច្ចុប្បន្ននេះគាត់មានអាយុ ៩២ ឆ្នាំ។ ចំពោះមូលហេតុនៃការរក្សាទុកសក់យ៉ាងវែងដោយមិនបានកាត់ទាល់តែសោះដូចនេះវាមិនមែនជារឿងចៃដន្យឡើយ ដោយលោកតា​ Nguyen Van Chien បានពន្យល់ថា មានវិញ្ញាណពិសេសមួយបានមកប្រាក់គាត់ថា ប្រសិនបើគាត់កាត់សក់ចេញគាត់នឹងត្រូវស្លាប់ភ្លាម។ លោកតាដែលមានវិញ្ញាណពិសេសតាមថែរក្សារូបនេះបានរម្លឹកថា កាលពីគាត់នៅតូចរាល់ពេលដែលគាត់កាត់សក់គឺគាត់តែងជួបបញ្ហាអាក្រក់ ឬបញ្ហាលំបាកនៅក្នុងខ្លួនជាប្រចាំ ហើយចាប់តាំងពីថ្ងៃដែលមានញាណពិសេសមកប្រាប់គាត់កុំឲ្យកាត់សក់គាត់ក៏យល់ព្រមធ្វើតាម

    August 29, 2020
  • សិល្បៈ

    យោងតាមគណនីផ្លូវការក្នុងបណ្ដាញសង្គម Twitter បានរាយការណ៍ថា លោក Chadwick Boseman បានទទួលមរណភាពក្នុងវ័យ ៤៣ឆ្នាំ ដោយសារជំងឺមហារីកពោះវៀនធំ។ គួរឱ្យដឹងដែរថា លោក Boseman ក៏ធ្លាប់បានបង្ហាញជាតួសម្តែងក្នុងរឿង៖ Da 5 Bloods, Get on Up, 42 និង Draft Day ផងដែរ។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖«វាគឺជាការសោកស្ដាយដែលមិនអាចវាស់វែងបាន ដែលយើងត្រូវបញ្ជាក់ពីការស្លាប់របស់ Chadwick Boseman។ វាជាកិត្តិយសនៃជីវិតរបស់គាត់ ដែលបាននាំយកស្តេច T’Challa បង្ហាញជូននៅក្នុងរឿង Black Panther»៕

    August 29, 2020
  • អន្តរជាតិ

    បុរសជនជាតិអៀរឡង់វ័យ ៤០ឆ្នាំម្នាក់ បានសារភាពទោសកំហុសខ្លួនកាលពីថ្ងៃសុក្រ ចំពោះការស្លាប់របស់ជនជាតិវៀតណាម ដែលមានទាំងស្ត្រីនិងក្មេងប្រុសចំនួន ៣៩នាក់ នៅជិតទីក្រុងឡុងកាលពីឆ្នាំមុន។ ជនល្មើសមានឈ្មោះថា Ronan Hughes បានក្លាយជាមនុស្សទី២ បន្ទាប់ពីតៃកុងរថយន្តឈ្មោះថា Maurice Robinson ដែលត្រូវទទួលកំហុសចំពោះការស្លាប់របស់ជនរងគ្រោះទាំង ៣៩នាក់ ដែលកាលនោះវាជាព័ត៌មានយ៉ាងកក្រើកមួយពេញប្រទេសអង់គ្លេសនិងវៀតណាម ក៏ដូចជាពិភពលោក ជុំវិញរឿងអាស្រូវលួចដឹកជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងរថយន្តដឹកទំនិញក្លាសេ។ ដោយបង្ហាញខ្លួននៅឯសាលសវនាការ Old Bailey ក្នុងទីក្រុងឡុង លោក Ronan Hughes បានឈរស្ដាប់ចៅក្រមអានឈ្មោះជនរងគ្រោះទាំងអស់ ដោយមានបុរស ៣១នាក់ និងស្ត្រី ៨នាក់។ គាត់បានសារភាពពីការចោទប្រកាន់នីមួយៗ នៅក្នុងដំណើរការមួយដែលចំណាយពេលជាង

    August 29, 2020